ព័ត៌មានទាន់ហេតុការណ៍៖
'

Update ៖ ករណីផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាមួយក្រុមចោរ នៅខណ្ឌពោធិ៍សែនជ័យ, នគរបាលម្នាក់រងរបួស ខណៈចោរ២នាក់បានស្លាប់

ភ្នំពេញ ៖ សូមបញ្ជាក់ថា, មានហេតុការណ៍បាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយក្រុមចោរមុខសញ្ញា ធ្លាប់ប្រព្រឹត្ត កាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ... Read More »

Chelsea ស្វែងរកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងជើងទី២ជាមួយ Real Madrid រាត្រីនេះ

ដោយស្វែងរកការកក់កៅអីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់UEFA Champions League ក្រុមអធិរាជស Real Madrid បាននាំមុខ២គ្រាប់លើក្រុម Chelsea ក្នុងការប្រកួតជើងទី២នៃវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ក្រុមទាំង២នៅរាត្រីថ្ងៃអង្គារនេះនៅឯកីឡដ្ឋាន Stamford Bridge។ ការ​ប្រកួត​ជើង​ទី​១​កាល​ពី​សប្តាហ៍​មុន​ក្រុម Real Madrid ដណ្តើមបានជ័យជម្នះយ៉ាងត្រចេះត្រចង់ក្នុងលទ្ធផល ... Read More »

អបអរសាទរឆ្នាំថ្មីកូនផ្សោតទី២ទើបនឹងកើតនៅអន្លង់កាំពី!

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់អោយដឹងថា នាថ្ងៃទី០២នៃចូលឆ្នាំថ្មី  ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ អ្នកបើកទូកទេសចរណ៍ប្រចាំអន្លង់កាំពីបានប្រទះឃើញកូនផ្សោតទើបកើតថ្មីចំនួន០១ក្បាល កំពុងហែលលេងជាមួយហ្វូងផ្សោតពេញវ័យជាច្រើនទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំ  ... Read More »

អាមេរិកចាប់ខ្លួនជនជាតិចិន២នាក់នៅញូវយ៉កពីបទសង្ស័យបង្កើតប៉ុស្តិ៍ប៉ូលិសសម្ងាត់

ជនជាតិអាមេរិកដើមកំណើតចិនពីរនាក់ត្រូវបានប៉ូលិសទីក្រុងញូវយ៉កចាប់ខ្លួនដោយចោទប្រកាន់ថាបានធ្វើប្រតិបត្តិការ “ស្ថានីយប៉ូលិសសម្ងាត់” របស់ជនជាតិចិននៅ Chinatown ក្នុង Manhattan (ញូវយ៉ក សហរដ្ឋអាមេរិក) ។ អ្នកទាំងពីរដែលត្រូវបានចាប់ខ្លួន មានវ័យប្រហែល៦០ឆ្នាំ ជនជាតិអាមេរិកដើមកំណើតចិនទាំងពីរនាក់នេះប្រឈមមុខនឹងការចោទប្រកាន់ចំនួនពីរ គឺពីបទសមគំនិតក្នុងតួនាទីជាភ្នាក់ងាររបស់រដ្ឋាភិបាលចិន ដោយមិនបានជូនដំណឹងដល់អាជ្ញាធរអាមេរិក និងការរារាំងដល់យុត្តិធម៌។ ... Read More »

គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២៣! ស្លាប់ និងរបួសកើនឡើងបើប្រៀបធៀបឆ្នាំ២០២២ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោកឧត្ដមសេនីយ៍ត្រី នូវ តាល់ ស្នងការរងទទួលផែនការងារចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងតាមបណ្ដាញសង្គម(តេឡេក្រាម)នាព្រឹកថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ... Read More »

ទីបំផុត ! មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ៣រូប អនុវត្តខុសនីតិវិធី ហៅរថយន្តអ្នកដំណើរទាំងភ្លើងខៀវ , ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើង

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ៣រូប អនុវត្តខុសនីតិវិធី ហៅរថយន្តអ្នកដំណើរទាំងភ្លើងខៀវ , ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វេីកិច្ចសន្យា និងដកមកបញ្ឈរជើង។ នេះបើយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន០២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តមិនបានត្រឹមត្រូវនៅពេលភ្លើងសញ្ញាចរាចរណ៍ ... Read More »

🔴មានករណីរំលោភយកឆ្នេរអង្កោលសមុទ្រកែប និងរំលោភយកដីចំណីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ជាមនុស្សតែមួយ ហើយមានឥទ្ធិពល !

ភ្នំពេញ ៖ បន្ទាប់ពី facebook មួយមានឈ្មោះថា, ( សួន សេរីរដ្ឋា ) បានបង្ហោះ  បើគិតមកដល់រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដែលសរសេរថា , ... Read More »

Update ៖ ជនសង្ស័យជនជាតិចិន៧នាក់ ត្រូវបានចាប់ខ្លួន ករណីចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជំរិតទារប្រាក់១លានដុល្លារ

ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបន្ថែមពីសមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១លានដុល្លារនេះ បានកើតឡើងនៅម៉ោង២យប់រំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣​ ខណៈពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) ... Read More »

លីកកំពូលអេហ្ស៊ីបផ្អាកអ្នកគាំទ្រជិត៦ពាន់នាក់មិនឲ្យចូលទស្សនា ក្រោយពីស្រែកជេរប្រមាថកីឡាករ

ក្រុមអ្នកគាំទ្រ Al-Ahly ៣ពាន់នាក់ត្រូវបានផ្អាកសម្រាប់ការប្រកួតចំនួន២ ក្រោយពីការស្រែកជេរប្រមាថប្រឆាំងនឹងកីឡាករ Zamalek និងកីឡាករអេហ្ស៊ីប Shikabala ក្នុងអំឡុងពេលការប្រកួតចុងក្រោយរបស់ក្រុមជាមួយក្រុម Pharco។ នេះបើយោងតាមការប្រកួតបាល់ទាត់លីកកំពូលអេហ្ស៊ីប (EPL) បានប្រកាសកាលពីថ្ងៃនៅថ្ងៃចន្ទ។ ទោះបីជាក្លិប Al-Ahly មិនបានអនុញ្ញាតឲ្យ ... Read More »

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នពីគ្រោះខ្យល់កន្រ្ដាក់ និងរន្ទះ ខណៈកម្ពុជានៅតែទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប

ភ្នំពេញ ៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាមន្រ្ដីនាំពាក្យក្រសួងធនធានទឹក មានប្រសាសន៍នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះថា គ្រោះធម្មជាតិបានកើត ឡើងជាបន្តបន្ទាប់ ដែលមានខ្យល់កន្រ្ដាក់ និងរន្ទះ ហើយអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ... Read More »

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានអញ្ជើញចុះពិនិត្យអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំក្រសួង និងក្រុមការងារបច្ចេកទេសមន្ទីរពេទ្យកុមារជាតិ បានអញ្ជើញចុះពិនិត្យអគារថ្មីនៃមន្ទីរពេទ្យកុមារជាតិ ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ... Read More »

G7 ប្រឆាំងសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង និងប្រឆាំងការដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ី

បណ្តារដ្ឋមន្ត្រីការបរទេសប្រទេស G7 បានចេញសេចក្តីប្រកាស ប្រឆាំងរាល់សកម្មភាពយោធារបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង ។ ទន្ទឹមនឹងនោះ ប្រទេសទាំង៧ក៏បាន ថ្កោលទោសលើផែនការដាក់ពង្រាយអាវុធបរមាណូរបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុសផងដែរ។ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា ... Read More »

ករណី​គ្រោះអគ្គិភ័យទូទាំងប្រទេសកើតឡើង ១៥លើក ក្នុងរយៈពេល​៣ថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ ប៉ុន្ដែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតនោះទេ

ភ្នំពេញ៖ រយៈពេល ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺចាប់ពីថ្ងៃទី ១៤-១៥-១៦ ឆ្នាំ២០២៣ ដែលទើបត្រូវបានបិទបញ្ចប់ មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៥/៧លើក កើនឡើង៨ លើកនៅទូទាំងប្រទេសធៀបនឹងឆ្នាំ២០២២។ ប៉ុន្ដែករណីគ្រោះអគ្គិភ័យនេះកើតឡើង ១៥ លើកមិនបណ្ដាលឱ្យប្រជាពលរដ្ឋណាម្នាក់បាត់បង់អាយុជីវិតនោះទេ ពោលគ្រាន់តែរបួស​មនុស្ស​ម្នាក់។​ ... Read More »

បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ

ភ្នំពេញ ៖ បុរសម្នាក់ដែលស្លៀកពាក់សុីវិល ចេញមកកាក់រថយន្តយកលុយកាលពីវេលាម៉ោង ១០:២២នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នោះ មិនមែនជាសមត្ថកិច្ចនោះទេ។ នេះយោងតាមសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។  បុរសម្នាក់ដែលស្លៀកពាក់សុីវិល ... Read More »

ក្រសួងទេសចរណ៍ បិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ជូនដំណឹងពីការបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ០៣ ក្រុមហ៊ុន រួមមាន៖ ១. ភ្នាក់ងារទេសចរណ៍ អលឃែរ ត្រាវែល អេន ធួរ ឯ.ក  (All ... Read More »

លោកឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញបេសកកម្មការងារ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ហួត ឈាងអននាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញបេសកកម្មការ ... Read More »

Casement Park និង Bramley-Moore Dock ក្នុងចំណោមកីឡដ្ឋាន១០សម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះ Euro 2028 របស់អង់គ្លេស និងអៀរឡង់

កីឡដ្ឋាន Casement Park របស់ក្លិប Belfast និងកីឡដ្ឋាន Bramley-Moore Dock របស់ក្លិប Everton ដែលជាកីឡដ្ឋានមិនទាន់បានសាងសង់គឺស្ថិតនៅក្នុងការដេញថ្លៃរួមគ្នារបស់ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍យូរ៉ូ (Euro) ឆ្នាំ២០២៨។ ទីលានទាំង១០ក៏រួមបញ្ចូលផងដែរនូវទីលាន ... Read More »

ដំណឹង​ល្អ! ក្រសួង​សេដ្ឋកិច្ច​ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី

ភ្នំពេញ​៖​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការគាំទ្រដល់ការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី។  ជាក់ស្ដែង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពីថ្ងៃទី​១២​ ខែមេសា​ ២០២៣​ បានបញ្ជាក់ថា​ ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបាន ... Read More »

កងកម្លាំងឈរជើងនៅយោធភូមិភាគទី១ ទទួលបានអាវភ្លៀង របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ខេត្តស្ទឹងត្រែង ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចែកអាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ... Read More »

តាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោករដ្ឋមន្ត្រី លឹម គានហោ ! អាជ្ញាធរ និងជំនាញគឺចឹង ! ទទួលបានបទបញ្ជាភ្លាម ចេះដោះស្រាយភ្លែត បម្រើរាស្ត្រ មិនមែនចៅហ្វាយនាយរាស្ត្រឡើយ !

ខេត្តកំពង់ចាម ៖ យោងតាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការដាក់គ្រឿងចក្រចុះស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ក្នុងឃុំពាម ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​,​ អ្នកជាសះស្បើយ​​ ០១នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី១៨ ខែមេសា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ​,​ ឣ្នកជាសះស្បើយ​​​​​​០១នាក់ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី១៧ ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ១៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៣២នាក់

ភ្នំពេញ៖ បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យនៅព្រឹកថ្ងៃ​អង្គារ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ១៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស និងជនជាតិខ្មែរ ៣២នាក់​ ,នេះបើ​គិតចាប់ពីម៉ោង ... Read More »

តើទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនឹងធ្វើឱ្យប្រាក់ដុល្លារអាមេរិកបាត់បង់នៅលើទីផ្សារពិភពលោក?

លោក Michel Jamrisko អ្នកវិភាគរបស់ Bloomberg បានធ្វើអត្ថាធិប្បាយថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបានចាប់ផ្តើមដំណើរការដ៏យូរ ហើយនឹងធ្វើឱ្យបាត់បង់ឥទ្ធិពលប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារពិភពលោក។ ប្រទេសកាន់តែច្រើនឡើងនៅជុំវិញពិភពលោកកំពុងប្តូរទៅជារូបិយប័ណ្ណជាតិរបស់ពួកគេ ដោយបដិសេធមិនប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ វាអាចចំណាយពេលជាច្រើនទសវត្សរ៍មុនពេល USD បាត់បង់«អំណាច»នៃភាពលេចធ្លោរបស់ខ្លួន។ យោងតាមសេដ្ឋវិទូ ... Read More »

នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធ​ករណីឆក់ទូរស័ព្ទដៃជនបរទេស

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋចំនួន​ ២នាក់​ ត្រូវ​បានកម្លាំងសមត្ថកិច្ចជំនាញ​ បានចុះអន្តរាគមន៍​ឃាត់ខ្លួន​រួម​នឹង​វត្ថុ​តាង​ជាក់ស្ដែង​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  របាយការណ៍​ដដែល​បន្តថា​ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ជិះម៉ូតូឆក់ទួរស័ព្ទដៃ)​ បានកេីតឡេីង​កាលពីវេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ... Read More »

Mohamed Salah និង Diogo Jota រកបានម្នាក់២គ្រាប់ជួយ Liverpool ឈ្នះ Leeds ៦-១ នៅ Elland Road

Mohamed Salah និង Diogo Jota រកបានម្នាក់២គ្រាប់ ដោយស៊ុតបញ្ចូលទីលើក្រុមម្ចាស់ផ្ទះ ខណៈដែល Liverpool បានឈ្នះការប្រកួតលីកដំបូងក្នុងរយៈពេល៥ប្រកួត ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៦ទល់១កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ មេសានេះ។ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី១៧ មេសា ចំនួន ៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦នាក់

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ​២០២៣ម្សិលមិញនេះ​។ ក្នុងចំណោមជនសង្ស័យចំនួន ៦នាក់ រួមមាន៖ ជួញដូរ ... Read More »

🔴Breaking News ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យផ្ទុះអាវុធមួយប្រាវជាមួយក្រុមចោរប្លន់បណ្តាលឱ្យនគរបាលម្នាក់រងរបួស ខណៈចោរ២នាក់ត្រូវចាប់ឃាត់ខ្លួន ក្នុងនោះមានម្នាក់រងរបួស !

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើងបានបន្លឺឡើង ដោយសារការផ្ទុះអាវុធមួយប្រាវរវាងកម្លាំងនគរបាលព្រហ្មទណ្ឌជាមួយក្រុមចោរនៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យនគរបាលម្នាក់រងរបួស ខណៈចោរ២នាក់ត្រូវចាប់ខ្លួន ក្នុងនោះម្នាក់រងរបួស ប៉ុន្តែសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បាន ជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។      សូមបញ្ជាក់ថា មានហេតុការណ៍ ផ្ទុះអាវុធបាញ់តដៃគ្នាមួយប្រាវរវាងកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយក្រុមចោរកាច់កម៉ូតូ ... Read More »

ក្រោយប្រជុំ៤ម៉ោង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសថា នឹងពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រមដឹកនាំការប្រកួតបន្ថែមទៀត

ភ្នំពេញ ៖ ក្រោយមានភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម បន្ទាប់ពីកីឡាប្រដាល់គុនខ្មែរ ឈឿន ល្វៃ វ៉ៃដល់៥ទឹក ហើយកីឡាករផ្សេងៗ វាយត្រឹម៣ទឹក  នៅលើសង្វៀនទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១៥ មេសា រហូតផ្ទុះការរិះគន់ទៅលើអាជា្ញកណ្ដាល ពេលនេះដំណោះស្រាយត្រូវបានបង្ហាញលទ្ធផលហើយ ... Read More »

ថ្ងៃស្អែកនេះ ! រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី ៦ ដោយមានរបៀបវារៈចំនួន៣ សំខាន់ៗ

ភ្នំពេញ ៖  អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃ ពុធ ១៤រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ ... Read More »

វាយប្រហារទ្រង់ទ្រាយធំនៅរដ្ឋធានី Khartoum ក្រុមទាហានស៊ីឈ្នួលវាយប្រហារចូលទីក្រុងធំរបស់ស៊ូដង់

ការវាយប្រហារទ្រង់ទ្រាយធំ របស់កម្លាំងទាហានស៊ូដង និងក្រុមទាហានស៊ីឈ្នួលគាំទ្រក្រុម RSF បានកើតឡើងនៅក្នុងរដ្ឋធានី Khartoum និងទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសស៊ូដង់។ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា តំណាងពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់បានឱ្យដឹងថា ... Read More »