ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រោយរង​ការរិះគន់​ខ្លាំងលើ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប បានបំពាន​វិធានការ​ COVID-19 លោកក៏សម្រេចចិត្តដាក់ពាក្យលាលែង

អន្តរជាតិ៖ បន្ទាប់ពី​រង​ការរិះគន់​ខ្លាំងទៅលើស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប លោក Phil Hogan នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ២០២០ លោកក៏បានសម្រេច​ចិត្ត​លាលែង​ពី​តំណែង​ហើយ ក្រោយ​ចូលរួម​ក្នុង​កម្មវិធី​អាហារ​ពេល​ល្ងាច​មួយ​នៅ​អៀរ​ឡង់​ដែល​នោះ​ជា​បំពាន​វិធានការ​ជំងឺCOVID-19 កាល​ពីមួយ​សប្ដាហ៍​មុន​។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល​ទីក្រុង​ឌុយ​ប្លាំ​ង ជា​អ្នក​ដាក់​សម្ពាធ​ខ្លាំងជាងគេ​លើ​លោក Hogan ទោះ​លោក​ជា​មន្ត្រី​តំណាង​ប្រទេស​នៅ​ក្បាលម៉ាស៊ីន​ដឹកនាំ​សហភាព​អឺរ៉ុប​ក្ដី​។​ ... Read More »

ជនសង្ស័យ៦នាក់ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួនពីបទឆក់យកកាបូបយួររបស់ស្ត្រីម្នាក់

ភ្នំពេញ៖ ជនសង្ស័យ៦នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយនកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខស្រាវជ្រាវឃាត់ខ្លួនបានករណីឆក់យកកាបូបយួរពីស្ត្រីម្នាក់ហើយគេចខ្លួនបាន១ថ្ងៃ។ ការឃាត់ខ្លនជនសង្ស័យខាងលើនេះគឺសមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវលេខ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ... Read More »

ថៃអាចប្រឈមវិបត្តិនយោបាយជាទ្រង់ទ្រាយធំ ពាក់ព័ន្ធបាតុកម្មពីក្រុមយុវជន

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ចាន់អូចា​បានព្រមានចាត់វិធានការទៅលើក្រុមបាតុករ ដោយចោទប្រកាន់ក្រុមបាតុករកំពុងតែ បំបែកបំបាក់សង្គម​ និងបង្កឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា «ប្រសិនបើអ្នកទាំងអស់គ្នា បន្តសកម្មភាពបំបែកបំបាក់បែបនេះ ប្រទេសជាតិនឹងដួលរលំជាមិនខាន​ ប្រទេសជាតិនឹងធ្លាក់ក្នុងសមុទ្រភ្លើង នៃអំពើហិង្សា »។ បច្ចុប្បន្នថៃប្រឈមនឹងរលកបាតុកម្មជាពិក្រុមបញ្ញវន្ត សិស្សនិស្សិត ... Read More »

លោក អុិត សំហេង៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌

ភ្នំពេញ៖ វិស្វករជាស្ពានសម្រាប់តភ្ជាប់បច្ចេកវិទ្យា វិទ្យាសាស្ត្រ នវានុវត្តន៍ ដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍជីវភាពសង្គម និងតម្លៃវប្បធម៌ នេះជាប្រសាសន៍លើកឡើងរបស់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពាក់កណ្តាលអាណត្តិក្រុមប្រឹក្សាភិបាលនៃអង្គការសហព័ន្ធវិស្វកម្មអាស៊ាន (AFEO) លើកទី១៩ ... Read More »

លោកត្រាំ រិះគន់គូប្រជែង​បៃឌិន ហើយស្នើឲ្យពិនិត្យសារធាតុញៀនមុនពេលតទល់សម្តី

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងដល់បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ​​ លោក ចូ បៃឌិន(Joe Biden) ឲ្យត្រួតពិនិត្យធ្វើតេស្ត​សារធាតុញៀន​មុនពេល​ចូលរួមប្រកួតប្រជែងសម្តីជាលើកដំបូង​ ក្នុងការឃោសនាបោះឆ្នោត។ ប្រធានាធិបតីដូណាល់ ត្រាំបានលើកឡើងថា «គ្មានអ្នកណាគិតថា​ គាត់«បៃឌិន»យកឈ្នះក្នុងការប្រជែងរបស់គណបក្សប្រជាធិបតេយ្យឡើយ​ ដោយគាត់ជាមនុស្សអន់ខ្លាំងណាស់​ ... Read More »

