ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះមហាក្សត្រថៃដែលសោយទិវង្គតមានទ្រព្យសម្បត្តិប៉ុន្មាន?

ប្រទេសថៃ៖ របាយការណ៍កាលពីឆ្នាំ ២០១១កន្លងទៅបានបង្ហាញថា ព្រះមហា ក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ដែល ត្រូវបានគេស្គាល់ថា ជាព្រះបាទរាមាទី៩ នោះមានទ្រព្យសម្បតិ្តសរុបគិតតម្លៃជាទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារ។ នេះ បើយោងតាមប្រភពពីទស្សនាវដ្តី Forbes ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញរបស់ ... Read More »

សាលាក្តីខ្មែរក្រហមនឹងប្រកាសសាលដីកាសំណុំរឿង នួន ជា,ខៀវ សំផន ថ្ងៃទី២៣វិច្ឆិកា

ភ្នំពេញ ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងប្រកាសសាលដីកាស្ថាពរលើសំណុំ រឿង០០២/០១ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦។ នេះគឺជាការបញ្ជាក់ របស់លោក ... Read More »

ការសោយទិវង្គតរបស់ព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដេត គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាបានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចំពោះការសោយព្រះទិវង្គតរបស់ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ ជាទីគោរពស្រឡាញ់បំផុតរបស់ថៃ ។ សាររំលែកទុក្ខរបស់សម្តេចតេជោផ្ញើ ... Read More »

អាច្រមក់១៥ឆ្នាំល្បួងកុមារី១១ឆ្នាំទៅរំលោភនៅក្នុងគុម្ពោតព្រៃពេលនាងសុំស្ទូចត្រីជាមួយ

ខេត្តកណ្តាល៖ ក្មេងប្រុសមិនទាន់ ជ្រុះពន្លៃពីក្បាលម្នាក់បានល្បួងកុមារី ម្នាក់យកទៅចាប់រំលោភក្នុងគុម្ពោតព្រៃ រហូតបានសម្រេចតែក្រោយកើតហេតុត្រូវបានអាណា ព្យាបាលកុមារីរងគ្រោះប្តឹងឲ្យសមត្ថកិច្ច ចាប់ខ្លួន ។ ករណីនេះបានកើតឡើងកាលពីវេលា ម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ នៅភូមិអូរស្លាត ឃុំភ្នំបាត ... Read More »

សម្តេចតេជោអរគុណរដ្ឋាភិបាលចិនលុបបំណុល៦០០លានយ័នដែលកម្ពុជាជំពាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជាបានថ្លែងអំណរគុណប្រទេសមហាអំណាចចិនដែលបានលុបបំណុល៦០០ លានយ័នពីកម្ពុជាហើយបន្តជួយកសាង និងអភិវឌ្ឍប្រទេសនេះឲ្យកាន់តែរីកចម្រើនលឿនទៅមុខទៀត។ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ។ ការថ្លែងអំណរគុណដល់ប្រទេសមហាយក្សចិននេះបានធ្វើឡើងក្រោយពីរដ្ឋាភិបាលចិនបានសម្រេចលុបបំណុល៦០០លានយ័នដែលកម្ពុជាបានខ្ចីដើម្បីអភិវឌ្ឍប្រទេសកាលពីឆ្នាំ២០១៥ ... Read More »

ចិនប្រតិកម្មយ៉ាងខ្លាំង ក្រោយផ្តល់ពានរង្វាល់សិទ្ធិមនុស្សឲ្យជនជាតិ អ៊ុយហ្គូ័រ

ជនជាតិភាគតិច អ៊ុយហ្គូ័រ នៅក្នុងខេត្តស៊ីនជាំង ប្រទេសចិន ត្រូវបានរដ្ឋាភិបាលតាមដានយ៉ាងយកចិត្តទុកដាក់ ហើយចាត់ទុកថា ជាក្រុមភេរវករទៅទៀត ដោយសារតែក្រុមនេះ មានសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ហើយទាមទារផ្តាច់ខ្លួនជាតំបន់ស្វយ័ត ដោយសារតែទីនោះ មានជនជាតិអ៊ុយហ្គូ័រកាន់សាសនាអិស្លាមភាគច្រើនរស់នៅ ។ នៅពេលនេះ ចិនបានបង្ហញការខឹងសម្បាយ៉ាងខ្លាំងក្រោយពេល ... Read More »

ផ្ទុះកំប៉ុងហ្គាសឆាមឆេះតូបលក់ឥវ៉ាន់ និងរបួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងសម្ភារយ៉ាងច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀត ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងតែម្តង ដោយសារផ្ទុះកំប៉ុងហ្គាសរាលឆាបឆេះ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតូបលក់ឥវ៉ាន់ ស្ថិតក្នុងភូមិក្នុងភូមិថ្មី ឃុំស្រែស្តុក ស្រកុកណ្តៀង ខេត្តពោធិ៍សាត់ ... Read More »

