ព័ត៌មានទាន់ហេតុការណ៍៖
'

រើសឈើជ្រុងបំណងយកទៅផ្ទះ ត្រូវជនសង្ស័យដណ្តើមយក វាយបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ ជនសង្ស័យចំនួន១នាក់ដណ្តើមឈើជ្រុងពីជនរងគ្រោះរួច វាយពីក្រោយបណ្តាលដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកាសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កម្លាំងផ្នែកជំនាញរបស់ការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៥០នាទី ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច តាមផ្លូវលំមុខផ្ទះគ្មានលេខស្ថិតក្នុងភូមិអណ្តូង សង្កាត់គោករកា ... Read More »

មន្ត្រីរដ្ឋបាលព្រៃឈើ​នាំគ្នាទៅអឺត ផ្ទះចែភក្តិ រួចត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យមេ

ខេត្តពោធិ៍សាត់៖ វាជារឿងគួរឲ្យអស់សំណើច​ដូច​អាជៃ ចាំផ្ទះ ដែលសមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់បណ្តើរគ្នាត្រសង​ចុះទៅ​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ ដែល​សារព័ត៌មានបានផ្សព្វផ្សាយ​អំពីករណីចែភក្តិ រកស៊ីដឹកឈើខុសច្បាប់ ។ ពេលទៅដល់ផ្ទះចែភក្តិ មិនបាន​ជួបម្ចាស់ផ្ទះ ក៏ត្រឡប់មកវិញ ហើយធ្វើកំណត់ហេតុ ស្តីពីការចុះស្រាវជ្រាវ រកបទល្មើស​ព្រៃឈើ​នៅផ្ទះចែភក្តិ និងប្តីឈ្មោះ ណាក់ ... Read More »

ទៀតហើយ ! សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ និងវត្ថុតាងអាវុធ២ដើម គ្រាប់៥០គ្រាប់

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលបានចុះឆែកឆេរ ផ្ទះមួយកន្លែង រកឃើញអាវុធខ្លី២ដើម មាន៥០គ្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ និងឃាត់ខ្លួនមនុស្ស៣នាក់ ។ គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប ... Read More »

ដើម្បីទប់ស្កាត់អាមេរិកឈ្លានពានអីុរ៉ង់ចាំ​បាច់ត្រូវតែបង្កើនកម្មវិធីផលិតមីស៊ីល

អាមេរិកបានបង្កើនទណ្ឌកម្មទៅលើ ប្រទេសអីុរ៉ង់ និងឡោមព័ទ្ធអីុរ៉ង់ដោយកម្លាំងយោធា ប៉ុន្តែអីុរ៉ង់មិនខ្វាយខ្វល់ពីសកម្មភាព របស់អាមេរិកនោះឡើយដោយបង្កើនការផលិតមីស៊ីល និងបរមាណូ ក៏ដូចជាការខិត​ខំអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ មេដឹកនាំជាន់ខ្ពស់អីុរ៉ង់លោក Ali Kha menei បានបញ្ជាក់ថា នឹងមិនបោះបង់កម្ម វិធីមីស៊ីល ... Read More »

លោក​ ផែង​ វណ្ណៈ​ ធ្វើ​លិខិត​សុំ​ទោស​សម្តេចតេជោ​ ហ៊ុន​ សែន​ សុំ​បាន​ចេញ​ពី​ពន្ធនាគារ​ជួបជុំ​គ្រួសារ​និង​ព្យាបាល​ជំងឺ​

ភ្នំពេញ​៖​ នៅ​ថ្ងៃទី​១៤​ ខែ​មិថុនា​ ឆ្នាំ២០១៩​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ ផែង​ វណ្ណៈ​ អ្នក​លេង​ហ្វេសប៊ុក​ដ៏​ល្បីល្បាញ​មួយ​រូប​ ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍​ តាម​បណ្តឹងលោក​ គី​ តិច​ ​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន​ ... Read More »

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចចុះអនុវត្តដីកាបង្ខំ និងឃុំខ្លួន របស់សាលាដំបូងខេត្ត ពាក់ព័ន្ធករណីមិនបានបង់ប្រាក់ពិន័យ តាមអំណាចតុលាការ

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានអនុវត្តដីកាបញ្ជាឲ្យបង្ខំ និងឃុំខ្លួន លេខ០១៧ អ.យ /១៩ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ របស់លោក ... Read More »

ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ចោលកូន និងប្ដី

ខេត្តបន្ទាយមានជ័យ៖ ស្តី្រម្នាក់បាត់បងជីវិតដោយសារគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង៤រសៀកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចំការដំឡូងមី ខាងលិចភូមិគោកព្រេច ចម្ងាយ១.០០០ម៉ែត្រ ស្ថិតក្នុងភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ នគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ស្ត្រីរងគ្រោះ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសព្រៃឈើ​នៅដែនជម្រកសត្វព្រៃ​ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ​នៅតែកើតមាន

ប្រភពបានឲ្យដឹងថា បច្ចុប្បន្ននេះព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងមហន្តរាយព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ។ សូម្បីតែលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញបំផ្លាញព្រៃឈើក្នុងស្រុកឱរ៉ាល់ យ៉ាងមហន្តរាយហើយព្រៃឈើក្នុងស្រុកឱរ៉ាល់ ត្រូវប្រឈមនឹងសេចក្ដីវិនាសក្នុងពេលឆាប់ៗខាងមុខចៀសមិនផុតឡើយ។ ... Read More »

នីតា វរវង្សថារឿង និស្ស័យស្នេហ៍នាងមនោរាហ៍ រុញឲ្យនាងសម្តែងតួឆ្នាស់ដល់កម្រិត

ភ្នំពេញ៖ ប្រឡូកក្នុងអាជីពសិល្បៈជាច្រើនគួរសម នីតា វរវង្ស ក្រសោបបានតំណែងជាតួស្រីសំខាន់ៗជាច្រើនក្នុងភាពយន្តហើយក្នុងនោះសម្តែងជាតួកាចឆ្នាស់ឆ្នើមឈ្នានីគឺជាជំនាញ និងអ្វីដែលទស្សនិកជនតែងកោតសរសើរនាងមិនដាច់ពីមាត់ ។ ភាពយន្តភាគថ្មីរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ ​ដែលតារាស្រីរូបនេះចូលរួមសម្តែងនោះក៏ត្រូវបាននាងជឿជាក់ខ្លាំងថានឹងអាចទាក់ចិត្តមិត្តអ្នកគាំទ្រខ្លាំង ព្រោះតែកម្រិតនៃការសម្តែងជាតួឆ្នាសឆ្នើមក្នុងសាច់រឿងកាន់តែខ្ពស់ ។ ទើបនឹងបញ្ចប់ការចូលរួមសម្តែងក្នុងភាពយន្តភាគចំនួន២ បន្តបន្ទាប់គឺរឿង និស្ស័យស្នេហ៍នាងមនោរាហ៍ ... Read More »

បង្ក្រាបមុខសញ្ញាចែកចាយ និងលក់ថ្នាំញៀន តាមរថយន្តធុនធំ នៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩ និង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀនតាមរថយន្តដឹកទំនិញធុនធំមួយករណី ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបានលោតចុះពីរថយន្តហើយរត់គេចខ្លួនពួនក្នុងព្រៃនៅមិនទាន់រកឃើញនៅឡើយ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តរកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន ... Read More »

រថយន្តកុងតឺន័របើកបុក passApp ស្លាប់ម្នាក់

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនបុកpassAppចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០១៩​ នៅចំណុចស្ថានីយប្រេងឥន្ធនៈសំប្រាថ្នា​ តាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងភូមិកន្ទោកជើង​ សង្កាត់កន្ទោក​ ខណ្ឌពោធិ៍សែនជ័យ​ ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ ... Read More »

