ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន ផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» និងអំពាវនាវពលរដ្ឋទៅធ្វើតេស្តរកមេរោគដោយមិនអស់ប្រាក់

សៀមរាប៖ ដើម្បីអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារណែនាំជាពិសេសថ្មីមួយទៀត ដោយបានណែនាំឱ្យរដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង ក៏ដូចជាបិទសាលារៀន បិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ... Read More »

Update៖ ចំនួនអ្នកពុលស្រា.ស បន្តកើនឡើងដល់១០៥នាក់និងស្លាប់កើនឡើងដល់៥នាក់

ខេត្តកំពង់ឆ្នាំង ៖ បើតាមរបាយការណ៍ចុងក្រោយរបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង គិតត្រឹមម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។ លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង   បានបញ្ជាក់ក្នុងរបាយការណ៍នេះ ថា ករណីពុលស្រា ... Read More »

ចាប់បានអ្នកចែកចាយគ្រឿងញៀន២នាក់នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ស្នងការ នគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៤ រសៀលលោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកទឹកផុស ចុះបង្ក្រាបករណីជួញដូរ និង ... Read More »

ផ្អាកដំណើរការសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ម៉ៅ សេទុង និង មជ្ឈមណ្ឌលភាសាអេអាយ អាយសាខា ម៉ៅ សេទុង

ភ្នំពេញ ៖ ក្រសួង អប់រំ យុវជន និង កីឡា បានចេញសេចក្តីប្រកាស ព័ត៌មាន ស្តីពីការផ្អាក ដំណើរការ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា ... Read More »

Update៖ សាលាដំបូងខេត្តបាត់ដំបងសម្រេចឃុំខ្លួនយុវជនដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok»ពីបទបទញុះញង់ឲ្យមានការរើសអើង

ខេត្តបាត់ដំបង ៖លោក សារ គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ភ្នាក់ងារកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២៩ ខែ វិច្ឆិកា២០២០ឲ្យដឹងថា យុវជនម្នាក់ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok» បង្កការភ្ញាក់ផ្អើលពេញហ្វេសប៊ុកនោះត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់រួចហើយ។ លោកស្នងការបញ្ជាក់ថា យុវជនរូបនេះឈ្មោះ ចាន់ ទេវ: ... Read More »

អ្នកណាខ្លះមិនទាន់ដឹងពីជីវប្រវត្តិសិល្បករអាយ៉ៃជើងចាស់លោកព្រហ្មម៉ាញ

ភ្នំពេញ៖ សិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា គឺលោក ព្រហ្មម៉ាញ ហើយក៏ជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ តើអ្នកណាមិនទាន់ស្គាល់ពីជីវប្រវត្តិសិល្បករជើងចាស់ផ្នែកចម្រៀងអាយ៉ៃរូបនេះ បើចង់ដឹងច្បាស់ថាតើរូបគាត់មានប្រភពមកពីណា និង ចាប់អាជីពសិល្បៈតាំងពីឆ្នាំណាមក? តោះសូមអានព័ត៌មានលំអិតដូចខាងក្រោម៖ ... Read More »

នឹកស្មានមិនដល់សោះ! ក្រុមហ៊ុនមួយនៅអុីតាលី ដាក់លក់កាបូបមួយតម្លៃដល់ទៅជាង៧លានដុល្លារ ហើយមានត្រឹមតែ៣កាបូបប៉ុណ្ណោះ

អន្តរជាតិ៖ ពិតជាមិនធម្មតាមែន ក្រុមហ៊ុនមួយឈ្មោះBoarini Milanesi ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Bologna នៃប្រទេសអុីតាលី បានដាក់លក់កាបូបយួរដៃ យីហោParva Mea ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក រហូតដល់ទៅ៥.៣លានផោនឯណោះ (ប្រមាណ៧លានដុល្លារអាមេរិក)។ សូមជម្រាបថា កាបូបម៉ាក់យីហោ ... Read More »

ក្រោយផ្ទុះករណីកូវីដ-១៩ ក្នុងបុរីប៉េងហួត កងកម្លាំងសមត្ថកិច្ចមូលដ្ឋានដាក់កម្លាំងយាមកាមយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់

ភ្នំពេញ៖ បន្ទាប់ពីមានករណីផ្ទុះកូវីដ-១៩ ក្នុងបុរីប៉េងហួត ដែលជាផ្ទះរបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ រួចមកកម្លាំងនគរបាលខណ្ឌមានជ័យ បានដាក់ពង្រាយកម្លាំង យាមកាមយ៉ាងតឹងរ៉ឹងបំផុតនៅតំបន់នោះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងមួយនេះ ដែលកំពុងឆ្លងក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សូមជម្រាបថា ... Read More »

ព័ត៌មានបឋម៖ រកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី ១នាក់ ជាភរិយាមន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផៃ្ទ

ភ្នំពេញ៖ តាមរយៈសារសំឡេង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់នៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ ២០២០ នេះថា ក្រសួងសុខាភិបាលបានរកឃើញ ករណីឆ្លងវីរុសកូវីដ-១៩ថ្មី ចំនួន១នាក់ ជាស្ត្រីជនជាតិខ្មែរ ជាភរិយារបស់មន្ត្រីជាន់ខ្ពស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ ៕ ... Read More »

អ្នកណាធ្លាប់ជួបករណីពីរនេះ ដែលត្រូវប៉ូលីសផាកពិន័យអស់រាប់ឆ្នាំ ប៉ុន្តែតាមពិតរឿងនេះវាមិនត្រឹមត្រូវទេ

ភ្នំពេញ៖តើអ្នកណាខ្លះធ្លាប់ជួប​បទ​ល្មើស​ចរាចរណ៍​ពីរ​ករណី​ ដែល​មន្រ្តី​​ប៉ូលិស​ចរាចរណ៍​តែងតែ​ផាក​ពិន័យ​លើ​អ្នក​បើកបរ​ដែល​ល្មើស អស់ជា​ច្រើន​ឆ្នាំ​មកហើយ ។ ប៉ុន្តែបើ​យោង​តាម​ច្បាប់​ចរាចរណ៍ ពីរបទល្មើស​នេះ​មិន​ត្រូវ​ផាក​ពិន័យ​នោះ​ទេ ហើយ​ការ​ពិន័យ​ទៀត​សោត​ ក៏​មិន​ត្រូវ​តាម​​ច្បាប់​ដែរ។​ ជាក់ស្តែងករណី​ទី​មួយ៖ បត់ស្តាំ​ពេល​ភ្លើងក្រហម​កន្លង​ទៅពេល​ភ្លើង​ក្រហមអ្នកបើកបរ​មិន​ហ៊ាន​បត់ស្តាំ​ទេ។ តែ​មាន​ពី​រ​ចំណុច​ដែល​ត្រូ​វ​បញ្ជាក់​៖ បើ​ភ្លើង​សញ្ញាចរាចរណ៍ដែលមានព្រួញពណ៌ក្រហមបែបនេះ ( ដូចបង្ហាញក្នុងរូបភាព ) ... Read More »

ព័ត៌មានបឋម៖សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ដែលប្រកាស​ថា «នឹងកម្ទេចប្រទេសកម្ពុជា តាមបណ្ដាញសង្គមTik Tok»(មានវីដេអូ)

ភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានបឋមពីនគរបាលក្រុងបាត់ដំបង បានបង្ហើបប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ដែលប្រកាសថា «នឹងកម្ទេចប្រទេសកម្ពុជាតាមTik Tok»។​ យុវជនរូបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងក្លាចំពោះការថ្លែងបែបនេះ ទើបឈានដល់សមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំតែម្តង ៕ ដោយ៖ ... Read More »

ម្នាក់ស្លាប់៣នាក់ទៀតរងរបួសធ្ងន់ស្រាលដោយម៉ូតូ២គ្រឿងបុកគ្នានៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យុវជនម្នាក់ស្លាប់និងបីនាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូដែលបើកមិនប្រកាន់ស្ដាំបុកគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងវេលារសៀល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅលើផ្លូវលេខ៣១៧ក្នុងភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះសួស ឃីម   អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ... Read More »

សម្ដេចតេជោហ៊ុន សែន៖សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៧នាក់ថែមទៀត គឺ៦នាក់ឆ្លងក្នុងគ្រួសារតែមួយ និង១នាក់ទៀតមានកូវីដ-១៩មកពីសហរដ្ឋអាមេរិក។ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ​ គឺយើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ដែលកាលពីព្រឹកមិញគឺយើងបានបិទជាបណ្តោះអាសន្នមួយរយៈពេលខ្លីនូវ ... Read More »

លោក ឃួង ស្រេង បានអំពាវនាវឲ្យពលរដ្ឋ គ្រប់រូប បន្តអនុវត្តឲ្យហ្មត់ចត់ តាមអនុសាសន៍ សម្តេចតេជោ និងក្រសួងសុខាភិបាល ដើម្បីការពារ ជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍ ទ្រង់ទ្រាយធំ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ សូមមេត្តាបន្តអនុវត្ត តាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន ... Read More »

អាមេរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅតំបន់មជ្ឈិមបូព៌ា ក្រោយការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់​

រដ្ឋាភិបាលអុីរ៉ង់​បានថ្កោលទោសយ៉ាងខ្លាំងដល់អុីស្រាអែលដែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់​។ នៅពេលនេះកម្លាំងទាហានអុីរ៉ង់ បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអុីស្រាអែល ដោយ«ព្យុះមីស៊ីលរាប់ពាន់ដើម»។ ប្រធានាធិបតីអុីរ៉ង់ លោក ​Hassan Rouhani បានបញ្ជាក់ថា​ នឹងមានការតបតវិញទៅលើ​ប្រទេសអុីស្រាអែល ​ ប៉ុន្តែអុីរ៉ង់មិនប្រញាប់ប្រញាល់នោះឡើយ​គឺមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ស្ថានភាពនៅក្នុងតំបន់ព្រំដែន កាន់តែតានតឹងខ្លាំង​ ហើយអាមេរិកក៏បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ... Read More »

រថយន្តព្រូស២គ្រឿងបុកគ្នាពេញទំហឹងសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស

ខេត្តកំពង់ឆ្នាំង៖ រថយន្តព្រូស២គ្រឿងរងការខូចខាតទាំងសងខាងបន្ទាប់ពីបានបុកគ្នាពេញទំហឹងនៅចំណុចផ្លូវបំបែកសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង។ ហេតុការណ៍រថយន្តបុកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តតូយ៉ូតាព្រូសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ២AJ-៥៩៧៥ ធ្វើដណើរពីលិចទៅកើតក្នុងល្បឿនលឿន។ ពេលមកដល់ចំណុចកើតហេតុជាផ្លូវខ្វែងទិសគ្នា ក៏បានបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BH-២០២៩ធ្វើដំណើរពីជើងទៅត្បូងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរខូចទាំងសងខាងយ៉ាងដំណំ។ ប៉ុន្តែសំណាងល្អមិនរងគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ... Read More »

សារ​របស់សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ជូន​ចំពោះ​ជន​រួម​ជាតិ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​!

