ព័ត៌មានទាន់ហេតុការណ៍៖
'

កម្មការិនីរោងចក្របន្តដួលសន្លប់៧នាក់បន្ថែមទៀតនិងផ្ទុះការតវ៉ាចំពោះថៅកែដែលកាត់លុយពេលកម្មករសន្លប់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានកម្មការិនី៧នាក់ទៀតបានបន្តដួលសន្លប់ខណៈដែលកម្មការិនីរងគ្រោះ៤៣នាក់ដួលសន្លប់មុននេះមានការអាការៈធូរស្រាលនិងចូលបម្រើការងារវិញស្រាប់តែផ្ទុះការតវ៉ាចំនួន២ចំណុចចំពោះថៅកែរោងចក្រដែលបានកាត់លុយពេលកម្មករសន្លប់។ ហេតុការណ៍ផ្ទុះការតវ៉ាទាមទារចំពោះថៅកែរោងចក្រ ចំនួន២ចំណុចនេះបានកើតឡើងកាលពីម៉ោង១០និង៤០នាទីព្រឹកថ្ងៃ ទី០៦ខែ មិថុនា ឆ្នាំ២០២០ នៅរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ពាក់ពន្ធ័ករណីខាងលើនេះមន្ត្រីបម្រើការងារនៅមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ... Read More »

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃអធិការដ្ឋានករបាលខណ្ឌឫស្សីកែវសហការជាមួយនឹងកម្លាំងនគរបាលប៉ុសិ៍្តស្វាយប៉ាក បានចុះស្រាវជ្រាវនិងបង្ក្រាបស្រ្តីជាជនសង្ស័យជួញដូរថ្នាំញៀនម្នាក់រួមជាមួយម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់(ធំ១កញ្ចប់) នៅចំណុចក្រុម៧ ភូមិ ឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត ... Read More »

ឈ្មួញចាក់ដីលុបបឹងប្រហែល១ហិកតាអភិបាលស្រុកព្រៃកប្បាសថា មិនដឹង

ខេត្តតាកែវ ៖ ដីបឹងមានទំហំប្រហែលជាងមួយហិកតា ត្រូវបានអ្នកមានទឹកលុយម្នាក់ ចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងបំពានច្បាប់ដែលអភិបាលស្រុកឆ្លើយថា មិនដឹង។  បើទោះបីជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីអំពាវនាវមួយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ សុំឲ្យលោកចៅហ្វាយខេត្ត គ្រប់ ... Read More »

ប្រវត្តិ÷ អ្នក​តា តន់

អ្នក​តា តន់ មាន​ទី​តាំង​ក្បែរ​ភូមិ​យោត្រ សង្កាត់​មេ-ស​ប្រច័ណ្ឌ ស្រុក​ពារាំង ខេត្ត​ព្រៃវែង ។ បើ​ចង់​ទៅ​កាន់​ទៅ​កន្លែង​អ្នក​តា​នេះ គេ​អាច​ធ្វើ​ដំណើរ​ពី​សាលា​ស្រុក​ពារាំង តាម​ផ្លូវ​លំ​មួយ ដែល​លាត​សន្ធឹង​សំដៅ​ទៅ​ទិស​ខាង​ជើង ។ ឯ​ភូមិ​ដែល​នៅ​ជាប់​នឹង​ផ្លូវ​លំ​នេះ​ជា​ហូរ​ហែ​គឺ ភូមិ​ព្រះ​ម្លូ គរ ... Read More »

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ខេត្តបាត់ដំបង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តធុនធំក្រឡុកស៊ីម៉ងត៍ បុកម៉ូតូមួយគ្រឿង ពេលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ... Read More »

គិតគូរបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន

ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ និងជា​អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ក្នុងនាម​សម្តេចតេជោ ប្រធានសមាគម​  បានអញ្ជេីញជា​អធិបតី​ក្នងពិធីប្រកាស​ទទួល ស្គាល់​លោក ប្រាក់​ សុវណ្ណ ជាប្រធានកិត្តិយស​សមាគម​អតីត​យុទ្ធជនខេត្ត​ព្រះវិហារ​  ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ... Read More »

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ កម្ពុជា បានសម្រេចកែសម្រួលហិរញ្ញប្បទានពិសេស៥០លានដុល្លារ​ដើម្បីទ្រទ្រង់វិស័យកសិកម្ម

