ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានរៀបចំអនុវត្តការផ្ទេរ ដឹកបញ្ជូនជនជាប់ឃុំចំនួន៣០០នាក់ ពីពន្ធនាគារខេត្តកណ្ដាល ទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ស្ថិតនៅឃុំផ្ទះរុង ... Read More »
លួចម៉ូតូពីខេត្តកំពង់ស្ពឺ រត់ទៅខេត្តសៀមរាប ត្រូវកំលាំងនគរបាលក្រុងច្បារមន តាមចាប់ពីសៀមរាប មកកំពង់ស្ពឺវិញ
ខេត្តកំពង់ស្ពឺ៖ ករណីចោរថ្លើមធំលួចម៉ូតូ អ្នកធ្វើការជាមួយគ្នា ជិះគេចទៅ ខេត្តសៀមរាប ត្រូវកម្លាំង ផ្នែកយុត្តិធម៌ក្រុងច្បារមន បានសហការកម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ នឹងវត្ថុតាងម៉ូតូ ០១ គ្រឿង មកវិញ។ ... Read More »
បុរសបែកថ្នាំប្រច័ណ្ឌប្រពន្ធចេញចរិតកាច អ្នកភូមិខ្លាចប្ដឹងឱ្យឃាត់ខ្លួន ឃាត់បានហើយ រើរួចវិញកាន់កាំបិតរត់ពេញភូមិ
ភ្នំពេញ៖ បុរសម្នាក់មានប្រពន្ធនិងកូនទៅហើយ តែមិនគិតខំប្រឹងធ្វើការរកស៊ីនឹងគេនោះទេ បែរជាប្រើប្រាស់គ្រឿងញៀនរយៈពេលជិត១ឆ្នាំមកហើយ ទោះជាប្រពន្ធនិងម្ដាយនិយាយណែនាំក៏មិនស្ដាប់ និងមិនព្រមឈប់ប្រព្រឹត្តដែរ ។ ចំណែកស្ត្រីជាប្រពន្ធវិញនៅពេលដឹងថាប្ដីចាប់ផ្ដើមប្រើគ្រឿងញៀនដំបូង ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយចាត់វិធានការទប់ស្កាត់នោះដែរ ហើយទីបំផុតប្ដីក៏បែកថ្នាំហើយប្រច័ណ្ឌប្រពន្ធជាមួយអ្នកផ្សេង បន្ទាប់មកបានអុកឡុករហូតប្រពន្ធមិនហ៊ាននៅជាមួយ នាងគេចទៅនៅជួលផ្ទះនៅផ្សេង ។ ពេលនោះបុរសខាង លើកបានជិះម៉ូតូកាន់ដំបងដែកទីបពេញភូមិ ... Read More »
បុរសម្នាក់ពាក់ព័ន្ធជាមួយគ្រឿងញៀន ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១០:៣០នាទីព្រឹក នាថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ ... Read More »
រាជរដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ ។ ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ... Read More »
លោក ឃួង ស្រេង បញ្ជាឱ្យកងកម្លាំងសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រ
ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាឱ្យកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្ដចុះសម្អាតបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈថ្នាក់ដឹកនាំកំពុងគាំទ្រយ៉ាងខ្លាំង ពិសេសថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយ រីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។ ... Read More »
Lamine Yamal នឹងអវត្តមានជាមួយ Barcelona រហូតចប់រដូវកាលនេះតែអាចវិលត្រលប់មកវិញទាន់ World Cup
ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Lamine Yamal នឹងអវត្តមានក្នុងរដូវកាលដែលនៅសល់របស់ Barcelona ប៉ុន្តែត្រូវបានគេរំពឹងថានឹងមានភាពគ្រប់គ្រាន់សម្រាប់ការប្រកួត World Cup ។ កីឡាករវ័យ 18 ឆ្នាំរូបនេះបានរងរបួសសរសៃពួរនៅជើងឆ្វេងរបស់គាត់ កំឡុងពេលទទួលជ័យជម្នះ 1-0 លើក្រុម ... Read More »
នាវាផ្ទុកយន្តហោះអាមេរិក ១គ្រឿងទៀតទៅដល់តំបន់មជ្ឈិមបូព៌ា
អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ ថានាវាផ្ទុកយន្ដហោះចម្បាំង USS George H.W. Bush បានធ្វើដំណើរទៅដល់ តំបន់មជ្ឈិមបូព៌ាហើយ ... Read More »
អ៊ីរ៉ង់ «ដាក់មីនបន្ថែមទៀត» នៅច្រកសមុទ្រហ័រមូស
