ព័ត៌មានទាន់ហេតុការណ៍៖
'

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល អញ្ជើញចូលរួមពិធីប្រគល់វ៉ាក់សាំងកូវីដ-១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន ២សែនដូសបន្ថែម ជាការបរិច្ចាគពី រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់រដ្ឋាភិបាល និងប្រជាជនឡាវ

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ បានចាត់តាំងកងកម្លាំងនគរបាល ... Read More »

កន្លងមកបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ឪពុកម្ដាយអស់ជាច្រេីន ហើយក្រោយមកយកម៉ូតូរបស់ពូបង្កេីតទៅបញ្ចាំបានលុយ៣០០$ក៏ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោ​តែម្តង

ភ្នំពេញ ៖​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់តាមបណ្ដឹងរបស់ពូបង្កើត​ពីបទ​រំលោភលេីទំនុកចិត្ត​ (យកម៉ូតូទៅបញ្ចាំបានលុយ៣០០$គេចខ្លួនបាត់រយៈពេល០៣ថ្ងៃ) ។​ ការឃាត់ខ្លួនជនសង្ស័យរូបនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២១ ស្ថិតនៅភូមិម័ល​សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។  ​    សមត្ថកិច្ចបានឱ្យដឹងថា​ ... Read More »

កូនរមិលគុណកាប់ឪពុក២កាំបិតគ្រាន់តែអ្នកមានគុណស្ដីបន្ទោសបន្តិចបន្តួច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាកូនម្នាក់បន្ទាប់ពីបានប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(កាប់ឪពុករបស់ខ្លួនបណ្ដាលឱ្យរងរបួសគ្រាន់តែឪពុកណែនាំនិងស្តីបន្ទោសបន្តិចបន្តួចប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះកែវ ដារ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ ។   ... Read More »

អាជ្ញាធរខណ្ឌទួលគោក សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ចុះយកសំណាកលើកទី៣ ចំនួន ១០៨នាក់នៅផ្សារមាន់អាំង ដែលពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ-១៩ប្រភេទDellta

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ ចាន់​ បណ្ឌិត​ អភិបាល​រង​ខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៦៥៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ ... Read More »

សេចក្តីថ្លែងការណ៍ របស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ឆ្នាំ២០២១

ភ្នំពេញ៖ ថ្ងៃនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមចូលរួមជាមួយអ្នកសារព័ត៌មាននៅប្រទេសកម្ពុជានិងនៅជុំវិញពិភពលោក អបអរសាទរទិវាអន្តរជាតិស្តីពី «សិទ្ធិទទួលព័ត៌មាន» ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ ប្រកាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយសម្រាប់ឆ្នាំ២០២១នេះ ទិវាអន្តរជាតិស្តីពីសិទ្ធិទទួលព័ត៌មានរំលេចចេញនូវប្រធានបទ «សិទ្ធិដឹង៖ កសាងឱ្យប្រសើរឡើងវិញជាមួយនឹងសិទ្ធិទទួលព័ត៌មាន» ... Read More »

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១​ ... Read More »

កូនខ្មែរដែលគេតែងតែហៅគាត់ថាជាបុរសសំរាមបានកែច្នៃសំរាមជាជីធម្មជាតិវិញក្នុងមួយថ្ងៃបាន១៥តោន

ភ្នំពេញ៖ បញ្ហាសំរាមនៅតាមទីសាធារណៈក្នុងប្រទេសកម្ពុជាមិនមែនជាប្រធានបទថ្មីនោះទេ ជាទូទៅគេកត់សម្គាល់ថា ការបន្សល់កាកសំណល់សំរាមតែងតែកើតមានឡើងនៅពេល​ ដែលមានការប្រមូលផ្ដុំមនុស្សច្រើននៅទីកន្លែងសាធារណៈណាមួយ មិន​ថា​ផ្លូវ​តូច ឬផ្លូវធំ​នោះទេ យើងសង្កេតឃើញ​ថាសំរាមនៅ​​កន្លែង​ខ្លះរប៉ាត់រប៉ាយ គរ​នៅ​ចិញ្ចើមផ្លូវ និង​ហៀរ​ដល់​ទ្រូងផ្លូវ​ក៏មាន ជាពិសេស​នៅតាមទីផ្សាររមួយចំនួននៅក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែឥឡូវនេះយើងមានដំណោះស្រាយខ្លះហើយ ដោយមានក្រុមហ៊ុនកែច្នៃកាកសំណល់នៅតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញទៅជាជីធម្មជាតិវិញ ដែលក្នុងមួយថ្ងៃក្រុមហ៊ុននេះប្រមូលសំរាមនៅតាមទីផ្សារក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃប្រហែល៣០តោនយកមកកែច្នៃជាជីធម្មជាតិវិញបាន១៥តោនក្នុងមួយថ្ងៃ។   ... Read More »

ក្រសួងការងារ៖ ចេញសេចក្ដីណែនាំអំពីការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំអំពីការធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីចូលរួមចំណែកប្រយុទ្ធ និង ... Read More »

សមត្ថកិច្ចសហការចុះពិនិត្យស្រាវជ្រាវ ករណីបំពុលសត្វលួចកាច់សោ.កម៉ូតូ

ខេត្តពោធិ៍សាត់ ៖ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G.6835 ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាច់សោរ.កយកទៅបាត់ បន្ទាប់ដាក់ថ្នាំបំពុលសម្លាប់សត្វងាប់ចំនួន៥ក្បាល សមត្ថកិច្ចសហការចុះពិនិត្យស្រាវជ្រាវ ។  ករណីសមត្ថកិច្ចសហការគ្នាចុះស្រាវជ្រាវបញ្ហាចោរកម្មខាងលើ ... Read More »

កម្ពុជា​ ចាប់ផ្ដើមយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព»

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃអង្គារទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ ក្រោមការជឿជាក់លើការចាក់ស្រោចវ៉ាក់សាំងទូទាំងប្រទេសយ៉ាងឆាប់រហ័សនោះ នាពេលនេះ ក្រសួងទេសចរណ៍​ បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកយ៉ាងទូលាយហើយ ដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខផងដែរ។ ... Read More »

រថយន្តឡិចសុីសបុកម៉ូតូសណ្ដោងរុឺម៉កពីក្រោយនៅផ្លូវ៦០ម៉ែត្រ​ពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តឡិចសុីសយ៉ាងលឿនទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយពេញទំហឹងបណ្ដាលឱ្យបុរសវ័យចំណាស់ម្នាក់រងរបួសធ្ងន់​ហេីយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ភ្លាមៗ​កាលពីវេលាម៉ោង៦​និង៣០នាទីព្រឹក​ថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។  ​   ជនរងគ្រោះដែលរបួសធ្ងន់មានឈ្មោះ ប្រាក់ គឹមស្រេង ... Read More »

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាពលោក ... Read More »

ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចកង់របស់ប្រជាពលរដ្នរួចមក ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ពីករណីលួួច កង់នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង៤៥នាទីរសៀលនៅចំណុចផ្ទះលេខ៣២៦ ផ្លូវបេតុង ក្រុុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ... Read More »

ផ្អើលទាំងយប់នៅក្រុងបាវិត ដោយផ្ទះមួយខ្នងឆ្លងចរន្ដអគ្គិសនី តែបានកម្លាំងសមត្ថកិច្ចជួយបាញ់ទឹកពន្លត់ទាន់មិនមានអ្នករងរបួស

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់ខណៈដែលផ្ទះមួយខ្នងបានឆ្លងចរន្តអគ្គិសនីធ្វើឱ្យឆេះសន្ធោរសន្ធៅ។ ប្រតិបត្តិការបាញ់ទឹកពន្លត់នោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន ហើយសំណាងដែរដែលមិនមានអ្នករងគ្រោះថ្នាក់។    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិទួលអម្ពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ... Read More »

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានចូលរួមបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ... Read More »

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក  ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០២១ម្សិលមិញនេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារក្រសួងសុខាភិបាល ... Read More »

អាជ្ញាធរខេត្តឧត្តរមានជ័យ ប្រកាសស្វែងរកបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ដែលលួចរត់ចេញពីមណ្ឌលព្យាបាល ឱ្យសាមីខ្លួនចូលខ្លួនមកព្យាបាលជំងឺ ជាបន្ទាន់ជៀសវាងបង្កភាពប្រឈមធ្ងន់ធ្ងរដល់សុខភាពផ្ទាល់ខ្លួន និងអាចចម្លងមេរោគដល់អ្នកដ៏ទៃ !

ខេត្តឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យឲ្យបានជ្រាបថា ក្នុងចន្លោះពេលកំពុងមានធ្លាក់ភ្លៀងរលឹមនាវេលាយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស ... Read More »

ពលរដ្ឋទីទាល់ក្ររស់នៅសហគមន៍បុរីរុងរឿង២២៣គ្រួសារមកទទួលអំណោយសប្បុរសធម៌ពីអាជ្ញាធរខណ្ឌជ្រោយចង្វារនិងក្រុមហ៊ុនOCICក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវីដ-១៩

ភ្នំពេញ៖ ពលរដ្ឋទីទាល់ក្ររស់នៅសហគមន៍បុរីរុងរឿងចំនួន២២៣គ្រួសារ បានមកទទួលអំណោយសប្បុរសធម៌ពីអាជ្ញាធរខណ្ឌជ្រោយចង្វា និងក្រុមហ៊ុនOCIC ដោយមានតំណាងប្រជាពលរដ្ឋ៤០គ្រួសារមកទទួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងអំឡុងជំងឺកូវីដ-១៩ ស្ថិតនៅសាលាពហុបច្ចេកវិជ្ជាកម្ពុជា-ចិន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមជាអធិបតីពីលោកផន សុភាព តំណាងឲ្យក្រុមហ៊ុន ... Read More »

គ្រូបង្វឹកកីឡាហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់នៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក

ភ្នំពេញ៖ យោងតាមផេក Cambodia SEA GAMES(CAMSOC) ដែលមានពាក្យថា,យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, លោក កាំង សុធា អគ្គលេខាធិការ សហព័ន្ធកីឡាហុកគីកម្ពុជាបានលើកឡើងថា គ្រូបង្វឹកហុកគីត្រូវការចាំបាច់នូវចំណេះដឹងថ្មីៗបន្ថែម ដើម្បីដើរឲ្យទាន់ការប្រែប្រួលថ្មីៗនៃដំណើរការអភិវឌ្ឍន៍របស់ពិភពលោក។ នេះជាការអះអាងរបស់លោកអគ្គលេខាធិការ ... Read More »

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ ករណី​ល្មើស​បម្រាម​កូ​វីដ-១៩​និង​ប្រើប្រាស់​សារធាតុ​ញៀន

ខេត្តសៀមរាប ​៖​ មនុស្សចំនួន​៧​នាក់​ត្រូវបាន ឃាត់​ខ្លួន​ករណី​ប្រព្រឹត្តល្មើស​វិធានការរដ្ឋបាលនិង​ប្រើ​ប្រាស់​សារធាតុ​ញៀន ក្នុង​នោះ​មាន អាជីវករ​លក់​ដី​ឡូ​តិ៍​និង ម្នាក់​ជា​មន្ត្រីនគរបាលផងដែរ។សមត្ថកិច្ចចម្រុះដែលចុះប្រតិបត្តិការករណីខាងលើនេះបានឲ្យដឹងថា ប្រតិបត្តិការ​នេះ ​ធ្វើឡើង​នៅវេលា​ម៉ោង​២២​និង​៣០​នាទី ថ្ងៃអាទិត្យ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ... Read More »

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា តាមរយៈការបញ្ជូនរូបភាព និងសំលេង (Video Zoom Meeting)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែកញ្ញា ... Read More »

វគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ភ្នំពេញ៖ បើយោងតាមអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអោយដឹងថា ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោក ប្រាក់ ... Read More »

ចាប់ផ្តើមជាផ្លូវការពិព័រណ៍អាកាសចរណ៍ធំមួយរបស់ចិន, ខណៈកំពុងបង្អួតរាងយន្តហោះចម្បាំង និងដ្រូនបំពាក់មីស៉ីលទំនើបៗ

អន្តរជាតិ​៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ នៅក្នុងពិព័រណ៍អាកាសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសចិន​​​ បានបង្ហាញបរិក្ខាយោធាផ្លូវអាកាស ដែលកាន់តែទំនើបខ្លាំងឡើងៗរបស់ខ្លួន ជាពិសេសយន្តហោះដ្រូន និងយន្តហោះចម្បាំង។ ទីភ្នាក់ងារព័ត៌មាន AFP ... Read More »

កូរ៉េខាងជើង​ បន្តបាញ់មីស៊ីលបាលីស្ទិកមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត,​ ខណៈប្រេសិតកូរ៉េខាងជើងប្រចាំ (UN) លើកឡើងថា ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ

អន្តរជាតិ​៖​ កូរ៉េខាងជើង​ បន្តសាកល្បងអាវុធជាលើកទី៣​ នៅថ្ងៃទី២៨​ ខែកញ្ញា ឆ្នាំ​២០២១នេះ​ បន្ទាប់ពី​បានបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីមួយគ្រាប់ទៀតចូលក្នុងសមុទ្រ​ខាងកើត ក្នុងខែកញ្ញានេះ។ ហេីយចំពោះការបាញ់សាកល្បងថ្មីនេះ ត្រូវ​បានប្រេសិតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បានលើកឡើងក្នុងមហាសន្និបាតថា៖ ខ្លួនមានសិទ្ធិសាកល្បងអាវុធផ្សេងៗ។ ជាក់ស្ដែង​បើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា​ ... Read More »

ប្រធានក្លិប Tottenham លោក Fabio Paratici កំពុងរៀបចំការផ្ទេរនៅខែមករាជាមួយតារាក្លិប Juventus ម្នាក់

តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Dejan Kulusevskiកំពុងស្ថិតនៅលើរ៉ាដារបស់ក្លិប Tottenham សម្រាប់ការផ្ទេរនៅខែមករាខាងមុខនេះ ខណៈដែលនាយកគ្រប់គ្រងរបស់ក្លិប Spurs សម្លឹងមើលការជួបជុំជាមួយតារាស៊ុយអែតរូបនេះ។ ក្រុមមាន់ខ្នាយមាស Tottenham កំពុងពិចារណាលើការផ្លាស់ប្តូរខែមករាសម្រាប់ខ្សែប្រយុទ្ធ Dejan Kulusevski ... Read More »

អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDelta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ពិសិដ្ឋស្ទាយថ្មី

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីDelta ០១នាក់ បានចូលកាត់សក់នៅ ហាងកាត់សក់ ... Read More »

ម្ចាស់ជើងឯកកីឡាចំបាប់ស៊ូម៉ូដ៏ល្បីរបស់ប្រទេសជប៉ុនប្រកាសចូលនិវត្តន៍

ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនបានរាយការណ៍ថា កីឡាករ Hakuho ដែលជាម្ចាស់ជើងឯកដ៏អស្ចារ្យបំផុតរបស់កីឡាចំបាប់ស៊ូម៉ូបានសម្រេចចិត្តចូលនិវត្តន៍ដោយសារបញ្ហាជង្គង់របស់គាត់។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានឈ្នះកំណត់ត្រាការប្រកួតចំនួន៤៥ដែលមានចំនួនឈ្នះច្រើនជាង១៣ដងនៅក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែគាត់ត្រូវអាក់ខានប្រកួតដោយសាររបួសពេញមួយឆ្នាំ។ កីឡាករ Hakuho បានបង្ហាញខ្លួនតែម្នាក់គត់នៅឆ្នាំ២០២១ នៅការប្រកួតកម្មវិធី Nagoya Grand Sumo Tournament ក្នុងខែកក្កដាដោយមិនដែលចាញ់សោះ ... Read More »

ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹក !

ខេត្តបន្ទាយមានជ័យ ៖ បើយោងតាមប្រភពពី ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់អោយដឹងថា, ស្ថានភាពទឹកតាមច្រកព្រំប្រទល់ កម្ពុជា-ថៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៦:០០នាទីព្រឹកដូចជា ៖  ១-ច្រកក្បាលស្ពាន ទឹកអូរកេីន ... Read More »

ភ្លៀងធ្លាក់ខ្លាំងខណៈទឹកស្ទឹងពោធិ៍សាត់កំពុងហក់ឡើង

   ខេត្តពោធិ៍សាត់ ៖ កម្ពស់ទឹកស្ទឹងនៅស្រុកវាលវែង១.៦៣ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៩.០០ម៉ែត្រ  ស្ទឹងស្រុកភ្នំក្រវាញកម្ពស់១.៧០ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៦.០០ម៉ែត្រ ស្ទឹងក្រុងពោធិ៍សាត់កម្ពស់៣.៧៤ម៉ែត្រ កម្ពស់ប្រកាសអាសន្ន៥.០០ម៉ែត្រ ចំណែកស្ទឹងស្រុកកណ្ដៀងពុំទាន់មានអ្វីគួរឲ្យកត់សំគាល់នៅឡើយ ដោយទឹកបឹងទន្លេសាប(កំពង់លួង)ឯនេះវិញកម្ពស់៤.៦៨ម៉ែត្រ ។  នេះបើតាមការបញ្ជាក់ពីមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញគ្រឿងឧបភោគបរិភោគ ចែកជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ... Read More »