ព័ត៌មានទាន់ហេតុការណ៍៖
'

កម្លាំងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បង្ក្រាបទីតាំងរុករករ៉ែ ខុសច្បាប់មួយកន្លែង និងជនសង្ស័យ៦នាក់

ខេត្តស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលពីលោក ជា សុភក្រ្ត ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្ក្រាបទីតាំងរុករករ៉ែខុសច្បាប់ មួយកន្លែងមាន៣ទីតាំង(៣រណ្តៅ)រកឃើញម៉ាស៊ីនខួងចំនួន៣គ្រឿងនិងឃាត់ជនសង្ស័យ ចំនួន៦នាក់។ មន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា ទីតាំងរ៉ែខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើ បានធ្វើឡើងនៅវេលាម៉ោង ៩និង៣០នាទីព្រឹក ... Read More »

កម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ, ឃាត់ខ្លួនស្ត្រីជនជាតិថៃ៣នាក់ ខណៈព្យាយាមឆ្លងដែនខុសច្បាប់ !

ខេត្តបន្ទាយមានជ័យ , តាមសេចក្តីរាយការណ៍ពីខេត្តបន្ទាយមានជ័យពីសមត្ថកិច្ចបានអោយដឹងថា, មានស្ត្រីជនជាតិថៃ៣នាក់ បានកំពុងព្យាយាមឆ្លងដែនខុសច្បាប់។ ប៉ុន្តែ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ និងកម្លាំងយោធាកងពលលេខ៥១ ដែកកំពុងបំពេញការងារការពារតាមបន្ទាត់ព្រំដែន បានសហការគ្នាឃាត់ខ្លួនជនជាតិថៃទាំង៣នាក់ ក្នុងបទល្មើសជាក់ស្តែង កាលពីវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ... Read More »

ប្រកាសកែសម្រួលក្រុមការងារយុវជនក្នុងរចនាសម្ព័ន្ធ ស្រុក យុវជនឃុំ និងសកម្មជនយុវជនភូមិ នៅទូទាំងស្រុកមេមត់

ខេត្តត្បូងឃ្មុំ ៖ យោងតាមផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យបានថា, នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក ហាក់ សុខមករា សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានចូលរួមជាអធិបតី បានអញ្ជើញប្រកាសកែសម្រួលក្រុមករងារយុជន ក្នុងរចនាសម្ព័ន្ធ ស្រុក ... Read More »

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង: ប្រមុខរាជរដ្ឋាភិបាល បានផ្តល់ក្តារមឈូសចំនួន១២០ក្តារមឈូសសម្រាប់ដាក់សាកសពអ្នកជំងឺកូវីដ-១៩ ជូនដល់រដ្ឋបាលខេត្តកោះកុង

ខេត្តកោះកុង, បើយោងតាមប្រភព និងរូបភាពពី៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា ,លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង និងអនុប្រធានអនុគណៈគ្រប់គ្រង និងចាត់ចែងសាកសពអ្នកជំងឺកូវីដ-១៩ ... Read More »

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១២នាក់, អ្នកជាសះស្បើយចំនួន ៣២នាក់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១!

ខេត្តកំពង់ឆ្នាំង, រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា៖ ខេត្តកំពង់ឆ្នាំងបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ១២នាក់ ស្រី ០៦នាក់ (អាជីវករ, កម្មករ ... Read More »

ស្ងាត់បាត់មុខពីសិល្បៈមួយខ្យល់ ពេជ្រ អាវីហ្សា បញ្ចេញផ្ទះវីឡាប្រណីត និងរថយន្តទំនើបLexus 570

ភ្នំពេញ៖ ស្ងាត់បាត់មុខពីសិល្បៈមួយរយៈមែន ប៉ុន្តែពេលនេះ តារាសម្តែង សិចស៊ី កញ្ញា ពេជ្រ អាវីហ្សា ស្រាប់តែបង្ហាញទាំងផ្ទះវីឡាធំស្កឹមស្កៃ និងរថយន្តទំនើបថ្លែកប់ពពកនៅលើបណ្តាញសង្គមហ្វេសប៊ុកប៊ុក។ ពេជ្រ អាវីហ្សា ហៅម៉ីម៉ី ត្រូវបានគេស្គាល់ច្រើនកាលពីប៉ុន្មានឆ្នាំមុនក្រោយពីនាងលេចមុខថតឈុតបែបសិចស៊ីរួមគ្នាជាមួយលោកអេនឌី និងចាប់ផ្តើមលេចមុខក្នុងការងារសិល្បៈមួយចំនួន ... Read More »

បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីចំនួន ៩នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ !

ភ្នំពេញ, បើយោងតាមបញ្ជាក់ និងរូបភាព ពីរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ បានអោយដឹងថា, នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកក្កដា ឆ្នាំ២០២១ សង្កាត់ស្ទឹងមានជ័យទី១ រកឃើញករណីឆ្លងថ្មី សរុប ៩នាក់ ស្ថិតនៅទីតាំង នៅផ្ទះលេខ២២៤ ក្រុមទី ... Read More »

ពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទកម្មវិធី “វោហារឆ្នើម” បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង !

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស សុខា រួមជាមួយភរិយាផង បានចូលរួមពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទកម្មវិធី “វោហារឆ្នើម” បាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ... Read More »

ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 សរុបចំនួន១០នាក់ ស្រី០៦នាក់

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារស្រុកភ្នំព្រឹក បន្តស្រាវជ្រាវរកឃើកអ្នកកើតជម្ងឺCovid-19 សរុបចំនួន១០នាក់ ស្រី០៦នាក់ ក្នុងសហគមន៍ ចំនួន០៥នាក់ ស្រី០៤នាក់ និងពលករមកពីប្រទេសថៃ ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យពេជ្រចិន្តា ចំនួន05នាក់ ស្រី02នាក់ ... Read More »

នៅខេត្តកំពង់ចាម មានករណីជាសះស្បើយចំនួន ៩១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ !

ខេត្តកំពង់ចាម៖ ករណីជាសះស្បើយចំនួន ៩១នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៤៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ១៤នាក់, ស្រុកកងមាស ០២នាក់ ស្រុកកោះសូទិន ០២នាក់, ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ថាមានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ !

ខេត្តកំពង់ចាម៖ មានករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្រ្តីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ នៅភូមិពង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ... Read More »

( គ.ជ.ប ) : ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆ្នាំ២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ សេចក្តីប្រកាសព័ត៌មាន អគ្គលេខាធិការដា្ឋននៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត   បានបញ្ជាក់អោយដឹងថា, ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ឆាំ្ន២០២១ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព។ ... Read More »

រុស្ស៊ីបញ្ជូនយន្តហោះយោធាពីរគ្រឿងដឹកជំនួយជួយដល់ប្រទេសគុយបា

រុស្ស៊ីបានបញ្ជូនជំនួយទៅកាន់ប្រទេសគុយបា ក្នុងនោះមានម៉ាស់ ស្បៀងអាហារ បរិក្ខារពេទ្យ…។ នៅសប្តាហ៍នេះគុយបាមានករណីឆ្លងកូវឺដ-១៩កើនឡើងខ្ពស់ជាងគេបំផុតនៅតំបន់អាមេរិកឡាទីន។ នៅថ្ងៃទី ២៤ខែកក្កដា យន្តហោះយោធារុស្ស៊ីពីរគ្រឿងបានដឹកជំនួយដល់ទៅ៨៨តោនរួមមានអាហារ ម៉ាស់ និងសម្ភារប្រើប្រាស់ចាំបាច់ ។ យន្តហោះយោធារុស្ស៊ីបានហោះចេញពីអាកាសយានដ្ឋានក្នុងទីក្រុងមូស្គូនាថ្ងៃទី២៤ខែកក្កដាទៅកាន់ប្រទេសគុយបា។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា «ក្រោមបទបញ្ជារបស់ប្រធានាធិបតី ពូទីន ... Read More »

ថ្ងៃ​នេះ​! ​ថៃ​ អ្នកជំងឺកូវីដ​-១៩​ ចំនួន​១២៩ទៀត​ស្លាប់​,ខណៈ​រកឃើញករណីឆ្លងថ្មីៗ ១៥,៣៣៥នាក់​ ដែលជាកំណត់ត្រាថ្មីមួយទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃអាទិត្យនេះ ពីការបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥,៣៣៥ករណី​ និង ... Read More »

មន្រ្តី​ជាន់ខ្ពស់​ការបរទេសចិន៖ “ចិននិងអន្តរជាតិមានទំនួលខុសត្រូវ ដើម្បីបង្រៀនឱ្យសហរដ្ឋអាមេរិក ចេះចាត់ទុកប្រទេសដទៃឲ្យស្មើខ្លួន”

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន បានថ្លែង​នៅចុងសប្តាហ៍នេះថា៖ ... Read More »

ក្រសួងសុខាភិបាលកម្ពុជា៖ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨១៩នាក់ និង​​អ្នក​ជាសះស្បើយ​ ៧១៦នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ២៩នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀល​ថ្ងៃអាទិត្យទី២៥ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨១៩នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៧១៦នាក់ និងករណីស្លាប់​ ២៩នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៤ ខែកក្កដា​​​ ... Read More »

ក្រុមអត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Tokyo Games 2020 នាថ្ងៃទី៣០ ខែកក្កដា ខាងមុខ !

ភ្នំពេញ, បើយោងតាមប្រភពពី៖ សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ក្រុមអត្តពលិកហែលទឹក ជម្រើសជាតិកម្ពុជា 🇰🇭 នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក Tokyo ... Read More »

នៅទីណា និងពេលណា ដែលប្រជាជនជួបទុក្ខលំបាក តែងតែមានមុខ និងការជួយសង្គ្រោះរបស់គណបក្សប្រជាជនកម្ពុជា

ខេត្តក្រចេះ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងទៅកាន់ប្រជាពលរដ្ឋចំនួនប្រមាណ ៣០០នាក់ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅមន្ទីរពេទ្យស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញ ... Read More »

បារាំង៖ ប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនិងក្រុមបាតុករនៅទីក្រុងប៉ារីស

ក្រុមបាតុករនៅទីក្រុងប៉ារីស ប្រឆាំងការចាក់វ៉ាក់សាំង ក៏ដូចជាវិធានការរិតត្បិតប្រឆាំងកូវីដ១៩ ។ក្រុមបាតុករក៏បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស បង្ខំឲ្យប៉ូលិសត្រូវប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មកើតឡើងនៅទីក្រុងជាច្រើន ផ្សេងទៀតមានដូចជា Marseille, Montpellier, Nantes និង Toulouse ។ ... Read More »

ឯកអគ្គរដ្ឋទូតចិនអញ្ជើញជាអធិបតីក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា

ភ្នំពេញ, ស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-កម្ពុជា ដែលត្រូវបានរៀបចំឡើងដោយសារព័ត៌មានChina Economic Daily ... Read More »

អាជ្ញាធរខេត្តស្វាយរៀង បន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ” នៅក្នុង ខេត្ត ស្វាយរៀង នៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ ទៀត ដូច្នេះដើម្បីធានាការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋសុខភាពសាធារណៈ ក៏ដូចជាសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដូចខាងក្រោម៖ ១-បន្តផ្អាកការលក់ ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រ ... Read More »

សម្ដេចហេងសំរិន សូមអនុមោទនាបុណ្យចូលព្រះវស្សា

ភ្នំពេញ÷ ពីថ្ងៃ១រោចខែអាសាធ ដល់ថ្ងៃ១៥កើតខែអស្សុជ ជាថ្ងៃបុណ្យចូលព្រះវស្សានៅក្នុងរយៈពេល៣ខែ ។ ព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិការចូលព្រះវស្សាឡើង ដើម្បីឱ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិព្រះធម៌ ព្រះវិន័យក្នុងទីអារាម នៅក្នុងរដូវវស្សា ពោរពេញទៅដោយភ្លៀងធ្លាក់ជោគជាំ។ ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយមានសារៈសំខាន់ ដែលពលរដ្ឋខ្មែរយើងបានគោរពប្រណិប័តន៍តំាងពីបុរាណកាលមក។ តាមទម្លាប់ប្រជាពុទ្ធបរិស័ទ តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកនូវទៀនព្រះវស្សា គ្រឿងបំភ្លឺផ្សេងៗ ... Read More »

លោក អុិត សំហេង សូម​ចូលរួម​មរណៈ​ទុក្ខ​ក្រៀមក្រំ​បំផុត​ជាមួយ​គ្រួសារ​សព​លោក​ យួន​ សុផុន​ ចៅសង្កាត់ទួលទំពូងទី២

ភ្នំពេញ៖ សារលិខិតរំលែកទុក្ខ ជូនចំពោះលោកស្រី កែវអុិត សុលិនា ព្រមទាំងក្រុមគ្រួសារ ! ខ្ញុំ និងភរិយា ព្រមទាំងសមាជិក សមាជិកាទាំងអស់នៃក្រុមការងារ ចុះជួយមូលដ្ឋានខណ្ឌចំការមន ពិតជាមាន ក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ... Read More »

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ !

ប្រទេសថៃ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បដិសេធទាំងស្រុង ពីការអំពាវនាវរបស់ម្ចាស់គណនីហ្វេកប៊ុកឈ្មោះ ពូឈីវ អង្គាសលុយជូនពលករដែលលំបាករាប់សែននាក់ ជាល្បិចបោកប្រាស់ ! ហើយការបង្ហោះអង្គាសលុយ ខាងលើមិនពាក់ព័ន្ធ នឹងស្ថានទូតអោយធ្វើឡើយ។  សូមបញ្ជាក់ថា, ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញ សេចក្តីប្រកាសព័ត៌មាន ... Read More »

ក្រុមបាល់ទាត់ស្រ្តីអង់គ្លេសឡើងវគ្គ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍អូឡាំពិកក្រោយយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០

ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីរបស់អង់គ្លេស (GB) បានឈ្នះ២ប្រកួតជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះបីនៅសល់១ប្រកួតទៀតទើបចប់វគ្គជម្រុះតាមពូលក៏ដោយ ព្រោះក្រុមនេះមាន៦ពិន្ទុឈរលេខ១ក្នុងពូលE ក្រោយពីយកឈ្នះម្ចាស់ផ្ទះជប៉ុន១ទល់០។ តាមលទ្ធផលរបស់ BBC Sport បានបង្ហាញថា ក្រុមស្ត្រីអង់គ្លេស (Great Britain) ... Read More »

អ្នកចាត់ការក្រុម Man Utd លោក Ole Gunnar Solskjaer ចុះកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៤

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានចុះកុងត្រាថ្មីជាមួយក្លិបរហូតដល់ឆ្នាំ២០២៤។ បុរសជនជាតិន័រវេសវ័យ៤៨ឆ្នាំរូបនេះបានចូលកាន់តំណែងជាអចិន្ត្រៃយ៍នៅខែមីនាឆ្នាំ ២០១៩ ដោយត្រូវបានធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ននៅពេលដែលលោក Jose Mourinho បានចាកចេញកាលពី៣ខែមុន។ លោក Solskjaer បានដឹកនាំក្រុមបិសាចក្រហមឈរនៅលេខ២ក្នុងលីគកំពូលអង់គ្លេស Premier League ... Read More »

Andy Murray និង Joe Salisbury ឈានដល់ជុំទី២នៃព្រឹត្តិការណ៍អូឡាំពិក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray និង Joe Salisbury របស់ចក្រភពអង់គ្លេសបានផ្តួលកីឡាករ Nicolas Mahut និង Pierre-Hugues Herbert របស់បារាំងដើម្បីឈានដល់ជុំទី២នៃការប្រកួតជាគូផ្នែកបុរសកាលពីរាត្រីថ្ងៃទី២៤ កក្កដាម្សិលមិញ។ កីឡាករអង់គ្លេសបានបង្កើតនូវការលេងដ៏អស្ចារ្យមួយដើម្បីផ្តួល ... Read More »

គ្រូបង្វឹកក្រុម Paris St-Germain លោក Mauricio Pochettino បន្តកិច្ចសន្យារហូតដល់ឆ្នាំ២០២៣

គ្រូបង្វឹកលោក Mauricio Pochettino បានបន្តកុងត្រា១ឆ្នាំទៀតជាមួយក្លិប Paris St-Germain ដែលនឹងរក្សាគាត់នៅក្លិបយក្សបារាំងមួយនេះរហូតដល់ឆ្នាំ២០២៣ ។ អតីតគ្រូបង្វឹកក្លិប Tottenham ដំបូងបានចុះកិច្ចព្រមព្រៀងរហូតដល់ឆ្នាំ២០២២ នៅពេលដែលបុរសវ័យ៤៩ឆ្នាំរូបនេះបានចូលកាន់តំណែងកាលពីខែមករា។​ លោក Pochettino ដែលធ្លាប់ជាប្រធានក្រុម ... Read More »

ក្រសួងសុខាភិបាល បញ្ជាក់ពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។ ស្ថិតនៅក្នុងដំណាក់កាលដែលមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូម ធ្វើការណែនាំ និងជម្រាបជូនដល់សាធារណៈជនទាំងអស់ អំពីវិធានការបង្ការ និងវិធានការជាក់ស្តែង នៃការរៀបចំ និងទុកដាក់ ... Read More »

បុរសម្នាក់បានរងរបួសបាក់ជើងខណៈបើកម៉ូតូធំទៅបុកជាមួយរថយន្ត

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូធំយ៉ាងលឿនមិនប្រយ័ត្នធ្វើឱ្យជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹងដួលចូលក្រោមរថយន្ត បណ្តាលឲ្យបុរសរូបនោះរងរបួសបាក់ជើង ចំណែកអ្នកបើករថយន្តរត់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ត្រង់ ចំណុចច្រកចូលមន្ទីរពេទ្យឯករាជ្យ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »