ព័ត៌មានទាន់ហេតុការណ៍៖
'

សូមឪពុកម្តាយមេត្តាប្រុងប្រយ័ត្នចំពោះកូនតូចៗកុំឱ្យកើតមានគ្រោះថ្នាក់ដូចករណីនេះនាំឱ្យសោកស្តាយ

ខេត្តបាត់ដំបង ៖ សូមឱពុកម្តាយនិងអាណាព្យាបាលគ្រប់រូបមេត្តាប្រុងប្រយ័ត្នចំពោះកូនតូចៗដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ផ្សេងៗនាំឱ្យសោកស្តាយ។ តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងខណៈដែលក្មេងស្រីម្នាក់បានដើរលេងលើស្ពានហើយរអិលជើងធ្លាក់ចូលប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចដំណាក់តាស៊ុត ស្ថិតក្នុងភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ... Read More »

ក្រសួង​សុខាភិបាល​ថៃ៖ អ្នកជំងឺកូវីដ​-១៩​ បន្តស្លាប់ជាង​១០០នាក់,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ជាង​ មួយ​ម៉ឺន​នាក់បន្ថែមទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់សារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលថៃ​ បានប្រកាសនៅថ្ងៃពុធទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០,៤១៤ករណីបន្ថែមទៀត ,ខណៈ​រកឃើញអ្នកជំងឺចំនួន ១២២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែកញ្ញា​!​ មានចំនួន ៩ករណី៖ឃាត់ខ្លួន (អប់រំ និងពិន័យ)​ ១៥នាក់​,ឃាត់យានយន្ត (គ្មាន)​ និងពិន័យជាប្រាក់ចំនួន ១,៨០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៩ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ​២០២១​។  ​លោក​ ... Read More »

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea ធ្វើតេស្តវិជ្ជមានកូវីដ-១៩ នឹងខកខានការបង្ហាញខ្លួនពេលប៉ះ Juventus យប់នេះ

ខ្សែបម្រើ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ហើយនឹងខកខានការប្រកួតក្របខ័ណ្ឌ Champions League នៅរាត្រីថ្ងៃពុធនេះជាមួយក្រុម Juventus។ កីឡាករអន្តរជាតិបារាំងវ័យ៣០ឆ្នាំរូបនេះនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ រូបគេនឹងមិនបង្ហាញខ្លួនពេលក្រុមតោខៀវប៉ះជាមួយក្រុម Southampton ក្នុងក្របខ័ណ្ឌ ... Read More »

អភិបាល​ខេត្ត​កណ្ដាល៖​ ដើម្បីចូលរួមគាំទ្រគោរពអនុវត្តវិធានការរបស់សម្តេចតេជោ ហ៊ុន សែន​ បាននាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ គង់នៅវត្តព្រះឥន្ទសាមគ្គីធម៌

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹង​ថា៖​ ដើម្បីចូលរួមគាំទ្រគោរពអនុវត្តវិធានការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

លោកអភិបាលខណ្ឌចំការមន បានអញ្ជើញចុះសួរសុខទុក្ខលោកអធិការរងនគរបាលខណ្ឌចំការមន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ... Read More »

វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ នៅខេត្តក្រចេះ ជាប់ជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិឆ្នាំ២០២១

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃពុធទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២១នេះថា៖​ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងលោករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃអង្គារម្សិលមិញនេះ បានអញ្ជើញប្រគល់បណ្ណជ័យលាភីមេសាលាមេត្រីបរិស្ថានមេដាយប្រាក់ ជូនវិទ្យាល័យ ... Read More »

ម្ចាស់ជើងឯក US Open កីឡាការិនី Emma Raducanu ផ្តល់កិត្តិយសចូលរួមកម្មវិធី Indian Wells

