ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ នឹងធ្វើឲ្យភ្លៀងនៅតែបន្តធ្លាក់ច្រើន ភាគពាយ័ព្យ ក្បែរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំក្រវាញ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ... Read More »
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានសេចក្តីរំជួលហឫទ័យជាខ្លាំងដោយទទួលបានដំណឹងអំពី បងប្អូន កូនចៅ នៅភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ ព្រះរាជសារនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រោសព្រះរាជទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ ដោយព្រះអង្គមានព្រះបន្ទួលថា៖ «ខ្ញុំមានសេចក្តីរំជួលហឫទ័យជាខ្លាំងដោយទទួលបានដំណឹងអំពី បងប្អូន កូនចៅ នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ ... Read More »
ទីក្រុងជាស៊ីង ប្រទេសចិន អនុញ្ញាតឲ្យប្រជាជន ទិញ-ចាក់វ៉ាក់សាំង COVID-19 ក្នុងតម្លៃ ៦០ដុល្លារអាមេរិក
អន្តរជាតិ៖ អាជ្ញាធរនៅទីក្រុងជាស៊ីង (Jiaxing) នៅខេត្ត ជីជាំង(Zhejiang) ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាម្សិលមិញនេះបានអះអាងថា ប្រជាជនចិនរស់នៅក្នុងទីក្រុងមួយនេះ ដែលមានវ័យចន្លោះ១៨–៥៩ឆ្នាំ អាចស្វែងរកការពិគ្រោះយោបល់នៅតាមគ្លីនិក ដើម្បីស្នើសុំការចាក់វ៉ាក់សាំង COVID-19 មួយប្រភេទរបស់ក្រុមហ៊ុន សាយណូវ៉ាក់(Sinovac ... Read More »
គិតមកត្រឹមល្ងាចថ្ងៃនេះ ស្ថានភាពកម្ពស់ទឹកភ្លៀងនៅថេរមិនមានការកើនឡើងបន្ថែមទៀតទេ
ខេត្តស្វាយរៀង៖លោកអភិបាលខេត្តបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម បន្តការតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពកម្ពស់ទឹកដើម្បីត្រៀមលក្ខណៈ និងវិធានការសរុបបញ្ជៀសការជន់លិចក្រុងស្វាយរៀងក្នុងករណីកម្ពស់ទឹកមានការកើនឡើងបន្ថែម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រួវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈដែលលោក ... Read More »
សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ សណ្ដស្ទឹងព្រែកត្នោត នៅខណ្ឌដង្កោ
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះពិនិត្យស្ថានភាព និងការជួយសង្គ្រោះ ប្រជាពលរដ្ឋនៅតំបន់ដែលរងនូវការវាយប្រហារដោយទឹកជំនន់ នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ។ ... Read More »
សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចុះបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់មនុស្សបាន៤នាក់និងថ្នាំញៀន១២កញ្ចប់
ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនកាលពីវេលាម៉ោងជាង១២ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅក្នុងភូមិសាស្រ្ត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបតិ្តការនេះ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់បានជនសង្ស័យ៤នាក់មាន៖ ... Read More »
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំប្រជុំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តចំនួន ៥
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលរយៈពេល ១៥០ថ្ងៃ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត និងបានធ្វើពិធីប្រកាសអំពីភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត ចំនួន ... Read More »
ចុងឆ្នាំ២០២០នេះ! កម្ពុជានឹងអាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន ដោយផ្ទាល់ជាលើកដំបូង ,នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម
អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់របស់អគ្គនាយកដ្ឋានកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់កាលពីថ្ងៃទី១៤ខែតុលា ឆ្នាំ២០២០ថ្មីៗនេះថា៖ នៅចុងខែ១១ ឬខែ១២ ឆ្នាំ២០២០នេះនៅពេលកម្ពុជា បានរៀបចំឧបករណ៍ និងកន្លែងសម្លាប់មេរោគផ្លែស្វាយរួចរាល់ នឹងអាចចាប់ផ្ដើមនាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនបានដោយផ្ទាល់ជាលើកដំបូង។ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បន្តថា ... Read More »
ទឹកស្ទឹងសែនខេត្តព្រះវិហារឡើងដល់កម្រិតប្រកាសអាសន្នហើយ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងប្រធានក្រុមប្រឹកក្សាខេត្តលោកឡុង សុវណ្ណ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀងជាច្រើនកន្លែង ... Read More »
ក្រសួងធនធានទឹក៖ គិតត្រឹមថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត មានការស្រកចុះ
ភ្នំពេញ ៖ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងអំពីសភាពការទឹកតាមដងស្ទឹងព្រែកត្នោតថា គិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកមានការស្រកចុះ។ បើតាមក្រសួងធនធានទឹកបានបញ្ជាក់ថា ក្នុងនោះមាន៖ ១-កម្ពស់ទឹក នៅលើ សំណង់បង្ហៀរកម្ពស់ទឹក៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ។ ២-ស្ថានភាពទឹកនៅតាមដងស្ទឹងគឺ ... Read More »
ហុងដាឌ្រីមសេ១២៥បើកលឿនមិនប្រយ័ត្នបុកម៉ូតូហុងដាវ៉េវពីក្រោយរបួសមនុស្សប្រុសស្រី៤នាក់នៅស្រុករំដួល
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៤នាក់ដែរបានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិឹងម៉ូតូបើកស្របទិសគ្នាបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ស្រុករំដួល។ បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ម៉ូតូបង្កហេតុម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៧ ពាក់ស្លាកលេខភ្នំពេញ១GE-៧៧៩២ បើកបរដោយឈ្មោះទិត្យ សុខជា ... Read More »
គ្រូបុរាណ Chea Sokheng ដែលឃោសនាភូតភរប្រជាពលរដ្ឋ ពេលនេះត្រូវក្រសួងសុខាភិបាល ស្នើឲ្យអាជ្ញាធរចាត់វិធានការតាមច្បាប់
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០២០នេះ ស្នើឲ្យគ្រូបុរាណ Chea Sokheng បញ្ឈប់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វសប៊ុក និងទង្វើព្យាបាលជំងឺមិនត្រឹមត្រូវដើរបោកប្រាស់ប្រជាពលរដ្ឋជាបន្ទាន់ និងសូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយចាត់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រូបុរាណ Chea Sokheng នេះទៅតាមផ្លូវច្បាប់ជាធរមាន ... Read More »
សែលកាត បានចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់ តាមរយៈគម្រោងផលិតបទចម្រៀងដ៏ធំបំផុតរបស់ខ្លួន
ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។ កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង ... Read More »
សែលកាត និង Prime Cineplex បានភ្ជាប់ទំនាក់ទំនងគ្នាជាដៃគូដើម្បីស្វែងរកនូវឱកាសរួមគ្នា
ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ ... Read More »
រដ្ឋមន្រ្តីក្រសួងកីឡាអុីតាលីអះអាងថា Ronaldo រំលោភលើពិធីសារការពារ COVID-19
រដ្ឋមន្រ្តីក្រសួងកីឡារបស់ប្រទេសអុីតាលីលោក Vincenzo Spadaforaបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែតុលានេះថា កីឡាករ Cristiano Ronaldo អាចបានរំលោភលើវិធានការ ការពារ COVID-19 របស់ប្រទេសអុីតាលីដោយវិលត្រឡប់ទៅទីក្រុង Turin ពីព័រទុយហ្គាល់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន។ នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់តារាព័រទុយហ្គាល់វ័យ៣៥ឆ្នាំរូបនេះបានល្មើសនឹងច្បាប់ការពារ ... Read More »
លោក ឃួង ស្រេង៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង៥០០០គ្រួសារត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែយ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ច
ឥភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលឈរជើងជាប់ជាប្រចាំនៅតំបន់រងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៥០០០គ្រួសារហើយត្រូវបានជម្លៀសមកទីទួលសុវត្ថិភាពជាមួយការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។ ... Read More »
កូរ៉េខាងត្បូងប្រកាសពីគម្រោង ធ្វើសមយុទ្ធរួមជាប្រចាំ
នៅថ្ងៃទី១៦ខែតុលា គណៈបញ្ជាការកម្លាំងទាហានចម្រុះ(JCS) របស់កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសនេះនឹងធ្វើសមយុទ្ធយោធាជាប្រចាំមានឈ្មោះថាHogukនៅសប្តាហ៍ក្រោយ។ ការធ្វើសមយុទ្ធនឹងចាប់ផ្តើមឡើងនៅថ្ងៃទី១៩-៣០ខែតុលានៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្លាំងទាហានជើងទឹក ជើងគោក និងអាកាស រួមទាំងកម្លាំងទាហានជើងទឹកវាយឡើងគោកផងដែរ។ យុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ នេះគឺបង្កើនកិច្ចសហប្រតិបត្តិការ រវាងកម្លាំងទាហានទាំងអស់ក្នុងពេលមានសង្គ្រាម ។ តាមសេចក្តីប្រកាស ... Read More »
កាន់តែធ្ងន់ធ្ងរហើយប្រទេសហ្វីលីពីន៖ ក្នុងរយៈពេល២៤ម៉ោងប៉ណ្ណោះ បន្តរកឃើញអ្នកឆ្លង COVID-19 ជាង២ពាន់ករណី
អន្តរជាតិ៖ យោងតាមនាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ថា៖ គិតត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ ប្រទេសរបស់ខ្លួនបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,២៦១ករណី នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ ដោយធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៤៨,៦៩៨ករណី។ ... Read More »
បាត់ខ្លួនបីបួនថ្ងៃស្រាប់តែប្រទះឃើញសពអណ្ដែតក្នុងស្រះទឹក
ខេត្តពោធិ៍សាត់ ៖ អ្នកស្រុកបានប្រទះឃើញសពបុរសម្នាក់អណ្ដែតក្នុងស្រះទឹកខាងក្រោយភូមិបង្កការភ្ញាក់ផ្អើល បន្ទាប់ពីបុរសរូបនេះបានបាត់ខ្លួន៣ទៅ៤ថ្ងៃកន្លងមកហើយនោះ។ នេះបើតាមការអះអាងបញ្ជាក់ពីលោកមេភូមិប្រាប់សមត្ថកិច្ចនគរបាល ។ ហេតុការណ៍ប្រទះឃើញសពខាងលើនេះ គឺនៅវេលាម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ... Read More »
មនុស្សជិត ៣ពាន់គ្រួសារ និងផ្ទះជិត ១ពាន់ខ្នងរងផលប៉ះពាល់ខូចខាត ដោយសារគ្រោះជំនន់ទឹកភ្លៀងលិចលង់នៅឥណ្ឌូនេស៊ី
អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ីដែលទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដកស្រង់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលា ឆ្នាំ២០២០ថា ដោយសារតែជំនន់ទឹកភ្លៀង នៅខេត្តជ្វាខាងលិច (West Java) ប្រទេសឥណ្ឌូនេស៉ី បានធ្វើឲ្យលិចលង់ផ្ទះប្រជាជនចំនួន ៩៤៦ខ្នងបានរងការខូចខាត ក្នុងចំណោមផ្ទះសរុបចំនួន២,១៨០ខ្នង ។ ជាក់ស្តែង ... Read More »
អាជ្ញាធរខេត្តស្វាយរៀងបន្តរៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ខណៈភ្លៀងបន្តធ្លាក់ខ្លាំងកាលពីយប់មុិញ
ខេត្តស្វាយរៀង៖ អនុវត្តនូវវិធានការបង្ការជាមុន ក្នុងគោលដៅកាត់បន្ថយនូវផលប៉ះពាល់ដែលបង្កដោយជំនន់ទឹកភ្លៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង រួមនឹងមន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ បានធ្វើការរៀបចំបាវដីខ្សាច់លើកជាទំនប់សម្រាប់ទប់ទឹកចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ... Read More »
សមត្ថកិច្ចចុះពិនិត្យសពបុរសម្នាក់ ខណៈមន្ទិលសង្ស័យស្លាប់ដោយអំពើឃាតកម្ម
ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះបានសហការគ្នាចុះធ្វើកោសល្យវិច័យលើសពអ្នកបើកបរម៉ាសុីនច្រូតស្រូវដែលដេកស្លាប់ក្នុងអង្រឹងក្រោមផ្ទះ ខណៈមានការសង្ស័យស្លាប់ក្នុងករណីឃាតកម្ម។ ករណីសមត្ថកិច្ចសហការគ្នាចុះពិនិត្យសពខាងលើ ធ្វើឡើងនារសៀល ថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ... Read More »
មន្ត្រីប៉ូលិស៣រូបក្នុងទីក្រុងបាងកកត្រូវផ្អាកការងារដោយសារទុកឲ្យបាតុករឡោមព័ទ្ធក្បួនព្រះទីនាំងព្រះមហាក្សត្រ
មន្ត្រីប៉ូលិស៣រូបនៅក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៥ខែតុលាត្រូវបានផ្អាកការងារ ដោយសារតែមិនអាចបំពេញភារកិច្ចបានល្អ ទុកឲ្យក្បួនព្រះទីនាំងរបស់ព្រះមហាក្សត្រ ប្រឈមនឹងក្រុមបាតុករ ។ គេហទំព័រKhaosod បានផ្សាយថាប៉ូលិសដែលត្រូវផ្អាកការងារគឺ ស្នងការរងប៉ូលិសទីក្រុងបាងកក លោក Somprasong Yenthuam, ទីពីរគឺលោកPrasai Jittasonthi ... Read More »
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង នាំយកនៅអំណោយដ៏ថ្លៃថ្លៃរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋដែលកំពុងរងការជន់លិចចំនួន ១៦៦ គ្រួសារ
ខេត្តកណ្តាល៖ នៅថ្ងៃព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ក្រោមការចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកណ្តាលស្ទឹង លោក ណុប រ័ត្ននិមល និងលោកស្រី ព្រមទាំងក្រុមការងារយុវជន ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ... Read More »
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅក្នុងខេត្តប៉ៃលិន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០នេះ ។ ... Read More »
រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០
ខេត្តកំពត៖ នៅព្រឹកថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី៣០ នៅសាលាខេត្តកំពត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរក្រុង ស្រុក មន្ទីរ ... Read More »
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថាការផ្សព្វផ្សាយទឹកភ្នំគូលែន គឺរូបភាពឆ្នាំ២០១៧ ហើយបច្ចុប្បន្ន ទឹកមានស្ថានភាពធម្មតា
ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖ ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ... Read More »
ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយ កម្ពុជា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យលោក អាណាតូលី បូរូវីក( Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម ... Read More »
នាំគ្នាប្រើប្រាស់គ្រឿងញៀនសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់
ភ្នំពេញ៖ យុវជន៣នាក់នាំគ្នាប្រើប្រាស់គ្រឿងញៀនត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនបានរួមនិឹងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លាបានឲ្យដឹងថា៖ជនសង្ស័យទាំង៣នាក់ ៖ ១-ឈ្មោះ លន់ ... Read More »
រឿងនិទានខ្មែរ÷ រឿង ខ្ពើមអាចម៍ជិះដំរី ខ្ពើមក្ដីឡើងចុងត្នោត
កាលពីព្រេងនាយ៖ មានបុរសម្នាក់ខ្ពើមក្ដី ទៅឡើងចុងត្នោតហើយយកស្លឹកត្នោតចាក់ស្មុគ ចាក់ធ្វើរូបសត្វផ្សេងៗ ហើយគិតថា «អញលក់ស្មុគទាំងអស់នេះ យកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែ ហើយនឹងលោះខ្ញុំប្រើ បើកាលណាអញប្រើវាមិនបាន អញនឹងវាយធាក់វា» ថាតែប៉ុណ្ណោះក៏យកជើងធាក់ស្មុគនោះ ធ្លាក់មិនតិចតួចធ្លាក់ទាល់តែភ្លាត់ជើងធ្លាក់ពីលើចុងត្នោត តែបុរសនោះប្រវាចាប់ចុងស្លឹកត្នោតជាប់ ដូចជាគេចង់ព្យួរតែកតោកនៅនោះ ។ ... Read More »