ព័ត៌មានទាន់ហេតុការណ៍៖
'

កាប់ប្លន់យកម៉ូតូបានសម្រេច រួចគេចខ្លួនបាន៦ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវចាប់បាន២នាក់ ក្នុងបក្ខពួក១០នាក់

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវកម្លាំសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះរួចគេចខ្លួនបាន៦ថ្ងៃ ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ២២ និង៣០នាទី ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ... Read More »

សមិទ្ធផលនានា ស្ថិតនៅវត្ដសាលាអណ្ដែតត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ បម្រើឲ្យវិស័យព្រះពុទ្ធសាសនា ក្រោយប្រទេសមានសុខសន្តិភាព និងការខិតខំរបស់រាជរដ្ឋាភិបាល

ខេត្តកណ្ដាល៖ លោកអគ្គនាយកក្រុមហ៊ុនអេងឌី ប៉ូ អភិវឌ្ឍន៍ បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការរក្សានូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត និងមានជីវភាពកាន់តែធូរធា ។ ... Read More »

ស្ត្រីពីរនាក់ ទៅកាប់ឆ្ការព្រៃ នៅលើខ្នងប្រឡាយ រួចយកទៅដុតនៅគំនរសំរាម ប៉ះចំគ្រាប់សេសសល់តាំងពីសម័យសង្គ្រាម ផ្ទុះរងរបួសធ្ងន់

ខេត្តកណ្តាល៖ ស្ត្រីពីនាក់ទៅកាប់ឆ្ការព្រៃ ដើម្បីសាងសង់រោងស្នាក់នៅបណ្តោះអាសន្នលើខ្នងប្រឡាយជាដីចំណីព្រែករួចយកព្រៃដែលត្រួសត្រាយរួចយកទៅដុតនៅគំនរសំរាម បណ្តាលឲ្យគ្រាប់ដែលសោះពីសម័យសង្គ្រាម ផ្ទុះរងរបួសធ្ងន់ត្រូវបានសាច់ញាតិបញ្ជូនជនរងគ្រោះទាំងពីរនាក់មកកាន់មណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចខ្នងប្រឡាយភូមិស្រែគោក ... Read More »

សិល្បករចែករំលែកក្តីស្រឡាញ់ និងអំពាវនាវឲ្យបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ

ភ្នំពេញ៖ សិល្បករមួយចំនួនបានលេចមុខរួមគ្នាលើសកម្មភាពសង្គម និងសប្បុរសធម៌ចំថ្ងៃទិវាកុមារអន្តរជាតិ១មិថុនា ។ ពួកគេអំពាវនាវឲ្យមានយុទ្ធនាការរួមគ្នាលើការលើកកម្ពស់សិទ្ធិកុមារ និងបំបាត់ការកេងប្រវ័ញ្ចគ្រប់រូបភាពពីកុមារ ។ សិល្បករដែលបានបង្ហាញមុខចែកអំណោយ ក្តីស្រឡាញ់ និងផ្ញើសារអប់រំដល់មហាជននោះមានដូចជាអតីតតារាសម្តែង លោក យុត្ថារ៉ាឆានី លោក ចនច័ន្ទ តារា ... Read More »

ហាង 85°C ដែលល្បីល្បាញនៅបររទេស បានលេចមុខជាផ្លូវការនៅកម្ពុជា

ភ្នំពេញ៖ ហាង 85°C Bakery Café គឺជាហាងកាហ្វេនិងនំមួយដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយឥលូវនេះហាង85°C Bakery Caféកំពុងបោះជំហានមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះគឺការបើកសម្ពោធជាផ្លូវការហាងដំបូងរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជានេះផ្ទាល់ផងដែរ។ ហាង 85°C Bakery ... Read More »

ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ស្អាតសិចស៊ី ហើយចិត្តល្អទៀត

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់សោភា សិចស៊ី កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ស្រាប់តែលេចមុខក្នុងការចែកអំណោយដល់ជនទីទ័លក្រជាច្រើននាក់កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩នេះ នៅតំបន់ព្រះអង្គដងកើ មាត់ទន្លេ ។ នាងទទួលបានការ​សរសើរ​ខ្លាំងថាមិនត្រឹមតែជាតារាស្រីសិចស៊ីគួរឲ្យក្នាញ់ទេ ... Read More »

តារាវ័យក្មេង ឈូ ឈូ ចេញបទចម្រៀងថ្មីលើកដំបូង បែបមនោសញ្ចេតនាស៊ីជម្រៅ

ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាសម្តែងស្រីវ័យក្មេង អាង សុជាតា ហៅឈូ ឈូ បញ្ចេញបទចម្រៀង Original ថ្មីផ្ទាល់ខ្លួនលើកដំបូងកាលពីរាត្រីថ្ងៃទី០២ខែមិថុនានេះ ។ បទ ជំងឺស្នេហ៍ ជាចំណងជើងនៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅបើកក្បាលទំព័រជីវិតជាអ្នកចម្រៀងរបស់តារាស្រីវ័យក្មេងស្រស់សោភារូបនេះ ។ ស្ថិតក្នុងផលិតកម្ម ... Read More »

ស្រ្តីម្នាក់ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ នៅគ្រារាយខ្សែភ្លើងបូមទឹក

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងរន្ធត់ នៅគ្រាដែលស្រ្តីរងគ្រោះបានរាយខ្សែភ្លើង បូមទឹកពីស្រះដាក់ចូលពាង និងស្រោចបន្លែក្បែរផ្ទះ ។ ហេតុការណ៍ឆ្លងចរន្តអគ្គិសនីឆក់ស្រ្តីម្នាក់បណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង២០នាទី ព្រឹក ថ្ងៃសៅរ៍ ១៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ... Read More »

ចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយនៅម៉ោងជិត១រសៀលថ្ងៃទី២ មិថុនា ២០១៩ ប៉ុន្មានថ្ងៃក្រោយជននេះប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវ ក្រោមការថ្កោលទោសពីគ្រប់មជ្ឈដ្ឋាន។ ប្រភពពីសមត្ថកិច្ចឲ្យដឹង ថា«ជនដៃដល់រួមនឹងស្ត្រីម្នាក់ទៀតជាប្រពន្ធ ត្រូវបាននគរបាលចាប់ខ្លួននៅស្រុកមេសាង ខេត្តព្រៃវែង ... Read More »

ផ្សាយផ្ទាល់(Live): សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស្ឋ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម នៅវិហារបឹងកក់

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសារអាហារស្រាយបួស ... Read More »

ប្តីខាំស្លឹកត្រចៀក, ប្រពន្ធវិញ ខាំលិង្គ ប៊ិះដាច់

ខេត្តសៀមរាប៖ អំពើហិង្សាក្នុងគ្រួសារ មួយបានកើតឡើង ដោយខឹងប្តីខាំត្រចៀកដាច់ចេញឈាម ប្រពន្ធខឹងស្ទុះទៅខាំលិង្គប្តីវិញ បណ្ដាលឲ្យរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៨និង៤០នាទី នៅក្នុងភូមិ ភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ... Read More »

យុវជនម្នាក់មានជងឺប្រចាំកាយ សរសេរសំបុត្រផ្តាំផ្ញើ ឲ្យម្តាយបង់លុយថ្លៃរៀនគួរផងមុ នធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួន

ខេត្តសៀមរាប ៖ តាមប្រភពពីអធិការនគរបាលក្រុងសៀមរាបបានឲ្យ ដឹងថា មានករណីយុវជនម្នាក់មានជំងឺប្រចាំកាយមិនសង្ឃឹមថា ព្យាបាលជា បានសម្រេចចិត្តធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនឯង) បន្សល់ទុកសំបុត្រ១ ច្បាប់ ដែលមានខ្លឹមសារ ប្រាប់ម្តាយឲ្យបង់លុយរៀនគួរឲ្យផង ដោយកូនមិនចង់ឲ្យម៉ែពិបាក តទៅទៀត ។ ហេតុការណ៍នេះ ... Read More »

សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងសារនៅលើបណ្តាញសង្គមហ្វេសប៊ុក​កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ដូច្នេះថា៖ «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ដូចសព្វមួយដង ការងារខ្ញុំគឺមានជារៀងរាល់ថ្ងៃ។ ក្រោយពីបានពិនិត្យ និងសម្រេចលើឯកសារ​មួយចំនួនរួចហើយ នៅល្ងាចនេះខ្ញុំនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។ ខ្ញុំសូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ... Read More »

ទស្សនៈល្ងីល្ងើ៖ លួចគេហើយថាមិនមែនចោរទៀត !

ហាស់ ហាៗៗៗ … នាយជាលសុំសើចបន្តិចចុះនូវចំណាត់ការចំពោះមន្រ្តីប៉ូលិសពាក់ស័ក្តិ៣​ម្នាក់ដែលលួចអាយផេតគេល្បីពេញហ្វេសប៊ុក ហើយបែរជាឆ្លើយថា «ច្រឡំ» ធ្វើឲ្យថ្នាក់លើស​ម្រាល​​ទោស​ស្រាល​ដូចសំឡី និងបកស្រាយខុសទំនង ដែលនេះមិនខុសអីនឹងពាក្យចាស់ថា «និយាយ​រាក់កំភែលដូចក្តិតលោកនេន» នោះឡើយ។ នាយជាលមិនមែនចង់គាស់វាស់ប្រវែងក្នុងរឿងនេះទេ តែបើមិននិយាយ វាហាក់ដូចជា នៅសង្គម​មួយនេះងងឹតពេកហើយ ... Read More »

យកកណ្ដៀវលួចកាប់ប្អូនថ្លៃពីក្រោយស្លាប់ភ្លាមៗយ៉ាងរន្ធត់ រួចរត់គេចខ្លួន ទៅជាន់ខ្សែលួសឆក់កណ្ដុរបណ្ដាលឲ្យជនបង្កស្លាប់ខ្លួនឯងដែរ នៅស្រុកកោះធំ

ខេត្តកណ្ដាល៖ យុវជនម្នាក់ ខណៈកំពុងអង្គុយចុចទូរស័ព្ទលេង ស្រាប់តែបុរសជាបងថ្លៃ បានយកកណ្ដៀវមកកាប់ពីក្រោយ ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ។ បន្ទាប់ពីជនសង្ស័យកាប់រួច បានរត់គេចខ្លួន ចៃដន្យ ខណៈដែលរត់គេចខ្លួននោះ ជនសង្ស័យបានជាន់ខ្សែលួសឆក់កណ្ដុររបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យស្លាប់ខ្លួនឯងផងដែរ ។ ចំពោះករណីខាងលើនេះ ... Read More »

ត្រឡប់មកពីផឹកស៊ីជាមួយមិត្តភ ក្តិជនមិនស្គាល់មុខ៦នាក់ ជិះម៉ូតូដេញតាម រួចយកវត្ថុរឹងវាយបណ្ដាលផុងលលាដ៍ក្បាលស្លាប់ និងម្នាក់ទៀតរបួសយ៉ាងដំណំ

ខេត្តកណ្ដាល៖ យុវជន២នាក់ បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិរួច បានជិះម៉ូតូឌុបគ្នាត្រឡប់មកផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង មានជនសង្ស័យ៦នាក់ជិះម៉ូតូ២គ្រឿង ដេញតាម រួចយកវត្ថុរឹងមកវាយក្បាកទៅលើជនរគ្រោះជាអ្នកជិះពីក្រោយ បណ្ដាលឲ្យផុងលលាដ៍ក្បាលរងរបួសធ្ងន់ រហូតស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសយ៉ាងដំណំ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ... Read More »

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់២ខ្នងនៅក្រុងកំពង់ចាម

ខេត្ត​កំពង់ចាម​ ៖​ ផ្ទះពលរដ្ឋខ្មែរឥស្លាមចំនួនពីរ ទៅបានអគ្គិភ័យឆេះបំផ្លាញផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនស្ទើរអស់ទាំងស្រុងដោយសារតែឆ្លងចរន្តអគ្គិសនី បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៤ និង១៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅ ចំណុចក្រោយវិហារឥស្លាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ... Read More »

រថយន្ត Camary បាឡែន បុកម៉ូតូម៉ាក Zoomer ស្លាប់ម្នាក់

ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៏ពីសមត្ថកិច្ចឲ្យដឹងថា ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងជិត៦ល្ងាច នៅក្រុម៣០ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត ម៉ាកCamary បាឡែន ពណ៌ខ្មៅ ស្លាក ... Read More »

ជនដៃដល់ប្រើអំពើហិង្សា​លើ​កដៃប្រហារ​ប្រព​ន្ធខ្លួន​នឹងដែកគាស់ស្លាប់​យ៉ាង​អាណោចអាធ័ម​សមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តក្រចេះ ៖ ជនសង្ស័យប្រើអំពើហិង្សាយកដែកជើងជ្រូក (ដែកគាស់ដែកគោល)​វាយប្រពន្ធរបស់ខ្លួនចំកញ្ចឹងករហូតដល់ស្លាប់ ដោយសារតែទាស់ពាក្យសំដីរឿងបណ្តែតបណ្តោយឲ្យចៅដើលេងនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ ករណី​ឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯងនោះ បានកើតឡើងនៅវេលា​ម៉ោង​ប្រហែល ១៧និង០៥​នាទី​ ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ដង្ហឹ​ត ... Read More »

