ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅខេត្ត​កោះកុង​

ខេត្តកោះកុង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានឃាត់ខ្លួនបុរសម្នាក់។ ករណីខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែឧសីហាម្សិលមិញនេះ​ ខណៈកម្លាំងបានចេញល្បាត ក្នុងមូលដ្ឋានរបស់ខ្លួន លុះដល់ចំណុចផ្សារដើមគរ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ... Read More »

ឥណ្ឌាបំផ្ទុះបំផ្លាញអគារភ្លោះសាងសង់ខុសច្បាប់មានកម្ពស់ជាង១០០ម៉ែត្រ

នៅថ្ងៃទី២៨ខែសីហា ឥណ្ឌា បានបំផ្លាញអគារភ្លោះសាងសង់ខុសច្បាប់នៅជាយទីក្រុងញូវដេលី ។ ការបំផ្ទុះកម្ទេចអគារនោះត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិឥណ្ឌាផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានផ្សាយថា មន្ត្រីក្នុងតំបន់បានជម្លៀសពលរដ្ឋរស់នៅក្បែរៗនោះរាប់ពាន់នាក់ចេញពីផ្ទះទៅកាន់តំបន់មានសុវត្ថិភាព មុនពេលបំផ្ទុះអគារមានកម្ពស់៤០ជាន់។ អគារខុនដូភ្លោះមានកម្ពស់ ១០៣ម៉ែត្រ ត្រូវបានបំផ្ទុះកម្ទេចនាថ្ងៃទី២៨ខែសីហា ដោយប្រើពេលតែ១២វិនាទីប៉ុណ្ណោះ អគារ៤០ជាន់ក្លាយទៅជាគំនរបាក់បែក ។ កាលពីឆ្នាំ២០២១អគារភ្លោះនោះត្រូវបានតុលាការឥណ្ឌាចេញសេចក្តីសម្រេចថា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

  ខេត្តកោះកុង ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​២៩​ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងដែលមានទំហំ ៧គុណនឹង៣៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់សុីប្រូ ជញ្ចាំងបាំងស័ង្កសី។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២៨ ខែសីហា ... Read More »

Update ៖ ទីបំផុតព្រានព្រៃ២នាក់ជាប់ចោទពីបទ បរបាញ់សត្វព្រៃដោយប្រើមធ្យោបាយដែលបង្កគ្រោះថ្នាក់ដល់ជីវសាស្រ្តសត្វ និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

 ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ណោះអាសន្ន ព្រាន២នាក់ដើម្បីធានា ... Read More »

West Ham ចុះហត្ថលេខាយកខ្សែបម្រើ Lucas Paqueta ពី Lyon ក្នុងតម្លៃ៣៦.៥លានផោន

ក្លិបញញួរធំ West Ham កំពុងតែឈានទៅដល់ការបញ្ចប់កិច្ចព្រមព្រៀងតម្លៃ៣៦.៥លានផោនសម្រាប់ទិញខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta។ កីឡាករ​វ័យ២៥ឆ្នាំរូបនេះ​ត្រូវ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​អាទិត្យមុន​ពេល​បញ្ចប់​ការ​ផ្លាស់​ប្តូរ​ពី​ក្លិប Lyon របស់​បារាំង។ កិច្ចព្រមព្រៀងសម្រាប់ Paqueta ក៏រួមបញ្ចូលផងដែរនូវតម្លៃសក្តានុពល១៤.៤លានផោននៅក្នុងកម្មវិធីបន្ថែមដែលប្រសិនបើត្រូវបានបង្កឡើងនឹងប្រែក្លាយការផ្ទេរទៅជាកំណត់ត្រាក្លិបសម្រាប់ West Ham។ Paqueta ... Read More »

រុស្ស៊ីព្រមានពីតម្លៃថាមពលហ្គាសនៅអឺរ៉ុបនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូក្នុង ១០០០ម៉ែត្រគូប

នៅថ្ងៃទី២៨ខែសីហា អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានឱ្យដឹងថា តម្លៃឧស្ម័នហ្គាស នៅក្នុងតំបន់អឺរ៉ុបអាចនឹងកើនឡើងដល់ទៅ៥០០០អឺរ៉ូ ក្នុង ១០០០ម៉ែត្រគូប ។ នៅលើបណ្តាញសង្គម Telegram លោក Dmitry ... Read More »

ករណីឆ្លងកូវីដ-១៩៖​​ ​អ្នកឆ្លង​ ២៦នាក់ ,អ្នក​ជាសះស្បើយ​ ១៤នាក់និងគ្មាន​អ្នកជំងឺស្លាប់​

​​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃចន្ទ​ទី​២៩ ខែសីហា​ ឆ្នាំ២០២២នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានករណី​ឆ្លងចំនួន​ ២៦នាក់​ ខណៈ​ឣ្នកជាសះស្បើយ​​ ១៤នាក់ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

រថយន្តស៊េរីបើកយ៉ាងលឿនបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឱ្យក្រឡាប់ផ្ងារជើងរបួសធ្ងន់ស្រាល០៤នាក់

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយមនុស្ស៣នាក់ទៀត បានរងរបួសមនុស្ស៤នាក់ធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗខណៈបើករថយន្តស៊េរីយ៉ាងលឿនបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែសីហាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ... Read More »

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់ពលរដ្ឋបញ្ជៀសចរាចរណ៍បណ្ដោះអាសន្ននៅកំណាត់មហាវិថីសម្ដេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅថ្ងៃទី៣១ សីហា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងទៅប្រជាពលរដ្ឋស្ដីពីការបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ននៅកំណាត់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្សជាមួយនឹងវិថីកងយោធពលខេមរភូមិន្ទនិងសាងសង់ស្ពានអាកាសនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ីជាមួយនឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ។      ... Read More »

ជនបរទេសបើករថយន្តបុកគំនរកម្ទេចថ្មក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ ៖ បុរសជនបរទេសម្នាក់បើករថយន្តលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុកគំនរកម្ទេចថ្មបណ្តាលឱ្យក្រឡាប់រថយន្តផ្ងារជើងឡើងលើ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ។     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។    ... Read More »

Barcelona និង Real Madrid ទទួលបានជ័យជម្នះដូចគ្នានៅ La Liga សប្តាហ៍ទី៣

ខ្សែប្រយុទ្ធ Robert Lewandowski រកបាន២គ្រាប់ជាលើកទី២ក្នុងការប្រកួតឲ្យ Barcelona ខណៈដែលក្រុមរបស់លោក Xavi ឈានទៅរកជ័យជម្នះលើក្រុមភ្ញៀវ Valladolid ក្នុងលទ្ធផល៤ទល់០។ ចំណែកក្រុមអធិរាជស Real Madrid បន្តភាពមិនដែលចាញ់ខ្លួន ដោយយកឈ្នះក្រុមម្ចាស់ផ្ទះ ... Read More »

នគរបាល​ពន្លត់​អគ្គិភ័យ​ប្រកាសឱ្យ​ម្ចាស់ហ្វេសប៊ុកមួយឈ្មោះថា អុក​ ចន្ថា ចូល​ខ្លួន​មក​បំភ្លឺ​ជាបន្ទាន់​រឿងរិះគន់​ថា៖​ «ឱ្យ​លុយ​តិចពេក​ ឡានទឹកវាមិនមកទេ»

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានចេញ​សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស​របស់ខ្លួន លើករណីដែលហ្វេសប៊ុកមួយឈ្មោះថា អុក​ ចន្ថា ដែលបានសរសេរខមិនក្នុងការឡាយថា​ «ឱ្យ​លុយ​តិចពេក​ ឡានទឹកវាមិនមកទេ» ក្នុងករណីអគ្គិភ័យ​ឆាបឆេះឃ្លាំងលក់-ទិញរថយន្តមួយកន្លែង​ ... Read More »

នគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ពន្លាតដែនតាមស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យ១៤នាក់ដល់រាជធានីភ្នំពេញនិងខេត្តកណ្តាល

  ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភៈ ព្រះរាជអាជ្ញារង ... Read More »

