ព័ត៌មានទាន់ហេតុការណ៍៖
'

បារាំងប្រកាសគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា

ក្រសួងការបរទេសបារាំង កាលពីថ្ងៃទី​១៥ខែកុម្ភៈបានប្រកាសថា​ប្រទេសនេះគាំទ្រពលរដ្ឋមីយ៉ាន់ម៉ា​នៅក្នុងការតស៊ូ​ដើម្បីប្រជាធិបតេយ្យ នៅក្នុងប្រទេសនេះ។ អ្នកនាំពាក្យក្រសួងការបរទេសបារាំងAgnes von der Muhll បានបញ្ជាក់ថា ​ការដាក់ពង្រាយរថពាសដែក​ នៅទីក្រុងធំៗមួយចំនួន និងការបង្កហិង្សា ទៅលើក្រុមបាតុករ គឺជាក្តីបារម្ភយ៉ាងខ្លាំង ។ លោកស្រី ... Read More »

នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

       ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់មួយចំនួនលើករណីតារាកំប្លែងល្បីឈ្មោះលោក អ៊ុក សុវណ្ណារិទ្ធហៅ នាយ ចាបចៀន បានបើករថយន្តមួយគ្រឿងបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត និងបណ្តាលឲ្យរ៉ឺម៉ក ខូចខាតនោះ។ ក្រោយកើតហេតុក៏លេចចេញដំណឹងថាលោកបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយគ្រាន់តែប្រគល់ប្រាក់១០០ដុល្លារទៅជនរងគ្រោះរួចចាកចេញពីកន្លែងកើតហេតុ ... Read More »

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូអាចជ្រើសរើសប្រធានថ្មីនៅសប្តាហ៍នេះ

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូអាចជ្រើសរើសប្រធានថ្មីរបស់ពួកគេនៅដើមសប្តាហ៍នេះបន្ទាប់ពីអតីតប្រធានលោក Yoshiro Mori បានលាលែងពីតំណែង ក្រោយពីការលើកឡើងពាក់ព័ន្ធនឹងអ្នកស្រលាញ់ភេទដូចគ្នាដែលបង្កឱ្យមានការខឹងសម្បារជាសកល។ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ អ្នករៀបចំមូលដ្ឋានចាំបាច់ត្រូវជ្រើសរើសប្រធានថ្មីជាបន្ទាន់ដោយនៅសល់តែ៥ខែទៀតដើម្បីត្រៀមសំរាប់ការប្រកួតកីឡានេះចំពេលជំងឺរាតត្បាត COVID-19 កំពុងរៀបចំបង្កើតគណៈកម្មាធិការជ្រើសរើសមួយដែលមានចំនួនបុរស និងស្ត្រីស្មើគ្នា។ ... Read More »

Jessica Pegula បំបាក់កីឡាការិនី Elina Svitolina ឈានដល់វគ្គ១/៤កម្មវិធី Australian Open

កីឡាការិនីវាយតឺន្នីសអាមេរិក Jessica Pegula បានបង្កើតនូវជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីផ្តួលកីឡាការិនីលំដាប់ទី៥ Elina Svitolinaនិងបានឈានដល់វគ្គ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Australian Open នៅទីក្រុង Melbourne ។ កីឡាការិនីលេខ៦១ពិភពលោក Jessica Pegula បានឈ្នះគូប្រកួតក្នុងលទ្ធផល ... Read More »

Diego Costa ត្រៀមចូលរួមជាមួយក្លិប Palmeiras

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា នៅពេលដែលក្រុម Palmeiras កំពុងលេងនៅពានរង្វាន់Club World Cup ពួកគេត្រូវបានគេត្រៀមជាមួយនឹងការចុះហត្ថលេខាដ៏ធំបំផុតប្រចាំឆ្នាំ។ អតីតខ្សែប្រយុទ្ធក្រុម Atletico Madrid កីឡាករ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ជាមួយគ្រឿងញៀនជាច្រើនកញ្ចប់

ភ្នំពេញ ៖ កម្លាំងជំនាញសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២៣ និង០០នាទី យប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ... Read More »

អ្នកប្រើប្រាស់នាឡិកាវៃឆ្លាត គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីកុំឱ្យមានបញ្ហាជាមួយការសាកថ្ម

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា កាលពីព្រឹកមិញនេះក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការសម្រាប់នាឡិកាវៃឆ្លាតរបស់ពួកគេ (watchOS 7.3.1) ដើម្បីធ្វើការកែសម្រួលជាមួយនឹងបញ្ហាសាកថ្មដែលអ្នកប្រើប្រាស់នាឡិកាវៃឆ្លាត Apple Watch 5 ... Read More »

