ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រុក Locana និងស្រុក Borgomezzavalle អាចទិញផ្ទះនៅទីនោះតម្លៃតែ​១អឺរ៉ូ ប៉ុណ្ណោះ នឹងទទួលបានប្រាក់រង្វាន់ជិត​១ម៉ឺនដុល្លារទៀត

ដោយសារតែពលរដ្ឋរស់នៅតិច ហើយកាន់តែតិចទៅពីមួយទៅមួយថ្ងៃ មន្ត្រីស្រុក ស្រុក Locanaនិងស្រុក Borgomezzavalle ក្នុងប្រទេសអ៊ីតាលីបានប្រកាសថា នឹងផ្តល់ប្រាក់រង្វាល់ ក៏ដូចជា​លក់ផ្ទះឲ្យរស់នៅក្នុងតម្លៃតែ ១អឺរ៉ូប៉ុណ្ណោះ​ ។ មន្ត្រីរដ្ឋាភិបាល ស្រុក Locana ​ក្នុងតំបន់​ ... Read More »

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ីលឡារីគ្លីនតុន នៅតែមានបំណងចង់ប្រជែងជាមួយលោកត្រាំ ម្តងទៀត

លោកស្រី ហ៊ីលឡារីគ្លីនតុន​ នៅតែរក្សាពីគោលបំណងចង់ក្លាយទៅជា​ប្រធានាធិបតីអាមេរិក នៅក្នុងឆ្នាំ​២០២០ ។ សារព័ត៌មាន ស៊ីអិនអិន បានផ្សាយថា លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ នៅតែមានបំណងចង់ប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិក ម្តងទៀតនៅក្នុងឆ្នាំ​២០២០ ។ ទោះបីមានព័ត៌មានបែបនេះក្តី ... Read More »

ស្លាប់១០នាក់របួស២នាក់​ ដោយការបាញ់ប្រហារគ្នានៅមិចស៊ីកូ

ការបាញ់ប្រហារនៅក្នុងប្រទេសម៉ិចស៊ីកូ តែងតែកើតឡើងជាញឹកញាប់​ក្រោយពេលស្តេច គ្រឿង ញៀនត្រូវបានចាប់ខ្លួន បញ្ជូនទៅអាមេរិកនោះ ។ ការបាញ់ប្រហារគ្នាភាគច្រើនកើតឡើងដោយសារតែការប្រជែង ដណ្តើមកាន់កាប់តំបន់នីមួយៗរបស់ក្រុមជួញដូរគ្រឿងញៀន​ ។ មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបញ្ជាក់ថា មនុស្ស១០នាក់បានស្លាប់ និង២នាក់ រងរបួស ក្នុងការបាញ់ប្រហារមួយ កាលពីថ្ងៃទី២៧ ... Read More »

ប្រធានាធិបតី​វេណេហ៊្សុយយអេឡា ម៉ាឌូរ៉ូ ចូលរួមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ក្នុងពេលកំពុងមានវិបត្តិ

ប្រធានាធិបតីវេណេហ៊្សុយអេឡា លោក ម៉ាឌូរ៉ូ បានចូលរួមនៅក្នុងពិធីដង្ហែ ព្យុហយាត្រាមទ្រង់ទ្រាយធំ​របស់កម្លាំងទាហានប្រទេសនេះ កាលពីថ្ងៃទី​២៧ ខែមករា​ ដោយមានអាវុធទំនើបៗជាច្រើន ទិញពីរុស្ស៊ី ។ សកម្មភាពខាងលើក្នុងគោលដៅ បង្ហាញឲ្យពិភពលោកបានដឹងថា កម្លាំងទាហាន ប្រទេសនេះ មានភាពស្មោះត្រង់នឹងប្រធានាធិបតី ... Read More »

ហេតុអីអាជ្ញាធរខេត្តរតនគិរី ទុកឱកាសអោយមេឈ្មួញឈ្មោះ ស៊ីនឿន បំផ្លាញឈើយ៉ាង វិនាសមហន្តរាយ នៅស្រុកអណ្តូងមាស ដឹកទៅវៀតណាមតាមអំពើចិត្ត…?

ខេត្តរតនគិរី៖ និយាយជារួមបទល្មើសព្រៃឈើជារឿងដ៏រសើបបំផុត ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាប ប៉ុន្តែសោកស្តាយទៅវិញ ខណៈអ្នកមានភារកិច្ច តួនាទីបង្ក្រាប បានប្រឹងកេងយកប្រយោជន៍ពីឈ្មួញឈើ ធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ធ្វើមិនដឹងខ្យល់ ដឹងតែល្ហើយ …ធ្វើអោយឈ្មួញកាប់បំផ្លាញព្រៃឈើ ប្រមូល ... Read More »

ម៉ូតូបុកគូថរថយន្តចតលើទ្រូងផ្លូវ ម៉ូតូ​រ៉ឺម៉កដឹកដែក មកដល់គេច ជ្រុលដួល រងរបួសធ្ងន់ ស្រាល៣នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស​ប្រុស ​ស្រី​៣​នាក់​ បាន​រងរបួស​ធ្ងន់ ​និង​ស្រាល ​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ រវាងម៉ូតូបុករថយន្តធុនធំចតលើទ្រូងផ្លូវស្របហើយ ក៏មាន​ម៉ូតូ​រ៉ឺម៉ក​ដឹក​ដែក​បើកគេចពីករណីនៅខាងមុខធ្លាក់ដែក ចូលតូបលក់​បាយ​ប៉ើង​ខ្ទេច​កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែ មករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ ... Read More »

បុរសម្នាក់ ស្រវឹងស្រាជោកជាំ ត្រូវគេប្រទះឃើញ លង់ទឹកស្លាប់ នៅក្នុងទឹកស្រះ

ខេត្តរតនគីរី៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ សាកសពនៅក្នុងទឹកស្រះ ក្រោយពីផឹកស្រាស្រវឹងជោកជាំ រួចមកហើយដើរក្បែរនោះ ក៏ធ្លាក់ចូលគ្មានអ្នកដឹងសាច់ញាតិបាត់ខ្លួនតាមរកឃើញស្លាប់ទៅហើយនៅវេលាម៉ោង ២១និង៤០នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្រះទឹកលោកភារម្យ ស្ថិតនៅភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ខេត្តរតនគិរី។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ... Read More »

បុរសវ័យ៤២ឆ្នាំម្នាក់ ស្រវឹងស្រាធ្លាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ ករណីលង់ទឹកស្លាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចបឹងតាពីរ​ ភូមិសាស្រ្ត ឃុំចំណាក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡន​​ ឡាភេទប្រុស​ អាយុ ៤២ ... Read More »

អាវុធហត្ថខេត្តបាត់ដំបង ចាប់ខ្លួនប្រធានអង្គការការបរិស្ថានម្នាក់ ក្លែងខ្លួនជាយោធាពាក់ផ្កាយ២ ពីបទឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺនដុល្លារ រត់ការចូលធ្វើកងទ័ព

ខេត្តបាត់ដំបង៖ ប្រធានអង្គការការពារបរិស្ថានម្នាក់ក្លែងខ្លួនបន្លំ ជាយោធាពាក់ផ្កាយ២ បានរងការចាប់ខ្លួនពីកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ពីបទ ឆបោកប្រាក់ប្រជាពលរដ្ឋជាង១ម៉ឺន ដុល្លារដើម្បីរត់ការ ចូលកងទ័ព ។ ជនសង្ស័យនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រូវបានចាប់បញ្ជូនទៅ កាន់តុលាការដើម្បី ចាត់ការ ... Read More »

ម្ចាស់ផ្ទះចាក់សោចោល ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ ១ខ្នង ខូចខាតទ្រព្យសម្បត្តិទាំងស្រុង នៅស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ៖ ផ្ទះ១ខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ១០ម៉ែត្រគុណ៨ម៉ែត្រ បានរងនូវភ្លើងឆាបឆេះខូចខាតទាំងស្រុង ខណៈដែលម្ចាស់ផ្ទះចាក់សោចោលនាំគ្នាទៅធ្វើការ ងារអស់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ... Read More »

កម្មករប្រមូលសំរាម ម្នាក់ រត់ឡើងរថយន្តស៊ិនទ្រី មិនប្រយ័ត្ន បានរអិលដួលត្រូវ រថយន្តស៊ិនទ្រីកិនរងរបួសបាក់ជើងខាងម្ខាង

ភ្នំពេញ ៖ ដោយសារតែខ្វះការ ប្រុងប្រយ័ត្ន បុរសកម្មករក្រុមហ៊ុនស៊ិនទ្រីម្នាក់ ត្រូវរថយន្តក្រុមហ៊ុនរបស់ខ្លួនកិនចំជើងខាងឆ្វេង បណ្ដាលឲ្យបាក់រងរបួស ធ្ងន់ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមករាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃសរ ភូមិប្រការ សង្កាត់ព្រៃសរ ... Read More »

ផ្ទះមួយខ្នង និងទ្រព្យសម្បត្តិមួយចំនួនត្រូវអគ្គិភ័យឆេះម៉ត់គ្មាន សល់

ខេត្តកំពង់ធំ៖ លំនៅឋានប្រជាពលរដ្ឋ មួយខ្នង ដែលសង់អំពីឈើ ប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ X ១១ម៉ែត្រ ត្រូវបានអគ្គិភ័យ ឆេះ យ៉ាងសន្ធោរសន្ធៅ ព្រមទាំងបានបំផ្លាញទ្រព្យសម្បត្តិមួយចំនួនទៀត ។ ហេតុការណ៍អគ្គិភ័យនេះ ... Read More »

ចោរលួចម៉ូតូម្នាក់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់គុកព្រៃស

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាចោរលួចម៉ូតូត្រូវបានកម្លាំងកងរាជ្យ អាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនពីបទលួច កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ព្រឹក ស្ថិតនៅចំណុចម្តុំយឿត្រី ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយបានធ្វើការសាកសួរចប់នីតិវិធី ... Read More »

កាន់តែក្តុកក្តួលឃើញទិដ្ឋភាពដង្ហែសព ខេរៈ ស្រីពៅ ទៅបូជា

ភ្នំពេញ៖ មហាជនជាច្រើន កាន់តែបង្ហាញអារម្មណ៍ក្នុងត្តួល ទប់ទឹកភ្នែក មិនបានក្រោយពីបានឃើញទិដ្ឋភាពដង្ហែសព តារាចម្រៀង ខេមរៈ ស្រីពៅ កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ជាកិច្ចជូនដំណើរចុងក្រោយ ។ សាច់ញាតិ សិល្បករមហាជន ដែលបានចូលរួមផ្ទាល់សុទ្ធតែបង្ហាញពីក្តីអាឡោះអាល័យ ... Read More »

ឃាត់ខ្លួនមនុស្ស៣នាក់ ពីបទប្រើហិង្សា ដោយចេតនា បង្កមានអ្នករបួស

ភ្នំពេញ៖ មនុស្សប្រុស ស្រីចំនួន២នាក់ បានរងរបួស ធ្ងន់ និងស្រាល ខណៈជនបង្ក បើករថយន្តមកឈប់ភ្លើងស្តុបក្បរហើយចុចកញ្ចក់ចង្អុលមុខ បណ្តាលឲ្យទាក់ពាក្យសំដីគ្នាទាញដែកទីបវាយរងបួស២នាក់។ ហេតុការបង្កហិង្សានេះបានកើតឡើងនៅ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទីនៅចំណុចស្តុបកែងផ្លូវហានណូយផ្លូវមហាវិថីឈ្នះឈ្នះភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។ ... Read More »

បុរសជាគណនេយ្យក្រុមហ៊ុនម្នាក់ ត្រូវបានជនសង្ស័យវាយដល់ក្នុងផ្ទះ បណ្ដាលឲ្យរបួសធ្ងន់ និងប្លន់យកទ្រព្យសម្បត្តិអស់មួយចំនួនធំ

ភ្នំពេញ ៖ បុរសម្នាក់ដែលជាគណនេយ្យក្រុមហ៊ុនមួយកន្លែង ត្រូវបានជនសង្ស័យម្នាក់លួចផ្លោះរបងផ្ទះ និងធ្វើសកម្មភាពវាយបណ្ដាលឲ្យរងរបួសសន្លប់ស្តូកស្ដឹង ហើយប្រមូលទ្រព្យសម្បត្តិមានតម្លៃគេចខ្លួនបាត់ កាលពីវេលាម៉ោង២០ និង៣០នាទី​ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងថ្មម៉ាប ផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ... Read More »

រថយន្ត២គ្រឿង បុកម៉ូតូ២កន្លែង ផ្សេងគ្នា របួសមនុស្សធ្ងន់ ២នាក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ក្នុងរយះពេលមួយថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ និង២ករណី បណ្ដាលឲ្យមនុស្ស២នាក់ បានរងរបួសធ្ងន់ នៅស្រុករមាសហែក និងស្រុករំដួល ។ បើតាមមន្ត្រីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង៨យប់ ... Read More »

បបួលដើរលេងយប់ជ្រៅ ដឹកឡើងទៅផ្ទះសំណាក់រំលោភ

ភ្នំពេញ៖​ យុវជនម្នាក់បាននាំក្មេងស្រីអនីតិជនម្នាក់ ដើរលេងរួច ក៏ដឹកឡើងទៅដេកផ្ទះសំណាក់ រំលោភរហូតបានម្រេច១ដងតែបែកការដល់ម្តាយក្មេងស្រីរងគ្រោះប្តឹងនគរបាលឃាត់ខ្លួនកាលពីវេលា ម៉ោង៩ព្រឹក​ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩​ នៅភូមិព្រៃទាទី១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យឈ្មោះ ខេង ចិត្រា ... Read More »

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្តេញជនជាតិចិន៦៩នាក់ ទៅប្រទេសដើមវិញ

ភ្នំពេញ ៖ ជនជាតិចិនចំនួន៦៩នាក់ ក្នុងនោះមានស្រី១៨នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើការបណតេញជនជាតិចិនប្រុស-ស្រី ចំនួន៦៩នាក់ឲ្យវិលត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីជនជាតិចិនទាំងនោះ ត្រូវបានសមត្ថកិច្ច នគរបាល ប្រទេសចិន រួមសហការជាមួយ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ... Read More »

លោកស្រី ម៉ែន សំអន៖ ទំនាក់ទំនងកម្ពុជា និងចិន បានបង្ហាញ ពីជំហរ​ជួយ កម្ពុជាលើវិស័យសេដ្ឋកិច្ច ឲ្យមានការរីកចម្រើនទៅថ្ងៃអនាគត

ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជំរាបជូន​ លោក​ស្រី ​ឧប​នាយក​រដ្ឋមន្ត្រី កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ពីវឌ្ឍនភាពថ្មីរបស់កម្ពុជា ជាមួយនឹងចិន ដែល​ត្រូវ​​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១៩ នេះ ... Read More »

លោកប៉េង ឃាង ប្រធានក្រុមហ៊ុន PK-CV និងលោកស្រី ចូលរួមពិធីបុណ្យដារលាន និងចែកអំណោយដល់ចាស់ជរា ជនក្រីក្រគ្មានទីពឹង ចំនួន៤៣នាក់

ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែ មករាឆ្នាំ ២០១៩ លោកប៉េងឃាង ប្រធានក្រុមហ៊ុន PK-CV និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញយកបច្ច័យ និងទ័យទានមួយចំនួន ចូលរួមក្នុងពិធីបុណ្យដារលានចំនួន២ភូមិ និងបានយកអំណោយ ... Read More »

ស្លាប់ម្នាក់របួសធ្ងន់២នាក់ ក្នុងហេយុការណ៍គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្លើម និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ស្រាល គ្រា ដែលពួកគេទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងទៅបុកគូទរថយន្តដឹកទឹកកក ពីក្រោយយ៉ាងពេញទំហឹងក្រោយកើតហេតុរថយន្តបើករត់បាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០បាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ... Read More »

ចុះបង្ក្រាប២ ថ្ងៃឃាត់ខ្លួន អ្នកជួញដូរគ្រឿងញៀន១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម

ប៉ោយប៉ែត៖ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបគ្រឿងញៀន រយ:ពេល២ថ្ងៃ នៅកន្លែងផ្សេងៗ ឃាត់ខ្លួនមនុស្ស១៥នាក់ ម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម និងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។ លោកអាត់ ខែមស្នងការខេត្តប្រាប់ឲ្យដឹងកាលពីរសៀល ថ្ងៃទី ... Read More »

រថយន្តហ៊ីយ៉ាន់ដាយ បុកម៉ូតូ២គ្រឿងឈប់ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់អាណោចអាធ័ម និងម្នាក់ទៀតរងរបួសស្រាល

ខេត្តកណ្ដាល៖ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបរដោយល្បឿនលឿន ឈប់មិនទាន់ ជ្រុលទៅបុកម៉ូតូ២គ្រឿងឈប់ចំណតភ្លើងស្ដុប បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្ដុបព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង ... Read More »

រថយន្តកុងតឺន័រ បុកកម្មការិនីម្នាក់ ស្លាប់នៅលើផ្លូវជាតិលេខ១

ភ្នំពេញ៖ ស្រ្តីម្នាក់ស្លាប់ នៅកណ្តាលផ្លូវជាតិ យ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ បង្ក ឡើងដោយរថយន្តបើកកៀរដួលហើយ ត្រូវបានរថយន្តកុងតឺន័រ បើកមកពីក្រោយបុកកិនបន្ថែម កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៦ ខែមករា ... Read More »

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​ពេលយប់ផ្លូវងងឹត ជ្រុលទៅបុក​រថយន្ត​ពីក្រោយ បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​គួរឲ្យសង្វេគ

ភ្នំពេញ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ នៅកណ្ដាលផ្លូវ​ព្រៃ​សរ ក្នុងភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៩​ បន្ទាប់​ពីរូបគាត់ជិះម៉ូតូ​យ៉ាង​លឿន ព្រមទាំងផ្លូវគ្មានភ្លើងបំភ្លឺ ​ក៏ជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹង ។ ... Read More »

កក្រើកឡើងវិញហើយ ការឈូសឆាយដីព្រៃនៅតំបន់វាលលើ ភូមិ ត្រពាំងត្រុំ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ កក្រើកឡើងវិញហើយការឈូសឆាយដីព្រៃនៅតំបន់វាលលើក្នុងភូមិ ត្រពាំងត្រុំ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការឃុបឃិតគ្នារវាង អាជ្ញាធរ ភូមិ ឃុំ បើកដៃឲ្យឈូសឆាយដីល្មើសច្បាប់ក្នុងរូបភាព កន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរ ។ បើតាមការពិនិត្យច្បាប់គឺសុំឈូសឆាយដីត្រឹមតែ៥ហិចតា ... Read More »

ភ្លើងឆេះផ្ទះម៉ត់ ២ករណីផ្សេងគ្នានៅស្វាយរៀង

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នងនៅស្រុករមាសហែក និងស្រុកស្វាយជ្រំត្រូវបានអគ្គិភ័យ លេបត្របាក់ទាំងស្រុងមិនអាចពន្លត់ទាន់ពេល បណ្ដាលខូចខាតទ្រព្យសម្បត្តិ តែមិនមានរងគ្រោះដល់មនុស្សនោះទេ ។ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃក្រញួង ឃុំសម្បត្តិមានជ័យ ... Read More »

ខឹងប្អូនទារលុយ២ម៉ឺនរៀលពីម្ដាយទាញកាំបិតកាប់កញ្ចឹងកបាញ់ឈាមស្លាប់

ខេត្តស្វាយរៀង៖ ជនសង្ស័យត្រូវជាបងប្រុសបង្កតម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សា ដោយយកកាំបិតកាប់ ទៅលើប្អូនប្រុសចំកញ្ចឹងកពីក្រោយ បណ្ដាលឲ្យបាញ់ ឈាមប្រកាច់ស្លាប់ និងកន្លែងគ្រាន់តែសុំលុយម្ដាយ២ម៉ឺនរៀល ទៅនៅភ្នំពេញ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលា ម៉ោង១រសៀល ថ្ងៃទី២៧ ខែមករា ឆ្នំា២០១៩ ... Read More »

ក្រុមជនសង្ស័យប្រុសស្រី៦នាក់ជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកោះធំបង្រ្កាប

ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យប្រុសស្រីបក្ខពួក៦នាក់ ត្រូវបាននគរបាលស្រុកកោះធំធ្វើបង្រ្កាបឃាត់ខ្លួន ខណៈដែលជនសង្ស័យខាងលើជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្ដិការបង្រ្កាបខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៣០នាទី ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ... Read More »