ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីជាប្រពន្ធខឹងប្តីស្រវឹងស្រា រករឿងវាយតប់រាល់ថ្ងៃពេក ទប់ចិត្តមិនបានក៏ទាញដំបងវាយជ្រុលដៃបណ្ដាលឱ្យស្លាប់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២១ នឹង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ... Read More »
ព័ត៌មានបឋម ៖ រន្ធត់ណាស់!មានករណីក្មេងជំទង់លង់ទឹកកន្លែងបូបដីខ្សាច់ស្លាប់២នាក់ ក្នុងចំណោម៥នាក់
ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីកន្លែងកើតហេតុឱ្យដឹងថា ប្រជាពលរដ្ឋបានមុជទឹករាវរកសពក្មេងស្រីជំទង់២នាក់យ៉ាងសង្វេក ខណៈគេដឹងមានក្មេងៗចំនួន៥នាក់បានទៅលេងទឹកស្ទឹង ប៉ុន្តែជាអកុសល្យកន្លែងនោះមានការបូបដីខ្សាច់ បណ្ដាលឲ្យមានអន្លង់ជ្រៅៗ ។ សេចក្តីរាយការណ៍បន្តទៀតថា ហេតុការណ៍ដ៏សែនរន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជិត៤ រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ... Read More »
លោកអភិបាលក្រុងបាវិតនិងក្រុមការងារចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិចនៅសង្កាត់ច្រកម្ទេសដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់
ខេត្តស្វាយរៀង ៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតរួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី២៩ខែមីនាបានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំក្រាលថ្មមិច ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិតដើម្បីសម្រួលក្នុងការធ្វើដំណើរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះមានការចូលរួមពីលោក ជូ ខេមរិទ្ធ អភិបាលរងក្រុង លោក ហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ... Read More »
គណៈប្រតិភូអ៊ុយក្រែន-រុស្ស៊ីចាប់ផ្តើមពិភាក្សាគ្នាដោយមិនមានការចាប់ដៃស្វាគមន៍នោះឡើយ
កិច្ចពិភាក្សាសន្តិភាពលើកទី៥ រវាងរុស្ស៊ីនឹងអ៊ុយក្រែនបានចាប់ផ្តើមឡើងហើយនៅថ្ងៃទី២៩ខែមីនា នៅក្នុងទីក្រុង អុីស្តង់ប៊ុល ប្រទេសតួកគី ក្រោមការធ្វើអាជ្ញាកណ្តាលពីប្រធានាធិបតីតួកគី លោក Tayyip Erdogan ។ តាមប្រភពពីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មហាសេដ្ឋី Roman Abramovich ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានោះដែរ។ ... Read More »
ផ្ទុះទំនាស់ពាក្យសម្តីរវាង សូ ដានីតា និងយ៉ែម សំអូន
ភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីសារផ្លែផ្កាឲ្យគ្នាលេចឡើងនៅ ថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០២២នេះ។ តារាសម្តែង សូដានីតា បង្ហោះរូបមួយសន្លឹកជាមួយតារាចម្រៀង លោក យ៉ែម សំអូន ... Read More »
កម្ពុជាដែលធ្លាប់ញ៉ាំញីដោយសង្រ្គាមស៊ីវិល បានក្លាយជាប្រទេសរួមចំណែកកងទ័ពយ៉ាងសកម្មនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះថា នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »
សិង្ហបុរីលុបរាល់ការរឹតត្បិតកាត់បន្ថយការធ្វើតេស្តសម្រាប់អ្នកទេសចរ
សិង្ហបុរីបានសម្រេចលុបចោល រាល់ការរឹតត្បិត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ក៏ដូចជាការធ្វើតេស្តសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់។ ការចាប់ផ្តើមអនុវត្តគឺនៅដើមខែមេសាឆ្នាំ២០២២ ។ នេះជាជំហានថ្មីដើម្បីរស់នៅជាមួយកូវីដ-១៩ ។ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀងឡុង បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា នៅតាមទីតាំងសាធារណៈក៏មិនមានការបង្ខំឱ្យពាក់ម៉ាស់ដូចកាលពីមុនដែរ ហើយពលរដ្ឋក៏បានជួបជុំគ្នាបានច្រើនផងដែរ។ លោកលី បញ្ជាក់ថា នេះជាជំហានវិជ្ជមានមួយនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ... Read More »
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦
ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា , នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ... Read More »
មនុស្សប្រុសស្រី៧នាក់របួសធ្ងន់និងស្រាលដោយសារម៉ូតូ២គ្រឿងបុកគ្នាផ្អើលទាំងព្រឹក
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា ... Read More »
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្នកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ)
ខេត្តកំពត៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ... Read More »
ខ្ខីលុយគេ១០ម៉ឺនដុល្លារយកទៅរកស៊ីចងការប្រាក់ ឡុងចុងអស់ដើមត្រូវផ្ញើខ្លួនក្នុងពន្ធនាគារ
ភ្នំពេញ ៖ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានដែលបទល្មើសមានចែងតាមបញ្ញតិឱ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ... Read More »
រាជិនីហួវៃ បង្ហាញខ្លួនជាលើកដំបូងក្រោយកាណាដាដោះលែងឱ្យមានសេរីភាព
ជាលើកដំបូងដែលលោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ចិន ហួវៃ បានបង្ហាញខ្លួនជាសាធារណៈ ក្រោយលោកស្រីត្រូវបានកាណាដាដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះជាថ្ងៃដំបូង និងក៏ជាលើកដំបូងដែរ ដែលលោកស្រីចាប់ផ្តើមបន្តការងាររបស់ខ្លួន ។ លោកស្រីបានវិលត្រឡប់មកធ្វើការងារវិញនៅថ្ងៃទី២៨ខែមីនា ក្នុងពេលដែលអាមេរិក និងលោកខាងលិចបន្តការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុននេះ។ តាមសារព័ត៌មាន ... Read More »
តុលាការកំណត់យកថ្ងៃទី៣០ខែមីនាខាងមុខនេះដើម្បីប្រកាសសាលក្រម ជនជាប់ចោទពីបទផលិត ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណជិត៧គីឡូក្រាម (ឆ្លងកាត់កម្ពុជាទៅវៀតណាម)
ភ្នំពេញ ៖ លោក ស៊ិន សុវណ្ណរ័ត្ន ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងលោក សំម ឫទ្ធីវាសនា ជាតំណាងអយ្យការ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ... Read More »
លោក អុីវ លាង ៖ ពាក់ព័ន្ធជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រុមការងារអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ កំពុងដំណើរការនីតិវិធី (មិនទាន់បញ្ចប់នៅឡើយទេ គឺនៅត្រឹមកណ្តាល ហើយក្រុមការងារកំពុងចាប់ផ្តើមបន្តទៀត) !
ភ្នំពេញ៖ មកដល់ថ្ងៃនេះ គឺមានរយះពេល១ខែ និង២២ថ្ងៃហើយ ! ដែលក្រុមការងារអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃកំពុងចុះស្រាវជ្រាវ ធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះបណ្តឹងជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ខណៈកន្លងទៅ ... Read More »
គ្រាន់តែឪពុកស្តីបន្ទោសតិចតួចបែរជាខឹងយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះអស់ជាច្រើន
ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងនឹងឪពុកជេរស្តីបន្ទោសបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាងរត់ចែកជើងគ្នាចេញមកជួយបាញ់ទឹកពន្លត់។ សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ... Read More »
វិមានក្រឹមឡាំងនិយាយពីការប្រើប្រាស់អាវុធបរមាណូ ប្រសិនបើភាគីទី៣ចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន
ឆ្លើយតបទៅនឹងសំណួរថា តើប្រធានាធិបតីពូទីនអាចនឹងប្រើប្រាស់គ្រាប់បែកបរមាណូវាយប្រហារដែរឬទេ? អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា ប្រធានាធិបតីនឹងប្រើប្រាស់បរមាណូវាយប្រហារប្រសិនបើមានភាគីទីបី ចូលរួមនៅក្នុងសង្គ្រាមនោះ។ អ្នកនាំពាក្យ Dmitry Peskov បានបញ្ជាក់ទៀតថា ពេលនេះគ្មានអ្នកណាម្នាក់នៅប្រទេសរុស្ស៊ីមានបំណងចង់ប្រើប្រាស់គ្រាប់បែកបរមាណូនោះឡើយ។ ប៉ុន្តែ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី
ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise ... Read More »
លោក ហ៊ុន ម៉ាណែត និងលោកស្រី ផ្តល់អំណោយជូនដល់គ្រួសារកងទ័ព ជួបការលំបាក ចំនួន ២១គ្រួសារ
ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ អញ្ជើញចែកអំណោយ លោក ... Read More »
ករណីតារាសម្តែងលោក Will Smith ទះកំផ្លៀងលោក Chris Rock’s Altercation លើកឆាកកម្មវិធីប្រគល់ពានរង្វាន់ Oscars កំពុងចាប់អារម្មណ៍ពេញបណ្តាញសង្គម
អន្តរជាតិ៖ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការប៉ះទង្គិចគ្នានៅលើឆាករវាងលោក Will Smith នឹងលោក Chris Rock ក្នុងកម្មវិធី Oscars កាលពីថ្ងៃអាទិត្យមុននេះ។ វាគឺជាពេលវេលាដ៏ធំបំផុតក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំលើកទី៩៤ ហើយវាបានទាក់ទាញប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជនដែលមានការស្រឡាំងកាំងនៅក្នុងរោងមហោស្រព Dolby ដើម្បីចាក់ផ្សាយពីទស្សនិកជនទៅកាន់តារាល្បីៗ ... Read More »
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានទទួលជួបពិភាក្សាការងារពាណិជ្ជកម្ម ជាមួយលោកស្រី Kyoko Ito តំណាងក្រុមហ៊ុន Kojima Holdings Co., Ltd
ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ថា, នៅល្ងាចថ្ងៃទី ២៨ មីនា ២០២២ លោក ទុយ រី ... Read More »
រថយន្តហ៊ីយ៉ាន់ដាយបុករះបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យនិងបង្គោលភ្លេីងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តហុីយ៉ាន់ដាយចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿននិងមិនប្រយ័ត្នបានជ្រុលទៅបុកខឿន និងបុករះបង្កាន់ដៃស្ពានព្រមទាំងបង្គោលភ្លើង១ដើមបណ្ដាលឱ្យបាក់រាបដល់ដីរងការខូចខាតយ៉ាងដំណំ ឯរថយន្តបង្កកល់លើខឿនទៅមុខលែងរួច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨ និង១០នាទីព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលេីស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ... Read More »
នៅថ្ងៃទី០១ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដ៏ខ្ពង់ខ្ពស់ដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលត្រូវធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ខាងមុខ ។ សូមបញ្ជាក់ថា, ក្នុងលិខិតអញ្ជើញរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ... Read More »
ដំរីស្រុកញីមួយក្បាលដែលដំរីព្រៃឈ្មោលគៀងយកទៅកាល២ឆ្នាំមុនឥឡូវកើតបានកូនមួយក្បាលហើយ
ខេត្តមណ្ឌលគិរី ៖ ពីឆ្នាំមុនដំរីស្រុកញីមួយក្បាលនេះត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃ ឥឡូវប្រសូត្របានកូនមួយ (មណ្ឌលគិរី)។ នេះជាការប្រកាសឲ្យដឹងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់តាមរយៈពេលហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២២ នេះ។ លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីអោយដឹងអំពីប្រវត្តិកូនដំរីមួយក្បាលនេះថា ជីពេជ្រគឺជាកូនដំរីព្រៃញី០១ក្បាលដែលកើតចេញពីសេចក្តីស្នេហារវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ នយោបាយឈ្នះ=ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍ!
ខេត្តកំពង់ចាម ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានលើកឡើងថា នយោបាយឈ្នះ=ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន គឺជាមរតកមហាសាលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។ ការថ្លែងរបស់នាយឧត្តមសេនីយ៍ វង្ស ... Read More »
គណៈប្រតិភូអ៊ុយក្រែនបានទៅដល់ទីក្រុងអុីស្តង់ប៊ុល ប្រទេសតួកគី ដើម្បីពិភាក្សាជាមួយរុស្ស៊ី
គណៈប្រតិភូអ៊ុយក្រែន បានទៅដល់ទីក្រុងអុីស្តង់ប៊ុល ប្រទេស តួកគី ដើម្បីត្រៀមលក្ខណៈជួបពិភាក្សាជាមួយគណៈប្រតិភូរុស្សុី ស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលអូសបន្លាយជាង១ខែកន្លងមក។ គណៈប្រតិភូអ៊ុយក្រែនដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ Oleksii Reznikov និងទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ។ ជំនួបពិភាក្សានឹងធ្វើឡើងនៅវេលាម៉ោង ... Read More »
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានទទួលជួបជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ... Read More »
អ្នកល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែមីនា! អប់រំផ្សព្វផ្សាយច្បាប់ ១៣៤ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១១៦នាក់ (យានយន្ត ៧៥គ្រឿង) ,ខណៈការអនុវត្តវិធានការច្បាប់(គ្មាន)
ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ជាក់ស្ដែងបេីយោងសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ... Read More »
UAE ៖ មិនមានប្រទេសណាអាចជំនួសប្រេងរបស់រុស្ស៊ីបានឡើយ
រដ្ឋមន្ត្រីក្រសួងថាមពល នៃប្រទេសអារ៉ាប់រួម (UAE) បានប្រកាសថា រុស្ស៊ីជាប្រភពផ្គត់ផ្គង់ថាមពលប្រេងដ៏សំខាន់ដល់ទីផ្សារពិភពលោក ដោយមិនមានប្រទេសណាមួយមកជំនួសបានឡើយ។ បណ្តាញទូរទស្សន៍ RT បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងថាមពល លោក Suhail al-Mazrouei នៅថ្ងៃទី២៨ខែមីនា ដែលបានប្រកាសថា «ទីផ្សារថាមពលពិភពលោកត្រូវការប្រេងរុស្ស៊ី ... Read More »
មន្រ្តីជំនាញ ចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀតក្រោយរកឃើញមិនមានអនុលោមភាព
ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា៖ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ ... Read More »
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសាលាបណ្ដុះបណ្ដាលបន្ថែមទៅដល់យុវជន ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានបន្តកិច្ចសហការជាមួយសាលាប៉ូលឌុយប៊្រូល និងអង្គការបណ្តុះបណ្តាលនិងវឌ្ឍនភាពកម្ពុជា ដើម្បីបង្កើនការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជន ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលផ្ដល់ឱកាសការងារក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបឱ្យបាន៩០ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៩ ខែមីនា ឆ្នាំ២០២២។ ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយប្រតិភូអង្គការ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច