ព័ត៌មានទាន់ហេតុការណ៍៖
'

ផ្នែកមួយនៃការប្រកួតជម្រុះវគ្គជម្រុះ FIBA ​​Asia Cup 2021 ត្រូវបានពន្យារពេល

ការិយាល័យប្រចាំតំបន់របស់សហព័ន្ធបាល់បោះ FIBA ​​Asia បានបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី២០២១ នៃពូល A, B និង E ដែលគ្រោងធ្វើនៅទីក្រុងដូហា ប្រទេសកាតាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈត្រូវបានពន្យារពេលដោយសារការរឹតត្បិតរបស់អាជ្ញាធរកាតា។ គណៈគ្រប់គ្រងបាល់បោះពិភពលោកក៏បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា ... Read More »

Bayern Munich ទិញបានខ្សែការពារ Dayot Upamecano ពីក្លិប RB Leipzig

ក្រុម Bayern Munich បានចុះហត្ថលេខាទិញយកខ្សែការពារកណ្តាលDayot Upamecano របស់ក្រុម RB Leipzig ដោយកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។ ... Read More »

អុីនធើណេតត្រូវបានកាត់ផ្តាច់នៅមីយ៉ាន់ម៉ា កម្លាំងទាហានដាក់ពង្រាយទប់ស្កាត់បាតុកម្ម

សេវាកម្មអុីនធើណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសនេះ។ ពលរដ្ឋមីយ៉ាន់ម៉ា មិនអាច​ចូលទៅកាន់ប្រព័ន្ធអុិីនធើណេតបានឡើយ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការប្រើអំពើហិង្សា ហើយពលរដ្ឋ​មិនអាចទំនាក់ទំនងគ្នាតាមបណ្តាញទំនាក់ទំនងនានាក្នុងប្រទេសនេះបានទេ។​ ជាមួយគ្នានេះកម្លាំងសន្តិសុខនៅទីក្រុង Myitkyina ភាគខាងជើងមីយ៉ាន់ម៉ា ... Read More »

រថយន្តឡិចស៊ីសរេចង្កូតទៅបុកម៉ូតូបើកបញ្ច្រាសគ្នាស្លាប់បុរសចំណាស់ម្នាក់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យបន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តឡិចស៊ីសដែលប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២១ នៅលើផ្លូវកៅស៊ូត្រង់ចំណុចភូមិព្រៃតាញ៉យ ឃ៉ំខ្សែត្រ ស្រុកកំពង់រោទ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ទិត សាប៊ូ អាយុ៦៨ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិកោះត្រាច ឃ៉ំថ្មី ស្រកកំពង់រោទ៍ ជិះម៉ូតូម៉ាកហុងដាC១២៥ស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខស្វាយរៀង១L-៨០១៣បានរងការខូចខាតយ៉ាងដំណំ។ ... Read More »

អស្ចារ្យ!!! អាហារច្រើនមុខជម្រើស តម្លៃតែ ៥$ ប៉ុណ្ណោះសម្រាប់អាហារថ្ងៃត្រង់ នៅភោជនីយដ្ឋាន ឌឹដ្រាម!

ភ្នំពេញ៖ ដួសដាក់ ដួសដាក់ ទាំងបាយ ទាំងម្ហូប បង្អែម និងផ្លែឈើ តម្លៃតែ ៥$ ប៉ុណ្ណោះសម្រាប់ការអញ្ជើញមកពិសាអាហារថ្ងៃត្រង់ បែបប៊ូហ្វេរ Buffet Food នៅភោជនីយដ្ឋាន ឌឹដ្រាម ... Read More »

តារាបាល់ទាត់ Cristiano Ronaldo ទទួលបានកំណត់ត្រាថ្មីមួយទៀតគឺលេខ១នៅលើ Instagram

ឥឡូវនេះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានឈានដល់អ្នកតាមដានចំនួន៥០០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខនេះ។ តារាបាល់ទាត់វ័យ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅលើភពផែនដីហើយទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់អ្នកគាំទ្រភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង ArianaGrande ... Read More »

ក្រសួងសុខាភិបាលប្រកាសថា៖ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១ បានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា៖ មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ នៅថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី -បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ... Read More »

