សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មិនមែន គ្រាន់ តែជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃប៉ុណ្ណោះទេ តែជាការបក ស្រាយ យ៉ាងច្បាស់អំពីជំហរច្បាប់អន្តរជាតិរបស់កម្ពុជា និងជាការរំលឹកអំពីមូលហេតុដែលថៃកំពុងយកមកធ្វើ ជា លេសដើម្បីចង់ពន្យារពេលការចរចាព្រំដែនគោក។ ចំណុចស្នូលនៃការជជែកវែកញែកពេលនេះ គឺការអះអាងរបស់ភាគីថៃថា ការដែលកម្ពុជាបានដំណើរការ យន្តការផ្សះផ្សាដោយបង្ខំ ... Read More »
រថយន្តដឹកទំនិញធុនធ្ងន់ បុករះលើស្ពានព្រែកតាមាក់ បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ ៣នាក់
ខេត្តកណ្ដាល៖ រថយន្តដឹកទំនិញធុនធ្ងន់១គ្រឿង ខណៈកំពុងបើកចុះពីស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបុករះរថយន្តសាំយ៉ុង ១គ្រឿង និងម៉ូតូ១គ្រឿង បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗចំនួន ៣នាក់ និងរបួសធ្ងន់ ៣នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលារសៀលថ្ងៃទី២១ ខែកក្កដា ... Read More »
ទស្សនៈមិត្តអ្នកអាន៖ ថៃកំពុងប្រើល្បិចពន្យារពេលកាន់កាប់ទឹកដីខ្មែរបញ្ហាព្រំដែនគោករវាងកម្ពុជា
បញ្ហាព្រំដែនគោករវាងកម្ពុជា និងថៃ ក្នុងរយៈពេលចុងក្រោយនេះ បានក្លាយជាចំណុចដ៏រសើបមួយ និងឆ្លុះបញ្ចាំងឲ្យឃើញពីកលល្បិចការទូតដ៏ទំនើងរបស់ភាគីថៃ។ ទោះបីភាគីទាំងពីរមានការព្រមព្រៀងជាមួយគ្នាច្រើនលើកច្រើនសារ រួមទាំងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ភាគីថៃនៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្របង្កើតលេស ដើម្បីបង្អាក់ដំណើរការកំណត់ខ័ណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ ឲ្យអូសបន្លាយ ... Read More »
Update៖ សងសឹកខុសមនុស្ស! យកកណ្ដៀវគប់មុតជាប់ខ្នងនារីម្នាក់យ៉ាងរន្ធត់ ចុងក្រោយជនដៃដល់ត្រូវសមត្ថកិច្ចតាមក្របួចជាប់
ខេត្តកណ្តាល៖ នារីម្នាក់ត្រូវបានជនសង្ស័យយកកណ្ដៀវគប់មុតដោតជាប់នឹងខ្នងបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវនៅពេលយប់ ដោយសារតែក្រុមជនដៃដល់មានការយល់ច្រឡំ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីម៉ោង២២និង២០នាទី នៅចំណុចផ្លូវលំជិតវត្តខន្តី ស្ថិតក្នុងភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ក្រោយកើតហេតុ កម្លាំងនគរបាលបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ កាលពីថ្ងៃទី២០ ខែកក្កដា ... Read More »
មន្ត្រីចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ១រូប ទទួលមរណភាពហើយ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ កាល៣ថ្ងៃមុន
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ត្រីសាន សាន់នី នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានទទួលមរណភាពហើយ បន្ទាប់ពីបានរងរបួសធ្ងន់ធ្ងរក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបានកើតឡើងកាលពីវេលាម៉ោង ៩:៤៣នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ... Read More »
សមត្ថកិច្ចសហការគ្នាចាប់ជនដៃដល់សម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់១កន្លែង នៅសង្កាត់ស្ទឹងមានជ័យទី១ កាលពី៣ថ្ងៃមុន
ភ្នំពេញ៖ ឃាតកដែលបានខ្ទប់ដង្ហើមសម្លាប់ស្ត្រីម្នាក់បន្ទាប់ពីរួមភេទរួចនៅផ្ទះសំណាក់គ្រួសារត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ងាននគរបាល រាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចផ្លូវលំ មុខឃ្លាំងដាក់ឡានVTS ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »
កិច្ចសន្ទនាយុទ្ធសាស្ត្ររុស្ស៊ី-កូរ៉េខាងជើងលើកទីបីសម្រេចបានការឯកភាពគ្នាលើបញ្ហាទាំងអស់
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក ស្រី Choe Son Hui បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទីបីរបស់ពួកគេនៅទីក្រុងមូស្គូ ដោយផ្តោតលើវិធានការដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់រួមគ្នា។ សារព័ត៌មាន AFP ... Read More »
ក្រុមហ៊ូធីប្រកាសបិទផ្លូវសមុទ្ររបស់អារ៉ាប៊ីសាអូឌីត អាចមានសមរភូមិថ្មី១ទៀតកើតឡើង
នៅថ្ងៃទី 21 ខែកក្កដា កងកម្លាំងហ៊ូធីនៅយេម៉ែនបានប្រកាសពីការដាក់ «ការបិទផ្លូវសមុទ្រ» លើអារ៉ាប៊ីសាអូឌីត ដែលជាចលនាមួយដែលត្រូវបានគេមើលឃើញថាជាការបើករណសិរ្សថ្មីមួយ ចំពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាន់តែកើនឡើង និងជំរុញទីផ្សារថាមពលពិភពលោកឱ្យធ្លាក់ចូលទៅក្នុងអស្ថិរភាពថ្មី។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បានថ្កោលទោសនូវអ្វីដែលខ្លួនចាត់ទុកថា ជាការចោទប្រកាន់ខុសច្បាប់ពីសំណាក់ក្រុមហ៊ូទី ដែលថាអារ៉ាប៊ីសាអូឌីតកំពុងឡោមព័ទ្ធប្រជាជនយេម៉ែន ... Read More »
រញ្ជួយដីលើកទីពីរនៅប្រទេសប៉េរូ យ៉ាងហោចណាស់មានមនុស្ស ៦ នាក់ស្លាប់ និង ២១ នាក់រងរបួស
មន្ត្រីប៉េរូ បានបញ្ចាក់ថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ និង ២១ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរញ្ជួយដីពីរលើកជាប់ៗគ្នាបានរញ្ជួយតំបន់ភ្នំមួយនៃប្រទេសប៉េរូកាលពីចុងសប្តាហ៍ ។ មជ្ឈមណ្ឌលរញ្ជួយដីជាតិប៉េរូបានប្រកាសនៅថ្ងៃទី ១៩ ខែកក្កដា (ម៉ោងក្នុងស្រុក) ថា ... Read More »
យោធាអាមេរិកប្រកាសពីអ្នកស្លាប់ និងរបួសក្នុងជម្លោះជាមួយអ៊ីរ៉ង់
មន្ទីរបញ្ចកោណបានបញ្ជាក់ថា ទាហានអាមេរិកជិត ១០០ នាក់បានរងរបួសក្នុងជម្លោះជាមួយអ៊ីរ៉ង់រយៈពេលពីរសប្តាហ៍។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃទី ២០ ខែកក្កដា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយថា ទាហានអាមេរិកជិត ១០០ នាក់បានរងរបួសក្នុងកម្រិតផ្សេងៗគ្នាចាប់តាំងពីថ្ងៃទី ... Read More »
Lionel Messi អរគុណអ្នកគាំទ្រអាហ្សង់ទីន៖ «របួសផ្លូវចិត្តនេះត្រូវការពេលវេលាដើម្បីជាសះស្បើយ»
បន្ទាប់ពីការប្រកួត World Cup ដែលអាចជាការប្រកួតចុងក្រោយរបស់ខ្លួន Lionel Messi បានស្រក់ទឹកភ្នែកនៅលើទីលាន កាលពីថ្ងៃអាទិត្យ នៅទីក្រុង East Rutherford រដ្ឋ New Jersey បន្ទាប់ពីខកខានឱកាសដឹកនាំអាហ្សង់ទីនឈ្នះជើងឯក ... Read More »
សមត្ថកិច្ចខេត្តកំពត និងខេត្តប៉ៃលិន ស្រាវជ្រាវឃាត់ខ្លួនម្តាយ-កូន ០២នាក់ ករណីHack Facebook បោកប្រាក់ជិត ១០លានរៀល
ខេត្តកំពត÷ យោងតាមប្រភពពីស្នងការនគរបាលខេត្ត កំពត ដែលបានដកស្រង់ការសួរចម្លើយពីការិយាល័យជំនាញបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២៦នេះ បានឱ្យដឹងថា ជនសង្ស័យជាស្ត្រី ០២នាក់ម្តាយ -កូន ដែលជាប់ពាក់ពន្ធ័បទល្មើស ... Read More »
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បណ្ដេញជនបរទេសខុសច្បាប់ ៩៣២នាក់ ចេញពីប្រទេស ក្នុងនោះមាន ២៣សញ្ជាតិ និងពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scams
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ... Read More »
សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ រកឃើញអ្នកឆ្លងថ្មី ០៣នាក់, មានអ្នកជាសះស្បើយ ០២នាក់ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០៣នាក់, មានអ្នកជាសះស្បើយ ០២នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា ... Read More »
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សារីកចម្រើន និងសិស្ស-និស្សិតកាន់តែមានសមត្ថភាព
ខេត្តសៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានថ្លែងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំទាំងអស់ ព្រមទាំងគ្រឹះស្ថានអប់រំរដ្ឋ ... Read More »
សម្តេចធិបតី ៖ តើអ្វីជាគោលដៅចម្បងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់ទីផ្សារការងារសម័យទំនើប?
ខេត្តសៀមរាប ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងនាមជាប្រទេសតូច កម្ពុជាត្រូវទទួលស្គាល់ «គម្លាតបច្ចេកវិទ្យា» ដែលប្រទេសមួយចំនួនបានដើរលឿនជាង ដូចនេះដើម្បីទាញយកលំហូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបមកអភិវឌ្ឍជាតិ កម្ពុជាចាំបាច់ត្រូវចូលរួម ... Read More »
សហរដ្ឋអាមេរិកដាក់ពន្ធថ្មី 50% លើទំនិញកាណាដាតម្លៃ 20 ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធនាំចូល 50% លើទំនិញជាច្រើនប្រភេទពីប្រទេសកាណាដា កាលពីថ្ងៃចន្ទ ដោយសាររដ្ឋបាលអាមេរិកចោទថា កាណាដាបានអនុវត្តគោលនយោបាយមិនស្មើភាពចំពោះរថយន្ត ស្រា និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក។ វិធានការនេះអាចបង្កើនភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោក។ ពន្ធថ្មីនេះគ្របដណ្តប់លើទំនិញជាច្រើន រួមមាន ... Read More »
ស្ត្រីម្នាក់បាត់ម៉ូតូនៅម្តុំផ្សារតូច ទួលសង្កែ ឆែក GPS ឃើញលោតនៅម្តុំឃ្លាំងរំសេវ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយស្វែងរកដែរ តែរកមិនឃើញ
ភ្នំពេញ ៖ ស្ត្រីម្នាក់បាត់ម៉ូតូ១គ្រឿងហុងដាឌ្រីម សេរីឆ្នាំ២០២៥ នៅម្តុំផ្សារតូច ទួលសង្កែ ហើយរកតាមប្រព័ន្ធGPS ឃើញលោតនៅម្តុំឃ្លាំងរំសេវ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែរកមិនឃើញនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ... Read More »
នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ដែលបានជិះម៉ូតូលឿនៗក្នុងភូមិសាស្ត្រក្រុងស្វាយរៀង យកមក អប់រំ
ខេត្តស្វាយរៀង:នគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនមនុស្សប្រុសស្រី ១២នាក់ដែលបានជិះម៉ូតូលឿនៗក្នុងភូមិសាស្ត្រក្រុងស្វាយរៀង យកមក អប់រំនិងហៅអាណាព្យាបាលមកធ្វើការធានា។ នគរបាលក្រុងស្វាយរៀង បានអោយដឹងថា កាលពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ... Read More »
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាបូបដែលមានខ្សែកនិងលុយ១០០ដុល្លារ
ភ្នំពេញ÷មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ខែកក្កដានេះថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២១:៤០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១នាក់ពីករណីលួច(លួចយកកាបូបដៃពណ៌ខ្មៅចំនួន ០១ក្នុងកាបូបមានខ្សែកប្លាទីន១ខ្សែទម្ងន់ជី និងលុយដុល្លារចំនួន១០០$ (មួយរយដុល្លារសហរដ្ឋអាមេរិក) ស្រាវជ្រាវឃាត់នៅចំណុចហាងកាហ្វេ Nova Coffe ... Read More »
សមត្ថកិច្ចរុះរើរបាំងស្បៃមុង ៤៥០ម៉ែត្រ និងលែងត្រីជាង ១០គីឡូក្រាមចូលទន្លេវិញ
ខេត្តកំពង់ធំ៖ កម្លាំងជំនាញចម្រុះក្នុងខេត្តកំពង់ធំ បន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបកាលពីម្សិលមិញបាន រុះរើ និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន ព្រមទាំងចាក់លែងត្រីចម្រុះជាង ១០គីឡូក្រាមចូលទន្លេវិញ ដើម្បីការពារធនធានមច្ឆជាតិក្នុងរដូវបិទនេសាទ ប្រតិបត្តិការនេះដឹកនាំដោយលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ... Read More »
នគរបាលស្រុកស្អាងជនសង្ស័យញៀនថ្នាំម្នាក់ក្នុង ចំណោមពីរនាក់ដែលប្រើអំពើហិង្សាលើជនរងគ្រោះ
ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Kog Sophea ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារថា៖ មិនដឹងជាគាត់មានរឿងអ្វីទេ បានជាមានកាំបិតផ្គាក់ជាប់ខ្លួនអញ្ចឹង សាហាវណាស់ គួរឲ្យខ្លាច ប្រភពពីបងប្អូនប្រជាពលរដ្ឌ គាត់ថតទុកជាភស្តុតាង ... Read More »
ស្រវឹងស្រាបើករថយន្តរ៉េចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលបើកម៉ូតូសណ្តោងរុឺម៉កដឹកបន្លែយកទៅលក់ត្រូវរថយន្តម៉ាកកាមរីមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងរ៉េចង្កូតជ្រុលទៅបុកចំពីមុខពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតឈានចូលទៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរុឺម៉កដឹកបន្លែមួយគ្រឿងបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក camry ពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2Y-7267 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាស់គ្នាពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏រ៉េចង្កូតមកខាងឆ្វេងដៃចូលគន្លងផ្លូវជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉កចំពីមុខពេញទំហឹងបណ្ដាលឲ្យអ្នកបើកបររុឺម៉ករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ... Read More »
អ្នកនាំពាក្យ៖ មន្ត្រីកម្ពុជាប្រចាំនៅប្រទេសថៃបាននិងកំពុងតាមដានជាមួយអាជ្ញាធរថៃជុំវិញការបាត់ខ្លួនពលករខ្មែរពេលចុះទូកនេសាទនៅសមុទ្រថៃ
ភ្នំពេញ៖ មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំ ប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃ យ៉ាងជិតស្និទ្ធដើម្បីជួយសង្រ្គោះនិងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ... Read More »
ក្រសួងធនធានទឹក៖ ថ្ងៃនេះ នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ខណៈសម្ពាធទាបដែលគ្របដណ្តប់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក ... Read More »
អាជ្ញាធរស្រុកអណ្តូងមាស ចុះបង្ក្រាបករណីធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង
ខេត្តរតនគិរី ៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាសដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពស្រុកអណ្តូងមាស នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ... Read More »
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ
ខេត្តប៉ៃលិន៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ... Read More »
ព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ចំនួន ១.៥០០នាក់នៃនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ
ខេត្តសៀមរាប÷សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីចំនួន ១.៥០០នាក់នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ ... Read More »
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ... Read More »
ជនសង្ស័យជាជនជាតិថៃ៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច