ព័ត៌មានទាន់ហេតុការណ៍៖
'

ទិវាបរិស្ថានពិភពលោក ៥ មិថុនា ឬ World Environment Day, 5 June

ភ្នំពេញ៖ បើតាម United Nations បានលើកឡើងពី ទិវាបរិស្ថានពិភពលោក ៥ មិថុនា ឬ World Environment Day, 5 June មកបញ្ជាក់ថា៖ ... Read More »

កំពូលកីឡាករប្រណាំងរថយន្ត Hamilton រិះគន់​ស្ថាប័ន Formula 1 មិនអើពើ​ជុំវិញ​មរណភាព George Floyd

កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula 1 លោក Lewis Hamilton បាន​រិះគន់​ស្ថាប័នប្រណាំងរថយ​ន្ត Formula 1 ចំពោះ​ភាព​ស្ងៀមស្ងាត់​ជុំវិញ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅឈ្មោះ George Floyd កាលពីថ្ងៃទី២៥ ឧសភា​។ ម្ចាស់​ជើងឯក ... Read More »

ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់បុរសម្នាក់ សមត្ថកិច្ចជំនាញកំពុងសហការចុះត្រួតពិនិត្យ

ខេត្តពោធិ៍សាត់៖ បុរសជាជនជាតិវៀតណាមម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់នៅគ្រាដែលជនរងគ្រោះបានតខ្សែភ្លើងចូលក្នុងអគារសំណង់មួយកន្លែង ហើយករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងសហការគ្នាចុះត្រួតពិនិត្យ និងធ្វើការស្រាវជ្រាវ ។  ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣ និង៤០នាទី រសៀលថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ... Read More »

ក្រុមចោរវាយប្លន់កាបូបស្រ្តីម្នាក់បានសម្រេចរត់គេចខ្លួនបាត់បន្សល់ម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ

ភ្នំពេញ ៖​ ក្រុមចោរធ្វើសកម្មភាពវាយប្លន់ស្ត្រីអ្នកលក់បន្លែម្នាក់បានសម្រេចយកលុយអស់មួយលាន​បីសែនរៀល​ (១.៣០០.០០០រៀល)​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បាត់ស្រមោល​តែ ​បន្សល់ម៉ូតូជនសង្ស័យមួយគ្រឿងនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៤និង៣០នាទីទាបភ្លឺថ្ងៃទី៣ ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ពានថ្មតាមបណ្តោយផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌ​ច្បាអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ ហន ... Read More »

នគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រគល់​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ​ជូនស៊ីម៉ាក់យកទៅកម្ទេចចោល

ខេត្ត​បន្ទាយមានជ័យ៖ នគរបាល​ស្រុក​ព្រះនេត្រព្រះ បានធ្វើការ​ប្រគល់​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន​២០​គ្រាប់ និងសាស់បេ៤១ចំនួន១០ជូនអង្គភាពស៊ីម៉ាក់យកទៅធ្វើការ​កម្ទេចចោល បន្ទាប់ពីគ្រាប់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋធ្វើស្រែចម្ការប្រទះឃើញរួចរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន។ ​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល ស្រុក​ព្រះនេត្រព្រះ បានបានឲ្យដឹងថា ការប្រគល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជូនមន្រ្តីអង្គការស៊ីម៉ាក់កម្ទេចចោលនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី​០២ ខែមិថុនា ... Read More »

ពស់ស្រការចាស់ចឹកស្ត្រី​ម្នាក់​កំពុងជម្រះស្មៅដំឡូងមីរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ឈ្មោះ យ៉​ន យ៉ាន អាយុ​៣៩​ឆ្នាំ មុខរបរកសិកររស់នៅ​ភូមិ​សំរោង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ដោយសារពស់ស្រការចឹកនៅពេលទៅជម្រះស្មៅក្នុងចម្ការ។   ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពីរសៀល ថ្ងៃទី​០២ ខែមិថុនា ... Read More »

នាយករដ្ឋមន្ត្រី​កាណាដា ចេញមុខ​បដិសេធ​មិន​ឲ្យ​រុស្ស៊ី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ G7

អន្តរជាតិ៖ លោក Justin Trudeau នាយករដ្ឋមន្ត្រី​កាណាដា កាលពីថ្ងៃទី​១ ខែមិថុនាម្សិលមិញនេះ បាននិយាយថា ប្រទេសរុស្ស៉ីថា មិនសាកសមចូលរួមប្រជុំ G7 ព្រោះមិន​គោរព​ច្បាប់ទម្លាប់ និង​បំពាន​ច្បាប់​អន្តរជាតិ​ ។មិនតែប៉ុណ្ណោះលោក Justin ... Read More »

រថយន្តឡិចស៊ីសបុករថយន្តព្រូសចតស្ងៀម​រុញចូលរបងការដ្ឋានមួយកន្លែង

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យផឹកទឹកប្តូរនិស្ស័យច្រើនហើយទើបបេីករថយន្តឡិចស៊ីសក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តព្រូសពីក្រោយពេញទំហឹងខណៈដែលរថយន្តនេះកំពុងចតស្ងៀមនៅប្របចិញ្ចេីមផ្លូវហេីយរុញទៅទម្លុះរបងការដ្ឋានមួយកន្លែងរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចខាងលិចវត្តឧណ្ណាលោម​ តាមបណ្តោយផ្លូវលេខ១១៣​  ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាកព្រូស​ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ2BD-2769 ... Read More »

បេីកឡំប្រឺតាមកពីទិញម្ហូប​ ជំងឺបេះដូងរេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីឡំប្រឺតាស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ​ ក្រោយពីបេីកឡំប្រឺតាចេញពីទិញម្ហូបនៅផ្សារប៉េសេ​ ស្រាប់តែជំងឺចាស់រេីឡេីងបណ្ដាលឲ្យធ្លាក់ពីលេីឡំប្រឺតា បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី២​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្បែរផ្សារប៉េសេ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។  ... Read More »

រុស្ស៊ីគ្រោងចំណាយប្រាក់​៧២ពាន់លានដុល្លារស្តារសេដ្ឋកិច្ច ក្រោយកូវីដ​១-៩

រុស្សុី៖ នាយករដ្ឋមន្ត្រីរុស្ស៊ី​លោកMikhail Mishustin នៅថ្ងៃទី ២ខែមិថុនា បានប្រកាសថា ប្រធានាធិបតីពូទីនបានឡើងគម្រោង​ចំណាយប្រាក់ដល់ទៅ​៥០០០ពាន់លានរ៉ូប (ប្រមាណ​៧២ពាន់លានដុល្លារអាមេរិក)ជួយដល់សេដ្ឋកិច្ចប្រទេសនេះដំណើរការល្អឡើងវិញ។ អ្នកសារព័ត៌មានTTXVN​ ប្រចាំនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបានរាយការណ៍ថា គម្រោងខាងលើ​គឺដើម្បីបង្កើតសេដ្ឋកិច្ច និងជួយដល់ពលរដ្ឋ​ឲ្យមានការងារធ្វើ ឡើងវិញ​។ ទាំងនោះជាគម្រោងចំណាយ​ប្រាក់ ដ៏ច្រើនមិនធ្លាប់មាន ក្នុងពេលសេដ្ឋកិច្ចរងផលប៉ះពាល់ខ្លាំងដោយកូវីដ-​១៩។ ... Read More »

Breaking News ៖ ភរិយាប៉ូលិសសង្កត់.កជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ បានសម្រេចចិត្តលែងលះគ្នាក្រោយរស់នៅជាមួយគ្នាជាង១០ឆ្នាំ

អាមេរិក៖ ភរិយាប៉ូលិស Chauvin ដែលជាដើមហេតុបង្កឲ្យមានបាតុកម្មរើសអើងជាតិសាសន៍នៅអាមេរិក​ ត្រូវបានអ្នកស្រីKellie ដែលជាអតីតបេក្ខនារីប្រឡងបវរកញ្ញា​ បានសម្រេចចិត្តលែងលះជាមួយស្វាមីរូបនេះហើយ ក្រោយពីបានរួមរស់ជាមួយគ្នាជាង​១០ឆ្នាំមក។ តំណាងអ្នកស្រី Kellie បានលើកឡើងថា ខ្ញុំសូមអរគុណដល់អ្នកដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះGeorge Floyd និងអ្នកដែលឈឺចាប់ដោយសារតែរឿងរ៉ាវបង្កឡើងដោយប្តីរបស់នាង។ ជាមួយគ្នានេះដែរ អ្នកស្រី​ក៏បានស្នើដល់កម្លាំងសន្តិសុខជួយការពារសុវត្ថិភាពដល់អ្នកស្រីនិងសាច់ញាតិផង ... Read More »

Breaking News ៖ អុញនោះ! អូស្ត្រាលីថ្កោលទោសអាមេរិកដែលវាយប្រហារទៅលើអ្នកសារព័ត៌មានរបស់ខ្លួន២រូប

អ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន​​7news របស់អូស្ត្រាលី​រងការវាយប្រហារនៅអាមេរិក ដោយប៉ូលិស​ប្រើ ដំបងវាយប្រហារ​ក្នុងពេលកំពុងតែថតវីដេអូស្តីពីបាតុកម្ម នៅមុខសេតវិមាន​អាមេរិក។ ក្រសួងការបរទេសអូស្ត្រាលី​ នៅថ្ងៃទី​២ខែមិថុនា បានប្រកាសឲ្យដឹងថា នឹងបើកការស្រាវជ្រាវ​ ក្រោអ្នកសារព័ត៌មាន7Newsពីរនាក់រងការវាយប្រហារនៅមុខសេតវិមាន។ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលីបានបញ្ជាក់ថា នៅពេលនេះ​ស្ថានទូតអូស្ត្រាលីនៅអាមេរិក​ ទទួលភារកិច្ចក្នុងការស្រាវជ្រាវ ករណីខាងលើ ក៏ដូចជា​តវ៉ាឡើងទៅកាន់រដ្ឋាភិបាលអាមេរិក ... Read More »

Breaking News ៖ អឺរ៉ុបថ្កោលទោសអាមេរិក ប្រើអំពើហិង្សាលើសលប់ និងរំលោភសិទ្ធិមនុស្ស ក្នុងសកម្មភាពបង្ក្រាបបាតុករ

អឺរ៉ុប៖កន្លងមក​មានតែអាមេរិកប៉ុណ្ណោះ ដែលបានថ្កោលទោសនិងស្នើដល់ប្រទេសផ្សេង​ទៀតមិនត្រូវប្រើអំពើហិង្សាលើក្រុមបាតុករឡើយ តែពេលនេះសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសជាសម្ពន្ធមិត្តអាមេរិកក្នុងតំបន់អឺរ៉ុបបានស្នើដល់អាមេរិក​មិនត្រូវប្រើអំពើហិង្សា លើសលប់ទៅលើក្រុមបាតុករជនជាតិស្បែកខ្មៅឡើយ។ មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប​ទទួលបន្ទុកកិច្ចការបរទេសបាន​ស្នើដល់កម្លាំងសន្តិសុខអាមេរិក​មិនត្រូវ ស្អប់ខ្ពើម រើសអើងជនជាតិស្បែកខ្មៅនោះឡើយ​។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់សកម្មភាពប្រើហិង្សាលើក្រុមបាតុករ​ ហើយត្រូវតែគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។ សារព័ត៌មាន ​AFP ​បានដកស្រង់សម្តីលោកJosep Borrell ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប ... Read More »

លោកស្រី ការី ឡាំ មេដឹកនាំក្រុង​ហុងកុង ​ចោទ​អាមេរិក​ថា ប្រើប្រាស់​«​ស្តង់ដារ​ពីរ​» ទៅលើ​បាតុកម្ម​

ទីក្រុងហុងកុង៖ នៅ​ថ្ងៃទី​២ ខែមិថុនានេះលោកស្រី ការី ឡាំប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង បានចោទអាមេរិកថា កំពុងតែ​ប្រើប្រាស់​«​ស្តង់ដារ​ពីរ​» ក្នុងការ​ឆ្លើយតប​នឹង​បាតុកម្ម​។ ការលើកឡើងបែបនេះ បន្ទាប់ពី​អាមេរិក​ឆ្លើយតប​នឹង​បាតុកម្ម​នៅ​ហុងកុង ខុសគ្នា​នឹង​បាតុកម្ម​នៅក្នុង​ប្រទេស​ខ្លួន​។ ​លោកស្រី​ការី ឡាំ បញ្ជាក់បែបនេះដោយ​សំអាងថា បាតុកម្ម​នៅក្នុង​ទីក្រុង​ហុងកុង ... Read More »

កម្មវិធីសេវាដឹកជញ្ជូនទំនិញក្រុមហ៊ុន​ TADA រក្សាទំនាក់ទំនងអាជីវកម្ម និងអតិថិជន ក្នុងគ្រាលំបាក

ភ្នំពេញ៖ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ប៉ុន្មានខែមុនពេលមានការផ្ទុះឡើងនៃវីរុសកូរ៉ូណាជាសកល អាជីវកម្ម  របស់ភោជនីយដ្ឋាន ខ្មែរ ‘មាតុភូមិ’សាខាពេទ្យលោកសង្ឃ ដែលមានប្រជាប្រិយភាពខ្ពស់ មានភាពកាក់កប​ និងបានផ្ដល់ជូនសេវាកម្មសម្រាប់អតិថិជនធម្មតា។ ... Read More »

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ពីរនាក់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនិងពីរនាក់ទៀតបានរងរបួសធ្ងន់ខណៈដែលជិះម៉ូតូចេញមកពីធ្វើការហើយបានបុកគ្នាពេញទំហឹងនៅខណ្ឌព្រែកព្នៅ។  ហេតុហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវបេតុងហៅផ្លូវឡុងឈិន ក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។  ជនរងគ្រោះឈ្មោះសែម​ សល់ ភេទប្រុសអាយុ១៦ឆ្នាំ ស្នាក់នៅភូមិស្លែងមានជ័យឃុំឈ្វាំង ស្រុកពញាឮ ... Read More »

លោក នេត្រ ភក្ត្រា ៖ រយៈពេល៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី

ភ្នំពេញ៖ រយៈពេល៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើសធន ធានធម្មជាតិបានចំនួន ២ ៣៣៣ ករណីដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយ ខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ នេះគឺជាការថ្លែងឱ្យដឹង នៅថ្ងៃទី២ ខែមិថុនា ... Read More »

សង្ស័យសាកថ្មទូរស័ព្ទបណ្ដើរលេងបណ្ដើរ នៅក្នុងបន្ទប់ទឹក ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់

ភ្នំពេញ៖ ស្រ្តីម្នាក់ បានស្លាប់ម្នាក់ឯងនៅក្នុងបន្ទប់ជួលសង្ស័យបញ្ជូលសាកថ្មទូរស័ព្ទដៃបណ្ដើរលេងបណ្ដើរនៅក្នុងបន្ទប់ទឹក បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីឆក់តែម្តង ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលជាន់ទី១ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

គិតត្រឹមខែ ឧសភា ឆ្នាំ២០២០ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បាន ៨៧,៥ %

ខេត្តកំពង់ចាម៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៧,៥% គម្រោងនឹងរួចរាល់មុនកាលកំណត់ គឺក្នុងខែមីនា ឆ្នាំ២០២១ (កាលកំណត់ក្នុងខែឧសភា ឆ្នាំ២០២១) ហើយស្ពានអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ... Read More »

គង់ សុជាតិ ពង្រឹងចំណងស្នេហ៍ឡើងវិញក្រោយជួបវិបត្តិគ្រួសារ

ភ្នំពេញ៖ក្រោយកើតទុក្ខគ្រាំគ្រាចិត្តរហូតចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យអស់ប៉ុន្មានថ្ងៃពិធីការិនីគង់ សុជាតិ បានបង្ហាញមុខសារជាថ្មីក្នុងការងារសិល្បៈវិញហើយ។ បន្ថែមរសជាតិស្នេហ៍ និងពង្រឹងចំណងស្នេហ៍ឲ្យផ្អែមល្ហែមឡើងវិញគេឃើញតារាស្រីរូបនេះបានបណ្តើរស្វាមីបណ្តូលចិត្តចេញទៅលម្ហែកម្សាន្តនៅឆ្នេរសមុទ្រ។ ​ក្រោយផ្ទុះរឿងរ៉ាវស្នេហាក្រៅឆាករវាងស្វាមីអ្នកនាងគង់ សុជាតិ គឺលោក ជា វិបុល និងដៃគូ អ្នកនាងកែវ ចាន់និមល អស់ជាច្រើនសប្តាហ៍មកនោះ ពេលនេះសភាពការណ៍ហាក់​វិលមករកភាពស្ងប់ស្ងាត់ ... Read More »

ល្បួងក្មេងស្រីអាយុ៨ឆ្នាំ ថាទៅបេះឈូកបែរជាចាប់រំលោភ ទីបំផុតត្រូវជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់បានល្បួងក្មេងស្រីអាយុ៨ឆ្នាំដោយកុហកថាទៅបេះផ្លែឈូក តែបែរជានាំក្មេងស្រីរងគ្រោះយកទៅចាប់រំលោភវិញ ទីបំផុតត្រូវបានសមត្ថកិច្ចស្រុកពញាឮចាប់ខ្លួន។ ករណីចាប់ខ្លួនជនអគតិល្មោភតណ្ហានេះ ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា​ ឆ្នាំ២០២០ ដែលហេតុការណ៍នេះបានកើតឡើងកាលពីអំឡុងខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥រសៀល នៅចំណុចក្នុងព្រៃខាងជើងភូមិអំពិលដាំទឹក ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ... Read More »

ទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចកាប់បុរសម្នាក់ រងរបួសធ្ងន់

ខេត្តរតនគិរី ៖ បុរសម្នាក់ ត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើហិង្សា ដោយចេតនាបណ្តាលឲ្យអ្នកដទៃរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង១០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ... Read More »

អាជ្ញាធរខណ្ឌដូនពេញចុះផ្អាក ការដ្ឋានសាងសង់គ្មានច្បាប់អនុញ្ញាតក្នុងសង្កាត់ស្រះចក ជាបណ្ដោះអាសន្ន

ភ្នំពេញ​ ៖​ លោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង​ខណ្ឌដូនពេញ​ បានដឹកនាំ​ក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងការដ្ឋានសាងសង់ដែលគ្មានច្បាប់អនុញ្ញាត កាលពីព្រឹកថ្ងៃ​អង្គារ​ ១២កេីត​ ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ... Read More »

ជុំ លីណូ រងការរិះគន់ពេញហ្វេសប៊ុក ក្រោយប្រកាសយកកូនមុនរៀបការរំលងប្រពៃណី

ភ្នំពេញ៖ តារាចម្រៀងប្រុស ជុំ លីណូ ទទួលរកការរិះគន់មិនសំច្ចៃមាត់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីតារាចម្រៀងរូបនេះបានប្រកាសពីគម្រោងទទួលយកកូនមុនរៀបការ និងក្រោយពីលោកបានលើកឡើងថា “ប្រពៃណីគ្រាន់តែជាទម្លាប់ មិនមែនជាកាតព្វដែលចាំបាច់ត្រូវតែធ្វើទេ”។ ​អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានបញ្ចេញសាររិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង ជុំ លីណូ ក្រោយពីលោកបានផ្តល់បទសម្ភាសន៍មួយដល់អ្នកសារព័ត៌មានស្តីអំពីការសម្រេចចិត្តផ្អាកមង្គលការព្រោះជំងឺកូវីដ១៩។ លោកថាតាមការគ្រោងទុកលោកចង់រៀបមង្គលការក្នុងអំឡុងខែតុលាឆ្នាំ​២០២០នេះ ប៉ុន្តែដោយសារស្ថានភាពនៃជំងឺកូវីដ១៩ ... Read More »

ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចទៅកម្សាន្ត នៅតំបន់ទេសចរណ៍ ទឹកធ្លាក់ធម្មជាតិ អូរគគី

ខេត្តកំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរត្រឹមតែជាង២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះចន្លោះ ពី គីឡូម៉ែត្រ លេខ ១០៦ និង ១០៧ ជិតតំបន់ពេជ្រនិល បត់ឆ្វេងពីផ្លូវជាតិចង្ងាយ៥០០ម៉ែត្រ ទុកឡាន ដើឡើងប្រហែល២០០ម៉ែត្រ ដល់ទឹកធ្លាក់អូរគគី។ ... Read More »

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥ មិថុនា

ភ្នំពេញ៖ លោក ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅថ្ងៃអង្គារ ១២កើត ខែជេស្ន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ... Read More »

ម៉ូតូ២គ្រឿងបុកគ្នា ត្រង់ផ្លូវបែកជាបួន របួសទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូម៉ាកសង់កូរ៉េ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមកដល់ផ្លូវបែកជាបួន ក៏ជ្រុលបុកស្រ្តីម្នាក់ជិះម៉ូតូស្កូបពីរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើលនគរបាលចុះអន្តរាគមន៍ហៅរថយន្តសង្រ្គោះភ្លាមៗ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣កែងផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  ... Read More »

របួសធ្ងន់ទាំងសងខាង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសចំនួន២នាក់បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូ ខណៈដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣៥នាទីព្រឹកថ្ងៃចន្ទ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ... Read More »

តូបអាជីវករលក់ដូរចំនួន៣៦តូប សង់រំលោភលើចិញ្ចើមផ្លូវ៣០ម៉ែត្រ ត្រូវអាជ្ញាធរខណ្ឌមានជ័យបញ្ចេញធម៌ក្ដៅរុះរេី

ភ្នំពេញ​ ៖​ ​គណៈបញ្ជការឯកភាពខណ្ឌមានជ័យ​ បានប្រើធម៌ក្ដៅដោយដឹកនាំកម្លាំងចម្រុះចុះរុះរើតូបអាជីករលក់ដូរចំនួន៣៦តូបដែលសាងសង់រំលោភបំពានលើចិញ្ចើមផ្លូវសម្រាប់ថ្មើរជើងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីរកប្រាក់ចំណូលធ្វើឲ្យបាត់បង់សោភណភាពតាមដងផ្លូវ បាត់បង់ផ្លូវសម្រាប់ថ្មើរជើង ប៉ះពាល់ដល់ផលប្រយោជន៍សាធារណ:និងសង្គម ។  ​ប្រតិបត្តិការ​នេះ​បានធ្វេីឡេីងនៅព្រឹកថ្ងៃទី០២​ ខែមិថុនា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រហៅផ្លូវណតប្រិជ ក្នុងភូមិដំណាក់៣​ សង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ... Read More »

សង្ស័យ​ប្រើ​ខ្សែភ្លើងចាស់ៗហើយមានតំណទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅ​ស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ​ ៖​ គួរ​ឲ្យ​រន្ធត់​និង​ភ័យ​ខ្លាច​បំផុតដែលស្រ្តីរងគ្រោះម្នាក់កាន់ឌុយទៅដោតនឹងព្រីភ្លើងស្រាប់តែឆ្លង​ចរន្ត​ឆក់បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ​ ត្រូវបានគ្រួសារនាំយកទៅ​សង្គ្រោះ​ ប៉ុន្តែ​បានផុតដង្ហើម​ពេលមកដល់មន្ទីរពេទ្យ​ ។  ហេតុការណ៍នេះបានកើតឡើកាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២០ នៅចំណុចអណ្តូងទឹកក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅក្នុងភូមិទួលវិហារ ឃុំគរ ... Read More »