ក្លិប Orlando City នៅលីគកំពូលអាមេរិកចុះហត្ថលេខាលើ AlexandrePato

ក្លិប Orlando City បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Alexandre Pato ដែលបានក្លាយជាភ្នាក់ងារទំនេរបន្ទាប់ពីចាកចេញពីទីក្រុង Sao Paulo កាលពីខែសីហា។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១៤ ... Read More »

Leicester City និង Man City ធ្វើបានល្អក្នុងទឹកដី

ក្រុមខ្លាំងៗ២គឺក្រុមចចកកំណាច Leicester City និងក្រុមមេឃខៀវ Manchester City បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទឹកដី ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍ទី២៣ និងទី២៤។ នេះបើយោងតាមការលទ្ធផលដែលចេញផ្សាយដោយសារព័ត៌មានBBC Sport នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្រុមម្ចាស់ផ្ទះ ... Read More »

រថយន្ត Prius បេីកលឿនជ្រុលបុករថយន្ត​ Tacoma នៅវិមានឯករាជ្យ​ពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្ត Toyota Prius ក្នុងល្បឿនលឿនហេីយជ្រុលទៅបុករថយន្ត​ Toyota Tacoma ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនធ្វេីឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី​១៥​ ខែកុម្ភៈ​ ... Read More »

ព័ត៌មានបឋម៖ ពលករខ្មែរម្នាក់លួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនផ្ទុះរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់មកពីប្រទេសថៃលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សេចក្ដីរាយការណ៍ពីបន្ទាត់ព្រំដែនប្រាប់ថាក្រោយពីកើតហេតុត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូល ទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។ សួបបញ្ជាក់ថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណឡើយ៕ដោយ៖វណ្ណា Read More »

កម្មកររោងចក្រជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ កម្មកររោងចក្រម្នាក់រងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់នឹងកន្លែងខណៈជិះម៉ូតូល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវបុកដើមឈើពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៤នាទីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតផ្លូវលេខ ១១៤ ស្ថិតក្នុងភូមិ វាលយន្ដ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។ សមត្ថកិច្ចក្រុងស្វាយរៀងបានអោយដឹងថាបុរសខាងលើត្រូវបានស្គាល់ឈ្មោះសយ ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ាបន្តធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា

ពលរដ្ឋរាប់សិបម៉ឺននាក់​បាន​បន្តធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៤ខែកុម្ភៈ (ជាទិវានៃក្តីស្រឡាញ់) ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការគាំទ្រ ដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាចាប់ខ្លួន ក្នុងនោះមានលោកស្រីអោង សាន ស៊ូជី ជាដើម ។ នេះជាថ្ងៃទី ៩ ហើយដែលពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្ម​បើទោះបីជារងនូវការគំរាមកំហែងពីកម្លាំងយោធា​ ចាប់ខ្លួនក្រុមបាតុករ​ក៏ដោយ។ ... Read More »

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ NOCC ... Read More »

សម្ដេចក្រឡាហោម ស ខេង ប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ និងការផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ របស់គណៈកម្មាធិការកណ្ដាល

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្នាក់ការគណបក្សខេត្តព្រៃវែង សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ... Read More »

មេបញ្ជាការ ទិសទី២ យោធភូមិភាគទី៥​ ចុះត្រួតពិនិត្យ កម្លាំងអន្តរាគមន៍ និងរិតបន្តឹងការឆ្លងដែនខុសច្បាប់របស់ពលករ តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា​-ថៃ ស្រុកសំពៅលូន ខេត្ត​បាត់ដំបង​

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥​ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ លោកឧត្តមសេនីយ៍ត្រី សុខ គឹម​សឿន នាយសេនាធិការរង មេបញ្ជាការ ... Read More »

ទីបំផុត ! ករណី​ចងកសម្លាប់ខ្លួន​របស់​ទាហាន​ការពារ​ព្រំដែន​ ៥០៣​ ដោយសារតែតូចចិត្តនឹងមេគយចល័យ​ ឈួន​ សោភា​ ចាប់រថយន្ត​អង្គភាព​នោះ​ ថ្នាក់​លេីបញ្ជាអោយ​ស៊េីបអង្កេត​ហេីយ

ភ្នំពេញ៖ បើយោងតាមប្រភព​ច្បាស់​ការ​ណ៍ អាចទទួលយកជាផ្លូវការ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា, បន្ទាប់​ពី​មានករណី​នេះកេីតឡេីង​ ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ បញ្ជាអោយចុះ​ស្រាវជ្រាវ​ហេីយ​ ។ ចំណែក​ខាង​ក្រសួង​ការពារ​ជាតិ​ ក៏មាន​ការចុះ​ស៊េីបអង្កេត​ដែរ​ ខណៈរឿងនេះលេចឮថា លោក ... Read More »

ឈ្លោះជាមួយប្រពន្ធដុតផ្ទះចោលបណ្ដាលឲ្យស្លាប់ខ្លួនឯងរីឯផ្ទះខូចខាតទាំងស្រុង

ខេត្តកណ្ដាល ៖ បុរសជាអ្នកញៀនស្រាម្នាក់ ខណៈស្រវឹងស្រាបានឈ្លោះទាស់ទែងជាមួយប្រពន្ធ ឈានដល់ដុតផ្ទះចោល បណ្ដាលឲ្យស្លាប់ក្នុងភ្នក់ភ្លើង រីឯផ្ទះត្រូវរងការខូចខាតទាំងស្រុង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩នឹង០៥នាទី ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ... Read More »

ចូលឆ្នាំចិន-វៀតណាម៣ថ្ងៃឆ្នាំ២០២១ភ្ញៀវទេសចរមកលេង​កម្សាន្តនៅ​តំបន់​រមណីយដ្ឋាននានាក្នុង​ខេត្តរតនគិរីមាន​ការធ្លាក់ចុះ២៩.០៧%

ខេត្តរតនគិរី៖ អង្គភាពមន្ទីរព័ត៌មានខេត្តរតនគិរី បានធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពីចំនួនភ្ញៀវទេសចរណ៍មកកម្សាន្តនៅរមណីយដ្ឋាននៅខេត្តរតនគិរីនៅក្នុងរយៈពេល៣ថ្ងៃ(១២-១៣-១៤កុម្ភៈឆ្នាំ២០២១)នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមមានភ្ញៀវទេសចរជាតិ-អន្តរជាតិសរុបចំនួន១២,៦៨៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន៦៤នាក់ ភ្ញៀវជាតិ១២,៦២៥នាក់ គឺមានការធ្លាក់ចុះ២៩.០៧%។ ភ្ញៀវជាតិធ្លាក់ចុះ២៨.២៣% ភ្ញៀវអន្តរជាតិធ្លាក់ចុះ៧៨.៦០%បើប្រៀបធៀបនឹងបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២០មានចំនួន១៧,៨៩០នាក់។ នេះបើតាមតួរលេខមន្ទីរទេសចរណ៍បានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ​២០២១នេះ​។ ​លោក ង៉ែត ពិទូ បាន​ឲ្យ​ដឹង​ថាគិត​ត្រឹម​ល្ងាចថ្ងៃទី​១៤ខែកុម្ភៈឆ្នាំ២០២១នេះថាកត្តាធំបំផុតដែលនាំអោយភ្ញៀវទេសចរមានការធ្លាក់ចុះបណ្តាមកពីប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺកូវីដ-១៩ ជាពិសេសច្រកទ្វារអន្តរជាតិនានាត្រូវបានបិទ ... Read More »

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដាក់បទបញ្ជាខាច់ខាតដល់កម្លាំងអន្តរាគមន៍ ក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យកម្លាំងអន្តរាគមន៍តាមបណ្តាគោលដៅ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍។ ... Read More »

អ្នកជិះកង់ ៣៥១នាក់ ចូលរួមកម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លោកបណ្ឌិត ថោង ខុន ចាត់ទុកនេះ គឺជាការចាប់ផ្ដើមព្រឹត្តិការណ៍កីឡាទេសចរណ៍ឡើងវិញ នៅក្រុងព្រះសីហនុ

ភ្នំពេញ ៖ កម្មវិធី “ជិះកង់នៃក្ដីស្រឡាញ់” លើកទី១ នៅក្រុងព្រះសីហនុ បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីសរុប ៣៥១នាក់ មកពី ៥ប្រទេស ។ ... Read More »

កម្មវិធីបោះជំរុំលើកទី៣ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់៖«យើងស្រឡាញ់ព្រៃឡង់»

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ជាទិវានៃក្តីស្រឡាញ់ ក្រសួងបរិស្ថានបានដឹកនាំរៀបចំកម្មវិធីបោះជំរុំរយៈពេល ២ ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។ នេះគឺជាលើកទី៣ ... Read More »

រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល២ថ្ងៃ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ៦០ម៉ឺននាក់

ភ្នំពេញ ៖ លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា រយៈពេលពីរថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣ កុម្ភៈ) កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង ... Read More »

លោកវេជ្ជបណ្ឌិត ចាន់ដារ៉ា ៖ ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋគឺជាការរួមចំណែកក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម ដោយបានប្រែក្លាយពីទិវានៃក្ដីស្រលាញ់ ទៅជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិតចាន់ដារ៉ាប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានថ្លែងថាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ព្រះសង្ឃនិងបងប្អូនប្រជាពលរដ្ឋគឺជាការរួមចំណែកក្នុងកិច្ចការមនុស្សធម៌ក្នុងសង្គម ដោយបានប្រែក្លាយពីទិវានៃក្ដីស្រលាញ់ ទៅជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។ ការថ្លែងបែបនេះក្នុងពិធី​អបអរសាទរទិវានៃសេចក្តីស្រលាញ់ ១៤ កុម្ភៈក្នុងសាលប្រជុំអគារសម្ដេចម៉ែនៃមន្ទីរពេទ្យខេត្តស្វាយរៀង​នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងឱកាសនោះមានការនិមន្តចូលរួមពីព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង ព្រះគ្រូ ងួន ... Read More »

ឱក សុគន្ធ កញ្ញា ហក់ចូលច្រៀងបទរ៉េបបន្ទាប់ពី ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បញ្ចេញចម្រៀងរបស់ខ្លួនដោយការងាកមកបន្ថែមលើការច្រៀងបទចម្រៀងបែបរ៉េបរហូតធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។ មិនឲ្យចាញ់តារាចម្រៀងលំដាប់ជួរមុខពីររូបនេះឡើយ ក្នុងនេះតារាចម្រៀងឱក សុគន្ធកញ្ញាក៏បានបញ្ចេញបទចម្រៀងបែបរ៉េបរបស់ខ្លួនផងដែរ។ ប៉ុន្មានថ្ងៃមុនេះតារាចម្រៀង ព្រាប ... Read More »

មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានចេញសេចក្តីជូនដំណឹង បញ្ជាក់ថានៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ២៣:០៨នាទី មានគ្រោះរញ្ជួយដីកម្រិត៧,៣រិកទ័រ នៅខេត្តFukushima និងខេត្ត Miyagi ដែលបណ្តាលមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម) ។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ... Read More »

លោករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញពី(សត្វរំពេទន្លេ)

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ បានបង្ហាញអំពីរូបភាព(សត្វរំពេទន្លេ) ប្រទះឃើញនៅតាមដងទន្លេមេគង្គខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ឡាវ។ ក្នុងនោះលោករដ្ឋមន្ត្រីបានដកស្រង់សំដី លោក អៀម សំអ៊ន់ ... Read More »

ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ ត្រូវរថយន្តបុកស្លាប់ចំណែករថយន្តបើកគេចបាត់

ភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កបើកគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងកាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៤ ​ខែកុម្ភៈឆ្នាំ​២០២១ នៅ​ភូមិ​អន្លុង​គង​ចាស់ ស្ថិតនៅតាមបណ្តោយ​ផ្លូវ​បេតុង​៥០​ម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​។​ បន្ទាប់ពីកើតហេតុសមត្ថកិច្ច​​ជំនាញ ចរាចរ​ណ៌៍នៃ​អធិការដ្ឋាន​ខណ្ឌ ... Read More »

បុរសជាជនជាតិចិនម្នាក់លោតសម្លាប់ខ្លួនពីលើស្ពានអាកាសថ្មើរជើងជម្ពូវ័នទាំងព្រឹក

ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តទើបសម្រេចចិត្តលោតពីលើស្ពានអាកាសថ្មើរជើងបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅមុខផ្សារជម្ពូវ័ន​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ... Read More »

ហេតុការណ៍គួរឱ្យរន្ធត់រវាងរថយន្តនិងរថយន្ត បុកគ្នាពេញទំហឹងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងបួសធ្ងន់ស្រាល៧នាក់

ខេត្តស្ទឹងត្រែង៖ គួរឲ្យរន្ធត់រវាងរថយន្តនិងរថយន្តបុកគ្នា លាន់ដូចរន្ទះខណ:បើកបរបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៩ព្រះវិហារ ស្ទឹងត្រែង បើកបរមិនគោរពច្បាប់អាទិភាព ទើបបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅថ្ងៃសៅរ៍ ០២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ... Read More »