ព័ត៌មានទាន់ហេតុការណ៍៖
'

ដើរលេងយប់ញយៗក្ដៅចិត្តទាញព្រនង់សំពងក្បាល នគរបាលក្រៀកដាក់ខ្នោះ

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ ក្រៀកដាក់ខ្នោះដៃបុរសម្នាក់ បន្ទាប់ពីសំពងក្បាលប្រពន្ធ និងព្រនង់ដើម្បីបន្ធូរកំហឹង ព្រោះចូលចិត្តដើរលេងពេលយប់មិនមើលកូន ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ... Read More »

មន្រ្តីយោធាស័ក្កិ៣ម្នាក់ នៅប្រតិបត្តិការ​សឹក​រងមណ្ឌលគិរី ហ៊ានដើរចង្អុលដីព្រៃជម្រក​សត្វព្រៃសីមាលក់រាប់រយហិកតា?

ខេត្តមណ្ឌលគិរី៖ មន្រ្តីយោធាអនុសេនីយ៍ឯកស័ក្តិ៣ខាងអន្តរាគមន៍ម្នាក់ នៃ​ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលគេ​ស្គាល់ថាឈ្មោះ ស្រេម ផ្លូន រស់នៅក្នុង​ក្រុម​​រកាថ្មី ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុ​ក​អូររាំង ខេត្តមណ្ឌលគិរី រងការចោទប្រកាន់ពីប្រជាពលរដ្ឋរស់នៅក្នុងក្រុមរការថ្មី ភូមិព​ូ​ហ្យា​មថា បានដើរប្រមូលប្រជាពលរដ្ឋនៅក្នុងឃុំមេមង់ ស្រុកកែវសីមាផ្តិតមេដៃយកដីដែនជម្រកសត្វព្រៃសីមា ... Read More »

ប្រជាពលរដ្ឋ ប្រទះឃើញសពបុរសម្នាក់ មានសភាពហើមស្អុយទៅហើយ អណ្ដែតទឹកទន្លេ ខាងក្រោយបារចតុមុខ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយទៅហើយ អណ្ដែតទឹកទន្លេ នៅចំណុចខាងក្រោយបារចតុមុខក្បែរស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នៅម៉ោង៩ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកកើតហេតុ គេបានប្រទះឃើញសពបុរសម្នាក់អណ្ដែត ទឹកទន្លេស្ថិតខាងក្រោយបារចតុមុខ ដែលសពបុរសរូបនោះ ... Read More »

មានអ្នកស្លាប់ដោយសារក្តៅខ្លាំងនៅអឺរ៉ុប​

មកទល់ពេលនេះ ​មានមនុស្សពីរនាក់ស្លាប់នៅក្នុងប្រទេសអេស្ប៉ាញ ដោយសារតែរលកកំដៅ វាយប្រហារតំបន់អឺរ៉ុប ។ ទីក្រុងជាច្រើននៅអឺរ៉ុប មានសីតុណ្ហភាពកើនឡើងដល់ទៅ​៤៥អង្សាសេ ដែលជាកំដៅក្តៅខ្លាំងបំផុតមិនធ្លាប់មាន ។ ជាក់ស្តែងទីក្រុងប៉ារីស ប្រទេសបារាំង មានកម្តៅកើនឡើង ៤៥អង្សាសេ​ ។ សារព័ត៌មានCNN ... Read More »

ប្រទេសណាដែលទិញអាវុធពីអាមេរិកច្រើន ជាប្រទេសដ៏ល្អ សម្រាប់អាមេរិក

រយៈពេលកន្លងមក ប្រទេសជាច្រើន ដែលជាសម្ពន្ធមិត្ត របស់អាមេរិក បានងាកទៅទិញសព្វាវុធពីរុស្ស៊ី ក្នុងនោះ មានប្រព័ន្ធមីស៊ីលការពារ​ S-400 ​ធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំង ដោយ ចាត់វិធានការដាក់ទណ្ឌកម្ម និងដំឡើងពន្ធទៅលើប្រទេសនោះ ។ ជាក់ស្តែងឥណ្ឌា និង ... Read More »

អ៊ីរ៉ង់មិនដែលបំពា​នកិច្ចព្រមព្រៀង បរមាណូដែលបានចុះហត្ថលេខា កាលពីឆ្នាំ​២០១៥ ឡើយ

អារិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ​២០១៥ ក្រោយរដ្ឋកាលដឹកនាំរបស់ អតីតប្រធានាធិបតីអូបាម៉ា ។ ប្រធានាធិបតីដូណាល់ ត្រាំ បានចោទប្រកាន់អ៊ីរ៉ង់ថា​បានបំពានកិច្ចព្រមព្រៀង ដោយបន្តផលិតមីស៊ីល និងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ម​ ។ ប៉ុន្តែអ៊ីរ៉ង់បានបញ្ជាក់​ថា អ៊ីរ៉ង់មិនបានបង្កើនបរិមាណ​​ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមលើសកម្រិតដូចដែលបានប្រកាសទេ ។ នៅ​ ប្រទេស​អូទ្រីស ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ដឹកសត្វជ្រូកឆ្លង​ដែន​ខុស​ច្បាប់ពី​ប្រទេស​វៀតណាម

ខេត្តស្វាយរៀង​៖ យ៉ាងហោចណាស់ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរព្រមទាំងដកហូតម៉ូតូ៣គ្រឿងរួម និងសត្វជ្រូក៥ក្បាល បញ្ជូនមកមន្ទីរជំនាញចាត់ការតាមច្បាប់ ។ ការឃាត់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៧ និង០៥នាទីយប់ នៅថ្ងៃទី២៨ ខែមិថុនា ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅ​ចំណុច​ភូមិ​បុស​ផ្លាំ​ង ឃុំ​បុស​មន ... Read More »

ទិដ្ឋភាពភរិយាមេដឹកនាំ អមដំណើរស្វាមីទៅចូលរួមកិច្ចប្រជុំនៅជប៉ុន

ភរិយាមេដឹកនាំជុំវិញពិភពលោក ត្រូវបានគេចាត់ទុកថា​ជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនោះ ហើយរាល់ការធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសគឺតែងតែអមដំណើរស្វាមីជានិច្ច ។ រាល់ពេលកិច្ចប្រជុំ របស់ស្វាមីដែលជាថ្នាក់ដឹកនាំពិភពលោក ភរិយាមេដឹកនាំ ទាំងនោះ ក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងមានសកម្មភាព ជាច្រើនផ្សេងទៀត មានលក្ខណមនុស្សធម៌ និងកម្សាន្ត ។ នៅកិច្ចប្រជុំ​​ ... Read More »

ចាប់រថយន្តដឹកសត្វមាន់វៀតណាម ៣ពាន់ក្បាល ចូលតាមច្រករបៀងមនោរម្យ បានប៉ុន្មានម៉ោង លែងវិញ

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វមាន់វៀតណាម ចំនួន ៣,០០០ក្បាល ឆ្លងដែនតាមច្រករបៀងមនោរម្យ ត្រូវសមត្ថកិច្ចការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ចាប់ឃាត់ តែមិនបានប៉ុន្មានម៉ោងក៏លែងឲ្យទៅវិញ ។ ករណីនេះ កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៨ ... Read More »

ក្រោយបញ្ជូនទាហានជាច្រើនទៅទប់ស្កាត់ជនភៀសខ្លួន ម៉ិចស៊ិកបាន បង្កើតការងារសម្រាប់ជនភៀសខ្លួន​៤ម៉ឺននាក់

ម៉ិចស៊ីកូ បានអនុវត្តគោលនយោបាយតឹងតែងចំពោះជនភៀសខ្លួន ចូលមកកាន់ប្រទេសរបស់ខ្លួន ដើម្បីបន្តទៅអាមេរិក ។ កន្លងមក រដ្ឋាភិបាលបានសម្រេចបញ្ជូនទាហានជាង ១ម៉ឺននាក់ទៅទប់ស្កាត់ពលរដ្ឋឆ្លងដែនចូលអាមេរិក ខុសច្បាប់ តាមកិច្ចព្រមព្រៀង រវាង​ម៉ិចស៊ីកូ នឹងអាមេរិក​ ។ នៅពេលនេះដែរ ដើម្បីកុំឲ្យជនភៀសខ្លួនដែលរង់ចាំចូលទៅអាមេរិក ... Read More »

ការរួមគ្នារវាង ប្រទេសមហាអំណាចប​រមាណូ ចិន​ រុស្ស៊ី ឥណ្ឌា បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់អាមេរិក

សកម្មភាពបង្កសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយ គាំពារនិយម ដាក់ទណ្ឌកម្ម ឯកតោភាគីរបស់ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែធ្វើឲ្យប្រទេសមហាអំណាចផ្សេងទៀត រួមកម្លាំងគ្នាប្រឆាំងអាមេរិក ។ ប្រធានាធិបតីចិន​ លោកស៊ី ជីនពីង បានអំពាវនាវដល់ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ... Read More »

ក្រោយកូរ៉េខាងជើងព្រមាន លោក ត្រាំ ចង់ជួប មេដឹកនាំ គីម ជុងអ៊ុន នៅព្រំដែន​កូរ៉េទាំងពីរ

លោក ត្រាំ នឹងទៅកាន់ព្រំដែនគ្មានយោធារបស់ប្រទេសកូរ៉េទាំងពីរ ហើយនៅទីនោះលោក ត្រាំ សង្ឃឹមថា​នឹងបានជួបជាមួយមេដឹកនាំ គីម​ ជុងអ៊ុន គ្រាន់តែចាប់ដៃនឹង សួរសុខទុក្ខគ្នា តែពីរនាទីក៏បាន ។ ការលើកឡើងបែបនេះ របស់លោក ដូណាល់់ ... Read More »

រថយន្ត តាកូម៉ាដឹកប្រេងបត់មិនប្រយត្ន័ បុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ក្រោយបញ្ជូនដល់ពេទ្យ

ខេត្តរតនគិរី៖ រថយន្តតាកូម៉ាមួយបាំងកន្លះ បុកម៉ូតូ បើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីពេទ្យបង្អែកខេត្ត វេលាម៉ោង ១២និង៥០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឈ្មោះសឹុម សុខុន លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោល២៨៥ ... Read More »

ចិនទៀតហើយអុកឡុកគ្រប់ខេត្ត ក្រុង ! ឃាត់ខ្លួនជនជាតិចិន៦នាក់ករណីចែកចាយរូបភាព និងសម្ភារអាសអាភាស តាម ប្រព័ន្ធ អ៊ិនធើណិត

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានសហការគ្នាបានឃាត់ខ្លួនជនជាតិចិន៦នាក់ ករណីចែកចាយរូបភាព និងសម្ភារៈ អាសអាភាស តាមប្រព័ន្ធអ៊ិនធើណិតនៅកណ្តាលក្រុងសៀមរាប ក្រោម ការដឹកនាំសម្របសម្រួល នីតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ។ ... Read More »

ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង

ខេត្តព្រះសីហនុ៖ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាពសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានត្រាស់បង្កប់ផ្ទេរភារកិច្ច ... Read More »

លោក គន់ គីម ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ ប្រារព្ធពិធីអបអរសាទរថ្ងៃកំណើតបក្ស

ខេត្តឧត្ដរមានជ័យ៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យរាប់រយនាក់ ប្រារព្ធពិធីអបអរសាទរខួប៦៨ឆ្នាំថ្ងៃកំណើតបក្សប្រជាជនកម្ពុជា។ ក្នុងពិធីដ៏អធិកអធម និងរីករាយនោះ លោក គន់ ... Read More »

កូនចៅស្តេចត្រាញ់ប្រចាំស្រុកភ្នំស្រួច ស្ទាក់រំដោះឡានដឹកដីដែលអាជ្ញាធរឃាត់

ខេត្តកំពង់ស្ពឺ ៖កូនចៅស្តេចត្រាញ់ប្រចាំស្រុកភ្នំស្រួចមួយក្រុម បានធ្វើកម្មភាពស្ទាក់​រំដោះ​រថយន្ត​ដឹក​ដី​មួយ គ្រឿង​ តាមផ្លូវ​ពី​សមត្ថកិច្ច​នគរបាល​ បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​ឃាត់​បាន​មួយ​គ្រឿង និងបាន​បញ្ជូន​ទៅកាន់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​មាន​វិធានការ​ និង​ផាក​ពិន័យ​តាមច្បាប់​ ។ ​ មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៩ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ​ថា ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង ធុំក្លិនមិនស្រួល

ថ្មីៗនេះមន្ត្រីគណនេយ្យតាមបណ្ដាមន្ទីរអង្គភាពចំណុះសាលាខេត្តបាត់ដំបង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ប៉ោទ្រី ខឿន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ខ្លះផង។ ដោយហេតុថាច្រើនឆ្នាំកន្លងទៅនេះលោក ... Read More »

កុមារី ល្អហួស ក្មួយស្រី កញ្ញាដេនីក្វាន់ កាន់តែមានសម្រស់ស្រស់ស្អាត និងសមត្ថភាពសិល្បៈមិនធម្មតា

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលនឹងសម្រស់ក្មួយស្រីបង្កើតរបស់កញ្ញា ដេនីក្វាន់ គឺកុមារី ល្អហួស ដែល្បីថាមានដុងសិល្បៈ និងមុខមាត់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ ។ នាងកាន់តែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ក្រោយពីបង្ហាញនូវការស្លៀកពាក់បែបថ្មី អមដោយការដើរបង្ហាញម៉ូដមិនចាញ់តារាអាជីព ។ ក្មួយ​ស្រី​សំណព្វចិត្ត​របស់​តារា​សម្ដែង​សិច​ស៊ី ដេ​ន​នី ក្វាន់ កុមារី ... Read More »

សែម សង្វាត បានការអាសូខ្លាំង ក្រោយដឹងថា លោកមានជំងឺប្រចាំកាយច្រើនមុខ

ភ្នំពេញ៖ ដំណឹងនៃការធ្លាក់ខ្លួនឈឺរូបរាងកាយស្គមរីងរៃ របស់អតីតតារាចម្រៀង សែម សង្វាត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ។ លោកទទួលបានក្តីអាណិតអាសូរ រួមទាំងការជួយឧបត្ថម្ភខ្លះៗ ពីបណ្តាសប្បុរសជននានា ក្រោយពីដឹងថា លោកមានជំងឺប្រចាំកាយជាច្រើនមុខ ។ ក្រៅពីសប្បុរសជនមួយចំនួនក្នុងនោះ ក៏មានសិល្បករ ... Read More »

រថយន្តស្ទូច​បុកម៉ូតូ​ ស្លាប់២នាក់ម្តាយ និងកូន រីឯម្នាក់ទៀតរបួសធ្ងន់

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវារថយន្តស្ទូច និងម៉ូតូ បណ្តាលឲ្យជនរងគ្រោះ២នាក់ម្តាយនិងកូនតូចស្លាប់នៅនឹងកន្លែង។ យោងតាមរបាយ ពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទីរសៀល ស្ថិតនៅម្តុំចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ត្រង់ផ្លូវបេតុង បត់ចុះមកទំនប់រលក។ ប្រភពបន្តថា ... Read More »

យុវជនទំនើង២ក្រុម បើកឆាកប្រយុទ្ធមួយប្រ៉ាវ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបាន៥នាក់

ភ្នំពេញ ៖ យុវជនទំនើង៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនយកទៅសួរនាំ ក្រោយពីពួកគេបើកឆាកប្រយុទ្ធគ្នាយ៉ាងចាស់ដៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្បែរច្រកចូលផ្សារទំនើបសុវណ្ណា តាមបណ្ដោយផ្លូវ២៧១ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បង្រាបហ្គេមបាញ់ត្រីទំនើប ប្តូរពីទូ មកប្រើកំព្យូទ័រ

ភ្នំពេញ៖ ទីតាំង អ៊ីធើណេតយីហោCH net បង្កប់ ទៅដោយ ហ្គេម បាញ់ ត្រីដ៏ ទំនើប មួយ កន្លែង ស្ថិត នៅ ចូលវត្តតាំងកសាង ... Read More »

សម្តេចតេជោ ៖ ថវិកាដែលត្រូវផ្តល់គ្រួសារសព បានកើនឡើងពី 79,001$ ដល់ 82,929$ និង57សេន សម្រាប់សពមួយនាក់

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «ដោយមានការចូលរួមឧបត្ថម្ភពីសភាពាណិជ្ជកម្មចិននៅកម្ពុជាចំនួន១១មុឺនដុល្លារបន្ថែមទៀតដូចនេះថវិកាដែលត្រូវផ្តល់គ្រួសារសពបានកើនឡើងពី79,001$ដល់82,929$និង57សេនសម្រាប់សពមួយនាក់ ។ ខ្ញុំសូមអរគុណចំពោះបណ្តាក្រុមហ៊ុនចិនក្នុងក្របខ័ណ្ឌសភាពាណិជ្ជកម្មចិននៅកម្ពុជាចំពោះការឧបត្ថម្ភដ៏ថ្លៃថ្លានេះ ។ ចាប់ពីថ្ងៃស្អែក២៩មិថុនា២០១៩តទៅលោកសេង ទៀងនាយករងខុទ្ទកាល័យរបស់ខ្ញុំនឺងទៅជួបគ្រួសារនីមួយៗដោយផ្ទាល់ដើម្បីផ្តល់ជូនថវិកានេះតាមរយៈធនាគារដែលជាការធានាសុវត្ថិភាពសម្រាប់ម្ចាស់ប្រាក់ ។ ខ្ញុំសង្ឃឹមថាក្រុមគ្រួសារនៃសពនឹងប្រើប្រាស់ថវិកានេះអោយមានផលប្រយោជន៍រយៈពេលវែងរាប់ទាំងការបណ្តុះបណ្តាលកូនចៅដែលឪពុកម្តាយស្លាប់ទៅអោយរៀនបានខ្ពង់ខ្ពស់ដែលនេះជាបំណងប្រាថ្នានៃអ្នកផ្តល់ជំនួយ» ៕ Read More »

