ព័ត៌មានទាន់ហេតុការណ៍៖
'

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅក្រុងសៀមរាប

ខេត្តសៀមរាប ៖ អគ្គិភ័យបានបំផ្លាញផ្ទះប្រជាពលរដ្ឋ២ខ្នង ដែលសាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី ខូចខាតទាំងស្រុងស្ថិតនៅក្នុងក្រុមទី១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង សៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

វិធីធ្វើឆាសាច់គោផ្កាខាត់ណាទឹកប្រេងខ្យងពិសេស

ភ្នំពេញ៖ វិធីធ្វើឆាសាច់គោផ្កាខាត់ណាទឹកប្រេងខ្យងពិសេស មានគ្រឿងផ្សំ៖ សាច់គោ ២០០ក្រាមហាន់ស្តើងល្មម ឬហាន់ជាដុំៗល្មម,ផ្កាខាត់ណាខៀវ ២០០ក្រាម,ការ៉ុត ៣០ក្រាម,ខ្ទឹមបារាំង ពាក់កណ្តាល,ទឹកប្រេងខ្យង ២ស្លាបព្រាបាយ,ទឹកស៊ីអុីវ កន្លះស្លាបព្រាបាយ,ស្ករស កន្លះស្លាបព្រាបាយ,ប្រេងល្ង ១ស្លាបព្រាកាហ្វេ,ខ្ទឹមសចិញ្រ្ចាំ។ ដោយឡែកវិធីធ្វើដូចខាងក្រោម៖ ទី១-យកផ្កាខាត់ណា ... Read More »

រឿងព្រេងខ្មែរ÷ រឿងឈ្មួញ​រើស​បាន​កំណប់​មាស

មាននិទានមួយថា៖  មានឈ្មួញរទេះ ៥០០ ទៅជួញក្នុងនគរមួយ ដាក់រទេះកណ្ដាលព្រៃនៅតំបន់ជាទីឥតទឹក ហើយឈ្មួញទាំងនោះបណ្ដើរគ្នាទៅរកទឹក ទៅដល់ស្ទឹងមួយជួបនឹងកំណប់មាសក្នុងស្ទឹងនោះ ។ គ្រានោះមានថ្មើរព្រៃម្នាក់ ដើរមកឃើញមាសនោះដែរ ទើបអស់ឈ្មួញនាំមាសឡើងទៅថ្វាយព្រះមហាក្សត្រក្រាបបង្គំទូលដោយដំណើរថា “ កាលទៅរកទឹកបានឃើញមាសនេះ ” ។ ... Read More »

យន្តហោះយោធាអ៊ុយក្រែនសម្រាប់ហ្វឹកហាត់បានធ្លាក់សម្លាប់មនុស្ស២២នាក់

អន្តរជាតិ៖យន្តហោះ​សម្រាប់ហ្វឹកហាត់កម្លាំងទាហាននៅអ៊ុយក្រែនបានជួបគ្រោះថ្នាក់ធ្លាក់ពេលព្យាយាមចុះចតជាបន្ទាន់ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅសម្លាប់មនុស្ស ២២នាក់​។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅយប់ថ្ងៃទី​២៥ខែកញ្ញា ពេលនោះយន្តហោះយោធាប្រភេទAn-26 របស់កម្លាំងទាហានអាកាសអ៊ុយក្រែន បានធ្លាក់នៅតំបន់ Kharkov ស្ថិតនៅភាគខាងជើង​ប្រទេសនេះ សម្លាប់មនុស្ស ២២នាក់​។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្ន ប្រទេសអ៊ុយក្រែន​បានឲ្យដឹងថា យន្តហោះ ដឹកជញ្ជូនយោធាមានមនុស្ស ... Read More »

Man City ជិតឈានដល់ការចុះហត្ថលេខាយកកីឡាករ Ruben Dias ពីក្លិប Benfica

ក្លិបយក្សនៅអង់គ្លេស មេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា នឹងចុះហត្ថលេខានាំយកកីឡាករ Ruben Dias ពីក្លិបBenfica របស់ព័រទុយហ្គាល់។ ក្លិបយក្សនៅ Premier League មួយនេះបានដេញថ្លៃកីឡាករ Jules ... Read More »

អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅការស្ថាបនាបាន៥៥ភាគរយហើយ

ភ្នំពេញ៖ ការដ្ឋានស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ គិតមកដល់ពេលនេះ ការស្ថាបនាទាំងមូលសម្រេចបានប្រមាណ៥៥ភាគរយហើយដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ខណៈតំបន់នេះទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។     ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ កញ្ញា ... Read More »

ក្រោយមេដឹកនាំប្រឆាំង អះអាងថា៖ ខ្លួន​មាន​សំឡេង​គ្រប់គ្រាន់​បង្កើត​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​ ,ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថាការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​

អន្តរជាតិ៖ បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែលអះអាងថា៖ ​លោកបាន​ប្រមែ​ប្រមូល​សំឡេងគាំទ្រ​គ្រប់គ្រាន់​ក្នុង​សភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​ហើយ ។ ប៉ុន្តែតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានលើកឡើងថា ការអះអាង​នេះ​ប្រហែល​គ្រាន់​ជា​សារ​នយោបាយ​ប៉ុណ្ណោះ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bernama ... Read More »

សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ាត់វ៉ៃធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ

ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនបានហើយ ករណីឪពុកយកខ្សែក្រវ៉ាត់វ៉ៃធ្វើទារុណ្ឌកម្មលើកូនស្រីខ្លួនឯងបង្កើត នៅស្រុកពញាឮ ខេត្តកណ្តាល ។ នេះបើយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២០។ សូមបញ្ជាក់ថា៖ ករណីប្រើអំពើហិង្សាក្នុងគ្រួសារ កើតហេតុកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ... Read More »

ក្រុមការងាររាជរដ្ឋាភិបាលផ្សព្វផ្សាយនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះនិងដំណើរត្រៀមរៀបចំការបោះឆ្នោតដល់មន្រ្តីមូលដ្ឋានខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធីផ្សព្វផ្សាយស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងដំណើរការរៀបចំការបោះឆ្នោត បានរៀបចំឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ... Read More »

ប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារមកពី៥ភូមិ បានទទួលបណ្ណសមធម៌ពីក្រុមការងារ រាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា

      ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ៤០គ្រួសារ មកពី៥ភូមិបានទទួលបណ្ណសមធម៌ (ក្រ១) (ក្រ២) ពីក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វាជាលើកទី៣ សរុបទាំង៣លើកនេះមាន៣៩៦គ្រួសារ និងក្រុមការងារចុះជួយសង្កាត់កោះដាច់ ដោយមានការចូលរួមជាអធិបតីពីលោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វា ... Read More »

នាយករដ្ឋមន្រ្តីអូស្ត្រាលី ប្រកាសថា៖ បើខ្លួនអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ បានជោគជ័យ នឹងចែកចាយឲ្យបានទូទាំងពិភពលោក

អន្តរជាតិ៖ កាលពីថ្ងៃសុក្រទី២៥ ខែកញ្ញាម្សិលមិញនេះ លោក ស្កុត ម៉ូរីសុន(Scott Morrison) នាយករដ្ឋមន្រ្តីអូស្រ្តាលី បានទទូចថាប្រទេសណាដែលអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 បានជោគជ័យ ត្រូវចែករំលែកជាសកលព្រោះបើមិនដូច្នោះទេ ប្រវត្តិសាស្ត្រនឹងក្លាយទៅជាចៅក្រមកាត់ក្តីរឿងនេះមិនខាន។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA ... Read More »

អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់៖ មាតាបិតា កុំបន្ទោសកូនរពឹស សំខាន់គិតពីអនាគតគាត់វិញ នោះជាកាតព្វកិច្ច

ខេត្តសៀមរាប៖ ក្នុងដំណើរចុះចែកអំណោយកាកបាទក្រហម លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបន្ទាយស្រី ខេត្តសៀមរាប បានបញ្ចេញគំនិតថា៖ ក្មេងប្រុសអាយុ៣ឆ្នាំ រើសកណ្តបស្បូវដែលបាក់ធ្លាក់ពីលើដំបូលយកមកដុតលេង បណ្តាលឱ្យភ្លើងឆេះផ្ទះ។ តើជាកំហុសអ្នកណា? លោកលើកឡើងថា៖ រឿងដ៏គួរឱ្យអកុសលមួយនេះបានកើតទៅលើក្រុមគ្រួសារក្រីក្រមួយនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ... Read More »

អគ្គិភ័យឆេះក្លិប N8 ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង

ភ្នំពេញ ៖ ក្លិបN8ត្រូវបានអគ្គិភ័យឆាបឆេះ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់យ៉ាងសកម្ម។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧កែងផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេ បានឮសំឡេងស្រែកឲ្យគេជួយខណៈ ... Read More »

ប្រមុខរដ្ឋ​វៀតណាម​ ​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូងទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី

អន្តរជាតិ៖ លោក ង្វៀន ភូ​ជុង ប្រធានាធិបតី​វៀតណាម កាលពីថ្ងៃទី​២៤ ខែកញ្ញាថ្មីៗនេះ បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិនិង​បញ្ឈប់​សកម្មភាព​ឯកតោភាគី ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ ។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតីរូបនេះ ក៏បាន​ប្តេជ្ញា​រក្សា​ស្ថិរភាព សន្តិភាព ... Read More »

វាយក្មួយមួយបំពង់ទីបរងរបួសធ្ងន់សមត្ថកិច្ចកិច្ចឃាត់ខ្លួនបែកធ្លាយលួចម៉ូតូមួយករណីទៀត

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារម្នាក់បានទាស់ពាក្យសម្ដីជាមួយបងប្រុសរបស់ខ្លួនឯងឈានដល់ប្រតាយប្រតប់គ្នា ហើយខណៈក្មួយប្រុសមកឃាត់ក៏យកបំពង់ទីបវាយទៅលើក្មួយចំក្បាលបណ្ដាលឲ្យរងរបួសយ៉ាងដំណំ លុះពេលសមត្ថកិច្ចឃាត់ខ្លួនសួរនាំក៏បែកធ្លាយធ្លាប់ធ្វើសកម្មភាពលួចម៉ូតូគេមួយករណីបន្ថែមទៀត។ ករណីបង្កហិង្សាដោយចេតនាខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០​ វេលាម៉ោង៨និង១០នាទី នៅចំណុចផ្ទះឈ្មោះផង់ ផល្លី ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

លោក ហ៊ុន ម៉ានី បន្តចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ចំនួនសរុបប្រមាណជា ៤៥២នាក់ នៅទីបញ្ជាការវរៈសេនាតូចលេខ១

ខេត្តប៉ៃលិន៖ ឆ្លៀតក្នុងឱកាសបំពេញបេសកកម្មក្នុងខេត្តប៉ៃលិន ប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា​ ដឹកនាំដោយ​ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងការពារព្រំដែន ចំនួនសរុបប្រមាណជា ៤៥២នាក់ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ... Read More »

ទីបំផុត..! យុវជនជាច្រើនដាក់ពាក្យប្តឹងចាងហ្វាងផលិតកម្មDL ពីបទឆបោក ហើយ

ភ្នំពេញ៖ បុរសដែលសង្ស័យថាបានបោកប្រាស់ប្រាក់យុវជនជាច្រើន ដោយសន្យាថានឹង ជួយឲ្យយុវជនទាំងនោះកំពុងរងការចោទប្រកាន់ពីក្រុមយុវជនជាច្រើនដែលពួកគេបាន ដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីជំនាញដើម្បីធ្វើការស្រាវជ្រាវរកយុត្តិធម៌។ ថ្មីៗនេះមានការសង្ស័យលើផលិតកម្មDL ថាបានប្រើប្រាស់រូបភាពអូសទាញយុវជនឲ្យចូលរៀនលើជំនាញសិល្បៈនិងការចេញសម្តែងដោយការបង់លុយឲ្យផលិតកម្ម។ មានការទម្លាយដែរថាយុវជនខ្លះត្រូវបានផលិតកម្មអូសទាញ ឲ្យបង់ប្រាក់រាប់រយដុល្លារឲ្យទៅ ផលិតកម្មដើម្បីបានចូលថតភាពយន្ត ឬឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែមិនបានធ្វើតាមការសន្យា។ បុរសថៅកែផលិតកម្មនេះក៏ត្រូវសង្ស័យថាជាអ្នកនៅពីក្រោយការប្រើប្រាស់គណីយក្លែងក្លាយមួយប្រើប្រាស់រូបថតផលិតករស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ប្រទេសថៃ ដើម្បីបោកប្រាស់ប្រាក់ពីជនរងគ្រោះជាហូរហែមកនោះផងដែរ។ ក៏មានករណីសង្ស័យលើចាងហ្វាងផលិតកម្ម ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បន្តអញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកលើស្ទឹងទូកមាស នៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត

ខេត្តកំពត៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ ក្នុងការដំណើរបេសកកម្មបន្តចុះពិនិត្យស្ថានភាពទឹក លោក ... Read More »

សមត្ថកិច្ចរកឃើញហើយ បុរសហុងគ្រី ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ-១៩ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ មន្រ្តីនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានថា ៖ «នៅវេលាម៉ោង ៩៖៣០នាទីព្រឹកថ្ងៃនេះ ជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ-១៩ ត្រូវបានរកឃើញហើយ ដោយគាត់បានស្នាក់នៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប»។ បន្ទាប់ពីបុរសជនជាតិហុងគ្រី ... Read More »

ផឹកស្រាស្រវឹងជ្រុលវង្វេងស្មារតីដើរធ្លាក់ចូលទឹកស្រែសន្លប់

ភ្នំពេញ ៖ បុរសម្នាក់ជាសន្តិសុខក្រុមហ៊ុនឯកជន ក្រោយពីផឹកស្រាស្រវឹងជោកជាំ មកត្រូវបានគេប្រទះឃើញដេកត្រាំក្នុងទឹកស្រែ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ បុរសខាងលើគេមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ មានអាយុជាង៥០ឆ្នាំ ... Read More »

ព័ត៌មានបឋម៖ បុគ្គលិកក្រុមហ៊ុន E-Gets ដឹកអាហារចិនតាមអនឡាញ ចំនួនជាង៤០០នាក់ផ្ទុះការតវ៉ាដោយសារក្រុមហ៊ុនទម្លាក់ប្រាក់ខែពួកគាត់

ភ្នំពេញ៖ បុគ្គលិកក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះ E-Gets បានកើតទុក្ខមិនសុខចិត្តពីក្រុមហ៊ុនដែលទម្លាក់ប្រាក់ខែពួកគាត់ពី១ដុល្លារក្នុងមួយបុងរហូតធ្លាក់មកដល់៨០សេនក្នុង១បុង ។ ហេតុការណ៍ផ្ទុះការតវ៉ានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីបុគ្គលិកបានឱ្យដឹងថា ក្រុមហ៊ុន E-Gets ដែលជាក្រុមហ៊ុនដឹកអាហារចិនតាមអនឡាញបានចេញគោលការណ៍សម្រាប់ខែតុលាជូនដល់ក្រុមបុគ្គលិកដឹកជញ្ជូនត្រូវកាត់បន្ថយប្រាក់ខែពី១ដុល្លារក្នុងមួយបុង ... Read More »

នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា ប្រកាសថា៖ ជប៉ុននិងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ ឲ្យខាងតែបាន ទោះបី COVID-19 មិនទាន់អាចគ្រប់គ្រងបានក៏ដោយ

អន្តរជាតិ៖ នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោក ស៊ូហ្កា យូស៊ីហ៊ីដេ បានអះអាងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) តា​ម​រ​យៈ​វី​ដេ​អូ​ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ថា៖ លោក បានប្តេជ្ញាចិត្តក្នុងការដឹកនាំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិកដែលត្រូវពន្យារទៅឆ្នាំ ២០២១ឲ្យខាងតែបានទោះបី COVID-19 ... Read More »

ក្រសួងសុខាភិបាល៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសព័ត៌មានថា៖ មិនមានករណីជាសះស្បើយ និងមានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបពីស្ថានភាពជំងឺកូវីដ-១៩ ថា៖ គិតត្រឹមម៉ោង ០៧:០០ព្រឹក ... Read More »

មនុស្ស១.០០០នាក់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលទស្សនាក្នុងមួយថ្ងៃសម្រាប់ព្រឹត្តិការណ៍ French Open

អ្នកចូលរួមទស្សនាក្នុងព្រឹត្តិការណ៍វាយតឺន្នីស French Open ឆ្នាំនេះត្រូវបានថយចុះមកនៅត្រឹម១.០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីសនិងនៅជុំវិញទីក្រុងប៉ារីស។ លោក Jean Castex នាយករដ្ឋមន្ត្រីបារាំងបានប្រាប់ទូរទស្សន៍បារាំងថា“យើងនឹងអនុវត្តច្បាប់ដូចគ្នានៅ Roland Garros និងកន្លែងផ្សេងទៀត។ យើងនឹងអនុវត្តពីចំនួន៥.០០០នាក់មកនៅត្រឹម១០០០នាក់។ ជាមួយនឹងស្ថានភាពជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ ... Read More »

ក្រសួងធនធានទឹក៖ ថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៧ -២៩ ខែកញ្ញា ខេត្តជាប់មាត់សមុទ្រ ដែលលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាម សេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពធាតុអាកាស ... Read More »

Flamengo ស្នើសុំពន្យារពេលប្រកួត ខណៈកីឡាករ១៦នាក់ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិប Flamengo បានស្នើសុំសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ពន្យារពេលការប្រកួតរបស់ពួកគេជាមួយ ក្រុមPalmeiras នៅថ្ងៃអាទិត្យបន្ទាប់ពីមានកីឡាករចំនួន១៦នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores បានឲ្យដឹងថា ពួកគេមានតែកីឡាករ៩ នាក់ប៉ុណ្ណោះដែលអាចរកចូលលេងសម្រាប់ការប្រកួតជាមួយក្រុម Allianz ... Read More »

អាជ្ញាកណ្តាលជនជាតិអុីតាលីម្នាក់និងដៃគូរបស់គាត់ត្រូវគេចាក់សម្លាប់

អាជ្ញាកណ្តាលសញ្ជាតិអុីតាលីលោក Daniele De Santis និងដៃគូរបស់គាត់គឺអ្នកនាង Eleonora Manta ត្រូវបានគេចាក់សម្លាប់នៅឯផ្ទះរបស់ពួកគេ។ ការចាក់សម្លាប់ដ៏ឃោរឃៅនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅជុំវិញប្រទេសអុីតាលីដែលជាកន្លែងដែលលោក De Santis គឺជាមន្ត្រីដែលទទួលបានការគោរពខ្ពស់នៅក្របខ័ណ្ឌអុីតាលី Serie C ។ ... Read More »

យុវតី៣នាក់លង់ទឹកព្រែកជីកការដ្ឋានចិន ស្លាប់យ៉ាងអណោចអាធ័មនៅអូររាំងឪ

ខេត្តត្បូងឃ្មុំ ៖មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១  នៅខាងលិចភូមិមេលោង ឃុំមៀន  ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ខែកញ្ញា២០២០ វេលាម៉ោងប្រហែល១៥៖០០នាទី រសៀល ។    លោកវរសេនីយ៍ឯក លឿង រដ្ឋា បានអោយដឹងថា បន្ទាប់ពីទទួលព័ត៌មានកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន ... Read More »

បុរសម្នាក់ សង្ស័យស្រវឹងបើកម៉ូតូរេចង្កូតទៅបុកនិងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បើកម៉ូតូល្បឿនលឿនដែលសង្ស័យស្រវឹងបានរេចង្កូតទៅបុកនឹងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកាលពីវេលាម៉ោង០៦និង៥០នាទីយប់ ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខផ្លូវចុះរោងម៉ាស៊ីនព្រហូត ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ លោក សួន នីប៉ូ ... Read More »

រថយន្តកាមរីបុក២នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២នាក់

ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ដែលប្តីប្រពន្ធពីរនាក់បានស្លាប់ដោយសារតែរថយន្តម៉ាកកាមរីបុកពីក្រោយខណៈកំពុងជិះម៉ូតូកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោកសួន នីប៉ូ នាយរងការិយាល័យ បានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះតុប យ៉ាន ... Read More »