ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០

ភ្នំពេញ៖ ទីស្តីការក្រសួងបរិស្ថាន​ ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែស្រាពណ៌​ ឆ្នាំជូត ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​ សហការជាមួយក្រសួងអប់រំ​ ... Read More »

កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ Travel Bubble អាចនឹងទទួលបានភ្ញៀវអន្តរជាតិដែលធានាសុវត្ថិភាពបណ្តើរៗឡើងវិញ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជារំពឹងថាការអនុវត្តគោលការណ៍ Travel Bubble អាចនឹងទទួលបានភ្ញៀវអន្តរជាតិដែលធានាសុវត្ថិភាពបណ្តើរៗឡើងវិញ ។ ក្តីរំពឹងនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំគ្នាជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍មួយចំនួននៅកម្ពុជា ដើម្បីរៀបចំយុទ្ធសាស្ត្រទទួលវត្តមានភ្ញៀវទេសចរអន្តរជាតិបណ្ដើរៗឡើងវិញដែលធានាដាច់ខាតនូវសុវត្ថិភាពជំងឺCOVID-19។មុនឈានដល់កិច្ចប្រជុំនេះក្រសួងទេសចរ ណ៍បានរៀបចំសេក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការធ្វើដំណើរដោយកន្លែង Travel ... Read More »

ចូលរួមរំលែកទុក្ខម្តាយបង្កើតតារាសម្តែងស្រីជើងចាស់ ប៉ែន សុផានី ទទួលមរណភាព

   ភ្នំពេញ៖ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្រោយពីម្តាយបង្កើតតារាសម្តែងស្រី ប៉ែនសុផានី បានទទួលមរណៈកាលពីម៉ោង១១ថ្ងៃត្រង់ទី៣១ ខែកក្កដាឆ្នាំ២០២០ កន្លងមកនេះ។ ម្តាយរបស់អ្នកស្រីពេលនេះមានវ័យ៦៩ឆ្នាំ ដោយស្ថានភាពជម្ងឺធ្ងន់ធ្ងរពេក ទើបលាចាកកូនចៅ និងអ្នកស្រី។ ម្តាយរបស់អ្នកស្រីគឺមានជម្ងឺមហារីកស្បូន អស់រយៈ១០ឆ្នាំ ហើយមួយរយៈចុងក្រោយនេះវាធ្វើបាបម្តាយរបស់អ្នកស្រីខ្លាំងរហូតដល់ទទួលមរណភាពតែម្តង។  អ្នកស្រី ប៉ែន ... Read More »

ទីតាំងបញ្ជល់មាន់និងអាប៉ោងលេងកក្រើកភូមិក្រាំងដោក សង្កាត់ពងទឹក គ្មានសមត្ថកិច្ចបង្ក្រាប ខណៈប្រជាពលរដ្ឋអះអាងថាមានបុរសម្នាក់បោះសម្តីថាគ្មានអ្នកណាហ៊ានប៉ះ

ភ្នំពេញ ៖ ទីតាំងបញ្ជល់មាន់និងល្បែងអាប៉ោងលេងកក្រើកជារៀងរាល់ថ្ងៃស្ថិតក្នុងភូមិក្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ គ្មានសមត្ថកិច្ចណាចុះទៅបង្ក្រាបទេ ខណៈដែលប្រជាពលរដ្ឋអះអាងថាមានបុរសម្នាក់បោះសម្តីថាគ្មានអ្នកណាហ៊ានប៉ះឡើយ ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងបញ្ជល់មាន់និងអាប៉ោងបានបង្ហេីបឲ្យដឹងថា ជាយូរឆ្នាំមកហើយក្នុងភូមិសង្កាត់របស់គាត់រស់នៅសុខសាន្តណាស់ មិនដែលមានការលេងល្បែងស៊ីសងនោះទេ ទើបតែប្រហែលជាង១ខែកន្លងមកនេះ មានអ្នកចំណូលថ្មីមករស់នៅ ស្រាប់តែមានការប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់និងអាប៉ោង ហើយប៉ុន្មានថ្ងៃនេះក៏បានបន្ថែមលេងបៀថែមទៀតផង ... Read More »

ពីមុនគ្រាន់តែលែបខាយពាក្យសម្តីទេក្រោយមកចូលក្នុងបន្ទប់ចាប់រំលោភបានសម្រេច ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកណ្ដាល៖ជនសង្ស័យជាកម្មករសំណង់ម្នាក់ ពេលឃើញក្មេងស្រីស្នាក់នៅបន្ទប់ជាប់គ្នាមើលទៅដូចជាទំនង ក៏និយាយលែបខាយពាក្យសម្ដី លុះក្រោយមកទៀតឆ្លៀតពេលម្ដាយក្មេងស្រីរងគ្រោះមិននៅ ជននេះក៏ចូលទៅចាប់រំលោភបានសម្រេច ប៉ុន្តែស្អែកឡើងត្រូវបងស្រីជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន។ ករណីនេះ​បានកើតឡើងកាលពីថ្ងៃទី៣០ ខែកក្កដា​ឆ្នាំ២០២០វេលាម៉ោង៧និង០០នាទី​នៅចំណុចភូមិស្វាយជ្រំ  ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល  ខេត្តកណ្ដាល។     មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ... Read More »

កាប់ដើមឈើដុតយកធ្យូង២នាក់ប្តីប្រពន្ធ ត្រូវឈើដួលសង្កត់ស្លាប់ប្តីប្រពន្ធរត់រួច

បន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានស្លាប់បន្ទាប់ពីក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរងរបួសធ្ងន់ដោយសារកាប់ដើមឈើយកទៅដុតធ្យូងហើយត្រូវដើមឈើដួលសង្កត់លើ កាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកក្កដាឆ្នាំ ២០២០ នៅចំណុចវាលត្រពាំងវែងខាងជើងភូមិកណ្តោប្រមាណ១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។     មន្រ្តីនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ... Read More »

ប្រទេសឥណ្ឌា កាន់តែធ្ងន់ធ្ងរហើយពេលនេះ! ខណៈរកឃើញករណីឆ្លង COVID-19 ថ្មីជាង៥ម៉ឺននាក់ ក្នុងរយៈពេលមួយថ្ងៃ

អន្តរជាតិ៖ ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ ប្រទេសឥណ្ឌា បានប្រកាសថា រកឃើញចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់៥៥,០៧៨ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៧៩នាក់ផងដែរនៅទូទាំងប្រទេស។ នេះបើតាមអាជ្ញាធរសុខាភិបាលឥណ្ឌានៅថ្ងៃសុក្រទី៣១ ខែកក្កដានេះ ។ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន ... Read More »

វៀតណាមមានករណីស្លាប់ដំបូងដោយកូវីដ-១៩ ចាប់តាំងពីការផ្ទុះលើកដំបូងនៅចុងខែមករាឆ្នាំ២០២០មក

វៀតណាម៖តាមប្រភពព័ត៌មានពី គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩របស់វៀតណាមនៅរសៀលថ្ងៃទី៣១ ខែកក្កដាបានប្រកាសថា វៀតណមមានករណីស្លាប់ដំបូង បង្អស់ដោយកូវីដ-១៩។ អ្នកដែលស្លាប់ដោយកូវីដ-១៩ គឺជាអ្នកជំងឺទី ៤២៨ មានអាយុ ៧០ឆ្នាំ រស់នៅក្នុងទីក្រុង ហូយអាង ខេត្តវ៉ាងណាម។ ដូច្នេះគិតមកដល់វេលាម៉ោង ៣រសៀលថ្ងៃទី៣១ ... Read More »

លោក ម៉ុម សារឿន ដាក់ចេញនូវគោលការណ៍ ៧ចំណុចដល់រដ្ឋបាលខេត្ត ដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ខេត្តស្ទឹងត្រែង៖ ក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋ បាលខេត្ត និងមន្ទីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ខណៈលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ... Read More »

ប្រជាពលរដ្ឋស្នាក់នៅក្រោមស្ពានអាកាសស្ទឹងមានបណ្តោះអាសន្នចំនួន៦១គ្រួសារ បានប្ដូរទៅរស់នៅ លើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន

ភ្នំពេញ៖ប្រជាពលរដ្ឋដែលស្នាក់នៅបណ្តោះអាសន្នក្រោមស្ពានអាកាសស្ទឹងមានជ័យចំនួន៦១គ្រួសារ ពេលនេះបានវិញត្រឡប់ទៅរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ ស្របតាមប្រឡាយស្ទឹងមានជ័យវិញហើយ ។នេះបើតាមការបញ្ជាក់ របស់លោក មាន ចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះ ដោយមានការណែនាំពី លោក ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ លោក មាន ... Read More »

ទីបំផុត! លោកឧកញ៉ា សុខ ប៊ុន ត្រូវតុលាការសម្រេចប្រកាសសាលក្រម ផ្តន្ទាទោសជាប់ពន្ធនាគារ៧ឆ្នាំ

ភ្នំពេញ៖ នេះជាលើកទី២ហើយ ដែលសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ផ្តន្ទាទោសលោកឧកញ៉ា សុខប៊ុន អ្នករកស៊ីខាងដីធ្លី ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ក្រោមការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការរំលោភយកដីរដ្ឋនិងដីប្រជាជន។ យោងតាមប្រភពព័ត៌មានពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ... Read More »

កសិដ្ឋានធំៗកាប់ដើមកៅស៊ូ ដាំដើមចេក និង ដំណាំផ្សេងតម្រង់ទៅទីផ្សារចិន បន្ទាប់មានការបញ្ជាទិញ

ខេត្ត​ត្បូងឃ្មុំ ៖ មួយរយៈនេះដំណាំកម្ពុជា មានទីផ្សារអន្តរជាតិ មានស្លឹកគ្រៃ ចេក ជាដើម ទើបកសិករធំៗ បែការដាំដុះ ប្តូរចង្វាក់ផលិតកម្មរបស់ខ្លួន ។ ជាក់ស្តែងបើ អ្នកជិះ​ម៉ូតូ​តាមផ្លូវ​ដែល​ក្រាល​គ្រប​ដោយ​ដីក្រហម ចន្លោះ​ចម្ការចេក​មួយកន្លែង​ដែល​ផុស​ត្រដែត​ឡើង​នៅ​ចំ​កណ្ដាល​ចម្ការកៅស៊ូ​ដ៏​ធំ​ល្វឹងល្វើយ​ព័ទ្ធជុំវិញ ក្នុងនោះលោក ... Read More »

គណបក្សប្រជាធិបតេយ្យបារម្ភខ្លាច លោកត្រាំ​មិនទទួលស្គាល់លទ្ធផលបោះឆ្នោត

អន្តរជាតិ៖គណបក្សប្រជាធិបតេយ្យអាមេរិក ដែលមាន លោក ចូបៃឌិន​ជាបេក្ខភាព បានបង្ហាញក្តីបារម្ភ យ៉ាងខ្លាំង​ពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ឆ្នាំ​២០២០ ហើយ លោកត្រាំ មិនព្រមចុះចេញពីអំណាច​។ ក្តីបារម្ភរបស់គណបក្សប្រជាធិបតេយ្យកើតឡើង ក្រោយពេល​ដែល លោកត្រាំ​ស្នើរពន្យារពេលបោះឆ្នោត។ សំណើរពន្យារពេលបោះឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ... Read More »

ត្រីមេពូជជាង ៣០០០តោន ត្រូវបាន សង្គ្រោះជារៀងរាល់ឆ្នាំ ដោយខណ្ឌ រដ្ឋបាលជលផលស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សូមជម្រាបជូនថា៖ ចំណុចប្រសព្វ ឭនៃទន្លេទាំងបួន ក្នុងនោះ មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និង ទន្លេស្រែពក ក្នុងខេត្តស្ទឹងត្រែង គឺជា វិសាលភាព របស់ប្រទេសកម្ពុជា ... Read More »

សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២​នាក់ ត្រូវ​ដកសិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ហុងកុង​

អន្តរជាតិ៖ រដ្ឋាភិបាល​ហុងកុង​ អះអាងថា សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ចំនួន​១២​នាក់ ត្រូវបាន​ដកសិទ្ធិ​មិន​ឲ្យ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ហុងកុង​ដែល​ធ្វើឡើង​នៅ​ខែកញ្ញា​ខាងមុខ​។ ដោយពួកគេ​មិន​គោរព​តាមច្បាប់​មូលដ្ឋាន និង​មិន​ស្មោះត្រង់​ចំពោះ​រដ្ឋាភិបាល​តំបន់ និង​រដ្ឋាភិបាល​មជ្ឈិម​។ សកម្មជន​ដែល​ត្រូវ​ហាមឃាត់ បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​នេះ ហើយ​ឆ្លៀត​វាយប្រហារ​ទីក្រុង​ប៉េកាំង​ផងដែរ​។​ សកម្មជន​មាន​និន្នាការ​រក​ប្រជាធិបតេយ្យ​ចំនួន​១២​នាក់ ដែល​ទាំង​សមាជិកសភា​ផង មិនមាន​សិទ្ធិ​ចូលរួម​ក្នុងការ​បោះឆ្នោត​សភា​ខែកញ្ញា​ឡើយ។ ... Read More »

សត្វជ្រូករស់ចំនួន២២ក្បាល នាំចូលពីប្រទេសថៃតាមច្រករបៀងទំនប់ដាច់ត្រូវបានអគ្គនាយកដ្ឋានសុខភាពសត្វចាប់ចាត់ការតាមច្បាប់

ខេត្តបន្ទាយមានជ័យ៖ សត្វជ្រូករស់ចំនួន២២ក្បាលដឹកតាមរថយន្ត១គ្រឿងចេញពីស្រុកថៃចូលមកកម្ពុជាតាមច្រករបៀងត្រង់ចំណុចច្រកទំនប់ដាច់ ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ  ត្រូវបានលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមទាំងក្រុមការងារ បង្ក្រាបនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥ ... Read More »

លោក ដួង តារា ជួបផ្ទាល់ជាមួយមន្ត្រីធ្វើការខ្វះសីលធម៍ ..តើពលរដ្ឋធ្លាប់រងនូវទង្វើនេះដល់កម្រិតណាដែរ..!

ភ្នំពេញ៖ មន្ត្រីមួយចំនួនតូចមិនបានកែប្រែចរិកការងារ ឱ្យមានសីលធម៌ វិជ្ជាជីវៈ បម្រើរាស្ត្រពិតប្រាកដនោះទេ ច្រើនមានវប្បធម៌រើសអើង មាកងាយ មិនយកចិត្តទុកដាក់ចំពោះពលរដ្ឋ ប្រើសំដីមិនសមរម្យ ធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ សុទ្ធតែជាបច្ច័យមិនល្អ ប៉ៈពាល់ដល់សតិអារម្មណ៍ពលរដ្ឋ ហើយអ្នកខ្លះមិនបានដឹង ចេះតែបន្តចងកំហឹងមកថ្នាក់លើ កើតឡើងដោយមន្ត្រីគ្រាប់ល្ពៅនេះឯង។ ... Read More »

អង្គការ WWF កោតសរសើរចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលលះបង់ និងកំពុងពុះពារ ដើម្បី ការពារធនធានធម្មជាតិ

ភ្នំពេញ៖ លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់ធម្មជាតិហៅកាត់ WWF ប្រចាំកម្ពុជា បានសម្តែងការកោតសរសើរចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលបានលះបង់ និងកំពុងពុះពារដើម្បី ការពារធនធានធម្មជាតិនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត និងមេគង្គនៃប្រទេសកម្ពុជា។ លោកនាយកអង្គការរូបនេះ បានគូសបញ្ជាក់ថា៖ “អង្គការ ... Read More »

ប្រមុខWHO ៖ ប្រទេសនីមួយៗគួរតែចាប់ផ្តើមបើកជើងហោះហើរឡើងវិញ តែត្រូវធ្វើការវាយតម្លៃហានិភ័យឲ្យហ្មត់ចត់

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមុិញនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ប្រទេសនីមួយៗគួរតែចាប់ផ្តើមបន្តូរបន្ថយ ការរឹតត្បឹតសម្រាប់ការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់អ្នកធ្វើដំណើរចាំបាច់។ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា ... Read More »

ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ ចាត់ទុកម្ចាស់គណនីហ្វេស​ប៊ុកម្នាក់នៅក្រៅប្រទេសមានចេតនា​បង្កាច់បង្ខូចកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ននគរបាលជាតិ

ខេត្ត​ត្បូងឃ្មុំ​ ៖​ ក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសច្រានចោលដំណឹងមិនពិតដែល អ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនង​សង្គម​ប្រេីប្រាស់បង្ហោះខ្វះការពិចារណា ពុំមានមូលដ្ឋាន និងការស៊ើបអង្កេតបញ្ជាក់ឲ្យ​បានច្បាស់លាស់​ មានបំណងធ្វេីឱ្យសង្គមចលាចល​ ។  ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​បានបេីកការស្រាវជ្រាវរកឃេីញ​ ថា​ ​រូបភាពនោះគឺជារូបចាស់ដែលត្រូវ​បានគេបង្ហោះក្នុងបណ្តាញសង្គមហ្វេស​ប៊ុកកាលពី៤ឆ្នាំ​មុន​ បុរសនោះ មានឈ្មោះ ហែន ... Read More »

អង្គការYUNDI តាមដានវឌ្ឍនភាពជំងឺ និងផ្តល់អាហារូបត្ថម្ភជូនកុមារបេះដូងចំហចំនួន១៣រូប ដែលត្រៀមនឹងបញ្ជូនទៅវះកាត់និងព្យាបាលនៅប្រទេសចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅស្នាក់ការអង្គការYUNDI មានរៀបចំកម្មវិធីតាមដានវឌ្ឍនភាពជំងឺ និងផ្តល់អាហារូបត្ថម្ភជូនកុមារបេះដូងចំហចំនួន១៣រូប ដែលត្រៀមនឹងបញ្ជូនទៅវះកាត់និងព្យាបាលនៅប្រទេសចិន។ ថ្លែងទៅកាន់ក្រុមគ្រួសារកុមារទាំង១៣រូបនេះ លោក LUO ZHI ប្រធានអង្គការYUNDIបានមានប្រសាសន៍ថា ដោយសារបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតជាសកលនៃជំងឺCOVID-19 ទើបបានរារាំងដល់កុមារទាំង១៣រូបដែលត្រូវបានក្រុមវេជ្ជបណ្ឌិតជំនាញបានកំណត់រោគវិនិច្ឆ័យថាមានជំងឺបេះដូងចំហ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះណែនាំម្ចាស់ទីតាំងក្លិបកម្សាន្ត និងខារ៉ាអូខេ

ភ្នំពេញ៖  រលកទី២នៃជំងឺកូវីដ-១៩ កំពុងអង្រួនសុខភាពនិងជីវភាពមនុស្សលោកជាសកល ។ ដោយឡែកនៅប្រទេសកម្ពុជាយើងវិញ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការបង្ការ ទប់ស្កាត់កុំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកទៅអនុវត្តនិងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ។      អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងស្មារតីនៃអង្គប្រជុំរបស់សាលារាជធានីភ្នំពេញ  ... Read More »

ព្រេងខ្មែរ៖ រឿង ប្រាសាទវត្ដនគរ(ខេត្តកំពង់ចាម)

នៅខាងលិច នៃក្រុងកំពង់ចាម, តាមដងផ្លូវជាតិលេខ ៧ ទៅពីក្រុងភ្នំពេញ មានប្រាសាទបុរាណមួយ ដែលអ្នកស្រុកសំគាល់ឈ្មោះថា “ប្រាសាទនគរវត្ត” ។ ចម្ងាយចូលពីផ្លូវជាតិ តែប្រមាណ ២០០ ម៉ែត្រប៉ុណ្ណោះ មានក្រាលថ្មស្អាតស្អំ ស្រួលងាយធ្វើដំណើរគ្រប់រដូវ ... Read More »

ធនាគារពិភពលោកផ្តល់ជំនួយឥតសំណងជាង ៦លានដុល្លារអាមេរិក ទៅឲ្យវៀតណាមទប់ទល់នឹងវីរុសកូវីដ-១៩ ក្រោយផ្ទុះឡើងសារជាថ្មី

អន្តរជាតិ៖ ដើម្បីពង្រឹងសមត្ថភាពតាមដាន និងតេស្តវីរុស Covid-19 ក្នុងសមត្ថភាពស្រាវជ្រាវសម្រាប់វ៉ាក់សាំងការពារ និងឧបករណ៍ធ្វើតេស្តិ៍ ក្នុងការទំនាក់ទំនងអំពីការរាតត្បាតក្រោយផ្ទុះឡើងខ្លាំងក្នុងទីក្រុងដាណាង ។ ភ្លាមៗនោះធនាគារពិភពលោក និងធនាគាររដ្ឋវៀតណាមកាលពីថ្ងៃទី ៣០ខែកក្កដាម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៦.២ លានដុល្លារ ។ ... Read More »

ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលមិនទាន់មានច្បាប់អនុញ្ញាតពីសុវត្ថិភាពបច្ចេកទេស រួសរាន់ ធ្វើតាមក្រសួងរ៉ែ និងថាមពល

ខេត្តប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ នៅក្នុងខេត្ត ដែលមិនទាន់មានច្បាប់អនុញ្ញាតពីសុវត្ថិភាពបច្ចេកទេស សូមប្រញាប់មកដាក់ពាក្យស្នើសុំ អោយបានទាន់ពេលវេលា ស្របតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល។ មានប្រសាសន៍ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត់នឹងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយនឹងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ស្ថានីយ និងអាជីវករប្រេងកាត ... Read More »

រថភ្លើងផ្តាច់ជីវិតបុរសម្នាក់ក្នុងសភាពដាច់ដៃដាច់ជើងគួរឲ្យរន្ធត់

ភ្នំពេញ ៖ បុរសម្នាក់គេឲ្យដឹងថាមានសតិមិនសូវល្អត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកកណ្ដាលផ្លូវរថភ្លើងហើយមានសភាពដាច់ដៃនិងជើងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅមន្ទីរពេទ្យតែជាអកុសលស្លាប់តាមផ្លូវបាត់ទៅហើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ទៀបភ្លឺថ្ងៃទី ៣១ខែ កក្ដដា ឆ្នាំ២០២០នៅចំណុចផ្លូវរថភ្លើងភូមិ ដីថ្មីសង្កាត់គោឃ្លាងខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានដឹងថានៅវេលាម៉ោងកើតហេតុខាងលើ បានប្រទះឃើញបុរសម្នាក់តាមគេដឹងថាមានសតិមិនសូវល្អឃើញដេកនៅផ្លូវរថភ្លើងហើយមានសភាពដាច់ដៃម្ខាងនិងជើងម្ខាង នៅចំណុចផ្លូវរថភ្លើងភូមិដីថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។ ... Read More »

កងទ័ព​អាមេរិក​ជាង ១ម៉ឺននាក់ នឹងត្រូវ​ដកចេញ​ពី​អាល្លឺម៉ង់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​នេះ

អន្តរជាតិ៖ ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Mark Esper បាន​បញ្ជាក់ថាក្នុងចំណោម​កងទ័ព​ចំនួន​១១,៩០០​នាក់​ដែល​នឹងត្រូវ​ដកចេញ​ពី​អាល្លឺម៉ង់កងទ័ព​ចំនួន​៦,៤០០​នាក់ នឹងត្រូវ​បញ្ជូន​ត្រឡប់មកផ្ទះ​វិញ​។ ចំណែក​យោធា​ចំនួន​៥,៦០០ ផ្សេងទៀត​ត្រូវ​បង្វែរ​ទៅកាន់​ប្រទេស​ដែលជា​សមាជិក​ណា​តូ​ដទៃទៀត​ដូចជា​អ៊ីតាលី និង​បែលហ្ស៊ិក​ជាដើម​។ បើតាមមន្ទីរ​បញ្ច​កោណ​អាមេរិក ក៏បាន​អះអាងថា កងទ័ព​អាមេរិក​ចំនួន១១,៩០០​នាក់ នឹងត្រូវ​ដកចេញ​ពី​អាល្លឺម៉ង់​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ ហើយការដក​ទ័ព​នេះ​ជា​យុទ្ធសាស្ត្រ​បង្វែរ​កងទ័ព ប៉ុន្តែ​កន្លងទៅ​ប្រធានាធិបតី​អាមេរិក ... Read More »

លោកអភិបាលខណ្ឌចំការមនបានរៀបចំពិធីសំណេះសំណាលនិងចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រចំនួន៩៩គ្រួសារ

ភ្នំពេញ៖នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅក្នុងបរិវេណសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្តេចសុធារស សង្កាត់ទន្លេបាសាក់ មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រចំនួន៩៩គ្រួសារដែលជួបការលំបាកក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដែលមានការចូលរួមលោកវង្ស សុវណ្ណ អនុប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ តំណាងលោកប្រធានក្រុមការងារចុះជួយសង្កាត់ទន្លេបាសាក់ លោក ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ចំនួន ០២គ្រួសារ គ្រួសារអតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដឹកនាំដោយ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងលោកអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកញ្ចំ ... Read More »

បង្ក្រាបករណីគ្រឿងញៀនទៀតហើយ! នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនជនសង្ស័យ៣នាក់

 ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបង្ក្រាបនិងឃាត់ខ្លួនបានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្លូវលំ ក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លោកញាណ នន នាយកនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាទីតាំងខាងលើមានការជួញដូរនូវសារធាតុញៀន ភ្លាមនោះលោកបានដឹកនាំកម្លាំងផ្ទាល់និងមានការសហការជាមួយកម្លាំងជំនាញខណ្ឌចុះដល់ចំណុចខាងលើហើយបានឃាត់ខ្លួនជនសង្ស័យ៣នាក់និងចាប់យកវត្ថុតាងមួយចំនួន។ លោកនាយកប៉ុស្តិ៍បានឲ្យដឹងទៀតថា ... Read More »