សម្តេចតេជោអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងនិងក្រៅប្រទេស ដែលគាំទ្រ ស្មោះស្ម័គ្រ​តំពីដើមរហូតមក

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងអរគុណបងប្អូនជនរួមជាតិ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា ក្នុង និងក្រៅប្រទេសដែលគាំទ្រ ស្មោះស្ម័គ្រ​ចំពោះគណបក្សប្រជាជនកម្ពុជា​តាំងពីដើមរហូតមក ។ សម្តេចបានថ្លែងដូច្នេះថា ៖ «សូមអរគុណបងប្អូនជនរួមជាតិ ព្រមទាំងសមាជិក ... Read More »

សាកសពអណ្តែតទឹកបឹងតាមោក មកទើរលើកោះទួលចារ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច

ភ្នំពេញ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយ ត្រូវបានប្រជានេសាទ ប្រទះឃើញអណ្តែតទឹកនៅកណ្តាលបឹងតាមោក មកទើរកោះទួលចារហើយសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅមាត់បឹងខាងកើត ភូមិកប់ស្រូវ សង្កាត់គោករការ រខណ្ឌព្រែកព្នៅ ។ សពបុរសនោះ ពុំស្គាល់អត្តសញ្ញាណនោះទេ ... Read More »

ឪពុកចិត្តអប្រិយ ចាប់កូនខ្លួនឯងបោកនឹងសសរផ្ទះ បណ្ដាលឲ្យស្លាប់ បន្ទាប់ពីបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តសៀមរាប៖ ឪពុកបង្កើតបានបោកកូននឹងសសរផ្ទះបាយ បណ្តាលឲ្យសន្លប់បាត់ស្មារតី ហើយកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកុមារ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។ ជនសង្ស័យឈ្មោះ ផ្លាយ វិភាត់ ... Read More »

ឃាត់មុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់ រួមទាំងវត្ថុតាង និងអាវុធខ្លី

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ និងស្វាយស សហការចុះពិនិត្យ និងឆែកឆេរផ្ទះសំណាក់ ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនដកហូតនូវវត្ថុតាង និងអាវុធខ្លីចំនួន ០១ដើម ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង០៨នាទីព្រឹក ថ្ងៃសុក្រ ... Read More »

ជាងសំណង់មួយក្រុមភ័យព្រលឹងចុងសក់ ខណៈកាយដីប៉ះចំគ្រាប់មិនទាន់ផ្ទុះ

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីជាងសំណង់១ក្រុម ខណៈកំពុងកាយដី ដើម្បីចាក់សាប ស្រាប់តែប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅមុខក្រុមហ៊ុនលក់រថយន្ត ISUZU មួយកន្លែង កាលពីវេលា១១ព្រឹក ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅមុខ ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង តាមផ្លូវសហព័ន្ធរុស្ស៊ី ... Read More »

ជនសង្ស័យជនវៀតណាម ដែលលួចម៉ូតូអ្នកស្រុក នៅក្រុងបាវិត ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត បានហែកដំបូលបន្ទប់ឃុំខ្លួន រត់ចេញដោយសុវត្ថិភាព

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណៈដែលជនសង្ស័យជាជនជាតិវៀតណាម ដែលជាមុខសញ្ញាចោរលួចម៉ូតូ០១គ្រឿង នៅក្រុងបាវិតហើយ ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីឃុំខ្លួនសាកសួរបណ្ដោះអាសន្ន ស្រាប់តែហែកដំបូលបន្ទប់ឃុំខ្លួនរត់គេចបាត់ស្រមោល ។ ហេតុការណ៍ហែកគុកនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងក្រុងស្វាយរៀង ... Read More »