ព័ត៌មានទាន់ហេតុការណ៍៖
'

មេដឹកនាំចិន អះអាងថា៖ ខ្លួនប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណាមួយ​ដែល​តាង​ខ្លួន​ជា ​«​ចៅហ្វាយនាយ​របស់​ពិភពលោក​»​

អន្តរជាតិ៖ ប្រធានាធិបតី​ចិនលោក ស៊ី ជិន​ភីង នៅក្នុងឱកាស​ខួប​៧៥​ឆ្នាំ​នៃ​ការបង្កើត​អង្គការសហប្រជាជាតិ (UN) បានលើកឡើងថាប្រទេស​ធំ​គួរ​ធ្វើ​គំរូ​សម្រាប់​ប្រទេស​តូចៗ ដោយ​ការអនុលោម​តាមច្បាប់​អន្តរជាតិ និង​ចៀសវាង​ការអនុវត្ត​ស្ដង់ដារ​ពីរ​ជាន់​។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតី​ចិនរូបនេះបាន​រិះគន់​របៀបវារៈ​ឯកតោ​ភាគី​និយម និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណាមួយ​ដែល​តាង​ខ្លួន​ជា «​ចៅហ្វាយនាយ​របស់​ពិភពលោក​»​។ ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ផ្ញើ​ទៅកាន់ UN នៅ​ថ្ងៃទី ... Read More »

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ជួយសម្រួលឯកសារឱ្យបានក្នុងថ្ងៃតែ១ ដល់បងប្អូនខ្មែរក្នុងកំឡុងការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានជួបសំណេះសំណាលសួរសុខទុក្ខ ចែកម៉ាសនិងជែលអាល់កុលលេងដៃ ព្រមទំាងបានបើកផ្តល់ឯកសារដល់បងប្អូន ពលករខ្មែរដែលមកទទួលសេវានៅស្ថានទូត។  លោកឯកអគ្គរាជទូត បានជម្រាបថា ... Read More »

តំបន់ដែលមានការរស់នៅដូចពេលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង

កោះតៃវ៉ាន់ ជាតំបន់ដែលបានប្រកាសបិទទ្វារមុនគេ កាត់បន្ថយការជួបជាមួយជនបរទេស ដើម្បីទប់ស្កាត់ការឆ្លងកូវីដ​-១៩។ អ្វីដែលកោះតៃវ៉ាន់បានធ្វើគឺមានប្រសិទ្ធភាពបំផុត ហើយពេលនេះពលរដ្ឋមានការរស់នៅដូចធម្មតា ដែលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង។ នៅទីក្រុងតៃប៉ិ ពលរដ្ឋធ្វើដំណើរ នៅទីសាធារណៈ ដោយមិនមាន​ការបារម្ភឆ្លងកូវីដ​-១៩នោះឡើយ។ពលរដ្ឋតៃវ៉ាន់មានការរស់នៅដូចពេលមិនទាន់មានកូវីដ​-១៩ផ្ទុះឡើង​។ នៅតាមផ្លូវ នៅតាមរមណីយដ្ឋាននានា ពលរដ្ឋទៅហាត់ប្រាណ​និងធ្វើជួបជុំគ្នា​យ៉ាងសប្បាយដោយមិនមាន​ពាក់ម៉ាស់ទប់ស្កាត់កូវីដ​-១៩នោះឡើយ។ ប្រសិនបើអ្នកណាម្នាក់ទៅកាន់កោះតៃវ៉ាន់ ... Read More »

កងទ័ពអាកាស​ឥណ្ឌា សាកល្បងហោះហើរយន្តហោះ​ចម្បាំង Rafale នៅលើ​តំបន់​ក្បែរ​ព្រំដែន​ជម្លោះជាមួយ​ចិន

អន្តរជាតិ៖ ខណៈដែល​ភាព​តានតឹង​នៅ​ព្រំដែនឥណ្ឌា និងចិន​ហាក់​ធូរស្រាល​បន្តិច​ ស្រាប់តែថ្មីៗនេះឥណ្ឌា ទំនង​ចង់​សម្ញែង​អានុភាព​ថ្មី​របស់ខ្លួន​ដាក់​ចិនក៏បាន​សាកល្បង​ហោះហើរ​យន្តហោះ​ចម្បាំង Rafale របស់ខ្លួន​ដែល​ទើប​ទទួលបាន​ពី​បារាំង នៅលើ​តំបន់​ជម្លោះ​នៅតាម​ព្រំដែន​ជាមួយ​ចិន​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពអាកាស​ឥណ្ឌា​ កាលពីថ្ងៃទី​២១ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ​ ។ ​​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពអាកាស​ឥណ្ឌា បានបញ្ជាក់ថា យន្តហោះ​ចម្បាំងRafale ... Read More »

តើត្រូវផ្អាករឺក៏បន្ត?! សំណង់អគារដែលគ្រោងសាងសង់រហូត៣០ជាន់នៅទួលគោក ខណៈកាយដីបុកគ្រឹះធ្វើឱ្យប្រេះផ្លូវ២ខ្សែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ សំណង់អគារមួយកន្លែងមានកម្ពស់រហូតដល់៣០ជាន់និងនៅផ្នែកខាងក្រោមដីមានពីរជាន់បន្ថែមទៀតខណៈកំពុងធ្វើសកម្មភាពជីកកកាយ និងបុកគ្រឹះដើម្បីសាងសង់ បានធ្វើឱ្យកំណាត់ផ្លូវ២ខ្សែនៅជាប់នឹងអគារនេះ ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ពោលគឺប្រេះផ្លូវជាបំណែកៗ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ៣៣៥កែងផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ អាជ្ញាធរខណ្ឌទួលគោកក្រោយពីបានទទួលព័ត៌មាននេះ ក៏ដឹកនាំមន្ត្រីជំនាញចុះទៅដល់ទីតាំងការដ្ឋាននេះភ្លាម ដើម្បីធ្វើយ៉ាងណាមានវិធានការទប់ស្កាត់នូវហានិភ័យដែលបម្រុងនឹងកើតមានឡើងផ្តើមចេញពីការដ្ឋាននេះ។ លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ... Read More »

បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ២ថ្ងៃជាប់គ្នា ស្រុកចំនួន៤ក្នុងខេត្តពោធិ៍សាត់ ទឹកជំនន់បណ្តាលឱ្យប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន

ខេត្តពោធិ៍សាត់៖ អ្នកនាំពាក្យរដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន បានជ្រាបថា ស្ថានភាពជំន​ន់ទឹកភ្លៀង ក្នុងខេត្តពោធិ៍សាត់ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់បន្តបន្ទាប់រយៈពេល ២ថ្ងៃជាប់គ្នា នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កឱ្យមានទឹកជំនន់ ... Read More »

សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការ ៩រូប នៅរដ្ឋបាលសាលាដំបូង និងសាលាឧទ្ទរណ៍ តុលាការកំពូល

ភ្នំពេញ៖ នេះបើតាមអនុក្រឹត្យ ដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ប្រចាំតុលាការកំពូល សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍ព្រះសីហនុ សាលាដំបូងខេត្តកំពង់ធំ ... Read More »

ក្រសួងបរិស្ថានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានសម្ភោធជាផ្លូវការយុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថសង្គម ក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។ ... Read More »

ចងកធ្វើអត្តឃាតក្នុងផ្ទះ បន្ទាប់ពីប្ដីនាំកូនស្រី២នាក់ចេញពីផ្ទះបាត់

ខេត្តពោធិ៍សាត់ ៖មានការការភ្ញាក់ផ្អើលដល់អ្នកភូមិផងរបងជាមួយ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធផងដែរ ខណៈដែលស្រ្តីម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងផ្ទះ ដោយដាក់គន្លឹះទ្វារផ្ទះជាប់ទាំងខាងមុខ និងខាងក្រោយ ។ ហេតុការណ៍នេះបានកើតឡើង នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ... Read More »

សុន្ទរកថាគន្លឹះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូល វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួលកិច្ចប្រជុំកំពូលនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។ សម្តេចបានមានប្រសាសន៍ថា៖ ខ្ញុំពិតជាមានសេចក្តីរីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកា ... Read More »

ឆក់ទូរស័ព្ទ ​ពីនារីម្នាក់បានភ្លាម​ ជាប់ខ្នោះសមត្ថកិច្ចខណ្ឌដង្កោភ្លែត

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់​ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោ​ ឃាត់ខ្លួនបានភ្លាមៗ​ បន្ទាប់ពីជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៤​ និង០៥នាទីរសៀល​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ ត្រង់ចំណុចស្តុបបាគូ​ តាមបណ្ដោយផ្លូវ២១៧​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ... Read More »

ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាណែនាំអាជ្ញាធរខេត្តកំពង់ស្ពឺ ជៀសវាងនូវគំនិតគ្រប់គ្រងនិយម ហើយផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

ភ្នំពេញ៖ លោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានបញ្ជាក់ថា អាជ្ញាធរខេត្តត្រូវជៀសវាងនូវគំនិតគ្រប់គ្រងនិយម ត្រូវខិតខំដោះស្រាយបញ្ហានានា និងផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។ នៅក្នុងឱកាសអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វុី សំណាង អភិបាលខេត្ត ... Read More »

បើចេះរូបមន្តវិធីធ្វើខជើងមាន់ តាមការពន្យល់នេះ ពិតជាឆ្ងាញ់ពិសេស

ភ្នំពេញ៖ រូបមន្តវិធីធ្វើខជើងមាន់ គ្រឿងផ្សំរួមមាន៖ ជើងមាន់ ១គីឡូ,ទឹក ៥ចានចង្កឹះ,ខ្ទឹមស និងម្រេចបុកចូលគ្នា ១ស្លាបព្រាបាយ,ស្ករត្នោត ៨ស្លាបព្រាបាយ,ទឹកត្រី ៤ស្លាបព្រាបាយ,ទឹកស៊ីអ៊ីវខាប់ ២ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ម្ទេស ៥-៧គ្រាប់,ខ្ទឹមស ៤កំពឹស,ទឹកក្តៅ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនកាលពីម៉ោង២៣និង០០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ មីត ម៉ូស្លីម ភេទប្រុសអាយុ១៩ឆ្នាំ ... Read More »

តោះសុភាពនារីមេផ្ទះដ៏ប្រពៃ រៀនរូបមន្តវិធីធ្វើបាយឆាម្នាស់គ្រឿងសមុទ្រញាំជុំគ្រួសារ

ភ្នំពេញ៖ តាមពិតរូបមន្តវិធីធ្វើបាយឆាម្នាស់គ្រឿងសមុទ្រ គ្រឿងផ្សំរួមមាន៖បាយ១ចានចង្កឹះ,បង្គា២០០ក្រាម(បកសំបក),ម្នាស់ ១០០ក្រាមហាន់ជាដុំតូចៗល្មម,ការ៉ុតហាន់តូចៗ កន្លះចានចង្កឹះ,ខ្ទឹមចិញ្រ្ចាំ ១ស្លាបព្រាបាយ,ស៊ុត ១គ្រាប់,ទឹកប្រេងខ្យង  ២ស្លាបព្រាបាយ,ទឹកត្រី ១ស្លាបព្រាបាយកន្លះ,គ្រាប់ស្វាយចន្ទី និងដំណាប់ទំពាំងបាយជូរ (ដាក់តាមចំណូលចិត្ត ឬមិនដាក់ក៏បាន),ស្លឹកខ្ទឹមហាន់។ វិធីធ្វើ ទី១-ដាំខ្ទះដាក់ប្រេងឆាចូលបន្តិចឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ ... Read More »

ពិតជាសង្វេគណាស់! ពុលចំណី៤នាក់ឪពុក និងកូនស្រី បណ្ដាលឲ្យស្លាប់កុមារីម្នាក់

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នេះ កម្លាំងសហការជំនាញកោសល្យវិច័យចុះស្រាវជ្រាវ និងពិនិត្យ ... Read More »

តំណាងអយ្យការ ចោទប្រកាន់ បុរសម្នាក់ដែលវាយសង្សាររបួសពេញមុខ នៅខណ្ឌសែនសុខ ពីបទ «ហិង្សា»

ភ្នំពេញ ៖ បើយោងតាមការបញ្ជាក់របស់ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូង ប្រាប់ភ្នាក់ងារ សារព័ត៌មាន ប្រចាំតុលាការ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក សឿ ... Read More »

បុរសម្នាក់ មានជម្ងឺលើសឈាម ជូនប្រពន្ធទៅលេងស្រុករួច ត្រឡប់មកវិញដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯងច្រើនថ្ងៃ

ភ្នំពេញ ៖ បុរសម្នាក់មានជម្ងឺលើសឈាម ដោយជូនប្រពន្ធទៅលេងស្រុកកំណើតនៅឯងខេត្តកំពង់ចាម ចំនួនពីរ បីថ្ងៃ ។ បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់មកបន្ទប់ជួលវិញមុន ពេលពន្ធមកពីស្រុកវិញប្រទះឃើញដេកស្លាប់ម្នាក់ឯង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ជួល ... Read More »

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីអាជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant)

បន្ទាយមានជ័យ : នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍អជីវករក្រុងប៉ោយប៉ែត(ម្ចាស់ភោជនីដ្ឋានHua tian xie restaurant) បាននាំយកអំណោយមកប្រគល់ជូនអង្គភាពកងរាជអាវុធហត្ថខេត្ត ... Read More »

លោកបៃឌិន នាំមុខប្រធានាធិបតីត្រាំ​នៅ២រដ្ឋយុទ្ធសាស្ត្រសំខាន់បំផុត

អន្តរជាតិ៖តាមលទ្ធផលស្ទង់មតិ​របស់បណ្តាញព័ត៌មានរ៉យទ័រ បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិន​នាំមុខលោកត្រាំ​នៅរដ្ឋសំខាន់ចំនួនពីរ គឺរដ្ឋ​ Wisconsin និង រដ្ឋPennsylvania។ សារព័ត៌មានរ៉យទ័របានផ្សាយថា Reuters/Ipsos បានស្ទង់មតិនៅក្នុងរដ្ឋចំនួន​៦ ដែលជារដ្ឋសំខាន់អាចកំណត់ជោគវាសនា​របស់ប្រធានាធិបតីត្រាំ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី​៣ខែវិច្ឆិកា គឺរដ្ឋ Wisconsin, ... Read More »

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យចាក់សំរាម និងចាក់ដីលើគម្របលូសងខាងផ្លូវជាតិលេខ ៥៧ ដែលធ្វើអោយស្ទះប្រព័ន្ធបង្ហូរទឹក ជាហេតុបង្ករជាជំនន់ទឹកភ្លៀង និងខូចខាតផ្លូវសាធារណៈ

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងដាក់លូបង្ហូរទឹកអមសងខាងផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ... Read More »

ព្រឹកស្អែក … លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ចូលកាន់តំណែងជាស្នងការនគរបាលខេត្តបាត់ដំបង

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឡើងកាន់តំណែង ជាស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន។ បើតាមការឱ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់ ឱ្យដឹងថា៖ ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរ

ខេត្តបាត់ដំបង៖ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់ និងរងរបួស ៣នាក់ទៀតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង​ និងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ ... Read More »

ក្រុមការងារគ្រប់គ្រងទឹករបស់អាជ្ញាធរជាតិអប្សរាប្រមូលទឹកស្ដុកទុកមិនឱ្យជន់លិចរមណីយដ្ឋានអង្គរនាអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងក្រោមឥទ្ធិពលរបស់ព្យុះនូល

សៀមរាប ៖ ប្រទេសកម្ពុជា បានរងនូវឥទ្ធិពលពីព្យុះនូលចាប់ពីថ្ងៃទី១៨រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងតំបន់ខ្លះមានជំនន់ទឹកភ្លៀងទៀតផង។ ខេត្តសៀមរាបក៏ទទួលរងឥទ្ធិពលនៃព្យុះនេះដោយទទួលបាននូវទឹកភ្លៀងដ៏ច្រើនដែរ។ ដូច្នេះដើម្បីទប់ទល់នឹងស្ថានការណ៍នេះ ក្រុមការងារគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងក្នុងការចាត់ចែងគ្រប់គ្រងទឹកទាំងនោះ ដើម្បីបញ្ជៀសមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប ដោយសារឥទ្ធិពលនៃព្យុះនូល។ ... Read More »

អភិបាលខណ្ឌព្រែកព្នៅ ដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ ជួសជុលផ្លូវសំបុកមាន់ ក្នុងភូមិធំជើង និងភូមិធំត្បូង

ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ និងសង្កាត់ពញាពន់ ចុះជួសជុលផ្លូវសំបុកមាន់ ដោយកៀរកិនបង្ហាប់ សំបុកមាន់ទំហំ៤៥ម៉ែតក្រឡា និងកាយចង្អូរចិញ្ចើមផ្លូវ កុំអោយដក់ទឹក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ... Read More »

ផ្ទុះប្រតិកម្មក្រោយក្រុមហ៊ុនទេសចរណ៍នៅអូស្ត្រាលី ដាក់រូបប្រាសាទអង្គរតែដាក់ពាក្យវៀតណាម, ក្រសួងទេសចរណ៍ ទាក់ទងឱ្យកែសម្រួល

ភ្នំពេញ៖ ពលរដ្ឋកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិជាច្រើនទៀត បានផ្ទុះការរិះគន់ និងប្រតិកម្មជាខ្លាំងលើក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍របស់អូស្ត្រាលី ឈ្មោះ «Wendy Wu Tours» ដែលយករូបប្រាសាទអង្គរវត្តរបស់កម្ពុជា ហើយបែរជាសរសេរពាក្យសម្គាល់ប្រទេសវៀតណាមនៅពីលើ។ «Wendy Wu Tours» ជាទីភ្នាក់ងារទេសចរណ៍ដ៏ល្បីមួយរបស់ប្រទេសអូស្ត្រាលី ... Read More »

ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈនៃអាជ្ញាធរជាតិអប្សរាចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងរមណីយដ្ឋានអង្គរ

សៀមរាប : នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។ កិច្ចការនេះមានការរៀបចំបង្គោលរបងខណ្ឌផ្លូវកុំឱ្យយានជំនិះជិះចូលឬចតទុក ឱ្យមានរបៀបរៀបរយនិងកាប់ឆ្ការមែកឈើផ្សេងៗដែលប៉ះពាល់ដល់ការធ្វើដំណើរទៅប្រាសាទ ដើម្បីឱ្យមានសោភ័ណភាពស្រស់ស្អាតនិងបង្ការគ្រោះថ្នាក់ដល់ទេសចរ៕ ដោយ៖ ស សម Read More »

រដ្ឋបាលខេត្តកោះកុង ប្រគល់សម្ភារសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារ

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃអង្គារ  ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សម្ភារសាងសង់បង្គន់អនាម័យ ជូនប្រជាពលរដ្ឋ ២២២ គ្រួសារមកពីភូមិចំនួន១០ ក្នុង​ឃុំ​បឹង​ព្រាវ ... Read More »

វិមាន Taj Mahal របស់ឥណ្ឌា ចាប់​ផ្ដើមបើកទទួល​ភ្ញៀ​វវិញ​ បើទោះជាករណី​ឆ្លង COVID-19 នៅតែបន្តកើនឡើងក៏ដោយ

អន្តរជាតិ៖ អាជ្ញាធរឥណ្ឌា នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះបានប្រកាស​បើក​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​វិមាន Taj Mahal ដែល​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយរបស់ប្រទេសឥណ្ឌា ដែល​នេះ​ជា​សញ្ញា​នៃ​ការបើក​ដំណើរការ​អាជីវកម្ម​ដូច​ធម្មតា​វិញ​។ បើទោះបីជាស្ថានភាពCOVID-19 នៅ​ប្រទេស​មួយនេះ នៅតែបន្ត​អាក្រក់​ដដែល​ដោយ​ករណី​ឆ្លង​នៅ​ឥណ្ឌា អាចមាន​ច្រើនជាង​ចំនួន​ឆ្លង​នៅ​អាមេរិក​នៅពេល​ខ្លី​ខាងមុខ​។​ ​បើតាម​របាយការណ៍​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន ... Read More »

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២០

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និង នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ... Read More »