លោក ទេសរដ្ឋមន្ត្រី​ អូស្មាន​ ហាស្សាន់៖ ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនៅសិង្ហបុរី កម្ពុជាទទួលបានការគាំទ្រគម្រោងនានាជាច្រើន ដើម្បីអភិវឌ្ឍន៍សហគមន៍ខ្មែរឥស្លាម

ភ្នំពេញ៖​ បន្ទាប់ពីបានបំពេញបេសកកម្មប្រកបដោយជោគជ័យ​ នៅប្រទេសសិង្ហបុរី រយៈពេល​៤​ ថ្ងៃ ដឹកនាំដោយលោក ឧកញ៉ា​អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស​ និង​ គគណៈប្រតិភូកម្ពុជាជាច្រើនរូបទៀត បានអញ្ជេីញនិវជេីញនិវត្តមកដល់មាតុប្រទេសវិញហើយ កកាលពីរាត្រីថ្ងៃពុធ១០ កើត ខែជេស្ឋ ... Read More »

ជិះម៉ូតូឈប់ស្តុប ត្រូវបុរសម្នាក់ជិះម៉ូតូបុកពីក្រោយ របួសធ្ងន់ខ្លួនឯង

ភ្នំពេញ​៖​ នារីម្នាក់ជិះម៉ូតូឈប់ចាំស្តុបក្រហម ស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងជិះ ម៉ូតូមកពីក្រោយបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមិថុនា ​ឆ្នាំ២០១៩​ នៅស្តុបម៉ុងឌីយ៉ាល់​ តាមបណ្តោយផ្លូវម៉ៅសេទុង​ កែងផ្លូវលេខ២៣០ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ... Read More »

នារីម្នាក់អង្គុយទ្រហ៊ោយំ ព្រោះតែត្រូវចោរឆក់កាបូបលុយនៅផ្លូវចំការដូង អស់ទ្រព្យសម្បត្តិមួយចំនួន

ភ្នំពេញ៖ នារីម្នាក់ ខណៈកំពុងជិះម៉ូតូកង់បីឥណ្ឌាតាមដងផ្លូវ ស្រាប់តែត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពជិះម៉ូតូPCXឆក់កាបូបលុយបានសម្រេច កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយជិះកង់បីឥណ្ឌាដេញតាមមកដល់ស្ពានអាកាសស្ទឹងមានជ័យ ក៏បាត់ស្រមោលសូន្យឈឹង​ ... Read More »

សម្តេចតេជោហ៊ុន សែន ជូនពរប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ដូច្នេះថា ៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី (Hungary) និងបន្តទៅចូលរួមប្រជុំ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមសន្និសីទកំពូល CICA នៅប្រទេសតាគីជីស្ថាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

កោះហៅប្រធានភូមិបាលស្រុកកណ្ដាលស្ទឹងទៅសាកសួរបន្ទាប់ពីពលរដ្ឋប្តឹងថាលួចដី​លក់

ភ្នំពេញ ៖ លោក ងិន ពេជ្រ ព្រះរាជ អាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ បាន ចេញដីកាកោះហៅ លោក នៅ ... Read More »

លោកហ៊ុន ម៉ានី ត្រូវនគរបាលផាកពិន័យដោយសារបើករថយន្តខុសច្បាប់ចរាចរណ៍

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ត្រូវបាននគរបាលចរាចរផាកពិន័យ ដោយសារតែលោកបញ្ជាយានយន្តខុសច្បាប់ចរាចរណ៍ ហើយត្រូវបានមន្រ្តីនគរបាលយាមគោលដៅមួយ ហៅលោកផាកពិន័យ និងចេញបង្កាន់ដៃផងដែរ។ តែទោះ យ៉ាងណា ក្នុងសំណេររបស់លោកហ៊ុន ម៉ានី ពុំបានបញ្ជាក់ថា លោកជិះខុសច្បាប់ ... Read More »

ករណី​គ្រឿងញៀននៅក្លិបលុច្សសារី​ ៖​ តុលាការ​កំពុង​បន្ត​នីតិវិធី​លេីជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់

ភ្នំពេញ៖ តុលាការ​កំពុង​បន្ត​នីតិវិធី​លេីជនសង្ស័យ១៧នាក់ក្នុងចំណោមជាង៤០០នាក់​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ នេះ​ ពាក់ព័ន្ធគ្រឿងញៀននៅក្លិបលុច្សសារី ដោយ​ពុំ​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ។ អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ លី​ សុផាណា​​ ថ្លែង​តាម​បណ្ដាញ​សង្គម​ telegram នៅ​ល្ងាច​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ... Read More »

មុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម៦នាក់ ត្រូវនគរបាលស្រុកអង្គស្នួលបង្ក្រាបឃាត់ខ្លួន

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូ៦នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីពីក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាដេញតាមម៉ូតូគេកំពុងធ្វើដំណើរ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ តែពុំបានសម្រេចនោះទេ ដោយម្ចាស់ម៉ូតូយកសោររត់គេចខ្លួនទាន់ពេល ។ ករណីខាងលើនេះនេះ បានកើតឡើងនៅវេលាម៉ោង២ និង៤០នាទី ថ្ងៃទី១២ ខែមិថុនា ... Read More »

សម្ដេចក្រឡាហោម ស ខេង ដាក់បទបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបបទល្មើសលាងលុយខ្មៅឲ្យបានខ្លាំងក្លា ខណៈកម្ពុជាត្រូវគេ ចាត់ទុកថា ជាកន្លែងប្រព្រឹត្តបទល្មើស

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងមានសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ឲ្យបានខ្លាំងក្លា ខណៈប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ ។ សម្ដេចក្រឡាហោម ស ខេង ... Read More »

ជាងផ្សាដែកឡើងប្រក់ដំបូលឃ្លាំងរអិលជើងធ្លាក់របួសធ្ងន់

ភ្នំពេញ ៖ បុរសជាងផ្សាដែកម្នាក់ ខណៈដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិលជើងធ្លាក់ កម្ពស់៨ម៉ែត្រ មកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃស្តាំ ត្រូវបានកម្មករ រួមការងារ ជួយដឹកតាមរុឺម៉កចេញមកផ្លូវ ដើម្បីបន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១២ ... Read More »

ដេញថ្លៃគម្រោងកែលម្អផ្លូវលំ ក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហម ចំនួន១០ខ្សែ ក្នុងឃុំចំនួន១០ ក្នុងស្រុកកំពង់រោទ៌ មានភាពរញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់

ខេត្តស្វាយរៀង ៖ ពិធីដេញថ្លៃគម្រោងកែរលម្អផ្លូវលំក្រាលខ្សាច់ភ្នំ និងក្រាលក្រួសក្រហមចំនួន១០ខ្សែក្នុងឃុំចំនួន១០ នៃរដ្ឋបាលស្រុកកំពង់រោទ៌ មានភាពរញ៉េរញ៉ៃ ខ្វះសណ្តាប់ធ្នាប់ ធ្វើឲ្យដំណើរការដេញថ្លៃពន្យារពេល លើសម៉ោងកំណត់៣០នាទី ។ ការដេញថ្លៃនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ... Read More »

ទិវាចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ និងផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រឆមាសទី២ ឆ្នាំ២០១៩

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការ ក្រសួង ការពារជាតិបញ្ជាក់ថា: កម្ពុជាឆ្លងកាត់ពីដំណាក់កាលមួយ ទៅដំណាក់ កាលមួយប្រកបដោយភាពបត់បែនស្មុគស្មាញ គឺជាការឆ្លង កាត់អន្តរកាល ជាប្រវត្តិសាស្ត្រ ដែលកម្ពុជាសម្រេចបាន សមិទ្ធផលធំៗជាបុព្វបទបន្តភ្ជាប់ ... Read More »

ស្រ្ដីម្នាក់លួចសត្វគោរបស់ប្រជាពលរដ្ឋលក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

​ខេត្តឧ​ត្ត​រ​មានជ័យ​ ៖ សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ជក់ ទឹម ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ទំនប់​តា​អែន ស្ថិតនៅ​ភូមិ តា​ប៉ែន ឃុំ​ពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ... Read More »

