ព័ត៌មានទាន់ហេតុការណ៍៖
'

ចាញ់ល្បែងបែកគំនិតលួចលុយថៅកែ ជាង៣ពាន់ដុល្លារត្រូវថៅកែប្តឹងនគរបាលឲ្យឃាត់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យជាកម្មករក្រុមហ៊ុនដឹកត្រីម្នាក់ ដោយសារតែចាញ់ល្បែងក៏បែកគំនិតលួចលុយថៅកែរបស់ខ្លួនជាង៣ពាន់ដុល្លារ​ ទីបំផុតថៅកែដឹងក៏ប្តឹងនគរបាលស្រុកកោះធំឲ្យចាត់ការតាមនីតិវិធីច្បាប់។ ករណីលួចនេះ បានកើតឡើងកាលពីថ្ងៃ​ទី២៦ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង​១៥និង៣០នាទី​​ នៅចំណុច​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ។ មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ផាន់​ ... Read More »

រឿងព្រេងខ្មែរ៖ រឿង ពានរ​ លួចព្រះមកុដ

មាន​និទាន​មួយ​ដំណាល​ថា  មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ តែង​ស្ដេច​យាង​ទៅ​ប្រពាត​ព្រៃ​ឧទ្យាន ហើយ​ដោះ​មកុដ​ក្នុង​ប្រអប់​មាស​ឲ្យ​ស្រី​ម្នាក់​ថែ​រក្សា​នៅ​ព្រះ​ពន្លា​ភាក់ ហើយ​ព្រះ​អង្គ​ស្ដេច​ចេញ​ទៅ​បរបាញ់​ជាមួយ​នឹង​សេនា​យោធា​ផង ។ ស្រី​ចាំ​រក្សា​មកុដ​នោះ ងុយ​ដេក​ក៏​ដេក​លក់​ទៅ ។ កាល​នោះ​មាន​ពានរ​មួយ​ចុះ​ពី​លើ​ដើម​ឈើ​មក ឃើញ​ស្រី​នោះ​ដេក​នោះ​ពុំ​ដឹង​ខ្លួន​ប្រាណ ក៏​លួច​បើក​ប្រអប់​យក​ព្រះ​មកុដ​ទៅ ពាក់​រាំ​បង្អួត​គ្នា​លេង​លើ​មែក​ឈើ រួច​លាក់​ទុក​ទៅ ។ ... Read More »

រថយន្តសណ្តោងកុងតឺន័របុកបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកព្រែក ក្រឡាប់ផ្ងារជើង

ខេត្តព្រះសីហនុ៖ រថយន្តសណ្តោងកុងតឺន័របានបើកបុកបង្កាន់ដៃស្ពានធ្លាក់ចូលក្នុងទឹកព្រែកក្រឡាប់ផ្ងារជើង ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក FUSO ... Read More »

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ ជាមួយគោយន្តកន្រ្តៃ របួសធ្ងន់ម្នាក់ ស្លាប់ពីរនាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើង កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ ៥៧B ចំនុចក្រុមទី១១ ភូមិសាំងរាំង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ពានរង្វាន់ជ័យលាភីដល់ កញ្ញា វី ឌីណែត ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី២

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ដល់តារាចម្រៀងអាជីពម្ចាស់ជ័យលាភី ក្នុងកម្មវិធី I Am A Singer Cambodia រដូវកាលទី៏ ... Read More »

👸🏻👑កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia2020ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមទស្សនាគាំទ្រជាច្រើន។ ទន្ទឹមគ្នានេះដែរកម្មវិធីក៏ទទួលបានទាំងការកោតសរសើរ និងរិះគន់មួយចំនួនផងដែរ។ បន្ទាប់ពីទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia  ផលិតកម្មមហាហង្សបានរៀបចំប្រកួតជ្រើសរើសបេក្ខនារីដែលវគ្គផ្តាច់ព្រ័ត្រមានចំនួន២៨ រូបតំណាងឲ្យខេត្តរាជធានី ... Read More »

មន្រ្តីជាន់ខ្ពស់ថៃ ប្រកាសថា៖ នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹម៧ថ្ងៃ