រថយន្តហាយឡេនឌ័រ បុករថយន្តព្រូស ពីក្រោយពេញទំហឹងរួចរេចង្កូតឡើងលើខឿនការាសសាំងទៅបុកបាក់ដើមឈើមួយដើម និងស្លាកយីហោការាសសាំងខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រា បានបើករថយន្តហាយឡេនឌ័រមួយគ្រឿងខណៈមេឃកំពុងភ្លៀងនិងបើកក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូសពីក្រោយពេញទំហឹងបណ្ដាលឱ្យរេចង្លូតឡើងលើខឿនការាសសាំងទៅបុកដើមឈើមួយដើមបាក់រាបដល់ដី និងបុកស្លាកយីហោការាសសាំងធ្វើឱ្យធ្លុះធ្លាយរងការខូចខាតយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការាស់សាំងតូតាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ខាងលិចស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានជូន បេក្ខជន លីម តិចម៉េង ក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៉ីអនសែនសុខ  រាជធានីភ្នំពេញ  ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន ជួបពិភាក្សាជាមួយ លោក Oded Forer រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនៃរដ្ឋអ៊ីស្រាអែល

ភ្នំពេញ ៖ នៅវេលាម៉ោង ១៦:០០ ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម ... Read More »

កម្លាំងនគរបាលចុះអន្ដរាគមន៍សង្គ្រោះជនជាតិចិនចំនួន ០៤នាក់ក្នុងករណី “បង្ខាំងមនុស្ស”

ខេត្ត​ឧត្តរមានជ័យ​៖​ ជនជាតិចិនរងគ្រោះចំនួន ០៤នាក់​ ក្នុងករណី “បង្ខាំងមនុស្ស” ត្រូវបាននគរបាលចុះអន្ដរាគមន៍​ និងជួយសង្រ្គោះរំដោះ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧។  ករណីខាងលើនេះ​ បានកេីតឡេីង​នៅវេលាម៉ោង ២រសៀល​ថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា ... Read More »

រដ្ឋបាលជលផលខេត្តកំពង់ធំ បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលតំបន់វាលក្រោម នៅសង្កាត់ស្រយ៉ូវ និងស្រុកបារាយណ៍ ខេត្តកំពង់ធំ

    ខេត្ត កំពង់ធំ ៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំបានដឹកនាំកម្លាំងចម្រុះគឺ សង្កាត់រដ្ឋបាលជលផលស្រុកបារាយណ៍ សង្កាត់រដ្ឋបាលជលផលក្រុងស្ទឹងសែន សហការជាមួយកងកម្លាំងផ្នែកសឹងរងក្រុងស្ទឹងសែនសហគមន៍នេសាទ និងប្រជាការពារភូមិ ... Read More »

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​២៩​នាក់​ ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែសីហា​​

 ​ភ្នំពេញ​៖​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈ​ជនសង្ស័យ​ចំនួន​២៩​នាក់​(​ស្រី​៤​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២២នេះ​ ។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។  ​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​២៩​នាក់​ រួម​មាន​៖​ ​ជួញដូរ​ ៤​ករណី​ ... Read More »

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៨​ ខែសីហា​ កើតឡើង​៦​លើក​ ស្លាប់​២​នាក់​ របួស​ ៨​នាក់​ !!!

  ​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យទី២៨​ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ចំនួន​២​នាក់​ របួសធ្ងន់​ ៥​នាក់​ របួសស្រាល​ ៣​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ ... Read More »

រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ២២៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី​២៨​ សីហា​នេះ!

  ភ្នំពេញ​៖​ បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​យប់ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០២២​ បានឱ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៤០​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១.២៤៨​គ្រឿង​ ម៉ូតូ​ចំនួន​ ១.០៨២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ ... Read More »

ឧត្តមសេនីយ៍ត្រី អេង ហ៉ី ៖​ កងរាជអាវុធជួយសង្គ្រោះជនជាតិថៃ ៨នាក់

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែង​ឱ្យ​ដឹង​នៅព្រលប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះថា៖​ តាមការស្នើសុំរបស់អនុព័ន្ធប៉ូលីសអមស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ បានអន្តរាគមន៍ជួយសង្គ្រោះរំដោះជនជាតិថៃចំនួន៨នាក់។ អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះ​ បានថ្លែង​បន្តថា​៖​ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង កាលពីថ្ងៃទី២៦ ... Read More »

ក្នុងពេល២៤ម៉ោងមានអ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅប៉ាគីស្ថាន ជិត១២០នាក់

សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយ ព្យុះភ្លៀងមូសុងនៅក្នុងប្រទេសប៉ាគីស្ថាន បានកើនឡើងជាង ១,០០០នាក់ហើយុ។ ក្នុងពេលនេះដែរ មានប្រទេសជាច្រើនបានសន្យាជួយដល់ប៉ាគីស្ថាន ក្នុងនោះ កាតា ... Read More »

Update ៖ ផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្សបីនាក់ក្នុងខុនដូ ហ្គោល ក្លាស (GOLD CLASS) ខណ្ឌបឹងកេងកង

ភ្នំពេញ៖​ មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យជនជាតិចិនបីនាក់បានស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៖០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស(Gold CLASS) អគារលេខ៣៥  បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ... Read More »

នគរបាលចុះបង្រ្កាបបទល្មើសនេសាទជំនួសជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ គាំងសរសៃសម្រាប់ការបង្រ្កាបបទល្មើសជលផលរបស់កម្លាំងជំនាញ ខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ មជ្ឈដា្ឋនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តនេះកម្រឃើញពួកគាត់ចុះអនុវត្តន៍ណាស់ គឺច្រើនឃើញតែខាងកម្លាំង នគរបាលចុះអនុវត្តន៍ទៅវិញ ។ ជាក់ស្តែង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្នួល  បានសហការជាមួយសហគមន៍ឃុំ ចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្ត ។ ប្រតិបត្តិការនេះធ្វើនៅថ្ងៃអាទិត្យ ទី២៨ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព !​

ភ្នំពេញ៖ កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក ... Read More »

បឹងអំបិល ” ធំបំផុត” របស់ចិន ជាធនធានសម្រាប់ពិភពលោកទាំងមូលប្រើប្រាស់រយៈពេល១០០០ឆ្នាំ

បឹងអំបិលធំបំផុតនៅក្នុងប្រទេសចិន ជាធុនធានធម្មជាតិសម្រាប់ប្រើប្រាស់នៅលើពិភពលោកទាំងមូលប្រើប្រាស់១០០០ឆ្នាំក៏មិនអស់ដែរ។ បឹងអំបិលនេះតែងតែមានការយាមល្បាតពីកម្លាំងទាហាន។ «បឹងអំបិលយក្ស»មិនត្រឹមតែនាំមកនូវសេដ្ឋកិច្ចយ៉ាងធំធេងសម្រាប់ចិននោះទេ គឺបឹងនោះបានធ្វើឱ្យពិភពលោកទាំងមូល«ចង់បាន» មិនត្រឹមតែមានតម្លៃមហាសាលក្នុងការយកអំបិលប្រើប្រាស់នោះទេ គឺទីនោះជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។ បឹងអំបិល Chaerhan ស្ថិតនៅលើខ្ពង់រាប Qinghai តំបន់ទីបេ ប្រទេសចិន គឺជាបឹងអំបិលដ៏ល្បីមួយដែលមានចំនួនអំបិលមហាសាល តាមការប៉ាន់ស្មានថាមានរហូតដល់ទៅ ... Read More »

ជិះម៉ូតូឡើងទួលបណ្ដាលឱ្យដួលត្រូវរថយន្តកុងតឺន័រមកពីក្រោយបុកស្លាប់នៅស្រុកកៀនស្វាយ

ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រយ័ត្នរេចង្កូតឡើងទួលបណ្ដាលឱ្យដួល ត្រូវរថយន្តកុងតឺន័របើកមកពីក្រោយបុកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២វេលាម៉ោង ២១និង១៥នាទី លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២៤-២៥ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។  មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

លោក ហ៊ុនម៉ានី ៖ ២ថ្ងៃ តួនាទី៣ កម្មវិធី៤ ក្នុងបេសកកម្មខេត្តបន្ទាយមានជ័យ ហេតុអ្វីបានជាចាំបាច់ចុះតាមបណ្តាខេត្តទាំងសៅរ៍ អាទិត្យបែបនេះ?

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា,  ការចុះមកដល់មូលដ្ឋានដោយផ្ទាល់បានផ្តល់ឱកាសដល់ខ្ញុំ និងក្រុមការងារបានជួបផ្ទាល់ ចែករំលែកព័ត៌មាន ... Read More »