ព្រឹកនេះ ! ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល នឹងជួបពិភាក្សាគ្នានៅព្រឹកនេះ ពាក់ព័ន្ធនឹងការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជម្ងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក គឹម សន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១។ សូមបញ្ជាក់ថា, សម្តេចតេជោ ... Read More »

សម្តេចតេជោ ហ៊ុន សែន ​សម្រេចឧបត្ថម្ភ​ថវិកា​ និង​សមនិងសម្ភារៈបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា , សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេច ឧបត្ថម្ភ​ថវិកា​ និង​សមនិងសម្ភារៈបន្ថែមជូនទៅខេត្តចំនួន៤ជាប់​ព្រំដែន​កម្ពុជា -ថៃ រួមមាន: ... Read More »

ក្រសួងសុខាភិបាលប្រកាសឲ្យដឹងថា, មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា,មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ និងមិនមានអ្នកជាសះស្បេីយ​ នៅថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២១។ ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី – បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ... Read More »

អាកាសធាតុធ្លាក់ត្រជាក់ចាប់ថ្ងៃទី១៧-២៣ខែកុម្ភ: ឆ្នាំ២០២១ សូម វីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក បង្កើនថែរក្សាសុខភាព

ភ្នំពេញ៖ អាកាសធាតុធ្លាក់ត្រជាក់ចាប់ថ្ងៃទី១៧-២៣ខែកុម្ភ: ឆ្នាំ២០២១ សូម វីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក បង្កើនថែរក្សាសុខភាព។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ... Read More »

ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភ:

ភ្នំពេញ៖ ក្រសួងសុខាភិបាល សូមជូនព័ត៍មានដល់សាធារណជន ដូចខាងក្រោមនេះ៖ Ministry of Health (MoH) would like to inform the public as ... Read More »

បុរសជនជាតិចិនបេីករថយន្តបុករថយន្តមួយគ្រឿងទៀតត្រង់ផ្លូវបំបែកជាបួនរងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ែកសឺដេសរួមដំណេីរជាមួយនារីជនជាតិចិនម្នាក់ទៀតធ្វេីដំណេីរក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡេនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់​ ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ៣១០កែងនិងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិខ្មែរម្នាក់​ បេីករថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AR 2406​ ... Read More »

លោក ឃួង ស្រេង ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅចុងខែមេសានេះដើម្បីរំដោះការជន់លិច និងបរិស្ថានស្អាត

           ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ខាងត្បូងរាជធានីភ្នំពេញ ដែលជាគម្រោងរបស់អង្គការចៃកា(Jica) ប្រទេសជប៉ុន ដែលមានសមត្ថភាពបំលែងទឹកកខ្វក់បានប្រមាណជា៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ គ្រោងនឹងស្ថាបនាឡើងនាចុងខែមេសា ឆ្នាំ២០២១ខាងមុខនេះហើយ ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ។   គម្រោងសាងសង់នេះបានធ្វើឡើងក្រោយពីដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលបានរំលោភលើទីតាំងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះរួចរាល់។ ... Read More »

តំបន់ទួលព័ន្ធតាឡី-បឹងស្នេហ៍ ត្រូវបានបង្កើតជាតំបន់ការពារធម្មជាតិ

ខេត្តព្រៃវែង៖ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខៈ ១៦ អនក្រ.បក ចុះថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ... Read More »

ទីក្រុងហាណូយ សម្រេចបិទទីតាំងជាច្រើន ក្នុងនោះមានភោជនីយដ្ឋានចាប់ពីម៉ោង០ ថ្ងៃទី​១៦ខែកុម្ភៈ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រាលដាលកាន់តែខ្លាំង អភិបាលរងទីក្រុងហាណូយ បានស្នើឲ្យបិទទីតាំងមួយចំនួន​នៅតាមផ្លូវថ្នល់ មានហាងកាហ្វេ លក់អាហារតាមផ្លូវចាប់ពីវេលាម៉ោង ០ថ្ងៃទី១៦ខែកុម្ភៈ​។ ក្រៅពីនេះក៏មានរមណីយដ្ឋានផងដែរ។ ជាមួយគ្នានេះដែរ ពលរដ្ឋដែលចេញចូលក្នុងតំបន់មានករណីឆ្លងកូវីដ-១៩ គឺត្រូវ​តែកាត់ផ្តាច់នៅក្នុងផ្ទះ រយៈពេល​១៥ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងប្រកបដោយប្រសិទ្ធភាពបំផុត។ នៅពេលនេះដែរ ​ប្រជាជនប្រមាណ ... Read More »