បុរសម្នាក់ បែកថ្នាំរត់ឡើងលើផ្ទះពលរដ្ឋ ប្រុងលោតចុះមកក្រោម ផ្អើលសមត្ថកិច្ចជួយទាន់ពេល

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់វ័យប្រហែលជាង២០ ឆ្នាំ សង្ស័យថា ជាមនុស្សញៀនថ្នាំបានរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ រួចប្រុងលោតចុះមកក្រោមវិញ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។ ករណីជនញៀនថ្នាំខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃពុធ ១០កើត ... Read More »

ស្ត្រីម្នាក់ស្រវឹងស្រា ខឹងប្ដីឲ្យទៅកើបអាចម៍គោ ឡើងទៅលើផ្ទះលេបថ្នាំសត្វល្អិត សម្លាប់ខ្លួនចោលកូន និងប្ដី

ខេត្តស្វាយរៀ៖ ស្ត្រីស្រវឹងស្រាចិត្តខ្លាំងម្នាក់ ខណៈខឹងប្ដីប្រើឲ្យកើបប្រមូលអាចម៍គោចេញពីក្រោលហើយប្រកែកមិនព្រមកើប មានទំនាស់ពាក្យសំដីបន្តិចបន្តួចឡើងទៅលើផ្ទះ ទាញបានថ្នាំបាញ់សត្វល្អិតប្រភេទ soper 2កំប៉ុង និងថ្នាំរ៉ៃចំនួន៣កញ្ចប់ មកផឹកប្រកាច់ក្អូត ត្រូវប្ដីដឹកមកមន្ទីរពេទ្យអកុសលស្លាប់ពាក់កណ្ដាលផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ ... Read More »

ស្ត្រីជនបរទេសម្នាក់ ត្រូវចោរឆក់កាបូបលុយ និងទូរស័ព្ទបានសម្រេច នៅខណ្ឌចំការមន

ភ្នំពេញ៖ ស្រ្តីជនជាតិស្បែកសម្នាក់ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបដាក់លុយ និងទូរស័ព្ទបានសម្រេច ខណៈដែលជនរងគ្រោះកំពុងតែជិះកង់ហាត់ប្រាណពេលព្រឹក ។ ករណីចោរឆក់កាបូបជនបរទេសខាងលើនេះ បានកើតឡើងកាលលវេលាម៉ោង ៦ និង២០នាទីព្រឹក ថ្ងៃអង្គារ ... Read More »

លោក ធ្លក កុសល មេភូមិព្រៃពង្រចងកសម្លាប់ខ្លួន សង្ស័យមានវិបត្តិ

ភ្នំពេញ៖ មានករណីចងកធ្វើអត្តឃាដមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចទាំងយប់ ខណៈលោកមេភូមិព្រៃពង្របានចងកសម្លាប់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត និងមិនដឹងមូលហេតុ ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៥:២០នាទីព្រឹក ត្រង់ចំណុចរោងអង្គុយលេងក្រោយផ្ទះផ្ទះគ្មានលេខ ផ្លូវ១៥១ ស្ថិតក្នុងភូមិព្រៃពង្រ ... Read More »

បាតុកម្មប្រឆាំងច្បាប់នាំខ្លួននៅហុងកុង បន្តកើតឡើង

កន្លងមករដ្ឋសាភិបាល ទីក្រុងប៉េកាំងបានចោទប្រកាន់ ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក នៅពីក្រោយការធ្វើបាតុកម្មប្រឆាំង ទីក្រុងប៉េកាំង នៅកោះហុងកុង ។ ពលរដ្ឋរស់នៅហុងកុង រាប់ពាន់នាក់ បន្តធ្វើបាតុកម្ម ទាំងយប់ទាំងថ្ងៃ ប្រឆាំងនឹងច្បាប់ធ្វើបត្យាប័ន ។ អំពើចលាចលនេះបានផ្ទុះឡើង ... Read More »