ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨​ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃទី១០ ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​មនុស្សស្លាប់ ០៣នាក់និងរបួសធ្ងន់ស្រាល ១៦នាក់​

ភ្នំពេញ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្ស ស្លាប់ ០៣នាក់(ស្រី ០១នាក់), របួសធ្ងន់ស្រាល ១៦នាក់(ស្រី ០៦នាក់) និងមិនពាក់មួកសុវត្ថិភាព ១៥នាក់ (យប់ ... Read More »

សមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ រកឃើញយានយន្តល្មើសចំនួន ៣០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែតុលាម្សិលមិញនេះ​ រកឃើញយានយន្តល្មើសចំនួន ៣០៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។  របាយការណ៍​ដដែល​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៧៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤១នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី ០៩ តុលាម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១ នាក់(ស្រី ០១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ​២០២៣ម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ជាក់ស្ដែង​ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

ក្រសួង​ធន​ធាន​ទឹក​៖​ ចាប់ពីនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលាអាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣​ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា។   ក្រសួង​ធន​ធាន​ទឹក​ បានឱ្យដឹងទៀតថា​ សម្រាប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៖ – ប្រព័ន្ធសម្ពាធទាប ... Read More »

តុលាការខេត្តកំពង់ស្ពឺ បើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១០តុលានេះ

ខេត្តកំពង់ស្ពឺ ៖ បើគ្មានអ្វីប្រែប្រួលទេ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ នឹងបើកសវនាការកាត់ទោសជនជាប់ចោទឈ្មោះ ហ៊ុយ សេង ភេទប្រុស អាយុ ៤១ឆ្នាំ ជាមន្ត្រីស្មៀនសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅម៉ោង ២ ... Read More »

សេចក្តីប្រកាសព័ត៌មាន​ ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលេីកុមារីអាយុ​ ២ឆ្នាំ

ភ្នំពេញ​៖​ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី ដែលត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើបុរសអាយុ ៥០ឆ្នាំ ... Read More »

យុវជនម្នាក់បានដោះម៉ូទ័រចេញពីអណ្ដូងមិនផ្ដាច់ចរន្តភ្លេីង​ ស្រាប់​តែ​ឆក់​ស្លាប់​គួរឱ្យសង្វេគ

ភ្នំពេញ៖​ យុវជនវ័យ១៧ឆ្នាំ​ម្នាក់​ បាន​ទៅដោះម៉ូ​ទ័រ​ចេញពីអណ្ដូងដេីម្បី​យកមកបូប​ទឹក​ចេញ​ក្នុង​បរិវេណ​ផ្ទះ​ដែល​ត្រូវ​បាន​លិច​ទឹក​ ស្រាប់​តែ​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ស្លាប់​ក្នុង​ទឹក​គួរឱ្យសង្វេគ​ ដោយបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋាន​ កាលពីវេលា​ម៉ោង​៦ល្ងាច​ ថ្ងៃ​ទី​៩​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅ​ចំណុច​ភូមិ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​  ។  ... Read More »

និស្សិតនិងពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានសុវត្ថិភាពក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ រហូតមកទល់ពេលនេះ និស្សិតនិងពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្តិភាពទាំងអស់គ្នាក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមការឱ្យដឹងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។  លោក ប៉ែន បូណា បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា សម្តេចធិបតី ... Read More »

យ៉ាងហោចមានមនុស្ស០៨នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍២ករណី

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅគ្រាដែលគេបញ្ជូនសង្រ្គោះ និងចំនួន០៧នាក់បានរងរបួសស្រាលធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដែលគេសង្ស័យអាចបណ្ដាលមកពីកក្តាល្បឿន ។ ប្រភពនានាជុំវិញកន្លែងកើតហេតុ បានឲ្យនាល្ងាចថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ... Read More »

ឃាត់ជនជាតិចិន វៀតណាម ហ្វីលីពីន សិង្ហបុរី និងនេប៉ាល់ជាង៩០នាក់ ដែលកំពុងលេងល្បែង និងជក់គ្រឿងញៀនពេញបន្ទុក នៅក្រោយសណ្ឋាគារកាំបូឌីយ៉ា ជាប់មាត់ទន្លេ

ភ្នំពេញ ៖ ព័ត៌មានបឋមទើបបែក ! មិនគួរអោយមាន ករណីលេងល្បែង សុីសង និងជក់គ្រឿងញៀនពេញបន្ទុក! នៅចំកណ្តាលរាជធានីភ្នំពេញទេ។  សូមបញ្ជាក់ថា ៖ បង្ក្រាបក្លឹបរាត្រីមួយកន្លែងនៅខាងក្រោយសណ្ឋាគារកាំបូឌីយ៉ា ជាប់មាត់ទន្លេកាលពីយប់ថ្ងៃទី៩តុលា២០២៣ ដោយចាប់ឃាត់ជនជាតិចិន វៀតណាម ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់ក្រុមការងារ គណៈកម្មការដឹកនាំរឿង និងតួសម្ដែង ក្នុងខ្សែភាពយន្តភាគរឿង ” កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី “

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន អញ្ជើញបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់ក្រុមការងារ គណៈកម្មការដឹកនាំរឿង និងតួសម្ដែង ក្នុងខ្សែភាពយន្តភាគរឿង ” ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ តាំងពីកុមារមិនអាចមានអ្នកណាមកវ៉ៃក្បាល ហ៊ុន សែន បានទេ រហូតដល់ពេលនេះ

ភ្នំពេញ​៖​ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី»​ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើលោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំការផលិតភាពយន្តចម្រៀងជីវីតក្មេងវត្ត ដកឈុតដែលគេចាក់ស្រាលើក្បាលសម្តេច ... Read More »

អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នកម្ម មន្ដ្រីរាជការ

ភ្នំពេញ៖ ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធនឹងការប្រមូលព័ត៌មាន និងធ្វើបច្ចុប្បន្នកម្ម ទាក់ទងទៅនឹងការដំឡើងឋានន្ដរស័ក្តិ និងការចូលនិវត្តន៍ ព្រមទាំងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត របស់មន្ដ្រីរាជការ ក្រោមអធិបតីភាព  ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នកមាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ។ ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ លោក Liu Xiao – ប្រធានការិយាល័យតំណាងពាណិជ្ជកម្មខេត្តយូណាន ប្រចាំនៅភ្នំពេញ និង លោក Huang Jiang – អគ្គនាយកក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូ អិលធីឌី

ភ្នំពេញ ៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បញ្ជាក់ពីជំហរក្នុងការបន្តគាំទ្រនូវរាល់គម្រោងកិច្ចការងាររបស់ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន នៃប្រទេសចិន ដើម្បីធ្វើយ៉ាងណាអោយទទួលបានលទ្ធផល ល្អបន្តទៅមុខទៀត  ខណៈជួបពិភាក្សាការងារ ... Read More »

និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព

ភ្នំពេញ ៖ សូមអបរសាទរ ! និស្សិតខ្មែរ៣នាក់ ដែលកំពុងសិក្សានៅកសិដ្ឋានគោទឹកដោះក្នុងតំបន់ Karmia ចំងាយប្រមាណ ៤គីឡូពីតំបន់ហ្គាហ្សា ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយ ក្រោយមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាល ក្រសួងការបរទេស មន្រ្តីទូត និងអាជ្ញាធរអ៉ីស្រាអែល! ។  ... Read More »

Juventus ចាប់អារម្មណ៍ចង់បាន Jadon Sancho ពី Man Utd នារដូវក្តៅខាងមុខ

ក្លិបសេះបង្កង់ Juventus គ្រោងនឹងចរចានាំយក Jadon Sancho ពី Old Trafford ហើយអាចប្រែក្លាយទៅជាកិច្ចសន្យាអចិន្ត្រៃយ៍៦០លានផោននៅរដូវក្តៅក្រោយ។ ក្លិបអ៊ីតាលីមួយនេះចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាប Manchester United ខាងលើដែលធ្លាប់ត្រូវបានបោះបង់ចោលក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ មុនពេលមានការផ្លាស់ប្តូរពេញម៉ោងដ៏មានសក្តានុពលនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិប ... Read More »

ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកទុក្ខ ចំពោះមរណភាពនិស្សិតឆ្នាំទី៣ ចាន់ ឧត្តម ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសាររំលែកទុក្ខជូនលោក ចាន់ ឈាងគី និងលោកស្រី នង ណារុន ... Read More »

Wayne Rooney ចាកចេញពីក្លិប DC United បន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ MLS

លោក Wayne Rooney បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកក្រុម DC United នៃលីកកំពូលអាមេរិក Major League Soccer ដោយការយល់ព្រមទៅវិញទៅមក រវាងក្លិបនឹងរូបលោក បន្ទាប់ពីក្រុមរបស់គាត់បានខកខានក្នុងការប្រកួតជម្រុះ MLS Cup។ ... Read More »

លោកអភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ជាបន្ទាន់

ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក ណែនាំដល់ប្រជាពលរដ្ឋក្នុងករណីប្រទះឃើញមានសត្វបក្សីឈឺ ឬងាប់ត្រូវរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច និងហាមដាច់ខាតការយកសត្វបក្សីឈឺ ឬងាប់ទៅចម្អិនធ្វើម្ហូបអាហារជាដាច់ខាត។ ការណែនាំបែបនេះធ្វើឡើងនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ... Read More »

ទិន្នផលនេសាទឆ្នាំនេះនៅខេត្តកោះកុង ទទួលបានប្រមាណ ជាង ៤ពាន់តោន

ខេត្តកោះកុង៖​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង លោក សេង ប៊ុណ្ណា​ បានថ្លែង​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ ២០២៣នេះ​ថា៖​ ប្រជា​សហគមន៍​នេសាទ​នៅ​ខេត្ត​កោះកុង​ប្រមូល​ទិន្នផល​នេសាទ​ទាំង​ទឹកប្រៃ និង​សាបបាន ៤.៣៤០ តោន​ ក្នុងរយៈពេល​៩ ខែចុង​ឆ្នាំ២០២៣នេះ។  ... Read More »

