ព័ត៌មានទាន់ហេតុការណ៍៖
'

កិច្ចប្រជុំរវាងអ្នកសារព័ត៌មានជាមួយគណៈអភិបាលខេត្តកំពង់ធំដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៧ និងការពិសារបាយជុំគ្នា

ខេត្តកំពង់ធំៈ នៅរសៀលថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានអញ្ចើញ អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ មានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ ... Read More »

ម៉ូតូកង់បី បើកគៀររថយន្តហាយឡែនឌ័រពីមុខឲ្យជ្រុះកាង ហើយជ្រុលទៅបុកគូទរថយន្តម៉ាស្ដាពីក្រោយបណ្ដាលឲ្យបែកស្ទុបទៀត

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូកង់បីទៅប្រជ្រៀត ខណៈដែលផ្លូវកំពុងចង្អៀត បណ្ដាលឲ្យជ្រុលចង្កូតទៅគៀរនឹងគូទរថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវរដ្ឋសភា កែងនិងផ្លូវព្រះសីហនុ ខាងត្បួងជាប់រង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ៖ ចាត់ការអ្នក ឈរទិញត្រួតពិនិត្យដេប៉ូឈើឃ្លាំងស្តុកឈើ និងសិប្បកម្មខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តពោធិ៍ សាត់លោក ម៉ៅ ធនិន បានដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ ... Read More »

នាយករដ្ឋមន្ត្រីស្រស់សង្ហារបំផុតលើពិភពលោកធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក

នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ជាមេដឹកនាំដែលមានទស្សនៈ អាចនិយាយបានថាផ្ទុយទាំងស្រុងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ បានបំពេញ ទស្សនកិច្ចទៅកាន់សេតវិមានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ដើម្បីបង្កើនទំនាក់ទំនង ទ្វេភាគី ពិសេសលើវិស័យពាណិជ្ជកម្ម។ សារព័ត៌មាន AP ... Read More »

ដើម្បីរារាំងអាមេរិក បំផ្លាញការពង្រីកអំណាច ចិនទុកឲ្យកូរ៉េខាងជើង មានឱកាសផលិតគ្រាប់បែកបរមាណូទប់ទល់អាមេរិក

កម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េ ខាងជើងគឺស្ថិតនៅក្នុងការគ្រប់គ្រងរបស់ចិនទាំងស្រុង ប្រសិនបើចិនផ្តាច់ទំនាក់ទំនង ពាណិជ្ជកម្មជាមួយកូរ៉េខាងជើងនោះ ប្រទេសនេះមិនមានលទ្ធភាពក្នុងការ ផលិតមីស៊ីលនិងបរមាណូនោះឡើយ ។ អាមេរិកនិងចិនអាចចាត់ទុកបានថា ជាសត្រូវនឹងគ្នាដោយអាមេរិកមិនចង់ឲ្យចិន ពង្រីកអំណាចគ្រប់គ្រងតំបន់ទាំងមូលនោះឡើយអាចគំរាមដល់តំណែងមហា អំណាចទីមួយរបស់អាមេរិក។ ដើម្បីទប់ ទល់នឹងការរារាំងរបស់អាមេរិកចិនចាំបាច់ត្រូវតែជួយដល់កូរ៉េខាងជើងដោយប្រយោល ក្នុងការផលិតគ្រាប់បែកបរមាណូនិងមីស៊ីល។ ក្រុមហ៊ុនចិនបន្តទិញទំនិញពីកូរ៉េខាងជើងដើម្បីជួយឲ្យប្រទេសនេះមានរូបិយ ... Read More »

រូបឃាតកបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីនៅទួរគីទទួលបានពានរង្វាន់លេខមួយ World Press Photo 2017

ពានរង្វាន់កាសែត World Press Photo 2017 បានធ្លាក់ទៅលើរូបភាពឃាតករបាញ់ សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីដែលបានថតដោយ អ្នកយកព័ត៌មាន Burhan Ozbilici ដែលមានភាពក្លាហានថតរូបភាពទាំងនោះ។ បើទោះបីគ្រោះថ្នាក់អាចស្លាប់គ្រប់ពេល តែអ្នកសារព័ត៌មានរូបភាពលោក Burhan Ozbilici ... Read More »

អាល្លឺម៉ង់ព្រួយបារម្ភពីវិស័យសេដ្ឋកិច្ចក្រោមការដឹកនាំរបស់លោក ត្រាំ ក៏បានដកមាសជាង៦៤០តោនពីអាមេរិកមកប្រទេសវិញ

មាសប្រមាណជាង៦៤០តោនមាន តម្លៃជាង១៣ពាន់លានដុល្លារអាមេរិក ដែលអាល្លឺម៉ង់រក្សាទុកនៅទីក្រុងញូវយ៉ក អាមេរិកត្រូវបានដកយកមកប្រទេសវិញ ក្រោយពេលដែលថ្នាក់ដឹកនាំអាល្លឺម៉ង់ បាត់បង់ទំនុកចិត្តលើមេដឹកនាំថ្មីអាមេរិក។ សារព័ត៌មាន CNN បានផ្សាយថា ធនា គារជាតិអាល្លឺម៉ង់ Bundesbank បានធ្វើការ បញ្ជូនមាសប្រមាណ៦៤០តោនមានតម្លៃជាង១៣ពាន់លានដុល្លារអាមេរិកពីទីក្រុងញូវយ៉កទៅកាន់ទីក្រុង Franfurt ... Read More »

អង្គការដៃគូសម្ពន្ធមិត្តវ៉ាយអេដ៍បង្ក្រាបសាច់សត្វព្រៃបានជាង១០០គីឡូក្រាមនៅផ្សារសាមគ្គី

ខេត្តស្ទឹងត្រែង ៖ អង្គការដៃគូរសម្ពន្ធមិត្តសត្វព្រៃបានចុះបង្ក្រាបឈ្មួញរកស៊ីលក់សាច់សត្វព្រៃដុះស្លែចំនួន៤កន្លែង នៅ ផ្សារសាមគ្គី ស្ថិតក្នុងភូមិកណ្តាល សង្កាត់ ស្ទឹងត្រែង ក្រុង-ខេត្តស្ទឹងត្រែង កាលពីវេលា ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ រឹបអូសបានសាច់សត្វព្រៃជាង ១០០គីឡូ ... Read More »

ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតមានលទ្ធភាពស្រោចស្រពដីស្រែ២២ម៉ឺនហិកតា

ខេត្តកំពង់ធំ ៖ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំកន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ប្រមាណ២១៥ ប្រព័ន្ធ ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ប្រមាណ១២០.០០០ ហិកតា និងស្រូវ ប្រាំង៣០.០០០ហិកតា នៅក្នុងខេត្តកំពង់ធំ ... Read More »

មនុស្សប្រុស ស្រីពីរនាក់ស្លាប់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីរថយន្តនិងម៉ូតូបុកគ្នា

ប៉ោយប៉ែតៈ មនុស្សប្រុស ស្រីពីរនាក់បានស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ រវាងរថយន្ត នឹងម៉ូតូបុកគ្នាកាលពីវេលាម៉ោង ១០និង៥០នាទីយប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ លើបណ្តោយផ្លូវលំក្រាលបេតុង ត្រង់ចំណុចផ្លូវបំបែកជាបួន ... Read More »

រថយន្តកុងតឺន័របើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូ២គ្រឿងរងរបួសធ្ងន់៣នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់ក៏ មានមនុស្សប្រុសចំនួន៣នាក់បាន រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈធ្វើដំណើរស្របជាមួយរថយន្តកុងតឺរន័រ ហើយរថយន្តបត់មិនប្រយ័ត្ន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវលេខ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ជាប់ព្រំប្រទល់ និងសង្កាត់ចោមចៅ ... Read More »

ក្រឡាប់រថយន្តនៅខេត្តបន្ទាយមានជ័យស្លាប់យ៉ាងតិច៣នាក់

ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិតភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តឆ្លាមពណ៌ស ធ្វើដំណើរពីបន្ទាយមានជ័យ ទៅកាន់ស្រុកកំរៀង លុះមកដល់ចំណុចកើតហេតុក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ វេលាម៉ោង១៦និង១៥នាទី ... Read More »

នគរបាលខណ្ឌឫស្សីបង្ក្រាបគ្រឿងញៀនពីរទីតាំងឃាត់ជនសង្ស័យ១៥នាក់ដកហូតថ្នាំញៀន១១កញ្ចប់

ភ្នំពេញ: កម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង៦ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចអង់តែងទួលគោក ផ្លូវលំ ក្រុម២ ... Read More »

ឃាត់ស្ត្រីមានផ្ទៃពោះ៧ខែម្នាក់បន្ទាប់ពីលួចខោអាវអាជីវករក្នុងផ្សារ

ភ្នំពេញ៖ ស្ត្រីមានទាំងផ្ទៃពោះ ម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់អោយសមត្ថកិច្ចដើម្បីអប់រំបន្ទាប់ពី ដើរបន្លំលួចខោអាវ របស់របរ តាមកន្លែងលក់ដូរ ចំនួន ៧ខោ របស់អាជីវករលក់ខោអាវ ក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ... Read More »

បាត់ម៉ូតូហើយត្រូវជាប់សង្ស័យថា ជាចោរគាស់ផ្ទះ និងត្រូវគេវាយទ្រមខ្លួនថែមទៀត

ភ្នំពេញ៖ យុវជនម្នាក់ជាជនពិការភ្នែកម្ខាង ត្រូវបាននគរបាលចាប់ដាក់ខ្នោះដៃបន្ទាប់ពីប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួនបានព្រួតគ្នាវាយទ្រមខ្លួន រួចនាំខ្លួនទៅប្រគល់នគរបាល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចោទថាជាចោរគាស់ផ្ទះ ។ ... Read More »

ស្រឡាញ់អូនយូរហើយ ទ្រាំមិនបាន រួមរក្យ័គ្នា ព្រឹកឡើងសមត្ថកិច្ចឃាត់ខ្លួន

ខេត្តស្វាយរៀងៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះថា បានចាប់រំលោភរហូតបានសម្រេច កាលពីវេលាម៉ោង២និង៤០ទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអង្គតាមូ ឃុំមនោរម្យ ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា យុវជនសង្ស័យមានឈ្មោះពៅ ឌីណា ... Read More »

ខ្សឹបដាក់ត្រចៀក ៖ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺចាត់កូនចៅឲ្យចាំយកលុយពីរថយន្តដឹកឈើ

មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ថ្ពងបានដើរនិយាយប្រាប់ប្រជាពលរដ្ឋដឹកឈើបន្តិច បន្តួចក៏ដូចជាឈ្មួញឈើធំៗឆ្លងកាត់ស្រុកថ្ពងឲ្យដឹងថា ការណ៍ដែលពួកគេបង្ខំចិត្ត យកលុយពីគោយន្តដឹកឈើ ឬដឹកគ្រឿងសង្ហារិមក៏ដូចជារថយន្តឈ្មួញធំៗដឹកឈើ ដោយតម្លៃថ្លៃៗនោះក៏ព្រោះតែមានបទបញ្ជាពីលោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ស្ពឺជាអ្នកបញ្ជានោះដែរ។ ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺនិយាយថា លោកប្រធានមន្ទីរមានជំនាញតែមួយមុខគត់គឺរឿងចាប់ឈើ។ នៅឯស្រុកថ្ពងមានសេចក្តីរាយការណ៍ថា មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើថ្ពង២នាក់ កំពុងធ្វើសកម្មភាពខ្លាំងក្លាក្នុងការប្រមូលប្រាក់ពីបទល្មើសក៏ដូចជាតាមរថយន្ត ... Read More »

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងផ្តល់ជំនួយដល់អង្គការ Agir pour le Cambodge កាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាជាមួយអង្គការ Agir pour le ... Read More »

អាជីវកម្មលក់ផ្កា ថ្ងៃទិវានៃក្ដីស្រឡាញ់ នៅរាជធានីភ្នំពេញ ឆ្នាំនេះធ្លាក់ចុះ

ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧នេះ សកម្មភាពទាំងលក់ផ្កា និងលក់កាដូផ្សេងៗ នៅមុខសាលារៀន និងតាមផ្លូវសាធារណៈមានការធ្លាក់ចុះជាងឆ្នាំទៅមិញ ។ ការធ្លាក់ចុះនេះ ទំនងជាយុវជនខ្មែរមានការយល់ច្រើន ក្នុងការប្រតិបត្តិនូវវប្បធម៌បរទេសប្រាស់ចាកពីប្រពៃណីរបស់ខ្លួន។ ទិវានេះ មិនមាននៅក្នុងវប្បធម៌ប្រពៃណីរបស់ខ្មែរទេ ហើយសូមឲ្យយុវជនខ្មែរកុំឆាប់យកនូវវប្បធម៌បរទេសមកដាក់ខ្លួនពេក។ មន្ទីរវប្បធម៌ ... Read More »

ក្រុមយុវជន ស.ស.យ.ក. ក្រុងស្វាយរៀង ក្រុមនិសិត្យចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាមទាំងសប្បាយចិត្តជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង

ខេត្តស្វាយរៀងៈ ទិវានែក្តីស្រឡាញ់ ដែលបងប្អូនក្រុមយុវជនទូទាំងប្រទេសបានយកថ្ងៃនេះជាក្តីស្រឡាញ់ទៅលើគូសង្សារ ឬជាឪពុកម្តាយបងប្អូន គេតែងទិញវត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ។ ដោយឡែក ថ្ងៃទី១៤ កុម្ភៈ ក្រុមយុវជន សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុងស្វាយរៀង ក្រុមនិសិត្យពេទ្យ ... Read More »

សំណុំ​រឿង​នគរបាល​សម្លាប់​សង្សារ​ជា​និស្សិត​វ៉ាន់ដា​ សាលាឧទ្ធរណ៍​ពន្យារពេល​សម្រេច​ម្តងទៀត​

ភ្នំពេញ: សំណុំរឿងបុរសម្នាក់ដែលទើបប្រឡងជាប់ជានគរបាល ពាក់ព័ន្ធបទល្មើសសម្លាប់សង្សារជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យហើយយកសពទម្លាក់ក្នុងទឹកទន្លេ នៅពុំទាន់ដឹងថាសម្រេចយ៉ាងណានៅឡើយទេ ដោយសារសាលាឧទ្ធរណ៍ពន្យារពេលប្រកាសសាលដីកាម្តងទៀត ។ លោក ប្លង់ សំណាង អនុប្រធានសាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ បានលើកពេលប្រកាសសាលដីកាម្តងទៀត រឿងក្ដីនេះ ទៅថ្ងៃទី២៨ ... Read More »

សម្តេចតេជោហ៊ុន សែន កោតសរសើរដល់ក្មួយៗដែលបានចូលរួមចែករំលែក និងផ្តល់នូវក្តីស្រឡាញ់តាមរយៈការផ្តល់ឈាម

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលបានសម្តែងការកោតសរសើរតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចំពោះក្មួយៗ ដែលបានចូលរួមចែករំលែក និងផ្តល់នូវក្តីស្រឡាញ់តាមរយៈការផ្តល់ឈាមជួយដល់ជនរងគ្រោះ ។ សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «នេះជាកាយវិការដ៏ប្រពៃរបស់ក្មួយៗដែលបានចូលរួមចែករំលែកនិងផ្តល់នូវក្តីស្រឡាញ់តាមរយះការផ្តល់ឈាមជួយដល់ជនរងគ្រោះនៅក្នុងទិវានៃក្តីស្រឡាញ់ថ្ងៃនេះ។ សូមជូនពរដល់ជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា» ៕ Read More »

ឈិត សុវណ្ណបញ្ញា យក់ ថិតរដ្ឋា និងអ៊ិន ទីតូ បង្ហាញមុខផ្លូវការនៅផលិតកម្មថោនក្រោយចេញពីហង្សមាស

ភ្នំពេញ៖ អតីតតារាចម្រៀង និងផលិតករប្រចាំផលិតកម្មហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង យក់ ថិតរដ្ឋា និងលោក អ៊ិនទីតូ បង្ហាញមុខនៅផលិតកម្មថោនជាផ្លូវការហើយ គឺក្រោយចេញពីហង្សមាស។ ពួកគេបានបង្ហាញវត្តមានក្នុងកម្មវិធីថតបទចម្រៀងសម្រាប់ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខរបស់ផលិតកម្មថោនកាលពីថ្ងៃទី១៣ ខែកុម្ភៈ ... Read More »

ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ នឹងស្ថិតក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសអំពីគម្រោងរៀបចំព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៩ ឆ្នាំ២០១៧ និងស្ថិតក្រោមប្រធានបទយុវជនដើម្បីវប្បធម៌ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងដោយមន្ត្រីក្រសួងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ លោកសំរាំង ... Read More »

ចាប់មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តបានម្នាក់នៅស្រុកអង្គស្នួល

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងខេត្តម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួន កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ... Read More »

លោក ប៉ា សុជាតិវង្ស បញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនក្រុង និងអ្នកម៉ៅការសាងសង់ផ្លូវ នៅរាជធានី ទាំងអស់ ត្រូវពន្លឿនការងារខ្លួនឲ្យរួចមុនចូលឆ្នាំខ្មែរនេះ

ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានបញ្ជា ឲ្យក្រុមការងារ មន្ទីរសាធារណការ និងក្រុម បច្ចេកទេស ពន្លឿនការជួសជុល កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីមុខឃ្លាំងសាំងសូគីមុិច ... Read More »

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្ដាលឲ្យដួលបោកក្បាលស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ៖ បុរសពីរនាក់បានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពានដោយខ្លួនឯង បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២និង៤០នាទីយប់ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើស្ពានកម្ពុជាជប៉ុន សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន៤កញ្ចប់តូចធំនៅខណ្ឌពោធិ៍សែនជ័យ

  ភ្នំពេញ៖ កម្លាំងអន្តរាគមន៍នៃអធិការនគរបាកខណ្ឌពោធិ៍សែនជ័យ ល្បាតប្រទះឃើញជនសង្ស័យ៣នាក់ ហៅឆែកឆេររកឃើញថ្នាំញៀន ទើបឈានដល់ការឃាត់ខ្លួនតែម្តង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ វិមានអង្គរជ័យ បន្ទប់លេខ០៩ ... Read More »

ឃើញកូនប្រុសចុះមុជទឹកខំហៅអ្នកជិតខាងមកជួយពេលមកដល់លង់ទឹកលិចបាត់

ខេត្តកណ្តាលៈ ស្ត្រីចំណាស់ម្នាក់ឃើញកូនប្រុសមានជំងឺសរសៃប្រសាទ ចុះងូតទឹកទន្លេបាសាក់ ដោយសារតែខ្លាចជម្ងឺរើឡើង ប្រកាច់លង់ទឹកស្លាប់ ក៏ប្រញាប់ទៅហៅអ្នកជិតខាងឲ្យមកជួយ ខណៈមកដល់បានត្រឹមតែស្រង់សាកសពកូនប្រុសយកមកធ្វើបុណ្យតែប៉ុណ្ណោះ ។ ករណីនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ្រូក ... Read More »

ស្រឡាញ់គ្នាព្រមរួមរក័្សបាន២ដង ដឹងដល់ឪពុក ប្តឹងនគរបាលឃាត់ខ្លួន ថាចាប់រំលោភ

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះជាសង្សារ ប្តឹងអោយនគរបាលឃាត់ខ្លួន ខណៈដែលពួកគេព្រមរួមរក័្សជាមួយគ្នា២ដងរួចមកហើយ ប៉ុន្តែបែកការ ដឹងដល់ឪពុកនាងប្តឹងនគរបាលអោយឃាត់តែម្តង ។ ហេតុការណ៍នគរបាលឃាត់យុវជនខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៧នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ ... Read More »