ព័ត៌មានទាន់ហេតុការណ៍៖
'

ទឹកជំនន់នៅក្នុងស្រុកភ្នំព្រឹកបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋប្រមាណជាង១០០គ្រួសារទៅកាន់ទីទួលសុវត្ថិភាព

ខេត្តបាត់ដំបង៖ លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹកបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣ខែតុលាថា÷ ក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកមានភូមិចំនួន២ ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំងក្នុងនោះមានភូមិអូរ និងភូមិភ្នំតូច ក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។ ឥទ្ធិពលជំនន់ទឹកភ្លៀងបានជន់លិចតាំងយប់ថ្ងៃទី២ ... Read More »

ស្វែងរក​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ជន់​លិច​តាម​ទន្លេ​នៅ Kamchatka របស់​រុស្ស៊ី

អន្តរជាតិ​៖​ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​RT​ បានចុះផ្សាយ​នៅយប់ថ្ងៃ​ទី០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ ស្វែងរក​មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​បាន​ជន់​លិច​តាម​ទន្លេ​នៅ Kamchatka របស់​រុស្ស៊ី​។  ទីភ្នាក់ងារ​ RT​ បាននិយាយថា​ ជំនួយសង្គ្រោះតាមអាកាសត្រូវបានលើកឡើង ដើម្បីស្វែងរកអ្នកបាត់ខ្លួនពីរនាក់ បន្ទាប់ពីរថយន្តរបស់ពួកគេត្រូវបានទឹកនាំទៅ ខណៈពួកគេព្យាយាមឆ្លងទន្លេ ... Read More »

អភិបាលខេត្តកំពត៖ ការបំរើជាតិនឹងប្រជាជនខ្លួនឱ្យរុងរឿងគឺជាការតបស្នងសងគុណនូវទឹកដីកំណើត និងតម្លៃសន្តិភាព

ខេត្តកំពត៖ ដើម្បីជាការតបស្នងសងគុណទឹកដីកំណើត ក៏ដូចជាតម្លៃនៃសុខសន្តិភាព រាល់អ្នកមានតួនាទីទាំងអស់នៅតាមមូលដ្ឋានទាំងអស់ត្រូវធ្វើការបំរើជាតិឱ្យបានរុងរឿង ប្រជាជនរបស់ខ្លួនឱ្យមានជីវភាពសមរម្យ ផ្តល់នូវសេចក្តីស្រឡាញ់ ការចែករំលែកទុក្ខលំបាកពីគ្នាទៅវិញទៅមក ពិសេសផ្តល់ភាពកក់ក្តៅចំពោះការផ្តល់សេវាផ្សេងៗជូនពួកគាត់។ ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ក្រុងកំពត និងក្រុងបូកគោ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី៣ ខែតុលា ... Read More »

Update ៖ ចាប់បានជនបាញ់ប្រហារ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលទីក្រុងបាងកក

​កម្លាំងប៉ូលិសទីក្រុងបាងកក់បានចាប់ខ្លួន ជនសង្ស័យម្នាក់អាយុ១៤ឆ្នាំ ដែលបាញ់ប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon កណ្តាលទីក្រុងបាងកក នាថ្ងៃទី៣ខែតុលា។ កម្លាំងប៉ូលិសថៃបានឲ្យដឹងថា មានមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ សារព័ត៌មាន Thai PBS News ... Read More »

លោក ឃួង ស្រេង មិនអនុញ្ញាតិឱ្យរថយន្ដដឹកទំនិញធំៗ ធ្វើចរាចរណ៏ឆ្លងកាត់ស្ពានព្រះមន្នីវង្សទៀតទេ

ភ្នំពេញ ៖ រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិឱ្យចរាចរណ៍ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពី វត្ដនិរោធ រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈ តម្រាយផ្លូវនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ ឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់ទៅមន្រ្តីរាជការក្រោមឱវាទថា ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ។  ការថ្លែងឡើងនេះ ... Read More »

តៃវ៉ាន់​ចេញ​ការ​ព្រមាន ខណៈ​ព្យុះ​ទីហ្វុង Koinu ខិត​ចូល​មក​ដល់

អន្តរជាតិ​៖​ តៃវ៉ាន់បានចេញការប្រកាសអាសន្នអាកាសធាតុកាលពីថ្ងៃអង្គារ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងដល់ផ្នែកភាគអាគ្នេយ៍នៃកោះនេះ។​នេះបេី​យោង​តាមប្រភពព័ត៍មានពី​ទីភ្នាក់ងារ​សារព័ត៌មាន​ RT​ បានចុះផ្សាយ​នៅយប់ថ្ងៃ​ទី០៣​ ខែតុលា​ ឆ្នាំ​២០២៣។  បន្ទាប់​ពី​មាន​ការ​ប្រកាស​អាសន្ន​នៅ​សមុទ្រ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ការិយាល័យ​អាកាសធាតុ​បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ថ្ងៃ​អង្គារ។  ក្រុមអ្នកព្យាករណ៍បានរំពឹងថា ... Read More »

រដ្ឋលេខាធិការក្រសួងមហាផ្ទៃណែនាំដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការពារបន្ទាត់ព្រំដែននិងបទល្មើសឆ្លងដែន

ខេត្តបន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃណែនាំដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការពារបន្ទាត់ព្រំដែននិងបទល្មើសឆ្លងដែនក្នុងឱកាសចុះសួរសុខទុកនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នៅទីបញ្ជាការប្រចាំទិសទី៥ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពិធីជួបជួបសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងនគរបាលទិសភូមិភាគទី៥ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ឯកឧត្តម សំរិទ្ធិ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ត្រូវពង្រឹងការពារបន្ទាត់ព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែន និងការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនអោយមានសុខសន្តិភាព។ ឯកឧត្តមបានផ្តាំផ្ញើដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃត្រូវបង្កើនការទំនាក់ទំនងល្អនិងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងប្រទេសជិតខាង ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានការតក់ស្លុត រន្ធត់ចិត្តយ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដែលមានជំងឺប្រចាំកាយ ហើយបានស្លាប់បន្ទាប់ពីឆ្លងទន្លេ ប្រសូត្របានកូនភ្លោះ ៣នាក់

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានការតក់ស្លុត រន្ធត់ចិត្តយ៉ាងក្រៃលែង និងចាត់មន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដែលមានជំងឺប្រចាំកាយ ហើយបានស្លាប់បន្ទាប់ពីឆ្លងទន្លេ ប្រសូត្របានកូនភ្លោះ ៣នាក់…!!  បន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតចំពោះរមណភាពរបស់ស្ត្រីជាមាតាមួយរូប ដែលមានជំងឺប្រចាំកាយ ... Read More »

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការរៀបចំកិច្ចប្រជុំត្រៀមរៀបចំទិវាជនមានពិការភាពឆ្នាំ២០២៣

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី៣ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុម ប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រៀមរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ... Read More »

រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ

ភ្នំពេញ៖  រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ សហរដ្ឋអាមេរិក។ នេះ ជាការបញ្ជាក់ពី លោក ... Read More »

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ!?

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ចំនួនភ្ញៀវទេសចរបរទេស មកកាន់ប្រទេសកម្ពុជា មានការធ្លាក់ចុះដោយ សារការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្ដែបច្ចុប្បន្នមានចំនួនកើនឡើងបន្តិចវិញហើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ... Read More »

នគរបាលថៃ ចាប់ខ្លួនជនសង្ស័យវ័យ ១៤ឆ្នាំម្នាក់ ក្រោយករណីបាញ់សម្លាប់មនុស្ស ៣នាក់នៅផ្សារទំនើប​ Saim Paragon ក្នុងទីក្រុងបាងកក

