ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តឡង់គ្រីស័របើកបរសុខៗស្រាប់តែគាំងចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់

 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡង់គ្រីស័រស៊េរីចាស់មួយគ្រឿង ហើយពេលកំពុងបើកសុខៗស្រាប់តែគាំងចង្កូតកាច់លែងកើតធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ រីឯរថយន្តរងការខូចខាតបើកទៅមុខលែងរួច។     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្សាហេងលី តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។   ... Read More »

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខជូន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ ចំពោះមរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរី ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១​ ខែសីហា​ កើតឡើង​១០​លើក​ ស្លាប់​៣​នាក់​ របួស​ ១៣​នាក់​ !!!

  ​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​ ចំនួន​៣​នាក់​ របួសធ្ងន់​ ៧​នាក់​ (​ស្រី​១​នាក់​)​ របួសស្រាល​ ៦​នាក់​ ។​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ១៥១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ បានបញ្ជាក់​ថា​ ចំនួន​គោលដៅ​សរុប​ ១១៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.៦៣៥​គ្រឿង​ ... Read More »

នគរបាលខណ្ឌដូនពេញ បន្តចុះបង្រ្កាបក្រុមយុវជន ដែលបង្ហោះ និងកែច្នៃ​បំពង់ស៉ីម៉ាំងម៉ូតូ

ភ្នំពេញ៖ កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅថ្ងៃ​អាទិត្យ​ទី​២១​ ខែ​សីហា​ ឆ្នាំ​ ២០២២នេះ​ បានធ្វើការបង្ហាញមុខយុវជន ចំនួន១២នាក់ រួមជាមួយម៉ូតូ ដែលលេងបំពង់ស៉ីម៉ាំងខុសលក្ខណៈបច្ចេកទេស ជាសាធារណៈ ដែលបានឃាត់ជាបន្តបន្ទាប់រយៈពេល៦ថ្ងៃ ដើម្បីឲ្យដោះដូរបំពង់ស៉ីម៉ាំងត្រឹមត្រូវវិញទើបអនុញ្ញាតឲ្យត្រឡប់ទៅវិញ។  ​នេះបើ​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ ទៀង​ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៩​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២១​ ខែសីហា​​

  ​ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ​ជនសង្ស័យ​ចំនួន​៣៩​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២១​ ខែសីហា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២១​នាក់​ រួម​មាន​៖​ ជួញដូរ​ ... Read More »

អឺរ៉ុបរត់ «ចោលជួរ»ងាកទៅកាន់រុស្ស៊ីវិញ ក្នុងពេលសំខាន់បំផុត

អឺរ៉ុបនឹងបោះបង់អាមេរិកនិងអ៊ុយក្រែន ហើយងាកទៅកាន់រុស្ស៊ីវិញក្នុងពេលសំខាន់បំផុត។ នេះគឺជាយុទ្ធសាស្ត្រដែលប្រព័ន្ធផ្សព្វផ្សាយចិន Baijiahao ទើបតែបានចេញផ្សាយ។ ប្រសិនបើអឺរ៉ុបងាកទៅកាន់រុស្ស៊ីពិតមែននោះគឺជារឿងអាក្រក់បំផុតសម្រាប់អាមេរិកនិងអ៊ុយក្រែន ។ អាមេរិកនិងអឺរ៉ុបបានផ្តល់ជំនួយអាវុធជាច្រើនទៅឱ្យអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមតទល់ជាមួយរុស្ស៊ីក្នុងពេលសង្គ្រាមវាយប្រហារពីរុស្ស៊ីចាប់ផ្តើម។ ក្រៅពីផ្តល់ជំនួយយោធា លោកខាងលិចក៏បានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីទ្រង់ទ្រាយធំបំផុត ។ ក្នុងរយៈពេលនៃការធ្វើសង្គ្រាម កម្លាំងទាហានអ៊ុយក្រែនមិនបានទទួលជ័យជម្នះទ្រង់ទ្រាយធំណាមួយនោះឡើយ ដោយភាគច្រើនកម្លាំងទាហានរុស្ស៊ីជាអ្នកគ្រប់គ្រងទឹកដីអ៊ុយក្រែនក្នុងតំបន់ Donbass, ... Read More »

Update ៖ យុវជនដែលធ្លាក់ពីលើក្បូនចូលទឹកស្ទឹងបាត់នោះបានរកឃើញតែស្លាប់ទៅហើយ

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង១៦និង១០នាទីរសៀល ថ្ងៃទី២១ខែសីហាឆ្នាំ២០២២យុវជនដែលធ្លាក់ពីលើក្បូនចូលទឹកស្ទឹងបាត់ខ្លួន ឈ្មោះ វុធ វង់ នៅចំណុចស្ពានយោលតាតោក ស្ថិតនៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបងបានរកឃើញហើយ ជាអកុសលយុវជនរូបនោះបានបាត់បង់ជីវិតទៅហើយ ដោយសាកសពបានរសាត់តាមទឹកហូរបោកពីកន្លែងកើតហេតុតាមបណ្តោយស្ទឹងទៅក្រោមចម្ងាយ ១៣៦០ម៉ែត្រ។ ... Read More »

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារតំបន់ជាច្រើនជុំវិញពិភពលោក សម្លាប់មនុស្សជិត៦០០នាក់

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងបង្កជាគ្រោះទឹកជំនន់នៅតំបន់ជាច្រើនជុំវិញពិភពលោក ។ នៅក្នុងប្រទេសអុីរ៉ង់ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់នៅទីក្រុងចំនួន៦០ ស្រុកចំនួន១៤០ និងផ្ទះជាង ៥០០ខ្នងរងការបំផ្លាញ សម្លាប់មនុស្ស ៨០នាក់ ។ នៅក្នុងប្រទេសប៉ាគីស្ថានមានមនុស្ស ៥៤៩នាក់ស្លាប់ និងផ្ទះជាង ៤៦.២០០ខ្នងរងការខូចខាត ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់។ ... Read More »

ទឹកហូរគួចយុវជនម្នាក់នៅចំណុចស្ពានយោលតាតោកស្រុកសំឡូតទៅបាត់សមត្ថកិច្ចរកមិនទាន់ឃើញ

ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា១១និង៣០នាទី ថ្ងៃទី ២១ ខែ សីហា២០២២ មានប្រជាពលរដ្ឋ២នាក់ម្នាក់ឈ្មោះ ប៊ូ ផល្លា(រួចផុតពីគ្រោះថ្នាក់)  និងម្នាក់ទៀតឈ្មោះ វុធ វង់ ... Read More »

មុខសញ្ញាលួចយក​ម៉ូតូនៅស្រុកឯកភ្នំ​ ០២នាក់​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ខេត្ត​បាត់ដំបង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​២១​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ លោកវរសេនី​យ៍​ឯក​ កោ​ ស៊ុនកាំង​ នាយការិ​យាល័យ​នគរបាលព្រហហ្មទណ្ឌកម្រិតធ្ងន់​បា​ន​ដឹក​នាំកម្លាំងរួមសហការជាមួយកម្លាំងនគរ​បាលស្រុកឯកភ្នំ​ ដែល​មានលោកវរសេនីយ៍ឯក​ឡុង​ យោ​ធា​វីរៈ​ អធិការ​ស្រុក​ កាលពីវេលាម៉ោង​៣​ និង​៣០នាទី​រសៀល​ថ្ងៃ​ទី២០​ ខែសីហា​ម្សិលមិញនេះ​ ... Read More »

ក្រុមភេរវកម្មវាយប្រហារគ្រប់គ្រងសណ្ឋាគារក្នុងរដ្ឋធានីសូម៉ាលី ស្លាប់និងរបួសជាង១០០នាក់

ខ្មាន់កាំភ្លើងក្រុមភេរវកម្ម al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអាល់កៃដា បានវាយប្រហារដណ្តើមគ្រប់គ្រង សណ្ឋាគារ Hayat នៅក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលី ដោយបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ។ តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានឱ្យដឹងថា មានមនុស្សយ៉ាងតិចក៏៤០នាក់ដែរបានស្លាប់នៅក្នុងការវាយប្រហារនោះ។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២១ ... Read More »

«ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ»

ខេត្តកំពង់ស្ពឺ ៖ «ការដាំដើមឈើ គឺជាការផ្សារភ្ជាប់ជីវិត និងធម្មជាតិ និង ជាការដឹងគុណដល់ភពផែនដី ដែលបានផ្តល់នូវជីវិត ធនធានធម្មជាតិ ជីវចម្រុះ និងប្រពន្ធ័អេកូឡូស៊ីដ៏ល្អសម្រាប់យើងទាំងអស់គ្នារស់នៅ»។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្រ្តា ... Read More »