ទីតាំងអុីនធើណេតបង្កប់ល្បែងបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញគ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូលបើក២៤ម៉ោង

ភ្នំពេញឡ ទីតាំងអុីនធើណេតបង្កប់ហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញ គ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចនៅទឹកដីនេះមិនទាន់មានចំណាត់ការនៅឡើយ ។  បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឱ្យដឹងថា ទីតាំងអុីនធើណេតបង្កប់ល្បែងស៊ីសង គ្មានយីហោមួយនេះបានដាក់កាមេរ៉ាសុវត្ថិភាពនៅខាងមុខចំនួន២ដើម្បីងាយស្រួលក្នុងការមើលនៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យម្ដងៗធ្វើឲ្យពួកគេបានដឹងមុនរួចនាំគ្នាបិទទ្វារលើកសម្ភារវត្ថុតាងចេញឱ្យអស់។ ទីតាំងអុីនធើណេតខាងលើនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអនាធិបតេយ្យ ... Read More »

បុរសម្នាក់បើកគោយន្ដកន្រ្តៃទៅដកដំឡូង ត្រូវឈើស្ពានធ្លាក់សង្កត់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ខេត្ដឧត្ដរមានជ័យ៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសាឈើស្ពានធ្លាក់សង្កត់ជាប់ចូលទៅក្នុងទឹក កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទស្រុកត្រពាំង ប្រាសាទខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃកើតហេតុសមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីកម្លាំងប្រជាការពារ ភូមិថាមានករណីឈើស្ពានមួយកន្លែង នៅចំណុចចម្ការកៅស៊ូ របស់ក្រុមហ៊ុន បេសរ៉ូយយ៉ាល់ ... Read More »

រត់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តម៉ាកហ្វត បុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ រថយន្តម៉ាកហ្វតមួយគ្រឿងបានបើកបុកអ្នកថ្មើរជើងម្នាក់ កំពុងរត់ឆ្លងផ្លូវមិនប្រយ័ត្នបណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងធ្វើឲ្យខូចខាតរថយន្ត០១គ្រឿង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅរសៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥ ៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែសីហា ឆ្នាំ ... Read More »

យានដ្ឋានជួសជុលរថយន្តអត់ច្បាប់ជិត៤០០ទីតាំងនៅរាជធានីភ្នំពេញត្រូវបានអាជ្ញាធររាជធានីចុះបិទអាជីវកម្មបណ្ដោះអាសន្នដោយមិនលើកលែង

ភ្នំពេញ៖ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនលោក ស្រីបុប្ផា ផានី បានឲ្យដឹងនៅថ្ងៃទី២៧ ខែសីហានេះថា នៅរាជធានីភ្នំពេញមានយានដ្ឋានជួសជុលរថយន្តចំនួន ៩៧១ទីតាំង ក្នុងនោះមានច្បាប់ចំនួន៥៨១ទីតាំង អត់ច្បាប់ចំនួន ៣៩០ទីតាំង ដែលមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ដើម្បីចុះទៅបិទអាជីវកម្មបណ្ដោះអាសន្ន និងតម្រូវឱ្យសុំច្បាប់ឱ្យបានត្រឹមត្រូវ ... Read More »

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រគល់ផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ដើម្បីយកទៅប្រើប្រាស់

ភ្នំពេញ៖ នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ ពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនគោកកម្ពុជា វៀតណាម ខ្នាត ១/២៥ ០០០នេះស្ថិតនៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ... Read More »

នគរបាលខណ្ឌ៧មករាឃាត់ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃពីនារីម្នាក់

      ភ្នំពេញ៖កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង១៦និង៣០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៤ សហការជាមួយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួួនជនសង្ស័យចំនួន២នាក់បន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចតែរត់មិនរួច នៅចំណុចមុខផ្ទះលេខ៦៦Eo ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤  ... Read More »

ហ៊ិន ច័ន្ទនីរ័ត្ន បង្ហាញរូបភាពសិចស៊ីដ៏កម្រក្រោយប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ

     ភ្នំពេញ៖ទីបំផុត តារាសម្តែង និងពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញរូបរាងបែបសិចស៊ីស្តើងស្រឡូនរបស់នាងហើយ ដែលជារូបភាពដ៏កម្រមួយក្រោយពីនាងចូលប្រឡូកក្នុងអាជីពសិល្បៈជាច្រើនឆ្នាំ។ រូបភាពទាំងនេះទទួលបានការសាទរច្រើនអមដោយការនឹកឆ្ងល់អំពីការបញ្ចេញរូបថតមួយចំនួននេះ។ ​បើនិយាយពីសម្រស់វិញ ហ៊ុន ច័ន្ទនីរ័ត្ននៅតែរក្សាបាននូវសម្រស់ស្រស់សោភា ស្របពេលដែលទីផ្សារការងាររបស់នាងនៅតែហក់ឡើងមិនចាញ់តារាជំនាន់ក្រោយឡើយ។ ... Read More »

Djokovic ប៉ះកីឡាករ Bautista Agut វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីស Western & Southern Open

កីឡាករវាយតឺន្នីស Novak Djokovic បានយកឈ្នះកីឡាករ Jan-Lennard Struff របស់អាល្លឺម៉ង់ក្នុងលទ្ធផល ៦-៣ និង ៦-១ កាលពីថ្ងៃពុធដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍Western & Southern Open វគ្គ៨ក្រុមចុងក្រោយដែលគាត់នឹងត្រូវប៉ះជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ ... Read More »

ខ្សែប្រយុទ្ធ Rodrigo Moreno របស់ក្លិប Valencia ត្រៀនខ្លួនចូលរួមជាមួយក្រុម Leeds United

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Rodrigo Moreno កំពុងតែឈានទៅរកការផ្លាស់ប្តូរទៅលេងនៅលីគកំពូលរបស់អង់គ្លេសគឺក្លិបដែលទើបនឹងឡើងមក Leeds United។ Valencia បានបញ្ជាក់ពីព័ត៌មាននៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីម្សិលមិញដោយពន្យល់ថា ក្លិបបានឈានដល់កិច្ចព្រមព្រៀងបឋមមួយជាមួយក្លិប Leeds United សម្រាប់ការផ្ទេរកីឡាករ Rodrigo Moreno ទៅកាន់ក្លិបអង់គ្លេសមួយនេះដោយរង់ចាំការបំពេញឯកសារ ... Read More »

លោក Alegri អាចនឹងដឹកនាំក្លិប Inter Milan ជំនួសលោក Conte

សារព័ត៌មានអុីតាលីបានផ្សាយថា លោក Aontonio Conte នឹងចាកចេញពីក្លិប Inter Milan នៅសប្តាហ៍នេះក្រោយមានការយល់ព្រមគ្នាទៅវិញទៅមកជាមួយម្ចាស់ក្លិបអុីតាលីមួយនេះ។ ការចាកចេញរបស់លោក Conte នេះក៏ដោយសារតែលោកបានដឹកនាំក្លិប Inter Milan បរាជ័យក្នុងលទ្ធផល ៣ទល់២ ... Read More »

មានពស់ថ្លាន់មួយក្បាលបានមកចាប់មាន់សុីនៅក្រោមផ្ទះពលរដ្ឋបង្កឱ្យមានការភ័យខ្លាច

ខេត្តព្រះសីហនុ៖ មានពស់ថ្លាន់ធំមួយក្បាលបានលូនចូលក្នុងផ្ទះពលរដ្ឋនៅម្តុំឆ្នេរព្រែកត្រែង កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ហើយមកដល់ព្រឹកថ្ងៃទី២៧ខែសីហានេះប្រជាពលរដ្ឋប្រាប់ថាបានចាប់ពស់ថ្លាន់នេះបានហើយ និងថានឹងនាំយកទៅប្រគល់ជូននគរបាលស្រុកស្ទឹងហាវដើម្បីចាត់ចែងបន្តជូនទៅផ្នែកជំនាញសត្វព្រៃ។ សូមបញ្ជាក់ថា មានពស់ថ្លាន់ធំមួយក្បាល ឡើងចូលក្នុងផ្ទះរបស់ពលរដ្ឋ នៅចំណុចឆ្នេរព្រែកត្រែង វេលាម៉ោងជិត១១យប់ថ្ងៃ២៦សីហា២០២០ ក្នុងនោះមានសត្វមាន់មួយក្បាលត្រូវបានពស់ថ្លាន់នេះ លេបជាចំណី។ ដោយសារតែការភ័យខ្លាចមានគ្រោះថ្នាក់ដល់មនុស្ស ... Read More »

Update ៖ ឪពុកយកដៃច្របាច់កសម្លាប់កូនស្រី ៣នាក់ រួចហើយធ្វើអត្តឃាតខ្លួនឯង ប្រពន្ធប្រទះឃើញស្ទើរដួលសន្លប់

ភ្នំពេញ ៖ ដោយសារតែមានបញ្ហាក្នុងគ្រួសារដោះស្រាយមិនចេញទើបបុរសជាឪពុកឈានដល់ថ្នាក់យកដៃច្របាច់ក សម្លាប់កូនស្រីរបស់ខ្លួនចំនួន៣នាក់ ដែលម្នាក់ពេញក្រមុំ និង២នាក់ទៀតនៅតូចៗនៅឡើយស្លាប់ទាំង៣នាក់ រួចឪពុកចិត្តតិរច្ឆាននេះធ្វើអត្តឃាតដោយចង.កខ្លួនឯងជាក្រោយនៅក្នុងផ្ទះ។លុះពេលប្រពន្ធត្រឡប់មកពីធ្វើការវិញបើកទ្វារចូលទៅក្នុងផ្ទះស្រាប់តែឃើញឪពុកចង.កសម្លាប់ខ្លួន ឯកូនៗស្លាប់រដូករណែលនៅក្នុងបន្ទប់គួរឱ្យរន្ធត់បំផុត។ ហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលេខ១០១៣ ក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ... Read More »

ក្លិប LA Galaxy និង Besiktas ប្រជែងគ្នាចុះហត្ថលេខាយកខ្សែប្រយុទ្ធMario Balotelli

កីឡាករ Mario Balotelli នៅតែបន្តស្វែងរកក្លិបថ្មីបន្ទាប់ពីត្រូវបានចាកចេញពីក្លិប Brescia ហើយត្រូវបានលេចឮពាក្យចចាមអារ៉ាមថា ក្លិបយក្ស២គឺក្លិប LA Galaxy របស់អាមេរិក និងក្លិប Besiktas របស់ទួរគីបានចូលរួមក្នុងការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកកីឡាកររូបនេះមកក្លិបរបស់ខ្លួននៅរដូវក្តីខាងមុខនេះ។ បន្ទាប់ពីក្លាយជាភ្នាក់ងារឥតគិតថ្លៃអស់រយៈពេលជាច្រើនសប្តាហ៍ ការអភិវឌ្ឍពីគោដៅរបស់កីឡាករ ... Read More »

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ១នាក់ករណីប៉ុនប៉ងលួចកំណាត់ដែក

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់បានឃាត់ខ្លួនជនសង្ស័យ១នាក់ករណីប៉ុនប៉ងលួចកំណាត់ដែកនៅចំណុចការដ្ឋានសំណង់ក្នុងដីទ្បូត៍គ្មានលេខ(ច្រាំងទន្លេខាងលិចកោះពេជ្រ)ផ្លូវសប៊ិត ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ តី តួ ហៅអាងាកភេទប្រុស អាយុ២៩ឆ្នាំ ... Read More »

អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក កោតសសើរ សម្ដេច តេជោ ហ៊ុន សែន ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩

ភ្នំពេញ៖ លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានផ្ញើលិខិតមួយជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសម្តែងការកោតសរសើរសម្តេច ចំពោះការដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ យោងតាមលិខិតរបស់ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ... Read More »

មន្ត្រីរាជការខ្លះ គួរមើលគំរូស្នងការនគរបាលខេត្តកណ្ដាល ដែលកំណត់គោលដៅសហការជាមួយអ្នកសារព័ត៌មាន

ខេត្តកណ្តាល៖ ក្នុងពិធីផ្សព្វផ្សាយប្រកាស លេខ៣៣៥៦ប្រ.ក ស្ដីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង ថ្នាក់អធិការនគរបាល ស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលរៀបចំឡើង នាថ្ងៃទី២៦ ខែសីហា  ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ... Read More »

ព័ត៌មានបឋម៖ ឃាតកម្មដ៏រន្ធត់ ខណៈកូនៗ៣នាក់ត្រូវឪពុកសម្លាប់ ហើយធ្វើអត្តឃាដខ្លួនឯងជាក្រោយ ដោយមិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ ករណីឃាតកម្ម នេះមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។    ភ្លាមៗនោះ ក៏មានវត្តមានលោក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនប្ដីប្រពន្ធ២នាក់យកម៉ាស៊ីនរាវនិងជីកកកាយដីស្វែងរកវត្ថុបុរាណ

     ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ តាមបណ្ដឹងមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បន្ទាប់ពួកគាត់ធ្វើសកម្មភាពរាវ.ជីកកាយដីរកវត្ថុបុរាណខុសច្បាប់ ។  ករណីឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ពាក់ព័ន្ធគាស់កាយដីរកវត្ថុបុរាណនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ... Read More »

នគរបាល ឃាត់ខ្លួនជនសង្ស័យ៦នាក់ បញ្ជូនទៅតុលាការព័ន្ធករណីលួចស្លាកលេខរថយន្ត ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ដែលជាប់ព័ន្ធករណីលួចស្លាកលេខរថយន្ត  ករណីក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០  ត្រូវបាន នគបាលព្រហ្មទណ្ខ ខណ្ឌដូនបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ ចាត់ការតាមនីតិវិធី។ កាលពីថ្ងៃទី២១ ... Read More »

ពង្រឹងគុណភាពសាងសង់ផ្លូវថ្នល់ តាមរយៈការថែទាំ​ និងតាមដានជាប្រចាំ

ខេត្តកែប៖ សូមរំឮកថា៖ ធ្វេីការអ៊ុតបេតុងកៅស៊ូ​ (Overlay A/C) ពីលេីផ្លូវស្រទាប់ចាស់​ តាមកំណាត់ផ្លូវជាតិលេខ33A​ និងធ្វេីការតេស្ត​ស្រទាប់គ្រឹះលេីកំណាត់ផ្លូវខេត្តលេខ1335 ដេីម្បីតាមដានគុណភាពសំណង់​ ដោយមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកែប​ កាលពីថ្ងៃទី​២៦ ខែសីហា​ ឆ្នាំ២០២០ ជាគុណប្រយោជន៍ផ្តល់គុណភាពផ្លូវមានអាយុកាលបានយូរអង្វែង។  ... Read More »

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនអត់ឱនឱ្យទេ រាល់ការបំភ្លៃមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនអត់ឱនឱ្យទេ រាល់ការបំភ្លៃមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់រឿងព្រំដែន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។  អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ឈឺឆ្អាល ព្រួយបារម្ភពីបញ្ហាព្រំដែន ... Read More »

ស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចររថយន្តនឹងម៉ូតូបុកគ្នានៅស្រុកកំពង់សីលា

ព្រះសីហនុ៖រថយន្តនឹងម៉ូតូបុកគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ សាយ ស៊ន អាយុ៤០ឆ្នាំ ... Read More »

ថ្ងៃទី២៦ ខែសីហានេះ មានយានយន្ត ១២៩៩ គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១២៩៩គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៩៧៧គ្រឿង ... Read More »

លោក ផៃ ប៊ុនឈឿន ៖ កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព

ភ្នំពេញ៖ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការណែនាំអំពីគោលការណ៍ នីតិវិធី និងក្របខណ្ឌពេលវេលា សម្រាប់ដំណើរការវាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថានឆ្នាំ២០២០។ សូមបញ្ជាក់ថា៖ នៅថ្ងៃពុធ ៨កើត ខែ ភទ្របទ ... Read More »

ទម្លាប់មិនល្អចំនួន៦ចំណុច អាចធ្វើឲ្យយើង ឡើងទម្ងន់ដោយមិនដឹងខ្លួន

ភ្នំពេញ៖ យោងតាមគេហទំព័រក្នុង១បាន លើកយកពីបញ្ហាទម្លាប់មិនល្អចំនួន៦ចំណុច អាចធ្វើឲ្យយើង ឡើងទម្ងន់ដោយមិនដឹងខ្លួន  និងអាចទ្រុឌទ្រោមសុខភាព ក្នុងរួមមានដូចខាងក្រោម៖  ទី១-ការញ៉ាំ​បង្អែម និង​អាហារ​សម្រន់ បង្អែម​ដែល​មាន​ជាតិ​ស្ករ និង​ម្សៅ​អាច​បំលែង​ទៅ​ជា​ខ្លាញ់ ហើយ​យើង​មិន​អាច​ដុត​បំផ្លាញ​កាឡូរី​ទាំង​នោះ​នៅ​ពេល​យប់​ទេ ​ដែល​នេះ​​ជា​​ហេតុ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់។ ក្រៅ​ពី​បង្អែម ការ​ញ៉ាំ​អាហារ​សម្រន់​ក្រោយ​អាហារ​ពេល​ល្ងាច​ផ្តល់​ថាមពល​បន្ថែម​​ ... Read More »