ព័ត៌មានទាន់ហេតុការណ៍៖
'

កូនប្រុសរបស់អតីតកីឡាករ Man Utd និងក្រុមជម្រើសជាតិអង់គ្លេសDavid Beckham បង្ហាញខ្លួនជាលើកដំបូងនៅក្លិប Fort Lauderdale

Romeo Beckham ដែលជាកូនប្រុសរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham បានបង្ហាញខ្លួនជាលើកដំបូងឱ្យក្លិបលំដាប់ទី៣របស់អាមេរិក Fort Lauderdale។ កីឡាករវ័យ១៩ឆ្នាំរូបនេះបានចាប់ផ្តើមនៅក្នុងតំណែងជាខ្សែបម្រើរបស់ឪពុកដ៏ល្បីល្បាញរបស់គាត់សម្រាប់ក្រុមបម្រុងរបស់ក្រុម Inter Miami ដែលជាក្រុមនៅលីគកំពូលអាមេរិក Major League Soccer ... Read More »

ក្មេងស្រីម្នាក់បានរត់តាមឪពុកទៅបេះផ្លែអំពិលយកមកស្ល កូនចុះលេងទឹកប្រឡាយលង់ស្លាប់

ខេត្តបាត់ដំបង៖ ឪពុកទៅបេះផ្លែអំពិលយកមកស្ល កូនស្រីរត់តាមក្រោយ ស្រាប់តែកូនចុះលេងទឹកប្រឡាយបណ្តាលឲ្យលង់ស្លាប់។នគរបាលជំនាញស្រុកគាស់ក្រឡបានឲ្យដឹងថា ករណីក្មេងស្រីលង់ទឹកស្លាប់នេះបានកើតឡើងនៅវេលាម៉ោង ០៦និង០០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចឆក រការ ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ... Read More »

សម្ដេចក្រឡាហោម ស ខេង លើកយោបល់ឱ្យមានការពិចារណាឈានទៅឯកភាពគ្នាកាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកយោបល់ឱ្យមានការគិតការគូពិចារណាឈានទៅឯកភាពគ្នាកាត់បន្ថយការបង្កើនកម្លាំងនគរបាលចរាចរណ៍ ដោយជំនួសមកវិញនូវឧបករណ៍ សម្ភារៈ និងបច្ចេកទេស។ ដោយសម្ដេចបានបញ្ជាក់ថា បើយើងចំណាយថវិកាដើម្បីបំពាក់ឧបករណ៍សម្ភារៈ និងចំណាយថវិកាលើការបង្កើនកម្លាំងនគរបាល តើមួយណាមានលក្ខណៈយុទ្ធសាស្រ្តជាង ... Read More »

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅក្នុងបន្ទប់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្ទះលេខ១៥៩E២z ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ឲ្យដឹងពីនគរបាលប៉ុស្តិ៍វាលវង់ថា ផ្ទះដែលរងការឆាបចេះខាងលើទំហំ៤ម៉ែត្រx ១២ម៉ែត្រ ... Read More »

រថយន្តព្រូសបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចស៊ីសនៅភ្លើងស្តុបទូតចិនបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តឡិចសុីសនៅត្រង់ចំណុចភ្លើងស្តុបបែកជាបួនបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំរៀងៗខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១ នៅត្រង់ចំណុចស្ថានទូតចិន តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ១៧៣ ក្នុងសង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AP-5932ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតដោយបំពានភ្លើងស្តុប ហើយបានជ្រុលទៅបុករថយន្តឡិចសុីសGS-300 ពណ៌ស ... Read More »

រយៈពេល២ថ្ងៃ! សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រី របាំងស្បៃមុង និងរបាំងសាច់អួន១៨ខ្សែ និងសង្រ្គោះត្រី៨៥គីឡូក្រាម

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង រួមសហការនគរបាលស្រុក យោធា បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ដែលជាវត្ថុតាង និងចាក់លែងត្រីចម្រុះចូលទឹកបឹងធម្មជាតិ(ទន្លេសាប)ផងដែរ ។  កម្លាំងសហការចុះត្រួតពិនិត្យ និងបង្រ្កាបខាងលើ បានធ្វើឡើងនៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ... Read More »

សេចក្ដីជូនដំណឹង សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន ម្ចាស់យានយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន

ខេត្តកំពង់ចាម៖ នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ... Read More »

បេីកទ្វារហៅម្តាយពិសាបាយស្រាប់តែប្រទះឃេីញចងកស្លាប់បាត់

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែចងកសម្លាប់ខ្លួនក្នុងបន្ទប់របស់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទីរសៀល​ ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្ទះលេខ៤៥៥ ផ្លូវបេតុងភូមិថ្មគោល១​ សង្កាត់ចោមចៅ២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ហុង សុខខឿន ភេទស្រី ... Read More »

លោកកើត ឆែ ណែនាំឱ្យមន្ត្រីត្រូវ ពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្ន

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវពង្រឹងសមត្ថភាពការងារឲ្យស្របទៅតាមបច្ចេកវិទ្យាបច្ចុប្បន្នពិសេសត្រូវអភិវឌ្ឍចំណេះដឹង និងត្រូវធ្វើជាមេទ័ពនាំមុខក្នុងកិច្ចការងារទាំងអស់របស់រដ្ឋបាលរាជធានីភ្នំពេញ ។     ការណែនាំបែបនេះរបស់លោកកើត ឆែបានធ្វើឡើង ក្នុងពិធីតែងតាំងមន្ត្រីរាជការ ៤រូប ... Read More »

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានឱ្យដឹងនៅរសៀលថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា​៖​ បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី ... Read More »

រដ្ឋបាលខណ្ឌចំការមន ប្រជុំជាមួយព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ផ្សព្វផ្សាយ អំពីសេចក្ដីណែនាំ របស់ក្រសួងធម្មការ និងសាសនា និងរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ព្រះចៅអធិការវត្តទាំង០៤ ក្នុងមូលដ្ឋានខណ្ឌចំការមន ផ្សព្វផ្សាយអំពីសេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់ក្រសួងធម្មការ និងសាសនា ... Read More »

«ផ្សារបន្ទាយស្រី»ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានបញ្ជាក់ថា,  «ផ្សារបន្ទាយស្រី»ត្រូវបានបិទជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍គិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩មិនឱ្យឆ្លងរាលដាលទ្រង់ទ្រាយធំចូលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀតនៅក្នុងស្រុកបន្ទាយស្រី។  លោក ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការលុបបំបាប់ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន» !

ភ្នំពេញ៖ ដើម្បីចូលរួមជាចរន្តជាតិមួយ ឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ខាងមុខនេះ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំឱ្យមានកិច្ចពិភាក្សាស្តីពី «ការលុបបំបាប់ការចម្លងមេរោគអេដស៍ ... Read More »

នៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំនួន១៧នាក់

ខេត្តបាត់ដំបង៖ លោក សុង សុភ័ក្ត្រ អភិបាលនៃគណៈអភិបាលស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ជាក់អោយដឹងថា,  នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 ក្នុងសហគមន៍ ចំនួន១៧នាក់ ... Read More »

មានកម្មករក្នុងការដ្ឋានសំណង់នៃរោងចក្រស៊ីកូម្នាក់រកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta និងជាងអ៊ុតសក់ ម្នាក់នៅក្នុងផ្សារវាលយន្តក៏រកឃើញមេរោគកូវីដ-១៩បំប្លែងថ្មីDeltaដូចគ្នាដែរ

ខេត្តស្វាយរៀង៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងថា មានកម្មករក្នុងការដ្ឋានសំណង់នៃរោងចក្រស៊ីកូម្នាក់ត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី Delta  និងជាងអ៊ុតសក់ម្នាក់នៅក្នុងផ្សារវាលយន្តក៏រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី Delta ដូចគ្នាដែរ។ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀងបញ្ជាក់ទៀតថា ក្នុងការដ្ឋានសំណង់របស់រោងចក្រស៊ីកូ មានកម្មករសំណង់ម្នាក់ត្រូវបានរកឃើញមេរោគកូវីដ-១៩បំប្លែងថ្មី ... Read More »

លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ ចាត់ក្រុមការងារនាំយកអំណោយមូលនិធិ(ខ២៧) ជូនពលរដ្ឋចំនួន២គ្រួសារ ដែលមានជីវភាពខ្វះខាត ក្រោយពេលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ

ខេត្ត​ព្រះសីហនុ​៖​ ​លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ និង​ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មការ ខ២៧ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១​នេះ​ បានចាត់ក្រុមការងារ នាំយកអំណោយមូលនិធិ ខ២៧ ... Read More »

អគ្គនាយករងអន្តោប្រវេសន៍ស្នើដល់ក្រុមការងារត្រូវសិក្សាឱ្យហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំផែនការមេ​ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអន្តោប្រវេសន៍

ភ្នំពេញ៖ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ មានបើកកិច្ចប្រជុំ រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងអន្តោប្រវេសន៍ ... Read More »

អភិបាលខេត្ត​ព្រៃវែង​ បន្តចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយសូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកតា ហ៊ុន ស៊ុន ប្រជាពលរដ្ឋរស់នៅភូមិអន្លង់ទ្រា ... Read More »

អភិបាលខេត្តកោះកុង អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូអាជ្ញាធរមីន ដើម្បីស្វែងយល់អំពីស្ថានភាពមីននៅខេត្តកោះកុង

ខេត្តកោះកុង៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់អោយដឹងថា, ថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូអាជ្ញាធរមីន ដឹកនាំដោយលោក ... Read More »

រថយន្តធុនធំចតលេីចិញ្ចេីមផ្លូវត្រូវនារី២នាក់ជិះម៉ូតូបុកពីក្រោយរងរបួសធ្ងន់

ភ្នំពេញ​៖នារី២នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមលេីចិញ្ចេីមផ្លូវកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១​ ខែកញ្ញាឆ្នាំ២០២១​ នៅចំណុចមុខហាងមីហឹរ​ តាមបណ្តោយផ្លូវជាតិលេខ៣​ ក្នុងសង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំមួយគ្រឿងក្បាលពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E.8047 បានខូចហេីយចតលេីចិញ្ចេីមផ្លូវក្នុងទិសដៅពីជេីងទៅត្បូង​ បន្ទាប់មកស្រាប់តែមាននារី២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខតាកែវ1T. 6505 ... Read More »

សមត្ថកិច្ចបញ្ជូនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត១គីឡូក្រាមទៅកាន់តុលាការ

ភ្នំពេញ ៖ តំណាងអយ្យការបើកការស៊ើបសួរ លើសុំណុំរឿង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ រឹបអូសគ្រឿងញៀនជិត ១គីឡូក្រាមបញ្ជូនទៅកាន់តុលាការ។ សូមរំលឹកថា ដោយការអនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផៃ្ទ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធវីដេអូ (ZOOM) សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »

ក្រុមតាលីបង់អនុញ្ញាតឲ្យក្មេងស្រីវិលត្រឡប់ចូលសិក្សាវិញ(មានវីដេអូ)

តាលីបង់បានប្រកាសថា ក្មេងស្រី អាហ្វហ្គានីស្ថាននឹងចូលរៀនវិញក្នុងពេលឆាប់ៗខាងមុខ ដែលអាចធ្វើទៅបានក្រោយពេលក្រសួងអប់រំឲ្យគ្រូបង្រៀន និងនិសិ្សតប្រុសវិលត្រឡប់ចូលបង្រៀននិងសិក្សាវិញកាលពីចុងសប្តាហ៍កន្លងមក។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមតាលីបង់នៅថ្ងៃទី២១ខែកញ្ញា បានប្រកាសថា ក្មេងស្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងវិលត្រឡប់ចូលសិក្សាវិញ ក្រោយរដ្ឋាភិបាលប្រកាសតែងតាំងតំណែងក្នុងជួរគណៈរដ្ឋមន្ត្រីថ្មី គឺជាបុរសទាំងអស់ មិនមានស្ត្រីចូលរួមដូចការប្រកាសនោះឡើយ ។ ... Read More »

សម្តេចតេជោ៖ ក្នុងដំណាក់កាលឆ្លងកាត់ អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព

ភ្នំពេញ៖  ក្នុងដំណាក់កាលឆ្លងកាត់អស់រយៈជាងពីរទសវត្សរ៍នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ បានធ្វើឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីតម្លៃនៃសន្តិភាពនិងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះក្នុងឱកាសចូលរួមជាមួយសហគមន៍អន្តរជាតិអបអរសាទរប្រារព្ធទិវាសន្តិភាពអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។    សម្តេចតេជោហ៊ុន សែន បានថ្លែងថា ... Read More »

ផ្ទះជាច្រើនខ្នងនៅក្នុងប្រទេសអេស្ប៉ាញត្រូវឆេះខ្ទេចដោយកម្អែភ្នំភ្លើង

ភ្នំភ្លើង Cumbre Vieja បានព្រួសកម្អែទ្រង់ទ្រាយធំ បង្កការខូចខាតយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិពលរដ្ឋអេស្ប៉ាញនៅលើកោះLa Palma។ ចាប់ពីថ្ងៃទី១៩ខែកញ្ញាមក កម្អែភ្នំភ្លើងបានហូរចុះពីជើងភ្នំទៅដល់ផ្ទះរបស់ពលរដ្ឋ ស្ថិតនៅក្នុងតំបន់ Cumbre Vieja ដែលមានពលរដ្ឋប្រមាណ៥៥០០នាក់ត្រូវជម្លៀសចេញជាបន្ទាន់។ មិនមានពលរដ្ឋណាម្នាក់ស្លាប់ដោយសារកម្អែភ្នំភ្លើងនោះឡើយ ហើយក្រុមសន្តិសុខបានជម្លៀសពលរដ្ឋចេញទាន់ពេលវេលា ។ ... Read More »

លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែល ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ... Read More »

លោក Justin Trudeau ជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកាណាដា អាណត្តិទី៣

សារព័ត៌មាន The Guardian បានផ្សាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានជាប់ឆ្នោតអាណត្តិទីបីជាបន្តទៀត ក្រោយពេលគណបក្សសេរីនិយមរបស់លោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ខែកញ្ញា ។ លទ្ធផលនោះត្រូវបានលោក Justin Trudeau ... Read More »

លោក​ អ៊ុន ចាន់ដា​ បញ្ហា​ឲ្យ​មន្ត្រី​ជំនាញ​ ពាក់ព័ន្ធនានា​ ចុះ​អន្តរាគមន៍​កំណាត់ផ្លូវជាតិលេខ៧​ ដែលបានលិច​ទឹក

ខេត្តកំពង់ចាម​ ៖​ លោក​ អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ​បាលខេត្តកំពង់ចាម​បានចុះពិនិត្យ​និងដាក់​បទ​បញ្ជាដល់មន្ត្រីក្រោមការគ្រប់គ្រង​ របស់លោកអោយរៀបចំសម្រួលសណ្ដាប់ធ្នាប់បញ្ចៀសគ្រោះថ្នាក់និងហានិភ័យផ្សេងៗដែលអាចកើតមានឡើង នៅលើកំណាត់ផ្លូវជាតិលេខ៧​ ដែលបានលិច​ទឹក(ទឹក​ភ្លៀង) ប្រវែង១០០០ម៉ែត្រ  ស្ថិតនៅចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។  ... Read More »

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសចរាចរណ៍ជាមួយរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្តីពី “គម្រោង  អភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការ ថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ” ដែលគម្រោងនេះមានរយៈពេល ៣ឆ្នាំ គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នាដើម ឆ្នាំ២០២២ ខាងមុខនេះ។      ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងតាមប្រព័ន្ធអនឡាញ ... Read More »

តុលាការសម្រេចជំនុំជម្រះ លើសុំណុំរឿងរបស់មនុស្ស៧នាក់លេងល្បែងសុីសងខុសច្បាប់ ប្រមូលផ្តុំល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីតំណាងអយ្យការបានបើកការស៊ើបសួរលើសុំណុំរឿងរបស់មនុស្ស៧នាក់ដែលលេងហ្គេម ប្រមូលផ្តុំល្មើសនឹងវិធានការរដ្ឋបាលរាជធានីភ្នំពេញ ក៏សម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីកាសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ ... Read More »