ប្រទេសថៃ៖ កម្លាំងនគរបាលថៃ បានចាប់ខ្លួនជនសង្ស័យម្នាក់មានអាយុ១៤ឆ្នាំ នៅថ្ងៃអង្គារ ទី៣ ខែតុលា​ ឆ្នាំ២០២៣នេះ​ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយ នៅឯផ្សារទំនើប Siam Paragon ក្នុងរដ្ឋធានីបាងកក ខណៈក្រុមមន្ត្រីសង្រ្គោះបន្ទាន់ឱ្យដឹងថាមនុស្ស ៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ... Read More »

តំណាងលោក ឃួង ស្រេង ដឹកនាំក្រុមការងារ​ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារលង់ទឹកចំនួន៣គ្រួសារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​ ០៣ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៣នេះ​ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានចាត់ឱ្យ លោក ... Read More »

កម្លាំងកងរាជអាវុធហត្ថត្រៀមអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ!

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កងរាជអាវុធហត្ថបានត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងរួចជាស្រេចដើម្បីចូលរួមចំណែកសហការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ។ កងរាជអាវុធហត្ថស្ថិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។ កងរាជអាវុធហត្ថគឺជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់។ ជាការពិតណាស់បេសកកម្មសង្គ្រោះជាបេសកកម្មមួយក្នុងចំណោមបេសកកម្មជាច្រើនដែលកងរាជអាវុធហត្ថត្រូវប្រតិបត្តិស្របតាមអនុក្រឹត្យលេខ ៧៧ ... Read More »

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ-សហគ្រាសជិតពីរម៉ឺននាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២២ នៅក្នុងខណ្ឌដង្កោ និងខណ្ឌមានជ័យ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ម្ចាស់ទីតាំង, និងក្រុមហ៊ុន-សហគ្រាសទាំងអស់ ដែលបានជួយរៀបចំ និងសហការបានល្អប្រសើរសម្រាប់ពិធីសំណេះសំណាលនេះ ដែលសបញ្ជាក់អំពីទឹកចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការយកចិត្តទុកដាក់ចំពោះកម្មករ និយោជិតយើង។  ... Read More »

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹង ស្តីពី នីតិវិធីក្នុងការបង់ប្រាក់ពន្ធតាមរបៀបថ្មី ក្នុងប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment System)

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយសសូមជម្រាបជូនលោក លោកស្រីជា អភិបាល បណ្ណាធិការ ឬម្ចាស់សហគ្រាស និងធនាគារពាណិជ្ជដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាធារណជនជ្រាបថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានបង្កើតឱ្យមានមុខងារ Pre-Payment ដើម្បីឱ្យអ្នកជាប់ពន្ធទាំងអស់អាចបំពេញជាទម្រង់ ... Read More »

សម្តេចវិបុលសេនាភក្តី សាយ ផ្ញើសារអបអរសាទរគោរពជូន ឯកឧត្តម Kim Jin-pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ និងប្រជាជននសាធារណរដ្ឋកូរ៉េទាំងអស់ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរគោរពជូន ឯកឧត្តម Kim Jin-pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ និងប្រជាជននសាធារណរដ្ឋកូរ៉េទាំងអស់ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ ... Read More »

សេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង

ខេត្តព្រះសីហនុ ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភពសមុទ្រក្រុង ។  ប្រការ១. បិទ មន្ទីរសម្រាកព្យាបាល និងសម្ភព សមុទ្រក្រុង ដែលមានទីតាំងស្ថិតនៅផ្ទះគ្មានលេខ ផ្លូវ ៧០១ ភូមិ០៣ ... Read More »

ថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញចុះសាកសួរសុខទុក្ខយោធិនជម្ងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា

ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូក្រសួងការពារ ជាតិដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខា ធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ ... Read More »

ប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាងដែលមកលោតទឹកលើស្ពានជ្រោយចង្វាហើយ

ភ្នំពេញ ៖ បងប្អូនអ្នកនេសាទ បានប្រទះឃើញសពប្អូនប្រុសឈ្មោះសំណាង អណ្តែតនៅក្បែរស្ពានជ្រោយចង្វា ដែលប្អូនមកលោតទឹកលើស្ពានជ្រោយចង្វាកាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ថ្ងៃអាទិត្យកន្លងទៅនេះ។ ជនរងគ្រោះ មានឈ្មោះ ចាន់ សំណាង អាយុ១៧ ឆ្នាំ ... Read More »

