ព័ត៌មានទាន់ហេតុការណ៍៖
'

Bellingham ជាប់ជាកីឡាករ Player of the Year រដូវកាល២០២៣-២០២៤ ប្រចាំ La Liga

ខ្សែបម្រើរបស់ Real Madrid និងអង់គ្លេស Jude Bellingham ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ La Liga ក្នុងឆ្នាំដំបូងរបស់គាត់នៅប្រទេសអេស្ប៉ាញ។ Bellingham វ័យ២០ឆ្នាំបានស៊ុតបញ្ចូលទី១៩គ្រាប់ក្នុងលីកដើម្បីជួយ Real Madrid ឈ្នះជើងឯកដោយដាច់១០ពិន្ទុពីក្រុមលេខ២។ ... Read More »

គម្រោងរោងចក្រតម្លៃ ៤ពាន់លានដុល្លាររបស់ក្រុមហ៊ុនឡានអគ្គិសនីវៀតណាមត្រូវពន្យារពេលបន្ថែមទៀត

អន្តរជាតិ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងពន្យារពេលបន្ថែមទៀតលើគម្រោងសាងសង់រោងចក្រតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនដែលកំពុងខាតលុយនេះពុំទទួលបានការពេញចិត្តពីអ្នកប្រើប្រាស់អាមេរិកនៅឡើយ។   VinFast បានប្រកាសនៅឆ្នាំ 2022 ថាខ្លួននឹងសាងសង់រោងចក្រផលិតរថយន្តអាគុយនៅសហរដ្ឋអាមេរិកដែលមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ ... Read More »

Breaking News! «ព្រែកជីកហ្វូណនតេជោ» តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា !

ភ្នំពេញ ៖ បើតាម ការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះបានបញ្ជាក់ឱ្យដឹងថា ៖ «គម្រោងព្រែកជីកហ្វូណនតេជោ» តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហា ។ សូមបញ្ជាក់ថា ៖ ... Read More »

វឌ្ឍនភាព លើការជួសជុលថែទាំកំណាត់ផ្លូវជាតិ ២៣ខេត្ត រយៈពេល៦ថ្ងៃ

ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃពុធម្សិលមុិញនេះ បានបង្ហាញពីសកម្មភាពការងារថ្ងៃទី ២៤-២៨ ឧសភា ២០២៤ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ នៅតាមបណ្ដាខេត្ត សរុបចំនួន២៣ខេត្ត។ ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា ... Read More »

ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ មនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​

ភ្នំពេញ​៖​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​កាលពី​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់​ និងបានកើតឡើងចំនួន ១៥លើក។ ដូច្នេះ​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ... Read More »

សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់​ ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងបាន​អំពាវនាវឱ្យ​សាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ។  ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លង​ “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា”​

ខេត្ត​កំពង់​ស្ពឺ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤នេះ​ បានអញ្ជើញជាអធិបតី សម្ពោធឆ្លង​ “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ... Read More »

ករណីក្មេងទំនើង៥នាក់ រួមគ្នារំលោភក្មេងស្រីអាយុ១២ឆ្នាំ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបាន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មានករណីរំលោភសេពសន្ថវៈលើក្មេងស្រីជនរងគ្រោះ អាយុ១២ឆ្នាំ បង្កឡើងដោយជនសង្ស័យចំនួន៥នាក់ កើតឡើងត្រង់ចំណុចផ្ទះជួលលេខ៣១ ផ្លូវលេខ១៣ ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារក្នុងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ព្រមទាំងវឌ្ឍនភាពការងារក្នុងការរៀបចំតុលាការពាណិជ្ជកម្ម ។ សូមបញ្ជាក់ថា ៖ នាទីស្តីការក្រសួងយុត្តិធម៌ នៅថ្ងៃពុធ ... Read More »

បញ្ចប់បេសកកម្មកាទូត លោក Wang Wentian ជម្រាបលា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

ភ្នំពេញ ៖ ថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប លោក Wang ... Read More »

ក្រសួងបរិស្ថានថ្កោលទោសចំពោះបុគ្គលបោះសំរាមចោលក្នុងទន្លេ និងគាំទ្រចំពោះចំណាត់ការអាជ្ញាធររាជធានីភ្នំពេញ ដែលបានអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់

ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន នានាស្តីពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានពិនិត្យឃើញថា បុគ្គលបោះចោលសំរាមផ្តេសផ្តាស់ ចូលទៅក្នុងទន្លេ ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីប

ប្រទេសចិន ៖ រសៀលថ្ងៃទី ២៩ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Abdelfattah al Sisi ប្រធានាធិបតីអេហ្ស៊ីបដែលអញ្ជើញមកចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ... Read More »

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញជួបប្រជុំ និងពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)

ប្រទេសស្វីស៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងដំណើរបំពេញបេសកកម្មចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដោយឆ្លើយតប ទៅនឹងកិច្ចអញ្ជើញ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Lisa ... Read More »

សមត្ថកិច្ចនគរបាលស្រុកពញាឮ បង្ក្រាបករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិត បង្កដោយក្មេងទំនើង) ឃាត់ខ្លួន ២នាក់ ! 

ខេត្តកណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាប ករណីកាន់កាប់អាវុធសម្រាប់ប្រហារដោយគ្មានការអនុញ្ញាត (កាំបិត បង្កដោយក្មេងទំនើង) សមត្ថកិច្ចបញ្ជាក់ថា ... Read More »

លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ៖ ក្រុមក្មេងទំនេីងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអវិជ្ជមានក្នុងសង្គម

ខេត្តបាត់ដំបង ៖ អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដាក់បទបញ្ជាទៅអភិបាល នៃគណៈ អភិ បាលរាជធានី ខេត្ត ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធត្រូវរឹតបណ្តឹង និងវិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះ ក្រុមក្មេងទំនើង ... Read More »

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥%

ភ្នំពេញ៖ វឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល សម្រេចបានប្រមាណ ៩៥% ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៥% ដែលក្នុងនោះមាន៖ – ១. ... Read More »

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនចំពោះ លោកស្រី Tanzila Narbaeva ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ូសបេគីស្ថាន។ សម្ដេចតេជោ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៤នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៤នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ។ ដូច្នេះយុវជន យុវតី ... Read More »

លោកអភិសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចនៅបាតទន្លេនិងសមុទ្រ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សានិងបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេនិងសមុទ្រ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេនិងសមុទ្រ ... Read More »

បង្ហាញមុខនិងបញ្ជូនទៅកាន់តុលាការនូវក្រុមចោរប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញចំនួន៩នាក់

ភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ... Read More »

ថ្ងៃនេះ! លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។ ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនក្រុមក្មេងទំនើងម្នាក់យកមកសាកសួរករណីជិះម៉ូតូដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅខាងជើងភ្លើងស្ដុបអង្គតាសោម ស្រុកត្រាកក់

ខេត្តតាកែវ៖ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅក្នុងចំណោមបក្សពួកមួយចំនួនដែលបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ... Read More »

នគរបាលឃាត់ខ្លួនក្មេងទំនើងម្នាក់ជិះម៉ូតូស៊ីម៉ាំងប្រែន ទៅសួនាំប៉ះចំមុខសញ្ញាញៀនថ្នាំ និងទើបចេញពីរគុក

ខេត្តបន្ទាយមានជ័យៈក្មេងទំនើងម្នាក់ជំនាញខាងជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែង បន្លឺសម្លេងរំខានអ្នកស្រុកពេញភូមិតាមផ្លូវ ត្រូវបានលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យកម្លាំងការិយាល័យនគរបាលចរចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល  តាមស្ទាក់ឃាត់មកសួរនាំ ក្រោយពីយុវជនរូបនេះបានធ្វើសកម្មភាពជិះម៉ូតូ កាលពីរវេលាម៉ោង១៥ និង៤០នាទីល្ងាចថ្ងៃទី២៨  ខែឧសភា ឆ្នាំ២០២៤ ។ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងមួយក្រុមដកហូតបានដាវ៣ដើម កំពុងជិះម៉ូតូដើររកកាប់គ្នាពេលរាត្រី 

ខេត្តបន្ទាយមានជ័យៈ ក្មេងទំនើង៣នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅពេលយប់កំពុងជិះម៉ូតូកាន់ដាវដេញកាប់គ្នា បន្ទាប់ពីសមត្ថកិច្ចចុះល្បាតដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម នៅវេលាម៉ោង២២និង៣០នាទីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៤ ។ កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ោយប៉ែតបានប្រាប់ថាៈនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងប្រជាការពារបានល្បាតក្នុងភូមិសាស្ត្រនៅចំណុចបុរី ទៀ ឆាយហាក់ ក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ... Read More »

នាយឧត្តមសេនីយ៍ ទៀ សីហា៖ មានសន្តិភាព មានការអភិវឌ្ឍនិងមានចីរភាពសង្គម ប្រកបដោយភាពសុខដុមរមនា 

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិ បញ្ជាក់ថា ៖ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញនូវចក្ខុវិស័យក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ប្តេជ្ញាចិត្តខ្ពស់ចំពោះប្រតិបត្តិការ រក្សាសន្តិភាព រួមចំណែកជាមួយរដ្ឋសមាជិក ... Read More »

ថ្នាល Verify.gov.kh របស់កម្ពុជា ទទួលបានពិន្ទុលំដាប់ទី២ក្នុងការប្រកួតកម្រិតពិភពលោក

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានគូសបញ្ជាក់ថា «ថ្នាលផ្ទៀងផ្ទាត់ឯកសារផ្លូវការរបស់រាជរដ្ឋាភិបាល verify.gov.kh» ត្រូវបានដាក់ឱ្យចូលរួមប្រកួតប្រជែងក្នុង «កម្មវិធីពានរង្វាន់ការរៀបចំសេវាឌីជីថល WSIS Digital ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា និងឯកអគ្គរដ្ឋទូតអឺរ៉ុបអញ្ជើញជាគណៈអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការនៃកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (Investment Support Facility-ISF)  

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ីហ្គ័រ ទ្រីសមែន ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ... Read More »

អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ

ថ្ងៃនេះ (២៩ ឧសភា) មន្ត្រីថៃបានប្រកាសថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលបង្កើតឱ្យមានការអភិវឌ្ឍថ្មីមួយនៅក្នុងបញ្ហានយោបាយជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ។ ប៉ូលិសបានចោទប្រកាន់លោកថាក់ ស៊ីន ថាបានរំលោភលើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏ឃោរឃៅដ៏ល្បីល្បាញនៅក្នុងបទសម្ភាសន៍ឆ្នាំ 2015 ជាមួយកាសែត Chosun Ilbo ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺលោករដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ... Read More »

អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀតហើយ នៅជើងភ្នំ ពង្រ កងវ៉ា ក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀត ហើយនៅ ជើងភ្នំ ពង្រ កងវ៉ា រហូត មន្ត្រី អាជ្ញាធរ ចុះ ពិនិត្យស្នាមជើង ទាំងម៉ោង ... Read More »