ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងសាធារណការ៖ សូមឱ្យប្រជាពលរដ្ឋការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្ដីពី វិធានការការពារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សម្រាកចំនួន ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកការងារសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា៖ យោងតាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ... Read More »

ផ្លូវទៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលបាក់ច្រោះដោយទឹកភ្លៀង បានតភ្ជាប់វិញហើយនៅរសៀលនេះ

កំពង់ឆ្នាំង ៖ ផ្លូវទៅរមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានរងការកាត់ផ្តាច់ដោយទឹកភ្លៀងហូរច្រោះនោះ នាពេលនេះ ត្រូវបានតភ្ជាប់វិញហើយ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និង គណកម្មការសហគមបានជួសជុលរួចរាល់ ។ នេះបើតាមការបញ្ជាក់ពីលោកសុខ សន្ធីរ ... Read More »

កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ៨នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ ក្រោមការបញ្ជា និង ណែនាំពីលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ចូនជនសង្ស័យ៨នាក់ (ស្រី៤នាក់)រួមទាំងវត្ថុតាងពាក់ពន្ធ័ករណីប្រើប្រាស់និង ជួញដូរគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ ក្រោយពីឃាត់ខ្លួនបាន កាលពីថ្ងៃទី៥ ខែសីហា ... Read More »

ក្រោយផ្ទុះឡើង ករណីជនខិលខូចយកលុយពីពលរដ្ឋឆ្លងស្ពាន​ក្ដារ​​ម្ដង​១ពាន់រៀលនៅខេត្តកំពតនោះ អភិបាលស្រុក​ទឹកឈូ​​ ចុះជួយអន្តរគមន៍មិនឲ្យមានការបង់លុយទៀតឡើយ

ខេត្តកំពត៖ បន្ទាប់ពី​គណនី​ហ្វេ​ស​ប៊ុករបស់ឈ្មោះ (​សូ សូ​សាវ៉ា​ត​) ដែល​បាន​បង្ហោះរូបភាព​ចំនួន ០៣​សន្លឹក ពាក់ព័ន្ធរឿង​មាន​ជន​ឱកាសនិយមឆ្លៀត​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពានឈើ​ក្ដារតូច​មួយ ស្ថិត​នៅ​មុខ​សាលាឃុំ ភូមិ​ត្រពាំង​ព្រីង ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ត្រូវ​បង់​ម្ដង​១,០០០​រៀល បើសិន​ឆ្លង​ទៅ​ឆ្លង​មក គឺ​ត្រូវ​អស់​ថវិកា ... Read More »

អគ្គិភ័យឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​ នៅខេត្តកំពត ផ្អើលសម្ថកិច្ចជួយបាញ់ពន្លត់ទាន់ពេលវេលា

ខេត្តកំពត៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បានឆាបឆេះស្ថានីយ៍លក់ប្រេង​ឥន្ធនៈមួយកន្លែង​ នៅខេត្តកំពត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា មិនឆេះរាលដាលខ្លាំង និងមិនមានអ្នករងរបួសនោះទេ ។ បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ២០២០ ... Read More »

ប៉ូលិសឃាត់ខ្លួន តារាហុងកុងប្រុស​​ល្បីប្រចាំ​TVB ក្រោយបើ​កបរ​ទាំងស្រវឹងខ្លាំងរហូតជួបគ្រោះថ្នាក់

អន្តរជាតិ៖ ​តារាហុងកុង​សម្តែងប្រុស​ល្បី​មួយ​រូប ​ប្រចាំ​ស្ថាននីយ​ទូរទស្សន៍​TVB ត្រូវ​បានប៉ូលិស ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​យប់​​​ថ្ងៃ​ទី​៧ ខែសីហាម្សិលមុិញនេះ​ បន្ទាប់ពីរូបគាត់បាន​ធ្វើ​ការ​បើកបរ រថយន្តទាំងក្នុង​ស្ថានភាព​ស្រវឹងជោគ​ជាំ ​ហើយ​បង្ក​​គ្រោះ​ថ្នាក់ ចរាចរណ៍ ប៉ុន្តែសំណាងល្អមិនមានអ្នក​រងរបួស​នោះទេ​។ បើតាមសារព័ត៌មាន​Oriental Daily បាន​ចុះផ្សាយ​នៅថ្ងៃ​ទី​៨ ខែសីហា​ ... Read More »

អ្នកទោសខ្មែរ ៣នាក់ ថៃបានបញ្ជូនឱ្យត្រឡប់មកវិញក្រោយជាប់ទោស២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់

ខេត្តឧត្តរមានជ័យ៖ ក្រោយជាប់ទោសចំនួន ២ឆ្នាំ ក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់អ្នកទោសខ្មែរប្រុសស្រី ចំនួន៣នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនត្រឡប់មកវិញ តាមច្រកអន្តរជាតិជាំ ។ អាជ្ញាធរថៃ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ... Read More »

លោក ប្រាក់ សុខុន ឧបត្ថម្ភអគារសិក្សា១ខ្នង និងបន្ទប់ទឹក៦បន្ទប់ ដល់អនុវិទ្យាល័យ ហ៊ុន សែន ស្អាងភ្នំ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សមាជិកសភាមណ្ឌលខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង បានពិនិត្យអគារការិយាល័យនៅសាលាស្រុកស្អាង ដែលមានសភាពចាស់ និងចាំបាច់ត្រួវជួសជុល និងកែលម្អ។ ... Read More »

ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលភ្ញៀវទេសចរក្នុងថ្ងៃសងឈប់សំរាកដ៏ធំខាងមុខ «សម្រាកសៀមរាប»

ខេត្តសៀមរាប៖ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរ អង្គភាពនិងអ្នកពាក់ព័ន្ធដើម្បីពិភាក្សាលើការងារមួយចំនួនស្ដីពីការរៀបចំកម្មវិធី «សម្រាកសៀមរាប» ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។ ... Read More »

និយាយទូរស័ព្ទជាមួយប្រពន្ធរួចឡេីងចង​.កសម្លាប់ខ្លួនក្នុងបន្ទប់ជួល

ភ្នំពេញ​៖​ បុរសម្នាក់បានយកកន្សែងចង​ កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលបន្ទាប់ពីនិយាយទូរស័ព្ទជាមួយប្រពន្ធរួច។  ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៩និង៤០នាទីយប់​ ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០២០​ នៅចំណុចបន្ទប់ជួលលេខ៤៤៦​ ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។  ជនរងគ្រោះឈ្មោះស៊ិន​ សុផា​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម  ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការក្រើនរំលឹកដល់បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់ ក្នុងកិច្ចការពារការចម្លងវីរុសកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋ។  សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ... Read More »

សម្ដេច ទៀ បាញ់ ផ្ញើសារជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ អតីតអគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នេះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារជូន លោក ង៉ូ ស៊ុនលិច្ស (Ngo Xuan ... Read More »

លោក ស សុខា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង ... Read More »

សហព័ន្ធកីឡាគុនល្បុក្កតោ បន្ដបើកវគ្គហ្វឹកហ្វឺនដល់វិស័យការពារជាតិ កាន់តែរីកដុះដាល

ភ្នំពេញ៖ សហព័ន្ធបានបន្ដបើកវគ្គហ្វឹកហ្វឺនថ្មីអន្ដរាគមន៍ពិសេសក្បាច់គុនល្បុក្កតោមួយទៀត នៅកងពលតូចថ្មើរជើងលេខ៥១ នាស្រុកព្រះនេត្រ ខេត្តបន្ទាយមានជ័យ ។ ដោយមានកិច្ចសហការល្អ រវាងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងកងយោធពលខេមរភូមិន្ទ គឺមានសិក្ខាកាមចូលរួមសរុបជិត ១០០នាក់ ស្របពេលពិធីបិទក្នុងសប្ដាហ៍នេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមនីយ៍ឯក ឯក សំអូន ... Read More »

នគរបាលខណ្ឌ សែនសុខ បន្តចុះចែកសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥ នឹង ០០នាទី ដោយមានការអនុញ្ញាតពីលោក វរសេនីយឯក ... Read More »

រុស្ស៊ី និងចិនត្រៀមជំទាស់ ផែនការសហរដ្ឋអាមេរិក ដែលចង់បន្តដាក់ទណ្ឌកម្មលើប្រទេសអ៉ីរ៉ង់

អន្តរជាតិ៖ ដើម្បីទាត់ចោលផែនការរបស់សហរដ្ឋអាមេរិក ដែលចង់បន្តសុពលភាពនៃទណ្ឌកម្មអាវុធ ក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិទៅលើប្រទេសអ៉ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នឹងកំណត់យកនៅសប្តាហ៍ក្រោយនេះ ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃសោរ៍ ទី០៨ខែសីហា ឆ្នាំ២០២០នេះថា កាលពីថ្ងៃពុធសប្តាហ៍នេះ លោកម៉ៃក៍ ... Read More »

សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ ភ្ញៀវទេសចរ បានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរី ជាង៨០%ហើយ

ខេត្តមណ្ឌលគិរី៖ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យមន្រ្តីរាជការ កម្មករ និយោជិក បានឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សម្រាប់ថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃខាងមុខនេះ គិតត្រឹមថ្ងៃទី៨ ... Read More »

រដ្ឋមន្ត្រីកសិកម្ម អញ្ជើញមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសារ

ខេត្តតាកែវ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងសហការីបានអញ្ជើញមកស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណៈគ្រួសាររបស់បងស្រី កង ភារម្យ នៅភូមិអូរផុត ឃុំអង្គតាសោម ... Read More »

បុរស​ម្នាក់​បាត់​ខ្លួន​ក្នុង​ស្ទឹង​ពោធិ៍សាត់ ២ថ្ងៃទើបរកសពឃើញ

​ពោធិ៍សាត់ ៖ បុរស​វ័យ​៥៨​ឆ្នាំ​ម្នា​ក់បាន​លោតងូតទឹកបណ្តាលឲ្យលង់បាត់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល នៅ​ចំណុច​ប្រកាន់​ដៃ​ស្ពានដែក ផ្លូវ​រថភ្លើង ស្ថិតនៅ​ភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយរហូតមកដល់​វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី​៧ សីហាទើបគេរកសពឃើញ។ ​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយចំនួន (Video inside) នៅថ្ងៃស្អែកនេះ ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នឹងត្រូវរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ស្អែកនេះ ចាប់ពីម៉ោង៧៖៤៥នាទី រហូតដល់ ដល់ម៉ោង៩៖៣០នាទីព្រឹក អង្គការសហព័ន្ធសន្តិភាពសកល នឹងរៀបចំមហាសន្និបាតនៃក្ដីសង្ឃឹមសកលលោក នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលនឹងផ្សាយបន្តផ្ទាល់ចេញពី មជ្ឈមណ្ឌលចុងស៊ីង។ សន្និបាតនេះ មានការចូលរួមដោយឥស្សរជនប្រទេសជាច្រើន ... Read More »

ថ្ងៃនេះ..! ជាខួបគម្រប់៥៣ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)

ភ្នំពេញ៖ ការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលហៅកាត់ថាអាស៊ាន ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជាខួបគម្រប់៥៣ឆ្នាំ។ ក្នុង អាយុ៥៣ឆ្នាំ អាស៊ានបានប្រែក្លាយខ្លួន សហគមន៍ រួមមួយហើយ អង្គការតំបន់នេះ អាចមានលទ្ធភាពរក្សាបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឆាប់រហ័សជាងគេ ... Read More »

មន្រ្តីជាន់ខ្ពស់ចិនប្រចាំហុងកុង និយាយថា៖ លោកគ្មានទ្រព្យសម្បត្តិតម្កល់ទុកនៅអាមេរិកសូម្បីតែ១សេន ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក គឺឥតប្រយោជន៍

អន្តរជាតិ៖ នារសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីលោក លូ ហ៊ុយនីង (Luo Huining) ប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង ដោយអះអាងថា ខ្លួនលោកគ្មានទ្រព្យសម្បត្តិតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិកឡើយ ដូច្នេះទណ្ឌកម្មពីសំណាក់អាមេរិក ... Read More »

ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង នៅបណ្ឌិត្យសភានគរបាលជាតិ

ខេត្តកណ្ដាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ដឹកនាំប្រតិភូចុះពិនិត្យការស្ថាបនាផ្លូវបេតុង ក្នុងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ៖ ... Read More »

ផ្សារម៉ាក្រូ ប្រកាសផ្អាកអាប់ក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារទៅអតិថិជនវិញ

ភ្នំពេញ៖ កាលពីថ្មីៗនេះ ផ្សារម៉ាក្រូ បានចេញសេចក្ដីជូ​នដំណឹងដល់អតិថិជនរបស់ខ្លួនថា៖ ផ្សារម៉ាក្រូនឹងធ្វើការផ្លាស់ប្ដូរក្នុងការអាប់ប្រាក់ត្រលប់ទៅកាន់អតិថិជនវិញ ចំពោះក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារមកជាប្រាក់រៀល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ យោងតាមសេចក្ដីជូនដំណឹងរបស់ផ្សារម៉ាក្រូ ការផ្លាស់ប្ដូរនេះគឺ ធ្វើឡើងដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាលេខធ១៣–០២០–០០៤។ សូមជម្រាបថា ... Read More »

មន្រ្តីជាន់ខ្ពស់កាណាដា ប្រកាសដំឡើងពន្ធ លើទំនិញអាមេរិកដែលមានតម្លៃ ២.៧ពាន់លានដុល្លារ

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី៧ ខែសីហាម្សិលមិញនេះ លោកស្រី គ្រីស្ទា ហ្វ្រីលែនដ៍ (Chrystia Freeland) ឧបនាយករដ្ឋមន្ត្រីកាណាដាបានប្រកាសថា ប្រទេសកាណាដានឹងដំឡើងពន្ធ ៣.៦ពាន់លានដុល្លារកាណាដា(២.៧ពាន់លានដុល្លារអាមេរិក) លើផលិតផលរបស់សហរដ្ឋអាមេរិកក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចចិត្តថា ... Read More »

ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យកត់កន្ទុយលេខវៀតណាមខុសច្បាប់ស្រីស្អាត ទូច ស្រីនិច

ខេត្តកណ្តាល៖ នៅវេលាម៉ោង ១៥និង៣០នាទីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចក្រុងតាខ្មៅបានធ្វើការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខវៀតណាម)នៅចំណុចមុខហាងកាហ្វេ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះថា ... Read More »

ប្រធានាធិបតី ដូណាល់ ត្រាំ សន្យាថានឹងមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង និងអុីរ៉ង់​បើលោកជាប់ឆ្នោតជាថ្មី

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា អាមេរិកអាចនឹងផ្ទុះសង្គ្រាមជាមួយកូរ៉េខាងជើង​ប្រសិនបើលោកមិនជាប់ឆ្នោតប្រធានាធិបតីកាលពីឆ្នាំ​២០១៦​។ ទន្ទឹមនឹងនោះ​លោកត្រាំបានបញ្ជាក់ថានឹងមានកិច្ចព្រមព្រៀងទាំងជាមួយកូរ៉េខាងជើង និងអុីរ៉ង់​ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី​ក្នុងការបោះឆ្នោតនាថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ។ នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៧ ខែសីហា នៅទីក្រុង New ... Read More »

បញ្ជូនមេបនល្បីឈ្មោះម្នាក់ ទៅតុលាការពីបទល្បួងក្មេងស្រី លក់ព្រហ្មចារីឲ្យតាតា

ខេត្តប៉ៃលិន៖សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន  បានកសាងសំណុំរឿងបញ្ជូនស្ត្រីមេបនជួញដូរផ្លូវភេទល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូងខេត្តដើម្បីធ្វើការសាកសួរ និងចោទប្រកាន់ ទៅតាមផ្លូវច្បាប់ក្រោយរំដោះក្មេងស្រីរងគ្រោះ៥នាក់ចេញពីផ្ទះជួញដូរផ្លូវភេទ។  មន្ត្រីនគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា ស្រ្តីមេបន ល្បីឈ្មោះម្នាក់ ដែលមានជំនាញ  ល្បួងក្មេងស្រី លក់ឲ្យតាតានិង អ្នកមានលុយត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយ ការិយាល័យនគរបាល ... Read More »

Update ៖ អគ្គិភ័យឆេះរោងចក្រផលិតម្សៅបៀកជញ្ជាំង​ ខេមស្តារ​ ក្នុងខណ្ឌពោធិ៍សែនជ័យ​ប្រេីប្រាស់ទឹកអស់​១៤០ឡាន​ ​បើគិតពីការខូចខាតវិញអស់ទឹកប្រាក់​ ១,២លានដុល្លារអាមេរិក​

ភ្នំពេញ​ ៖​ យោងតាមរបាយការណ៍​របស់ការិយាល័យ​បង្ការពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងនៅថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០នេះ​ថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រ​ GCS កាលពីវេលាម៉ោង​ ២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហាដែលស្ថិតនៅតាមបណ្តោយផ្លូរវបេតុង ក្រុម៣​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១ ... Read More »

ទីបំផុត! សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋាភិបាលប្រទេសថៃ ស្ងប់ស្ងាត់​ជិត​៣​សប្តាហ៍​ក្រោយ​តំណែង​សំខាន់ៗ​ ក្នុង​ជួរ​រដ្ឋាភិបាល​ត្រូវបាន​ទុក​ឲ្យ​នៅ​ទំនេរ​ក្រោយ​ការលាលែង​របស់មន្រ្តីជាន់ខ្ពស់ថៃជា​បន្តបន្ទាប់​នោះ ។ ពេលនេះសមាជិក​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី​៧​នាក់ ត្រូវបាន​បង្ហាញមុខ​ក្នុង​រាជកិច្ច​របស់​រាជវាំង​ថៃ នៅ​ថ្ងៃទី​៦ ខែសីហា​ ឆ្នាំ២០២០ ។ ​តាម​ការចុះផ្សាយ​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ក្នុងចំណោម​សមាជិក​គណៈរដ្ឋមន្ត្រី​ថៃ ​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ... Read More »