ព័ត៌មានទាន់ហេតុការណ៍៖
'

Update៖​ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឆ្មក់បង្ក្រាបទីតាំងល្បែងអនឡាញ​២កន្លែងខុសច្បាប់ ឃាត់ខ្លួនមនុស្សចម្រុះជាតិសាសន៍ជិត៥០០នាក់​រយៈពេល​ពីរ​ថ្ងៃ​

ខេត្ត​ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការរយៈពេល២ថ្ងៃ ចុះបង្ក្រាបទីតាំងល្បែងអនឡាញខុសច្បាប់ចំនួន២ទីតាំងក្នុងក្រុងព្រះសីហនុ ដោយឃាត់ខ្លួនមនុស្សចម្រុះជាតិសាសន៍ប្រមាណជិត ៥០០នាក់ ភាគច្រើនជាជនជាតិបរទេស។ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ។​ ក្នុងប្រតិបត្តិការនេះដែរ​ គឺចាប់ផ្តើមរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ ... Read More »

អ្នកនាំពាក្យ​៖​ នគរបាលជាតិឃាត់ខ្លួនជនសង្ស័យ៣៥៣នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្នុងសប្ដាហ៍នេះ!

ភ្នំពេញ ៖ យ៉ាងហោចណាស់មានជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនចំនួន៣៥៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួនក្នុងសប្ដាហ៍កន្លងទៅនេះ គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោកទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ចន្ទ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤។ ... Read More »

Liverpool និង Man City តាមត្រឹមស្មើគ្នា១ទល់១ធ្វើឱ្យArsenal ឆក់ឱកាសឡើងកំពូលតារាង

Liverpool និង Manchester City បាន​ប្រកួត​ស្មើ​គ្នា១ទល់១ ចែកគ្នាម្នាក់១ពិន្ទុ​នៅ​កីឡដ្ឋាន Anfield ធ្វើឲ្យឱកាសស្នើនេះបាននាំយក Arsenal ឆក់ឱកាសឈរ​កំពូល​តារាង Premier League ឡើងវិញ។ ការប្រកួតរវាងក្រុមខ្លាំងទាំង២ដែលលេចធ្លោជាងគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានធ្វើឲ្យក្រុមទាំង២កំពុងប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីមានឱកាសដណ្តើមបានជ័យជម្នះ និងប្រជែងពាននៅរដូវកាលនេះ។ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ចូលរួមជាអធិបតីភាព ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​ ក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថលលើកទី១ ឆ្នាំ ២០២៤»

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​ នាឱកាស​អញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១​ ឆ្នាំ២០២៤​ រៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យរដ្ឋនិងឯកជន គឺជាតួអង្គសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចនិងសង្គមឌីជីថល

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គឺជាផែនទីចង្អុលផ្លូវមួយជាមួយនិងចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលឲ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះក្នុងការជំរុញ និងការទទួលយកបរិវត្តកម្មឌីជីថលពីសំណាក់គ្រប់តួអង្គទាំងវិស័យរដ្ឋនិងឯកជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីឆ្ពោះទៅកសាងសុខុមាលភាពសង្គម។ ... Read More »

វេទិកាពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ»

ភ្នំពេញ ៖ នៅកម្មវិធី វេទិកាពិភាក្សា ប្រធានបទ«ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យ» ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញនឹងចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទជាសម្ព័ន្ធមេត្រីភាពប្រចាំទិសប្រាសាទព្រះវិហារ និងស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

ភ្នំពេញ៖  ថ្ងៃទី១១ មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទឱ្យបានជ្រាបថា៖  ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។  ១- ទៅណាមកណាសម្តេចធិបតីតែងលើកសរសើសម្តេចតេជោ ហ៊ុន ... Read More »

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ចង់ដឹងទេ តើវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)ដំណើរការដល់ណាហើយ?

