ខេត្តប៉ៃលិន៖ មានករណីអគ្គិភ័យឆាបឆេះរោងចិញ្ចឹមមាន់ បណ្ដាលឲ្យរាលដាលឆ្លងដល់ផ្ទះបាយពលរដ្ឋនៅជិតខាង២គ្រួសារ និងបណ្ដាលឲ្យសត្វមាន់ដែលនៅក្នុងទ្រុងងាប់ជាង១០០ក្បាល ទាំងកូន ទាំងមេ និងឈ្មូល ហើយមានសម្ភារខូចខាតមួយចំនួន សំណាងល្អ បានអ្នកជិតខាង ជួយ និងរថយន្តអគ្គិភ័យរបស់ស្នងការខេត្តប៉ៃលិនបានជួយទាន់ រថយន្ត២គ្រឿងបានមកពន្លត់ ប្រើប្រាស់ទឹកអស់២រថយន្ត ។ ... Read More »
ជំងឺគ្រុនឈាមបានកើត និងកើនឡើងជាង១ពាន់ករណីក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនទាន់មានករណីស្លាប់នៅឡើយនោះទេ
ខេត្តបន្ទាយមានជ័យ៖ មន្រ្តីសុខាភិបាលប្រាប់ថានៅរដូវវស្សាឆ្នាំនេះជំងឺគ្រុនឈាមបាន និងកំពុងកើតឡើងនៅខេត្តបន្ទាយមានជ័យមានការកើនឡើងជាង១ពាន់ករណីស្មើ និងអ្នកជំងឺជាង១ពាន់នាក់ ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានករណីស្លាប់ដោយជំងឺគ្រុនឈាមនៅឡើយនោះទេសម្រាប់ខេត្តបន្ទាយមានជ័យ ។ បញ្ហាជំងឺគ្រុនឈាមកើតឡើងគួរឲ្យព្រួយបារម្ភនោះហើយគេសង្កេតឃើញមន្រ្តីសុខាភិបាលខេត្តបន្ទាយមានជ័យរួម និងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហការគ្នាចុះមានវិធានការបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដោយកម្លាំងនាំគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានតាមទីធ្លាសាលារៀន ការចុះផ្សព្វផ្សាយអប់រំឲ្យយល់ដឹងពីជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ,ការបាញ់ថ្នាំ និងចែកថ្នាំអាល់បែតកំចាត់មូសខ្លា ... Read More »
កម្តៅក្តៅខ្លាំងមិនធ្លាប់មាន គ្របដណ្តប់តំបន់អឺរ៉ុប
ប្រទេសមួយចំនួនធំនៅទ្វីបអឺរ៉ុប កំពុងគ្របដណ្តប់ ដោយរលកកំដៅ ក្តៅខ្លាំង បក់មកពីវាលខ្សាច់សាហារ៉ា នៅទ្វីបអាហ្រ្វិក ។ តាំងពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ស្អែក មិនថា នៅបារាំង អេស្ប៉ាញ អ៊ីតាលី ក្រិក អាល្លឺម៉ង់ ... Read More »
ឆ្នាំ២០២០ ប្រាក់ចំណាយសម្រាប់ការពារជាតិ របស់អាមេរិក កើនឡើងដល់៧៥០ពាន់លានដុល្លារ
ការចំណាយសម្រាប់ការពារជាតិកើនឡើង នៅក្នុងឆ្នាំ ២០២០ បានបង្កក្តីបាម្ភយ៉ាងខ្លាំង ដោយការចំណាយច្រើនរបស់អាមេរិកអាច បង្កឲ្យមានសង្គ្រាមកើតឡើង នៅលើពិភពលោក ហើយគោលដៅរបស់អាមេរិក គឺការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ។ កាលពីថ្ងៃទី២៧ ខែមិថុនា ព្រឹទ្ធសភាអាមេរិក បានអនុម័តថវិកាចំណាយសម្រាប់ការពារជាតិឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុបដល់ទៅ៧៥០ពាន់លានដុល្លារ ... Read More »
សណ្តាប់ធ្នាប់ខណ្ឌ៧មករា មិនហ៊ានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណតរថយន្តក្រុងកាពីតូលទេ?
នាពេលថ្មីៗកន្លងមកនេះ ពលរដ្ឋដែលជាអាជីវករលក់ដូរតាមដងផ្លូវ ជាប់នឹងរបងខាងត្បូងពេទ្យសម្ដេចឪ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ 134 ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ 7 មករា ត្រូវបានសណ្ដាប់ធ្នាប់ខណ្ឌ 7 មករា ចុះទៅរឹបអូសឥវ៉ាន់ និងបណ្ដេញបញ្ឈប់មិនឲ្យពួកគាត់លក់ដូរ ដោយសំអាងថា ... Read More »
កិច្ចប្រជុំ G-20 ចាប់ផ្តើម រាល់ក្រសែភ្នែក ផ្តោតទៅលើ លោកត្រាំ ស៊ីជីនពីង និងពូទីន
នៅក្នុងកិច្ចប្រជុំបណ្តាប្រទេសរីកចម្រើនទាំង២០ ហៅកាត់G-20 បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុនថ្ងៃទី២៨ និង២៩ ខែថិមុនា ឆ្នាំ២០១៩ ។ មេដឹកនាំដែលបណ្តាអ្នកសារព័ត៌មានជុំវិញពិភពលោកចាប់អារម្មណ៍បំផុតគឺ លោកត្រាំ, លោកស៊ី ជីនពីង និង ... Read More »
ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបបលុយ និងទូរសព្ទ័ដៃ)
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១៧ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកកាបូបបលុយ និងទូរសព្ទ័ដៃ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ... Read More »
អាមេរិក និងរុស្ស៊ីមានទីតាំងយោធាចំនួនប៉ុន្មាននៅក្រៅប្រទេស?
អាមេរិក និងរុស្ស៊ីជាប្រទេសមហាអំណាចយោធានៅលើពិភពលោក ហើយប្រទេសទាំងពីរតែងតែបង្កើនឥទ្ធិពល យោធារបស់ខ្លួននៅក្រៅប្រទេស ដោយបានបង្កើតទីតាំងយោធាជាច្រើននៅជុំវិញពិភពលោក ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា រុស្ស៊ីមានទីតាំងយោធា នៅក្រៅប្រទេសសរុប មានប្រហែល១០ ទីតាំង ក្នុងនោះមាននៅក្នុងប្រទេស Georgia ដែលជាទីតាំងមានចំនួនទាហានច្រើនបំផុត គឺជិត១ម៉ឺននាក់ ... Read More »
បាញ់ប្រហារ នៅក្នុងព្រះវិហារអ៊ិស្លាម នៅបារាំង ស្លាប់ ២នាក់
បារាំងបានបង្កើនសន្តិសុខការពារនៅតាមទីសក្ការសាសនានៅទូទាំងប្រទេស ក្រោយពេលមានការបាញ់ប្រហារ កើតឡើងនៅព្រះវិហាសអ៊ិស្លាមនៅទីក្រុង Brest ស្ថិតនៅក្នុងខេត្ត Brittany កាលពីថ្ងៃទី២៧ ខែមិថុនា សម្លាប់មនុស្ស២នាក់ ។ តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Christophe Castaner បានបញ្ជាក់ថា ... Read More »
បារាំងស្នើអាមេរិក មិនត្រូវអូសណាតូ ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធជាមួយអ៊ីរ៉ង់
សារព័ត៌មានរ៉យទ័របានផ្សាយថា បារាំងបានស្នើអាមេរិក មិនត្រូវអូសណាតូ ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធនៅតំបន់ឈូងសមុទ្រនោះឡើយ ។ ការស្នើខាងលើក្រោយពេល ទីក្រុងវ៉ាស៊ីនតោន និងតេអ៊ីរ៉ង់ប្រឈមមុខតានតឹងយ៉ាងខ្លាំង អាចផ្ទុះអាសង្គ្រាមគ្រប់ពេល ។ សំណើខាងលើរបស់បារាំងកើតឡើង ក្រោយជំនួបពិភាក្សាសម្ងាត់ រវាង មន្ត្រីការបរទេសបារាំង នឹងរដ្ឋមន្ត្រីការពារជាតិអាមេរិក ... Read More »
នគរបាលខណ្ឌពោធិសែនជ័យចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ចុះអនុវត្ត ពង្រឹងលើច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៤ មុខសាលាអូដឹម សង្កាត់ចោមចៅ៣ ... Read More »
សពនារីម្នាក់ដែលបើកម៉ូតូមួយគ្រឿងទៅឈប់លើស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួននោះ រកឃើញសពហើយ
ភ្នំពេញ៖ សពនារីម្នាក់ដែលបើកម៉ូតូមួយគ្រឿងទៅឈប់លើស្ពានជ្រោយចង្វា រួចលោតទឹកសម្លាប់ខ្លួនលើកាលពីម៉ោង ១១យប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនោះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ទើបឃើញសពអណ្តែតទឹកនៅក្បែរស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពញ ។ ... Read More »
យុវជន២នាក់បើក ម៉ូតូតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវមួយក្រុម ដេញវាយភ័យពេក បើកម៉ូតូបុកដើមឈើរួចក្រុមជនសង្ស័យបានព្រួតវាយរបួសទាំង២នាក់
ភ្នំពេញ៖ យុវជន២នាក់ កំពុងជិះម៉ូតូមួយឌុបបគ្នាតាមផ្លូវ ត្រូវក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយខ្សែក្រវាត់ បើកតាមពីក្រោយ ធ្វើឲ្យយុវជនទាំង២នាក់ ភ័យពេកបើកម៉ូតូជ្រុលទៅបុកគល់ឈើ នៅមុខមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បណ្ដាលឲ្យដួល ភ្លាមៗនោះក្រុមជនសង្ស័យបានព្រួតវាយយុវជនទាំង២នាក់នោះ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូក ... Read More »
ផឹកស៊ីទាស់សំដីគ្នា ជនសង្ស័យទាញគម្របឆ្នាំង វាយទៅលើជនរងគ្រោះ ចំក្បាលបែក២កន្លែង
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ បានទទួលពាក្យបណ្ដឹងពីឈ្មោះ គៀត វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិសំរោង សង្កាត់សំរោង ក្រុងសំរោងថា ... Read More »
មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើពិធីប្រគល់ ទទួលកុំព្យុទ័រ និងស្កេនក្រយៅដៃ
ភ្នំពេញ៖ ដោយបានអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០១៩ ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ... Read More »
ក្រុមមន្ត្រីជញ្ជីងចល័ត នៅចំណុចកូនដំរី កំពុងតែរងការរិះគន់ ពីពលរដ្ឋថា ជញ្ជីងថ្លឹងលុយ មិនមែនថ្លឹងរថយន្តផ្ទុកលើទម្ងន់ឡើយ
ប៉ោយប៉ែត៖ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៥ កំពុងតែរិះគន់យ៉ាងខ្លាំងទៅលើក្រុមមន្ត្រី ដែលគ្រប់គ្រង់ជញ្ជីងចល័តថ្លឹងរថយន្តនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុច កូនដំរី ឋិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា កំពុងតែបណ្ដោយឲ្យរថយន្តដឹកខ្សាច់លើសទម្ងន់ពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ឆ្ពោះមកក្រុងប៉ោយប៉ែត ដោយមិនបានទប់ស្កាត់ ឬអនុវត្តន៍ ... Read More »
បើកត្រាក់ទ័រទៅភ្ជួរស្រែ ធ្លាក់ប្រឡាយក្រឡាប់ផ្ញារជើង
ខេត្តកំពង់ឆ្នាំង ៖ អ្នកបើកត្រាក់ទ័របានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បន្ទាប់ពីបើកត្រាក់ទ័ររេចង្កូតធ្លាក់ចូលប្រឡាយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ ... Read More »
យកដុំថ្មគុបកញ្ចក់រថយន្តគេចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបែកមួយផ្ទាំងមុខ ខូចខាតទាំងស្រុង ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ពុំដឹងជាមានរឿងហេតុអ្វី ស្រាប់តែយកដុំថ្មគុបកញ្ចក់រថយន្តរបស់គេ ដែលចតលើចិញ្ចើមផ្លូវ បណ្ដាលឲ្យកញ្ចក់រថយន្តមួយផ្ទាំងមុខខូចខាតទាំងស្រុង ។ ករណីខាងលើនេះ បានកើតឡើងវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ... Read More »
សុន្ទរកថា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីង រំឭកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៩)
សុន្ទរកថា សម្តេចអគ្គមហាសេនាបតី តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទីង រំឭកខួបលើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៩) Read More »
ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ០៨ និង៣០នាទី ... Read More »
រថយន្តបាឡែនមិនប្រកាន់ស្ដាំ ប្រលះរថយន្តកុងតឺន័របញ្ច្រាសគ្នារបួសមនុស្សម្នាក់
ខេត្តស្វាយរៀង៖ រថយន្តកាម៉ារីបាឡែនបើកមិនប្រកាន់ស្ដាំ ប្រលះជាមួយរថយន្តកុងតឺន័របញ្ច្រាសគ្នា យ៉ាងពេញទំហឹងលាន់ដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបណ្ដាលឲ្យរងរបួសម្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១០ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯកស័ក ... Read More »
បុរសពីរនាក់បើកម៉ូតូលឿនវ៉ាក់នឹងរថយន្តធុនធំ ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្តកិនស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូក្នុងល្បឿនយ៉ាងលឿន រួចក៏វ៉ាក់អើជាមួយនឹងរថយន្តកុងទីន័រមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវ ហើយបានចាប់ហ្វ្រាំង បណ្តាលឲ្យដួលអូសចូលទៅក្រោមកង់រថយន្តកិនស្លាប់ម្នាក់ និងរងរបួសម្នាក់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម កែងនិងផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ... Read More »
សង្កាត់រដ្ឋបាលព្រៃឈើចាប់រថយន្ត១គ្រឿងនិងគោយន្តកន្ត្រៃ២គ្រឿងដឹកឈើខុចច្បាប់
ខេត្តកំពង់ធំ៖ រថយន្តដឹកឈើ១គ្រឿង និងគោយន្តកន្ត្រៃដឹកឈើមូល២គ្រឿង ត្រូវបាន សង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ សហការជាមួយកងរាជអាវុធហត្ថស្រុកបារាយណ៍ និងមន្ត្រីអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បង្រ្កាបរួមទាំងវត្ថុតាងបទល្មើសព្រៃឈើ ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូន ដោយគ្មានច្បាប់អនុញ្ញាត កាលវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ... Read More »
ដណ្ដើមម៉ូយគ្នាឌុប បុរសម្នាក់យកកាំបិតប៉័ងតោកាប់ចំភ្លៅបុរសម្នាក់ទៀត បណ្ដាលឲ្យរបួស នៅក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ផ្ដើមចេញពីការដណ្ដើមម៉ូយគ្នាឌុប បុរសជាអ្នករត់ម៉ូតូឌុបម្នាក់បានយកកាំបិតប៉័ងតោពីអ្នកលក់ដូងនៅក្បែរ មកកាប់ទៅលើបុរសម្នាក់ទៀតជាអ្នករត់ម៉ូតូឌុបដូចគ្នា បណ្ដាលឲ្យចំភ្លៅរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចក្រោយវិទ្យាល័យហ៊ុនសែនតាខ្មៅ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »
លិខិតមិត្តអ្នកអាន៖ ការប្តេជ្ញាចិត្តយឺតបន្តិចរបស់អភិបាលក្រុងព្រះសីហនុ
បន្ទាប់ពីមានការរិះគន់ករណីរលំបាក់អគារបណ្តាលឲ្យជនស្លូតត្រង់ជាកម្មករខ្មែរ២៨នាក់ស្លាប់កាលពីពេលថ្មីៗនេះ អាជ្ញាធរ ពោលគឺអភិបាលក្រុងព្រះសីហនុប្រកាសថា ខ្លួននឹងចាត់វិធានការផ្តល់ទំនុកចិត្តចំពោះអាណាព្យាបាលយុវជន ក៏ដូចជាកុមារា កុមារី ដែលចូលចិត្តលេងហ្គេម ដោយសន្យាថា នឹងបំបាត់ឲ្យអស់ចំពោះទីតាំងហ្គេមនៅក្នុងក្រុងព្រះសីហនុ ។ បើតាមការកត់សម្គាល់របស់នាងខ្ញុំ ជាប្រជាពលរដ្ឋមួយរូបនៅក្នុងក្រុងព្រះសីហនុ ឃើញថា ភ្លាមៗពេលមកកាន់តំណែងជាអភិបាលក្រុង លោកបានប្រកាសចាត់វិធានការក្តៅបែបនេះ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចែអូន និងប្តី បន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ កាន់តែខ្លាំងក្លាជាងមុន
ប្រភពបានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន ហៅចែអូន នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់នៃខេត្តព្រះវិហារ ចូលមកខេត្តកំពង់ធំ កាន់តែខ្លាំងជាងមុន ។ ប្រភពបានឲ្យដឹងទៀតថា លោក ធីវ ... Read More »
គួរផ្សព្វផ្សាយច្បាប់ចរចរណ៍ឲ្យបានទូលំទូលាយ ជៀសវាងការកើនឡើងគ្រោះថ្នាកចរចរណ៍
ខេត្តកំពង់ធំ៖ ទៀតហើយ! គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីលិចទៅកើត) បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង កាលពីវេលាម៉ោង១០និង៤៩នាទី ថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ... Read More »
ឈប់រថយន្តលើចិញ្ចើមផ្លូវ ពុំដាក់ស្លាកសញ្ញា បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុកស្លាប់ម្នាក់
ខេត្តកណ្ដាល៖ រថយន្តមួយគ្រឿងឈប់លើចិញ្ចើមផ្លូវ ដើម្បីជួសជុលប្តូរកង់ ដោយពុំដាក់ស្លាកសញ្ញាសម្គាល់ ពេលនោះ ម៉ូតូមួយគ្រឿងទៀត បើកមកដល់ បុកពេញមួយទំហឹង ធ្វើឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង២២ និង៣០ នាទី ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រារព្ធខួប៦៨ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមប្រារព្ធខួប៦៨ឆ្នាំខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា ១៩៥១-២៨ មិថុនា ២០១៩) ... Read More »