ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកខេត្តបាត់ដំបង បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ខណៈទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត ។ សូមបញ្ជាក់ថា, ... Read More »

លោក ជិន ម៉ាលីន របាយការណ៍ដែលបង្ហាញថាកម្ពុជា អនុវត្តនីតិរដ្ឋទាបជាងគេបំផុតក្នុងអំឡុងកូវីដ-១៩ ជារឿងមិនសមហេតុផល

ភ្នំពេញ៖ របាយការណ៍ដែលបង្ហាញថាកម្ពុជា អនុវត្តនីតិរដ្ឋទាបជាងគេបំផុតក្នុងអំឡុងកូវីដ-១៩នេះ គឺជារឿងមិនសមហេតុផល ព្រោះថាបណ្តាប្រទេសដទៃ ក៏បានអនុវត្តច្បាប់រឹតត្បិតមិនខុសគ្នាដែរ។​ នេះបេី​យោង​តាម​ការបញ្ជាក់​លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌​ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១។  ចំពោះ​ការអះអាង​បែបនេះ​ ... Read More »

អភិបាលរងខណ្ឌ២រូបចុះសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនមន្ត្រីមានជំងឺ

ភ្នំពេញ៖ ដើម្បីចូលរួមរំលែកការលំបាកជាមួយក្រុមគ្រួសាររបស់មន្ត្រីសាលាខណ្ឌដែលមានជំងឺនិងជួបគ្រោះថ្នាក់ជាយថាហេតុ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានចាត់អោយអភិបាលរងខណ្ឌ២រូបចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកានៅប្រគល់ជូនក្រុមគ្រួសារផងដែរ ។        សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦  ខែតុលា  ឆ្នាំ២០២១  ដែលទីតាំងទី១ដឹកនាំដោយលោករស់ សុភក្តិ ... Read More »

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តដំណើរមក ចូលរួមក្នុង “ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ”

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១ នៅក្នុងឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង រួចមក លោក វេង សាខុន និងសហការី បានបន្តដំណើរមក ចូលរួមក្នុង “ ... Read More »

ស្ត្រីចំណាស់ម្នាក់មានជំងឺរុំារ៉ៃគិតខ្លីទៅលោតទឹកស្រះសម្លាប់ខ្លួន គ្រូពេទ្យធ្វើតេស្តជាលទ្ធផលមានជំងឺកូវីដ-១៩

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់មានជំងឺរុំារ៉ៃយូរឆ្នាំព្យាបាលមិនធូរស្រាលក៏គិតខ្លីទៅលោតទឹកស្រះសម្លាប់ខ្លួន ហើយពេល គ្រូពេទ្យមកធ្វើតេស្តរកឃើញមានជំងឺកូវីដ-១៩។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១៥ខែតុលាឆ្នាំ២០២១ ស្ថិតនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាស្ត្រីខាងលើមានឈ្មោះ ឈឹម សាម៉ាន អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសាម៉ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ ... Read More »

អគ្គិភ័យ​ឆាបឆេះមន្ទីរសម្រាកព្យាបាល​យីហោ​”មេត្រូ​ II”​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ ផ្អើល​ទាំងសមត្ថកិច្ចទាំងកណ្ដាលថ្ងៃ

ភ្នំពេញ​៖​ មានករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១២និង០០នាទីថ្ងៃត្រង់​ ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចមន្ទីរសម្រាកព្យាបាល​មេត្រូ​ II​  តាមបណ្តោយផ្លូវលេខ១៧២ ភូមិ១៤ សង្កាត់ផ្សារថ្មី​ទី៣ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញសម្ភារៈមួយចំនួន។ ... Read More »

បើកម៉ូតូមិន​គោរព​សិទ្ធិអាទិភាពទៅបុកម៉ូតូដែលបញ្ច្រាសគ្នារបួសធ្ងន់និងស្រាល៣នាក់

ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែការបើកម៉ូតូមិន​គោរព​សិទ្ធិអាទិភាពទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កឱ្យមានគ្រោះថ្នាក់និងភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៧និង១២នាទីព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២១លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់ចំណុច​គីឡូម៉ែត្រ​លេខ១៤២​និង​លេខ១៤៣​ស្ថិតក្នុងភូមិ​ស្វាយតាយាន​ ឃុំ ស្វាយតាយាន ​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។    សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះសុី  ម៉ា​ឡៃ​ ភេទប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិថ្មី​ ... Read More »

លោក​ ហ៊ុន​ ណេង​ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ប្រគល់ផ្ទះកាកបាទក្រហម០១ខ្នង​ ជូនពលរដ្ឋរងគ្រោះអគ្គិភ័យ

ខេត្តកំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានអមដំណេីរ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ អញ្ជេីញចូលរួមក្នុងពិធីប្រគល់ផ្ទះកាកបាទក្រហម០១ខ្នង​​ជូន​ ... Read More »

រថយន្តដឹកកញ្ចក់មួយគ្រឿងបើកលឿនដូចហោះជាន់ហ្វ្រ័ងមិនស៊ីបានបុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងរងការខូចខាត

ភ្នំពេញ ៖​ បុរសម្នាក់បានបេីករថយន្តដឹកកញ្ចក់មួយគ្រឿងយ៉ាងលឿន​ ហេីយជ្រុលទៅបុករះរថយន្ត៤គ្រឿង ឡំប្រឺតា២គ្រឿង​ រួមនឹងម៉ូតូ១គ្រឿងទៀតបណ្តាលឱ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលនិងកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណេីរ​ កាលពីវេលាម៉ោង១០និង១៥នាទី ព្រឹកថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ... Read More »

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូក្រសួងចូលរួមសន្និសីទដឹកជញ្ជូនចីរភាពជាសកល នៃអង្គការសហប្រជាជាតិលើកទី២ (The 2nd United Nations Global Sustainable Transport Conference) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹក​សៅរ៍​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា តបតាមការអញ្ជើញរបស់ឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិតចិន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »

អបអរសាទរយ៉ាងកក់ក្តៅជូនចំពោះយានអវកាសShenzhou-13បានបង្ហោះយ៉ាងជោគជ័យនិងជាលើកដំបូងដែលបានផ្ទៀងផ្ទាត់ការងារយ៉ាងឆាប់រហ័ស

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, យោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសចិនបានអោយដឹងថា នៅវេលាម៉ោង០០៖២៣នាទីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១(ម៉ោងនៅរដ្ឋធានីប៉េកាំង) Long March 2F Y13 ដែលដឹកយានអវកាស Shenzhou-13 ត្រូវបានបាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបJiuquan។ ... Read More »

រយៈពេល២ថ្ងៃយោធាថៃឃាត់ខ្លួនពលករខ្មែរឆ្លងដែនខុសច្បាប់ក្នុងខេត្តស្រះកែវ បានចំនួន២៤នាក់

 ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានថៃបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កម្លាំងយោធាថៃកងរយទី១២០៥ ដែលកំពុងល្បាតនិងត្រួតពិនិត្យក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់ខ្លួនបានប្រទះឃើញរថយន្តធុនតូចមួយគ្រឿងគួរឲ្យសង្ស័យ កំពុងបើកតាមផ្លូវក្នុងស្រុកគោកឃ្យូង សំដៅទៅស្រុកអារញ្ញ ខេត្តស្រះកែវ ខណៈនោះសមត្ថកិច្ចក៏ហៅឲ្យឈប់ និងសុំត្រួតពិនិត្យមនុស្សនៅក្នុងរថយន្តក៏ប្រទះឃើញពលករខ្មែរប្រុស-ស្រីចំនួន៧នាក់។ ក្រោយសួរនាំ និងធ្វើកំណត់ហេតុឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនទៅឲ្យជំនាញ ... Read More »

“សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ នាំឱ្យជីវិតយើងកាន់តែប្រសើរ”

ខេត្តព្រៃវែង៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានមានប្រសាសន៍ថា,  សម្រាប់ឆ្នាំ២០២១ នេះ គឺជាខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ ... Read More »

ការបង្ហាញខ្លួនលើកដំបូងរបស់ Aguero ផ្តល់ក្តីសង្ឃឹមចំពោះក្រុម Barcelona ដើម្បីរកជ័យជម្នះឡើងវិញ

ទីបំផុតខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានគេកំណត់ថា នឹងបង្ហាញខ្លួនជាលើកដំបូងនៅទីក្រុងបាសេឡូណារបស់ខ្លួនពេលប៉ះក្រុមភ្ញៀវ Valencia នៅក្របខ័ណ្ឌ LaLiga នៅថ្ងៃអាទិត្យទី១៧ តុលានេះ ហើយក្រុមកាតាឡាន់មួយនេះសង្ឃឹមថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះនឹងធ្វើឲ្យក្រុមនេះទទួលជោគជ័យបន្ថែមទៀតក្នុងការប្រកួតនេះ។ Aguero បានចូលរួមជាមួយ Barcelona ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួននៅជិតបញ្ចប់រដូវកាលបន្ទាប់ពីឈ្នះពានរង្វាន់ជាមួយក្រុម ... Read More »

មន្រ្តីជំនាញដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះប្រមាណ ២២៨,៣៩ គីឡូក្រាម នៅខេត្តកំពត និងខេត្តតាកែវ

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា​ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តកំពត​ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានបន្តចុះត្រួតពិនិត្យទំនិញលើទីផ្សារ និងឃ្លាំងស្ដុកទំនិញក្នុងខេត្តតាកែវ ... Read More »

ឃាត់ខ្លួនមុខសញ្ញា៧នាក់ដែលគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិក្រោយពីធ្វេីសកម្មភាពលួចបានម៉ូតូ៤គ្រឿងមក

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៧នាក់ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនាពេលយប់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានកាលពីវេលាម៉ោង១០និង៤០នាទី​ព្រឹក​ថ្ងៃទី១៦​ ខែតុលា​ ឆ្នាំ​២០២១​ នៅចំណុចបន្ទប់ជួល​ ក្នុងភូមិព្រៃព្រីងខាងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យទាំងនេះលួចបានម៉ូតូ៤គ្រឿងរួចមក។  ជនសង្ស័យទាំង៧នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះចន្ថា​ ភេទប្រុស​ អាយុ៤៤ឆ្នាំ​ មុខរបររេីសអេតចាយ។ ... Read More »

Leicester City ប្រជែងគ្នាជាមួយ Manchester United យក៣ពិន្ទុនៅ Premier League សប្តាហ៍ទី៨រាត្រីនេះ

ការចាប់ផ្តើមរដូវកាលក្របខ័ណ្ឌអង់គ្លេស Premier League ប្រកបដោយជោគជ័យមានន័យថា ក្រុមបិសាចក្រហម Manchester United ត្រូវជួបក្រុមម្ចាស់ផ្ទះ Leicester City ពោរពេញដោយភាពជឿជាក់និងចង់ប្រើវាជាវេទិកាដើម្បីកសាងសមត្ថភាពប្រជែងគ្នារក៣ពិន្ទុរៀងខ្លួននៅរាត្រីថ្ងៃសៅរ៍នេះនៅកីឡដ្ឋាន King Power ។ ក្រុមបិសាចក្រហម ... Read More »

ក្រុមតាលីបង់ស្វែងរកចាប់ខ្លួនក្រុមនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកនៅព្រះវិហារស្លាប់និងរបួស១៥០នាក់

មានករណីវាយប្រហារដោយគ្រាប់បែកដល់ទៅ៣លើកនៅព្រះវិហារអ៊ិស្លាម Imam Barga ខេត្ត Kandahar បានសម្លាប់មនុស្ស៤០នាក់និងជាង៩០នាក់រងរបួសកាលពីថ្ងៃទី១៥ខែតុលា។ សារព័ត៌មាន Khaama Press បានផ្សាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបង្កឡើងដោយភេរវករ៣នាក់ផ្សេងគ្នា។ ភេរវករបានចាប់បុគ្គលិកសន្តិសុខព្រះវិហារ ក្រោយមកក៏បានបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងពេលសាសនិកកំពុងធ្វើពិធីបួងសួងថ្ងៃសុក្រ។ សាសនិកនៅក្នុងពិធីបួងសួងនៅព្រះវិហារគឺជាសាសនិកនិកាយស៊ីអុីត ។ ... Read More »

លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន  រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៥ ខែតុលា ... Read More »

សូមជូនពរក្រុមគោព្រៃជំទង់កម្ពុជាទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ប្រ​កួត​ជម្រុះ AFC U23 Asian Cup 2022

ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023) CAMSOC ជាមួយទិសស្លោក យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទាំងអស់គ្នា! កីឡារស់ក្នុងសន្ដិភាព SPORTS LIVE IN PEACE ... Read More »

មន្ទីរបញ្ចកោណអាមេរិក៖ កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍អាវុធបរមាណូ

អង្គភាពចារកិច្ចរបស់ក្រសួងការពារជាតិអាមេរិក DIA បានប្រកាសថា កូរ៉េខាងជើងមានសកម្មភាពនៅទីតាំងផលិតបរមាណូ គឺជាសកម្មភាពមិនសមស្របក្នុងការរំសាយអាវុធបរមាណូទាំងស្រុងនៅក្នុងប្រទេសនេះ។ តាមការលើកឡើងរបស់អង្គភាពចារកិច្ច DIA អាមេរិកបញ្ជាក់ថា«បើទោះបីកូរ៉េខាងជើង មិនសាកល្បងអាវុធបរមាណូចាប់តាំងពីឆ្នាំ ២០១៧មកក្តី ប៉ុន្តែប្រទេសនេះនៅតែបន្តអភិវឌ្ឍន៍អាវុធដដែល ដោយមិនមានការផ្អាកនោះឡើយ»។ តាមការលើកឡើងរបស់ DIA «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »

លោក Steve Bruce នឹងបន្តដឹកនាំក្រុម Newcastle ទល់នឹងក្រុមមាន់ខ្នាយមាសTottenhamនៅថ្ងៃអាទិត្យ

លោក Steve Bruce នឹងបន្តដឹកនាំក្រុម Newcastle សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយក្រុម Tottenham នៅថ្ងៃអាទិត្យបន្ទាប់ពីការដណ្តើមបានការកាន់កាប់ដោយម្ចាស់ក្លិបថ្មីជាមួយទឹកប្រាក់៣០៥លានផោន។ ម្ចាស់ក្រុមហ៊ុនថ្មីលោក Amanda Staveley បាននិយាយថា ... Read More »

ព្រឹកនេះ ! កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើងដល់​កំពស់១៣.២​ម៉ែត្រ ហើយ ! ខណៈលោករដ្ឋមន្ត្រីក្រសួងធនធានទឹកកំពុងបានអញ្ជើញដឹកនាំប្រជុំកិច្ចការងារបច្ចេកទេស

ខេត្តបាត់ដំបង ៖ បើគិត​ត្រឹមម៉ោង​៩​៖០០នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ២០២១នេះ កំពស់​ទឹកស្ទឹង​សង្កែ បាន​ហក់​ឡើងដល់​កំពស់១៣.២​ម៉ែត្រ ហើយ ដែល​ជា​សញ្ញា​ប្រាប់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​។ មន្ត្រី​ធនធានទឹកបាន​និយាយ​ទៀត​ថា ជំនន់​ទឹក​ដែល​កំពុង​មាន​សន្ទុះ​នៅ​តាម​ដងស្ទឹង​សង្កែ​នា​ពេល​នេះ ដោយសារ​តែ​នៅ​ប៉ែក​ខាងលើ​នៃ​ដងស្ទឹង ជា​ពិសេស​នៅ​ស្រុក​សំឡូត ស្រុក​រតន​មណ្ឌល ... Read More »

បុរសវ័យកណ្ដាលម្នាក់ឃើញឈើអណ្ដែតក្នុងទឹកស្ទឹងក៏លោតទៅចាប់ស្រាប់តែលិចបាត់ទាំងមនុស្សនិងឈើ

   ខេត្តប៉ៃលិន៖ តាមរបាយការណ៍របស់មន្ត្រីជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅបានឱ្យដឹងថា មានករណីបុរសម្នាក់បាត់ខ្លួនក្នុងទឹកស្ទឹងភ្នំដំបងជាប់ព្រំប្រទល់ស្រុកសំឡូត ដោយសារតែបុរសរូបនោះបានកាន់កាំបិត១ឈរមើលទឹកហូរក្នុងស្ទឹង ហើយពេលឃើញឈើអណ្ដែតក៏ចុះទៅចាប់តោងដើម្បីទាញយកឈើនោះ  ប៉ុន្តែជាអកុសលបានលិចបាត់ទាំងឈើទាំងមនុស្ស។    សមត្ថកិច្ចមូលដ្ឋានបានបន្តឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៤៧នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅក្នុងស្ទឹងក្បែរក្យូសលោក ជួប វុទ្ធី  ... Read More »

ថ្ងៃ​នេះកម្ពុជា! ​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២៦៧នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៣១១នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​១៦​​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២៦៧នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៣១១នាក់ និងករណីស្លាប់​ ២៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៥ ខែតុលា​​​​​​ ... Read More »

អាជ្ញាធរសង្កាត់គោកឃ្លាងផ្តល់អំណោយ និងថវិកាជូនបងប្អូនក្នុងមូលដ្ឋាន ចំនួន៤៥គ្រួសារ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង និងជាប្រធានក្រុមប្រឹក្សាសង្កាត់ រួមជាមួយមន្ត្រីសាលាសង្កាត់ជាច្រើនរូបទៀតបានរួមគ្នាផ្តល់អំណោយនិងថវិកាជូនបងប្អូនក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ចំនួន៤៥គ្រួសារដែលមានជីវភាពខ្វះខាត។    លោកចៅសង្កាត់គោកឃ្លាងបានឱ្យដឹងថា អំណោយដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១៥ ខែតុលា​មានចំនួន១៤ករណី ឃាត់ខ្លួន (អប់រំនិងពិន័យ)​១៥នាក់​និងពិន័យជាប្រាក់បានចំនួន ៣,២០០,០០០រៀល

     ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៦ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៥ ខែតុលា​​ ... Read More »

លោកស្រីឯកអគ្គរាជទូត បានទទួលជួបសំណេះសំណាល ជាមួយប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរ តំណាងមជ្ឈមណ្ឌលសងណាំ តំណាងមជ្ឈមណ្ឌលនុកយ៉ាង មន្រ្តី HRD នៅអ៊ឺយចងប៊ូ និងបងប្អូនពលករខ្មែរ

សាធារណរដ្ឋកូរ៉េ ៖ នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ម្សិលមុិញនេះ លោកស្រីឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ និងសហការីបានទទួលជួបសំណេះសំណាល ជាមួយប្រធានមជ្ឈមណ្ឌលវប្បធម៌ខ្មែរ តំណាងមជ្ឈមណ្ឌលសងណាំ តំណាងមជ្ឈមណ្ឌលនុកយ៉ាង មន្រ្តី HRD នៅអ៊ឺយចងប៊ូ និងបងប្អូនពលករខ្មែរ។  ... Read More »

អធិការនគរបាលស្រុកអូររាំងឪ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ស៊ីសង​បញ្ជល់មាន់

ខេត្ត​ត្បូងឃ្មុំ​ ៖​ ល្បែង​ស៊ីសង​ដែលអ្នក​ញៀនឈ្លក់និយម​លេងរហូតភ្លេចបាយភ្លេចទឹក​ ភ្លេចក្រុម​គ្រូសារ​នោះត្រូវគេបើកលេងនៅ​ក្នុងភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ  ហើយត្រូវ​បាន​សមត្ថកិច្ច​នៃអធិការ​ដ្ឋាននគរបាលស្រុកអូររាំងឪចុះបង្ក្រាប​ និងឃាត់មនុស្ស៤​នាក់​យកមកធ្វេីកិច្ចសន្យាអប់រំណែនាំ​កាលពីថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី។ ​    លោកវរសេនីយ៍ទោ ... Read More »

ឆេះរថយន្ត​ស៊េរី​ទំនើប​ALPHARD ​មួយគ្រឿងដែលទុកចោលក្នុង​ឃ្លាំង​ ត្រូវបានសមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់មិនឱ្យរាលដាលដល់ផ្ទះអ្នកជិតខាង

 ភ្នំពេញ​ ៖ អគ្គិភ័យបានឆាបឆេះ​រថយន្ត​ស៊េរី​ទំនើប​ម៉ាកALPHARD មួយ​គ្រឿង​នៅក្នុង​ឃ្លាំង​ បង្កការភ្ញាក់​​ផ្អេីល​ដល់បង​ប្អូន​ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្ត​ពន្លត់​អគ្គិភ័យ​មកធ្វើអន្តរាគមន៍​បាញ់​ទឹកពន្លត់​កាលពី​វេលា​ម៉ោង​១និង​២០នាទីរំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែ​តុលា​ ឆ្នាំ​២០២១​ នៅចំណុច​ឃ្លាំង​ទុក​ចោល​មួយ​កន្លែង​ ជិត​សាលា​ខណ្ឌ​ដង្កោ​ តាមផ្លូវ​លេខ២១៧​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​។   ... Read More »