ព័ត៌មានទាន់ហេតុការណ៍៖
'

ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ​ ត្រូវម៉ូតូមួយគ្រឿងទៀតបុកពីមុខពេញទំហឹង​បណ្ដាលឲ្យរបួសធ្ងន់២នាក់ស្រាល៣នាក់នៅស្រុកកៀនស្វាយ​

ខេត្តកណ្ដាល​ ៖​ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នា៣នាក់ពីក្រោយរួចធ្វេីដំណេីរឆ្លងផ្លូវ​ ស្រាប់តែត្រូវបុរសម្នាក់ជិះម៉ូតូម្នាក់ឯងមកបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់២នាក់​ ស្រាល៣នាក់​ បង្កការភ្ញាក់ផ្អេីលនិងកកស្ទះចរាចរណ៍ដល់អ្នកដំណេីរកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច​ ថ្ងៃអាទិត្យ​ ទី១០​ ខែមករា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្បែរផ្សារគគីរ​ ក្នុងឃុំគគីរ​ ស្រុកកៀនស្វាយ​ ខេត្តកណ្ដាល​ ... Read More »

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ៧ មករា តាមវីដេអូខន់ហ្វ្រេន

ប្រទេសជប៉ុន៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំមីទ្ទីងអបអរសាទរខួប៤២ឆ្នាំ ទិវាជ័យជម្នះ៧ មករា តាមវីដេអូខន់ហ្វ្រេន ។ លោក ឯកអគ្គរាជទូតបានលើក៖ ១- កូវីដ១៩ ... Read More »

រាជរដ្ឋាភិបាល សម្រេចជាថ្មីប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនលោក ជ្រាបថា រាជរដ្ឋាភិបាលសម្រេចកែសម្រួលខ្លឹមសារចំណុចទី៧ នៃលិខិតលេខ០៤ សជណ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយប្រគល់ទីតាំងទីស្តីការក្រសួងរ៉ែនិងថាមពលបច្ចុប្បន្ន ជូនគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ ... Read More »

កម្លាំងឈរជេីង​របស់អង្គភាព​តំបន់ប្រតិបត្តិការសឹករង​បៃ៉លិន​ បន្តសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យមើលពលករឆ្លងដែនពីប្រទេសថៃ

ខេត្តប៉ៃលិន៖ លោកឧត្តមសេនីយ៍ត្រី​ កែម​ អនុជ មេបញ្ជាការ​ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន​ បានចាត់តាំងកម្លាំង ១២នាក់​ចេញសកម្មភាពល្បាតព្រំដែនចាប់ពីបង្គោលសីមាលេខ​ ៦៥ ដល់​បង្គោលសីមាលេខ៦៨ និង​សហការជាមួយកម្លាំងវរសេនាតូចនគរបាលលេខ៨២១​ ធ្វើការល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែននៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្លាំងមួយចំនួនត្រៀមតាមគោលដៅ ... Read More »

តំណាងរាស្ត្រអាមេរិក ជាង ២០០នាក់ហើយ ចុះហត្ថលេខាទាមទារដកតំណែងលោកត្រាំ

ក្រុមតំណាងរាស្ត្រជាង ២០០នាក់ភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យ ដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភាអាមរិក​បានស្នើឲ្យដកតំណែងប្រធានាធិបតីដូណាល់ ត្រាំ ជាបន្ទាន់ បើទោះបីលោកត្រាំ នៅសល់តែ​១០ថ្ងៃទៀតប៉ុណ្ណោះនឹងបញ្ចប់តំណែង ។ សកម្មភាពខាងលើកើតឡើងក្រោយពេល អំពើហិង្សាកើតឡើងនៅរដ្ឋសភាបណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ ហើយលោកត្រាំ​ ដែលជាប្រធានាធិបតី គឺជាអ្នកនៅពីក្រោយអំពើហិង្សាទាំងនោះ។ ... Read More »

កងការពារព្រំដែនលេខ៥០១ បន្តសកម្មភាពដើរល្បាតតាមខ្សែបន្ទាត់ព្រំដែន និងពិនិត្យមើលពលករឆ្លងដែនពីប្រទេសថៃ

      ខេត្តកោះកុង៖ អង្គភាពកងការពារព្រំដែនលេខ៥០១ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការកងការពារព្រំដែនលេខ៥០១ បានចាត់តាំងកម្លាំង ចេញសកម្មភាពល្បាតព្រំដែនចាប់ពីអូររំដេង ព្រំប្រទល់ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំ ព្រំប្រទល់ ... Read More »

សម្ដេចតេជោ ហ៊ុន សែន ៖ ពេញមួយសប្តាហ៍ទើបជីតាបានមកលេងជាមួយចៅស្រីទី២២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយសារតែភារកិច្ច ដឹកនាំប្រទេសជាតិ គិតអំពីសុខទុក្ខប្រជាពលរដ្ឋ សម្ដេចស្ទើរតែគ្មានពេលវេលា សម្រាប់ជួបជុំក្រុមគ្រួសារ ក្នុងនោះសូម្បីតែចៅទី២២ ទើបប្រសូត្រថ្មីៗនេះ ... Read More »

ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ជាង​៩០លាននាក់ ព្រះមហាក្សត្រិយានីអង់គ្លេស និងសម្តេចប៉ាបបានចាក់វ៉ាក់សាំងហើយ

តាមតួលេខរបស់​គេហទំព័រ Worldometers គិតមកដល់រសៀលថ្ងៃទី​១០ខែមករាឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ ៩០.០៥១.២៥០នាក់ និងស្លាប់១.៩៣៣.៥២២នាក់​។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺព្យាបាលជាសះស្បើយកើនឡើងដល់ទៅជាង ៦៤លាននាក់ផងដែរ​។ អឺរ៉ុបជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងនោះប្រទេសអង់គ្លេស មានអ្នកឆ្លងជាង៣លាននាក់ និងស្លាប់​៨០.៨៦៨នាក់ ។ ... Read More »

ឪពុករងរបួសធ្ងន់ កូនប្រុសស្លាប់នៅនឹងកន្លែងដោយគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ ឪពុករងរបួសធ្ងន់ ចំណែកកូនប្រុសអាយុ១១ឆ្នាំបានបាត់បង់ជីវិតនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  ។ នគរបាលមូលដ្ឋាន ឲ្យដឹងថា៖ជនរងគ្រោះជាឪពុកឈ្មោះគង់ តុលា ភេទប្រុស ... Read More »

ប្រទះឃេីញបុរសម្នាក់ដេកក្នុងក្យូសសង្ស័យត្រូវថ្នាំសណ្តំគេ

ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកសន្លប់នៅក្នុងក្យូសមួយកន្លែងក្នុងបរវេណវត្តតាំងរនាម​ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល​ កាលពីវេលាម៉ោង២រសៀល​ ថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២១​ ដោយសង្ស័យត្រូវថ្នាំសណ្តំគេ។  ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ​ ភេទប្រុស អាយុប្រហែល​ជាង៣០ឆ្នាំ ស្លៀកខោយឺតជេីងខ្លី ពណ៌ស​ ... Read More »

យប់មុិញអ្នកទោស ៥នាក់ បានរត់ចេញពីពន្ធនាគារខេត្តកណ្ដាល ប៉ុន្តែឃាត់ចាប់បានម្នាក់មកវិញ

ខេត្តកណ្ដាល៖ យ៉ាងតិចមានអ្នកទោសចំនួន ៥នាក់ បានហែកពន្ធនាគារ រត់គេចខ្លួនកាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ។ ប៉ុន្តែសមត្ថកិច្ចព្រមទាំងក្រុមអនុរក្សពន្ធនាគារ ឃាត់ចាប់បានម្នាក់មកវិញ។ គេពុំទាន់បានបញ្ជាក់លំអិត អំពីមូលហេតុដែលក្រុមអ្នកទោសទាំងនោះ ប្រើប្រាស់មធ្យោបាយបែបណាក្នុងការធ្វើសកម្មភាព ហែកពន្ធនាគាររត់គេចខ្លួននោះ ? ... Read More »

សារលិខិតសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ថ្ងៃចន្ទ ១៣ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ... Read More »

បុរសជាងភ្លើងម្នាក់ធ្លាក់ពីលើដំបូលសំណង់សណ្ឋាគារនិងម៉ាស្សាសូរិយាមាសដោយសារត្រូវចរន្តអគ្គិសនីឆក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ បុរសជាជាងភ្លើងម្នាក់បានធ្លាក់ពីលើដំបូលអគារបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងជួយសង្គ្រោះធ្វើចលនាផ្នែកដង្ហើមនិងដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តទាន់ពេល បន្ទាប់ពីជនរងគ្រោះឡើងតខ្សែភ្លើងបណ្ដាលឱ្យឆក់តែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ស្ថិតនៅសំណង់សណ្ឋាគារ និងម៉ាស្សា សូរិយាមាស មានទីតាំងស្ថិតនៅក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ... Read More »

លោក ស សុខា អញ្ជើញក្នុងកម្មវិធីទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកស្រី ដឹកនាំក្រុមការងារ និងក្រុមកីឡាករក្លិបបាល់ទាត់វិសាខា ... Read More »

រថយន្តដឹកឥដ្ឋរេចង្កូតឡើងសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងដាច់កង់ទៅមុខលែងរួច

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿងបានបើកបរក្នុងល្បឿនលឿនក៏រេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងនិងបង្គោលស្លាកសញ្ញា បណ្តាលឱ្យទ្រេត ហើយរថយន្តបានដាច់កង់មុខទៅមុខលែងរួច ។   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៩និង៤០នាទីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២១នៅមុខវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

ប៉ាគីស្ថានដាច់ភ្លើងទូទាំងប្រទេស ពលរដ្ឋបារម្ភខ្លាចវាយប្រហារភេរវកម្ម​

ពលរដ្ឋប៉ាគីស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច រងការវាយប្រហារភេរវកម្មខណៈ ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។ សារព័ត៌មានSputnik បានផ្សាយថា មានករណីដាច់ចរន្តអគ្គិសនី​ជាតិ នៅយប់ថ្ងៃទី ៩ខែមករាឆ្នាំ​២០២១ ​ ធ្វើឲ្យប្រទេសទាំងមូលស្ថិតនៅក្នុងភាពងងឹត។ ហេតុការណ៍ខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់ការរស់នៅ របស់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនី បង្កក្តីបារម្ភពីការវាយប្រហារភេរវកម្មកើតឡើង។ ... Read More »

មុខសញ្ញាជួញដូរគ្រឿងញៀនពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់បានម្នាក់រត់រួចម្នាក់

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនក្នុងក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំ និងជំនាញការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តរតនគិរីចុះធ្វើការឃាត់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។ ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាគ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង ១០៖១៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ដឹកនាំដោយលោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកកូនមុំដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះដល់ចំណុចការដ្ឋានទី៦ក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅក្នុងភូមិ៣ ... Read More »

ក្រុមក្រសួងការពារជាតិដណ្តើមបានលេខ១ ជើងឯកថ្នាក់ជាតិកីឡាសីដក់

ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ... Read More »

រឿងនិទានខ្មែរ÷រឿង ត្រីមាស

កាលពីព្រេងនាយ មាន​តា​ចាស់​នឹង​យាយ​ចាស់ ពីរ​នាក់​ប្ដី​ប្រពន្ធ​ជា​អ្នក​ក្រីក្រ​បំផុត​បាន​សង់​ខ្ទម​មួយ​តូច​នៅ​ទៀប​មាត់​សមុទ្រ អស់​កាល​ជា​យូរ​ចំនួន ៣៣ ឆ្នាំ​មក​ហើយ ។ តាចាស់​នោះ​ឯង​តែង​រក​ចិញ្ចឹម​ជីវិត​ដោយ​ការ​នេសាទ​ត្រី​គឺ​បង់​សំណាញ់​ជា​ប្រក្រតី ។ ឯ​យាយ​ចាស់​ជា​អ្នក​ប្រកប​ការ​កាប់​ព្រាល កាប់​ក្រចៅ យក​មក​លក់ដូរ​ចិញ្ចឹម​ជីវិត​ជានិច្ច​ជា​កាល ។ ថ្ងៃ​មួយ, តា​នេសាទ​ពុន​សំណាញ់​ទៅ​បង់​ត្រី​នៅ​មាត់​សមុទ្រ, លុះ​ទាញ​សំណាញ់​មក​ឃើញ​ជាប់​សុទ្ធ​តែ​ភក់ ។ ... Read More »

លោក ហ៊ុយ វណ្ណៈ ៖ អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា  អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?។ ... Read More »

ស្ត្រី២នាក់បើកម៉ូតូមិនប្រកាន់ស្ដាំបុកម៉ូតូម្ខាងទៀតរបួសធ្ងន់៣នាក់ផ្អើលអ្នកភូមិទាំងយប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី៩ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងត្រង់ចំណុចភូមិថ្មី ឃុំក្រសាំង ស្រុករមាសហែកខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថាម៉ូតូដែលបង្កហេតុបើកបរដោយឈ្មោះឡុង អាន់ អាយុ៣៦ ឆ្នាំ មុខរបរកសិករនិងអ្នករួមដំណើរជាមួយម្ដាយមានឈ្មោះសាំង អៀ ភេទស្រីអាយុ៥៦ឆ្នាំមុខរបរកសិកររស់នៅភូមិត្រពាំងជ្រៃ ឃុំក្រសាំង ... Read More »

វិមាន ៧មករា៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល(យ.គ.ក.)

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ... Read More »

រថយន្តសាំយ៉ុងដឹកឈើយ៉ាងសកម្មត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ

ខេត្តមណ្ឌលគិរី៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើពេញព្រៀបគ្មានច្បាប់អនុញ្ញាតត្រូវបានមន្ត្រីជំនាញដែនជម្រកសត្វព្រៃកែវសីមាសហការជាមួយកម្លាំងកងរាជអាវុធហត្ថថ្នាក់ជាតិការពារដែនជម្រកសត្វព្រៃកែវសីមា និងគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើកែវសីមាស្ទាក់បង្ក្រាបបានយកទៅរក្សាទុកដើម្បីចាត់ការបន្ត។ ការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី០៨ខែមករាឆ្នាំ២០២១នៅលើដងផ្លូវជាតិស្ថិតក្នុងទីរួមស្រុកកែវសីមា។    រថយន្តដែលកម្លាំងសមត្ថកិច្ចចម្រុះស្ទាក់បង្ក្រាបបានម៉ាកសាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ2AA-4225ពណ៌ស្លែមានដឹកឈើគ្រោងទ្វារនិងសន្លឹកទ្វារដោយមានការុងដាក់គ្របពីលើ។ ដោយសមត្ថកិច្ចមានការសង្ស័យថា រថយន្តនេះមានបង្កប់បាវបន្លំដឹកឈើទើបកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយឃាត់ពិនិត្យឃើញមានឈើទ្វារនិងឈើសន្លឹកនោះមែន។  រថយន្តខាងលើក្រោយបង្ក្រាបបានក៏នាំយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមាដើម្បីធ្វើការវាស់វែងនិងចាត់ការតាមនិីតិវិធីច្បាប់។ឯម្ចាស់រថយន្តវិញបានដាក់មេប្រូចបាត់ស្រមោលទៅហើយ៕  ដោយ៖​ ជីវ័ន្ត​ Read More »

Update៖រហូតដល់ម៉ោង​ ១២៖៣០នាទីថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២៖៣០នាទី​ ថ្ងៃត្រង់​ ថ្ងៃទី ១០​ មករា​ ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ៤នាក់ (ពលករខ្មែរត្រឡប់ពីប្រទេសថៃ)​ និង​មានជាសះស្បេីយ​៦នាក់ (ប៉ៃលិន​ទាំងអស់)​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ... Read More »

ស.ស.យ.ក. សូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌របស់ខ្លួនដោយជោគជ័យ

ភ្នំពេញ៖ ស.ស.យ.ក. សូមអបអរសាទរដល់លោក សាយ ដែលបានបញ្ចប់បេសកកម្មរត់ដើម្បីមនុស្សធម៌របស់ខ្លួនដោយជោគជ័យ ដោយបានរត់មកដល់ចំណុចផ្ដើមវិញក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយចំណាយរយៈពេល ៩៧ថ្ងៃ។ សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ... Read More »

បឋមសិក្សាស្វាយជ្រំ នៅក្នុងស្រុកស្វាយជ្រំមានទេសភាពល្អដ៏ត្រកាល ជាទីទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សា

ខេត្តស្វាយរៀង៖ សាលាគំរូមួយដែលមានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានទូទៅ ដោយបានរៀបចំទីធ្លាមានបរិស្ថានល្អ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សចូលរួមដាំបន្លែជាច្រើនប្រភេទ ចិញ្ចឹមត្រី ដាំដើមឈើ ធ្វើឲ្យសាលាមួយនេះពោរពេញទៅដោយទេសភាពល្អដ៏ត្រកាល ជាទីទាក់ទាញដល់សិស្សានុសិស្សក្នុងការសិក្សា មានឈ្មោះថាសាលាបឋមសិក្សាស្វាយជ្រំ ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ បើតាម លោកគ្រូ ... Read More »

ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី៖ សាច់ញាតិសង្ឃឹមថានឹងរកឃើញសាកសពជនរងគ្រោះ

មិនមានការបញ្ជាក់ណាមួយថាអ្នកដំណើរណាម្នាក់មានឱកាសរស់រានមានជីវិតលើជើងហោះហើរដែលដឹកមនុស្សចំនួន៦២នាក់បានបាត់ខ្លួនពេលហោះចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះទេ។ កាលពីថ្ងៃទី៩ ខែមករាយន្តហោះប្រភេទប៊ូអុីង៧៣៧ ដែលមានលេខហោះហើរ SJ១៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya បានចាកចេញពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ក៏បាត់នៅលើជើងហោះហើរ(ព្រហ្មលិខិត)មានអ្នកដំណើរ​៥៦នាក់ ក្នុងនោះមានកុមារ​៧នាក់ ... Read More »

អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ)

       ភ្នំពេញ៖ ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្តេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។ មកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្តាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផងដែរ។ ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អរដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ... Read More »

អភិបាលស្រុកវ័យក្មេង រីករាយនិងការដឹកនាំរបស់ខ្លួន អភិវឌ្ឍន៍បានច្រើនក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ដ៏វ័យក្មេងមួយរូប ប៉ុន្តែលោកមានឆន្ទៈខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ ដឹកនាំអនុវត្តតាមការណែនាំរបស់ថ្នាក់លើ ប្រកបដោយភាពទទួលខុសត្រូវ។  នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមអាជីវករ ដែលត្រូវភ្លើងឆេះផ្សារកំពង់ពពិល នាពេលកន្លងមក

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ អមដំណើរដោយលោកអភិបាល ... Read More »