ថៃចាប់ខ្លួនមនុស្ស៤៤នាក់ សង្ស័យឡើងគម្រោងវាយប្រហារគ្រាប់បែកនៅបាងកក

រដ្ឋាភិបាលថៃបានចាប់ខ្លួនយុវជន៤៤នាក់ មកពីតំបន់ភាគខាងត្បូងប្រទេស ដោយសង្ស័យថា បានឡើងគម្រោងវាយប្រហារទៅលើទីក្រុងបាងកក ។ កាលពីថ្ងៃទី១៣ ខែតុលា យុវជនម្នាក់ឈ្មោះ Sulhan Beeting សមាជិក្រុមនិស្សិតបំបែកខ្លួន PNYS បានធ្វើសកម្មភាពនៅតំបន់ភាគខាងត្បូង ប្រទេសថៃ បានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលធនាគារនីហរ័ណអាហរ័ណចិន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ លោកស្រី Hu Xiaolian ប្រធានក្រុមប្រឹក្សាភិបាលធនាគារនីហរ័ណអាហរ័ណ នៃប្រទេសចិន ចូលជួបសម្តែងការគួរសម ... Read More »

អង្គការសហប្រជាជាតិតែងតាំងជាផ្លូវការអគ្គលេខាធិការថ្មី

សារព័ត៌មានBBC នៅថ្ងៃទី១៤ ខែតុលា បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល លោក Antonio Guterres អាយុ៦៧ឆ្នាំ បានតែងតាំងជាអគ្គលេខាធិការអង្គការសហប្រជាជាតិជាផ្លូវការហើយ ។ លោក Antonio Guterres និងឡើងកាន់តំណែង ... Read More »

តុលាការឪឧក្រិដ្ឋកម្មអន្តរជាតិ ព្រមានហ្វីលីពីន

តុលាការឧក្រិដ្ឋអន្តរជាតិ ICC អាចនឹងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចោទប្រកាន់ទៅលើប្រធានាធិបតីហ្វីលីពីន លោក ឌូទឺទេរ ពីបទសម្លាប់រង្គាល ក្រៅប្រព័ន្ធតុលាការ នៅក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀនរបស់លោក ក្នុងរយៈពេល៣ខែ នៃការកាន់អំណាច បានសម្លាប់មនុស្សជិត៤ពាន់នាក់ ។ ពលរដ្ឋហ្វីលីពីន ជិត៤០០០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ... Read More »

ក្រុមភែរវកម្ម IS កាត់ដៃមនុស្សពីរនាក់ដែលលួចទ្រព្យគេនៅកណ្តាលទីប្រជុំជន

នេះជាទិដ្ឋភាពដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ក្រោយពេលដែល ក្រុមIS ប្រើប្រាស់កាំបិតនិង ញញួរកាត់ដៃបុរសពីរនាក់ពីបទលួចគេ ។ សកម្មភាពខាងលើកើតឡើងនៅទីក្រុង Abu Kamal ជាទីក្រុង មួយស្ថិតនៅភាគខាងកើតប្រទេសស៊ីរី ជាប់ព្រំដែនប្រទេសអីរ៉ាក់ ។ ... Read More »

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីរបស់តុលាការ ពាក់ព័ន្ធករណីរំលោភសេពសន្ធវៈ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ គេចខ្លួនអស់រយៈពេលជិត១០ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ រំលោភសេពសន្ធវៈ។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ០៣ ជាន់ទី៦ អាគាទី៨ ... Read More »

ជនសង្សយ័២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបខណៈរក្សាទុក និងចែកចាយថ្នាំញៀន

ខេត្តកំពង់ឆ្នាំង៖ ជនសង្សយ័២នាក់ ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ត្រូវបានសមត្ថកិច្ចការិយាលយ័ប្រឆាំងគ្រឿងញៀ នៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបាន ខណៈដែលគេកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់ ។ ហេតុការណ៍បង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៩និង២០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវកែងផ្ទះសំណាក់សាន់ដេរ១ ... Read More »

ជនរងគ្រោះប្តឹងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំងពីបទដោះលែងជនដៃដល់

ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដោយសារអំពើរហិង្សាមួយ ដែលបង្កឡើងដោយក្រុមក្មេងស្ទាវមួយក្រុម បានសំដែងនូវការមិនសប្បាយចិត្ត និង បានធ្វើពាក្យបណ្តឹងមួយ ប្តឹងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំងម្នាក់ ឈ្មោះ លីវ ទ្រី ទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោយពីដោះលែងជនដៃដល់ ។ ... Read More »

ក្មេងប្រុស ស្រី៣នាក់បាត់បង់ជីវិត ដោយសារលង់ទឹក ខណៈឪពុកម្តាយភ្លេចខ្លួនមួយផ្លែត

ខេត្តសៀមរាប៖ ក្មេងប្រុស ស្រីចំនួន៣នាក់ ដែលជាសិស្សសាលា បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅអាងស្ដុកទឹកកមួយកន្លែង ស្ថិតនៅស្រុកស្រីស្នំ ខេត្ដសៀមរាប ក្នុងនោះមាន២នាក់ជាបងប្អូនបង្កើត ខណៈដែលឪពុកម្ដាយភ្លេចខ្លួនមួយប៉ព្រិចភ្នែក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ត្រូវថ្ងៃទី១៣ ... Read More »

មកពីខេត្តសៀមរាបដល់ក្រុងភ្នំពេញដើម្បីស្វែងរកកូន តែរកមិនឃើញ

ភ្នំពេញ៖ លោកអ៊ុំម្នាក់ ដើររកកូនពីខេត្តសៀមរាប មកភ្នំពេញតែរកមិនឃើញ ក៏មកអង្គុយនៅមុខផ្ទះប្រជាពលរដ្ឋហើយ ត្រូវបានលោកមេភូមិត្រពាំងពោធិ៍នាំទៅសម្រាក់នៅសាលាសង្កាត់ កាលពីវេលាម៉ោង៩និង២០យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ... Read More »

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាចុះជួបសំណេះសំណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពូជាខណ្ឌមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ សាលាខណ្ឌមានជ័យបានរៀបចំពិធីសំណេះ សំណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា របស់ខ្លួនដែលទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក គីម រិទី្ធ ប្រធានសហភាពសហព័ន្ធយុវជនខេត្តកណ្តាល លោក ... Read More »

ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាផ្តល់ទេយ្យទានដល់អនុសា ខាកាកបាទក្រហមខណ្ឌឫស្សីកែវ

ភ្នំពេញ ៖ លោកជា ពិសី អភិបាលខណ្ឌ ឫស្សីកែវនិងជាអនុប្រធានសាខាកាកក្រហមខណ្ឌឫស្សីកែវបានថ្លែងទៅកាន់ ព្រះតេជព្រះគុណ ខឹម សម្បត្តិ ដោយ បញ្ជាក់ថា រាល់ទេយ្យទានទាំងអស់ដែល ព្រះអង្គបានប្រគល់ជូនដល់អនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ក្នុង ... Read More »

អ្នកដាក់លបម្នាក់ប្រទះឃើញសាកសពក្នុងទឹកបឹង

ខេត្តពោធិ៍សាត់ ៖ បុរសអ្នកដាក់លបម្នាក់ឈ្មោះ ជឹម ឃ្នី អាយុ ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រង់ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប្រទះឃើញសាកសពបុរសម្នាក់នៅក្នុងទឹកបឹង ខណៈគាត់ទៅដាក់លបត្រង់ចំណុចទឹកបឹងកើតហេតុ ។ ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ ... Read More »

យុវជនបែកថ្នាំម្នាក់បានចូលក្នុងផ្ទះយកសម្ភារដុតបំផ្លាញចោល​ ត្រូវបានអ្នកផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ចវៃខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មខណ្ឌដង្កោ បានឃាត់ខ្លួនយុវជនបែកថ្នាំម្នាក់ ក្រោយពីចូលក្នុងផ្ទះយកសំភារះដុត តែសំណាងល្អខូចខាតបន្តិចបន្ទួច។ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនបង្កហេតុខាងលើមានឈ្មោះ វ៉ាន់ ... Read More »

វាយប្លន់យកម៉ូតូនៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ សមត្ថកិច្ចសង្ស័យលេងល្បិច

ភ្នំពេញ៖ យុវជន២នាក់ ជាជនរងគ្រោះ ក្នុងករណីវាយប្លន់យក១គ្រឿង ម៉ាកនិក ពណ៌ផ្កាឈូក កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយស្ថានីយប្រេងតូតាល ផ្លូវលំបេតុង ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃស្រុកមង្គលបូរី ក្នុងចំណោម១៣ឃុំ មាន៧ឃុំប្រឈមនឹងទឹកលិចស្រូវស្រាល

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករនៅស្រុកមង្គលបូរី បាននាំគ្នាលើកឡើងថា ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃ ក្នុងចំណោម១៣ឃុំ មាន៧ឃុំ ប្រឈមនឹងទឹកលិចស្រូវស្រាល(ធ្វើលើកទី២) ។ លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីបានប្រាប់ថា នៅស្រុកមង្គលបូរីមាន១៣ឃុំ តែរយៈពេលប៉ុន្មានថ្ងៃនេះ ដោយភ្លៀងធ្លាក់ជាប់ៗគ្នា ... Read More »

ឯកសារចំនួន៣១ ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិននៅកម្ពុជា

  ភ្នំពេញ៖ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦–កិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នា និងលិខិតប្ដូរសារ ចំនួន៣១ ត្រូវបានចុះហត្ថលេខានារាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន​ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវរថភ្លើងក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណៈដែលជនសង្ស័យ២នាក់នោះជិះម៉ូតូឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងល្បាត ដោយមានការសង្ស័យ កម្លាំងឃាត់ឆែកឆេររកឃើញថ្នាំញៀនជាប់ខ្លួនក៏ចាប់ខ្លួនតែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី១៣ ... Read More »

ព្រឹកថ្ងៃដំបូងដែលពលរដ្ឋថៃ មិនមានព្រះមហាក្សត្រភូមិប៊ុល

នៅព្រឹកថ្ងៃទី១៤ ខែតុលា ជាថ្ងៃដំបូងក្នុងរយៈពេល៧០ឆ្នាំកន្លងមក ដែលពលរដ្ឋថៃភ្ញាក់ពីដេក ដោយមានអារម្មណ៍ខ្វល់ខ្វាល ដោយសារតែពួកគត់មិនមានព្រះមហាក្សត្រទៀតឡើយ ក្នុងពេលដ៏ខ្លីនេះ ។ តាមសារព័ត៌មានរ៉យទ័រផ្សព្វផ្សាយថា ការបាត់បង់នោះ គឺជារឿងធំធេងសម្រាប់ពលរដ្ឋថៃទាំងមូល ដោយក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ព្រះមហាក្សត្រថៃ ដូចជាឪពុកបង្កើតមិនអាចខ្វះបាន ដែលជាសេ្តចដឹកនាំប្រទេសថៃឆ្ពោះទៅកាន់ភាពរីកចម្រើនយ៉ាងខ្លាំង ... Read More »

បុរសម្នាក់ដេញវាយឪពុកម្តាយនិងបងប្អូនឲ្យចេញពីផ្ទះរួចចូលទៅចង.កនៅក្នុងបន្ទប់

ខេត្តកណ្តាលៈ បុរសម្នាក់មានជម្ងៃសសៃប្រសាទប្រចាំកាយបានធ្វើសកម្មភាពដេញវាយឪពុកម្តាយ និងបងប្អូនឲ្យចេញពីផ្ទះ រួចចូលទៅក្នុងបន្ទប់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៧០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលទានអាហារមិត្តភាពពេលព្រឹកជាមួយលោកប្រធានាធិបតីចិន Xi Jinping

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា វេលាម៉ោង ៨និង៣០ព្រឹក សម្តេចតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីចិន Xi Jinping បានអញ្ជើញស្រស់ស្រូបអាហារមិត្ត ភាពពេលព្រឹកជាមួយគ្នា នៅសណ្ឋាគារ ... Read More »

មន្ទីសង្គមកិច្ចអតីត:យុវទ្ធជននឹងយុវនិតិសម្បទារខេត្ត រតនគិរី ប្រារព្វទិវាមនុស្សចាស់កម្ពុជា នឹងមនុស្សចាស់ អន្តជាតិ១ តុលា ឆ្នាំ២០១៦

ខេត្តរតនគិរី៖ បានលើកឡើងពីការប្រារព្វទិវានេះថា ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៍មានប្រសិទ្ធិភាព សំដៅលើកស្ទួយ សុខុមាលភាពមនុស្សចាស់ ឲ្យប្រសើរឡើង ហើយទិវានេះក៍បានបង្ហាញពីតួនាទីដ៍សំខាន់ របស់មនុស្សចាស់ នៅក្នុងសង្គម ជាបុព្វការិជនដែលបង្កើតធនធានដ៍មានសារ:ប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹងនឹងបទពីសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។ មនុស្សចាស់គឺជាធនធានដ៍មានសារ:សំខាន់បំផុត លោកបានផ្តល់នូវចំណេះដឹង នឹងផ្ទេរនូវបទពីសោធន៍ដ៍ច្រើនលើសលប់ សំរាប់មនុស្សជំនាន់ក្រោយៗ ... Read More »

បង្ក្រាបមេក្លោងគ្រឿងញៀន​២នាក់នៅសីហនុ ដកហូតថ្នាំ៤៩កញ្ចប់

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានបង្ក្រាបមេក្លោងគ្រឿងញៀន២នាក់នៅសីហនុ និងដកហូតវត្ថុតាងថ្នាំញៀន៤៩កញ្ចប់ ។ ករណីនេះកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវអូរ១ ស្ថិតក្នុងភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ណាំ ... Read More »