ព័ត៌មានទាន់ហេតុការណ៍៖
'

រថយន្តម៉ាកហ្វ័ត RANGER បុករថយន្តមួយគ្រឿងនិងជ្រុលទៅបុករបងផ្ទះវីឡាឧកញ៉ាម្នាក់ ខ្ទេចទាំងព្រឹក

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីរថយន្តស៊េរីទំនើបម៉ាកហ្វ័តRANGER មួយគ្រឿង បានបើកជ្រុលបុករថយន្តហាយឡែនឌ័រមួយគ្រឿង រួចមិនទាន់អស់ល្បឿនក៏ជ្រុលឡើងចិញ្ចើមផ្លូវទៅបុកទំលុះចូលផ្ទះវីឡាឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់បង្គោលរបងថ្មនិងដែកប៉ើងចេញ ធ្វើឲ្យរថយន្តបង្កគៀបជាប់ទៅមុខលែងរួច ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច ... Read More »

ចោរលួចម៉ូតូម្នាក់ក្នុងចំណោមពីរនាក់ត្រូវនគរបាលឃាត់ខ្លួន

ខេត្តកណ្តាល៖ ចោរលួចម៉ូតូម្នាក់ ក្នុងចំណោមពីរនាក់ បានត្រូវនគរបាលឃាត់ ខ្លួន ខណៈដែលធ្វើសកម្មភាពលួចយកម៉ូតូហើយ ជិះរត់គេចខ្លួន តែត្រូវបងប្អូនជនរងគ្រោះឃើញជិះម៉ូតូចាប់ បានប្រគល់អោយសមត្ថកិច្វ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ... Read More »

មន្រ្តីបរិស្ថានម្នាក់ត្រូវបានកាណូតបុកធ្លាក់ទឹកស្លាប់

ខេត្តកំពង់ឆ្នាំង ៖ មន្ដ្រីមន្ទីរបរិស្ថានខេត្ត កំពង់ឆ្នាំងម្នាក់បានស្លាប់ បន្ទាប់មានកាណូតមួយគ្រឿងបើកក្នុងល្បឿន លឿនជ្រុលទៅបុកបណ្តាលអោយធ្លាក់ទឹក ករណីកាណូត២គ្រឿង បុកគ្នា នេះបានកើតឡើម៉ោង ជាង ៧យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចកំពង់តាសុខ ... Read More »

ក្រសួងធនធានទឹក ៖ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដោយសារកំណួចខ្យល់មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន

ភ្នំពេញ ៖ ក្រុមព្យាករអាកាសធាតុ នៃក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈក្រុមអ្នកព្យាករកឃើញថា សម្ពាធទាបលើផ្ទៃដីនៅតែបន្ត គ្របដណ្តប់មកលើព្រះរាជាណាចក្រកម្ពុជា ... Read More »

កុំចាំតែអង្គុយបក់ផ្សែង ត្រូវពន្លត់ភ្លើងនោះចេញទៅ

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាព ការងារគ្រប់ផ្នែក ជាពិសេសបញ្ហាបរិស្ថាន អនាម័យ ការងាររៀបចំសណ្តាប់ ធ្នាប់ ការងារសន្តិសុខសង្គម នៅក្នុងរដ្ឋបាលខណ្ឌ ជាថ្មីម្តងទៀត អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានប្រាប់មន្ត្រីទាំងអស់ត្រូវរួមគ្នាពង្រឹងការងារអោយបានប្រសើរឡើងថែមទៀត កុំចាំតែអង្គុយបក់ផ្សែង ... Read More »

បញ្ជូន​ជនសង្ស័យ​១៧នាក់​ មក​កាន់​តុលាការ​ ករណី​គ្រឿងញៀន​នៅ​រ៉ុក​

ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នេះ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បញ្ជូន​ក្រុម​ជនសង្ស័យ​ចំនួន​១៧នាក់​ មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ ក្រុម​ជនសង្ស័យ​ទាំង​នេះ​ ពាក់ព័ន្ធ​ការ​ជួញដូរ​គ្រឿងញៀន​នៅ​ខារ៉ាអូខេ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ ។ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នេះ​ សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​ជាង​៥០គីឡូក្រាម​ ។ ... Read More »

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះឃ្លាំងដែកមួយកន្លែងនៅក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ ខណៈនេះ ឃ្លាំងស្តុកដែកមួយកន្លែង ត្រូវបានអគ្គិភ័យកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅចំណុចសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានកម្លាំងនគរបាល ក្រុងតាខ្មៅ និងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងអន្តរាគមន៍ដោយយករថយន្តពន្លត់អគ្គីភ័យ៣គ្រឿងធ្វើការពន្លត់ ៕ Read More »

ព្រូដិនសលកម្ពុជា ប្រកាសបញ្ចេញសេវាកម្មឈ្មោះថា PureProtect និង SafeLife

ភ្នំពេញ៖ ថ្មីៗនេះ ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបានធ្វើការប្រកាសផលិតផលធានារ៉ាប់រងថ្មីពីរដែលមានឈ្មោះថា PureProtect និង SafeLife ដែលនឹងផ្តល់ការការពារហិរញ្ញវត្ថុ និងអាជីវកម្មរបស់គ្រួសារប្រជាពលរដ្ឋខ្មែរ ក្នុងករណីមានគ្រោះអកុសលកើតឡើង ដែលឈានទៅដល់មរណភាព ឬពិការភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍។ ផលិតផល SafeLife ត្រូវបានបង្កើតឡើង ... Read More »

ក្រុមប្រឹក្សាខណ្ឌសែនសុខបើកកិច្ចប្រជុំសាមញ លើកទី៥៧ អាណត្តិទី២

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ លើកទី៥៧ អាណត្តិទី២ ... Read More »

សមត្ថកិច្ចរកឃើញថ្នាំញៀនជិត៧គីឡូក្រាម ក្រោយពីឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ថ្នាំញៀនប្រមាណជិត៧គីឡូក្រាម ត្រូវបានសមត្ថកិច្ច កងទ័ពការពារព្រំដែនប្រទេសវៀតណាម សហកាជាមួយសមត្ថកិច្ចកម្ពុជា​រកឃើញបន្ទាប់ពីឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់កាលពីវេលាម៉ោង៧យប់នាទី ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ស្ថិតនៅផ្ទះជួលក្នុងភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ... Read More »

អាហារថ្ងៃត្រង់ថ្ងៃអាទិត្យពិសេសសម្រាប់ក្រុមគ្រួសារ!

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ៖ ចង់ពិសាប៊ុហ្វេថ្ងៃត្រង់ថ្ងៃអាទិត្យលក្ខណៈគ្រួសារមែនទេ? បើដូច្នេះ សូមនាំក្រុមគ្រួសាររបស់អ្នកមកភោជនីយដ្ឋាន 2Pangea របស់ណាហ្គាវើលដ៍ដើម្បីរីករាយតាមចិត្ត ខណៈយើងក៏មានកម្មវិធីកម្សាន្តសម្រាប់កូនតូចៗរបស់អ្នកផងដែរ ចាប់ផ្តើមពីថ្ងៃទី ៣ មីនាតទៅហើយ! យើងមានបម្រើនៅរៀងរាល់ថ្ងៃអាទិត្យពីម៉ោង ... Read More »

បែកធ្លាយឈើគ្រញូងមួយដើម ដួលដេកក្នុងចម្ការយូរហើយ ប្រវែងជិត៣០ម៉ែត្រ ព្រោះម្ចាស់មិនដឹងថាឈើមានតម្លៃ មានឈ្មួញតថ្លៃទើបដឹងដល់សមត្ថកិច្ចចុះបង្ក្រាបដឹកយករក្សាទុក

ខេត្តស្ទឹងត្រែង៖ ឈឺគ្រញូងមួយដើមដ៏ធំ ដែលមានអាយុកាលច្រើនឆ្នាំ ហើយជាឈើដ៏កម្រ ដែលជិតផុតពូជ ត្រូវឈ្មួញបម្រុងដឹកចេញទៅលក់ ព្រោះម្ចាស់អត់ស្គាល់ថា ជាឈើមានតម្លៃ ដល់ពេលដឹងថា ឈើមានតម្លៃ ត្រូវសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសយកទៅរក្សានៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ... Read More »

ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងដេញវ៉ៃ បុរស៣នាក់ កំពុងបើកម៉ូតូមួយគ្រឿងឌុបគ្នាទៅផ្ទះ ដោយភ្ជង់ប្លន់យកម៉ូតូបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យមួយក្រុម ប្រដាប់ដោយដាវ និងកាំភ្លើងបានដេញវ៉ៃ បុរស៣នាក់ កំពុងបើកម៉ូតូមួយគ្រឿងឌុបគ្នា ធ្វើដំណើរទៅផ្ទះ ដោយភ្ជង់ប្លន់យកម៉ូតូបានសម្រេច កាលពីវេលាម៉ោងជាង៤ ទៀបភ្លឺថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ នៅខាងក្រោយសណ្ឋាគារសុខា តាមបណ្តោយផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វា ... Read More »

លោក ឃួង ស្រេង ៖ ប្រាប់ម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ បម្រើឲ្យវិស័យកាត់ដេរ ដែលមានស្រាប់ ក្នុងក្រុង មិនតម្រូវឲ្យរុះរើទេ តែរោងចក្រថ្មី ត្រូវរកទីតាំងនៅជាយក្រុង

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់យ៉ាងច្បាស់ជាមួយ សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC) និងសហគ្រាស ចាប់ពីពេលនេះតទៅ ការផ្លាស់ប្តូរទីតាំងរោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញបម្រើឲ្យវិស័យកាត់ដេរទាំងអស់ ក្នុងរាជធានីភ្នំពេញ ... Read More »

ដួលទៀនឆាបឆេះអស់ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិមួយចំនួន

ខេត្តកំពង់ស្ពឺ៖ ទ្រព្យសម្បត្តិមួយចំនួនម៉ូតូមួយគ្រឿង និងផ្ទះមួយខ្នងត្រូវ អគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែម្ចាស់ផ្ទះដុតទៀនហើយ ដាក់លើទូរទស្សន៍ ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់អស់រយៈពេល១ ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាលដល់ផ្ទះអ្នកជិត ខាងឡើយ ដោយអស់ទឹក២រថយន្ត ។ ... Read More »

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះបង្ក្រាបទីតាំង ម៉ាស្សា បង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ ពេជ្របុរាណខ្មែរ មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ នារីរងគ្រោះចំនួន៤នាក់ និងភេទទី៣ម្នាក់មើលកូនម្ចាស់ទីតាំង។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២៧ ខែកុម្ភៈ ... Read More »

សហគមន៍អន្តរជាតិ អំពាវនាវ មហាអំណាចបរមាណូ ទាំងពីរ ឥណ្ឌា-ប៉ាគីស្ថាន រក្សាការអត់ធ្មត់

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Stephane Dujarric ​បានលើកឡើងថា អង្គការសហប្រជាជាតិ​កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួលនៅតំបន់ព្រំដែនប៉ាគីស្ថាន-ឥណ្ឌា​។ ប្រទេសជាច្រើន ដូចជា អង់គ្លេស រុស្ស៊ី អាមេរិក អ៊ីរ៉ង់ ទួរគី ចិន ... Read More »

អង្គការជប៉ុនបង្កើតធនាគារគោ ជួយប្រជាពលរដ្ឋគ្រួសារក្រីក្រ នៅសហគមន៍ព្រៃព្រាល ស្រុកបាណន់

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋមួយចំនួនស្ថិតក្នុងគ្រួសារក្រីក្រ រស់នៅខេត្តបាត់ដំបង បង្ហាញទឹកចិត្តរីករាយ និងថ្លែងអំណរគុណចំពោះ អង្គការជប៉ុនមួយឈ្មោះថា ខេអូវីស៊ី (K.O.V.C) បានសហការជាមួយអង្គការអេម (AIM) របស់ជប៉ុនប្រចាំកម្ពុជា ដែលបានបង្កើតឲ្យមាន « ធនាគារគោ » ... Read More »

បុរសម្នាក់ដកកាំភ្លើងខ្លីបាញ់២គ្រាប់ គំរាមបុរសម្នាក់ទៀត បណ្ដាលឲ្យរងរបួសដៃខ្លួនឯង ផ្អើល KTV ផាត់ធី

ភ្នំពេញ៖ បុរសបីនាក់បើករថយន្តមួយគ្រឿង ចូលទៅផឹកស៊ីក្នុងខារ៉ាអូខេផាត់ធី ស្រវឹងស្រាជោកជាំ ខណៈចេញមកវិញ ស្រាប់តែមានបុរសម្នាក់ទៀតជាភ្ញៀវដែរ បានចូលទៅសួររកកន្លែងផឹកបន្តទៀត ស្មានតែបុគ្គលិកក្នុងខារ៉ាអូខេនោះដែរ បានដើរមកដាល់២ដៃកណ្តាលមុខ ធ្វើឲ្យបុរសរូបនោះខឹងបានច្រានទៅវិញបណ្តាលដួលអុកគូទ ធ្វើឲ្យជនបង្កងើបមកវិញដកកាំខ្លីបាញ់គំរាម២គ្រាប់ តែគ្រាប់ទី២បានត្រូវដៃខ្លួនឯងរងរបួសហូរឈាមពេញដី ធ្វើឲ្យផ្អើលដល់ភ្លៀងចូលទៅផឹលសុី ក៏ដូចជាបុគ្គលិកនៅក្នុងខារ៉ាអូខេរត់ជាន់ជើងគ្នា និងបង្កឲ្យកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ... Read More »

រថយន្តមួយគ្រឿងរេចង្កូតបុកដើមឈើរួចឆាបឆេះ

ខេត្តព្រះសីហនុ៖ មានរថយន្តមួយគ្រឿងរងការឆាបឆេះជាអគ្គិភ័យ ក្រោយរេ ចង្កូតជ្រុលទៅបុកដើមឈើ តាមចិញ្ចើមផ្លូវជាតិលេខ៤ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ... Read More »

យូរី កក្រើកបទញាក់បីឆ្នាំជាប់គ្នា

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា យូរី ហាក់មិនខ្វល់ខ្វាយ នឹងរឿងផ្លាស់ប្តូផលិតកម្មច្រៀងដូចតារាចម្រៀងដទៃទេ ដែលគេដឹងថា ព្រោះតែប្រជាប្រិយភាពរបស់នាងនៅតែរក្សាបានលំដាប់ជួរមុខមួយ ។ បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីៗរបស់នាង ផ្ទុះចេញការគាំទ្រ៣ឆ្នាំជាប់ៗគ្នា ។ យូរី ទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោក សេង ឈួន មើលស្ថានីយថ្លឹងរថយន្ត​លើផ្លូវជាតិលេខ៨ ស្រុកពារាំងផង

ក្រុមអ្នករកស៊ីដឹកទំនិញកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៨ ចំណុចភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង​បានខ្សឹបខ្សៀវ​ថា ក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីង​ថ្លឹងរថយន្តនៅចំណុចខាងលើ​ តែងតែគាបយកលុយ​ពីពួកគាត់ដោយគ្មានញញើតញញើម​បើទោះបីជា​រថយន្តទាំងនោះ​មិនលើសទម្ងន់ក៏ដោយ ដោយអះអាងថា សុំបាយ ទឹកខ្លះ ។ ជួនកាល​ក៏មានរថយន្ត​ខ្លះដឹកលើសទម្ងន់បន្តិចបន្តួច​ដែរ ដូច្នេះ អ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវា​ឲ្យមន្ត្រីដែលប្រចាំការ​នៅទីនេះ ដើម្បី​ជាការយោគយល់គ្នា ... Read More »

លិខិតមិត្តអ្នកអាន៖ វប្បធម៌ខ្មែរ​ក្នុងក្រសែភ្នែក​ អ៊ឹម ជីវ៉ា

លេចតម្រុយហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក​ នោះគឺការដែលមាន​ស្ត្រីខ្មែរ​ឈរស្លៀកសារុង អមដោយយុវជនខ្មែរ ស្លៀក​ខោខូវប៊យ រាំក្នុងបឹងឈូក​គឺជាគំនិតផ្តួចផ្តើម​របស់​អ្នក​វប្បធម៌​ អ៊ឹម ជីវ៉ា ។ នៅលើបណ្តាញសង្គមដែលចែករំលែកតគ្នា លោកបានឆ្លើយតប​ថា «វាជាភាពអាម៉ាស់​បំផុត ដែលខ្មែរខ្លួនឯង មិនយល់ស្គាល់ពីវប្បធម៌ខ្លួនឯង» ។ ... Read More »

ញាក់សាច់! ផ្កាយ៣យោធា ជិះរថយន្តម៉ាស្តារ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 02-2-1215 ផឹកស៊ីហៅស្រីទៅដេក មិនបាន ទះ៣កំភ្លៀង រួចគេចខ្លួនបាត់

ភ្នំពេញ៖ បុរសពាក់ផ្កាយ៣យោធាម្នាក់ រួមនឹងបក្ខពួកប្រុសស្រីជាង១០នាក់ទៀត ចូលផឹកស៊ីនៅភោជនីយដ្ឋានបឹងមាស ហៅស្រីជាអ្នកចម្រៀងទៅដេក មិនព្រម​ ទះ៣កំភ្លៀង រួចរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះ បានកើតហេតុឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចំណុចក្នុងភោជនីយដ្ឋាន ... Read More »

បន្ទាប់ពីស្វាគមន៍គ្នា នៅថ្ងៃទី​២៨ ខែកុម្ភៈ ជាជំនួបពិភាក្សាផ្លូវការ ត្រាំ -គីម

ជំនួបកាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ គ្រាន់តែជា​ការបង្ហាញខ្លួនរួមគ្នា ស្វាគមន៍ជាសាធារណៈ (កម្តៅសាច់ដុំ) ប៉ុណ្ណោះ និងពិសាអាហារ ពេលយប់ជាមួយគ្នា ។ សម្រាប់ជំនួបនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី​២៨ ខែកុម្ភៈ នេះ​ ជាជំនួបសម្ងាត់ ... Read More »

បុរសម្នាក់ស្លាប់ដោយសារភ័យរថយន្តដេញបុក បើកម៉ូតូទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើង

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រ បើកដេញបុកម៉ូតូមួយគ្រឿង ធ្វើឲ្យបុរសអ្នកបើកម៉ូតូភ័យជ្រុលទៅបុកទ្រូងផ្លូវបោកក្បាលនឹងបង្គោលភ្លើង ស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខសាលាបឋមសិក្សាព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ... Read More »

ព្រឹកនេះ សម្តេចតេជោ ជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយបងប្អូនមកពី គណបក្សចំនួន ១៦ ដែលជាសមាជិកនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ។ សម្តេចតេជោបានថ្លែងថា ៖ «នៅព្រឹកថ្ងៃទី ២៨ ... Read More »

​ហាណូយរដ្ឋធានីដែលអាមេរិកធ្លាប់ទម្លាក់គ្រាប់បែក ប្រែក្លាយជាទីតាំងសំខាន់សម្រាប់អាមេរិកពិភាក្សាសន្តិភាព

កាលពី៥០ឆ្នាំមុន រដ្ឋធានីហាណូយបានរងការបំផ្លាញដោយសារតែការទម្លាក់គ្រាប់បែកពីយន្តហោះ B-52 របស់អាមេរិក។ ប៉ុន្តែ ពេលនេះហាណូយបានក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអាមេរិក-កូរ៉េខាងជើង ។ នៅថ្ងៃទី២៧ខែកុម្ភៈ សារព័ត៌មាន CNN បានផ្សព្វផ្សាយនូវអត្ថបទវិភាគមួយស្តីពីដំណើរឆ្ពោះទៅមុខនៃរដ្ឋធានីហាណូយ ពីសង្គ្រាមបំផ្លាញដោយអាមេរិក តែពេលនេះរដ្ឋាភិបាលទីក្រុងហាណូយ បានចាប់ដៃ បង្កើនទំនាក់ទំនងមិត្តភាព ... Read More »

រៀបការបានមួយថ្ងៃ នាងជាប្រពន្ធរត់ចោលប្តីបាត់មិនដឹងទៅទីណា?

ខេត្តស្ទឹងត្រែង ៖ ប្ដីប្រពន្ធមួយគូទើប នឹងរៀបការរួចថ្មីថ្មោងស្រាប់តែបាត់ខ្លួន កូនក្រមុំ ដោយមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង៧យប់ថៃ្ងអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ... Read More »

អាមីុអាថោងត្រូវជាប់គុកក្នុងរឿងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់?

ភ្នំពេញ ៖ ភ្នែកមហាជនទូទាំងប្រទេសរួមទាំងខ្មែរនៅក្រៅស្រុកផងកំពុងរង់ចាំ មើលថាតើ ករណីគ្រឿងញៀននៅមជ្ឈ មណ្ឌលកម្សាន្តរ៉ក់មានអ្នកទទូលខុសត្រូវធំកម្រិតណា? ឬមួយ ករណីនេះត្រូវខណ្ឌចប់ត្រឹមផឹកថ្នាំញៀនប៉ុន្មានសិបនាក់នោះ? តើគេអាចសើុបអង្កេតរកមេខ្លោងគ្រឿងញៀនដ៏ធំដែលចរាចរណ៍នៅកណ្តាលរាជធានីភ្នំពេញឃើញឬទេ? តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមជនសង្ស័យជាង៣០០នាក់ដែលសមត្ថកិច្ចបើកកិច្ចប្រតិបត្តិការយ៉ាងក្តៅគគុកនៅមជ្ឈមណ្ឌកម្សាន្តរ៉ក់ពាក់ព័ន្ធគ្រឿងញៀន (Rock) រកឃើញគ្រឿងញៀនជាង ៥០គីឡូ ក្រាមមកដល់រសៀលថៃ្ងអង្គារ ... Read More »