ភ្នំពេញ៖ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ជូន​ចំពោះ​ជន​រួម​ជាតិ​ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​! បានមានប្រសាសន៍ថា៖ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ! ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិជាទីរាប់អាន!  ខ្ញុំសូមជម្រាបជូនថា ខ្ញុំត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្តរកមេរោគ ... Read More »

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អស់កូវីដ​-១៩នៅពេលណានឹងរៀបចំការបោះឆ្នោតនៅពេលនោះ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ​Muhyiddin Yassin បានបញ្ជាក់ថា នៅពេលអស់កូវីដ​-១៩​ នឹងស្នើដល់ព្រះមហាក្សត្ររំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោត​មុនពេលកំណត់ ។ សារព័ត៌មាន​Channel News Asia នៅថ្ងៃទី​២៩ខែវិច្ឆិកាបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin ... Read More »

ព័ត៌មានថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីអាមេរិក», ក្រសួងសុខាភិបាល ច្រានចោល ចាត់ទុកជាព័ត៌មានញុះញង់បង្កចលាចល

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសច្រានចោលព័ត៌មានដែលបានបំពុលថា «ភរិយាអគ្គនាយកពន្ធនាគារទើបត្រឡប់មកពីសហរដ្ឋអាមេរិក»។ លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា «ដែលអ្នកបំភ្លៃព័ត៌មានញុះញង់បែបគឺមានចេតនាបង្កចលាចលសង្គមកម្ពុជា ខ្ញុំស្នើឲ្យកម្លាំងសមត្ថកិច្ចតាមស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្កបញ្ហា»។ លោកស្រីបន្តថា៖ ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ... Read More »

ម៉ាស់ឆ្លាតវៃអាចដឹងថា​អ្នកប្រើប្រាស់ មានជំងឺកូវីដ​​-១៩ និងជំងឺផ្សេងៗ​​ ដែរឬអត់?(មានវីដេអូ)

ពិតជាមិនធម្មតាមែន ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរី​ បានផលិត ម៉ាស់ឆ្លាតវៃដែលអាចដឹងថា អ្នកប្រើប្រាស់មានជំងឺកូវីដ-១៩ ​និងជំងឺផ្សេងទៀតប្រចាំកាយ។ ក្រុមគ្រូពេទ្យអាចនឹងដឹងប្រសិនបើអ្នកប្រើប្រាស់មានផ្ទុកវីរុសកូវីដ​-១៩​។ ក្រុមគ្រូពេទ្យ​នឹងប្រមូលទិន្នន័យពីម៉ាស់ឆ្លាតវៃតាមប្រព័ន្ធ ​​Bluetooth ពីអ្នកប្រើប្រាស់។ ក្រៅពីនេះ​ ម៉ាស់ក៏បានផ្តល់ព័ត៌មានពីកម្រិតឈាម ចង្វាក់បេះដូង​ផងដែរ។ ទិន្នន័យដែលគ្រូពេទ្យទទួលបានអាចដឹង​ថាអ្នកណា​អាចសង្ស័យឆ្លងកូវីដ​-១៩ និងជំងឺផ្សេងៗ ... Read More »

ត្រូវចាំថា៖ យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនដែលភ្លេចយើងទេ!

ភ្នំពេញ៖យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនដែលភ្លេចយើងទេ! ដូច្នេះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ បន្តគ្នានៅក្នុងសហគមន៍ សូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន។ ... Read More »

លួចគេបានវាគ្រាន់ ដល់ពេលម្ចាស់ទ្រព្យទាន់​មុខឡេីងហេីមពោរ

ខេត្ត​កំពង់ចាម​ ៖ ពិតជាសាងផលកម្មទទួលបានកម្មមែន​! ជនម្នាក់ហេីមមុខពោរដោយ​សារតែរពឹស​ដៃលួចយកទ្រព្យគេ ហើយនៅពេល​ម្ចាស់ទ្រព្យដឹងទាន់ក៏ចាប់វាយ​រហូតដល់ហើមមុខពោរ ទីបំផុត​សារភាពថា​លួចមែន​ ដែលករណីនេះ​កេីតឡេីងនៅ​ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃបុណ្យសពនៅចំណុចក្នុងផ្ទះ​ ភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។  ជនរងគ្រោះ​ជាម្ចាស់បុណ្យនិយាយថា​ កាលពីវេលា​ម៉ោង២និង៤០នាទី​រំលងអធ្រាត្រឈានចូលថ្ងៃ​ទី២៩​ ខែវិច្ឆិកា​ ... Read More »

តុលាការរដ្ឋPennsylvania ច្រានចោលពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោតរបស់លោកត្រាំ

តុលាការកំពូលរដ្ឋ​Pennsylvania បានសម្រេច​​បញ្ចប់រាល់ការប្តឹងតវ៉ាពីសំណាក់ក្រុមការងារ​បោះឆ្នោតរបស់លោកត្រាំ ក្នុងគោលដៅស្នើឲ្យតុលាការកំពូល​មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។ ការសម្រេចខាងលើ​គឺជាការបិទបញ្ចប់ក្តីសង្ឃឹមរបស់លោកត្រាំក្នុងការកែប្រែស្ថានភាពបោះឆ្នោតនៅអាមេរិក ។ តុលាការកំពូល​នៅរដ្ឋ​Pennsylvania កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា (ពេលវេលាអាមេរិក)បានចេញសេចក្តីសម្រេច​ច្រានចោលរាល់ពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោត ដោយមូលហេតុ​មិនអាចផ្តល់ភស្តុតាងគ្រប់គ្រាន់ តាមពេលវេលាកំណត់​របស់រដ្ឋ​។ ការសម្រេចរបស់តុលាការកំពូល​រដ្ឋ​Pennsylvania​ ជាការបិទបញ្ចប់ក្តីសង្ឃឹមក្នុងការកែប្រែលទ្ធផលបោះឆ្នោត​នៅក្នុងរដ្ឋនេះ​ ក៏ដូចជាប្រែក្រឡាស់លទ្ធផលបោះឆ្នោត ... Read More »

បាតុកម្មក្លាយជាហិង្សានៅបារាំង​ ប្រឆាំងការថតរូបប៉ូលិស​កំពុងបំពេញភារកិច្ច

ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង​ប្រឆាំងនឹងការប្រើអំពើហិង្សាពីកម្លាំងប៉ូលិស ក៏ដូចជាការហាមប្រាមថតវីដេអូ​និងរូបភាព​កម្លាំងប៉ូលិសកំពុងបំពេញភារកិច្ច។ តាមសារព័ត៌មាន​​RTបានផ្សាយថា​ បាតុកម្មផ្ទុះឡើង​នៅទីក្រុងចំនួន​៧០ ទូទាំងប្រទេសនៅថ្ងៃទី​២៨ខែវិច្ឆិកា​។ មេដឹកនាំបាតុកម្មបានប្រកាសថា​មានពលរដ្ឋចូលរួមដល់ទៅ​៥សែននាក់​។​ ចំណែករដ្ឋាភិបាលបារាំងបញ្ជាក់ថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ​១៥០ពាន់នាក់ប៉ុណ្ណោះ។ ​ពេលដំបូងបាតុកម្មធ្វើឡើងក្នុងសន្តិភាព​ ប៉ុន្តែក្រោយមក​ក៏មានអំពើហិង្សាកើតឡើង​ នៅក្នុងទីក្រុង Rennes, Lille, Bordeaux និង ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-អ្នកចាំទី Dean Henderson វ័យ២៣ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United នឹងបន្តខ្ចីជើងដើម្បីបង្កើនការទាមទាររបស់អង់គ្លេសសម្រាប់ការឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំក្រោយដោយក្លិប ... Read More »

ប្រទេសម៉ារ៉ុករំកិលឡើង៤លេខក្នុងតារាងចំណាត់ថ្នាក់ FIFA

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៨ វិច្ឆិកា និងយោងតាមគេហទំព័រផ្ទាល់របស់FIFA បានបង្ហាញថា ប្រទេសម៉ារ៉ុកបានឡើងដល់តំណែងទី៣៥ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយប្រទេសនេះបានរំកិលរហួតដល់៤លេខក្នុងតារាងចំណាត់ថ្នាក់នេះ ពោលគឺពីលេខ៣៩ មកនៅលេខ៣៥។ ប្រទេសម៉ារ៉ុកកំពុងឈរចំណាត់ថ្នាក់លេខ៤នៅក្នុងតារាងFIFA ប្រចាំទ្វីបដែលប្រទេសនេះនៅ ដោយឈរពីក្រោយប្រទេសសេណេហ្គាល់ (ទី២០) ទុយនីស៊ី ... Read More »

អង់គ្លេសចាប់ខ្លួនបាតុករ​១៥០នាក់​​ក្នុងទីក្រុងឡុងដុង

ប៉ូលិសទីក្រុងឡុងដុង ប្រទេសអង់គ្លេស​បានប្រកាសឲ្យដឹងនៅថ្ងៃទី ២៩ខែវិច្ឆិកាថា មានបាតុករ១៥០ នាក់ត្រូវបានចាប់ខ្លួនក្រោយពេលចូលរួមធ្វើបាតុកម្មប្រឆាំងការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ​-១៩​។ រដ្ឋាភិបាលអង់គ្លេសបានអនុម័តច្បាប់ហាមប្រាមប្រមូលផ្តុំគ្នាចាប់តាំងពីថ្ងៃទី​៥ខែវិច្ឆិកា ក្រោយពេលមានអ្នកឆ្លងជាង​២៥០០០នាក់ក្នុងមួយថ្ងៃ​។ នៅថ្ងៃទី​២៥ខែវិច្ឆិកាច្បាប់ហាមប្រាមនោះបានបញ្ចប់ ហើយរដ្ឋាភិបាលក៏បានបន្តអនុម័ត​ច្បាប់រឹតត្បិតបន្ថែមទៀត ខណៈ អ្នកឆ្លងបន្តកើនឡើងខ្ពស់ដដែល​។ កម្លាំងប៉ូលិសទីក្រុងឡុងដុងបានឲ្យដឹងថា «កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្ស​១៥៥នាក់​​ដែលចូលរួមធ្វើបាតុកម្មខុសច្បាប់កាលពីថ្ងៃទី​២៨ខែវិច្ឆិកា ។​ អ្នកដែលបានចាប់ខ្លួន ... Read More »

លោកស្រី ឱ វណ្ណឌីន៖ ​ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ឲ្យបានគ្រប់ៗគ្នា​ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីនបានបញ្ជាក់ថា ខ្ញុំសូមឆ្លេីយនូវសំណួរទាំងប៉ុន្មានខាងលេីដោយទាំងមិនទាន់បានធ្មេចសោះឡេីយតាំងពីថ្ងៃម្សិលមិញមកទល់ពេលនេះថា៖​ ដំណាក់កាលនេះ​ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ​ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ​ និងរបស់ក្រសួងសុខាភិបាល​ឲ្យបានគ្រប់ៗគ្នា​ ដេីម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៍ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលេីកដៃអង្វរលោកអ្នកទាំងអស់​ សូមមេត្តាកុំរុញឲ្យខ្លោច​ កុំរោចឲ្យឆៅអី​ ... Read More »

ភរិយាអគ្គនាយកពន្ធនាគារដែលវិជ្ជមានកូវីដ-១៩ បានទៅផ្សារអុីអន១ នៅពេលល្ងាចថ្ងៃទី២១ វិច្ឆិកា, អ្នកពាក់ព័ន្ធសូមប្រញាប់មកធ្វើតេស្ត

ភ្នំពេញ៖ ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ-១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។ នេះជាការបញ្ជាក់អោយដឹងពី លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ... Read More »

សម្ដេច ស ខេង អំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារ ទៅធ្វើតេស្ដរកកូវីដ-១៩ នៅក្រសួងមហាផ្ទៃ, ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

ភ្នំពេញ៖ អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។ នេះជាសារអំពាវនាវ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ... Read More »