ព័ត៌មានទាន់ហេតុការណ៍៖
'

Cristiano Ronaldo តាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសអ៊ីរ៉ង់ Ali Daei

កីឡាករ Cristiano Ronaldo បានឈានដល់ចំណុចកំពូលដ៏ល្បីល្បាញមួយទៀត ខណៈដែលបាល់ប៉េណាល់ទី២របស់ខ្លួនក្នុងលទ្ធផលស្មើ ២-២ របស់ព័រទុយហ្គាល់ជាមួយបារាំងបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន១០៩ដែលជាកំណត់ត្រាពិភពលោករួមគ្នាសម្រាប់បាល់ទាត់បុរស។ ខ្សែប្រយុទ្ធ Ali Daei ដែលរកបាន១០៩គ្រាប់ឱ្យអុីរ៉ង់ចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ហើយរ៉ូណាល់ដូជាកីឡាករបុរសទី២ដែលអាចរកគ្រាប់បាល់បាន១០៩គ្រាប់ឬលើសពីនេះក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ពូលF ដែលជាពូលមរណៈ រកឃើញ៣ក្រុមឡើងវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គជម្រុះតាមពូលក្នុងពូលF ដែលគេស្គាល់ថា ជាពូលចុងក្រោយ និងជាពូលមរណៈបានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ហើយ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនានេះក្រុមទាំង៤ក្នុងពូលនេះគឺលទ្ធផលស្មើគ្នាទាំងអស់។ BBC Sport បានបង្ហាញពីលទ្ធផលនៃជំនួបប្រកួតទាំង៤ក្រុមនេះថា ក្រុមជម្រើសជាតិបារាំងបានត្រឹមស្មើក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជាអតីតម្ចាស់ជើងឯក ក្នុងលទ្ធផល២ទល់២។ ២គ្រាប់របស់ព័រទុយហ្គាល់រកបានដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទាំង២គ្រាប់ ... Read More »

ស៊ុយអែត និងអេស្ប៉ាញឈ្នះដូចគ្នា ឡើងទៅវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ក្រុមជម្រើសជាតិស៊ុយអែតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល៣ទល់២ ក្នុងជំនួបវគ្គជម្រុះយូរ៉ូតាមពូលE កាលពីរាត្រីថ្ងៃទី២៣ មិថុនាម្សិលមិញ។ ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញបានបំបាក់ក្រុមស្លូវ៉ាគីរហូតដល់៥ទល់០ ដែលនេះជាជ័យជម្នះលើកដំបូងរបស់អេស្ប៉ាញក្នុងវគ្គជម្រុះតាមពូល ដោយ២ប្រកួតកន្លងមកគឺស្មើទាំង២។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតក្នុងតង់ទី១ ក្រុមស៊ុយអែតមានឱកាសរកគ្រាប់បាល់នាំមុខ១គ្រាប់មុនក្រុមប៉ូឡូញ ដែលរកបានដោយកីឡាករ Forsberg ... Read More »

អឺរ៉ុបព្រមានពីវីរុសបម្លែងខ្លួនថ្មី Delta នឹងរាលដាលខ្លាំងនៅអឺរ៉ុប

តាមគេហទំព័រ Worldometer បានផ្សាយថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង១៨០,៣លាននាក់ ក្នុងនោះមានករណីឆ្លងថ្មី ៤២១ពាន់នាក់ ។ ចំណែកអ្នកស្លាប់វិញកើនឡើងដល់ជាង៣,៩លាននាក់ ក្នុងនោះមាន ៨,៣ពាន់នាក់ ។ កាលពីថ្ងៃទី២៣ខែមិថុនា នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩នៅអឺរ៉ុបបានប្រកាសឱ្យដឹងថា វីរុសបម្លែងថ្មីDelta ... Read More »

យុវជនជាកម្មកររោងចក្រ២នាក់កំពុងជិះម៉ូតូសុខៗត្រូវរថយន្តបើកបុកផ្អើលទាំងក្បាលព្រលប់

ខេត្តស្វាយរៀង៖ យុវជនជាកម្មកររោងចក្រ២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបើកបរមិនគោរពសិទ្ធិអាទិភាពមកបុកម៉ូតូយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ដឹកទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៨នាទីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៤និង១៣៥ ស្ថិតក្នុងភូមិ សាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។  សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា យុវជនដែលរងរបួសមានឈ្មោះ មិត ពិសិដ្ឋ ... Read More »

សេចក្តីជូនដំណឹងរបស់អយ្យការអមសាលាដំបូងខេត្តកោះកុង ស្តីពីការផ្អាកនីតិវិធី​កោះហៅ និងការចូលឆ្លើយបំភ្លឺ ខណ:ជំងឺកូវីដ-១៩ កំពុងរាតត្បាត !

ខេត្តកោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូន លោក លោកស្រីមេធាវី ភាគីពាក់ព័ន្ឋក្នុងសំណុំរឿង និងសាធារណជន មេត្តាជ្រាបថា ដោយសារស្ថានភាព នៃការចម្លងជំងឺកូវីដ-១៩ ក្នុងខេត្តកោះកុង មានការរីករាលដាលឆាប់រហ័ស និងស្មុគស្មាញជាងព្រឹត្តិការណ៍សហគមន៍មុនៗ ហើយដើម្បី ចូលរួមទប់ស្កាត់ការរីករាលដាល ... Read More »

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2021,ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក -កម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី 24-06-2021 វេលាម៉ោង 7 ព្រឹក តាមបណ្តាស្ថានីយជលសាស្ត្រដូចខាងក្រោម ៖ II-កម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ... Read More »

រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

ភ្នំពេញ៖ បើយោងតាមប្រភពពពីផេក ផ្លឋុវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អមដំណើរដោយលោកជំទាវ ... Read More »

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភាលើកទី ៦ និតិកាលទី ៦

ភ្នំពេញ៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសការបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២១ – សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ... Read More »

រដ្ឋបាលខេត្តកែប រកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត នៅខេត្តកែប នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តកែប៖ រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៨នាក់ថ្មីបន្ថែមទៀត ក្នុងនោះស្រីចំនួន ០៧នាក់ តាមរយៈការធ្វើតេស្តរហ័ស (RDT Test ... Read More »

ព្រះមហាក្សត្រកោតសរសើរ សម្តេច ហេង សំរិន បានដឹកនាំរដ្ឋសភាអនុម័តច្បាប់ជាច្រើន បម្រើឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ៖ នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤​ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា​ ដោយព្រះអង្គបានសម្តែងការកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមាន​ សម្តេចអគ្គមហាពញាចក្រី ហេង ... Read More »

រដ្ឋបាលខេត្តសៀមរាប សម្រេចបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចបិទបញ្ចប់ការកំណត់ជា “តំបន់ក្រហម” នៅក្នុងភូមិសាស្ត្រភូមិចំនួន៤ រួមមាន ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ... Read More »

ពលករប្រុសស្រីចំនួន ១៦នាក់ឆ្លងដែនចូលប្រទេសថៃខុសច្បាប់ត្រូវបានកម្លាំងជំនាញបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក

ខេត្តបាត់ដំបង៖ កងកម្លាំងនគរបាលការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា÷ កម្លាំងចម្រុះការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខណៈចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែន​ និងមេខ្យល់នាំពលករ​ចេញ ចូលខុសច្បាប់នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១នេះបានឃាត់ខ្លួនពលករប្រុសស្រីសរុបចំនួន ១៦នាក់ពេលដែលពួកគេកំពុងព្យាយាមលួចឆ្លងដែនចូលក្នុងប្រទេសថៃទាំងប្រថុយប្រថានតាមការអូសទាញរបស់មេខ្យល់។ ពលករទាំងអស់ខាងលើរួមមានចំនួន ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព និងពលករខ្មែរសរុបចំនួន ... Read More »

ពលករចំនួន១១នាក់ បំរុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មេខ្យល់ចំនួន ២នាក់ ដែលសកម្មក្នុងការនាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យឃាត់ខ្លួនបាន យប់ ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ នៅពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១១នាក់ ក្នុងនោះស្រី ២នាក់ ... Read More »

ជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់យកកាបូបពីនារីម្នាក់មិនបានសម្រេច ផ្តួលម៉ូតូចោល រួចឡើងជិះម៉ូតូបក្ខពួករត់គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ២គ្រឿងមានគ្នា៣នាក់ បានធ្វើសកម្មភាពឆក់យកកាបូបពីនារីជនជាតិចិនម្នាក់តែមិនបានសម្រេច ហើយត្រូវសមត្ថកិច្ចឃើញទាន់ដេញតាមស្រែកថាចោរៗ ធ្វើឲ្យជនសង្ស័យភ័យផ្តួលម៉ូតូចោល រួចរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតរបស់បក្ខពួកគេចខ្លួនបាត់ស្រមោល។   ហេតុការណ៍ធ្វើឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចស្តុបណតប្រ៊ីត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ កែងនឹងផ្លូវទ្រុងមាន់  ក្នុងសង្កាត់អូរបែកក្អម ... Read More »

សូមចូលរួមរំលែកទុក្ខអ្នកមានជំងឺកូវីដ-១៩ចំនួន២នាក់បានស្លាប់តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១

    ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងមានក្តីរន្ធត់និងសោកស្តាយជាខ្លាំងក្រោយទទួលព័ត៌មានអំពីការស្លាប់របស់អ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីហានិភ័យដ៏កាចសាហាវដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងក៏ដូចជាមនុស្សទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ។   រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រលាញ់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមាន ៖ ... Read More »

សាហាវមែន!! បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្ត​ Ford Ranger បុកម៉ូតូមួយគ្រឿងអូសជាច្រេីនរយម៉ែត្រ​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបេីករថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger មួយគ្រឿងជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៦​ បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់​ ហេីយអូសម៉ូតូក្រោមរថយន្តរាប់រយម៉ែត្របង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋខឹងសម្បាដេញតាមចាប់វាយតៃកុងរថយន្តបង្កឡេីងទ្រោមខ្លួនទេីបប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង៩​ និង០៥នាទីយប់ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ២១៧​ ក្បែរសាលាខណ្ឌដង្កោ​ ... Read More »

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវរងរបួសធ្ងន់ស្រាល២នាក់

    ភ្នំពេញ​៖​ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបេីកឆ្លងផ្លូវចំពីចំហៀងពេញទំហឹង​ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។     ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  ... Read More »

លោកអធិការស្រុកត្បូងឃ្មុំគួរពង្រឹងសមត្ថភាពការងារខ្លនជាជាងដោះសារ ខណៈអ្នក​លេងល្បែង​បញ្ជល់មាន់២នាក់នៅ​ក្នុង​ព្រៃ​ឬ​ស្សី នៃស្រុក​ត្បូងឃ្មុំផ្ទុក​វិជ្ជមាន​កូ​វី​ដ​-១៩​ និងជាង៣០នាក់​ពាក់​ព័ន្ធ​

ខេត្ត​ត្បូងឃ្មុំ ៖ ពុទ្ធោ​! ! នរណាខ្លះបានមកលេងឬមកមេីលល្បែង​បញ្ជល់មាន់ និង​អាប៉ោង​នៅ​ក្នុង​ព្រៃ​ឬ​ស្សី ខាងកើត​សាលារៀន​កូន​ត្មាត ភូមិ​ឈើទាល​ជ្រុំ ឃុំ​អ​ញ្ចើ​ម ស្រុក​ត្បូងឃ្មុំ​ ? ព្រោះថា​មន្ត្រី​ក្រសួង​សុខាភិបាល​បានរកឃេីញអ្នក​លេង​បញ្ជល់មាន់​ចំនួន​២​នាក់ មាន​ផ្ទុក​វិជ្ជមាន​កូ​វី​ដ-​១៩ និងមានអ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​ទៀត​ ។  នេះបេីតាមសម្តីមន្ត្រី​សាលាស្រុក​មួយ​រូប​បាន​បង្ហើប​ថា ... Read More »

ក្រុមគ្រូពេទ្យកងទ័ពជើងទឹកមូលដ្ឋានរាមទទួលភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្មករ-កម្មការិនីនៅស្រុកព្រៃនប់និងស្រុកកំពង់សិលា

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ កម្មករ និយោជិត ដែលរស់នៅនិងស្នាក់នៅក្នុងភូមិសាស្ត្រតំបន់មួយចំនួនក្នុងស្រុកព្រៃ នប់ និងស្រុកកំពង់សិលាខេត្តព្រះសីហនុ ប្រមាណជាជាង ៨ម៉ឺន ៣ពាន់ ៨២៧នាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ... Read More »

ផ្សាររដ្ឋជាច្រើនបានបើកលក់ដូរធម្មតាវិញអស់ហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់

        ភ្នំពេញ៖ ប្រធានគណៈកម្មការផ្សារធំៗរបស់រដ្ឋ ជាច្រើនផ្សារ បានបញ្ជាក់ថា ៖ ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាលបានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩  ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបើកឱ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។ ... Read More »

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា

ខេត្តព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២២នាក់ បន្ថែមទៀត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ។ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ... Read More »

នៅទីបំផុត តារាសម្តែងលោក អេដវីន ត្រូវបានបញ្ជូនចូលពន្ធនាគារព្រៃស បានសម្រេច បើទោះបីជាអ្នកនាង សុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹងវិញក៏ដោយ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ... Read More »

រដ្ឋបាលខេត្តឧត្ដរមានជ័យ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៧ករណី, ០១ករណីសហគមន៍ និង២៦ករណីនាំចូលពីប្រទេសថៃមកកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ខេត្តឧត្តរមានជ័យ, រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យឲ្យ បានជ្រាបថា យោងតាមលទ្ធផលធ្វើតេស្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន២៧ករណីបន្ថែមទៀត (០១ ជាករណីព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និង ២៦ ជាករណីនាំចូលពីប្រទេសថៃកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់) ... Read More »

អាជ្ញាធរខេត្តរតនគិរី រកឃើញករណីវិជ្ជមានកីវីដ-១៩ ចំនួន ៨ករណី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បាន ខិតខំបន្តស្រាវជ្រាវ និងរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន ០៨នាក់ ... Read More »

អាជ្ញាធរខេត្តបាត់ដំបង រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងជាសះស្បើយចំនួន ២១នាក់ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ២៥នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ ... Read More »

រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា !

ភ្នំពេញ៖ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការ បោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ រដ្ឋមន្ត្រីការបរទេស ... Read More »

មេទ័ពរុស្ស៊ី៖ លោកខាងលិចបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ប្រឆាំងរុស្ស៊ី

តាមការលើកឡើងរបស់មេទ័ពរុស្ស៊ី Sergei Lipovoy បានបញ្ជាក់ថាស្ថានភាពនាពេលបច្ចុប្បន្នមិនខុសអ្វីពីសង្គ្រាមត្រជាក់នោះឡើយ។ លោកបញ្ជាក់ទៀតថា សង្គ្រាមលោកលើកទីបីបានចាប់ផ្តើមឡើងហើយ។ ប៉ុន្តែទម្រង់របស់វាខុសពីមុន គឺសង្គ្រាមតាមបែបបច្ចេកវិទ្យាព័ត៌មានទំនើប។ លោក Sergei Lipovoy មិនឯកភាពជាមួយក្រុមអ្នកឯកទេសវិភាគថា ស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងទំនាក់ទំនងអន្តរជាតិដូចទៅនឹងសម័យកាលនៃសង្គ្រាមលោក។ លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ន ... Read More »

អាមេរិកខិតខំបញ្ចុះបញ្ចូលពលរដ្ឋវ័យក្មេងទៅចាក់វ៉ាក់សាំង

ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅអាមេរិក ដូចជាទន្រ្ទាំជើងនៅមួយកន្លែង ដោយសារតែពលរដ្ឋមានវ័យក្មេងមិនព្រមទៅចាក់វ៉ាក់សាំង។ កន្លងមកអាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សំាងជូនពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឲ្យបាន៧០% នៅមុនថ្ងៃឯករាជ្យ ៤កក្កដា។ សារព័ត៌មានរ៉យទ័របានផ្សាយថា គោលដៅរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋជាង៧០%ចំពោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឲ្យបានមុនថ្ងៃឯករាជ្យ ប៉ុន្តែគោលដៅទាំងនោះពិបាកទទួលបានជោគជ័យដោយសារតែពលរដ្ឋមានវ័យក្រោម៣០ឆ្នាំភាគច្រើនមិនចង់ទៅចាក់វ៉ាក់សាំង ... Read More »

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្ត្រីការបរទេស ... Read More »