ខេត្តកោះកុង៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨  ... Read More »

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត៖ ជំរុញឱ្យក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ គិតគូរអំពីការរៀបចំបទដ្ឋានគតិយុត្តនានា ដើម្បីគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ឱ្យ​បានត្រឹមត្រូវ សម្រាប់បម្រើដល់ប្រយោជន៍សង្គម និងប្រទេសជាតិ

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថលលើកទី ១ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ ... Read More »

រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង ករណីក្មេងស្រីម្នាក់អាយុ១៦ឆ្នាំ ដែលបានចាញ់បោកមេខ្យល់យកទៅលក់នៅឯប្រទេសចិន

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ៖ កាលពីថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ មានគេហទំព័រគណនីអាខោនហ្វេសប៊ុកឈ្មោះ នាង ធីដា បានបង្ហោះ វីដេអូឃ្លីប ភ្ជាប់ជាមួយគេហទំព័រគណនីអាខោនហ្វេសប៊ុក ... Read More »

នៅសល់តែ៣៣ថ្ងៃទៀតប៉ុណ្ណោះ គម្រោង​សាងសង់​ស្ពានអាកាសមរតកតេជោ ដំណាក់កាលទី១ នឹងត្រូវបានបញ្ចប់

ភ្នំពេញ ៖ អរគុណសន្តិភាព និងការអភិវឌ្ឍ សមិទ្ធផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់ និងរូបភាព ពីលោក ... Read More »

ប្រធានាធិបតីបារាំង ពន្យារពេលបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន

សារព័ត៌មាន Reuters បានផ្សាយថា វិមានប្រធានាធិបតីបារាំង បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី១០ ខែមីនាថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ទៅកាន់ប្រទេស អ៊ុយក្រែន នឹងត្រូវធ្វើឡើងនៅប៉ុន្មានសប្ដាហ៍ខាងមុខវិញ ហើយនេះគឺជាលើកទី៣ ដែលគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងកៀវត្រូវបានលើកពេលចាប់តាំងពីខែកុម្ភៈមក។ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១០មីនាម្សិលមិញនេះ! ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៨នាក់ មានចំនួន ១៩ករណី

ភ្នំពេញ៖ សូម​យុវជន​ និង​យុវតី​ ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៦៨ នាក់ (ស្រី ០២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១០ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនប្រុសស្រី៤នាក់ករណីហិង្សាដោយចេតនា (វាយនិងកាប់ទៅវិញទៅមក)

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនុមនុស្សប្រុសស្រី៤នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅស្រុកកំពង់រោទ៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១០ខែមីនាឆ្នាំ២០២៤ នៅភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះស្លូ ថាន់ ភេទប្រុស   ... Read More »

បើកម៉ូតូលឿនទាក់ដៃចង្កូតនឹងរថយន្តធ្វើឱ្យដួលម៉ូតូត្រូវរថយន្តកិនស្លាប់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូលឿនទាក់ដៃចង្កូតនឹងរថយន្តដែលធ្វើដំណើរស្របទិសបណ្ដាលឱ្យដួលម៉ូតូចូលក្រោមកង់រថយន្តកិនមួយកំណាត់ខ្លួន ចំណែករថយន្តបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ ខែមីនាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះ=ឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះមិនស្គាល់អត្តសញ្ញាណម្នាក់ បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ... Read More »

នាយករដ្ឋមន្ត្រីអុីស្រាអែលនិយាយថា លោកបានសម្លាប់យុទ្ធជនហាម៉ាស់១៣.០០០នាក់ដោយប្តេជ្ញាឆ្លងកាត់បន្ទាត់ក្រហម

នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ (១០ មីនា) ថា យ៉ាងហោចណាស់ “ភេរវករ” ចំនួន ១៣.០០០ នាក់ ស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អុីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយប្តេជ្ញាបន្តការវាយលុក ... Read More »

ប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ នៃការប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសារទរទិវាជាតិអំណានលើកទី៩

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុង កម្មវិធីប្រកាសលទ្ធផលជ័យ លាភីថ្នាក់ជាតិ នៃ ការប្រឡងប្រជែង អាន ស្មូតកំណាព្យ  ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ០៧នាក់ និងរបួសធ្ងន់ស្រាល ២២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ មីនាម្សិលមិញ!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១០លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៧នាក់ (ស្រី ០១នាក់), រងរបួសសរុប ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ​ បានអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១។ ... Read More »

ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា សីតុណ្ហភាពមធ្យមអតិបរមា៣៧°C ផ្ទៃមេឃមានពពកពីតិចទៅមធ្យម នឹងមានខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១១ ខែ មីនាឆ្នាំ២០២៤៖  ជ្រលងសម្ពាធទាបមានឥទ្ធិពល លើឈូងសមុទ្រថៃ និងភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូងនិងមកលើប្រទេសកម្ពុជា ខណៈដែលខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ... Read More »

ជនបរទេស១៩៥នាក់ ត្រៀមបណ្ដេញចេញពីកម្ពុជា ខណៈ៥នាក់ត្រូវបញ្ជូនទៅតុលាការ ករណីបោសសម្អាតទីតាំងបើកល្បែងស៊ីសងអនឡាញខុសច្បាប់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ តាមសារាចរណែនាំ និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ ជាលទ្ធផលកម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាប ទីតាំងលួចបើកល្បែងស៉ីសងអនឡាញខុសច្បាប់ ចំនួន២ទីតាំង នៅខេត្តព្រះសីហនុ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ... Read More »

ឃាត់អ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ម្នាក់ធ្វើដំណើរតាមជើងយន្តហោះ រកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន

ភ្នំពេញ៖ ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឲ្យដឹងថា នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ... Read More »

បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់សាជាថ្មីថា កម្ពុជាប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០

ប៉ារីស៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសបារាំង  ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២៤ ដើម្បីចូលរួមវេទិកាពិភពលោក ស្តីអគារនិងការការប្រែប្រួលអាកាសធាតុ  the ... Read More »

ឥណ្ឌូណេស៊ី៖ គ្រោះទឹកជំនន់និងបាក់ដី ស្លាប់និងបាត់ខ្លួនជាង២០នាក់

សារព័ត៌មាន Reutersនៅថ្ងៃទី១០ ខែមីនាបានផ្សាយថា ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះបានបង្កឱ្យមានគ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) សម្លាប់មនុស្ស១៩នាក់ ខណៈមនុស្សជាង ៧០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព។ ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់តាំងតែថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមកម្ល៉េះ ក្នុងទីក្រុង ប៉ាដាំង ... Read More »

លោក អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ ... Read More »

កសិករប៉ូឡូញប្តេជ្ញាបន្តដាក់សម្ពាធនិងការតវ៉ា«ខ្លាំងជាងមុន»

កសិករប៉ូឡូញបាននិយាយថាពួកគេ “ចាកចេញពីកិច្ចប្រជុំដោយមិនទទួលបានអ្វីទាំងអស់” ហើយថាការសន្យារបស់រដ្ឋាភិបាលក្នុងការដោះស្រាយអតិរេកនៃគ្រាប់ធញ្ញជាតិនៅលើទីផ្សារ “មិនគ្រប់គ្រាន់ទេ” ។ កាលពីថ្ងៃទី 9 ខែមីនា នាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk បានសន្យាថានឹងចាត់វិធានការដើម្បីកាត់បន្ថយទិន្នផលស្រូវលើសនៅលើទីផ្សារក្នុងស្រុក ប៉ុន្តែអ្នករៀបចំការតវ៉ារបស់កសិករបានប្តេជ្ញាបន្តដាក់សម្ពាធលើរដ្ឋាភិបាលនិងបន្តការតវ៉ា។ នាយករដ្ឋមន្ត្រី Donald ... Read More »

មុនជំនួបនៅរាត្រីនេះលោក Klopp សរសើរ​គូប្រជែង Man City គ្រូបង្វឹក​ល្អ​បំផុត Guardiola

លោក Juergen Klopp អ្នកចាត់ការទូទៅបាននិយាយកាលពីថ្ងៃសុក្រទី៩ខែមីនាថា ក្រុម Liverpool មិនមានអ្វីក្រៅពីការគោរពចំពោះគូប្រជែងដណ្តើមពានរង្វាន់របស់ពួកគេគឺ Manchester City ខណៈដែលលោកបានជជែកដេញដោលជុំវិញការលើកឡើងរបស់ Trent Alexander-Arnold មុនពេលជំនួបកំពូលតារាងចុងសប្តាហ៍នេះ។ នៅក្នុងបទសម្ភាសន៍ជាមួយខ្សែការពារ Liverpool ... Read More »

អនាគតលោក​ Erik ten Hag ​នៅតែ​មិន​ច្បាស់​លាស់ទោះបីក្រុមឈ្នះ Everton

បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ ក្រុមបិសាចក្រហមបានទទួលជ័យជម្នះ ២–០កាលពីថ្ងៃសៅរ៍លើក្រុម Everton គឺជាការប្រកួតដែលនឹងធ្វើឱ្យរដូវកាលរបស់ Manchester United មានស្ថេរភាព នៅពេលដែលការត្រួតពិនិត្យលើអ្នកចាត់ការលោក Erik ten Hag។ គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទីមួយដោយ Bruno Fernandes ... Read More »