ម្ចាស់ជើងឯកពានរង្វាន់ US Open របស់ចក្រភពអង់គ្លេស កីឡាការិនីEmma Raducanu ត្រូវបានផ្តល់ជូននូវនិមិត្តរូបចូលក្នុងការប្រកួតកម្មវិធីIndian Wells។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ កញ្ញានេះ។ ការចូលរួមប្រកួតនេះនឹងក្លាយជាការប្រកួតលើកដំបូងរបស់កីឡាការិនីវ័យ១៨ឆ្នាំចាប់តាំងពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងនៅទីក្រុងញូវយ៉កកាលពីដើមខែនេះ។ ថ្វីត្បិតតែឥឡូវនេះនាងជាប់ចំណាត់ថ្នាក់លេខ២២នៅលើពិភពលោកក៏ដោយក៏បញ្ជីឈ្មោះសម្រាប់ការប្រកួតកម្មវិធីវាយតឺន្នីស ... Read More »

ជនជាតិចិនចំនួន៦នាក់ ត្រូវ​នគរបាលខេត្តព្រះសីហនុ​បង្ក្រាប​ និង​ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង ... Read More »

ថ្ងៃ​នេះ​​កម្ពុជា! បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨៨១នាក់ និង​​អ្នក​ជាសះស្បើយ​ ៥៣២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៥នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃពុធ​ទី​២៩ ខែកញ្ញា​​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨៨១នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន​ ៥៣២នាក់ និងករណីស្លាប់​ ១៥នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​២៨ ខែកញ្ញា​​​​​ ... Read More »

សារលិខិត សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ។ – សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ... Read More »

សង្ស័យមានគំនុំតាមវាយអ្នកសារព័ត៌មាន​ម្នាក់របួសក្បាលតែសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់

ខេត្តបាត់ដំបង៖ មានករណី​ហិង្សាដោ​យ​ចេតនាមួយកើតឡើងដោយជនសង្ស័យមួយក្រុម​ មានម៉ូតូជាមធ្យោបាយ និងដុំឈេីជាអង្កត់អុសផង​ បានធ្វេីសកម្មភា​ពវាយ និងគប់ទៅលេីឈ្មោះ ផ្លោ​យ​ ប៊ុនសឺយ ហៅវីរៈ ភេទប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះជួលស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតា​ឯក ក្រុងបាត់​ដំបង ខេត្តបាត់ដំបង ... Read More »

ជនសង្ស័យ៦នាក់ដែលសកម្មខាងលួចស្លាកលេខរថយន្ត និងអ្នកទទួលផលចោរកម្មត្រូវបាននគរបាលខណ្ឌដូនពេញ បញ្ជូនទៅតុលាការ

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកការស៊ើបសួរលើសំណុំរឿងបទល្មើសព្រហ្មទណ្ឌរបស់ជនសង្ស័យចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្មនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។    គួររំលឹកថា កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌដូនពេញបានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ដែល ជាប់ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ទី២៦ ខែកញ្ញា ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទីយប់កម្លាំងនគរបាលជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចច្រកចូលក្រុមហ៊ុនគង់ហុង វិថីព្រះមុនីវង្ស ក្នុងភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។    លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ... Read More »

ហង្សក្រហម Liverpool បន្តឈរលេខ១ក្នុងពូល B នៅ Champions League ក្រោយបំបាក់ Porto ៥ទល់១

ក្រុមហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Porto ដើម្បីបន្តឈរកំពូលតារាងក្នុងពូលB នៃក្របខ័ណ្ឌ Champions League រដូវកាល២០២១-២០២២។ ក្រុមរបស់លោក Jurgen Klopp ពិតជាអស្ចារ្យមែនទែនដោយសារពួកគេរក្សាការឈ្នះ ១០០% នៅក្នុងការប្រកួតក្របខ័ណ្ឌមួយនេះ។ ... Read More »

