ព័ត៌មានទាន់ហេតុការណ៍៖
'

សាហាវណាស់បុរសម្នាក់បែកថ្នាំអារប្រដាប់ភេទខ្លួនឯងស្លាប់

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ដែលបុរសបែកថ្នាំម្នាក់បានយកកាំបិតយ៉ាងមុតអារប្រដាប់ភេទខ្លួនឯង ហូរឈាមខ្សោះខ្លួនបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមដោយគ្មានអ្នកណាជួយឡើយ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៧ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះមានឈ្មោះ ញ៉ាញ់ ... Read More »

ស្ត្រីម្នាក់បើកម៉ូតូក្រោយរថយន្តកំពុងឡើងចំណោតមិនរួចត្រូវរថយន្តរអិលថយក្រោយកិនស្លាប់

ខេត្តប៉ៃលិន៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីថ្ងៃអាទិត្យ១៣កើត ខែស្រាពណ៍ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិឹងថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ១០និង១០នាទីដោយសារតែរថយន្តធុនធំមួយគ្រឿងដឹកកន្ទក់ពេញបើកបរឡើងចំណោតមិនរួចដាក់លេខមិនចូលក៏រអិលថយក្រោយកិនទៅស្ត្រីម្នាក់ដែលកំពុងបើកម៉ូតូមួយគ្រឿងនៅពីក្រោយរថយន្តបណ្ដាលឱ្យដាច់ក្បាលចេញពីខ្លួនខ្ទេចស្លាប់ភ្លាម់ៗនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូត្រូវបានរថយន្តនោះកិនហើយអូសពីកន្លែងកើតហេតុចម្ងាយ១០០ម៉ែត្រពីកន្លែងកើតហេតុបណ្ដាលឱ្យរថយន្តធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង ខ្ទេចម៉ូតូតែម្ដង។ រីឯអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនទាំងកូនប្រពន្ធបាត់ស្រមោល។ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥៧ខាងលិចភ្នំជ្រូក  ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ  ... Read More »

ជនជាតិចិនបេីករថយន្តម៉េកសឺដេសបំពានស្តុបជ្រុលបុករថយន្តឡិចស៊ីសក្រឡាប់ប៉ះម៉ូតូមួយគ្រឿងទៀតរបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាកម៉េកសឺដេសរួមដំណេីរជាមួយបុរសជនជាតិចិន៣នាក់ទៀតក្នុងល្បឿនលឿននិងបំពានភ្លេីងស្តុបក៏ជ្រុលទៅបុករថយន្តឡិចស៊ីសRX300មួយគ្រឿងបណ្តាលឲ្យក្រឡាប់ផ្ងាជេីងបន្តទៅបុកម៉ូតូស្មាស់រេវ៉ូមួយគ្រឿងទៀតរងរបួសធ្ងន់២នាក់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២​ ខែសីហា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវព្រះនរោត្តម​ កែងផ្លូវលេខ២១៤​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ស​ពាក់ស្លាកលេខភ្នំពេញ2AZ 9881 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម​ ... Read More »

ខារ៉ាអូខេ ៣ទីតាំង ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាលឥឡូវត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក សម្រេចចុះបិទ

ភ្នំពេញ៖ ទីតាំងខារ៉ាអូខេ ចំនួន៣ទីតាំង ដែល យីហោ W យីហោ សំរឹទ្ធិពេជ្រ និងយីហោ X (អតីត ឌឹកព្រីវេ) ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងនីមួយៗមិនស្តាប់តាមការណែនាំរបស់រដ្ឋាភិបាល។ ... Read More »

រដ្ឋាភិបាលអាមេរិក ចំណាយប្រាក់ ជាង​២ពាន់លានដុល្លារ ​សម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​

អន្តរជាតិ៖ រដ្ឋាភិបាលអាមេរិក បានសម្រេចចំណាយប្រាក់​២,១ពាន់លានដុល្លារ ដើម្បី ជួយដល់សកម្មភាពផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ឲ្យបានឆាប់បំផុត ក្នុងនោះមានការកផលិតវ៉ាក់សាំងនេះ​១០០លានដូស ក្នុងដំណាក់កាលដំបូង​។ សកម្មភាពខាងលើ​របស់អាមេរិក កើតឡើងក្រោយពេលរុស្ស៊ីបានប្រកាស ថានឹងអនុម័ត វ៉ាក់សាំងប្រឆាំងកូវីដ​នៅថ្ងៃទី​១០ ខែសីហា ខាងមុខនេះ ហើយនិងចាក់ថ្នាំបង្កាដល់ពលរដ្ឋទាំងអស់ នៅខែតុលាឆ្នាំ​២០២០។ ... Read More »

កម្ពុជាកំពុងខ្នះខ្នែងយកស្ត្រីពិរុទ្ធជនគ្រឿងញៀន មកផ្តន្ទាទោសលើទឹកដីខ្លួនឯង បញ្ចៀសកាត់ទោសប្រហារជីវិត

ភ្នំពេញ៖ បើតាមដំណឹងក្រៅផ្លូវការ បានឱ្យដឹងថា៖ រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​ខ្នះខ្នែង​ជួយស្ត្រីខ្មែរដែលវៀតណាមកាត់ទោស​ប្រហារ​ជីវិត​ពីបទជួញដូរគ្រឿងញៀន​ នៅប្រទេស​វៀតណាម​ ។ ប្រភពខ្លះបានលើកឡើងថា៖ លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការ​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ទរណ៍​បន្ត​ទៀត។ ... Read More »

វាយប្រហារដោយគ្រាប់បែក​នៅ កាម៉េរ៉ូន ស្លាប់និងរបួស​២១នាក់​

អន្តរជាតិ៖ នៅថ្ងៃ ទី​២ ខែសីហា ខ្មាន់​កាំភ្លើង ក្រុម បូកូហារ៉ាម (Boko Haram)បានវាយប្រហារដោយ គ្រាប់បែក នៅភាគខាងជើង ប្រទេស កាម៉េរ៉ូន​(Cameroon) បណ្តាលឲ្យមនុស្ស​១៣នាក់ស្លាប់ និង​៨នាក់រងរបួស ។ ... Read More »

ពលរដ្ឋអាល្លឺម៉ង់​ ធ្វើបាតុកម្ម​ប្រឆាំង យុទ្ធនាការទប់ស្កាត់កូវីដ-១៩ ធ្វើឲ្យបាត់បង់សេរីភាព

អន្តរជាតិ៖ សារព័ត៌មាន RT ​នៅថ្ងៃទី​២ខែសីហា បានផ្សាយថា ពលរដ្ឋអាល្លឺម៉ង់ រាប់ពាន់នាក់បាន​ ​ប្រមូលផ្តុំគ្នានៅ រដ្ឋធានី​ប៊ែកឡាំង​ ប្រឆាំងវិធានការរិតបន្តឹងទប់ស្កាត់ ការឆ្លងកូវីដ-១៩​ ដោយចាត់ទុកថា​វាបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតរស់នៅ និងបាត់បង់សេរីភាព​។ កម្លាំងប៉ូលិសទីក្រុងប៊ែកឡាំង បានប្រកាសថា ... Read More »

មនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ក្នុងករណីគ្រោះធម្មជាតិរលំដេីមឈេីសង្កត់ផ្ទះប្រជាពលរដ្ខ

ខេត្តព្រះសីហនុ៖ ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី នៅចំណុចពយកំពេញស្ថិតនៅក្រុម ១ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បណ្តាលឱ្យដើមឈើដួលរលំសង្កត់លើផ្ទះពលរដ្ឋ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល។ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា ... Read More »

អានប្រវត្តិហើយមានអារម្មណ៍ស្តាយខ្លាំងណាស់ ព្រះវិហារវត្តចតុទិសដ៏ប្រណីតនៃសំណង់វិហារខ្មែរពីអតីតកាល

ខេត្តកណ្តាល៖ ទីអារាមវត្តចតុទិសនេះបាន​កកើត​​ឡើង​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ។ ប៉ុន្តែ​អារាមនេះ​ ត្រូវ​បាន​រៀប​ចំ​កសាង​ឡើង​វិញ​ ក្នុង​រាជ្យព្រះបាទអង្គឌួង ក្រោម​រាជកិច្ច​ចាត់ចែង​ដោយ​​​សម្តេចព្រះវររាជិនី ប៉ែន នៅក្នុងរវាង ព.ស​២៣៩២ ត្រូវ​នឹង​គ.ស​១៨៤៨។ អារាមនេះ គឺជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជាគណៈមហា​និកាយ ជា​គូ​នឹង​អារាម​វត្ត​វាំង​ចាស់​ ដែលជា​អារាម​ធំ​របស់សម្តេច​​សង្ឃ​រាជគណៈធម្មយុត្តិ ក្នុង​រជ្ជកាល​ព្រះបាទ​អង្គ​ឌួង។ ... Read More »

ប្រជាជនវៀតណាម២នាក់ទៀតហើយបានស្លាប់ សរុបអ្នកស្លាប់កើនឡើង៥នាក់

វៀតណាម៖ នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរប្រទេសវៀតណាម បានប្រកាសថា មាន​ករណី​ស្លាប់​ចំនួន ២​ករណី​បន្ថែមទៀត ដោយសារ COVID-19​ ដោយករណី​ស្លាប់​នេះ សរុប​ឡើងដល់៥​ករណី រីឯចំនួនអ្នក​ឆ្លង​កើន​ឡើងដល់៥៩០​ករណី​ ។ ​យោងតាមរាយការណ៍​របស់អាជ្ញាធរ​សុខាភិបាលវៀតណាម បានបញ្ជាក់ថា ... Read More »

ជនញៀនថ្នាំម្នាក់លួចដុតហាងលក់គ្រឿងសំណង់របស់ចិននៅផ្លូវ៦០ម៉ែត្រឆេះផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ បុរសម្នាក់ដោយសារឥទ្ធិពលគ្រឿងញៀនឡើងដល់កម្រិត បានយកដំបងឈើវាយបំបាក់កាមេរ៉ាសុវត្ថិភាព រួចដុតបំផ្លាញសម្ភារហាងលក់គ្រឿងសំណង់ចិនមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យអណ្ដាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលផងដែរ តែភ្លើងបានឆេះខ្ទេចអស់ហើយនៅសល់តែគ្រោងដែកប៉ុណ្ណោះ ចំណែកឯបុរសបែកថ្នាំនោះគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ... Read More »

សមត្ថកិច្ចឃាត់ខ្លួនឃាតកសម្លាប់មនុស្ស២នាក់នៅស្រុកកូនមុំបានហើយ ព្រោះតែឃាតកខឹងរឿងសហាយស្មន់ជាមួយប្រពន្ធខ្លួន

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ នេះ បានឃាត់ខ្លួនឃាតកសម្លាប់មនុស្ស២នាក់បានហើយ ហើយឃាតករបានប្រាប់ថាខ្លួនខឹងរឿងសហាយស្មន់ជាមួយប្រពន្ធខ្លួន ។  សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តរតនគិរី ... Read More »

អ្នកគាំទ្ររបស់ប្រធានាធិបតីប្រេស៊ីល ត្រូវបានគេចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត

អន្តរជាតិ៖ ក្រុមហ៊ុនហ្វេសប៊ុក បានអនុវត្តតាមបទបញ្ជារបស់តុលាការកំពូលរបស់ប្រទេសប្រេស៊ីលទាំងបង្ខំ ដើម្បីរារាំងគណនីរបស់សម្ព័ន្ធមិត្តកំពូលៗជាច្រើន របស់ប្រធានាធិបតីស្ដាំនិយម លោក Jair Bolsonaro។ ហើយក្រុមនេះត្រូវបានចោទប្រកាន់ ពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប្រឆាំងនឹងចៅក្រម។ សូមជម្រាបថា អ្នកគាំទ្ររបស់លោក Jair Bolsonaro ត្រូវបានគេចោទប្រកាន់ ... Read More »

អ្នកមានមិនអំនួត បង្ហាញពីភាពសាមញ្ញ ឱ្យអ្នកវិនិយោគទុនគិតមិនដល់

អាមេរិក៖ បុរសជនជាតិឥណ្ឌាម្នាក់បានដើរចូលទៅក្នុងធនាគារមួយក្នុងទីក្រុងញូវយ៉ក។ គាត់បានប្រាប់បុគ្គលិកធនាគារថា គាត់ត្រូវទៅអឺរ៉ុប ២ សប្តាហ៍ហើយត្រូវការខ្ចីលុយ ៥ពាន់ដុល្លារ។ ភ្នាក់ងារធនាគារបានប្រាប់បុរសនោះថា ធនាគារតម្រូវអោយគាត់មានរបស់បញ្ចាំ ដើម្បីអាចខ្ចីលុយបាន។ ដូច្នេះគាត់ក៏បានហុចឯកសារពាក់ព័ន្ធ ព្រមទាំងសោរឡាន Ferrari តម្លៃ ៧៥០ពាន់ដុល្លារ ... Read More »

ក្មេងប្រុសម្នាក់ក្រោយពីបាត់ខ្លួនប៉ុន្មានថ្ងៃ ពេលរកឃើញក្លាយជាចំណីក្រពើបាត់ទៅហើយ

អន្តរជាតិ៖ ក្រពើទន្លេមួយក្បាល ដែលមានប្រវែង៤,៥​ ម៉ែត្រ ត្រូវបានអាជ្ញាធរម៉ាឡេស៉ីសហការគ្នាដាក់អន្ទាក់ចាប់វា ក្រោយសង្ស័យថាវាបានសុីក្មេងប្រុសម្នាក់ដែលមានឈ្មោះថាRicky anak Ganya អាយុ១៤ឆ្នាំនៅពេលដែលក្មេងប្រុសរូបនេះកំពុងតែរើសខ្ចងខ្ចៅនៅក្នុងទន្លេនោះ។ អាជ្ញាធរម៉ាឡេស៉ី បានបញ្ជាក់ថា ក្រោយពីមានពាក្យបណ្តឹងរបស់គ្រួសារនៃសពជុំវិញការបាត់ខ្លួនរបស់សមាជិកក្រុមគ្រួសាររបស់គាត់រួចមក នាយកដ្ឋានសត្វព្រៃបានដាក់អន្ទាក់ដោយយកសត្វមាន់ធ្វើជាធ្នាក់នៅកន្លែងដែលមានចម្ងាយឆ្ងាយពីកន្លែងកើតហេតុ៣គីឡូម៉ែត្រ រហូតដល់ថ្ងៃ ៣១​ ... Read More »

អាជ្ញាធរម៉ាឡេសុី ប្រើធម៌ក្ដៅដោយចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរប្រទេសម៉ាឡេសុី បានប្រកាសកាលពីថ្ងៃទី១ ខែសីហាម្សិលមិញនេះតទៅ ចាប់ផ្ដើមផាកពិន័យជាទឹកប្រាក់ពីប្រជាពលរដ្ឋណា ដែលចេញដើរតាមទីសាធារណៈ ដោយមិនពាក់ម៉ាស់ការពារវីរុសកូរ៉ូណា។ អាជ្ញាធរម៉ាឡេស៉ី បន្តថា ជាក់ស្ដែងនាវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រថ្ងៃទី១ ខែសីហា អាជ្ញាធរតំបន់ បានស្ទាក់ចាប់ពលរដ្ឋមួយក្រុម មានគ្នីគ្នាចំនួន២០នាក់ ... Read More »

លិចទូកដឹកភ្ញៀវទេសចរ៣គ្រឿងនៅក្រុងកោះរ៉ុងដោយសារខ្យល់កន្ដ្រាក់ខ្លាំង

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ មានករណីលិចទូកដឹកភ្ញៀវទេសចរដែលបោះយុថ្កាចោល (មិនមានមនុស្សជិះ) ចំនួន៣គ្រឿងនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ទូកទាំងបីគ្រឿងនេះ ... Read More »

ថ្ងៃ​ទី​២សីហា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ៥៤២គ្រឿង​ ត្រូវ​បាន​ផាកពិន័យ

ភ្នំពេញ ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​២សីហា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ៥៤២គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​ ​។ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី២​ ខែសីហា​ ឆ្នាំ​២០២០​នេះ​ ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ ... Read More »

រដ្ឋ​វិចទ័ររៀ ប្រទេសអូស្ត្រាលី ប្រកាសស្តីពី “ស្ថានភាពគ្រោះមហន្តរាយ” បង្កឡើងដោយកូវីដ​-១៩

អន្តរជាតិ៖អភិបាលរដ្ឋ​វិចទ័ររៀ ប្រទេសអូស្ត្រាលី​លោក ​Daniel Andrews នៅថ្ងៃទី​២ ខែសីហា បានប្រកាសពី “ស្ថានភាពគ្រោះមហន្តរាយ” នៅក្នុងរដ្ឋនេះ​​។ ទន្ទឹមនឹងនោះ ក៏បានឡើងគម្រោងបិទរដ្ឋទាំងមូល​​ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ អូស្ត្រាលី បានបញ្ជូនក្រុមគ្រូពេទ្យ​ជាបន្ទាប់ទៅកាន់រដ្ឋវិចទ័ររៀក្រោយមានករណីឆ្លងរាលដាលច្រើន។ គិតចាប់ពី​ម៉ោង​៦ល្ងាចថ្ងៃទី​២ ខែសីហា ... Read More »

ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ យោងតាមអាជ្ញាធរមូលដ្ឋានប្រាប់អោយដឹងនៅរសៀលថ្ងៃទី២ សីហា២០២០នេះថា ផ្លូវសម្តេចសង្ឈ(ថ្មដា)វាលរេញ-ស្ទឹងហាវ ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង២រសៀលនេះ  រថយន្តធន់ធំត្រូវបានផ្អាកមិនអោយធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តាអាសន្ន ដោយហេតុថា នៅកំណាត់ផ្លូវនោះត្រង់ចំណុចស្ពានទី៨ស្ថិតក្នុងឃុំជើងគោ ផ្លូវក្រាលកៅស៊ូត្រូវបានបាក់ស្រុតដោយទឹកហូរច្រោះ  តែសម្រាប់រថយន្តធន់តូចអោយដំណើការធម្មតា។ សូជម្រាបថា៖ ក្នុងចន្លោះម៉ោង ១១និង០០ព្រឹក រហូតដល់ម៉ោង១និង០០រសៀលថ្ងៃទី២ ... Read More »

ប្រេស៊ីល រកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មី ជាង៤៥,០០០នាក់ថែមទៀត ខណៈជាង ១,០០០នាក់ទើបតែស្លាប់

ប្រេសុីល ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា រដ្ឋាភិបាលប្រេស៊ីលបានរាយការណ៍ថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ្នកជំងឺ COVID-19 ចំនួន១,០៨៨នាក់បានបាត់បង់ជីវិត ... Read More »

ប្រជាជនវៀតណាមជាង១លាននាក់ នៅទីក្រុងដាណាង ត្រៀមធ្វើតេស្តរក COVID-19

វៀតណាម ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ បានអោយដឹងថា អាជ្ញាធរកំពុងត្រៀមធ្វើតេស្តទៅលើប្រជាជនទាំង ១.‌១លាននាក់នៃទីក្រុងដាណាង (Danang) ដែលបានក្លាយជាចំណុចកណ្តាលថ្មីនៃការផ្ទុះរាលដាលជំងឺនេះ របស់ប្រទេសវៀតណាម បន្ទាប់ពីក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ ... Read More »

ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់ Apple សម្រេចលុបកម្មវិធី និងហ្គេមជាច្រើនចេញពី Store ក្នុងប្រទេសចិន

អាមេរិក ៖ ដោយសារតែបញ្ហាពាក់ព័ន្ធនឹងផ្លូវច្បាប់ និងសុវត្ថិភាពអ្នកប្រើប្រាស់ ធ្វើអោយក្រុមហ៊ុន Apple បានលុបចោលនូវកម្មវិធី និងហ្គេមជាច្រើនចេញពី App Store របស់ប្រទេសចិន។ កម្មវិធីទូរស័ព្ទប្រមាណ ២៩៨០០ ត្រូវបានលុបចេញពី Store ... Read More »

តាមស្ថានីយប្រេងឥន្ធនៈ ខ្លះលក់ប្រេងលើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះតម្លៃប្រេងតាមស្ថានីយខ្លះលក់លើសតម្លៃកំណត់ របស់ក្រសួងពាណិជ្ជកម្ម ដោយកន្លងមកតម្លៃប្រេងសាំងតម្លៃតែ២២៥០រៀលតែប៉ុណ្ណោះ តែរហូតមកដល់ខែកក្កដា ឆ្នាំ២០២០នេះ តម្លៃប្រេងសាំងតាមស្ថានីយប្រេង ឥន្ធនៈ នានា នៅទូទាំងរាជធានី បានកើនឡើងជាលំដាប់តែម្ដង។ នៅថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១៥ ខែកក្កដា ... Read More »

មុននេះបន្តិច នៅក្រុង-ខេត្តព្រះសីហនុ មានខ្យល់កន្ត្រាក់បានបន្តបក់បោកខ្លាំង

ខេត្តព្រះសីហនុ៖ ក្នុងចន្លោះម៉ោង ១១និង០០ព្រឹក រហូតដល់ម៉ោង១និង០០រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់បានបន្តបក់បោកខ្លាំង ក្នុងក្រុង-ស្រុក នៃខេត្តព្រះសីហនុ។ រីឯតាមតំបន់ឆ្នេរសមុទ្រ មានរលកធំៗ មានភ្លៀងធ្លាក់ច្រើន លាយខ្យល់បក់បោកខ្លាំង ដែលប្រឈមនឹងជំនន់ទឹកភ្លៀង (Flash ... Read More »

រូបមន្តវិធីធ្វើប្រហុកចិញ្រ្ចាំក្រសាំង ឆ្ងាញ់ពិសារ អស់ទាស់ម៉ង

ភ្នំពេញ៖ គ្រឿងផ្សំ៖ ប្រហុកសាច់(លាងទឹកឲ្យស្អាត ២ស្លាបព្រាបាយ,ក្រសាំង(ឆ្គៀរយកសាច់) ១-២ផ្លែ,គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ,ខ្ទឹមស ២កំពឹស,ម្ទេស ដាក់តាមចំណូលចិត្ត,ស្លឹកជីរនាងវង,ស្ករស ១ស្លាបព្រាកាហ្វេ,ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ,បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកកួរ ... Read More »

មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ប្រកាស​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​

ភ្នំពេញ កាលពីថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ ​មូលនិធិ​ខ្មែរ​ចំណាកស្រុក​សម្តេច​តេ​ជោ សែន ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ បានប្រកាស​សម្តែង​ការគាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ ជាពិសេស​ចំណាត់ការ​ប្រកបដោយ​គ​តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ... Read More »

លោកស្រី ម៉ែន សំអន បានផ្តល់អនុសាសន៍៥យ៉ាង និងអំពាវនាវឱ្យពលរដ្ឋអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ-១៩

ខេត្តស្វាយរៀង៖ សូមប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តគម្លាតសង្គម ដើម្បីប្រឆាំងកូវីដ១៩។ នេះជាប្រសាសន៍ លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអំពាវនាវដល់ជនរួមជាតិ។ លោកស្រីថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០គ្រួសារ នៅក្នុងសង្កាត់ស្វាយរៀង ... Read More »

ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខកងកម្លាំងនគរបាលនៃអង្គភាពអន្តរាគមន៍

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ... Read More »