សមត្ថកិច្ច​ស្រុក​មោង​ឫស្សី​ នាំខ្លួនយុវ​ជន ០២នាក់​ ក្នុងករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្កភាពអនាធិបតេយ្យ

ខេត្តបាត់ដំបង​៖​ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី​ បានធ្វេីការ​អប់រំណែនាំយុវ​ជនចំនួន ០២នាក់ក្នុងករណីបង្ហោះម៉ូតូក្នុងមូលដ្ឋានបង្ក ភាពអនាធិបតេយ្យ​ក្នុង​មូលដ្ឋាន​ស្រុក​ ដែល​អាចនឹងបង្ក​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់អ្នកដទៃ​​ណាមួយ​ជាយថាហេតុ​។  លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ... Read More »

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេនទេយ្យទាន ដល់ព្រះសង្ឃ និង រាប់បាត្រ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន ក្នុងវេនកាន់បិណ្ឌទី៤ នៅវត្ដសារ៉ាវ័ន្ដតេជោ

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ បុព្វការីជន នៅវត្តសារ៉ាវ័ន្តតេជោ ... Read More »

ស្រ្តីជនជាតិចិនបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនបើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវទាំងព្រឹកនៅក្រុងប៉ោយប៉ែត ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅមុខសណ្ឋាគារ លី តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។  សមត្ថកិច្ចប្រាប់ថាៈមុនពេលកើតហេតុ គេមានរថយន្តម៉ាក ឡង់គ្រីសស័រ ពណ៌ស ... Read More »

នគរបាលស្រុកថ្មគោល​ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិក្នុងមូលដ្ឋានម្នាក់យកមកអនុវត្តតាម​ច្បាប់

ខេត្តបាត់ដំបង​៖​ លោកវរសេ​នីយ៍ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ លោកបានដឹក​នាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី​ធ្វេីការស្រាវជ្រាវនិងនាំខ្លួនបុរសម្នាក់ឈ្មោះនឿន ស៊ីនេន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្រុមទី១១ ភូមិពពាលខែ ឃុំអូរ​តាគី ... Read More »

ផ្អាកធ្វើចរាចរណ៍ផ្លូវមួយចំនួន​ក្នុង​ខេត្ត​សៀមរាប​ ខណៈ​ស្ថានភាពជំនន់ទឹកភ្លៀង​វាយប្រហារ

ខេត្តសៀមរាប៖ យោង​តាមប្រភពព័ត៍មានពី​មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅព្រឹក​ថ្ងៃ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ បានសម្រេច​ផ្អាកធ្វើចរាចរណ៍រថយន្តធន់ធ្ងន់ តាមបណ្ដោយផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយយោងលើស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ ... Read More »

ក្មេងស្រីម្នាក់លង់ទឹកស្លាប់ នៅទំនប់ទឹកបង្ហៀស្រុកថ្មគោល

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ​ទី​០៣​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀ កាលពីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។  សព​ជនរងគ្រោះឈ្មោះ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​​​​​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០៣ ខែតុលា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មាន​អ្នកឆ្លងថ្មី​ ​​,​ គ្មានឣ្នកជាសះស្បើយ​​​​​​​​​​​​​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២ ... Read More »

ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍​ទាំងអស់គ្នា​! ទោះបីជាមន្រ្តីសមត្ថកិច្ចក៏ដោយ​ធ្វើខុសច្បាប់​ ត្រូវ​តែអនុវត្តច្បាប់​គ្មានការ​យោយល់

ភ្នំពេញ​៖​ ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពីយប់ថ្ងៃទី០២​ ខែតុលា​ ឆ្នាំ​២០២៣ម្សិលមិញនេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងករណីរថយន្តពាក់ផ្លាកលេខ នប បើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម។  ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​យ៉ាងដូច្នេះ​ថា៖​ ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្ធផ្សាយកាលថ្ងៃទី២៩ ... Read More »