ខេត្តឧត្តរមានជ័យ៖ ដោយមានការសម្របសម្រួលពីរដ្ឋបាលខេត្ត និងមន្ទីរកសិកម្មខេត្ត នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ... Read More »

ក្បាលស្ពាន (សហស្រលិង្គ)សាងសង់ក្នុងសតវត្សទី១១

សៀមរាប៖ក្បាលស្ពាន (សហស្រលិង្គ)ត្រូវបានក្រុមស្រាវជ្រាវឲ្យដឹងថាបានសាងសង់ក្នុងរជ្ជកាល: ព្រះបាទសូរ្យវរ្ម័នទី ១, ព្រះបាទឧទយាទិត្យវរ្ម័នទី ២ កាលបរិច្ឆេទ: សតវត្សទី ១១ (១០០២-១០៥០ សូ.វ.ទី១ / ១០៥០-១០៦០ ឧ.យ.វ.ទី២)ឧទ្ទិសថ្វាយ: ព្រះសិវៈ, ... Read More »

ជនសង្ស័យ ករណីល្បួងអនីតិជនទាំងស្រវឹងយ៉ាងទន់ខ្លួន ឱ្យគូកនដឹកយកទៅរំលោភនៅផ្ទះសំណាក់ MOTO នឹងត្រូវបញ្ជូនទៅតុលាការ នារសៀលថ្ងៃនេះ

ភ្នំពេញ៖ ជនរងគ្រោះស្រវឹងយ៉ាងទន់ខ្លួន ដោយទង្វើជនសង្ស័យបានល្បួងឱ្យញាំគ្រឿងស្រវឹងដល់សន្លប់ស្តូកស្តឹង ក៏ពួកគេបានក្រៀកនាងចូលទៅក្នុងផ្ទះសំណាក់ ដើម្បីចាប់រំលោភសេពសន្ថវៈ តែម្ចាស់ផ្ទះសំណាក់ទី១ មិនព្រមជួលបន្ទប់អោយ ខណៈឃើញក្រុមយុវជននេះ ដឹកក្មេងស្រីជាអនីតិជនទាំងស្រវឹងមិនដឹងខ្លួន ខ្លាចក្រុមខាងលើធ្វើសកម្មភាពអីល្មើសច្បាប់ មកលើជនរងគ្រោះ។ នេះបើមើលតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលសាច់ញាតិនារីរងគ្រោះ ប្រាប់ និងផ្តល់ជូនអង្គភាព ... Read More »

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹងត្រូវ​តុលាការ​ប្រកាស​សាលក្រមក្នុង​សំណុំរឿង​លួច​លុយ​ជាតិ ចុងខែ​កក្កដា​ ខាងមុខ

អន្តរជាតិ៖ តុលាការប្រទេសម៉ាឡេស៉ី នឹងត្រូវប្រកាសសាលក្រម​​ក្នុង​សវនាការ​ទីមួយ​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីដែលជាប់ពាក់ព័ន្ធ​រឿងអាស្រូវ​មូលនិធិ​រដ្ឋ 1MDB (លួច​លុយ​ជាតិ) នា​ចុងខែ​កក្កដា​ខាងមុខ ។ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ចៅក្រម​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃទី​៥ខែមិថុនា​ថា តុលាការ​នឹង​ប្រកាស​សាលក្រម​ទៅកាន់​លោក ... Read More »

ប្រេស៊ីលមិនព្រមចាញ់អាមេរិកឡើយ ដោយព្រមានដកខ្លួនចេញពីអង្គការ WHO

ប្រទេសប្រេសុីល៖ កាលពីថ្ងៃទី៥ ខែមិថុនា ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានព្រមានថានឹងដកប្រេស៊ីលចេញពីអង្គការសុខភាពពិភពលោក WHO ដោយចោទប្រកាន់អង្គការនេះ កំពុងតែក្លាយទៅជាគណបក្សនយោបាយមួយ ក្រោយសកម្មភាពពាក់ព័ន្ធនិងការឆ្លងរាលដាលកូវីដ-១៩។ នៅក្នុងសន្និសីទកាសែត លោក Jair Bolsonaro ... Read More »

លោក ស៊ុន ចាន់ថុល ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank”ចង់ក្លាយជាដៃគូទូទាត់សេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank” ចង់ចូលរួមចំណែកជាដៃគូផ្ដល់ជម្រើសទូទាត់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ សូមបញ្ជាក់ថា៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ ជូនផ្លូវក្រាលកៅស៊ូមានប្រវែងជាង ១០ គីឡូម៉ែត្រ ដល់ប្រជាពលរដ្ឋក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ លោក លឹម ... Read More »

ទៅបិទរបារក្រោលគោពេលមេឃកំពុងភ្លៀងរន្ទះបាញ់ស្លាប់

ខេត្តកំពង់ធំ៖  បុរសវ័យចំណាស់ម្នាក់បានជួបគ្រោះអកុសល ដោយរន្ទះបាញ់ស្លាប់ នៅពេលមានភ្លៀងធ្លាក់ខ្លាំងលាយឡំដោយខ្យល់កន្ត្រាក់ហើយជនរងគ្រោះចុះពីផ្ទះទៅបាំងរបារក្រោលគោនៅខាងក្រោយផ្ទះ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៨និង១៥នាទីស្ថិតនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ... Read More »

ឡាយ លក្ខិណា ជាប់គាំងនៅកាណាដាព្រោះជំងឺកូវីដ-១៩ ឬព្រោះស្នេហា?

ភ្នំពេញ៖ ចំណាយពេលវេលាប្រមាណ៩ខែហើយនៅលើទឹកដីនៃបណ្តាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប ក្រោយពីនាងចេញទៅច្រៀងរាំលើកដំបូងក្រោយពីប្រកាសចូលប្រឡូងក្នុងការងារសិល្បៈឡើងវិញ។ នាងនៅមិនទាន់វិលមកទឹកដីកំណើតទេ ស្របពេលហេតុផល២ដែលកំពុងលេចឡើងក្នុងចង្កោមអ្នកសិល្បៈគឺដោយសារជំងឺរាតត្បាតកូវីដ-១៩ និងជួបរឿងស្នេហាបុរសទ្រព្យស្តុកម្នាក់។ ​តារាចម្រៀង ឡាយ លក្ខិណា បានទៅច្រៀងរាំងរកលុយនៅប្រទេសកាណាដាកាលពីអំឡុងខែសីហា ឆ្នាំ២០១៩មកម្ល៉េះដែលតាមការគ្រោងទុក តារាចម្រៀង និងសម្តែងរូបនេះ ត្រូវវិលមកកម្ពុជាវិញក្នុងអំឡុងចុងឆ្នាំ២០១៩មក ប៉ុន្តែត្រូវបានពន្យាពេល។ ... Read More »

បុរសម្នាក់សម្រេចចិត្តចង.កសម្លាប់ខ្លួនដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ បុរសម្នាក់ពុំដឹងជាមានរឿងហេតុអ្វីទេ បានសម្រេចចិត្តចងកបញ្ចប់ជីវិតខ្លួនឯងបណ្ដាលឲ្យស្លាប់ចោលប្រពន្ធកូនយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី៥ ខែមិថុនា​ ឆ្នាំ២០២០ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុក សុខណា ... Read More »

នាយករដ្ឋមន្ត្រីកាណាដាបានលុតជង្គង់ជាមួយក្រុមបាតុករស្បែកខ្មៅប្រឆាំងការរើសអើងជាតិសាសន៍

នាយករដ្ឋមន្ត្រីកាណាដាមានសកម្មភាពយ៉ាងល្អជាមួយក្រុមបាតុករជនជាតិស្បែកខ្មៅប្រឆាំងនឹងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់ជនជាតិស្បែកខ្មៅ George Floyd ក្រោមជង្គង់ ប៉ូលិសអាមេរិក។ សារព័ត៌មាន CNN នៅថ្ងៃទី៦ ខែមិថុនា បានផ្សាយថា នាយករដ្ឋមន្ត្រី Justin Trudeau បានចូលរួមធ្វើបាតុកម្មមានឈ្មោះថា ... Read More »

Di Maria រីករាយនៅ PSG និងចង់បញ្ចប់អាជីពរបស់ខ្លួននៅទីនោះ

តាមការចុះផ្សាយរបស់ Livescore បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា កីឡាករ Angel Di Maria បាននិយាយថា ចង់បញ្ចប់អាជីពនៅអឺរ៉ុបនៅឯក្លឹប Paris Saint-Germain ដោយសប្បាយចិត្តដែលរូបគេបានចាកចេញពី Barcelona កាលពីឆ្នាំ២០១៧ ។ Angel ... Read More »

សម្តេចតេជោ ហ៊ុន សែន បន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ បន្ទាប់ពីមើលឃើញពលរដ្ឋហាក់មានការធ្វេសប្រហែស

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរំលឹកអោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុង២១៦ប្រទេស ទូទាំងពិភពលោក បន្ទាប់ពីមើលឃើញ ថា ប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែស នោះ ។ តាមរយៈហ្វេសប៊ុកផេក នៅថ្ងៃទី៦ ខែមិថុនា ... Read More »

Aleksandar Katai ចាកចេញពីក្លឹប LA Galaxy បន្ទាប់ពីប្រពន្ធគាត់បង្ហោះលើ Instagram ពីការរើសអើងជាតិសាសន៍

ខ្សែបម្រើស្លាប Aleksandar Katai របស់ស៊ែប៊ីបានចាកចេញពីក្លឹប LA Galaxy របស់លីគកំពូលអាមេរិកដោយការព្រមព្រៀងគ្នាបន្ទាប់ពីភរិយារបស់គាត់បានបង្ហោះសារ “ប្រកាន់ជាតិសាសន៍ និងអំពើហឹង្សា” នៅលើបណ្តាញសង្គម Instagram ។ បើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃសៅរ៍នេះ ... Read More »

អតីតកីឡាបាល់បោះពិភពលោក Michael Jordan បរិច្ចាគទឹកប្រាក់១០០លានដុល្លារដល់ការប្រយុទ្ធការរើសអើងជាតិសាសន៍

លោក Michael Jordan អតីតកីឡាករបាល់បោះពិភពលោករបស់ NBAបាននិយាយថា គាត់នឹងបរិច្ចាគទឹកប្រាក់ ១០០លានដុល្លារអាមេរិកដល់ក្រុមដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ និងយុត្តិធម៌សង្គម។ ទឹកប្រាក់នេះគាត់នឹងបរិច្ចាគក្នុងរយៈ១០ឆ្នាំខាងមុខ។ ប្រាក់នឹងបែងចែកទៅអង្គការមួយចំនួនក្នុងគោលបំណងដោះស្រាយ“ការរើសអើងជាតិសាសន៍” ។ វាកើតឡើងបន្ទាប់ពីមានបាតុកម្មផ្ទុះឡើងនៅពាសពេញសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកបន្ទាប់ពីមរណភាពរបស់លោកGeorge Floyd នៅពេលគាត់ត្រូវប៉ូលិសយកជង្គង់សង្កត់កទៅនឹងដីបណ្តាលឲ្យថប់ដង្ហើមស្លាប់ ។ ... Read More »

កីឡាករ២នាក់របស់ក្លឹប Benfica រងរបួសក្រោយការវាយប្រហារពីអ្នកគាំទ្រពេលកំពុងជិះក្នុងរថយន្ត

សារព័ត៌មាន Reuters បានចេញផ្សាយកាលពីម្សិលមិញថា ក្លឹប​បាល់ទាត់ Benfica ដែលមានមូលដ្ឋាននៅប្រទេសព័រទុយហ្គាល់បាន​ចេញ​សេចក្តីថ្លែងការណ៍​​ថា រថយន្តក្រុង​ដឹក​ក្រុម​កីឡាករ​របស់​ក្លឹបបានរង​ការ​វាយប្រហារ​ដោយ​ដុំ​ថ្ម​ពី​សំណាក់​ក្រុម​អ្នកគាំទ្រ​បណ្តាល​ឱ្យ​កីឡាករ២​នាក់​រង​របួស​ ក្រោយពេលប្រកួតចប់ជាមួយក្រុម Tondela ក្នុងលទ្ធផល០ទល់០។ ក្លឹប​ជើងឯក​លី​គ​កំពូលព័រទុយហ្គាល់ Primeira Liga ៣៧​សម័យកាល​មួយ​នេះ បាន​បញ្ជាក់​ថា ... Read More »

Griezmann ៖ ជាលើកទី១របស់ខ្ញុំពេលប្រកួតដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Antoine Griezmann របស់ក្រុម Barcelona បានសារភាពថា វាពិតជាចំលែកខ្លាំងណាស់ក្នុងការលេងបាល់ទាត់ដោយគ្មានអ្នកគាំទ្រនៅអេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយរបស់ Livescore កាលពីម្សិលមិញ។ Griezmann បាននិយាយថា គ្មានអ្វីដែលគួរឱ្យឆ្ងល់ទេដែលថាវានឹងមិនធម្មតាទេក្នុងការលេងជាមួយអ្នកគាំទ្រដែលមិនមានវត្តមានចូលរួមដោយសារតែ COVID-19 ។ ... Read More »

ថ្ងៃនេះ កម្ពុជាយើងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ

ភ្នំពេញ៖ រហូតដល់ម៉ោង​ ៨និង៣០​ព្រឹក ថ្ងៃទី​ ៦​ មិថុនា​ ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មីទេ​ ។ ដូច្នេះចំនួនអ្នកកូវីដ-១៩​ សរុប ១២៥នាក់​ដដែល ,ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២នាក់​ ... Read More »

បុរសម្នាក់បើករថយន្តនីស្សាន់ ណាវ៉ារ៉ា ពន្លះក្បាលថ្មពុះចែកទ្រូងផ្លូវបាក់ អស់២កង់កល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក NISSAN NAVARA បោះពួយយ៉ាងលឿនដូចហោះរេចង្កូតជ្រុលទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន២កង់ហើយរថយន្តកល់ជាប់ទៅមុខលែងរួច។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈប្រមាណជា ៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ... Read More »

កម្លាំងចម្រុះចុះបំផ្លាញឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល

   ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់ហ្លួង យោធា និងកងរាជអាវុធហត្ថ(B.05)សហការគ្នាចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសធនធានធម្មជាតិជលផល ខណៈទើបនឹងផ្សព្វផ្សាយរួចថ្មីៗនារដូវបិទនេសាទ ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង ។  ករណីកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងកាលពីថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ... Read More »

លោក ឈឿន សុចិត្ត អញ្ជើញ​ជួប​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ កងកម្លាំង​នគរបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល

ខេត្តកណ្តាល​៖​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១៥​កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ​ បាន​ដឹកនាំ​លោក​-​លោកស្រី​ស្នងការ​រង​ ... Read More »

ក្រុមការងារពង្រឹងឃុំកន្ទ្រាំង ចុះជួបសំណេះសំណាលព្រមទាំងពិនិត្យនិងដោះស្រាយសំណេីពីមូលដ្ឋាន

ខេត្តសៀមរាប៖ លោក ចៅ សម្បត្តិ លោកស្រី កេីត សុីយុត្ត លោកស្រីអាន អាន់ លោកស្រី ឯក ឆវីវណ្ណា នាយករងមន្ទីរពេទ្យព្រះ កេតុមាលា និងសហការី ... Read More »

គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកាអាមេរិកដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

បុគ្គលិក គិលានុបដ្ឋាកគិលានុបដ្ឋាយិកា​ព្យាបាលអ្នកជំងឺកូវីដ-១៩​នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ ក្រោយការស្លាប់របស់បុរសស្បែកខ្មៅ​George Floyd។ ភាគច្រើនបុគ្គលិក គ្រូពេទ្យនិងគិលានុបដ្ឋាកគិលានុបដ្ឋាយិកា ជាជនជាតិស្បែកខ្មៅ​ចូលរួមធ្វើបាតុកម្ម “Black Lives Matter”។ ក្រុមគ្រូពេទ្យ​បានពាក់ម៉ាស់ការពារ ដង្ហែក្បួនចេញពីមន្ទីរពេទ្យBellevue ក្នុងតំបន់ Manhattan ... Read More »

ម៉ូតូបុកគ្នារងរបួសធ្ងន់អ្នកបើកបរទាំងសងខាង

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់រងរបួសធ្ងន់ដោយសារម៉ូតូម៉ាកMSX បុកជាមួយម៉ូតូម៉ាកវីវ៉ា នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៨ ក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។   អធិការនគរបាលស្រុកអូរជ្រៅ លោក សែស វិបុល ... Read More »