ពូកែឈ្លោះប្រកែក និងតែងតែរករឿងក្នុងគ្រួសារពេក បងថ្លៃទាញពូថៅកាប់ចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់នគរបាលឃាត់ជនដៃដល់

ខេត្តកំពង់ស្ពឺ៖ បុរសជាបងថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងឃាត់ខ្លួន បន្ទាប់ពីបុរសជាបងថ្លៃរូបនោះបានទាញពូថៅកាប់ប្អូនថ្លៃប្រុសបណ្តាលឱ្យរងរបួសចំក្បាល ហើយសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយសារតែខឹងប្អូនថ្លៃតែងតែឈ្លោះ ប្រកែករករឿងខ្លួននិងក្រុមគ្រួសារញយដងពេក ទប់កំហឹងមិនបាន។ ការឃាត់ខ្លួនបងថ្លៃយកពូថៅកាប់ប្អូនថ្លៃបានធ្វើឡើងកាលពីវេលាទៀបភ្លឺឈានថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិរំលេចត្នោត ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបានឱ្យដឹងថា ... Read More »

ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃសម័យប្រជុំលើកទី៣៧, សម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល

ភ្នំពេញ ៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃសម័យប្រជុំលើកទី៣៧,  សម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លើកទី៣៧ នៅថ្ងៃចន្ទ ទី៩ ខែតុលា ... Read More »

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីអំពេីលួចម៉ូតូ

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ បានចុះធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យ០១នាក់ក្នុងករណីអំពេីលួចម៉ូតូ។ លោក អ៊ុន វុត្ថា នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១១ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ... Read More »

ឃាតក ឈាមក្តៅ សម្លាប់ប្រពន្ធនិងកូន នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តុលាការសម្រេចឃុំខ្លួន ពីបទ ឃាតកម្មគិតទុកជាមុន អាចជាប់ពន្ធនាគារ ១ជីវិត

ខេត្តកណ្តាល ៖ តាមចម្លើយសារភាព នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌ ឃាតក ឈាមក្តៅ ចរិកនរក ១០០ជាន់ ព្យាយាមលើកហេតុផល ក្នុងន័យផ្ដល់ចម្លើយ ភូតកុហក , ដោយចោទប្រកាន់ជនរងគ្រោះ ជាប្រពន្ធថា, លួចមានសហាយ ក្បត់ខ្លួន ... Read More »

ឪពុកឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកចូលទៅមេីលឃេីញកូនស្រីស្លាប់អង្គុយសង្ស័យខ្យល់គរ

ភ្នំពេញ​៖​ បុរសម្នាក់ឃេីញភ្លេីងក្នុងបន្ទប់ទឹកបេីកឆ្ងល់ក៏ដេីរទៅបេីកទ្វារចូលទៅមេីលស្រាប់តែឃេីញកូនស្រីកំពុងអង្គុយលេីចានបង្គន់បាត់មាត់កទេីបដឹកយកទៅមន្ទីរពេទ្យតែជាអកុសលក្រុមគ្រូពេទ្យបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។  ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង​០៧និង៣០នាទី​ព្រឹក  ថ្ងៃទី​០៩ខែ​តុលា​ឆ្នាំ​២០២៣​នៅ​ចំណុច​  ផ្ទះ​លេខ៩​ផ្លូវ​បេតុង​ភូមិ​ ត្រពាំង​ថ្លឹង​៣សង្កាត់​ចោមចៅ​១ខណ្ឌ​ពោធិ៍​សែនជ័យ​ភ្នំពេញ​។  ​ជនរងគ្រោះ​  សព​ ឈ្មោះ​ ភារម្យ​ ស្រីវៃ​ ​ភេទ​ស្រី​អាយុ​១៩ឆ្នាំ​ មុខរបរ​សិស្ស​ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កេីតហេតុ​ខាងលើ​។  ​  ... Read More »

ព័ត៌មាន​បឋម៖​ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានសម្លាប់ និងដាក់សពចូលវ៉ាលី យកទៅកប់នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវឃាតកសម្លាប់ យកសពដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ សពស្រ្តីរងគ្រោះត្រូវបានគេប្រទះឃើញនៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ... Read More »

ប្រជាពលរដ្ឋ​រីករាយ​ និងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ!

ភ្នំពេញ៖ បន្ទាប់ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេច​អនុញ្ញាតឱ្យបើកដំណើរការឆ្លងស្ពានកោះពេជ្រ-កោះនរា​ ជា​បណ្ដោះអាសន្ន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋធ្វើដំណើរ បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឲ្យសេនានុព័ន្ធថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ នៅព្រឹកថៃ្ងទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ  បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក ណាសលី ប៊ីន អាបដ៍ ... Read More »