ព័ត៌មានទាន់ហេតុការណ៍៖
'

សម្ព័ន្ធមិត្តស្និទ្ធបំផុត និងតែងតែគាំទ្រជានិច្ច ពេលនេះក៏ទ្រាំលែងបាន ថ្កោលទោសអាមេរិកផងដែរ

ប្រទេសអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថា ៖ «ខ្ញុំមើលឃើញថា អ្វីដែលបាននឹងកំពុងកើតឡើងនៅអាមេរិក គឺពិត ជារឿងគួរឲ្យខ្លាច រន្ធត់ មិនអាចលើកលែងឲ្យ បាននោះឡើយ…។ ខ្ញុំយល់ពីសិទ្ធិក្នុងការតវ៉ាពីហេតុការណ៍ដែលបានកើតឡើងនៅទីនោះ»។ ... Read More »

សហភាព​អឺរ៉ុប​ បាន​ព្រមាន​អាមេរិកថា មិនត្រូវផ្លាស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ

អន្តរជាតិ៖ បន្ទាប់ពីសហភាព​អឺរ៉ុប​ នៅ​ថ្ងៃទី​២ ខែមិថុនាម្សិលមិញនេះ បាន​ព្រមាន​អាមេរិកថា មិនត្រូវផ្លា​ស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ។ ​ការ​បដិសេធ​នេះខណៈដែលលោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ចង់​ពង្រីក​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ (G7) ដោយ​បញ្ចូល​ប្រទេស​រុស្ស៊ី​ឡើងវិញ​។ បន្ថែម​ពីនេះ សហភាព​អឺរ៉ុប​បាន​ព្រមាន​អាមេរិក ថា មិន​ត្រូវផ្លាស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ​។ ​សូមជម្រាបថា ... Read More »

អុីតាលីអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរដោយសេរីនៅក្នុងប្រទេស

ប្រទេសអុីតាលី៖ សារព័ត៌មាន TTXVN នៅថ្ងៃ ទី៣ ខែមិថុនា បានផ្សាយថា អុីតាលីបានអនុញ្ញាតឲ្យពលរដ្ឋរបស់ខ្លួនមានសេរីភាពទាំងស្រុងឡើងវិញហើយនៅទូទាំងប្រទេស ចាប់ពីថ្ងៃ ទី៣ ខែមិថុនានេះទៅ ដោយមិនចាំបាច់ប្រាប់ពីមូលហេតុនោះឡើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលអុីតាលីក៏បានអនុញ្ញាតឲ្យពលរដ្ឋមកពីប្រទេសផ្សេងៗ ក្នុងតំបន់ចូលមកកម្សាន្តនៅអុីតាលី ដោយមិនចាំបាច់កាត់ផ្តាច់១៤ថ្ងៃឡើយ។ ... Read More »

ក្រសួងបរិស្ថានសម្តែងការសោកស្តាយចំពោះជនមួយក្តាប់ដែលចេញមកសម្តែងធ្វើជាអ្នកការពារបរិស្ថាន

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២០ ត្រូវនឹងថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មាន ... Read More »

ព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ» ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៣ ... Read More »

ក្មេងអាយុ៦ឆ្នាំម្នាក់ស្លាប់ដោយសារបុរសម្នាក់បើកម៉ូតូបុកហើយគេចខ្លួនបាត់

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ បានបាត់បង់ជីវិតដោយសារតែបុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនមកបុក នៅវេលាម៉ោងង១១និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូពីអូរស្ងួត ទៅសំបួរ ត្រង់ចំណុចភូមិគោកក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។   កុមារារងគ្រោះឈ្មោះ ណុំ នុ ... Read More »

ក្រុមមហ៊ុនApple ព្រមានក្រុមបាតុករ វាយកម្ទេចហាង និងចូលប្លន់គ្រឿងអេឡិចត្រូនិចដល់ក្នុងហាង

អន្តរជាតិ៖ ថ្មីៗក្រុមហ៊ុន Apple បានព្រមានទៅក្រុមបាតុករ ដែលបានប្លន់ទូរសព័្ទពីហាងរបស់ខ្លួនទាំងអស់នោះ នឹងទទួលបានសារមួយខ្សែរជាកាដូរគឺ«ទូរសព័្ទ នេះត្រូវបានបិទមិនឱ្យប្រើកើតទេ ហើយកំពុងឋិតក្នុងការតាមដានរួមទាំងមានការសហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់»។ ការព្រមានរបស់ក្រុមហ៊ុន Apple បានបញ្ជាក់ថា ក្រុមបាតុករមួយចំនួនដែលបានវាយកម្ទេចហាងនិង ប្លន់យកគ្រឿងអេឡិចត្រូនិចអស់ពីក្នុងហាងរួចមក ដោយពេលនេះ ឧបករណ៍ទាំងនោះនឹងមិនអាចប្រើប្រាស់បានឡើយគឺជាប់សោរដែលមិនអាចប្រើប្រាស់ប្រតិបត្តិការណ៍បានឡើយ។ ... Read More »

ក្នុងថ្ងៃនេះមានយានយន្តចំនួន​ ១,១៧១​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៨៧៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ

ភ្នំពេញ៖ នាថ្ងៃ​ទី​០៣​ ខែមិថុនា​ នៃ​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ មាន​មធ្យោបាយ​សរុប​ចំនួន​ ១,១៧១​គ្រឿង​ ល្មើសច្បាប់​ ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៨៧៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ បើតាមរបាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០៣​ ... Read More »

រយៈពេល៦ថ្ងៃ អ្នកបរិច្ចាគប្រាក់សម្រាប់ពិធីបុណ្យសពលោក George Floyd បាន ១០,១១៣,២០០ ដុល្លារអាមេរិក

អាមេរិក៖ មិនដល់១សប្ដាហ៍ផង (៦ថ្ងៃ) មូលនិធិនេះទទួលបានប្រាក់បរិច្ចាគសរុបរហូតដល់ ១០,១១៣,២០០ ដុល្លារអាមេរិក ពីម្ចាស់ជំនួយចំនួន ៣៩០,១០០នាក់ ជួយបរិច្ចាគបុណ្យសពជនជាតិស្បែកខ្មៅ សពលោក George Floyd ។ សូមបញ្ជាក់ថា៖ ពលរដ្ឋអាមេរិក ... Read More »

អាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង ដល់រដ្ឋបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន ឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹង នៅរសៀលថ្ងៃទី៣ ខែមិថុនា ... Read More »

ឃាត់ខ្លួនស្ត្រីម្នាក់ រួមនឹងជ័រកៅស៊ូ៧០០គីឡូក្រាម ប្រគល់ឲ្យសមត្ថកិច្ច

  ខេត្តកំពង់ធំ ៖ ស្រ្តីជាជនសង្ស័យម្នាក់ រួមនឹងជ័រកៅស៊ូទម្ងន់៧០០គីឡូក្រាម ត្រូវសន្តិសុខក្រុមហ៊ុនចេញល្បាតប្រទះឃើញកំពុងទិញ ហើយបានឃាត់ខ្លួននាំមកប្រគល់ឲ្យសមត្ថកិច្ច។ ការឃាត់ខ្លួនខាងលើបានកើតឡើងនៅចំណុចចម្ការចន្ទី ក្រោយផ្ទះជនសង្ស័យ តំបន់អូបឹងរូង បរិវេណកសិដ្ឋានទី១ ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ... Read More »

សម្តេច ស ខេង អញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលរាជធានី-ខេត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេដ្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ... Read More »

ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ចំនួន៨០គ្រួសារបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានចាត់តាំងប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោក ហួត វណ្ណថូ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ... Read More »

ទ្រាំលែងបានទៀតហើយប្ដឹងនគរបាលឱ្យចាត់ការលោកប្ដីប្រមឹកម្ដង

ខេត្តពោធិ៍សាត់៖ ស្រ្តីរងគ្រោះជាប្រពន្ធបានប្រាប់នគរបាលថា ប្ដីប្រមឹករបស់គាត់គ្មានចេះប្រកបការងារអ្វីក្រៅពីផឹកសុីស្រវឹងអួទីនួនោះទេ ពេលមកពីផឹកម្ដងៗ តែងតែរករឿងជេរបញ្ចោរប្រមាថគំរាមសម្លាប់គប់ដេញវាយកាប់ប្រពន្ធ និងកូនៗ រហូតមកដល់ពេលនេះទ្រាំលែងបានគាត់ក៏មកប្ដឹងនគរបាលជំនាញព្រហ្មទណ្ឌឱ្យចាត់ការប្តីប្រមឹកចិត្តឃោរឃៅនេះម្ដង ព្រោះការអប់រំពីអ្នកភូមិផងរបងជាមួយ ក៏ដូចជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋានស្រុកឡើងសាំអស់ទៅហើយ ។  ក្នុងបណ្ដឹងខាងលើបន្តថា ជាក់ស្ដែងថ្មីនេះ កាលពីព្រឹកថ្ងៃអង្គារ ១២កើត ... Read More »

យុវតីម្នាក់តូចចិត្តខ្លួនមានជំងឺប្រចាំកាយសម្រេចចិត្តចង.កសម្លាប់ខ្លួនក្នុងបន្ទប់

ខេត្តកំពង់ធំ៖ យុវតីម្នាក់មានជំងឺប្រចាំកាយ (ឈឺ ក្បាលរ៉ាំរ៉ៃ) បានសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយធ្វើអត្តឃាត ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ នឹងខ្សែគោទៅនឹងធ្នឹមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ០៣  ខែមិថុនា  ឆ្នាំ ... Read More »

បាតុកម្មរើសអើងជាតិសាសន៍បានរាលដាលដល់ទីក្រុងប៉ារីសប្រទេសបារាំងហើយ

បាតុកម្មប្រឆាំងនឹងការប្រកាន់ជាតិសាសន៍បានកើតឡើងនៅ៥០រដ្ឋក្នុងទឹកដីអាមេរិក ហើយពេលនេះបានរាលដាលមកដល់ទីក្រុងប៉ារីសប្រទេសបារាំងហើយ។ កន្លងមក នៅតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសអង់គ្លេស និងស្វីស ក៏មានបាតុកម្មផងដែរដែលជាការរួមចំណែកជាមួយក្រុមជនជាតិស្បែកខ្មៅ ទាមទារយុត្តិធម៌និងបញ្ចប់ការរើសអើងជាតិសាសន៍។ នៅពេលនេះបាតុកម្មបានប្រមូលផ្តុំគ្នានៅមុខតុលាការ Tribunal de Grande ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាការចូលរួមក្នុងមហាបាតុកម្ម«ខ្ញុំមិនអាចដកដង្ហើមបាន ... Read More »

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលើកទី​ ៦​ ជូនដល់បុរីទារក​ និងកុមារជាតិ​

ភ្នំពេញ៖ នៅថ្ងៃពុធ​ ទី ៣​ ខែមិថុនា​ ឆ្នាំ២០២០ នេះ លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា​ និងសហការី​ បានអញ្ជេីញចុះសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជាលេីកទី៦​ ... Read More »

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស(HRW) ថា ​ការប្រកាន់​ពូជសាសន៍លើទឹកដីអាមេរិក ត្រូវតែ​បញ្ឈប់​

អន្តរជាតិ៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ (HRW) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គ្រប់លំដាប់​ទាំងអស់ និង​ប្រព័ន្ធយុត្តិធម៌ គួរតែ​យកចិត្តទុកដាក់​លើ​ប្រជាជន​គ្រប់ៗ​រូប​ស្មើៗ​គ្នា ជាពិសេស​លើ​ជន​ងាយ​រងគ្រោះ ដោយ​ឲ្យ​អ្នក​ទាំងអស់នោះ ទទួលបាន​ការអប់រំ ការថែទាំ​សុខភាពនិង​កម្មវិធី​សង្គម ដើម្បី​ធានាថា​ពួកគេ​ទាំងនោះ ទទួលបាន​ឱកាស​ស្មើៗ​គ្នា​។ មិនតែប៉ុណ្ណោះ អង្គការមួយនេះ បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​អយុត្តិធម៌ ... Read More »

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ និងJICAចុះដោះស្រាយផលប៉ះពាល់ ប្រអប់ទូបញ្ជាស្ថានីយបូមទឹករបស់គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ នៅខណ្ឌដូនពេញ

     ភ្នំពេញ៖  មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ  លោកទី ដូរី បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងាររបស់គម្រោងJICA ដឹកនាំដោយ លោក សាំ ពិសិដ្ឋ ... Read More »

បណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅតែជាបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩

អន្តរជាតិ ៖ យោងតាមទីភ្នាក់ងារAKP បានចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០នេះថា បណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដូចជា៖ឥណ្ឌូណេស៊ី ហ្វីលីពីន និង ម៉ាឡេស៊ី នៅតែជាបញ្ហាប្រឈមជាមួយនឹងការរីករាលដាល នៃ​ជំងឺឆ្លងកូវីដ-១៩ ខណៈដែលប្រទេសទាំងនេះបាន​រាយការណ៍អំពីករណីឆ្លងថ្មីជាច្រើនទៀតកាលពីថ្ងៃទី២ ខែមិថុនាម្សិលមិញនេះ ។ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ... Read More »

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ព្រំប្រទល់ខេត្តកណ្តាល-តាកែវ ចេញជារូបរាងបណ្តើរៗ

ខេត្តកណ្តាល៖ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែល មានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ជាប់ព្រំប្រទល់ស្រុកបាទី​ ខេត្តតាកែវ បានសាងសង់ចេញជារូបរាងបណ្តើរៗហើយ។ សូមបញ្ជាក់ថា៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ... Read More »

សង្ស័យងងុយដេក បុរសម្នាក់បើករថយន្តបុករះរថយន្ត២គ្រឿងគាបក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យងងុយដេកបានបើករថយន្តបុករះរថយន្តរហូតដល់ទៅ២គ្រឿងធ្វើឲ្យគាបជាប់ក្នុងកាប៊ីនរងរបួសបាក់ជេីងម្ខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​៩និង៤៥នាទី​ព្រឹក​ ថ្ងៃ​ទី​៣ ខែមិថុនា​ ឆ្នាំ​២០២០ នៅតាម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​សាមគ្គី​ សង្កាត់ឬស្សីកែវ ​ខណ្ឌឬស្សីកែវ រាជធានី​ភ្នំពេញ​។  សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុ​ម៉ាកហុីយ៉ាន់ដាយ (រថយន្តឃ្លុប) ពណ៌សពាក់ស្លាកលេខកណ្តាល2A-1859 ... Read More »

រឿងព្រេង​ទាក់ទង​នឹង​ទឹក​ជោរ​ទឹក​នាច

តាមពង្សាវតាររបារក្សត្រខ្មែរថា កាល​នៅ​ក្នុង​រាជ្យ​ព្រះ​បាទ​សេនករាជ (គ.ស. ១២៣៨ -១២៤៥) ដែល​សោយ​រាជ្យ​នៅ​មហា​នគរ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រា​មួយ​អង្គ ចូល​ចិត្ត​លេង​ចិញ្ចឹម​រុយ​ខៀវ ។ មាន​កូន​មហា​តលិក​មួយ ចូល​ចិត្ត​ចិញ្ចឹម​ពីងពាង ។ ថ្ងៃ​មួយ ព្រះ​រាជ​កុមារ យក​រុយ​មក​ដាក់​ជា​មួយ​នឹង​ពីងពាង ... Read More »

តខ្សែភ្លើងចូលក្នុងត្រពាំង ដើម្បីឆក់ត្រីតែខុសបច្ចេកទេសបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ

ខេត្តកណ្ដាល៖ បុរសម្នាក់តខ្សែភ្លើងចេញពីផ្ទះចុះទៅក្នុងត្រពាំងទឹកចម្ងាយប្រហែលជាង១០ម៉ែត្រ ដើម្បីឆក់ត្រីយកមកធ្វើម្ហូប តែខុសបច្ចេកទេសបែរជាឆក់ខ្លួនឯងស្លាប់ទៅវិញ។ ករណីនេះ​បានកើតឡើងនៅវេលាម៉ោង៨និង២០នាទី ថ្ងៃ‌ទី២ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង៨និង២០នាទី  ស្ថិតនៅភូមិព្រៃផ្ចឹក២ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ រិន ... Read More »

ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់​ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី០៣ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងបន្តពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ... Read More »

៣នាក់ ឪពុក ម្តាយ និងកូន, លួចម្រេចនៅខេត្តត្បូងឃ្មុំសមត្ថកិច្ចចាប់បាននៅខេត្តរតនគិរី

ខេត្តរតនគិរី៖កម្លាំងនគរបាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រួមជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងអធិការស្រុកលំផាត់ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងគ្រួសារតែមួយជាប់ពាក់ព័ន្ធនិងអំពើលួចម្រេច កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។ មន្ត្រីនគរបាលស្រុកលំផាត់ និងកម្លាំងជំនាញព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កន្លងទៅមានករណីលួចម្រេចកើតឡើងនៅខេត្តត្បូងឃ្មុំ ... Read More »

បេីកវគ្កបណ្តុះបណ្តាលមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី វគ្គទី២ ឆ្នាំ២០២០

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងមោទ នភាពនិងកោតសរសេីរចំពោះថ្នាក់ដឹកនាំនាយកដ្ឋានភូមិសាស្ត្រ យោធាចារ្យ កម្មសិក្សាការីទាំងអស់ដែលបានចូលរួមក្នុងពិធីបេីកវគ្កបណ្តុះបណ្តាលមុខវិជ្ជាឋានលេខា និងការងារសេនាធិការផែនទី ... Read More »

ឱសថក្លែងក្លាយ​ អន់​គុណភាព និងផលិតផលក្លែងក្លាយជាង១៣០តោន នឹងត្រូវ​បំផ្លាញ​ចោលនៅថ្ងៃស្អែក

ភ្នំពេញ​ ៖​ ផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ដែលកម្លាំងសមត្ថកិ​ច្ចចម្រុះនៃគណៈកម្មាធិការបង្ក្រាប និង​រឹបអូសរក្សាទុកនាពេលកន្លងមក​ នឹងត្រូវ​បំផ្លាញចោល​នៅថ្ងៃស្អែក​ទី៤​ ខែមិថុនា​ ឆ្នាំ​២០២០​ ។ នេះបេីយោង​តាម​សេចក្តី​ប្រកាសព័ត៌​មានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ​ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)។ យោង​តាម​សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា​ ... Read More »

ចោរជំនាញលួចកញ្ចក់រថយន្ត អស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់ ជាមុខសញ្ញាចោរលួចកញ្ចក់រថយន្ត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្រោយ​ធ្វើសកម្មភាព​កាច់កញ្ចក់​រថយន្ត​មួយគ្រឿងបានសម្រេច រួចគេចខ្លួនបាត់ជាង១០ម៉ោង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើង​កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចរបងមន្ទីរពេទ្យគន្ធបុប្ផា តាមបណ្ដោយផ្លូវលេខ៤៧ កែងផ្លូវលេខ៩០ ... Read More »

ថ្ងៃនេះខួបគម្រប់ ៥ឆ្នាំ នៃព្រះករុណា ព្រះមហាក្សត្រ ទទួលបាននូវព្រះគោរមងារកិត្តិយស ជា “ព្រះស្រីលោកធម្មិករាជ”

ភ្នំពេញ៖ អបអរសាទរខួបគម្រប់ ៥ឆ្នាំ ថ្ងៃទី៣ មិថុនា ២០១៥ -៣ មិថុនា ២០២០ នៃការទទួលបាននូវព្រះគោរមងារកិត្តិយស ជា “ព្រះស្រីលោកធម្មិករាជ” ខួបគម្រប់ ៥ឆ្នាំ ព្រះបាទសម្ដេចព្រះបរមនាថ ... Read More »