អន្តរជាតិ៖ មន្ត្រីអាមេរិកនិយាយថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានដាក់មីនបន្ថែមទៀតនៅច្រកសមុទ្រហ័រមូស ដែលជាការដាក់ពង្រាយលើកទីពីរចាប់តាំងពីជម្លោះបានចាប់ផ្តើម។ សារព័ត៌មាន Axios បានផ្សាយនៅថ្ងៃទី២៤ខែមេសា ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងប្រភពដែលស្គាល់ស្ថានភាពថា ទីក្រុងវ៉ាស៊ីនតោនបានរកឃើញកងកម្លាំងជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដាក់មីនបន្ថែមទៀតនៅច្រកសមុទ្រហ័រមូស ហើយកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងមានតួលេខជាក់លាក់នៃអាវុធដែលត្រូវបានដាក់ពង្រាយ។ ចលនានេះហាក់ដូចជាហេតុផលដែលប្រធានាធិបតី ... Read More »
លោកត្រាំ នឹងអញ្ជើញប្រធានាធិបតី ពូទីន ចូលរួមកិច្ចប្រជុំកំពូល G20
អន្តរជាតិ៖ សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ថា សហរដ្ឋអាមេរិកនឹងអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង ... Read More »
លោក Trump លើកឡើងអំពីលទ្ធភាពដែលសហរដ្ឋអាមេរិកប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ីរ៉ង់
អន្តរជាតិ៖ លោកប្រធានាធិបតី Donald Trump បានបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយអះអាងថាសហរដ្ឋអាមេរិកបាន “យកឈ្នះអ៊ីរ៉ង់តាមរបៀបធម្មតា” ហើយអាចបន្សាបទីក្រុងតេអេរ៉ង់ក្នុងរយៈពេលដ៏ខ្លី។ លោកប្រធានាធិបតី Trump បានបញ្ជាក់ថាទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារយ៉ាងខ្លាំងទៅលើទីក្រុងតេអេរ៉ង់តាមរបៀប “ធម្មតាទាំងស្រុង” ខណៈពេលដែលបដិសេធសំណួរអំពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយហៅវាថា “គួរឱ្យអស់សំណើច”។ ... Read More »
ជប៉ុនរកឃើញកម្រិតវិទ្យុសកម្ម «ខ្ពស់ខ្លាំង» នៅក្នុងរោងចក្ររ៉េអាក់ទ័រនុយក្លេអ៊ែរ
អន្តរជាតិ៖ នៅថ្ងៃទី 23 ខែមេសា ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតដែលបង្ហាញពីកម្រិតវិទ្យុសកម្ម «ខ្ពស់ខ្លាំង» នៅក្នុងរ៉េអាក់ទ័រលេខ 2 នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi។ នេះជាលើកដំបូងដែលក្រុមហ៊ុន TEPCO ... Read More »
អតីតមេដឹកនាំហ្វីលីពីន នឹងត្រូវឡើងតុលាការ ពីបទឃាតកម្មរាប់សិបករណី ក្នុងអំឡុងពេលលោកកាន់តំណែងជាអភិបាលក្រុង និងប្រធានាធិបតី
(AP) — ចៅក្រមនៅតុលាការព្រហ្មទណ្ឌអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីបទចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ចំពោះការបង្ក្រាបគ្រឿងញៀនដ៏សាហាវដែលលោកត្រូវបានចោទប្រកាន់ថាបានត្រួតពិនិត្យក្នុងអំឡុងពេលកាន់តំណែង។ គណៈកម្មការចៅក្រមបីរូបបានរកឃើញជាឯកច្ឆ័ន្ទថាមាន “មូលដ្ឋានសំខាន់ៗ” ដើម្បីជឿថាអតីតមេដឹកនាំរូបនេះទទួលខុសត្រូវចំពោះឃាតកម្មរាប់សិបករណី ដំបូងឡើយក្នុងនាមជាអភិបាលក្រុង Davao ភាគខាងត្បូងប្រទេសហ្វីលីពីន និងក្រោយមកនៅពេលដែលលោកជាប្រធានាធិបតី។ ... Read More »
ខ្លាឃ្មុំផេនដាឈ្មោះ“pingping” និង“fushuang”នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក
អន្តរជាតិ ៖ តាមដំណឹងរបស់សមាគមអភិរក្សសត្វព្រៃចិនបានឱ្យដឹងថា សមាគមនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហការសឹក្សាស្រាវជ្រាវអន្តរជាតិស្តីពីការការពារខ្លាឃ្មុំផេនដាជាមួយសូនសត្វក្រុងAtlantaនៃសហរដ្ឋអាមេរិក។ តាមការកំណត់នៃកិច្ចព្រមព្រៀង ខ្លាឃ្មុំផេនដាឈ្មោះ“pingping” (ឈ្មោល)និងខ្លាឃ្មុំផេនដាឈ្មោះ“fushuang” (ញី)នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការស្តីពីការអភិរក្សខ្លាឃ្មុំផេនដារយៈពេល១០ឆ្នាំ ក៏ដូចជាបន្ត“មនោសញ្ចេតនាខ្លាឃ្មុំផេនដា”រវាងប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិក៕ ប្រភព ៖ (CCFR) Read More »
ចៅក្រមសើបសួរ ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល នៅពន្ធនាគារខេត្តកំពត
ខេត្តកំពត ៖ មន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ដែលបានយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកកបណ្តាលអោយបែកក្បាល ត្រូវបានចៅក្រមសើបសួរ សេង ម៉ាឡាប ចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត ។ មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៏ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សំរាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត ... Read More »
នគរបាលខេត្តកណ្ដាលបង្ក្រាបក្រុមជួនសង្ស័យករណីហិង្សានៅក្នុងសួនឧស្សាហកម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ
ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបញ្ជាក់ជូនសាធារណជន ពាក់ព័ន្ធបណ្តាញសង្គមធ្វើការបង្ហោះផ្សព្វផ្សាយវីដេអូ ករណីហិង្សាដោយ ចេតនា(ទៅវិញទៅមក) ក្នុងសួនឧស្សាហ៍កម្ម Y7 ភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មានខាងលើរួច ... Read More »
ខឹងប្រពន្ធដើរលេងជាមួយប្ដីដើម កាប់របួសធ្ងន់រួចបង្ហូរសាំងម៉ូតូ ប្រុងដុតសម្លាប់ទាំងកូនៗចុង និងខ្លួនឯងទៀត
ភ្នំពេញ៖ បុរសម្នាក់បានទូរសព្ទសួរប្រពន្ធដែលទើបនិងសែនព្រេនជាមួយមួយគ្នាបានរយៈពេល៣ខែប៉ុណ្ណោះថា កំពុងនៅឯណា?ប្រពន្ធប្រាប់ថា កំពុងនៅជាមួយអតីតប្ដីដើម ជាហេតុធ្វើឲ្យបុរសនោះផ្ទុះភ្លើងប្រច័ណ្ឌនិងខឹងយ៉ាងខ្លាំង ។ លុះថ្ងៃបន្ទាប់ ខណៈប្រពន្ធកំពុងដេកក្នុងបន្ទប់ជួល បុរសនោះក៏បានយកកាំបិតបុ័ងតោកាប់ប្រហារនាងទាំងកំរោល ប៉ងសម្លាប់ចោល ប៉ុន្តែត្រូវបាន កូនៗរបស់នាង២នាក់រួមទាំងកូនប្រសារជួយទាន់ ទើបមិនស្លាប់ ប៉ុន្តែរងរបួសធ្ងន់ ។ ... Read More »
រដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក កេស្ទូទីស ប៊ូឌ្រីស រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋលីទុយអានី ... Read More »
អត្ថប្រយោជន៍នៃការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ចំពោះបុគ្គល និងសង្គម
ការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ជាភារកិច្ចដ៏មានសារៈសំខាន់មួយសម្រាប់ការពារ និងអភិវឌ្ឍប្រទេសជាតិ។ វាមិនត្រឹមតែជាការបំពេញកាតព្វកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជនផ្ទាល់ និងសង្គមទាំងមូលផងដែរ។ ជាដំបូង សម្រាប់យុវជន ការចូលរួមបំពេញកាតព្វកិច្ចយោធា អាចជួយបង្កើនវិន័យ និងការទទួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃ។ ជីវិតយោធាត្រូវការការគោរពវិន័យយ៉ាងតឹងរឹង ដូច្នេះវាធ្វើឲ្យយុវជនមានទម្លាប់ល្អ និងគោរពច្បាប់សង្គម។ លើសពីនេះ ... Read More »
តើលោក Trump ចង់មានន័យយ៉ាងណា នៅពេលដែលលោកព្រមានថា «កុំប្រញាប់ប្រញាល់ធ្វើបាបខ្ញុំ» នៅក្នុងប្រទេសអ៊ីរ៉ង់?
អន្តរជាតិ ៖ ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងព្យាយាមបញ្ចុះបញ្ចូលទស្សនិកជនសំខាន់ពីររូប គឺមេដឹកនាំអ៊ីរ៉ង់ និងប្រជាជនអាមេរិក ថាលោកជាអ្នកសម្រេចក្នុងសង្គ្រាម។ បញ្ហារបស់លោកគឺថា គ្មាននរណាម្នាក់អាចស្តាប់បានទេ។ ជាមួយនឹងសញ្ញាសម្គាល់ប្រាំបីសប្តាហ៍នៃសង្គ្រាមដែលជិតមកដល់នៅចុងសប្តាហ៍នេះ ភាពជាប់គាំងកំពុងកាន់តែតានតឹង ខណៈដែលអ៊ីរ៉ង់បង្កើនផលប៉ះពាល់ជាសកលយ៉ាងខ្លាំងជាមួយនឹងការបិទច្រកសមុទ្រហ័រមូស ហើយលោក ... Read More »
អភិបាលខេត្តពោធិ៍សាត់ ប្រគល់ប័ណ្ណកម្មសិទ្ធិជាង ៥ពាន់ប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីធានាសុវត្ថិភាពដីធ្លី និងការអភិវឌ្ឍ
ខេត្តពោធិ៍សាត់៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ... Read More »
លោក ទូច សុឃៈ៖ ក្រសួងមហាផ្ទៃ បង្គាប់ឱ្យនគរបាលស័ក្ដិ៥ ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចូលខ្លួនបំភ្លឺ និងធ្វើកំណត់ហេតុនៅអង្គភាព, អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចលើរឿងនេះ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។ លោក ទូច ... Read More »
ក្រុមក្មេងស្ទាវព្រួតដេញគុបរថយន្ត អាវតា នៅវត្តភ្នំ ប្រឈមជាប់ពន្ធនាគារម្នាក់ ពី២ទៅ៥ឆ្នាំ ពីបទ.ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
ភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបញ្ចប់ការ បើកការស៊ើបសួរលើសំណុំរឿងក្មេងស្ទាវទំនើងមួយក្រុមចំនួន១១ នាក់ សប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគុបរថយន្តអ្នកធ្វើដំណើរកំពុងបើកបរលើផ្លូវសាធារណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័ យដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបទ ... Read More »
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា-ចិន កត់សម្គាល់ថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រកបដោយមហិច្ឆតា
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាលចែកជូនជនរួមជាតិជ្រាបដូចតទៅ៖ ទី១. កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទី១ រវាងកម្ពុជានិងចិនដែលបានបើកធ្វើកាលពីថ្ងៃទី២២ ... Read More »
លោក លី ធុជ ស្នើឱ្យមូលនិធិចិន សម្រាប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យមូលនិធិចិនសម្រា ប់សន្តិភាពនិងការអភិវឌ្ឍ ពិចារណាក្នុងជួយគាំទ្រដល់ជនមានពិការភាព និងសហគមន៍ងាយរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយគ្មានបង្អង់ដៃឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយគ្មានបង្អង់ដៃឡើយ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford និងម៉ូតូ នៅក្រុងសែនមនោរម្យ បណ្តាលឱ្យយុវជន ២នាក់ ស្លាប់ភ្លាមៗ
ខេត្តមណ្ឌលគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ នៅលើផ្លូវជាតិលេខ៧៦ ត្រង់ចំណុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលបានឆក់យកជីវិតយុវជន ២នាក់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៧:១២នាទីព្រឹក រវាងរថយន្ត ... Read More »
លោមលី ធុជ ស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន
ភ្នំពេញ៖ លោក ទេសរដ្ឋមន្ដ្រី លី ធុជ បានស្នើសុំឱ្យប្រទេសអូស្រ្តាលីបន្តគាំទ្រដល់សកម្មភាពមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅមិនមានជនរងគ្រោះដោយសារមីន ។ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំបែបនេះ ... Read More »
អគ្គិភ័យឆេះឃ្លាំងជួសជុលរថយន្តនៅសង្កាត់ចោមចៅទី២ ឆេះរថយន្តមួយគ្រឿងម៉ូតូ២គ្រឿង
ភ្នំពេញ៖ ឃ្លាំងជួសជុលរថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ១១ និង១០នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែ មេសា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »
កម្ពុជា-ចិន ពិភាក្សាលើការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ AI និងបច្ចេកវិទ្យាដ្រូន នៅតាមសាកលវិទ្យាល័យ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត្យសភាចារ្យ ហង់ ជួនណារ៉ុងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច