ភ្នំពេញ ៖ យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ក្រោមប្រធានបទ “ការវិនិយោគភាពធន់សេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព” សម្តេចធិបតី ហ៊ុន ... Read More »
សាខាកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ផ្ដល់ជូនគ្រួសាររងគ្រោះដោយធម្មជាតិ២គ្រួសារ ខេត្តព្រះសីហនុ
ភ្នំពេញ៖ លោកស្រី ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខានិងអនុសាខាក្រុងព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ ... Read More »
លោក រស់ វាសនា ចុះអប់រំណែនាំអាជីវករ លក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីស្ពានកន្ទុយវ៉ៃ រហូត មកដល់ទំនប់តាណេងច្រាំងរាហុលនៅក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង សំណូមពរ ដល់បងប្អូនអាជីវករ រៀបចំសម្ភារ កន្លែងលក់ដូរ មិនត្រូវឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរថ្មើរជើងឡើយ។ នេះបើតាមការអោយដឹង នាព្រឹកថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ បន្ទាប់ពីលោក ... Read More »
មន្ទីរអប់រំខេត្ដបន្ទាយមានជ័យ បំផុសស្មារតីសិស្សថ្នាក់ទី១២ឱ្យត្រៀមខ្លួនសម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវខិតខំរៀន
ខេត្តបន្ទាយមានជ័យ៖ ដើម្បីពង្រឹងគុណភាពអប់រំ និងជំរុញសន្ទុះ នៃការរៀនសូត្ររបស់យុវជនកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយសិ ស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ... Read More »
បារាំង៖ ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទរៀបចំផែនការវាយប្រហារភេរវកម្មលើសារមន្ទីរ Louvre
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងប៉ារីស អាជ្ញាធរប្រឆាំងភេរវកម្មបារាំងបានចាប់ខ្លួនពលរដ្ឋទុយនីស៊ីម្នាក់ដែលសង្ស័យថាបានរៀបចំការវាយប្រហារលើសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស និងសហគមន៍ជនជាតិជ្វីហ្វនៅប្រទេសបារាំង។ ការិយាល័យរដ្ឋអាជ្ញាជាតិប្រឆាំងភេរវកម្មបារាំង (PNAT) បានប្រកាសថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនពលរដ្ឋទុយនីស៊ីអាយុ ២៧ ឆ្នាំម្នាក់ដែលរស់នៅខុសច្បាប់នៅប្រទេសបារាំង ទាក់ទងនឹងផែនការវាយប្រហារភេរវកម្មនៅក្នុងតំបន់ប៉ារីស។ បន្ទាប់ពីត្រូវបានឃុំខ្លួនដើម្បីសួរចម្លើយនៅអគ្គនាយកដ្ឋានសន្តិសុខផ្ទៃក្នុងបារាំង (DGSI) ជនសង្ស័យត្រូវបានចោទប្រកាន់នៅល្ងាចថ្ងៃទី ... Read More »
Update ៖ រថយន្ត២គ្រឿងបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត២០នាក់ទៀតរងរបួស នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រមាណជិត២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងរថយន្ត ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនរងគ្រោះបានធ្វើដំណើរទៅបេះស្វាយ ... Read More »
កម្លាំងអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងខេត្តឃាត់ខ្លួនជនសង្ស័យនិងបក្ខពួក ចំនួន១០នាក់ និងដកហូតវត្ថុតាងជាច្រើន
ខេត្តតាកែវ÷ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវឲ្យដឹងនៅថ្ងៃទី១២ខែឧសភានេះ ថា កម្លាំងកងរាជអាវុធហត្ថខេត្ត តាកែវ សហការជាមួយកម្លាំងអាវុធហត្ថខេត្តកណ្តាល និងរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនឆ្លងខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុប ចំនួន១០នាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ព្រមទាំងអាវុធខ្លី០១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀតផងដែរ! ។ យោងតាមរបាយការណ៍ ... Read More »
ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទួលស្វាគមន៍គ្រូ អ្នកសម្របសម្រួល និងសិស្សនៃសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក យ៉ាងកក់ក្តៅ
(អ.ស.ប.) ៖ នៅរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលស្វាគមន៍គ្រូ អ្នកសម្របសម្រួល និងសិស្សនៃសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក យ៉ាងកក់ក្តៅ ... Read More »
Update ៖ អាជ្ញាធរជាតិអប្សរា ណែនាំស្តីពីការអនុវត្តវិធានការការពារ សុវត្ថិភាព និងក្រមសីលធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ នាដូវវស្សា
ខេត្តសៀមរាប ៖ ក្នុងគោលបំណងលើកកម្ពស់សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីថែរក្សាតម្លៃនៃបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងផ្លូវការ ស្តីពីការរឹតបន្តឹងវិធានការការពារ និងក្រមសីលធម៌សម្រាប់អ្នកចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងពេលរដូវវស្សាដែលជិតចូលមកដល់។ អាជ្ញាធរជាតិអប្សរា បានណែនាំដល់ភ្ញៀវទេសចរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចតយានយន្ត ឬឈរនៅក្រោមដើមឈើធំៗ នៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងធ្លាក់ខ្លាំង ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ចំនួន ៩ ក្នុងឱកាសនៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ
ភ្នំពេញ ៖ ក្នុងឱកាសនៃការប្រាព្ធទិវាអន្តរជាតិស្តីពីគ្រួសារឆ្នាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអំពាវនាវនូវចំណុចសំខាន់ៗចំនួន ៩ ដូចតទៅ៖ ១-គ្រប់ក្រុមគ្រួសារ និងសហគមន៍ ត្រូវបន្តពង្រឹងនូវស្មារតីសាមគ្គីភាពល្អ យកចិត្តទុកដាក់ផ្តល់ការអប់រំ ... Read More »
អ៊ីរ៉ង់គាំទ្រសំណើបួនចំណុចរបស់ចិនសម្រាប់សន្តិភាពមជ្ឈិមបូព៌ា
លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន បាននិយាយថា ទីក្រុងតេអេរ៉ង់បានសម្តែងការត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រសំណើបួនចំណុចរបស់ប្រធានាធិបតី ស៊ី ជីនពីង សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។ សារព័ត៌មាន Al Jazeera បានដកស្រង់សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត Fazli ... Read More »
រាជរដ្ឋាភិបាលនីតិកាលទី៧ ផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គម ... Read More »
រថយន្ដ TOYOTA Prius បេីកឡេីងខឿនសួនពុះចែកទ្រូងផ្លូវរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ TOYOTA Prius លឿនមិនប្រយ័ត្នរេចង្កូតទៅបុកឡេីងខឿនសួនច្បារពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាត ចំណែកឯរថយន្ដរងការខូចចំហៀងខាងឆ្វេង។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១:៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ... Read More »
ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ចំនួន៤ នៅឯកិច្ចប្រជុំកំពូល និងកម្មវិធីប្រគល់ពានរង្វាន់ការងារទំនួលខុសត្រូវសង្គមសកល និងបរិស្ថាន សង្គម និងអភិបាលកិច្ចលើកទី១៨
ភ្នំពេញ៖ សម្រាប់កញ្ញា កុល វណ្ណាលីន ការចំណាយពេលមួយថ្ងៃដាំដើមកោងកាងជាមួយមិត្តរួមការងារនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបក្នុងខេត្តកោះកុងបានប្រែក្លាយជាអនុស្សាវរីយ៍ដែលធ្វើឱ្យគាត់ញញឹមរាល់ពេលដែលគាត់នឹងដល់រឿងនេះនៅថ្ងៃនេះ។ “ខ្ញុំមិនអាចបំភ្លេចបានឡើយនៅគ្រាដែលខ្ញុំបានជាប់ភក់នៅពេលដាំដើមកោងកាង ហើយមិត្តរួមការងារបាននាំគ្នាប្រញាប់ប្រញាល់មកជួយ” នេះជាការលើកឡើងរបស់គាត់ទាំងស្នាមញញឹម។ “វាបានបង្ហាញឱ្យឃើញថា កម្មវិធីការងារសង្គម ជួយកសាងសាមគ្គីភាព និងធ្វើឱ្យពួកយើងកាន់តែជិតស្និទ្ធនឹងគ្នា។ នៅពេលពួកយើងធ្វើការងារស្ម័គ្រចិត្តជាមួយគ្នា ពួកយើងក្លាយជាគ្រួសារតែមួយ”។ បទពិសោធន៍របស់គាត់ ... Read More »
សម្តេចធិបតី សូមសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ !
ភ្នំពេញ ៖ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចសូមសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណ ជាទីបំផុតចំពោះក្រុមគ្រួសារទាំងឡាយ ជាពិសេស ជីដូន ជីតា ... Read More »
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៥ ដែល រៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ... Read More »
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បង្ហាញរូបភាពសកម្មភាពបោសសំអាតសំណល់គ្រាប់របស់ថៃ ក្នុងទង្វើឈ្លានពានកម្ពុជា
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានរៀបរាប់ថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទិសជួរមុខ កម្លាំងជំនាញអង្គភាព CMAC កំពុងតែបន្តតាមប្រមាញ់ខ្មាំងឈ្លានពាន ... Read More »
លោកបណ្ឌិត យង់ ពៅ ៖ «ថៃលឿង ថៃក្រហម គឺជាសៀម»
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អ្នកវិភាគនយោបាយដ៏មានបទពិសោធន៍ និងប្រកបដោយមូលធន បានលើកឡើងថា ៖ «ថៃលឿង ថៃក្រហម គឺជាសៀម» ។ លោកបណ្ឌិត ... Read More »
សង្ឃទ្រុស្តសីល ចាប់រំលោភកុមារីអាយុ១៣ឆ្នាំ ដែលរៀននៅសាលាក្នុងវត្ត
ខេត្តស្វាយរៀង ៖ សង្ឃទ្រុស្តសីល ចាប់រំលោភកុមារីអាយុ១៣ឆ្នាំ ដែលរៀននៅសាលាក្នុងវត្ត។ ហេតុកាណ៍នេះ កើតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ពេលនេះ បានចាប់ផ្សឹកហើយ សូមមន្ត្រីអនុវត្តច្បាប់ចាត់នីតិវិធីបន្តឱ្យ ... Read More »
ថ្ងៃនេះ ! តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តបលើ ផ្ទៃដី២០%
ភ្នំពេញ ៖ ថ្ងៃនេះ ! តាមបណ្តាខេត្ត និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តបលើ ផ្ទៃដី២០% ។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស ... Read More »
នគរបាលស្រុកស្នួល ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីកាប់ម៉ូតូពលរដ្ឋ ខណៈបក្ខពួក៥នាក់ទៀតកំពុងតាមចាប់
ខេត្តក្រចេះ៖ អធិការដ្ឋាននគរបាលស្រុកស្នួលនៅល្ងាចថ្ងៃទី១១ ខែឧសភាឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធករណីក្រុមក្មេងទំនើង១ក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពប្រើកាំបិតផ្គាក់កាប់ទៅលើម៉ូតូពលរដ្ឋមួយគ្រឿង បណ្ដាលឲ្យរងការ ខូចខាតយ៉ាងដំណំ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកផេកឈ្មោះ ... Read More »
🔥ឆេះឃ្លាំងស្តុកនិងកែច្នៃស្នោផ្អើលដល់សមត្ថកិច្ចជំនាញចេញរថយន្តទៅជួយបាញ់ទឹកពន្លត់
ភ្នំពេញ៖ ឃ្លាំងស្តុកនិងកែច្នៃស្នោមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនិងកម្លាំងសមត្ថកិច្ចជំនាញបញ្ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ២:៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ បើតាមសម្ដីម្ចាស់ឃ្លាំងបានឲ្យដឹងថា ពេលពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកនិងកែច្នៃស្នោនោះយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះពួកគាត់ក៏បាននាំគ្នាទាញទុយយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន ... Read More »
យន្តហោះដឹកមនុស្សជិត៣០០នាក់ បានឆេះកង់ពេលចុះចតនៅប្រទេសនេប៉ាល់
នៅព្រឹកថ្ងៃទី១១ ខែឧសភា (ម៉ោងក្នុងស្រុក) អាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា យន្តហោះ Airbus A330 របស់ក្រុមហ៊ុនអាកាសចរណ៍ទួរគីបានឆេះកង់ចុះចតខាងស្តាំរបស់វា ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។ លោក Raj ... Read More »
ប្រទេសឈីលីព្រមានអំពីការកើនឡើងនៃករណីឆ្លងវីរុស Hanta ដែលមានអត្រាមរណភាពខ្ពស់
នៅថ្ងៃទី 10 ខែឧសភា (ម៉ោងក្នុងស្រុក) មន្ត្រីសុខាភិបាលឈីលីបានបង្កើនកម្រិតប្រកាសអាសន្នសុខភាព បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងនៃករណីវីរុស Hanta នៅក្នុងប្រទេសចាប់តាំងពីដើមឆ្នាំ 2026 ជាមួយនឹងអត្រាមរណភាពដ៏គួរឱ្យព្រួយបារម្ភ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅអាមេរិកខាងត្បូង ប្រទេសឈីលីបានកត់ត្រាករណីវីរុស Hanta ចំនួន 39 ... Read More »
អ៊ីរ៉ង់គំរាម «ឆ្លើយតបភ្លាមៗ» ប្រសិនបើអង់គ្លេស និងបារាំងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz
អ៊ីរ៉ង់បានប្រកាសថាខ្លួននឹងឆ្លើយតបភ្លាមៗ ប្រសិនបើអង់គ្លេស និងបារាំងបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz បន្ទាប់ពីការដាក់ពង្រាយកងកម្លាំងដោយប្រទេសទាំងពីរទៅកាន់មជ្ឈិមបូព៌ា។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយនៅថ្ងៃទី 10 ខែឧសភាថា នាវាចម្បាំងរបស់អង់គ្លេស បារាំង ឬប្រទេសដទៃទៀតដែលបង្ហាញខ្លួននៅក្នុងច្រកសមុទ្រ ... Read More »
មនុស្ស ៦៩ នាក់បានស្លាប់នៅក្នុងការវាយប្រហារនៅ កុងហ្គោ
យ៉ាងហោចណាស់មនុស្ស ៦៩ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយពួកឧទ្ទាមប្រដាប់អាវុធនៅក្នុងខេត្ត Ituri ភាគឦសាននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាតំបន់មួយដែលជាប់គាំងនៅក្នុងជម្លោះរាប់ទសវត្សរ៍។ យោងតាមប្រភពសន្តិសុខ និងប្រភពក្នុងស្រុក កងជីវពលសហករណ៍អភិវឌ្ឍន៍កុងហ្គោ (CODECO) ដែលអះអាងថា កងការពារសហគមន៍ Lendu បានបើកការវាយប្រហារលើភូមិជាច្រើនដោយចាប់ផ្តើមនៅថ្ងៃទី ២៨ ... Read More »
ប្រទេសចិនបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោក Trump ក្នុងសប្តាហ៍នេះ
ប្រទេសចិនបានប្រកាសថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចប្រទេសនេះចាប់ពីថ្ងៃទី 13 ដល់ថ្ងៃទី 15 ខែឧសភា ហើយត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មជាមួយប្រធានាធិបតី Xi Jinping។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍នៅថ្ងៃនេះថា ... Read More »
ក្រសួងមុខងារសាធារណៈ ត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូអាស៊ានចូលរួមកិច្ចប្រជុំនៅកម្ពុជា នាដើមខែសីហាខាងមុខនេះ
ភ្នំពេញ : សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះ កិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពី កិច្ចការមុខងារសាធារណៈ ASEAN Confe rence on Civil Service Mat ters (ACCSM) ... Read More »
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ លោក បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម ... Read More »
ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី១ដល់ទី១០ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច