ព័ត៌មានទាន់ហេតុការណ៍៖
'

អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

នៅថ្ងៃទី២៣ ខែមិថុនា គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានប្រកាសហាមប្រាមលក់ភេសជ្ជៈ មានជាតិអាល់កុលនៅជិតទីតាំងប្រកួតកីឡាអូឡាំពិក ។ ទន្ទឹមនឹងនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួតបានហាមប្រាមនាំយកភេសជ្ជៈមានជាតិអាល់កុលចូលទស្សនាការប្រកួត ។ ចំណែកអ្នកទស្សនាដែលមានកម្តៅខ្លួនលើសពី៣៧,៥អង្សាសេក៏មិនអនុញ្ញាតឱ្យចូលទស្សនាដែរ។ កន្លងមកគណៈកម្មការរៀបចំការប្រកួត មានគម្រោងអនុញ្ញាតឲ្យលក់ភេសជ្ជៈមានជាតិអាល់កុលនៅកន្លែងប្រកួត ដោយសារតែអាចនឹងមានក្រុមហ៊ុនស្រាបៀរជប៉ុនផ្តល់ជំនួយសម្រាប់ការប្រកួតអូឡាំពិក ទីក្រុងតូក្យូ។ ... Read More »

Manchester City ដេញថ្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធ Harry Kane

ក្លិបមេឃខៀវ Manchester City បានប្រាប់ទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ថា ពួកគេនឹងផ្តល់ប្រាក់ចំនួន១០០លានផោនសម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Time របស់អង់គ្លេសកាលពីថ្ងៃម្សិលមិញ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ ... Read More »

កីឡដ្ឋាន Wembley ត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រ៦០,០០០នាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០

រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា សមត្ថភាពហ្វូងមនុស្សនៅឯកីឡដ្ឋាន Wembley នឹងត្រូវបង្កើនដល់ជាង៦០.០០០នាក់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ។មានន័យថា ពហុកីឡដ្ឋាននឹងមានសមត្ថភាព៧៥ភាគរយសម្រាប់ការប្រកួតខាងលើ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះ។ ការកើនឡើងចំនួនអ្នកចូលទស្សនាផ្ទាល់នេះក៏នឹងឃើញមានហ្វូងមនុស្សច្រើនបំផុតបានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេសក្នុងរយៈពេលជាង១៥ខែចាប់តាំងពីការផ្ទុះកូវីដ-១៩។ លោក Aleksander ... Read More »

តារាសម្ដែង​”អេ​នដវីន”​ ​អាច​ប្រឈមជាប់ពន្ធនាគារ រហូត​៥​ឆ្នាំ​ ​ខណៈ​តុលាការ ចោទប្រកាន់ពីបទ​ហិង្សាដោយ​សហព័ទ្ធ

ភ្នំពេញ​៖ តារាសម្ដែង​លោក​ អេ​នដវីន​ ​អាច​ប្រឈមជាប់ពន្ធនាគារ រហូត​៥​ឆ្នាំ​ ខណៈ​ដែល​តំណាង​អយ្យការអម​សាលាដំបូងរាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១នេះ បានសម្រេច​ចោទប្រកាន់ពីបទ​ហិង្សា ដោយ​សហព័ទ្ធ តាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ រួច​បញ្ជូន​សំណុំ​រឿងបន្តទៅកាន់​ចៅក្រម​ស៊ើបសួរ ... Read More »

Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

ក្រុម Barcelona អាចនឹងផ្ទេរសម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតបន្ទាប់ពីចុះហត្ថលេខាខ្សែប្រយុទ្ធ២រូបគឺ Sergio Aguero និង Memphis Depayលើការផ្ទេរដោយឥតគិតថ្លៃ ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ Lorenzo Insigne នៅលើរ៉ាដារបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា ... Read More »

អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិអង់គ្លេសបានបន្តជ័យជម្នះទៅលើក្រុមជម្រើសជាតិឆេកក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ធ្វើឲ្យក្រុមខ្លាំងមួយនេះមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ចំណែកក្រុមក្រូអាតក៏បានឡើងទៅវគ្គ១៦ក្រុមដែរ ដោយបានយកឈ្នះយ៉ាងធំធេងទៅលើក្រុមស្កុតឡេន៣ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះបានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយខ្សែប្រយុទ្ធរបស់ Man City កីឡាករ Sterling នៅនាទីទី១២ ... Read More »

រដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា​នឹងបើកសម័យប្រជុំរដ្ឋសភា​ លើកទី៦​ នីតិកាលទី៦នៅថ្ងៃព្រហស្បតិ៍​ ១៥កើត​ ខែបឋមាសាឍ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស.​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែមិថុនា​ ឆ្នាំ២០២១

ភ្នំពេញ, អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថៃ្ងព្រហស្បតិ៍ ១៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ៨០០ ព្រឹករដ្ឋសភា ... Read More »

ថ្ងៃ​នេះ​! កម្ពុជា​រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៨៧នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ៥៤៨នាក់​ និងអ្នក​ស្លាប់​ ១៦នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី២៣ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៨៧នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៥៤៨នាក់ និងករណីស្លាប់​ ១៦នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ខែមិថុនា​​ ... Read More »

ប៉ូលីស​ថៃ​ ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុននាំចេញផ្លែទុរេននៅប្រទេសថៃ ខណៈ​យកទុរេនវៀតណាម​ បន្លំជាទុរេនថៃរួចនាំចេញទៅប្រទេសចិន

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន thestar បានចុះផ្សាយថា​ ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយនៅខេត្ត Chanthaburi ប្រទេសថៃ​ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទទី២១ ខែមិថុនា កន្លងទៅថ្មីៗនេះ ពីបទប្រើប្រាស់វិញ្ញាបនបត្រកសិកម្មល្អ (GAP) និងការអនុវត្តការផលិតល្អ (GMP) ក្លែងក្លាយក្នុងការនាំចេញផ្លែទុរេនរបស់វៀតណាម​ ... Read More »

ចាប់បញ្ជូនទៅតុលាការករណីឪពុកបង្កើតញៀនថ្នាំយកដៃបៀតបៀនផ្លូវភេទ​កូនស្រី​អាយុ៦ឆ្នាំ

ខេត្តសៀមរាប៖ កម្លាំងការិយាល័យ នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ដែលយកដៃបៀតបៀនកេរខ្មាសកូនស្រីបង្កើតអាយុ៦ឆ្នាំដើម្បីកសាងសណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍​នោះ បានកើត​ឡើង នៅ​រសៀល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅ​ក្នុងភូមិ​វត្ត​ដំណាក់ ... Read More »

អុីណូ ព្រមានប្តឹងបុរសម្នាក់ដែលតិះដៀលថាលោករកស៊ីបោកប្រាស់អ្នកភ្នំពេញ

ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលរឿងប្រាក់បំណុល១ម៉ឺនដុល្លារស្ងប់ស្ងាត់បន្តិច ស្រាប់តែពេលនេះមានការចាប់អារម្មណ៍ជាថ្មីលើករណីបុរសម្នាក់បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យនិងតិះដៀលថាលោកអុី ណូ ជាអ្នករកស៊ីបោកប្រាស់អ្នកទីក្រុងទៅវិញ។    ការបញ្ជាក់នេះបានធ្វើឡើងក្រោយពីតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបញ្ចេញសារក្តីគគុកទាំងយប់ទៅកាន់បុរសនោះភ្លាមៗក្រោយពីការLive ចប់នាយប់ថ្ងៃទី២២ ខែមិថុនានេះ។ លោកបានលើកឡើងថា ខ្ញុំបាទ ENO អត់ខ្វល់លោកធ្វើការងារស្អីទេ ឆាប់ចេញមុខមកសុំទោសខ្ញុំជាសាធារណៈភ្លាម ព្រោះលោកចូលខមិន ... Read More »

សមត្ថកិច្ច​ការពារ​ព្រំដែន​ បន្តឃាត់ខ្លួនពលករ​ខ្មែរ​ ​១០​នាក់​ ពាក់ព័ន្ធ​លួច​ឆ្លងដែន​ខុសច្បាប់

ខេត្ត​បាត់ដំបង៖ កម្លាំង​សមត្ថកិច្ច​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ សហការ​ជាមួយ​កម្លាំងយោធា​សឹក​រង​ស្រុក​សំពៅ​លូន​រួម​និង​មន្ត្រី​យោធា​ទំនាក់ទំនង​ព្រំ​​ដែន នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១នេះ បានធ្វើការ​ស្ទាក់ចាប់​ព​លករ​ខ្មែរ​ឆ្លងដែន​ខុស​​ច្បាប់​​ចំនួន​១០​នាក់​ នៅ​ចំណុច​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។ ​ក្នុង​ប្រតិបត្តិការឃាត់ខ្លួន​ពលករ​ទាំង​១០​នាក់​ខាងលេីនេះ​ ខណៈដែល​ក្រុមពលករខ្មែរទាំងនោះ​ កំពុង​លួច​ឆ្លងដែន​តាម​ច្រករបៀង​មួយកន្លែង​នៅ​ទីតាំង​ខាងលើ​។ ​ក្រោយពី​ការឃាត់​រួច ... Read More »

ខ្មែរអ៊ិស្លាម២នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈដើរទាក់សត្វនៅឯបឹង

ខេត្តកណ្ដាល៖ ខ្មែរអ៊ិស្លាម២នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយសារត្រូវរន្ទះបាញ់ ខណៈនាំគ្នាទៅទាក់សត្វនៅឯបឹងមួយកន្លែង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១៣និង៤០នាទី នៅចំណុចទំនប់សង្កែសោម ស្ថិតក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។   ... Read More »

ថតកាន់ដាវកាប់ចាក់គ្នាបង្ហោះតាមហ្វេសប៊ុក នគរបាលតាមចាប់យកមកកោរត្រងោលនិងអប់រំជាការព្រមាន

ខេត្តព្រះវិហារ៖ ក្មេងស្ទាវ២នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីបង្ហោះរូបភាពតាមហ្វេសប៊ុកកាន់ដាវកាប់ចាក់គ្នាដូចខ្សែភាពយន្ត។ ការឃាត់ខ្លួន ក្មេងទំនើង២នាក់ ដែលកាន់ដាវថតបង្ហោះតាមបណ្តាញ សង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត យកទៅអប់រំនិងកោរត្រងោលជាការព្រមានផងដែរ។ ... Read More »

គ្លីនិកធ្មេញ រៀលធីស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ គ្លីនិកធ្មេញ រៀលធីស ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦២ ផ្លូវV១១០ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី 23 ខែមិថុនាឆ្នាំ 2021។ សូមអំពាវនាវដល់ ... Read More »

បើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដលតូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦២)

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលចជាជីវៈចេញសេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដលតូវ បានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៦២)។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន១១. ... Read More »

ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ បានចូលទៅទិញទំនិញមួយចំនួននៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Supermarket) សាខាផ្សារទំនើប MIDTOWN ដែលមានទីតាំងស្ថិតនៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ ... Read More »

មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទទួលសេវាពិនិត្យឈាម

ភ្នំពេញ៖ មន្ទីពេទ្យ ប៊ីធន កម្ពុជា (Bethune Cambodia China First Hospital) ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ទន្លេបាសាក់ មានអ្នកជំងឺកូវីដ-១៩ បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីទទួលសេវាពិនិត្យឈាម។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ... Read More »

ឃាត់ខ្លួនស្រ្តីជនសង្ស័យឈ្មោះ ណាវី រួមនិងប្តី ដែលល្បីល្បាញ អួតអាងថាមិនខ្លាចសមត្ថកិច្ចណាដែលហ៊ានចាប់គេ ក្នុងរបរមេឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកឆ្នោតឡូតូ

ឃាត់ខ្លួនស្រ្តីជាជនសង្ស័យឈ្មោះ ណាវី រួមនិឹងប្តីដែលល្បីល្បាញអួតអាងថាមិនខ្លាចសមត្ថកិច្ចក្នុងរបរជាមេឆ្នោតវៀតណាមខុសច្បាប់ជ្រកក្រោមស្លាកឆ្នោតឡូតូនោះ   ខេត្តត្បូងឃ្មុំ៖  ជនសង្ស័យជាមេឆ្នោតខុសច្បាប់នៅឃុំទន្លេបិទដែលជាអ្នកប្រមូលកូនកញ្ច្រែងឱ្យកត់ឆ្នោតវៀតណាមមកឱ្យខ្លួនដោយជ្រកក្រោមស្លាកឆ្នោតឡូតូ ហើយគំរាមកំហែងត្រូវតែលក់ឱ្យក្រុមខ្លួនឈ្មោះ ណាវី នោះ ពេលនេះត្រូវបានព្រះរាជអាជ្ញាបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ប៉ុន្តែចំពោះមេក្រុមធំឈ្មោះ អា វុឹង នៅមិនទាន់ឃាត់ខ្លួនបាននៅឡើយទេ ហើយឮថាកំពុងរត់គេចខ្លួន ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖ លោកព្រឹកថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2021 ក្រសួងធនធានទឹកនិងឧតុនិយម ចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក-កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 23-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវឌ្ឍនភាព គម្រោង ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា, វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១០៖ គម្រោង ការកសាងសមត្ថភាពបន្ស៊ាំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា (Building ... Read More »

រដ្ឋបាលខេត្តសៀមរាប សម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ... Read More »

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់សង្ឃ័រ ដឹកនាំក្រុមការងារលើកស្លាកគណបក្សប្រជាជនកម្ពុជាក្នុងភូមិបាក់រនាស់ និងភូមិធ្លក

ខេត្តស្វាយរៀង៖ លោកជូ សុធី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់សង្ឃ័រក្រុងស្វាយរៀងជំរុញដល់អស់លោកសមាជិកបក្សសង្កាត់បន្តមើលថែរក្សាយកចិត្តទុកដាក់ គ្រប់សមាជិកបក្សទាំងអស់ មិនថាថ្មីឬចាស់ ដើម្បីរួមគ្នាស្រលាញ់គាំទ្រប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដ៏ច្រើនលើសលប់នាពេលខាងមុខនេះ។ ការជំរុញបែបនេះធ្វើឡើងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១ខណ:ដែលលោកជូ សុធី ដឹកនាំក្រុមការងារលើកស្លាកគណបក្សប្រជាជនកម្ពុជាស្ថិតនៅក្នុងភូមិ បាក់រនាស់ និងភូមិ ធ្លកក្នុងសង្កាត់សង្ឃ័រក្រុងស្វាយរៀងដោយមានការចូលរួមពីក្រុមការងារជាច្រើននាក់ផងដែរ។ ក្នុងឱកាសនោះលោក ... Read More »

ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធី​ជប់​លៀង​នៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់​ទូលទំពូង១ មានអ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ប្រជាពលរដ្ឋ ដែលបានទៅចូលរួមកម្មវិធី​ជប់​លៀង​នៅ ហាងបារ La Petangue ដែលមានទីតាំងស្ថិតនៅ សង្កាត់​ទូលទំពូង១ មានអ្នកជំងឺកូវីដ១៩ បានទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ... Read More »

ឃាត់ខ្លួនប្រុសស្រីចំនួន៩នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។      សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃអង្គារ១៣កើត ខែបឋមសាឍឆ្នាំជូត ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង០៩ និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង  សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត  ដោយមានការសម្របសម្រួលពីលោក ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៦២នាក់ ដែលទើបរកឃើញថ្មីនិងជាសះស្បើយ៣៦នាក់និងមានអ្នកជំងឺកូវីដ-១៩ម្នាក់បានស្លាប់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៦២នាក់ជាសះស្បើយ៣៦នាក់និងមានអ្នកជំងឺកូវីដ-១៩ម្នាក់ស្លាប់ តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១។ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួស

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេទាំង២នាក់ ជិះម៉ូតូចេញពីធ្វេីការក្នុងបំណងទៅផ្ទះស្រាប់តែត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងបានបើកបុកពីក្រោយទាំងកំរោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខាងកើតស្តុបទួលពង្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។  ... Read More »

ជាប់អន្ទាក់នគរបាលខេត្តកណ្តាល ខណ:ព្រហើន! ទោះតំបន់ទីប្រជុំជន ចង្អៀត បើកលឿនៗ វ៉ាជែងគ្នា នៅលើផ្លូវលេខ21B ឃុំឈើទាល

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖ ជំរាបសួរបង សូមជួយត្រួតពិនិត្យក្រុមឡានដឹកដីផងបង ជារៀងរាល់ថ្ងៃ ទោះតំបន់ទីប្រជុំជន ចង្អៀត បើកលឿនៗ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ បន្ថែមទៀត នៅថ្ងៃទី ២២ ខែមិថុនា

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ បន្ថែមទៀត នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ និងមកពីខេត្តកណ្តាល២នាក់ ... Read More »

អាជ្ញាធរខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ជាសះស្បើយចំពោះ ២៦នាក់ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១៥នាក់ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ... Read More »