អន្តរជាតិ៖ បើតាមកាសែតបាងកកប៉ុស្តិ៍ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បានអះអាងកាលពីថ្ងៃទី២៥ខែកញ្ញាថ្មីៗនេះថា នៅខែវិច្ឆិកាខាងមុខនេះសម្រាប់ភ្ញៀវទេសចរបរទេស អាចនឹងធ្វើចត្តាឡីស័កត្រឹមតែរយៈ៧ថ្ងៃប៉ុណ្ណោះ ប្រសិនបើមិនមានករណីឆ្លង COVID-19 ក្នុងចំណោមភ្ញៀវបរទេស ដែលនឹងមកដល់ថៃនៅខែតុលាខាងមុខ។ចាប់ពីថ្ងៃទី១ ខែតុលា អាជ្ញាធរថៃ អនុញ្ញាតឲ្យភ្ញៀវបរទេសចូលទឹកដីខ្លួនជាថ្មី ... Read More »

ក្រសួងសុខាភិបាល ក្រើនរំលឹកវិធានការការពារជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបាន សេចក្តីក្រើនរំលឹក ស្តីពីវិធានការការពារជំងឺគ្រុនឈីក (ឈីកគន់ហ្គន់យ៉ា) ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅទូទាំងប្រទេស អំពីស្ថានភាពជំងឺគ្រុនឈឺក (ឈឺកគន់ហ្គន់យ៉ា) ... Read More »

លោក គួច ចំរើន ៖ តាំងពីរំលងអធ្រាត្រ២៦ ខែកញ្ញា​ ដល់ថ្ងៃត្រង់ទី២៧​ នេះភ្លៀងនៅតែបន្តធ្លាក់​ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិចនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា៖ តាំងពីរំលងអធ្រាត្រថ្ងៃទី២៦​ ខែកញ្ញា​ រហូត​មកដល់ថ្ងៃត្រង់ទី២៧​ ខែកញ្ញា​ ឆ្នាំ២០២០នេះ​ ភ្លៀងនៅតែបន្តធ្លាក់​ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់​បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងដួលលើថ្នល់ត្រូវរថយន្តមួយគ្រឿងទៀតបើកកិនបណ្ដាលឲ្យស្លាប់២នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលស្របពេលរថយន្តមួយគ្រឿងទៀតបើកមកដល់ឈប់មិនទាន់ក៏កិនជនរងគ្រោះតែម្ដង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២០​ វេលាម៉ោង១៩និង៥នាទី​លេីផ្លូវជាតិលេខ៦១​ ចន្លោះគីឡូម៉ែត្រ១២-១៣​ ស្ថិតក្នុងភូមិថ្នល់បត់​ ឃុំកោះចិន​ ស្រុកពញាឮ​ ខេត្តកណ្តាល​។ មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ... Read More »

Update ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបមហាសន្និបាតសហព័ន្ធសន្តិភាពសកលថា​ ពេលវិបត្តិកូវីដ១៩នេះ សភារឹតតែមានតួនាទីសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញថ្លែងសារគន្លឹះ ចូលរួមមហាសន្និបាតនៃក្តីសង្ឃឹម របស់សហព័ន្ធសន្តិភាពសកល ដែលរៀបចំធ្វើនៅសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២០ ថា ក្នុងកាលៈទេសៈ ដែលសកលោក ... Read More »

ចាក់សម្លាប់យាយជាប្រពន្ធ សង្ស័យរឿងដណ្ដើមលុយ៥០០០រៀលទិញស្រាផឹកមិនបាន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវករណីឃាតកម្មមួយ ក្នុងករណីប្ដីប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធ ដែលគេសង្ស័យអាចបណ្ដាលមកពីរឿងដណ្តើមលុយគ្នាចំនួន៥០០០រៀល ដើម្បីយកទៅទិញស្រាផឹកបន្ត ខណៈគេដឹងថាបុរសជាជនសង្ស័យស្រវឹងអ៊ួទីនួរជាប្រចាំ ឬផ្តើមចេញពីភ្លើងប្រចណ្ឌផងដែរ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះធ្វើឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ... Read More »

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក មហា​ធៀ ប្រកាសថា៖ លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ

អន្តរជាតិ៖ ខណៈការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំនៅឆ្នាំ២០២៣ខាងមុខនេះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីមហា​ធៀមហាម៉ាត់ ដែលមានវ័យ៩៥ឆ្នាំ បានប្រកាសកាលពីថ្ងៃទី២៦ ខែកញ្ញាម្សិលមិញនេះថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិក្រោយឡើយ ប្រសិនបើការបោះឆ្នោតនោះរៀបចំទៅតាមកាលកំណត់។ លោក មហាធៀ មហាម៉ាត់ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមណ្ឌលបោះឆ្នោតសហព័ន្ធLangkawi ដោយប្រកាសដំណឹងថា លោកនឹងមិនចូលរួមការបោះឆ្នោតខាងមុខឡើយ ប្រសិនបើរៀបចំតាមកាលកំណត់នោះ ... Read More »

ចុងសប្តាហ៍ផង តោះសុភាពនារីមេផ្ទះដ៏ប្រពៃ រៀនរូបមន្តវិធីធ្វើបុកកាពិ ឆ្ងាញ់ពិសា

ភ្នំពេញ៖ សុភាពនារី ពិតណាស់ចង់ក្រេបយកចំណេះវិជ្ជាពីរបៀបធ្វើម្ហូបឱ្យប្លែកៗ តម្រូវចិត្តគ្រួសារ។ តោះចុងសប្តាហ៍ផង មករៀនរូបមន្តវិធីធ្វើបុកកាពិ ឆ្ងាញ់ពិសា គ្រាន់តែក្នុងនោះមាន គ្រឿងផ្សំ៖ កាពិ ៣ស្លាបព្រាបាយ,បង្គាក្រៀម ២ស្លាបព្រាបាយ(ដាក់ ឬមិនដាក់ក៏បាន),ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ... Read More »

Update ៖ ជនសង្ស័យជាឃាតក បាញ់សម្លាប់ ជាងកាត់សក់នៅជិតសាលារៀនទួលគោក ជាមន្ត្រីនគរបាល

ភ្នំពេញ៖ ជនសង្ស័យជាឃាតក បាញ់មនុស្សសម្លាប់ឆៅៗ នៅទួលគោក ត្រូវបានប្រភពខ្លះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហើបថា ៖ ជនសង្ស័យរូបនេះ មានឈ្មោះ លី ថារិយ អតីតភាពជាមន្ត្រីនគរបាលខណ្ឌដូនពេញ។ ក្រោយមកព្រោះការប្រព្រឹត្តខុសនឹងវិន័យ ... Read More »

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-កីឡាកររបស់ក្រុមមាន់ខ្នាយមាស Tottenham បានស្រឡាំងកាំងបន្ទាប់ពីខ្សែបម្រើអង់គ្លេស Dele Alli ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Paris St-Germain ... Read More »

សម្តេចប្រធានរដ្ឋសភា ថ្លែងពីវិធានបទ «ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិ កូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសារគន្លឹះទៅកាន់មហាសន្និបាតនៃក្តីសង្ឃឹមរបស់សហព័ន្ធសន្តិភាពសកល ក្រោមប្រធានបទ«ឈានឆ្ពោះទៅកសាង និងធ្វើឱ្យសង្គមជាតិទាំងមូលប្រសើរឡើងវិញ ក្រោយវិបត្តិ កូវីដ-១៩៖ ឯករាជ្យភាព វិបុលភាព និងគុណតម្លៃជាសកល» តាមប្រព័ន្ធវីដេអូអនឡាញ ... Read More »

យប់មិញមានករណី ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ស្លាប់អ្នករត់ម៉ូតូកង់បីម្នាក់

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានហេតុការណ៍ផ្ទុះអាវុធមួយករណីនៅកណ្តាលក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ២ តាមផ្លូវឯករាជ្យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បណ្តាលឱ្យអ្នករត់ម៉ូតូកង់បីម្នាក់ បានស្លាប់បាត់បង់ជីវិត។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនពាក់ព័ន្ធផ្ទុះអាវុធនេះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែគេពុំទាន់ដឹងពីមូលហេតុ ... Read More »

Pacquiao ពិចារណាប្រកួតជាមួយអ្នកប្រដាល់ក្នុងទ្រុង McGregor

អ្នកតំណាងកីឡាប្រដាល់ហ្វីលីពីនបានប្រាប់ AFP ថា អ្នកប្រដាល់ Manny Pacquiao កំពុងពិចារណាការប្រកួតជាមួយតារាក្បាច់គុនចម្រុះសញ្ជាតិអៀរឡង់ Conor McGregor នៅពេលដែលគាត់គ្រោងវិលមកសង្វៀនប្រកួតវិញ។ លោក Sean Gibbons ប្រធានក្រុមតំណាងកីឡាករ Manny ... Read More »

ព្រឹត្តិការណ៍អូឡាំពិក​នៅតែ​ធ្វើ​នៅ​ឆ្នាំក្រោយទោះជាប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ក៏ដោយ

ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Thomas Bach បាន​ប្រកាសថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំក្រោយ បើ​ទោះ​មិនមាន​វ៉ាក់សាំង​ការពារ​ជំងឺឆ្លងកូវីដ-១៩ និងមានបញ្ហាប្រឈមដោយសារវិបត្តិជំងឺឆ្លងមួយនេះក៏ដោយ។  លោក Thomas Bach បាន​ធ្វើការប្តេជ្ញា​នៅ​ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​ជាមួយ​អ្នករៀបចំ​កម្មវិធី​កីឡា​អូ​ឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ២០២០ របស់​ម្ចាស់ផ្ទះ​ជប៉ុនដោយលោកសង្ឃឹមយ៉ាងមុតមាំថា ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១នេះ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួជនសង្ស័យប្រុសស្រី៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នៅថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២០នៅម៉ោង១០យប់ នៅចំណុចក្រុមទី៦ ភូមិ៣ ក្បែរមន្ទីរពេទ្យគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់មាន៖ ទី១.ឈ្មោះ ... Read More »

ក្រុមយុវជនបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោម

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ក្រសួងបរិស្ថានសហការជាមួយក្រសួងទេសចរណ៍និងសាលារាជធានីភ្នំពេញបានរៀបចំសម្អាតទិវាពិភពលោកនៅមុខវត្តឧណ្ណាលោមព្រមទាំងមានវត្តមានយុវជន ស.ស.យ.ក រាជធានីភ្នំពេញជាច្រើនរូបចូលរួម។ ដោយឃើញបរិមាណសំរាម សំណល់ ទីប្រជុំជនដែលបានបង្កើតឡើងនៅកម្ពុជាគឺមានចំនួនជាង១ម៉ឺនតោនក្នុងមួយថ្ងៃ ហើយក្នុងមួយឆ្នាំបរិមាណសំរាមដែលកម្ពុជាបង្កើតប្រមាណជិត ៤លានតោន ក្នុងនោះ ៦៥% ... Read More »

មិនទាន់ចប់ទេ! ករណីបាញ់សម្លាប់ និងដុតកម្ទេចសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់, កូរ៉េខាងត្បូងនឹងស្នើឲ្យកូរ៉េខាងជើង បើកការស៊ើបអង្កេតរួមគ្នា

អន្តរជាតិ៖ បើយោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៉ីន នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាសថា ជុំវិញការបាញ់សម្លាប់ និងដុតសាកសពមន្ត្រីកូរ៉េខាងត្បូងម្នាក់ លោកនឹងស្នើឱ្យកូរ៉េខាងជើងបើកស៊ើបអង្កេតរួមគ្នាមួយ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងសម្ពាធពីក្រុមគណបក្សប្រឆាំង និងសាធារណមតិនៅក្នុងប្រទេស ... Read More »

សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ៖ ទេសចរណ៍ និងការអភិវឌ្ឍជនបទ នៅថ្ងៃទី២៧ ខែកញ្ញា

ភ្នំពេញ៖ សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោមក្រោមប្រធានបទ«ទេសចរណ៍ និងការអភិវឌ្ឍជនបទ»-«Tourism and Rural Development» សម្តេចមានប្រសាសន៍ថា៖ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់រាប់អាន! ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំឃាត់រថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

ខេត្តត្បូងឃ្មុំ​ ៖​ រថយន្ត​ដឹកឈេីប្រភេទ​លេខមួយ​១គ្រឿង​គ្មានច្បាប់អនុញ្ញាត​ចេញពីខេត្តក្រចេះ ឆ្លងកាត់ស្រុកមេមត់ឆ្ពោះទៅខេត្តព្រៃវែង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថស្រុកមេមត់ បង្ក្រាបបទល្មើសធនធានជាតិឃាត់ទុកប្រគល់ឲ្យរដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីចាត់ការតាមនីតិវិធី​ ខណៈ​ដែលអ្នក​បេីកបររត់គេចខ្លួនបាត់​ ។ ការបង្ក្រាបបទល្មើសព្រៃឈើនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ព្រហ្ម វុទ្ធី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ។ លោកវរសេនីយ៍ត្រីព្រហ្ម វុទ្ធីបានឱ្យដឹងថា​ ... Read More »

ចតរថយន្តតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុកពីក្រោយរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖រថយន្តហាយឡេនឌ័រមួយគ្រឿងបោះពួយយ៉ាងលឿនរេចង្កូតទៅបុករថយន្តបាឡែនចតនៅចិញ្ចើមផ្លូវពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២១ និង ៥៤នាទីយប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកបាឡែនមួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2Q-7376 ម្ចាស់ចតនៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុខាងលើស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តម៉ាកហាយឡេនឌ័រពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ ... Read More »

ខ្មាន់កាំភ្លើបាញ់ប្រហាបុរសជាជាងកាត់សក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ បុរសជាជាងកាត់សក់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិស្រាប់តែខ្មាន់កាំភ្លេីងដែលផ្ទះជាប់គ្នាដកកាំភ្លេីងមកបាញ់ប្រហារ​ កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជាងកាត់សក់យីហោ​ សុខម៉េងកាត់សក់​ តាមបណ្តោយផ្លូវ២៩១​ ស្ថិតក្នុងសង្កាត់បឹកកក់ទី១​ ខណ្ឌទួលគោក។ ជនរងគ្រោះឈ្មោះសុខកេន​ ភេទប្រុសអាយុ៣៩ឆ្នាំ​ មុខរបរជាជាងកាត់សក់​ ស្នាក់នៅកន្លែងកើតហេតុខាងលេី។ មានកូនស្រីចំនួន៤នាក់​ ... Read More »

ដំណឹងបឋម! មុននេះបន្តិច លោកស្នងការខេត្តកណ្តាល ដឹកនាំកម្លាំងជាច្រើននាក់ ជួយប្រជាពលរដ្ឋ សង្ស័យមានរោគសញ្ញាជម្ងឺគ្រុនឈីក

ខេត្តកណ្តាល៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្ដាល​ ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ​ និងពិនិត្យស្ថានការណ៍​ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានការសង្ស័យប្រជាពលរដ្ឋក្នុងភូមិពាមស្តី ... Read More »

ជនសង្ស័យប្រុសស្រី៥នាក់ករណីគ្រឿងញៀនត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត

     ខេត្តក្រចេះ៖ជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ុច សំណាង នាយការិយាល័យបទល្មើសគ្រឿងញៀន បង្ក្រាបបានហើយបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅសាលាដំបូងខេត្ត។ ការបញ្ជូននោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៤ និង២០នាទីនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ។ ជនសង្ស័យទាំង៥នាក់ដែលបានបញ្ជូននោះមាន៖ ទី១.ឈ្មោះ ... Read More »

ទំនាស់រឿងអត់យកលុយក្រដាស១ម៉ឺន៥ពាន់រៀល អ្នកបើកបររថយន្តក្រុងទាញដែកបំពង់ទីបវាយអ្នកដំណើររបួសធ្ងន់ស្រាល៣នាក់

ខេត្តកំពង់ឆ្នាំង៖ បុរសអ្នកដំណើរ៣នាក់ត្រូវបាន អ្នកបើករថយន្តក្រុង និង ព្រូរថយន្តព្រួតគ្នាវាយរយះបែកក្បាលបណ្តាលឲ្យរងរបួស បន្ទាប់ពីអ្នកបើករថយន្តក្រុងមិនយកលុយក្រដាស់១៥.០០០រៀល ហេតុការណ៍ផ្ទុះហិង្សាដាក់គ្នានេះ គឺបានកើតឡើងកាលពី១១និង៣០នាទី ថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២០ ចំណុចភូមិត្រពាំងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ... Read More »