រថយន្តបុកគ្នាពីក្រោយចំនួនពីរគ្រឿងរួមទាំងឡំប្រឺតាមួយគ្រឿងទៀតបង្កការភ្ញាក់ផ្អើលនៅកន្លែងកើតហេតុ

ភ្នំពេញ៖ ដោយសារកត្តាមនុស្ស បើករថយន្តខ្វះការប្រុងប្រយ័ត្ន បង្កជាគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តនិងឡំប្រឺតាជាច្រើនគ្រឿងរងការខូចខាតយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបតេលា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តព្រូសមួយគ្រឿង បើកដោយនារីម្នាក់ ... Read More »

អតីតនាយករដ្ឋមន្ត្រីAlbin Kurti ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅកូសូវ៉ូ

អតីតនាយករដ្ឋមន្ត្រី Albin Kurti និងសម្ពន្ធមិត្ត បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ ​នៅកូសូវ៉ូ ។ លោក​Albin Kurti ត្រូវបានដកចេញពីតំណែងកាលពីជិតមួយឆ្នាំមុន ក្រោមគំនាបពីរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ តាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ... Read More »

ទោះប្រឹងបន្លំលាក់ខ្លួនក្នុងប្រដាប់ដាក់ផ្លែស្វាយលើរថយន្តឆ្លងដែនដ៏ដោយ ក៏ក្របួចឃាត់បានយកទៅធ្វើចត្តាឡីស័ក១៤ថ្ងៃដែរ

ខេត្តបាត់ដំបង៖ បន្ទាប់ពីមានបទបញ្ជាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដកតំណែងអធិការនគរបាលស្រុកកំរៀង និងបណ្ដេញពីក្របខ័ណ្ឌ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះការប្រព្រឹត្តអំពើពុករលួយ ដោះលែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។ នៅថ្ងៃដដែលនេះក៏មានពលករចំនួន ៤នាក់ បានបន្លំខ្លួនតាមឡានដឹកទំនិញដើម្បីឆ្លងដែនខុសច្បាប់មកកម្ពុជា ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ នេះជារូបភាពពលករខ្មែររបស់យើង៤នាក់ ... Read More »

កងការពារព្រំដែនលេខ៥០១ចូលរួម អនុវត្តតាមបទបញ្ជារាជរដ្ឋាភិបាល ចាត់តាំងកម្លាំងល្បាត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ខេត្តកោះកុង៖ មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានចាត់តាំងកម្លាំងល្បាតព្រំដែនចាប់ពីអូររំដេងព្រំប្រទល់ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ រក្សាការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

យោធាមីយ៉ាន់ម៉ា បន្តឃុំខ្លួនលោកស្រីស៊ូជី រហូតដល់ថ្ងៃទី​១៧ខែកុម្ភៈ

ប្រទេសភូមា៖ ទីប្រឹក្សាសន្តិសុខជាតិ​ លោកស្រី អោងសាន ស៊ូជី​ត្រូវកម្លាំងយោធាចាប់ខ្លួន នៅថ្ងៃទី ​១ខែកុម្ភៈ ហើយពេលនេះយោធាបន្តឃុំខ្លួន រហូតដល់ថ្ងៃទី ១៧ខែកុម្ភៈ គឺលើកពីការគ្រោងទុកពីរថ្ងៃ។ កន្លងមកយោធា ប្រកាសថានឹងដោះលែងនៅថ្ងៃទី​១៥ខែកុម្ភៈឆ្នាំ​២០២១នេះ។ លោក Khin ... Read More »

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបកស័ក្តិ និងបណ្ដេញអធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ក្រោយរកឃើញថាបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសថៃ អោយរាងមន្ត្រីកន្ទេលធំបន្លំដេក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ចេញបទបញ្ជាឲ្យបកស័ក្តិ និងបណ្តាញវរសេនីយ៍ ឯក គឹម ពន្លក អធិការស្រុកកំរៀង ... Read More »

លោក ឃួង ស្រេង៖ មហាវិថី ថ្មីទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ពិតជាជួយសម្រួល ចរាចរណ៍ដ៏សំខាន់ ជូនពលរដ្ឋ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ មហាវិថី ថ្មីទទឹង៣០ម៉ែត្រ បណ្តោយផ្លូវជិត៦គីឡូម៉ែត្រចាប់ពីផ្លូវ១០០៣ ដល់មហាវិថី ឈ្នះ ឈ្នះ ជាសមិទផលថ្មី មួយទៀត ... Read More »

មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចុះត្រួតពិនិត្យមើលការងារសាងសង់អង្គភាព

ភ្នំពេញ៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ឧត្តមសេនីយ៍ទោ ដួង សំនៀង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានអញ្ជើញ ចុះត្រួតពិនិត្យមើលការងារសាងសង់អគារសាលប្រជុំនៅទីបញ្ជាការកងពល ដែលកំពុងដំណើរការសាងសង់យ៉ាងមមានញឹក ដោយកងវិស្វកម្មរបស់កងពលផ្ទាល់ ដែលសម្រេចបានប្រមាណ៨៥% ។ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ ... Read More »

នាយសេនាធិការរង​យោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែន​ បានចុះត្រួតពិនិត្យកម្លាំងឈរជើងតាមបណ្តាច្រកក្នុងភូមិសាស្រ្តស្រុកកំរៀង​ ខេត្តបាត់ដំបង​

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អូន​ សុខសិលា​ នាយសេនាធិការរង​យោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែន​ បានចុះត្រួតពិនិត្យច្រកអន្តរជាតិដូង,ច្រកចាន់គីរី​ និង​ ច្រកតំបន់​ អូរអន្លក់ ភូមិសាស្រ្តស្រុកកំរៀង​ ខេត្តបាត់ដំបង​។ ឧត្តមសេនីយ៍ត្រី ... Read More »

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអនុវត្តន៍ច្បាប់ចំពោះអ្នកគេចវេសពីការធ្វើចត្តាឡីស័ក និងស្នើកែអនុក្រឹត្យពិន័យឱ្យបានធ្ងន់ធ្ងរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងសុខាភិបាល ក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមអនុវត្តន៍វិធានការច្បាប់តាម «អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល» ឱ្យបានតឹងរឹងបំផុតចំពោះអ្នកព្យាយាមគេចវេសពីការធ្វើចត្តាឡីស័ក។ សម្តេចតេជោ ហ៊ុន ... Read More »

ប្រធានាធិបតីកូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ចេញវិធានការគម្លាតសង្គមថ្មី ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋកូរ៉េ មិនឱ្យប៉ះពាល់ខ្លាំងដូចវិធានការសព្វថ្ងៃ

កូរ៉េខាងត្បូង៖ បើយោហតាមគេហទំព័រ(ខែ្មរនៅកូរ៉េNews) បានបញ្ជាក់ឲ្យដឹងថា, ក្នុងកិច្ចប្រជុំជាមួយបណ្តាថ្នាក់ដឹកនាំនៅវិមានប្រធានាធិបតីកូរ៉េនាព្រឹកនេះ លោកប្រធានាធិបតី មូន ជេអ៊ីនបានលើកឡើងថារដ្ឋាភិបាលកូរ៉េនឹងដាក់ចេញនូវគោលនយោបាយវិធានការគម្លាតសង្គមថ្មីសម្រាប់អនុវត្ត ចាប់ពីដើមខែក្រោយនេះទៅ ក្រោយពេលដែលកូរ៉េខាងត្បូងនឹងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅចុងខែកុម្ភៈនេះ។ គេហទំព័រដដែលនេះបានបន្តថា, តាមការថ្លែងឡើងរបស់លោកប្រធានាធិបតី មូន វិធានការគម្លាតសង្គមដែលនឹងដាក់ឱ្យអនុវត្តថ្មីនេះ នឹងព្យាយាមកាត់បន្ថយការអនុវត្តជាកាតព្វកិច្ច ហើយនឹងផ្តោតមកជាការអនុវត្តតាមបែបស្ម័គ្រចិត្តច្រើនជាងមុន ... Read More »

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ

ទីក្រុងបាងកក៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ ចេញសេចក្តីប្រកាសព័ត៌មាន។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ... Read More »

សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ

ខេត្តកំពង់ធំ៖ «សកម្មភាពនៃការបំបួសដើមឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តនិងការតស៊ូខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាមន្ត្រីរាជការ ព្រះសង្ឃ ប្រជាសហគមន៍ អាជ្ញាធរដែនដី សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល ប្រទេសកម្ពុជាយើងមាន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ... Read More »

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និងការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ ១៩ នៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកមានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់ និងការណែនាំក្រើនរំលឹកអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ-១៩ នៅកម្ពុជា។ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »