ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី ផ្ទះសម្បែងដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន មានដូចជា ភូមិជោគជ័យភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ... Read More »
លោក ប៉េង ពោធិ៍សា ណែនាំរដ្ឋបាលក្រុងស្រុក ត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត
ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានថ្លែងណែនាំរដ្ឋបាលក្រុងស្រុកត្រូវដាក់ផែនការសម្អាតអនាម័យបរិស្ថាននៅទីសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាតជាពិសេសនៅតាមបណ្តោយផ្លូវជាតិ ឫទីប្រជុំជននានា។ ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងកិច្ចប្រជុំនោះ ... Read More »
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាព
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជា នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យទៅជាក្របខណ្ឌអនុតំបន់ដ៏មានប្រសិទ្ធភាពមួយ ដើម្បីទ្រទ្រង់ពហុភាគីនិយម និងសមាហរណកម្មតំបន់ ដែលមានគោលដៅឆ្លើយតបនឹងបញ្ហាប្រឈមរួម ក្តាប់យកកាលានុវត្តភាពថ្មីៗ និងធ្វើឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកំពូលក្នុងការកសាងសហគមន៍ដែលមានជោគវាសនារួម ... Read More »
បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាថ្លែងថា ចិននឹងរក្សាការទាក់ទងយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ
អន្តរជាតិ : រសៀលថ្ងៃទី ២៣ ខែមីនា លោក Zhai Jun បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាបានបើកសន្និសីទសារព័ត៌មានពិសេសដើម្បីធ្វើបទបង្ហាញអំពីស្ថានការណ៍នៃតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗកន្លងទៅនេះ និងស្ថានភាពដំណើរទស្សនកិច្ចរបស់លោកម្រាប់ការសម្របសម្រួលនៅមជ្ឈិមបូព៌ា។ លោក Zhai Jun បានលើកឡើងថា ប្រទេសក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់បណ្តាលមកពីភ្លើងសង្គ្រាម ... Read More »
សមាជិកព្រឹទ្ធសភាជាន់ខ្ពស់គណបក្សសាធារណរដ្ឋរួបរួមគ្នានៅពីក្រោយផែនការដើម្បីបញ្ចប់ការបិទ DHS
អន្តរជាតិ ៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅ Capitol Hill ជឿជាក់ថាគណបក្សរបស់ពួកគេបានរួបរួមគ្នានៅពីក្រោយផែនការមួយដើម្បីបើកក្រសួងសន្តិសុខមាតុភូមិឡើងវិញ។ ឥឡូវនេះ ពួកគេត្រូវលក់ផែនការនេះទៅឱ្យគណបក្សប្រជាធិបតេយ្យ។ សមាជិកសភាសាធារណរដ្ឋបានចេញពីកិច្ចប្រជុំនៅសេតវិមានកាលពីយប់ថ្ងៃចន្ទ ជាមួយនឹងផែនការមួយដើម្បីផ្តល់មូលនិធិដល់ DHS – ទាំងអស់លើកលែងតែផ្នែកតូចមួយនៃថវិកាអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលជាសម្បទានដល់គណបក្សប្រជាធិបតេយ្យ។ បន្ទាប់មក ... Read More »
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា
ភ្នំពេញ : លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ... Read More »
លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ លោកបណ្ឌិត Sangyoung Park
ភ្នំពេញ៖ លោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងទទួលថវិកាសាងសង់ពីធនាគារអាហរ័ណ-នីហរ័ណ សាធារណរដ្ឋកូរ៉េ (K-Eximbank) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃអង្គារ ... Read More »
Update៖ ឃាត់ខ្លួនជនសង្ស័យ៥០នាក់ នៅសណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅក្រុងព្រះសីហនុ ក្នុងការបង្ក្រាបបទល្មើស Online Scam
ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ ដោយបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន២៦ទីតាំង ហើយឈានទៅបង្ក្រាបបានចំនួន៤ទីតាំងជាក់ស្តែង។ យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ... Read More »
ទាំងអស់គ្នាត្រូវស្វែងយល់ពីអនុក្រឹត្យ០៣ បើមិនដូច្នេះទេបងប្អូន ប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរនិងមានទោសទណ្ឌថែមទៀត
ភ្នំពេញ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរង រាជធានីភ្នំពេញបានលើកឡើងថា៖ ម្ចាស់ទីតាំង,បុរី, ខុនដូ, អាផាតមិន, លំនៅឋានស្នាក់នៅ, សណ្ឋាគារ, អគារសហកម្មសិទ្ធិទាំងអស់ត្រូវស្វែងយល់ឱ្យបានច្បាស់ពីអនុក្រឹត្យលេខ០៣ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ ... Read More »
ប្រទេសឥណ្ឌា ខណៈកំពុងប្រឈមនឹងកង្វះប្រេងនិងឧស្ម័ន មនុស្សជាច្រើនមកតម្រង់ជួរនៅស្ថានីយ៍ប្រេង
ឥណ្ឌា៖ ប្រជាជនឥណ្ឌាទាំងអ្នកជិះម៉ូតូ និងរថយន្តបានមកប្រមូលផ្តុំគ្នាឈរជាជួរយ៉ាងវែងនៅជុំវិញស្ថានីយប្រេងឥន្ធនៈក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី២៣ ខែមីនា ខណៈការព្រួយបារម្ភបានកើនឡើងអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលអាចកើតមាន ដោយអាជ្ញាធរបាននិយាយថាពុំមានការខ្វះប្រេងឥន្ធនៈនោះទេ។ បើតាមប្រតិបត្តិករស្ថានីយប្រេងឥន្ធនៈ បាននិយាយថា ក្នុងពេលជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ការព្រួយបារម្ភត្រូវបានជំរុញដោយការផ្គត់ផ្គង់ទាបជាងធម្មតាទៅកាន់ស្ថានីយប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុង ហើយការផ្គត់ផ្គង់កំពុងត្រូវបានបង្កើន។ ... Read More »
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យជំនាញ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដែលជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ... Read More »
ករណីធ្លាក់យន្តហោះយោធាកងទ័ពកូឡុំប៊ី ៦៦នាក់បានស្លាប់ ស្ថិតនៅក្បែរព្រំប្រទល់ជាប់ប្រទេសអេក្វាឌ័រ និងប្រទេសប៉េរូ
អន្តរជាតិ៖ យន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងដែលមានមនុស្ស ១២៨ នាក់ជិះនៅលើយន្តហោះ ដែលភាគច្រើនជាទាហាន បានធ្លាក់ភ្លាមៗបន្ទាប់ពីហោះឡើងកាលពីថ្ងៃចន្ទទី២៣ មីនាម្សិលមិញនេះ នៅទីក្រុង Puerto Leguizamo ប្រទេសកូឡុំប៊ី ដោយបានសម្លាប់មនុស្សអស់ ៦៦ នាក់ និងបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស ... Read More »
ក្រសួងសេដ្ឋកិច្ច ៖ សេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត)
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត នូវផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) និងសាធារណៈជនជ្រាបថា ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ... Read More »
អាជ្ញាធរខណ្ឌដូនពេញ រុះរេីការដាក់តាំងរំលោភចឹញ្ចេីមផ្លូវ និងបាញ់លាងសម្អាតផ្លូវ បាញ់ថ្នាំ ជាស្លាកសញ្ញាសំគាល់ ផ្លូវសម្រាប់ថ្មេីរជេីង
ភ្នំពេញ៖ តាមការចង្អុលបង្ហាញរបស់លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៣ ខែមីនា ... Read More »
អភិបាលខេត្តកំពង់ចាម បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់
ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នេីឱ្យពង្រឹងការងារអនុវត្តច្បាប់ គោលនយោបាយ គោលការណ៍ណែនាំ វិធានការ និងផែនការដែលពាក់ព័ន្ធ នឹងអំពើជួញដូរមនុស្សឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។ ថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលាខេត្តកំពង់ចាម ... Read More »
លោក ទូច គង្គា អញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៏កសិករប្រើប្រាស់ទឹកដើម្បីពង្រឹកសមត្ថភាពននិងឲ្យយល់ដឹងពីលិខិតបទដ្ឋានគតិយុត្តមួយចំនួន
ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃអង្គារ៦កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយម ... Read More »
យន្តហោះយោធាកូឡុំប៊ីធ្លាក់ពេលហោះឡើង បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់
អន្តរជាតិ ៖ យ៉ាងហោចណាស់មានមនុស្ស ៦៤ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធាកូឡុំប៊ីមួយគ្រឿងបានធ្លាក់នៅពេលហោះឡើងនៅភាគខាងត្បូងនៃប្រទេស នេះបើយោងតាមអភិបាលខេត្ត Jhon Gabriel Molina។ យន្តហោះ C-130 Hercules បានបែកជាបំណែកៗពេលប៉ះទង្គិច ... Read More »
តំណាងអយ្យការសម្រេចចោទប្រកាន់លើនារីជាអ្នកបើករថយន្ត ចំណែកបុរសដែលជិះជាមួយត្រូវបានអនុញ្ញាតឲ្យទៅផ្ទះវិញ ពាក់ព័ន្ធករណីបង្កចរាចរណ៍បណ្តាលឲ្យក្មេងរបួស
ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅ យាន ពីបទ៖បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) ចំណែកអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស ... Read More »
បុរសចិនតៃវ៉ាន់ម្នាក់ ត្រូវបានបាញ់សម្លាប់នៅក្រុងព្រះសីហនុដោយសង្ស័យថាជាករណីពាលស៊ីពាល
ខេត្តព្រះសីហនុ៖ បុរសចិនតៃវ៉ាន់ម្នាក់ ត្រូវបានឃាតករបាញ់ប្រហារស្លាប់ភ្លាមៗនៅហ្នឹងកន្លែង កាលពីយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវស្ងាត់មួយ ក្នុងសង្កាត់លេខ ១ ក្រុងព្រះសីហនុ។ បុរសជាជនរងគ្រោះម្នាក់នេះ មានឈ្មោះ Lin Bingwen ... Read More »
នគរបាលស្រុកកៀនស្វាយចុះបង្ក្រាបមុខសញ្ញាជួញដូរ និងសេពគ្រឿងញៀន ៣នាក់ ដល់ក្នុងផ្ទះដកហូត ៦កញ្ចប់
ខេត្តកណ្តាក÷មុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយចុះបង្ក្រាប និងឃាត់ខ្លួនបានដល់ក្នុងផ្ទះ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង ០៨និង៣៥នាទីព្រឹក ថ្ងៃទី២៣ មីនា ២០២៦ ស្ថិតនៅភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ... Read More »
រាជរដ្ឋាភិបាលកម្ពុជា បន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងម៉ាស៊ូតបញ្ចុះពីអត្រា១០% មកអត្រា៤%
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%) គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីណែនាំស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ... Read More »
ចុងបញ្ចប់! តុលាការសម្រេចឃុំខ្លួនដាក់ពន្ធធានាគារបណ្តោះអាសន្ន ស្ត្រីដែលត្រូវបានអះអាងថាជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈកូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រី ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីបន្ត។ ជាមួយគ្នានេះ ... Read More »
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង សហការជាមួយវិស័យឯកជន ជំរុញអភិវឌ្ឍវិស័យទេសចរណ៍កម្រិតខ្ពស់ក្នុងខេត្តកោះកុង
កោះទទឹង, ខេត្តកោះកុង៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ព្រមទាំងវិស័យឯកជន បានប្តេជ្ញារួមគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍កម្រិតខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការអភិវឌ្ឍកោះទទឹងរីស្សតនេះ គឺជាការវិនិយោគដោយក្រុមហ៊ុនខ្មែរ ស្នាដៃនិងគំនិត ព្រមទាំងការឆ្នៃប្រឌិតដោយវិនិយោគិនខ្មែរ ដោយរក្សានូវអត្តសញ្ញាណខ្មែរ ... Read More »
កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាបករណី Scam Online មួយកន្លែងនៅវីឡាភូមិគ្រឹះស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ភ្នំពេញ : នៅល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់ លោក ម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ... Read More »
បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកMGបុកជាមួយម៉ូតូម៉ាកVespa មួយគ្រឿងរងការខូចខាត
ភ្នំពេញ÷បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកMGបុកជាមួយម៉ូតូម៉ាកVespa មួយគ្រឿងរងការខូចខាតទាំងសងខាងហើយភាគីទាំងពីរបានប៉ះសំដីដាក់គ្នាមួយប៉្រាវ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥៥នាទីយប់ថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៦។ នៅក្នុងចំណុច ស្តុប ចំការព្រីងតាមបណ្ដោយផ្លូវ២០១១ កែងនិងផ្លូវបេតុង ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ... Read More »
ជនសង្ស័យ៧នាក់ ដែលគ្រងស្បង់ ដេីរបិណ្ឌបាតតាមទីសាធារណៈ ត្រូវបានសមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួន
ខេត្តកណ្តាល ÷សមត្ថកិច្ចស្រុកកណ្តាលស្ទឹង ឃាត់ខ្លួនជនសង្ស័យ៧ ពាក់ព័ន្ធករណីឆបោក ,ស្លៀកពាក់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិដែលករណីនេះ កើតឡេីង ថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១០ព្រឹក នៅចំណុច ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ... Read More »
ប្រេងឡើងថ្លៃបន្ទាប់ពីអ៊ីរ៉ង់បដិសេធការចរចារបស់អាមេរិក
តម្លៃប្រេងបានកើនឡើងនៅក្នុងការជូញដូរដំបូងនៅថ្ងៃអង្គារដោយភ័យខ្លាចពីការផ្គត់ផ្គង់ខ្វះខាត ខណៈដែលអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅឈូងសមុទ្រ ដោយផ្ទុយពីប្រធានាធិបតី Donald Trump ដែលបាននិយាយថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។ តម្លៃប្រេង Brent បានកើនឡើង 1.06 ដុល្លារ (1.1%) ទៅដល់ 101 ដុល្លារ/បារ៉ែល ... Read More »
តំបន់ជាច្រើនក្នុង ប្រទេស ឡាវ និងភាគខាងជើង វៀតណាម រងការវាយប្រហារដោយភ្លៀងទឹកកក បានបំផ្លាញទ្រព្យសម្បត្តិនិងដំណាំជាច្រើន
ភ្លៀងទឹកកក មិនធ្លាប់មានពីមុនមកបានកើតឡើងតំបន់ជាច្រើនក្នុងប្រទេសឡាវ បង្កការផ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រួសារជាច្រើនប្រឈមមុខនឹងការលំបាកបន្ទាប់ពីភ្លៀងទឹកកកនេះ។ តំបន់ដែលរងគ្រោះខ្លាំងបំផុតរួមមានភូមិណងតាង ច័ន្ទស្វាង វៀងខាំ ចំប៉ា ផនសំបួរ ម៉ៃ និងភូមិដទៃទៀតនៅជុំវិញស្រុកស៊ីកុតតាបុង រដ្ឋធានីវៀងចន្ទន៍ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំបូលផ្ទះជាច្រើន រថយន្ត និងដំណាំផ្លែឈើនៅថ្ងៃទី ... Read More »
ការស្ទង់មតិនៃ CGTN៖ សម្លឹងឃើញពីស្ថិរភាពនៃការរំពឹងទុកនិងគ្រឹះនៃភាពប្រាកដប្រជាតាមរយៈវេទិកា Boao
អន្តរជាតិ ៖ វេទិកា Boao សម្រាប់ អាស៊ី ក្នុងឆ្នាំចាប់ផ្តើម អនុវត្ត ផែនការ ៥ ឆ្នាំទី ១៥ របស់ ចិន ទទួល ... Read More »
ពស់វែក រណ្តៅ ពស់ ហោះ និង សត្វ ជីងចក់ ក្នុងចំណោម ប្រភេទ សត្វ ថ្មី ដែល ត្រូវ បាន រកឃើញ នៅក្នុង រូងភ្នំ កម្ពុជា
រូងភ្នំថ្មកំបោរដែលភាគច្រើនមិនទាន់បានរុករករបស់ប្រទេសកម្ពុជាលាតសន្ធឹងរាប់ពាន់ម៉ាយ ជាជម្រករបស់ប្រភេទសត្វជាច្រើនដែលមិនទាន់បានរកឃើញ និងជាជម្រកនៃប្រព័ន្ធអេកូឡូស៊ីតែមួយគត់ ដោយសត្វត្រូវបានរកឃើញនៅកន្លែងផ្សេងទៀតនៅលើផែនដី។ ឥឡូវនេះ ការស្ទង់មតិថ្មីមួយលើរូងភ្នំនៅភាគពាយ័ព្យនៃខេត្តបាត់ដំបង បានរកឃើញប្រភេទសត្វជាច្រើនប្រភេទដែលថ្មីចំពោះវិទ្យាសាស្ត្រ រួមទាំងពស់វែកពណ៌ខៀវស្រងាត់ ពស់ហោះ ជីងចក់ជាច្រើន ខ្យងតូចៗពីរ និងសត្វក្រៀលពីរ។ ពស់វែក និងប្រភេទជីងចក់ដែលទើបរកឃើញថ្មីចំនួនបីនៅតែត្រូវបានដាក់ឈ្មោះ និងកំណត់លក្ខណៈជាផ្លូវការ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច