ព័ត៌មានទាន់ហេតុការណ៍៖
'

ប្រទេស​ចិន​ជា​មិត្ត​ និង​ជា​ដៃគូ​អភិវឌ្ឍន៍​សំខាន់​សម្រាប់​កម្ពុជា​

ចែករំលែក៖​ភ្នំពេញ​៖​ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ លោក​ Arken​ Imirbaki​ អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​ នៃ​សាធារណរដ្ឋ​ប្រជា​មា​និ​តុ​ចិន​កាលពី​ម្សិលមិញ​ (១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥)​ នៅ​វិមាន​រដ្ឋាភិបាល​ ... Read More »

​បង្ក្រាប​រោង​សិប្បកម្ម​ធំៗ​៣​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​ស្តុក​ឈើ​គ្រ​ញូង ​និង​ឈើប្រណិត​ច្រើន​ម៉ែត្រ​គូប​

​ខេត្តសៀមរាប​៖​ បង្ក្រាប​រោង​សិប្បកម្ម​កែ​ច្នៃ​ធំៗ​ចំនួន​៣​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប​ដែល​មាន​លាក់​ស្តុក​ឈើ​គ្រ​ញូង ​និង​ឈើប្រណិត​ជា​ច្រើន​រយ​ម៉ែត្រ​គូប​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ ​ដែលសកម្មភាពនេះដឹកនាំ​ដោយ ​លោក​ សំ​រិ​ទ្ធ​ សុ​ខុន​ ព្រះរាជអាជ្ញា​រង​ខេត្តសៀមរាប​ ។​ ​ប្រត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ចំណុច​ភូមិ​តា​វៀន​ សង្កាត់​សាលា​កំរើក​ក្រិ​ង​ ... Read More »

ច្រកព្រំដែន​ចំនួន​២​ក្នុងស្រុក​កំ​រៀង​ត្រូវ​ទឹកជំនន់​ហូរ​កាត់​ផ្តាច់​មិន​អាច​នាំ​ទំនិញ​ឆ្លងកាត់​ចេញចូល​បាន​នោះ​ទេ​

​ខេត្តបាត់ដំបង​៖​ ច្រកព្រំដែន​កម្ពុជា​-​ថៃ​ចំនួន​២​ច្រក​គឺ​ច្រក​អន្តរជាតិ​ដូង​និង​ច្រក​តំបន់​អូរ​អន្លក់​ស្ថិត​ក្នុងស្រុក​កំ​រៀង​ខេត្តបាត់ដំបង​ត្រូវ​គេ​មើលឃើញ​ថា ​ទឹកជំនន់​ទឹកភ្លៀង​បាន​ហូរ​កាត់​ផ្តាច់​នៅ​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ នេះ​ ធ្វើ​ឱ្យ​ច្រក​ទាំង​២​ មិន​អាច​ឱ្យ​រថយន្ត​តូច​ធំ​ចរាចរណ៍​ដឹក​ទំនិញ​ឆ្លងកាត់​ចេញចូល​ បាន​នោះ​ទេ​ ។ ​ច្រក​អន្តរជាតិ​ដូង​និង​ច្រក​តំបន់​អូរ​អន្លក់​ជា​ច្រក​ដ៏​សំខាន់​សម្រាប់​ដោះ​ដូរ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​ថៃ​ហើយ​ នៅ​ថ្ងៃនេះ​ត្រូវ​គេ​មើលឃើញ​ថា​បាន​កាត់​ផ្តាច់​ទាំងស្រុង​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​ ។ ​បញ្ហា​នេះ​ត្រូវ​គេ​និយាយ​ថា​អាច​បង្ក​ឱ្យ​ប៉ៈ​ពាល់​ដល់​ចំណូល​ពន្ធគយ​រដ្ឋ​ធ្ងន់ធ្ងរ​ផង​ដែរ​។​គ្រា​ដែល​គេ​ឃើញ​ច្រក​អន្តរជាតិ​ដូង​គឺ​ធ្វើ​ដំណើរ​បាន​តែ​អ្នក​ថ្មើរជើង​ដើរ​ឆ្លងកាត់​ស្ពាន​ ចំណែក​ច្រក​តំបន់​អូរ​អន្លក់​ទោះបី​អ្នក​ធ្វើ​ដំណើរ​តាម​ថ្មើរជើង​ក៏​មិន​អាច​ដើរ​បាន​នោះ​ទេ​ ។ ... Read More »

ទីតាំង​លាក់​ទុក​ឈើប្រណិត​ពីរ​កន្លែង​ផ្សេង​គ្នា​ នៅ​ស្រុក​កោះ​ញែក​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖​ ទីតាំង​លាក់​ ទុក​ឈើ​ ប្រណីត​ ពីរ​កន្លែង​ ផ្សេង​គ្នា​ នៅ​ភូមិ​ ស្រែ​សង្គម​ ស្រុក​កោះ​ញ៉ែ​ក​ត្រូវ​បាន​ សមត្ថកិច្ច​ ចម្រុះ​ដឹក​ នាំ​ដោយ​ លោក​ សូ​ សុវិទ្យា​ ... Read More »

ឧបនាយករដ្ឋមន្ត្រី​ចិន​ បើក​សម្ភា​ធ​ ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​អាស៊ាន​លើក​ទី​១២​ ជា​ផ្លូវការ​

​ណា​ន​នី​ង​៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ចិន ​លោក ​ចាង​ កៅ​លី ​(​ Zhang​ Gaoli)​ និង​មេដឹកនាំ​អាស៊ាន​ នៅ​ក្នុង​ទីក្រុង​ភាគ​និរតី​ណា​ន​នី​ង​ ខេត្ត​ស្វ័យភាព​គ័​រង​ស៊ី​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​ ... Read More »

អគ្គិភ័យ​​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​យីហោ​ស្តាយ​ផត​បង្ក​ការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថ​កិច្ច​ជួយ​អន្តរាគមន៍​

​ភ្នំពេញៈ​ អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បន្ទប់​ខារ៉ាអូខេ​យីហោ​ ស្តាយ​ផត​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ដែល​កំពុង​ច្រៀង​រត់​ជាន់​គ្នា​ទាំង​យប់​ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ផ្លូវ​២០០៤​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​ការ​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ​ តាម​ប្រភព​ព័​ត៌មាន​ពី​មេការ​ម្នាក់​ ... Read More »

មន្ត្រី​ស័ក្ដិ​៤​កន្លះ​ម្នាក់​ធ្វើ​មេ​តុងទីន​កើប​លុយ​បាន​បោក​ប្រជាពលរដ្ឋ​អស់​៧២​ ៥០០​ដុល្លារ​

​ខេត្តកំពង់ឆ្នាំង​ ៖​ មន្ត្រី​នគរបាល​ស័ក្ដិ​៤​កន្លះ​ម្នាក់​ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​អប់រំ​ផ្សព្វផ្សាយ​ កំពុង​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​ បាន​ឆបោក​លុយ​ពួក​គាត់​រាប់​ម៉ឺន​ដុល្លារ​ ហើយ​បាន​រត់គេច​ខ្លួន​បាត់​រហូត​។​ ​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុងស្រុក​រលាប្អៀ​ ខេត្តកំពង់ឆ្នាំង​ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ថា​ មន្ដ្រី​នគរបាល​សក្ដិ​៤​កន្លះ​ឈ្មោះ​ទុ​យ​ វ​ណ្ណា​ មាន​ភរិយា​ឈ្មោះ​ជុំ​ សា​រ៉េ​ត​ ... Read More »

(វិភាគព័ត៌មានអន្តរជាតិ)៖ កូរ៉េ​ខាងជើង​មិន​អាច​ខ្វះ​ចិន​បាន​ឡើយ​បើ​ទោះ​ខិតខំ​ចាក​ចេញពី​ឥទ្ធិពល​ចិន​ក៏​ដោយ​

​រយៈពេល​កន្លង​មក​មេដឹកនាំ​កូ​រ៉​ខាង​ ជើង​បាន​ខិតខំ​ចាក​ចេញពី​ឥ​ទ្ធ​ពល​របស់​ចិន​ ដោយ​កូរ៉េ​ខាងជើង​ដកហូត​ដំណែង​ មន្ដ្រី​សំខាន់ៗ​ដែល​ជិត​ស្និទ្ធ​ជាមួយ​ចិន​ ទៀត​ផង​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មេ​ដឹក​ នាំ​កូរ៉េ​ខាងជើង​បាន​បដិសេធ​ទៅ​ចូលរួម​ខួប​គម្រប់​៧០​ឆ្នាំ​ថ្ងៃ​បញ្ចប់សង្គ្រាម​ លោក​លើក​ទី​២​តាម​ការ​អញ្ជើញ​របស់​ ប្រធានាធិបតី​ចិន​ ស៊ី​ ជី​ង​ពីង​ ។​ ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូរ៉េ​ខាងជើង​បាន​កាត់​បន្ថយ​ការ​ទិញ​ទំនិញ​ពី​ប្រទេស​ចិន​ ដោយ​ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​វិញ​មានគុណ​ ភាព​ខ្ពស់​ជាង​។​ ... Read More »

ផ្សារ​ជី​ភូ​ថ្មី​សាងសង់​បាន​៨០​ភាគរយ​ហើយ​តែ​គ្មាន​ច្បាប់​អនុញ្ញាត​

​ខេត្ដស្វាយរៀង​ ៖​ សំណង់​ផ្សារ​ជី​ភូ​ថ្មី​ មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ កំ​ពោត​ជ្រូក​ សង្កាត់​ព្រៃ​អង្គញ់​ ក្រុង​បា​វិត​ ខេត្ដ​ស្វាយ​ រៀង​ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កំពុង​ សាងសង់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ​តែ​ គ្មាន​លិខិតអនុញ្ញាត​ឱ្យ​សាងសង់​និង​ មិន​ បាន​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ ... Read More »

ការ​ឈឺចាប់​របស់​កុមារ​និង​ស្ដ្រី​នៅ​ ក្នុង​វិបត្ដិ​ជនភៀសខ្លួន​

​តើ​អ្នក​ណា​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អ្នក​ណា​ជា​អ្នក​ទទួលខុស​ ត្រូវ​ចំពោះ​ការ​ឈឺចាប់​របស់​ស្ដ្រី​និង​កុមារ​ ដែល​មិនដឹង​អី​នោះ​? ​មេដឹកនាំ​ជា​ច្រើន​បាន​ទម្លាក់​កំហុស​ទាំង​ប៉ុន្មាន​ទៅ​លើ​អា​មេ​រិ​ក​ជា​អ្នក​បង្ក​ឱ្យ​មាន​វិបត្ដិ​ជនភៀសខ្លួន​ហើយ​អា​មេ​រិ​ក​ បែរជា​ទទួលយក​ជនភៀសខ្លួន​តិច​ជាង​ ប្រទេស​នា​ន​ទាំងអស់​នៅ​ក្នុង​តំបន់​អឺរ៉ុប​។​ វិបត្ដិ​ជនភៀសខ្លួន​កើតឡើង​នៅ​តំបន់​ មជ្ឈិមបូព៌ា​ពិសេស​នៅ​ប្រទេស​ស៊ី​រី​បង្ក​ឱ្យ​មាន​ជនភៀសខ្លួន​ស៊ី​រី​ជាង​៤​លាន​នាក់​ រត់​ចោលផ្ទះ​សម្បែង​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដើម្បី​បាន​ទៅ​រស់នៅ​ក្នុង​ទឹកដី​អឺរ៉ុប​រួច​ផុត​ពី​ភាព​ក្រីក្រ​និង​គេច​ផុត​ពី​គ្រាប់​ កាំភ្លើង​។​ ​ពលរដ្ឋ​ស៊ី​រី​បាន​ធ្វើ​ដំណើរ​រាប់​ពាន់​ គីឡូម៉ែត្រ​ដើម្បី​បាន​ទៅ​ដល់​ទឹកដី​ដែល​ ខ្លួន​ចង់ទៅ​។​ កុមារ​ជា​ច្រើន​ដែល​ស្ថិត​ នៅ​វ័យ​សប្បាយ​បែរ​ទៅ​ជា​ភ័យ​ស្លន់ស្លោ​តក់ស្លុត​និង​ប្រឈម​ឧបសគ្គ​ជា​ច្រើន​នៅ​ក្រោម​ភ្លៀង​ផ្គរ​រន្ទះ​។​ ... Read More »

នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា​ឃាត់​ជន​ សង្ស័យ​ម្នាក់​ករណី​ប្រើ​កាំបិត​ភ្ជង់​ ប្លន់​លុយ​ប្រជាពលរដ្ឋ​

​ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ ឃាត់ខ្លួន​បាន​ជាក់ស្ដែង​ករណី​ប្រើ​កាំបិត​មុខស្រួច​ភ្ជង់​ប្លន់​លុយ​ពី​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ ផ្លូវ​បេតុង​ ក្រុម​៥​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ ទឹកថ្លា​ ... Read More »

ស្ថាប័ន​ជំនាញ​និង​សមត្ថកិច្ច​ខេត្ដសៀមរាប​មិន​ហ៊ាន​បង្ក្រាប​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ​ចិន​

​ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​រស់នៅ​ ខេត្ដសៀមរាប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ឈ្មួញ​ ឈើ​ឈ្មោះ​ ចិន​ និង​ភរិយា​ជា​ថៅកែ​ឈើ​ ធំ​ម្នាក់​ ប្រចាំ​ទីរួមខេត្ដ​សៀមរាប​ដោយ​ មាន​អាជីវកម្ម​ខ្នាត​ធំ​លក់​គ្រឿង​សង្ហា​ រិម​ប្រណីតៗ​១​កន្លែង​ ,​ ដេប៉ូ​ទិញ​លក់​ឈើ​ ១​កន្លែង​ ... Read More »

យុវជន​២​នាក់​បាក​ក​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​លឿន​ធ្លាក់​ប្រឡាយ​

​ខេត្តសៀមរាប​ ៖​ យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ល្នុ​ង​ល្បឿន​លឿន​ ហើយ​ដល់​ផ្លូវ​កោង​ ជាន់​ហ្វាំ​ង​មិន​ស៊ី​ បណ្តាល​ឲ្យ​ធ្លាក់​ប្រឡាយ​និង​ ជ្រុល​ទៅ​បុក​លូ​បាក់​ ក​ ស្លាប់​ភ្លាមៗ​ នៅ​នឹង​កន្លែង​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​២០​នាទី ​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ក្នុងភូមិ​ខ្នារ​ សង្កាត់​ជ្រាវ​ ... Read More »

ផ្ទះ​ស្តុក​អុស​មួយ​កន្លែង​សង្ស័យ​កេង​ប្រ​វ័ញ្ច​កម្លាំង​ពលកម្ម​លើ​កុមារ​ ធ្វើ​ការងារ​លើក​អុស​ធ្ងន់ៗ​

​ភ្នំពេញ​ ៖​ ផ្ទះ​ស្តុក​ អុស​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​ព្រៃ​ល្ងរ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ សង្ស័យ​តែ​ កេង​ប្រ​វ័ញ្ចកម្លាំង​ពលកម្ម​លើ​កុមារ​ ក្រោម​អាយុ​១០​ហើយ​ ទើប​បានជា​ឃើញ​សុទ្ធតែ​ក្មេងៗ​ប្រុស​ក្រោម​អាយុ​១០​ឆ្នាំ​បម្រើ​ការងារ​លើក​ជញ្ជូន​អូស​ធ្ងន់ៗ​ក្នុង​របរ​របស់​ខ្លួន​ ។​ ​ជាក់ស្តែង​ ... Read More »

បើក​សវនាការ​ជំនុំជម្រះ​ជនជាប់ចោទ​ អេ​ង​ សៀង​ ករណី​បាញ់​៧​គ្រាប់​សម្លាប់​ជន​រង​គ្រោះ ក្នុងទំនាស់​រឿង​រកស៊ី​ទិញ​ប្រ​ម៉ាត់​ខ្លាឃ្មុំ​

ភ្នំពេញ​ ៖​ ជនជាប់ចោទ​ឈ្មោះ​ អេ​ង​ សៀង​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ បើក​សវនាការ​ជំនុំជម្រះ​នៅ​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែ​ កញ្ញា ​ឆ្នាំ​២០១៥​ លើ​សំណុំរឿង​ឃា​ដ​កម្ម​គិត​ទុកជា​មុន​ កាន់កាប់​ និ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ដោយ​មានការ​ចូលរួម​ពី​លោក​សេង​ ... Read More »

ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បរិវេណ​វត្ត​សាលា​គូ​

​ខេត្តកណ្តាលៈ​ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​ នៅ​ក្នុង​បរិ​វេណ​វត្ត​សាលា​គូ​ ហៅ​វត្ត​អំពិល​បី​ ស្ថិត​ក្នុងភូមិ​ម្លូ​ម៉ឺន​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ។​ ​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មនុស្ស​ដេក​ស្លាប់​រួច​មក​ សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស​ ... Read More »

សមត្ថកិច្ច​មូលដ្ឋាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​

​ខេត្តស្វាយរៀង​៖ ​លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង ​ដឹកនាំ​កម្លាំង​នគ​បាល​ក្រុង​ស្វាយ​រៀង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ជុំវិញ​ផ្សារ​វាល​យន្ត​ និង​ចាត់វិធានការ​ក្តៅ​រុះរើ​តូប​លក់ដូរ​មួយ​ចំនួន​ដែល​សង់​រញ៉ែរញ៉ៃ​គ្មាន​សណ្តាប់ធ្នាប់​ចេញ ​ដើម្បី​រៀបចំ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ទីក្រុង ​និង​មាន​អនាម័យ​ល្អ​ប្រកបដោយ​ផា​សុខភាព​ ។​ ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ២០១៥ ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង​។​ បើ​តាម​លោក​ ឈី​វ សា​រ៉​ន ​អភិបាលរង​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា​ ... Read More »

បង្ក្រាប​ភ្នាល់​បាល់​ចាប់​បាន​មេ​ម្នាក់​ ឯ​អ្នក​ចាក់​ដឹងខ្លួន​ទាន់​រត់គេច​អស់​

​ភ្នំពេញ​៖​ នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ ចុះ​បង្ក្រាប​ទីតាំង​បើក​ល្បែងស៊ីសង​ចាក់​ភ្នាល់​ បាល់​មួយ​កន្លែង​ដោយ​ឃាត់ខ្លួន​មេ​បើក​កន្លែង​ចាក់​ភ្នាល់​បាល់​ម្នាក់​រឹបអូស​ឯកសារ​និង​សម្ភារៈ​ភ្នាល់​បាល់​មួយ​ចំនួន​តែ​អ្នក​ចាក់​ដឹងខ្លួន​ទាន់​រត់គេច​ខ្លួន​អស់​។​ ​ការ​បង្ក្រាប​នេះ​បាន​ប្រ​ព្រឺ​ត្តទៅ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ទី​ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៩០៧​ ភូមិ​-​ សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​។​ ​អធិការ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​លោក​វរសេនីយ៍ទោ​ ទៀង​ ច​ន្ទ័​សារ​ បាន​ឲ្យ​ដឹង​ថា​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​មេ​កត់​បាល់​ម្នាក់​ ... Read More »

ផ្សព្វផ្សាយ​បទបញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​

​ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការដ្ឋាន​កងពលតូច​ ដឹក​ជញ្ជូន​លេខ​៩៩​ បាន​ផ្សព្វផ្សាយ​បទ​ បញ្ជា​៦​ចំណុច​របស់​សម្ដេច​តេ​ជោ​ និង​ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ស្ថិត​ក្រោម​ វត្ដមាន​លោក​ឧត្ដមសេនីយ៍ឯក​ សោម​ សុធា​ ... Read More »

ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ត្រឡប់​ពី​ផ្សារ​ទៅ​ផ្ទះ​ត្រូវ​ក្រុម​ចោរប្លន់​យក​ទៅ​បាត់​ទាំង​កណ្ដាល​ថ្ងៃ​

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​៣​នាក់​ ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ខណៈ​ដែល​បុរស​នោះ​បាន​ត្រលប់​មក​ពី​សំលៀងកាំបិត​នៅ​ផ្សារ​ទួល​ពង្រ​។​ ​ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​កើតឡើង​នៅ​ម៉ោង​១​ និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្បែរ​មន្ទី​ពេទ្យ​ឯករាជ្យ​២​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ... Read More »

កម្លាំង​អធិការដ្ឋាន​នគរ​បាន​ខណ្ឌដង្កោ​ បញ្ជូន​ជនសង្ស័យ​ម្នាក់​ឡើង​ទៅ​តុលាការ​ពី​បទ​ ឆរបោក​យក​ខ្សែ​ក​កាឡៃ​មក​បញ្ចាំយក​លុយ

​ភ្នំពេញៈ​ នា​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ដើម្បី​ដាក់ទោស​តាម​ច្បាប់​ ក្រោយ​ពេល​ជនសង្ស័យ​ រូប​នោះ​យក​ខ្សែ​ករកាឡៃ​មក​បន្លំ​លក់​ រួម​ទាំង​វត្ថុ​តាង​។​ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។​ ​ជនសង្ស័យ​មានឈ្មោះ​ង្វៀ​ង​ យ៉ាំ​ង​ តាំ​ ... Read More »

វិល​ពី​ដាំ​កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ចុះ​ មុជទឹក​លង់​ស្លាប់​មួយ​យប់​ទើប​រក​ សព​ឃើញ​

​ខេត្ដកណ្ដាល​ ៖​ បុរស​ម្នាក់​បាន​លង់​ ទឹក​ស្លាប់​ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ដាំ​ កូន​ឈើ​ជាមួយ​មិត្ដភក្ដិ​ហើយ​បាន​ចុះ​មុជ​ ទឹក​ព្រែក​ជិត​ផ្ទះ​ ហើយ​សាកសព​ជន​រង​ គ្រោះ​ទើប​រក​ឃើញ​នៅ​វេលា​ម៉ោង​១១​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មាត់​ព្រែក​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​នៅ​ភូមិ​-​ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខ​ កំពូល​ ... Read More »

រថយន្ដ​ធុន​ត្រា​ បើក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​ ហើយ​បើក​គេចខ្លួន​បាត់​

​ភ្នំពេញ​ ៖​ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​២​កង់​ បាន​ដាច់​ខ្ទៀត​ចេញពី​គ្នា​ ដោយសារ​រថយន្ដ​ទំនើប​មួយ​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ ជ្រុល​បុក​ពេញទំហឹង​ ហើយ​បើករថយន្ត​ក៏​គេច​បាត់​ស្រមោល​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២៥​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩​ ... Read More »

ផឹកស្រា​ស្រវឹង​បើក​ម៉ូតូ​ពេល​មេឃ​ភ្លៀង​ជាន់​ហ្វ្រាំង​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀតរ​បួ​ស្រាល​

​ភ្នំពេញ​ ៖​ បុរស​២​នាក់​ខណៈ​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​នៅ​ម្ដុំ​បឹង​សាឡា​ង​ ហើយ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ​ ព្រមទាំង​មាន​មេឃ​ភ្លៀងរលឹម​ផង​នោះ​ បាន​ធ្វើ​ឲ្យ​ផ្លូវថ្នល់​មាន​សភាព​រអិល​ ពេល​ដែល​អ្នក​បើក​បាន​ចាប់​ហ្វ្រាំង​ម៉ូតូ​ ក៏​បណ្ដាល​ឲ្យ​ម៉ូតូ​ផ្លា​ត​រអិល​ដួល​បែកក្បាល​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួសស្រាល​។​ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ... Read More »

​អត្ដ​ព​លិ​ក​ចំបាប់​បុរាណ​ខ្មែរ​ចេញដំណើរ​ទៅ​ទីក្រុង​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​

​ភ្នំពេញ​ ៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ អត្ដ​ព​លិ​ក​កម្ពុជា​ ផ្នែក​កីឡា​ចំបាប់​បុរាណ​បាន​ចេញដំណើរ​ ទៅ​ចូលរួម​ប្រកួត​នៅ​ទី​ក្រុម​ YANGON​ ប្រទេស​មី​យ៉ា​ន់​ម៉ា​ក្នុង​យុទ្ធនាការ​ថ្មី​មួយ​ លើ​ប្រភេទ​វិញ្ញាសា​កីឡា​ចំបាប់​បែប​ ប្រពៃណី​កូរ៉េ​ខាងត្បូង​ដែល​ជា​ព្រឹត្ដិការណ៍​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​៥​ និង​ ការ​ប្រកួត​ជើងឯក​អាស៊ី​កីឡា​ Ssireum​ ... Read More »

អាវុធហត្ថ​ខេត្ដស្ទឹងត្រែង​ចុះ​បង្ក្រាប​ករណី​ គ្រឿងញៀន​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​

​ខេត្ដស្ទឹងត្រែង​ ៖​ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេ​ត្ថ​ស្ទឹង​ត្រែង​ដោយ​មានការ​ចូល​ រួម​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ ដំបូង​ខេត្ដស្ទឹងត្រែង​បាន​ពន្លាត​ដែនដី​ ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ ករណី​នៅ​ភូមិ​-​ឃុំ​កំពង់​ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ដព្រះវិហារ​ ។​ ​ករណី​ចុះ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំ​ញៀន​ នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ... Read More »

លំនៅឋានពលរដ្ឋមួយខ្នងនៅភូមិចុងបឹងបាក់ស្រុតរាបដល់ដី ដោយសារគ្រោះធម្មជាតិ

​ខេត្តកណ្តាល​៖​ លំនៅ​ឋាន​ពលរដ្ឋ​មួយ​ខ្នង​ត្រូវ​រង​ការ​ខូចខាត​បាក់​ស្រុត​ទាំងស្រុង​ បន្ទាប់​ពី​ទទួល​រង​ការ​បក់​បោក​ពី​ខ្យល់​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ចុង​បឹង​ ឃុំ​ម្កាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ​លំនៅ​ឋាន​ដែល​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ​នា​ពេល​នេះ​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​ ជញ្ជាំង​បាំង​ស្លឹក​ ដំបូល​ប្រក់​ក្បឿង​ ... Read More »

លោក​ចៅសង្កាត់​ព្រៃ​ស​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ផ្តាច់​ប្រព័ន្ធ​នៅ​គុក​ព្រៃ​ស​ធ្វើ​ឲ្យប្រជាពលរដ្ឋ​រិះគន់​

​ភ្នំពេញ​៖ ​ចៅសង្កាត់​ព្រៃ​ស​ លោក​ ខាត់​ សុ​ខៃ​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកាសាធារណៈ​ បញ្ហា​ដែល​ប្រជាពលរដ្ឋ​របស់​លោក​ ជា​អ្នក​ភូមិ​រស់នៅ​តំ​បន់​បន្ទាយ​គុក​ព្រៃ​ស ​(​មណ្ឌល​កែប្រែ​ព្រៃ​ស​) ​ពិបាក​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ការ​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​ក្នុង​បន្ទាយ​គុក​ព្រៃ​ស​នេះ​ ។​ ... Read More »

នាំ​ប្ដី​មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ ខណៈ​ប្រពន្ធដើម​មក​វៃ​ដល់​ផ្ទះ​

​ភ្នំពេញ​ ៖​ ស្ដ្រី​ម្នាក់​បាន​ដឹក​ដៃ​ប្ដី​ និង​ កូនប្រុស​ មក​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ទួល​សង្កែ​ ឱ្យ​ជួយ​រក​យុត្ដិធម៌​ ខណៈ​ស្ដ្រី​ម្នាក់​ទៀត​ ដែល​គេ​ដឹង​ថា​ជា​ប្រពន្ធដើម​មក​វៃ​នាង​ ជា​ប្រពន្ធចុង​ដល់​ផ្ទះ​ជួល​ ស្ថិត​នៅ​ក្នុង​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​ ​ករណី​ខាងលើ​នេះ​បាន​ភ្ញាក់ផ្អើល​នៅ​*​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ... Read More »

ផ្ទះ​កីឡា​ Original​ មាន​បំណង​បង្កើត​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​សម្ភារ​កីឡា​ទី​១​នៅ​កម្ពុជា​

​ភ្នំពេញ​ ៖​ ស្រប​ពេល​ដែល​ប្រទេស​ កម្ពុជា​កំពុង​ត្រៀមខ្លួន​សមាហរណកម្ម​ ចូល​អាស៊ាន​នា​ចុងឆ្នាំ​២០១៥​និង​ខណៈ​ ដែល​វិស័យ​កីឡា​ក៏​មានការ​រីក​ចម្រើន​ ជា​បន្ដបន្ទាប់​ពិសេស​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​យុវជន​ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុ​ជាមួយ​ភាគ​ធំ​បាន​និង​កំពុង​ផ្លាស់​ប្ដូរ​ផ្នត់​ គំនិត​ដោយ​នាំ​គ្នា​លេង​កីឡា​ដើម្បី​សុខ​ ភាព​នោះ​ធ្វើ​ឱ្យ​ផ្ទះ​កីឡា​ដែល​តែងតែ​ផ្គត់ផ្គង់​នូវ​សម្ភារ​កីឡា​ស្ទើរ​គ្រប់​ប្រភេទ​បន្ដ​ បើក​សម្ពោធ​ហាង​ Original​ ថ្មី​មួយ​ បន្ថែម​ទៀត​កាលពី​យប់​ថ្ងៃ​ទី​១៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ... Read More »