ព័ត៌មានទាន់ហេតុការណ៍៖
'

កំពុងឈប់រង់ចាំភ្លើងស្តុបស្រាប់តែរថយន្តមកបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តឡិចសុីសមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងម៉ូតូដែលកំពុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួសឡើយ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១២នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូ២គ្រឿងនិងរថយន្ត១គ្រឿងទៀតធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ភ្លើងស្តុបចរាចរណ៍ជនរងគ្រោះទាំងម្ចាស់ម៉ូតូ២គ្រឿងនិងម្ចាស់រថយន្តក៏ឈប់រង់ចាំភ្លើងស្តុបចរាចរណ៍លោតពណ៌ខៀវ ភ្លាមនោះស្រាប់តែមានរថយន្តឡិចស៊ីសមួយគ្រឿងមិនចាំស្លាកលេខបើកក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តម៉ាក់រ៉េវហ្វ័រពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AD-2131ពីក្រោយពេញមួយទំហឹងបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តរ៉េវហ្វ័រក៏ខ្ទាតទៅប៉ះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមួយគ្រឿងម៉ាកឡេត និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កហេតុបានបើកគេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុដោយពិនិត្យឃើញមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ... Read More »

អគ្គិភ័យលេបត្របាក់ឃ្លាំងរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ​៖​ រោងចក្រផលិតខ្សែភ្លេីងនិងម្នាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺថ្ងៃទី៨​ ខែសីហា​ ឆ្នាំ២០២០​ ។ រោងចក្រខាងលេីផលិតខ្សែភ្លេីងនិងម្នាងសិលា។  តាមប្រភពព័ត៌មានពីសន្តិសុខបានឲ្យដឹងថា​ មុនពេលកេីតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ​ បន្ទាប់មកក៏កេីតជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។  បន្ទាប់មកក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងបានចុះមកដល់ទីតាំងខាងលេីនិងបាញ់ទឹកដេីម្បីទប់ស្កាត់កុំឲ្យរាលដាលដល់អគាររោងចក្រផ្សេងទៀត។  ពាក់ព័ន្ធនិងករណីគ្រោះអគ្គិភ័យខាងលេីនេះនៅមិនទាន់ដឹងពីមូលហេតុនិងការខូចខាតសម្ភារអស់ប៉ុន្មាននោះទេបេីគិតត្រឹមម៉ោង៦ព្រឹកនេះ៕ដោយ៖សុខាសែនជ័យ Read More »

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្ដីពី វិសមិតភាពក្នុងការបំពេញមុខងារសាធារណៈ និងការប្រកបវិជ្ជាជីវៈជាមេធាវីរបស់មន្ដ្រីរាជការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងមហាផ្ទៃបានធ្វើការណែនាំចំពោះមន្ដ្រីរាជការចំណុះក្រសួងមហាផ្ទៃ ត្រូវជ្រើស​រើសយកការបំពេញមុខងារជាអ្នករាជការសាធារណៈ ឬប្រកបវិជ្ជាជីវៈជាមេធាវី។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅបានឲ្យដឹងថា៖ មន្ដ្រី រាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំណុះក្រសួងមហាផ្ទៃ ដែល​ប្រកប​វិជ្ជាជីវៈជាមេធាវី ... Read More »

រន្ធត់ខ្លាំងណាស់!! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង​នៅលេីផ្លូវវេងស្រេង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់​

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម​ និងបុរសម្នាក់ទៀតរងរបួសធ្ងន់​ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ បន្ទាប់ពីភាគីម្ខាងជិះម៉ូតូបត់ឆ្លងផ្លូវបម្រុងត្រឡប់ក្រោយត្រូវភាគីម្ខាងទៀតជិះម៉ូតូក្នុងល្បឿនលឿនមកបុកពេញទំហឹង​ កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី៧​ ខែសីហា​ ឆ្នាំ ២០២០​ នៅចំណុចមុខសួនវឌ្ឍនៈ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »

លោក ប្រាក់ សុខុន ៖ បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ

ភ្នំពេញ៖ បែលហ្ស៊ិកមានបំណងចង់ជួយអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ និង ចាត់ទុកប្រាសាទព្រះវិហារ ជាសម្បតិទេសចរណ៍ វប្បធម៌ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា និងមានសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរមិនចាញ់ប្រាសាទអង្គរវត្ត។  សូមជម្រាបថា៖ ក្នុងជំនួបសន្ទនាតាមទូរស័ព្ទរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន កាលពីថ្ងៃទី៤ ខែសីហាឆ្នាំ២០២០កន្លងមកនេះ  ជាមួយលោក ... Read More »

ម៉ូតូPassApp​ ពន្លះរថយន្តFUSOដឹកដែកពេញទំហឹង​ បណ្ដាលឲ្យរួញចូលគ្នា​ខូចខាតយ៉ាងដំណំ​ របួសស្រាលម្នាក់

​    ភ្នំពេញ​ ៖​ រថយន្តម៉ាកFUSO សណ្ដោងកុងតឺន័រដឹកដែក​មួយគ្រឿង​ ខណៈកំពុងធ្វេីដំណេីរ​ហេីយបម្រុងបត់អែបផ្លូវ​ ស្រាប់តែមានម៉ូតូPassAppមួយគ្រឿងមកបុកពីក្រោយពេញទំហឹង​ បណ្ដាលឲ្យPassAppរួញចូលគ្នារងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងរងរបួសបែកក្បាលហូរឈាមពេញអាវ​ តែមិនប៉ះពាល់ដល់ភ្ញៀវអង្គុយខាងក្រោយឡេីយ​ ។  ​     ... Read More »

កោតតែនាំគ្នាចាញ់បោក ដល់អស់លុយជិត១៦មុឺនដុល្លារ រឿងទិញវត្ថុស័ក្តិសិទ្ធិសំរឹទ្ធិគោបា

ភ្នំពេញ៖ ពិតជាមានល្បិចចេតនាទុច្ចរិតគិតទុកជាមុន យ៉ាងជំនាញ ដើម្បីឆបោកអោយជនរងគ្រោះមានជំនឿ តែទីបំផុត ការឆបោកគេ៥នាក់លក់វត្ថុស័ក្តិសិទ្ធិសំរឹទ្ធិគោបា បានលុយជិត១៦ម៉ឺនដុល្លារ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ចបានដូចបំណង។ សូមរំលឹកថា៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អុិន ... Read More »

លីបង់អស់លុយដើម្បីអភិវឌ្ឍក្រោយការផ្ទុះសារធាតុគីមី ហើយការបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង

អន្តរជាតិ៖ នៅពេលនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មលីបង់ លោក Raoul Nehmeបានប្រកាសថា វិធីសាស្ត្រដ៏ល្អសម្រាប់ប្រទេសរបស់លោកគឺសហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោក Raoul Nehme បានបញ្ជាក់ថា «លីបង់​អស់លុយដើម្បី ដំណើរការអភិវឌ្ឍក្រោយគ្រោះថ្នាក់ផ្ទុះគីមី​។ យើងបានអំពាវនាវដល់សហគមន៍អន្តរជាតិ​ជួយផ្តល់ជំនួយ​​។ ជាមួយគ្នានេះយើងត្រូវការពេលវេលាដើម្បីវាយតម្លៃពីការខូចខាត ដោយការផ្ទុះទ្រង់ទ្រាយធំ ... Read More »

លោក សេង ទៀង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យចុះនៅថ្ងៃទី៦ខែសីហា ឆ្នាំ២០២០ ទៅថ្មីៗនេះ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង មុខតំណែងលោក សេង ទៀង ជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សូមអាននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់ទាំងស្រុងដូចខាងក្រោម៖  ដោយ៖ សិលា Read More »

រដ្ឋមន្ត្រី​ការពារ​ជាតិចិន ព្រមាន​អាមេរិក​ចំពោះ​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី

អន្តរជាតិ៖ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua បាននិយាយថា ក្នុងជំនួប​តាម​ទូរ​ស័ព្ទ​រយៈពេល​៩០​នាទី ​នៅ​ថ្ងៃទី​៧ ខែសីហានេះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe បាន​ព្រមានទៅ លោក Mark Esper ... Read More »

កម្ពុជា​ បន្តនាំផលិតផល​កសិកម្ម​ចំនួន​៧​មុខ​ទៀត ​ដែលជា​ដំណាំ​អាទិភាព និង​សក្កា​នុព​ល​ខ្ពស់ សម្រាប់​នាំចេញ​ទៅចិន

ភ្នំពេញ​៖ ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​«​វិធានការ​ជំរុញ​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ពិភពលោក​» ដែល​ធ្វើឡើង​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៦​សីហា ឆ្នាំ​២០២០ បាន​លើកឡើងថា ដំណាំ​អាទិភាពចំនួន៧មុខ ​កម្ពុជា​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​នានា ផ្ញើ​ទៅ​អគ្គ​រដ្ឋបាល​គយ​នៃ​ប្រទេស​ចិន រួចរាល់​អស់ហើយ ... Read More »

អង្គការសុខភាពពិភពលោកអំពាវនាវដល់អន្តរជាតិសហការទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

អន្តរជាតិ៖មកដល់វេលាម៉ោង​​៨យប់ថ្ងៃទី៧ ខែសីហា នៅទូទាំងពិភពលោក​មានករណីឆ្លងកូវីដ​-១៩ ដល់ទៅជាង​១៩,៣លាននាក់ ក្នុងនោះមានអ្នកស្លាប់ជិត​៧២០ពាន់នាក់​​។ អគ្គនាយកអង្គការសុខភាពពិភពលោកបានអំពាវនាវដល់ពិភពលោកទាំងមូល​សាមគ្គីគ្នាឆ្លងផុតពេលវេលាដ៏លំបាកនេះ។ ប្រទេសដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាង​១លាននាក់មានតែ​៣ប្រទេសប៉ុណ្ណោះ ​ក្នុងនោះមានអាមេរិក មានអ្នកឆ្លងជាង៥លាននាក់ និងស្លាប់ជាង​១៦២ពាន់នាក់ ។ ទីពីរគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងជិត​៣លាននាក់ ហើយនិងស្លាប់ជាង​៩៨ពាន់នាក់​។ ប្រទេសទី​៣ដែលមានអ្នកឆ្លង​ដល់លាននាក់ដែរនោះគឺឥណ្ឌា​ ... Read More »

បោះឆ្នោតនៅស្រីលង្កា គណបក្សកាន់អំណាច​ទទួលបានជ័យជម្នះ

អន្តរជាតិ៖ តាមតួលេខរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតស្រីលង្កា បានប្រកាសនៅថ្ងៃទី​៧ខែសីហា ថា គណបក្សកាន់អំណាច (SLPP)​ របស់នាយករដ្ឋមន្ត្រី Mahinda Rajapaksa ទទួលបានជ័យជម្នះ​ក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី​៥ ខែសីហា។ គណបក្សរបស់លោក ​Mahinda Rajapaksa ទទួលបានការគាំទ្រ ... Read More »

Breaking News ៖ កាន់តែធ្ងន់វៀតណាម គិតត្រឹមល្ងាចនេះ រកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ទៀត ឆ្លងក្នុងសហគមន៍

ប្រទេសវៀតណាម៖ កាន់តែធ្ងន់វៀតណាម គិតត្រឹមល្ងាចថ្ងៃសុក្រទី​៧ ខែសីហា ឆ្នាំ២០២០​ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី ៣៤ នាក់ទៀត ឆ្លងក្នុងសហគមន៍ ដែលរហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៣០ នៅ១៤ ខេត្តនិងក្រុង។ ... Read More »

ថ្លើមធំណាស់ កាយដីចំណីស្ទឹង យកទៅចាក់ដីខ្លួនឯង អង្កន់ដីធ្វើផ្ទះល្វែងលក់ដោយពុំមានការអនុញ្ញាតច្បាប់ នៅក្រុងសិរីសោភ័ណ្ឌ

ខេត្តបន្ទាយមានជ័យ៖ សកម្មភាពកាយដីមាត់ស្ទឹងយកទៅចាក់ដីខ្លួនឯងអង្កន់ដីធ្វើផ្ទះល្វែង លក់ និងយកដីមាត់ស្ទឹងនោះធ្វើជាកម្មសិទ្ធិបន្តទៀត ដោយពុំមានការអនុញ្ញាតច្បាប់ស្ថិតនៅខាងជើងស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ្ឌ បានចុះបង្រ្កាបកាលពីល្ងាចថ្ងៃទី៦ ខែសីហា ... Read More »

តូបលក់ដូរនៅផ្សារធំកំពង់ចាម​ត្រូវ​ចោរ​ លួចគាស់ទ្វារដែកលួចយកទ្រព្យសម្បត្តិ​ រាប់ពាន់​ម៉ឺនដុល្លារ​

ខេត្ត​កំពង់ចាម​ ៖​ អាជីវករលក់ទូរស័ព្ទនៅផ្សារធំកំពង់ចាមបានក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែកេីតអំពេីចោរ​កម្ម​ខណៈ​ទូរ​ស័ព្ទ​របស់គាត់ក្នុងទូជាច្រេីនគ្រឿង​ត្រូវចោរចូលគាស់ទ្វារដែកយកអស់​។  យោងតាម​ប្រភព​ព័ត៌មាន​អោយដឹងថា​ ជនរងគ្រោះ​ឈ្មោះ​ រិនសុខៃ​ ភេទស្រីអាយុ៣៣ឆ្នាំ​ មានទីលំនៅភូមិទី១​ សង្កាត់វាលវង់​ ក្រុង-ខេត្ត​កំពង់ចាម​ ។  ជនរងគ្រោះ​រៀប​រាប់​ទាំងអស់អារម្មណ៍​ហោះចេញពីខ្លួនដូច្នេះថា​ ទូរ​ស័ព្ទដែល​បាត់មានចំនួន១១០គ្រឿង​រួមមាន​ ៖​ ម៉ាកអូប៉ូ៣១​គ្រឿង,​ ... Read More »

លោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរការងារ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន  លោក អ៊ាង សុផល្លែត បានផ្តល់អនុសាសន៍៥ចំណុច ដល់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ដើម្បីធ្វើឲ្យប្រសើរថែមទៀតនូវបរិស្ថានរាជធានី។ លោក អ៊ាង សុផល្លែត ផ្តល់អនុសាសន៍នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆមាសទី១ និងទិសដៅការងារឆមាសទី២ ... Read More »

បុរសជនជាតិចិនម្នាក់ ក្រោយជាប់គុកអស់រយៈពេលជិត២៧ឆ្នាំទៅហើយ ទើបតុលាការរកឃើញថាគ្មានកំហុសក៏ដោះលែងឲ្យមានសេរីភាពវិញ

អន្តរជាតិ៖ បើតាមការដកស្រង់ ចេញពីសារព័ត៌មាន Global Times នៅរសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០នេះថា បុរសជនជាតិចិនម្នាក់ក្រោយជាប់ពន្ធនាគារអស់រយៈពេលជិត ២៧ឆ្នាំទៅហើយ ខណៈតុលាការចោទប្រកាន់ ពីបទសម្លាប់ក្មេងប្រុសពីរនាក់ ។ ប៉ុន្តែថ្មីៗនេះសំណុំរឿងរបស់គាត់ ត្រូវបាន ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកពិធីប្រជុំពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តចំពោះមុខ។ ពិធីនេះដែរក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងមានចូលរួមពី មេបញ្ជាការរង ... Read More »

លោក ជា សុមេធី អញ្ជើញក្នុងពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លោក ស សុខា

ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០  លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងបានអញ្ជើញក្នុងពិធីបើកកម្មវិធីប្រកួតកីឡាប៉េតង់ដណ្តើមពានរង្វាន់លោក ... Read More »

បុរសម្នាក់ជួសជុល​ម៉ូទ័រ​បូមទឹក​ឆ្លង​ចរន្ត​អគ្គិសនី​ឆក់​ ស្លាប់​

ខេត្តត្បូងឃ្មុំ ៖​ សូមបន្តប្រុងប្រយ័ត្នយក​ ចិត្តទុកដាក់ចំពោះការប្រេីម៉ូទ័របូមទឹក​ ព្រោះវាងាយទទួលរងគ្រោះថ្នាក់​ណាស់​ ខណៈ​ករណី​ដដែលនេះបាន​កេីតលេីបុរសម្នាក់ត្រូវម៉ូទ័របូមទឹកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់​ បេីទោះជាក្រុមគ្រួសារព្យាយាមជួយ​សង្គ្រោះនាំទៅកាន់មន្ទីរពេទ្យ​ក៏ដោយ ។  យោងតាម​ប្រភព​ព័ត៌មាន​បានឱ្យដឹងថា​ បុរស​រងគ្រោះឈ្មោះជា ហ៊ាត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ... Read More »

រថយន្តដឹកស្រាបៀរអង្គរចុះចំណោតក្រឡាប់ផ្ងារជើងចេញស្រាបៀររប៉ាត់រប៉ាយមុខក្រុមហ៊ុនផលិតស្រាបៀរនេះតែម្តង

ខេត្តព្រះសីហនុ៖ ជាញឹកញាប់បំផុតដែលគេបានឃើញជាក់ៗស្តែង ចំពោះរថយន្តដឹកស្រាបៀរអង្គរ តែងតែបង្កគ្រោះថ្នាក់ចរាចរណ៍បុកគ្នាលើកំណាត់ផ្លូវជាតិ បើកក្រឡាប់នេះជាដើម ធ្លាយចេញស្រាបៀរទាំងកេសៗ ហើយករណីខ្លះបណ្តាលឱ្យមនុស្សគ្រោះថ្នាក់របួស ស្លាប់មនុស្សទៀតផង។  សូមបញ្ជាក់ថា៖ កាលពីម្សិលមុិញ វេលាម៉ោង១០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រថយន្តដឹកស្រាបៀរអង្គរមួយគ្រឿងដឹកស្រាបៀរចេញពីក្រុមហ៊ុនផលិតស្រាបៀររបស់ខ្លួន ... Read More »

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ៥នាក់ ពីសមត្ថកិច្ចថៃ

ខេត្តកោះកុង៖ នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២០នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៥នាក់មាន ១-ឈ្មោះ អឿន វិត  ភេទប្រុស អាយុ ៣៩ឆ្នាំ, ២-ឈ្មោះ សាន សាលី  ភេទប្រុស អាយុ ... Read More »

ពលរដ្ឋលីបង់៖ ទុកឲ្យលោកម៉ាក្រុង ធ្វើជាប្រធានាធិបតីដឹកនាំលីបង់វិញ

លីបង់៖ ក្រោយការផ្ទុះកាលពីថ្ងៃទី​៤ខែសីហានៅទីក្រុង Beirut មិនមានវត្តមានមេដឹកនាំលីបង់ទៅកាន់កន្លែងកើតហេតុ​នោះឡើយ ផ្ទុយទៅវិញប្រធានាធិបតីបារាំង​លោកម៉ាក្រុងបានទៅកាន់កន្លែងកើតហេតុ ជួបជាមួយពលរដ្ឋ ហើយសន្យាថានឹងផ្តល់ជំនួយ​ជួយដល់ពលរដ្ឋលីបង់និងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ លោកម៉ាក្រុង បានឱបស្ត្រីម្នាក់នៅទីនោះផងដែរបង្ហាញពីការស្រឡាញ់គាំទ្រ។ ក្នុងរយៈពេល​មិនដល់​៤៨ម៉ោងក្រោយការផ្ទុះ​នៅទីក្រងុ​Beirut សម្លាប់មនុស្សកើនឡើង​ដល់១៥៧នាក់ និងរបួសជាង​៥ពាន់នាក់ ហើយនិងធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង​។ ប្រធានាធិបតីបារាំង លោកម៉ាក្រុង ... Read More »

គ្រួសារសពអតីតយុទ្ធជនខេត្តព្រះវិហារ បានទទួលថវិកាគោលនយោបាយពីរាជរដ្ឋាភិបាល

ខេត្តព្រះវិហារ៖ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកថវិកាគោលនយោបាយធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនគ្រួសារសពអតីតយុទ្ធជនចំនួន១០គ្រួសារ ដែលជាថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឡើងក្នុងការជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជនបន្ថែមក្រៅពីជួយធ្វើផ្ទះ ផ្តល់ដីសង្គមកិច្ច ប័ណ្ណថែទាំសុខភាព និងអត្ថប្រយោជន៍ផ្សេងៗ។ ពិធីនេះដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករង ... Read More »

ម៉ាឡេស៊ី​ចាប់ខ្លួនអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដើម្បីស្រាវជ្រាវ​ករណីពុករលួយ

ម៉ាឡេស៊ី៖ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ​​ម៉ាឡេស៊ី​លោក Lim Guan Eng ត្រូវបានចាប់ឃុំខ្លួន​ដើម្បីបើកការស្រាវជ្រាវពាក់ព័ន្ធនឹងគម្រោង ផ្លូវក្រោមបាតសមុទ្រ​មានតម្លៃជាង​១,៥ពាន់លានដុល្លារ​។ សារព័ត៌មាន ​SCMP បានផ្សាយថា នៅក្នុងសេចក្តីប្រកាស​របស់គណៈកម្មការប្រឆាំងអំពើពុករលួយ​ម៉ាឡេស៊ី (MACC)​ បានឲ្យដឹងថា លោក Lim ... Read More »

ប្រមុខ​ការទូត​ចិនលោក វ៉ាង យី អះអាងថា៖ សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​ទីតាំង​នៃ​នយោបាយ​អន្តរជាតិ​ឡើយ

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី បានលើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន កាលពីថ្ងៃទី​៥ ខែសីហាថ្មីៗនេះថាសមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​ទីតាំង​នៃ​នយោបាយ​អន្តរជាតិ​ឡើយ​។ ហើយលោ ក​វ៉ាង បាន​ទទូច​ឲ្យ​បណ្តា​ប្រទេស​អាស៊ាន បន្ត​ការពិភាក្សា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ... Read More »

បុរសម្នាក់សង្ស័យមានទំនាស់ជាមួយប្រពន្ធចងកសម្លាប់ខ្លូនក្នុងផ្ទះផ្អើលអ្នកភូមិទាំងថ្ងៃត្រង់

ខេត្តស្វាយរៀងះ មានការភ្ញាក់ផ្អើលពីសំណាក់អ្នកភូមិនិងបងប្អូនក្រុមគ្រួសារខណៈដែ់លគេប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗដើម្បីឱ្យមកពិនិត្យសពកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ ខែសីហាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះព្រំ ឌីណា អាយុ២៩ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ... Read More »

នៅសប្ដាហ៍ក្រោយនេះ! ឥណ្ឌូណេស៊ី-ចិន ត្រៀមតេស្ត​វ៉ាក់សាំងកូវីដ-១៩ លើ​មនុស្សដំណាក់កាលទី៣

អន្តរជាតិ៖ បន្ទាប់ពីក្រុមហ៊ុនចិន​ Sinovac Biotech  បានបង្កើតវ៉ាក់សាំងCOVID-19 ដើម្បីសាកល្បងលើមនុស្ស​ដំណាក់​កាល​ទី​៣​នោះ ។ប្រទេស​ឥណ្ឌូណេស៊ី​ ចិន នឹង​ចាប់ផ្ដើមធ្វើ​តេស្ដ​វ៉ាក់សាំងមួយនេះ ទៅលើមនុស្ស​នៅ​សប្ដាហ៍​ក្រោយនេះ ។ ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំង​នេះ​គឺ​បន្ទាប់ពី​ប្រ​ទេសឥណ្ឌូណេស៊ី​​មាន​​ករណី​ឆ្លង​នៅ​ប្រទេស​កើន​ឡើង​។ ជាក់ស្តែង ​វ៉ាក់សាំងCOVID-19នេះ​ គឺ​ជា​​ការ​សហការ​រវាង​ក្រុមហ៊ុន​ផលិត​ឱសថ​​ ... Read More »

អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំប្រាសាទបាយក្អែក ជាសារមន្ទីរលម្ហែ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានគ្រោងរៀបចំ តំបន់ប្រាសាទបាយក្អែក ទៅជាសារមន្ទីរលម្ហែ ដោយចាប់ផ្តើម ឲ្យក្រុមការងារ ដាំដើមឈើ ដាំស្មៅ ស្តារស្រះ ដាក់តាំងបង្ហាញប្រវត្តិប្រាសាទ ព្រមទាំងលទ្ធផលបានពីកំណាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកទស្សនា និងសម្រាក ... Read More »