ព័ត៌មានទាន់ហេតុការណ៍៖
'

សេចក្តីណែនាំបន្ថែម លេខ ០៦៣/២១ ក.ប/ស.ណ.ន.ខ.ល ស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា, យោងសេចក្ដីណែនាំលេខ ០៦២/២១ ក.ប/ស.ណ.ន.ខ.ល ស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកប្រយុទ្ធ ... Read More »

ឃាត់ខ្លូននាយរងនគរបាលប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោកក្នុងករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់នៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបម្រើការងារជានាយរងប៉ុស្តិ៍សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ក្នុងករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ ដោយមូលហេតុផឹកស៊ីស្រវឹងមានទំនាស់ពាក្យសម្តីគ្នាក៏ដកកាំភ្លើងខ្លីបាញ់គំរាមតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង០៨នាទីយប់ថ្ងៃទី០៣ខែតុលាឆ្នាំ២០២១ នៅត្រង់ចំណុចភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ។  សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសសង្ស័យមានឈ្មោះស្រី ទិត្យកក្កដា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា និងកែសម្រួលលើផែនការសកម្មភាពមួយចំនួនរបស់ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ»

ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា ... Read More »

ក្រសួងសង្គមកិច្ចផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើកទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ លើកទី៣ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ  ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ  រយៈពេល០៧ (ប្រាំពីរ)ថ្ងៃ ចាប់ពីថ្ងៃទី៤-១០ ខែតុលា ឆ្នាំ២០២១។ ... Read More »

អជ្ញាធរខណ្ឌដូនពេញ​៖ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ លេីមធ្យោបាយឆ្លងកាត់សរុប ចំនួន២០៩គ្រឿង

ភ្នំពេញ​៖ យោងគោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ​ នៅយប់​ថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ​ ត្រីស័ក ... Read More »

ជិតដល់ភ្ជុំធំហើយ… នគរបាលខណ្ឌមានជ័យបង្ក្រាបករណីជួញដូរគ្រឿងញៀន​ឃាត់ខ្លួនជនសង្ស័យបាន២នាក់

ភ្នំពេញ​ ៖​ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ កម្លាំងកងអន្តរាគមន៍ខណ្ឌ​បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី១​ធ្វេីការល្បាតក្នុងភូមិសាស្ត្រ​ក៏ប្រទះឃេីញជនសង្ស័យ២នាក់កំពុងជិះម៉ូតូឌុបគ្នាដោយមានការសង្ស័យ​ក៏ហៅឱ្យឈប់ដើម្បីធ្វេីការឆែកឆេរ ហើយរកឃេីញនូវសារធាតុញៀនចំនួន០៣កញ្ចប់​ និងវត្ថុតាងមួយចំនួន​ទៀត ។  ​    ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ១៣រោច ... Read More »

លោក ប្រាក់ សុខុន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ (APSC) តាមប្រព័ន្ធវីដេអូ !

ភ្នំពេញ៖ នៅព្រឹកថ្ងៃ ០៤ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៤ ... Read More »

អនាគតរបស់ Alexis Sanchez នៅ Inter Milan ស្ថិតក្នុងភាពស្រពេចស្រពិល

ខ្សែប្រយុទ្ធ Alexis Sanchez កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាជាមួយក្រុម Inter Milan បន្ទាប់ពីការបង្ហោះ និងលុបព័ត៌មានជាបន្តបន្ទាប់ក្នុងបណ្តាញសង្គមដែលរិះគន់ការខ្វះពេលវេលាលេងរបស់គាត់។ អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Manchester United រូបនេះគឺជាកីឡាករបម្រុងដែលមិនត្រូវបានប្រើខណៈដែលក្រុមរបស់លោក Simone ... Read More »

Update ៖ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង !

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ... Read More »

មនុស្សម្នា​ក់ស្លាប់នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ខេត្តកំពង់ស្ពឺ​៖ យ៉ាងហោចមានមនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ​ខ​ណៈកំពុងជិះ​ម៉ូតូ​ហើយត្រូវ​រថយន្ត​បុក នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១​ចន្លោះ​គីឡូម៉ែត្រ​៤៤-៤៥​ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល​ត្បូង ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្ត​កំពង់​ស្ពី កាលពី​យប់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​ ។​ ​ ​មន្រ្តីនគរបាលចរាចរណ៍ស្រុកបសេដ្ឋបានឲ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ... Read More »

វិមានរដ្ឋសភាបានរៀបចំពិធីសែនព្រេន​ ក្នុងពិធីកាន់បិណ្ឌវេនទី១៣​ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតកាទាំងប្រាំពីរសន្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១​ នៅវិមានរដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា​ លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា​ និងមន្ត្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា​ បានរៀបចំពិធីសែនព្រេន​ ... Read More »

កងទ័ពមួកខៀវកម្ពុជា ជិត៣០០នាក់ បានធ្វើមាតុភូមិមកកម្ពុជាវិញ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅប្រទេសម៉ាលី ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

ភ្នំពេញ ៖ បើយោងតាមប្រភពពី: មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់អោយដឹងថា, កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៧២ និងកងកម្ទេចគ្រឿងផ្ទុះ (EOD) លេខ៨៨២ ចំនួន ២៩៨នាក់ ក្នុងនោះមានស្ត្រី ២៥ នាក់ ដែលជាកងទ័ពទី៧របស់កម្ពុជា ... Read More »

Muguruza ផ្តួល Jabeur ឈ្នះពានរង្វាន់ Chicago Fall Classic

កីឡាការិនីលំដាប់ទី២ Garbine Muguruza បានគ្រងតំណែងជាលើកទី២ប្រចាំឆ្នាំរបស់នាង បន្ទាប់ពីបានជាសះស្បើយពីការប្រកួតដើម្បីយកឈ្នះកីឡាការិនី Ons Jabeur ក្នុងព្រឹត្តិការណ៍ Chicago Fall Classic ។ អតីតកីឡាការិនីលំដាប់ទី១ពិភពលោករបស់អេស៉្បាញរូបនេះបានយកឈ្នះក្នុងលទ្ធផល ៣-៦ ៦-៣ ... Read More »

ក្រសួងសុខាភិបាល​​កម្ពុជា! ប្រកាស​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ២១៩នាក់(PCR) និង​​អ្នក​ជាសះស្បើយ​ ៤៥៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៣នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃចន្ទទី​០៤​ ខែតុលា​​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ២១៩នាក់(PCR) ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៤៥៧នាក់ និងករណីស្លាប់​ ២៣នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​០៣ ខែតុលា​​​​​​ ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែតុលា​!​ មានចំនួន ១០ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ២០នាក់​,ឃាត់រថយន្ត​ ២គ្រឿង​ និងម៉ូតូ​ ៨គ្រឿង,ពិន័យជាប្រាក់ ចំនួន ២២,៣០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៤ ខែតុលា​​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី០៣ ខែតុលា​​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

Real Madrid បរាជ័យជាលើកដំបូងក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះក្រោមថ្វីជើង Espanyol

ក្រុមអធិរាជស Real Madrid បានចាញ់ការប្រកួតលើកដំបូងរបស់ពួកគេនៅ La Liga រដូវកាលនេះ ខណៈដែលក្រុមនេះបានចាញ់ក្រុមម្ចាស់ផ្ទះEspanyol ក្នុងលទ្ធផល២ទល់១ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ កីឡាករ Raul de ... Read More »

ទំនាស់វាយតប់គ្នាទៅវិញទៅមក ផ្ទុះអាវុធ​​៤គ្រាប់​ របួសធ្ងន់​បុរសម្នាក់ត្រង់ចង្កេះ​ ឯជនដៃដល់គេចខ្លួនបាត់

ខេត្តកំពង់ស្ពឺ ៖ ​ មានករណីហិង្សាដោយចេតនា​មួយកើតឡើងនៅយប់ថ្ងៃទី​០៣ខែ តុលា ឆ្នំា២០២១​ នៅចំណុចភូមិសាយ៉ាវ​ ឃុំព្រះនិព្វាន​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ បណ្តាលឲ្យរងរបួសបុរសម្នាក់ដោយត្រូវគ្រាប់កាំភ្លើង។ នគរបាលមូលដ្ឋានបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនមិនស្គាល់ អត្តសញ្ញាណ​មួយក្រុម​ជាបក្ខពួករបស់ម្ចាស់ផ្ទះឈ្មោះ​ ហួត​ អ៊ី សារី​ ... Read More »

ជនស៊ីវិលជាច្រើននាក់បានស្លាប់​ដោយសារការបំផ្ទុះគ្រាប់បែកនៅក្បែរវិហារអ៊ិស្លាមមួយក្នុងទីក្រុងកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៣ ខែតុលា ឆ្នាំ២០២១​ បានដកស្រង់ការចេញផ្សាយពី​អ្នកនាំពាក្យតាលីបង់​ លោក Zabihullah Mujahid ដែលបាននិយាយថា ជនស៊ីវិលជាច្រើននាក់បានស្លាប់​ក្នុង​ករណីបំផ្ទុះគ្រាប់បែកមួយ​ដែលបានកើតឡើងនៅច្រកចូលវិហារអ៊ិស្លាមមួយនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យម្សិលមិញនេះ។ អ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់នៅលើបណ្តាញសង្គម ... Read More »

រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាមប្រព័ន្ធអនឡាញ

ខេត្តតាកែវ៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា,  លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃ ចន្ទ ទី០៤ ខែតុលា ... Read More »

មាន់ខ្នាយមាសទទួលបាន៣ពិន្ទុ ខណៈហង្សក្រហមនិងមេឃខៀវបានត្រឹមស្មើគ្នា

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានទទួលជ័យជម្នះលើក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល២ទល់១ ដែលធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៧ កាលពីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១។ ចំណែកក្រុមម្ចាស់ផ្ទះហង្សក្រហម ... Read More »

កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្ដើម​ស្តារខ្សែទូរស័ព្ទឆ្លងកាត់ព្រំដែនឡើងវិញហើយ

អន្តរជាតិ​៖ បើតាមប្រភពពីរដ្ឋាភិបាលកូរ៉េខាងត្បូងដែលដកស្រង់និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១​នេះបានឱ្យដឹងថា៖​ នៅទីបំផុត! ខ្សែទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនង ឆ្លងកាត់ព្រំដែនរវាងប្រទេសកូរ៉េទាំងពីរ ត្រូវបានស្តារឡើងវិញហើយ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបង្ហាញភាពស្ងប់ស្ងាត់មិនឆ្លើយតបអ្វីសោះតាំងតែពីខែសីហាមក។ ទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់បន្ថែមថា​ ... Read More »

ព្រឹកនេះ ! សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ... Read More »

រយៈពេល០១ថ្ងៃមនុស្សលង់ទឹកស្លាប់០៣នាក់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មនុស្សចំនួន០៣នាក់បានស្លាប់ដោយករណីលង់ទឹកដាច់ដោយឡែកពីគ្នា៣ករណីនៅថ្ងៃទី០៣ខែតុលាឆ្នាំ ​២០២១។    នគរបាលប្រាប់ឱ្យដឹងថា ករណីទី០១នៅស្រុកមង្គលបូរី ,ករណីទី០២នៅក្រុងប៉ោយប៉ែតនិងករណីទី០៣នៅស្រុកភ្នំស្រុក ។ នគរបាលស្រុកមង្គលបូរីប្រាប់ថា ករណីទី០១កើតឡើងនៅវេលាម៉ោង០៤និង២៤នាទីល្ងាចថ្ងៃទី០៣ ខែតុលាឆ្នាំ២០២១ មានក្មេងស្រីម្នាក់ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ ... Read More »

សេចក្តីជូនដំណឹង ៖ ស្តីពីការបើកឱ្យចរាចរណ៍យានយន្តដឹកជញ្ជូនធុនធំគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ២៦៨A (ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុនដឹកជញ្ជូនទំនិញធុនធំ ដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខេត្តលេខ ២៦៨អា (ព្រៃមាន់ ដល់ អាងត្រពាំងថ្ម) ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗសម្រុកនាំគ្នាទៅប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការខេត្តព្រៃវែង !

ភ្នំពេញ៖ ចេះតែល្បី តៗគ្នាថា, ការប្រឡងយកប័ណ្ណបើកបរនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង មានភាពធូររលុង ទើបឃើញប្រជាពលរដ្ឋចេះតែនាំគ្នាសំរុកផ្អើលទៅប្រឡងយកប័ណ្ណបើកបរនៅខេត្តព្រៃវែង។ ដោយឡែកខេត្តដទៃទៀតមានលក្ខណៈតឹងតែង មានន័យថាអនុវត្តតាមការណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ធ្វើយ៉ាងណាឲ្យស្របតាមនីតិវិធីនិងមានសុក្រឹត។ ដោយឡែកខេត្តព្រៃវែង ត្រូវបានប្រជាពលរដ្ឋផ្អើលថា , អង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត មានភាពធូររលុងក្នុងការប្រឡងយកប័ណ្ណបើកបរ ... Read More »

ឃាត់ខ្លួនចោរឆក់បាន២នាក់ទាំងព្រលឹម នៅខណ្ឌដូនពេញ !

ភ្នំពេញ៖ កម្លាំងប្រជាការពារបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាចោរឆក់បាន២នាក់ភ្លាមៗ បន្ទាប់ពីជនសង្ស័យទាំងនេះធ្វើសកម្មភាពទាំងព្រលឹម។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីរដ្ឋបាលខណ្ឌដូនពេញ។  រដ្ឋបាលខណ្ឌដូនពេញបានបន្តថា នៅព្រឹក​ព្រលឹមថ្ងៃចន្ទ​ ទី៤​ ខែតុលា​ ឆ្នាំ២០២១​នេះចោរឆក់ពីរនាក់ត្រូវបានកម្លាំងប្រជាការពារខណ្ឌឃាត់ខ្លួនបានក្រោមការបញ្ជាផ្ទាល់ពី​លោក​ សុខ​ ពេញវុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ ហើយក្រោយពីឃាត់ខ្លួនជនល្មេីស​បានហើយ ក្រុមប្រជាការពារខណ្ឌបានប្រគល់ជូនទៅសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល២​ ចាត់ការតាមនីតិវិធីច្បាប់(ជនល្មេីសធ្វេីសកម្មភាពឆក់ពីភូមិសាស្ត្រផ្សារកណ្តាល២)។ ... Read More »

សង្ស័យម្ចាស់ស្រវឹងស្រាបានបេីករថយន្តហាយឡេនឌ័របុកទ្រូងផ្លូវព្រះមុនីវង្ស​ រងការខូចខាតយ៉ាងដំណំ

      ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ហើយទើបបានបេីករថយន្តជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរមួយកង់​ រីឯរថយន្តបង្កបានបែកកង់មុខនិងកង់ខាងក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ​ ។  ​    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង៥០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​៤​ ខែតុលា​ ឆ្នាំ​២០២១​ ... Read More »

លោកហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពបន្ដដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ

ភ្នំពេញ៖ នៅយប់ថ្ងៃអាទិត្យទី៣ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំពីលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោកហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បន្ដដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ... Read More »

យុវជនម្នាក់ដើររកត្រីតាមទម្លាប់ធ្លាក់ចូលលូបោកក្បាលស្លាប់

ខេត្តបាត់ដំបង៖ មានយុវជនម្នាក់ស្លាប់ដោយសារតែដើរទៅរកត្រីជាមួយមិត្តភក្តិតាមវាលស្រែ ហើយមិនប្រុងប្រយ័ត្នក៏ផុងជើងចូលលូរងរបួសរហូតដល់សន្លប់ រួចក៏ធ្លាក់ទៅក្នុងលូបន្តទៀតបោកក្បាលនឹងថ្មឈ្លក់ទឹកស្លាប់ម្តង។ មន្ត្រីនគរបាលមូលដ្ឋានប៉ុស្តិ៍កំពង់ល្ពៅ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២១ នៅចំណុចក្រុមទី៥ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ  ស្រុកសំឡូត ខេត្តបាត់ដំបង។ ... Read More »

គណៈកម្មាធិការ ស.ស.យ.ក ខេត្តស្វាយរៀង បានរៀងចំវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ជាតិ ស.ស.យ.ក ខេត្តស្វាយរៀង ជូនដល់អ្នកសង្កេតការណ៍ ស.ស.យ.ក ខេត្តស្វាយរៀង ចំនួន ២៧០នាក់ តាមប្រព័ន្ធ online zoom

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអាទិត្យ  ១២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ លោក ឌី វិជ្ជា ប្រធាន សសយក ... Read More »