ស្រវឹងត្នោតជូរខឹងសុំលុយម្ដាយ២ម៉ឺនមិនឲ្យ យកចបជីកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ខូចខាតអស់មួយចំនួន

  ខេត្តកណ្ដាល៖ យុវជនម្នាក់បានទិញទឹកត្នោតជូរផឹកជាមួយមិត្តភក្តិ រហូតស្រវឹងជោកជាំ រួចសុំលុយម្ដាយរបស់ខ្លួនចំនួន២ម៉ឺនរៀង តែម្ដាយមិនអោយ ខឹងក៏ស្ទុះទៅយកចបជីកមកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់មួយចំនួន ​ ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ... Read More »

វិវាទសាសនា ក្លាយជាក្តីបារម្ភ ពីការផ្ទុះសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង នៅលើពិភពលោក

ក្រោយពេលមានការវាយប្រហារជាច្រើនលើកកើតឡើង នៅជុំវិញពិភពលោក ពាក់ព័ន្ធទៅនឹងសាសនា បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីសង្គ្រាមសាសនា ជាទ្រង់ទ្រាយធំកើតឡើង ក្លាយជាសង្គ្រាម លោកលើកទីបី ។ ជាក់ស្តែង ការវាយប្រហារ ភេរវកម្មនៅក្នុងព្រះវិហារសាសនាអិស្លាម នៅក្នុងទឹកដីញ៉ូវហ្សឺឡែន បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន ... Read More »

រដ្ឋាភិបាលចិន និងក្រុមហ៊ុន​Huawei ចាប់ផ្តើមវាយបកអាមេរិក

នៅថ្ងៃទី​១ ខែមិថុនានេះ ​ចិនបានសម្រេចដំឡើងពន្ធ​២៥ភាគរយដល់ទំនិញនាំចូលពីអាមេរិក មានតម្លៃ ៦០ពាន់លានដុល្លារ ដែលជាការឆ្លើយតបទៅនឹងការដំឡើងពន្ធលើទំនិញនាំចូលពីចិនតម្លៃ ២០០ពាន់លានដុល្លារ ។​ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយក៏បានបណ្តេញបុគ្គលិកអាមេរិក ដែលធ្វើការឲ្យក្រុមហ៊ុននេះ​ផងដែរ ។ ចិនបានសម្រេចដំឡើងពន្ធ លើមុខទំនិញនាំចូលពីអាមេរិកដល់ទៅ​៥១៤០ប្រភេទ ​​ក្នុងនោះមាន ... Read More »

កុមារកំព្រា និងពិកាជិត៥០០នាក់បានទស្សនារឿងបូននីប៊ែរដោយឥតគិតថ្លៃ នៅរោងភាពយន្តលេជេន

ភ្នំពេញ៖ យ៉ាងហោចណាស់មានកុមារកំព្រា និងពិកាប្រមាណជិត៥០០នាក់មកពីអង្គការមូលនិធីកុមារកម្ពុជារបស់លោកស្កុតនីសិន និងអង្គការគ្រួសារថ្មីទទួលបានការទស្សនាភាពយន្តរឿងបូននីប៊ែរ(Boonie Bear)ដោយឥតគិតថ្លៃ​ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយរោងភាពយន្តលេជេនរួមសហការជាមួយនឹងក្រុមហ៊ុនចែកចាយរឿងវេសថេចមីឌាលីមីធីតក្នុងឱកាសអបអរនៃការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា​ ។ ការចាក់បញ្ចាំងរឿងនេះ បានធ្វើឡើងនៅរោងភាពយន្តលេជេនសាខាស៊ីធីម៉ល នៅព្រឹកថ្ងៃទី១ មិថុនា ២០១៩ ​ ។ ... Read More »

បុរសម្នាក់ស្លាប់ក្នុងហេតុការណ៍ រថយន្ត៣គ្រឿងបុកគ្នា ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ បុរសម្នាក់បើកបររថយន្ដកាមរីបាឡែន ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យទៅបុករថយន្តសាំយ៉ុងមួយគ្រឿងទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ កាលពីវេលាម៉ោង ២៣និង០០នាទី នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ ... Read More »

មន្រ្ដីជាន់ខ្ពស់នៃស្នងការនគរបាលខេត្តសៀមរាប បដិសេធច្រានចោលព័ត៌មានថា ជាអំពើឃាតកម្មលើជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា

ខេត្តសៀមរាប៖ មន្រ្ដីជាន់ខ្ពស់ នៃស្នងការនគរបាលខេត្តសៀមរាប បានធ្វើការបដិសេធ ច្រានចោល នូវព័ត៌មានលើកឡើងថា ករណីធ្វើអត្តឃាត (ចងក) របស់ជនរងគ្រោះ ឈ្មោះ សុខ វិច្ឆិកា អាយុ២៨ឆ្នាំ រស់នៅក្នុង ភូមិភ្នៅ ... Read More »

បង្រ្កាបរថយន្តបាកុងផ្ទុកឈើ ឡាំងជ្រុងជិត៧ម៉ែត្រត្រីគុណ

ខេត្តពោធិ៍សាត់៖ ដោយទទួលបទបញ្ជាយ៉ាងក្ដៅគគុក ពីគណៈបញ្ជាការឯកភាពខេត្ត កម្លាំងចម្រុះស្រុកភ្នំក្រវាញ សហការចុះបត្តិ្របត្តិការបង្រ្កាបរថយន្តបាកុង ១គ្រឿង ផ្ទុកឈើអារឡាំងជ្រុងគ្មានលិខិតអនុញ្ញាត ដើម្បីអនុវត្តន៍បន្ត ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង៣០នាទី យប់ ថ្ងៃសុក្រ ១៣រោច ខែពិសាខ ... Read More »

ប្រជាពលរដ្ឋខ្មែរ ជាន់គ្រាប់មីន បណ្តាលឲ្យដាច់ជើងមួយចំហៀង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ អាចចាត់ទុកបានថា ជាសំណាងច្រើនជាងក៏ថាបាន ខណៈមានប្រជាពលរដ្ឋមួយក្រុមមានគ្នាប្រមាណ១០នាក់ បានបបួលគ្នាលួចឆ្លងដែនក្នុងគោលបំណងដឹកជញ្ជូន និងលីសែងឈើ ដែលបានកាប់រួចជាស្រេចយកមកទឹកដីកម្ពុជា ប៉ុន្តែជាអកុសលមានមនុស្សម្នាក់ ក្នុងចំណោមអ្នកទាំង១០បានជាន់មីនកប់ទុកក្នុងដី ដើម្បីប្រឆាំងនឹងសង្គ្រាមបន្សល់ទុកពីសម័យកាល បណ្តាលឲ្យដាច់ជើងរបួសធ្ងន់ធ្ងរ ។ ប្រភពព័ត៌មានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ... Read More »

ខណៈនេះ អគ្គិភ័យកំពុងឆាបឆេះផ្ទះពលរដ្ឋ៣ខ្នងនៅក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ សមត្ថកិច្ចមូលដ្ឋាន​បាននិងកំពុងបញ្ចេញរថយន្តពន្លត់អគ្គិភ័យ​ទៅអន្តរាគមន៍ហើយ ។ ប្រភពរាយការណ៍បឋមថា ករណីអគ្គិភ័យនេះ កំពុងឆេះផ្ទះពលរដ្ឋ៣ខ្នង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ... Read More »

ស្នងការខេត្តកំពង់ស្ពឺ និងសាច់ញាតិ បានយកអំណាចដើរកាងបទល្មើស និងល្បែងស៊ីសងពេញទូទាំងខេត្ត

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកំពង់ស្ពឺ បាននឹងកំពុងរីករាលដាលយ៉ាងខ្លាំងនៅទូទាំងខេត្ត ដោយមិនខ្លាចរអាអ្វីឡើយ បើទោះបីជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផែនការជាបន្តបន្ទាប់ ឲ្យសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ចុះបង្ក្រាបក៏ដោយ។ បទល្មើសសង្គមនេះនៅតែបន្តកើតមានឡើង និងបានកើតឡើងកាន់តែខ្លាំង រហូតមានសមត្ថកិច្ចជាច្រើនពាក់ព័ន្ធនឹងការចូលរួមកាងបទល្មើសខុសច្បាប់ទាំងនោះផងដែរ ជាពិសេស ... Read More »