Messi រកគ្រាប់បាល់ដំបូងជួយឲ្យ PSG ឈ្នះ Man City នៅ Champions League

ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួននៅក្លិប Paris St-Germain ក្នុងការប្រកួតដ៏អស្ចារ្យ ខណៈដែលក្រុមនេះបានផ្តួលក្រុម Manchester City ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញានេះក្នុងលទ្ធផល ... Read More »

ពលករខ្មែរ៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងនគរបាល៨១៥​ធ្វេីការឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន៨នាក់បម្រុងលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ​ ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣​ សហការជាមួយកម្លាំងនគរបាល៨១៥​ធ្វេីការឃាត់ខ្លួននៅយប់ថ្ងៃទី២៨ ខែកញ្ញា​​ ឆ្នាំ២០២១​ ។     លោកវរសេនីយ៍ទោ​ យូ​ សុគន្ធភក្តី​ មេបញ្ជាការ​វរសេនាតូចថ្មេីរជេីងលេខ​៥១៣​បានឱ្យដឹងថា លោកបានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ... Read More »

អភិបាលរដ្ឋញូសោតវែលស៍៖​ ព្រមានប្រជាជន​នៅទីក្រុងស៊ីដនី ដែលមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវប្រឈមមុខនឹងគ្មានសេរីភាពដូចគេឯង

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោកស្រី គ្លេឌីស ប៊ឺរេជីកលៀន (Gladys Berejkilian) អភិបាលរដ្ឋញូសោតវែលស៍ (New South ... Read More »

លោក​ ចូ​ បៃឌិន​​ សង្ឃឹម​ថា៖ ពលរដ្ឋអាមេរិកទៅទទួលវ៉ាក់សាំងដូសទីបី និងអ្នកដែលមិនទាន់ចាក់ជាង​២៣ភាគរយ​, ខណៈ​លោកទទួល​បានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ​រួចហើយ

អន្តរជាតិ​៖​ លោក ចូ បៃឌិន ​ ប្រធានាធិបតីអាមេរិក​ ដែលមានអាយុ៧៨ឆ្នាំ ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីបី ឬដូសជំរុញ​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ​២០២១​។ ទន្ទឹមនឹងនេះ​ លោក ... Read More »

រពឹសដៃឆក់ទូរស័ព្ទគេត្រូវភ្នាក់ងារសន្តិសុខឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ ៖ មិនមែនរពឹសដៃផ្ទៃឆ្អែតទេ! គឺរពឹសដៃទៅឆក់យកទូរស័ព្ទគេហើយត្រូវបានម្ចាស់របស់ជិះដេញតាមរួចស្រែកថាចោរៗ ឮដល់ភ្នាក់ងារសន្តិសុខក៏ស្ទាក់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង០០នាទីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ក្នុងភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្តកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

រថយន្ត​ឡិចសុីសបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូClick បុកពេញទំហឹងបណ្តាលស្លាប់២នាក់​ របួសធ្ងន់ម្នាក់នៅភ្លើងស្តុបក្បាលថ្នល់

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត LEXUS LX470 ឆ្លងផ្លូវមិនប្រយ័ត្ន​ ត្រូវបុរសបីនាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនមកបុកពេញទំហឹង​បណ្ដាលឲ្យស្លាប់​ពីរនាក់​ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ និងម្នាក់ទៀតរងរបួសស្រាល​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២​និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់​ តាមបណ្តោយផ្លូវលេខ២៧១​ កែងផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ... Read More »

ជនជាតិចិន៤នាក់និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនចំនួន ៤នាក់បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ កាលពីវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រអូរព្រំដែន ភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។  លោកឧត្តមសេនីយ៍ត្រី ជឹម ... Read More »

ជនជាតិថៃ១១នាក់លួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវកងកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំ កម្លាំងសហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃ លួចឆ្លងដែនចូលមកប្រទេសកម្ពុជា បានចំនួន១១នាក់ ... Read More »

បើកម៉ូតូបត់ឆ្វេងមិនប្រយត្ន័ត្រូវរថយន្តកុងតឺន័ដែលបើកបញ្ច្រាសគ្នាបុកស្លាប់ម្នាក់

ខេត្តស្វាយរៀង៖ យុវជនជាកម្មកររោងចក្រម្នាក់បានស្លាប់គួរឱ្យរន្ធត់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តកុងតឺន័រដែលបើកបញ្ច្រាសទិសគ្នាបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ត្រង់ ចន្លោះគឺឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ ... Read More »

បុគ្គលិកផ្នែកឥណទាន ០១នាក់ នៃធនាគារ កាថេ យូនៃធីត Cathay United Bank រកឃើញវិជ្ជមានកូវីដ១៩ !

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, បុគ្គលិកផ្នែកឥណទាន ០១នាក់ នៃធនាគារ កាថេ យូនៃធីត Cathay United Bank ស្ថិតនៅផ្លូវ២១៤ ... Read More »

មេជាងម៉ៅការធ្វើទ្វារ ជនជាតិចិនម្នាក់ដេកស្លាប់ ក្នុងចំណុចរោងចក្រខាត់ថាយវីត ដោយសារខ្យល់គរ

ខេត្តស្វាយរៀង៖ មេជាងម៉ៅការធ្វើទ្វារ ម្នាក់ដេកស្លាប់នៅក្នុងចំណុចរោងចក្រខាត់ថាយវីត (តំបន់សេដ្ឋកិច្ចពិសេស ឈី លូ)បង្កការភ្ញាក់ផ្អើលដល់សន្តិសុខនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យសព គឺដោយសារ ខ្យល់គរ។ ហេតុការណ៍នេះបានកើតឡើងចន្លោះម៉ោង៩ដល់ម៉ោង១០យប់ ថ្ងៃ ២៧ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរោងចក្រខាត់ថាយវីត(តំបន់សេដ្ឋកិច្ចពិសេស ឈី លូ)ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ... Read More »

រថយន្តក្រឡុកស៉ីម៉ងត៍បត់ស្ដាំកៀររថយន្តស៊េរីទំនើបខូចខាតមួយចំហៀង

ភ្នំពេញ៖ រថយន្តក្រឡុកស៉ីម៉ងត៍បើកវ៉ាគេឯងរួចបត់ស្ដាំខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យកៀររថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLexus NX200t បណ្តាលឱ្យខូចខាតតួរថយន្តមួយចំហៀង តែសំណាងល្អមិនបណ្ដាលឲ្យមានរបួសដល់មនុស្សឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម ក្នុង មូលដ្ឋានសង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Lexus NX200t ... Read More »

Miss Grand Cambodia ព្រមានគណៈកម្មការម្នាក់ថាបានបញ្ចេញសារបែបជាន់ពន្លិចឈ្នានីស

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២១នេះមានការភ្ញាក់ផ្អើលនៅក្នុងចង្កោមអ្នកតាមដានវិស័យកញ្ញាឯកបន្ទាប់ពីស្ថាប័ន Miss Grand Cambodia បានបញ្ចេញសារព្រមានធ្ងន់ៗទៅកាន់គណៈកម្មការ Miss  Cambodiaម្នាក់ និងជាអ្នកកាន់គណនីហ្វេសប៊ុកSupport  Beauty Pageant ជុំវិញការប្រើប្រាស់ពាក្យមួយចំនួនដែលខ្លួនបានចាត់ទុកថាជាការលេងសើចបែបជាន់ពន្លិច ... Read More »

សមត្ថកិច្ចខណ្ឌដូនពេញបង្ហាញមុខជនសង្ស័យ០៦នាក់ជាប់ពាក់ព័ន្ធករណី លួចស្លាកលេខរថយន្តនិងអ្នកទទួលផលចោរកម្ម

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មុននឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃដដែល។ លោក អុឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាបូប

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាបូប កាលពីម៉ោង៧យប់ ២៧ខែកញ្ញាឆ្នាំ២០២១ នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។   លោកគាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »