ព័ត៌មានទាន់ហេតុការណ៍៖
'

បោះឆ្នោតអាមេរិក​៖ ផ្ទុះរថយន្តអ្នកគាំទ្រលោកត្រាំ ត្រូវគេលួចដុតបំផ្លាញ

អន្តរជាតិ៖គ្រួសារមួយនៅទីក្រុង Brooklyn បានឲ្យដឹងថា ផ្ទះសម្រាប់ចតរថយន្តដែលមានរថយន្តសម្រាប់ធ្វើដំណើរមួយគ្រឿងនិងរថយន្តដឹកទំនិញមួយគ្រឿង​ត្រូវក្រុមជនមិនស្គាល់មុខ​ដុតបំផ្លាញ​។ មូលហេតុដែលឈានដល់ការដុតបំផ្លាញនេះ គឺដោយសារតែមានទង់“Trump 2020”។ ក្រុមជំនាញ​FBI និង ATF ត្រូវបានហៅទៅស្រាវជ្រាវការដុតផ្ទះរបស់ លោក Denis និង Deana ... Read More »

តាមក្របួចចោរជំនាញគាស់ផ្ទះលួចទ្រព្យជាង២០លើកនៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវទទួលបានពាក្យបណ្តឹងពី ឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំ ជាជនរងគ្រោះ ថានៅយប់ថ្ងៃទី២៣ខែកញ្ញានេះមានចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ របស់គាត់អស់ជាច្រើន នៅចំណុចបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង /ខេត្តសៀមរាប ក៏បានចុះសហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាបតាមចាប់ជនសង្ស័យបានម្នាក់ភ្លាមៗ។ ... Read More »

រដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីជូនដំណឹងស្តីពី ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាបសម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងក្រុងសៀមរាប។  ក្នុងនោះរដ្ឋបាលខេត្តទុករយៈពេល ១០ថ្ងៃ សម្រាប់ការរុះរើសំណង់រំលោភលើដីផ្លូវ ដីចំណីផ្លូវ អូរ ប្រឡាយ និងដីចំណីស្ទឹងសៀមរាប ... Read More »

អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ៥,៣០០អំពូល នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យក្រុមហ៊ុន Minebea (Cambodia) Co,Ltd ធ្វើបទបង្ហាញគម្រោងបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតចំនួន ... Read More »

ខ្សែប្រយុទ្ធវ័យជ្រេ Ibrahimovic រកឃើញមានផ្ទុកជំងឺកូវីដ-១៩

ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កីឡាករZlatanIbrahimovic នឹងខកខានការប្រកួតវគ្គជម្រុះជុំទី៣នៃពានរង្វាន់ Europa League បន្ទាប់ពីកីឡាករសញ្ជាតិស៊ុយអែតរូបនេះបានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។ កីឡាករនៅក្នុងក្លិប AC Milan ទៀតដូចជា កីឡាករ Rossoneri ... Read More »

ក្រុម BayernMunich ឈ្នះពានរង្វាន់ UEFA Super Cup ក្រោយឈ្នះ Sevilla២-១

ក្រុម Bayern Munich បានយកឈ្នះក្រុម Sevilla ក្នុងលទ្ធផល ២-១ ក្នុងការប្រយុទ្ធដ៏ស្វិតស្វាញមួយសម្រាប់ព្រឹត្តិការណ៍ UEFA Super Cup ដែលមានរយៈពេលរហូតដល់១២០នាទីកាលពីថ្ងៃព្រហស្បតិ៍។ នៅនាទីទី១៣ក្រុមអេស្ប៉ាញ Sevilla ទទួលបានបាល់ពិន័យ១១ម៉ែត្របន្ទាប់ពី ... Read More »

លោក ឃួង ស្រេង បញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹក លិចលង់នៅរដូវវស្សានេះ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹកលិចលង់នៅក្នុងរដូវវស្សាឆ្នាំនេះ ខណៈសំណង់ស្ថានីយទួលគោកទី២ត្រូវបានសាងសង់រួចរាល់ហើយនោះ ។ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ដ្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ... Read More »

រូបមន្តវិធីធ្វើចាយ៉បំពង ស្រួយឆ្ងាញ់ពិសា មិនពិបាកទេ ត្រឹមរៀនធ្វើមួយពព្រិចភ្នែក

ភ្នំពេញ៖ សូមបញ្ជាក់ថា៖ រូបមន្តវិធីធ្វើចាយ៉បំពង ស្រួយឆ្ងាញ់ពិសា មានគ្រឿងផ្សំដូចជា សាច់ចិញ្រ្ចាំ ៣០០ក្រាម,ខ្ទឹមសចិញ្រ្ចាំ ៣-៤កំពឹស,មីសួ ១ដុំ ឬ៥០ក្រាម,ស្លឹកខ្ទឹមហាន់ល្អិតៗ ១០០ក្រាម,ស៊ុត ១គ្រាប់,អំបិល ១ចុងស្លាបព្រាកាហ្វេ,ម្រេចម៉ត់បន្តិច,ស្ករស ១ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយ,សណ្តែកបណ្តុះ ... Read More »

ក្រសួង​សេដ្ឋកិច្ច​ថៃ​ ស្នើ​សុំឱ្យ​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាតាមច្បាប់​លើ​បណ្តាញ​សង្គម​ធំៗ ដែល​មិន​ព្រម​លុប​ព័ត៌មាន​ខុសច្បាប់​

អន្តរជាតិ៖ ​​កាលពីថ្ងៃទី​២៤ ខែកញ្ញាម្សិលមិញនេះ ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ បានស្នើ​សុំឱ្យ​ប៉ូលិស​បង្ក្រាប​បទឧក្រិដ្ឋ​បច្ចេកវិទ្យាមាន​ចំណាត់ការ​លើ​បណ្ដាញ​សង្គម​ធំៗ​មាន Facebook ,YouTube និងTwitter ជាដើម បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ​ខកខាន​ក្នុងការ​ដកចេញ​រាល់​មាតិការខុសច្បាប់ ទោះ​រង​ការព្រមាន​ក្ដី​។​ ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល លោក ... Read More »

ទាហានកូរ៉េខាងត្បូងត្រៀមលក្ខណៈធ្វើសង្គ្រាម​ក្រោយមន្ត្រីមួយរូបត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់

កូរ៉េខាងត្បូងបានដាក់ទាហានក្នុងស្ថានភាពត្រៀមលក្ខណៈធ្វើសង្គ្រាម ក្រោយពីទាហានកូរ៉េខាងជើងបាន បាញ់សម្លាប់មន្ត្រីជាន់ខ្ពស់​មួយរូប របស់ខ្លួននៅតំបន់សមុទ្រព្រំដែនប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូងនៅថ្ងៃទី​២៥ ខែកញ្ញា​បានប្រកាសថា កម្លាំងទាហានទាំងអស់ស្ថិតនៅក្នុងការត្រៀមលក្ខណៈខ្ពស់ ។ តាមការលើកឡើងរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង​បានបញ្ជាក់ថា​ បច្ចុប្បន្ន​កម្លាំងទាហានត្រូវតែតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់​បំផុតដល់សកម្មភាព​យោធារបស់កូរ៉េខាងជើង​ក៏ដូចជាត្រៀមលក្ខណៈធ្វើសកម្មភាព​ពេលមានសង្គ្រាមផ្ទុះឡើង។ ការប្រកាសខាងលើ​របស់ក្រសួងការពារជាតិ គឺក្រោយពេលកូរ៉េខាងត្បូង​បានបញ្ជាក់ថា មន្ត្រី​ទទួលបន្ទុកដែនសមុទ្រនិង​នេសាទកូរ៉េខាងត្បូង​ត្រូវទាហានកូរ៉េខាងជើងបាញ់សម្លាប់ពេលបំពេញបេសកកម្មនៅតំបន់សមុទ្រជាប់ព្រំដែនប្រទេសទាំងពីរ​។ មន្ត្រីដែលបាត់ខ្លួនមានអាយុ​៤៧ឆ្នាំ​។ ... Read More »

កិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ... Read More »

រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​ទីក្រុង​ប៉េកាំង​ថា៖ ញុះញង់​ឲ្យ​មានការ​តវ៉ា​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​

អន្តរជាតិ៖ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានចោទ​ទីក្រុង​ប៉េកាំង​ថា ការណ៍​ដែល​រដ្ឋាភិបាលចិន ​រិះគន់​ការរើសអើង​ពូជសាសន៍​នៅ​អាមេរិក គឺជា​ការញុះញង់ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​នៅ​អាមេរិក​តែម្ដង​។​ ​ជាក់ស្តែងនៅ​ថ្ងៃទី​២៣ ខែកញ្ញាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះបានប្រាប់​សមាជិកសភា​នៃ​រដ្ឋ Wisconsin ថា៖ រដ្ឋាភិបាលចិន​ ... Read More »

ជើងហោះហើរអន្តរជាតិដំបូងគេបង្អស់របស់វៀតណាមបានមកដល់នៅថ្ងៃត្រង់ថ្ងៃទី២៥ខែកញ្ញា

នៅវេលាថ្ងៃត្រង់ថ្ងៃទី​២៥ ខែកញ្ញា ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ លើកដំបូងបង្អស់របស់វៀតណាម​បានចូលមកដល់អាកាសយានដ្ឋានអន្តរជាតិ ណូយបាយ (Noi Bai)នៅទីក្រុងហាណួយ ។ ជើងហោះហើរលេខ VN417 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គឺជាជើងហោះហើរអន្តរជាតិដំបូងក្រោយពីបានផ្អាកជាច្រើនខែដោយសារតែកូវីដ​-១៩ ។ ... Read More »

លិខិតមិត្តអ្នកអាន៖« កម្ពុជារងគ្រោះព្រោះនយោបាយគ្មានសត្រូវ »

ភ្នំពេញ៖ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់សម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពី ឥទ្ធិពល ... Read More »

លោក ម៉ុម សារឿន បើកកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជរដ្ឋាភិបាល

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានារបស់រាជរដ្ឋាភិបាល ពង្រឹងនូវវិធានការទប់ស្កាត់ការកាប់រានទន្ទ្រាន ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយឯកសារ ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តកោះកុង៖ នាព្រឹកថ្ងៃសុក្រៃទី២៥ ខែកញ្ញា ឆ្នាំ២០២០លោក សំឃីត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកស្រីអភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញស្វាគមន៍  ឧត្តមសេនីយ៍ឯក នាក់ ... Read More »

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអ្នកទទួលការសាងសង់។ លោកអភិបាលខេត្ត ... Read More »

សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ បើតាមក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពលរដ្ឋ ... Read More »

រឿងព្រេងខ្មែរ÷រឿង អាមាត្យ​រក្សា​ព្នៅ​ព្រះ​រាជ​ទ្រព្យ

មាន​និទាន​មួយ​ដំណាល​ថា  មាន​អាមាត្យ​ម្នាក់​តែង​រក្សា​និង​រាប់​ផ្លែ​ព្នៅ​ព្រះ​រាជ​ទ្រព្យ របស់​ព្រះ​មហាក្សត្រ​មួយ​អង្គ កាល​ណា​ផ្លែ​ព្នៅ​នោះ​ទុំ ក៏​បេះ​យក​ទៅ​ថ្វាយ​ជានិច្ច​ពុំ​ដែល​ខាន គាប់​ជួន​ថ្ងៃ​មួយ​នោះ បុរស​ម្នាក់​កាន់​ទំពក់​ទៅ​បេះ​ផ្លែ​ព្នៅ ដើរ​ទៅ​ក្បែរ​ខាង​ដើម​ព្នៅ ដែល​អាមាត្យ​នៅ​ថែ​រក្សា​នោះ ។ អាមាត្យ​មើល​ទៅ យល់​បុរស​នោះ​កាន់​ផ្លែ​ព្នៅ​នៅ​ថ្នក់ ទំពក់​នៅ​ដៃ ក៏​ទៅ​រាប់​ផ្លែ​ព្នៅ​នៅ​ដើម​នោះ​មើល ឃើញ​តែ​ទង​ទទេ​ទើប​គិត​ថា ... Read More »

កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកំលាំងអាជ្ញាធរមូលដ្ឋានជួយបិទទំនប់ស្តុបទឹកសហគមន៍ភូមិដងរ៉ែក

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងចំនួន៨២នាក់ ដោយធ្វើការសហការជាមួយកម្លាំង វរសេនាតូចលេខ១ អាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ... Read More »

ប្រាសាទភិមានអាកាស ជារាជវាំងឆ្លងកាត់ច្រើនសម័យកាល

ភ្នំពេញ៖ បើយោងតាមប្រភពពីសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ បានបញ្ជាក់ឱ្យដឹងថា៖ តាមសិលាចារឹក ប្រាសាទភិមានអាកាស មានឈ្មោះថា ហេមស្រឹង្គគិរី ត្រូវបានស្ថាបនាដំបូងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ ដោយកម្រតាញស្រីសត្យាស្រ័យរវាងឆ្នាំ៩១០ ហើយបន្តកសាងក្នុងរាជ្យក្រោយៗទៀត។ ប្រាសាទភិមាអាកាស ស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ... Read More »

លោក ស សុខា ប្រជុំពិធីផ្សព្វផ្សាយកម្មវិធីកំណែទម្រង់សាកលវិទ្យាល័យបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យបាត់ដំបង បានដឹកនាំអនុប្រធាន ... Read More »

លោក ប្រាក់ សុខុន អញ្ជើញទៅជួបសំណេះសំណាលជាមួយនាយទាហាន-ពលទាហាននៃកងកម្លាំងមួកខៀវកម្ពុជាដែលទើបត្រឡប់មកពីបេសកកម្មនៅប្រទេសម៉ាលី

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយ នាយឧត្តមសេនីយ៍ សែម ... Read More »

ពិតជាអស្ចារ្យមែន! កណ្ដុរដោះមីនមួយក្បាល ក្រោយពីសម្រេចការងារក្នុងប្រទេសកម្ពុជា បានឈ្នះមេដាយមាស

ភ្នំពេញ៖ វាពិតជាអស្ចារ្យខ្លាំងណាស់ ខណៈដែរសត្វកណ្ដុរ Magawa បានជួយស្វែងរកគ្រាប់មីន៣៩គ្រាប់ និងមានគ្រាប់មិនទាន់ផ្ទុះចំនួន២៨គ្រាប់នៅក្នុងអាជីពការងាររបស់វា ហើយសត្វកណ្ដុរយក្សអាហ្វ្រិកមួយក្បាលនេះក៏បានទទួលរង្វាន់មេដាយមាសដ៏មានកិត្យានុភាពមួយ សម្រាប់ការងាររបស់វា ដែលបានខិតខំស្វែងរកគ្រាប់មីន។ បើយោងតាមអង្គការសប្បុរសធម៌របស់ចក្រភពអង់គ្លេស PDSA បានបញ្ជាក់ថា អង្គការបានប្រគល់ជូនសត្វកណ្ដុរមួយក្បាលនេះ នូវមេដាយមាសសម្រាប់ការលះបង់ជីវិត ដើម្បីបំពេញកាតព្វកិច្ចក្នុងទីតាំង ... Read More »

២៥កញ្ញា គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​នៃ​បុគ្គល​ជា​ទី​គោរព​ម្នាក់​នៃ​នគរ​កម្ពុជា​ គម្រប់៥១ ព្រះវស្សាគត់ គឺសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

ភ្នំពេញ៖ បើយោងតាមប្រភពពី(ស្រែខ្មុក) បានបរិយាយឱ្យដឹងថា៖ នៅថ្ងៃ​សុក្រ ទី២៥ ខែ​កញ្ញា ឆ្នាំ​២០២០ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​នៃ​បុគ្គល​ជា​ទី​គោរព​ម្នាក់​នៃ​នគរ​កម្ពុជា​ គម្រប់៥១ ព្រះវស្សាគត់ ។ បុគ្គល​ដែល​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​សាសនា ចំពោះ​ជាតិ និង​ចំពោះ​រាជ​បល្ល័ង្ក​។ ... Read More »

ជនមិនស្គាល់មុខចូលលួចគាស់ទូដែកលួចលុយអស់ជាង២ពាន់ដុល្លារក្នុងរោងចក្រវ៉ាយអិនថិច

ខេត្តកណ្ដាល៖ជនសង្ស័យមិនស្គាល់អត្តសញ្ញាណចូលគាស់ទូដែកក្នុងរោងចក្រ វ៉ាយអិនថិច លួចលុយអស់ជាង២ពាន់ដុល្លារ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង៦និង៣០នាទី ស្ថិតក្នុងភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុក ពញាឮ ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ... Read More »

ជប៉ុន កំពុង​ពិចារណា​​ឲ្យនិស្សិត​ និង​បុគ្គលិក​ពេទ្យ​មកពីប្រទេសផ្សេងៗចូល​ប្រទេសខ្លួនវិញ តែ​ភ្ញៀវទេសចរ​បន្ត​ហាមឃាត់​

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក​របស់​ជប៉ុន Asahi Shimbun បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ទី ២៣ ខែកញ្ញា​នេះ​ថា​៖រដ្ឋាភិបាលជប៉ុន កំពុង​ពិចារណា​ក្នុងការ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ស្នាក់នៅ​រយៈពេល​វែង​ឲ្យ​ចូលមកក្នុង​ប្រទេស​ឡើងវិញ​។ប៉ុន្តែ​ចំពោះ​ភ្ញៀវទេសចរ នៅ​មិនទាន់​អនុញ្ញាត​នោះទេ​។​ ខណៈដែលប្រទេស​ជប៉ុន ​កំពុង​គិតគូរ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​របស់​ជន​បរទេស ក្នុងស្ថានភាព​ជំងឺ COVID-19 នៅ​ប្រទេស​ហាក់​ធូរស្រាល​។ ចំពោះការអនុញ្ញាត​នេះ ... Read More »

ទីបំផុត..! នាយឧត្តមសេនីយ៍ នេត សាវឿន សម្រេចអនុវត្តវិន័យ និងព្យួរការងារនាយនគរបាលរឿងដកកាំភ្លើងភ្ជង់ម្ចាស់ហាងគុយទាវ និងប្រគល់ឲ្យតុលាការចាត់ការបន្ដតាមច្បាប់

ភ្នំពេញ៖ បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ គឺនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចអនុវត្តវិន័យកងកម្លាំង និងព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្ម ... Read More »

អាវុធហត្ថបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ នៅស្រុកសាលាក្រៅ

ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់នៅសារធាតុញៀនដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចដីរបស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ... Read More »

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ

ភ្នំពេញ៖ បើយោងតាមប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន តាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋលេខាធិការ ... Read More »