សម្តេចតេជោ ហ៊ុនសែន ៖ ចរិតពាលរបស់សាន្ត ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ

ភ្នំពេញ ៖ ដើម្បីជួយដល់សាន្ត ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន្ត ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន្ត ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។    ខ្ញុំធ្លាប់បានអប់រំសាន្ត ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរ តែចរិតមនុស្សនេះកែមិនឡើងឡើយ។     ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន្ត ... Read More »

អង្គការសហប្រជាជាតិសម្រេច បញ្ជូនជីកសិកម្ម និងស្បៀងអាហាររបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

អគ្គលេខាធិការអង្កការសហប្រជាជាតិលោក Antonio Guterres បានប្រកាសថា អង្គការសហប្រជាជាតិនឹងធ្វើការជាមួយអាមេរិក សហគមន៍អឺរ៉ុប ដើម្បីបញ្ជូនស្បៀងអាហារ ជីកសិកម្មរបស់រុស្ស៊ី ទៅកាន់ទីផ្សារពិភពលោក។ ស្បៀងអាហាររបស់រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់សន្តិសុខស្បៀងអាហារនៅលើពិភពលោក។ សារព័ត៌មាន Reuters នៅថ្ងៃ ទី២១ ខែសីហា ... Read More »

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិក៣កន្លែងពាក់ព័ន្ធករណីលក់និងប្រើប្រាស់ដោយខុសច្បាប់

ខេត្តស្ទឹងត្រែង ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឆ្មក់ចូលបង្រ្កាបទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ចំនួន៣ទីតាំង ហើយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៣នាក់ ឪពុក,ម្ដាយនិងកូនព្រមទាំងអ្នកប្រើប្រាស់ប្រមាណជិត៤០នាក់។  កិច្ចប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិកខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងនោះមានចំនួន៣ទីតាំងដាច់ដោយឡែកពីគ្នា ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។ ... Read More »

ជប៉ុនដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយ១០០០គ្រឿង ដើម្បីទប់ទល់ជាមួយចិន

សារព័ត៌មាន Yomiuri នៅថ្ងៃទី ២១ខែសីហា បានផ្សាយថា ជប៉ុនបានឡើងគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពាររហូតដល់១ពាន់គ្រឿងដើម្បីត្រៀមលក្ខណៈទប់ទល់ជាមួយចិន។ មីស៊ីលដែលបានដាក់ពង្រាយអាចវាយប្រហារទៅលើគោលដៅចម្ងាយពី១០០ដល់១០០០គីឡូម៉ែត្រ។ មន្រ្តីក្នុងជួររដ្ឋាភិបាលជប៉ុនបានលើកឡើងថា មីស៉ីលមានស្រាប់ត្រូវកែច្នៃរយៈចម្ងាយពី១០០គីឡូម៉ែត្រឱ្យដល់១,០០០គីឡូម៉ែត្រ។ មីស៉ីល ទាំងនោះដែលបំពាក់លើនាវានិងយន្តហោះចម្បាំងនឹងត្រូវដាក់ពង្រាយជាចម្បងនៅតំបន់ទីប្រជុំកោះ Nansei ភាគខាងត្បូងប្រទេស ហើយមានសមត្ថភាពបាញ់ដល់តំបន់ឆ្នេររបស់ប្រទេសកូរ៉េខាងជើងនិងចិន។ ដោយយោងតាមរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមលោករបស់ខ្លួន ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជនក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ ដែលបានជួយដល់ប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន២៨៣គ្រួសារនៅខណ្ឌដង្កោ រាជធានីភ្នំពញ

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបរបររើសសំរាមចំនួន ២៨៣គ្រួសារមកពីខណ្ឌដង្កោ ក្នុងកម្មវិធី ចង្ក្រានសប្បុរសលើកទី១២ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៧៣%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២០ ខែសីហា​ ឆ្នាំ២០២២ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ... Read More »

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចយាងទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែ យាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃអាទិត្យទី២១ ខែសីហា ... Read More »

មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពមនុស្សធម៌

ខេត្តកំពង់ធំ ៖ គ្រឿងឧបភោគ បរិភោគរួមមាន អង្ករចំនួន ០៥តោន,មីចំនួន ៣០០កេស,ទឹកស៊ីអីវចំនួន ១០០យួរ, ទឹកត្រីចំនួន ១០០យួរ ជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក  ... Read More »

លោក ហ៊ុយ វណ្ណ: ៖ តើសង្គមមួយអាចបន្ស៊ីគ្នាបានដោយរបៀបណា ដើម្បីសម្រេចគោលបំណង «ការឯកភាពខាងទស្សនៈ» និងដើម្បីសម្រេចបាននូវ «សាមគ្គីជាតិ»?

ភ្នំពេញ ៖ តន្ត្រីសង្គម! ខ្ញុំប្រើពាក្យ «តន្ត្រីសង្គម» ដើម្បីសរសេរបន្តអំពី «ចរឹតសង្គម» សម្រាប់ការពិចារណា។ តើសង្គមមួយអាចបន្ស៊ីគ្នាបានដោយរបៀបណា ដើម្បីសម្រេចគោលបំណង «ការឯកភាពខាងទស្សនៈ» និងដើម្បីសម្រេចបាននូវ «សាមគ្គីជាតិ»? នេះជាគំនិតជាតិនិយម ដែលលោក ... Read More »

នគរបាលខេត្តបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី០៥នាក់ទៅសាលាដំបូងខេត្ត ពីបទប្រើប្រាស់អាវុធនិងជួញដូរប្រើប្រាស់គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០៥ ក្នុងនោះស្រី០១នាក់ ទៅសាលាដំបូងខេត្ត ក្រោយពីឃាត់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ... Read More »

ឆក់ទូរស័ព្ទមិនបានសម្រេចទាក់ដៃចង្កូតដួលម៉ូតូត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ​៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាធ្វេីសកម្មភាពឆក់ទូរស័ព្ទបុរសម្នាក់ជិះលេីឡំប្រឺតាមិនបានសម្រេចទាក់ដៃចង្កូតគ្នាបណ្តាលឱ្យម៉ូតូដួលស្របពេលសមត្ថកិច្ចល្បាតប្រទះឃេីញឃាត់ខ្លួនជាប់តែម្តង។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨យប់​ ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២២២​ នៅចំណុចមុខបន្ទាយលេខ៩៩​ តាមបណ្តោយផ្លូវ២០០៤​ ស្ថិតក្នុងភូមិត្រពាំងល្វា១​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។  ជនសង្ស័យទី១ឈ្មោះពេជ្រ​ ចាន់រស្មី​ ភេទប្រុសអាយុ២០ឆ្នាំមុខបរមិនពិតប្រាកដ​ ... Read More »

អនាគតរបស់ Scott McTominay អាចនឹងផ្លាស់ប្តូរបន្ទាប់ពី Man Utdចុះហត្ថលេខាលើ Casemiro

ខ្សែបម្រើ Scott McTominay បាន​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​ចាប់​អារម្មណ៍​ពី​ក្លិប​មួយ​ចំនួន​ក្នុង​ក្រប​ខ័ណ្ឌ Premier League បន្ទាប់​ពីក្រុម ​ Manchester United នាំយកខ្សែបម្រើ Casemiro ពី Real Madrid ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹក​ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ... Read More »

ករណីឆ្លងកូវីដ-១៩ ៖​​ ​អ្នកឆ្លង​ ៣២នាក់ ,អ្នក​ជាសះស្បើយ​ ៣៨នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃអាទិត្យ​ទី​២១ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ៣២នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ៣៨នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អគ្គិសនីកម្ពុជាជូនដំណឹងពីការដាច់ចរន្តអគ្គិសនីយប់មិញ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣៖៤៩នាទីទៀបភ្លឺ មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ អគ្គិសនីកម្ពុជាបញ្ជាក់ថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ... Read More »

ចាប់ខ្លួនបុរសម្នាក់ ប៉ុនប៉ងរំលោភក្មេងស្រីអាយុ ១០ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ខែសីហា ឆ្នាំ ២០២២ នេះជនសង្ស័យម្នាក់ត្រូវបាននគរបាលបញ្ជូនទៅសាលា ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធីដោយជាប់ចោទពីបទប៉ុនប៉ងរំលោភក្មេងស្រីជាអនីតិជន។  ក្រុមមន្ត្រីនគរបាលនៅអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីប៉ុនប៉ង រំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម១៥ឆ្នាំ ។ មន្ត្រីនគរបាលស្រុកសំពៅលូន បានឱ្យដឹងកាលពីរសៀលថ្ងៃទី១៩ ខែសីហា ... Read More »