ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រីចំនួន ២នាក់ វ័យ១៨ ឆ្នាំ និងវ័យ ២២ ឆ្នាំ

ភ្នំពេញ ៖ បន្ទាប់ពីអ្នកស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានបាត់ដំណឹងកូនស្រីវ័យ ១៩ ឆ្នាំ ចេញពីផ្ទះតាំងពីថ្ងៃទី ១៤ ខែមេសា ដល់បច្ចុប្បន្នថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញ ។ ... Read More »

ម្តាយទន្ទឹងរង់ចាំផ្លូវកូនស្រីអាយុ១៩ឆ្នាំ ដែលចេញពីផ្ទះតាំងពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៨ ខែមេសា ក៏មិនទាន់ឃើញមកវិញ ?

ខេត្តត្បូងឃ្មុំ ៖ ទឹកចិត្តឪពុកម្ដាយ ការស្រឡាញ់ សេចក្តីព្រួយបារម្ភតែងតែកើតមានចំពោះពួកគាត់ជានិច្ច ប្រសិនបើសមាជិកនៅក្នុងក្រុមគ្រួសារមានបញ្ហាអ្វីមួយ បាត់ដំណឹង នេះជាសត្យានុម័តធម្មជាតិ ។ ជាក់ស្ដែងស្ត្រីជាម្ដាយបានបាត់កូនស្រីតាំងពីថ្ងៃចូលឆ្នាំដំបូង រហូតដល់ចប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមួយថ្ងៃទៅហើយ នៅតែមិនឃើញកូនស្រីវិលត្រឡប់មកផ្ទះវិញ ក្លាយទៅជាការបាត់ដំណឹង ធ្វើឱ្យភាពសោកសៅ ការព្រួយបារម្ភមានទំហំកាន់តែធំធេងឡើង។ ... Read More »

រយៈពេល៣ថ្ងៃក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិមានភ្ញៀវជាតិនិងអន្តរជាតិជាង៦៥ម៉ឺននាក់ដើរលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តបន្ទាយមានជ័យប្រមាណជាង៦៥ម៉ឺននាក់រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។     លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣រយៈពេល៣ថ្ងៃមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តបន្ទាយមានជ័យមានចំនួន៦៥០.០១៣នាក់ក្នុងនោះមានភ្ញៀវជាតិចំនួន៦៤៨.៤៧១នាក់និងភ្ញៀវអន្តរជាតិមានចំនួន១.៥៤២នាក់។ លោកបានបញ្ជាក់ថា៖ រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៣នេះ នៅថ្ងៃទី១៤ ខែមេសា ... Read More »

ជិះម៉ូតូលឿនបុកគល់ស្ពានអាកាសចោមចៅស្លាប់យ៉ាងអាណោចអាធ័ម

    ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ​ខាងត្បូងតាមបណ្តោយផ្លូវជាតិលេខ៣​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២៣។     ជនរងគ្រោះឈ្មោះ ឆាយ​ រដ្ឋា​ ភេទប្រុសអាយុ៤២ឆ្នាំ​ មានស្រុកកំណេីតនៅសង្កាត់ទឹកថ្លា​ ... Read More »

មនុស្ស​ ១៤នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល​ ៥២នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២៣លើក នាថ្ងៃទី១៧​ មេសាម្សិលមិញនេះ!

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ​ កើតឡើង ២៣លើក (យប់ ១៤លើក) បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៤នាក់ (ស្រី៤នាក់), របួសសរុបចំនួន៥២នាក់ (ស្រី១០នាក់), របួសធ្ងន់ ៣៦នាក់ (ស្រី៦នាក់), ... Read More »

សេចក្តីប្រកាសព័ត៌មាន!​ ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម

ភ្នំពេញ​៖​ សេចក្តីប្រកាសព័ត៌មាន ! ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្តេចក្រឡាហោម (ករណីលេខ ៧៧៨)។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​​ បានឱ្យដឹងនៅយប់ថ្ងៃទី១៧​ ... Read More »

ក្រសួង​ធនធាន​ទឹក ​៖​ សូមបងប្អូន​បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ​ និងមានភ្លៀងធ្លាក់លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ ចាប់ពីថ្ងៃទី១៩-២៥ ខែមេសា ឆ្នាំ២០២៣

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ១៩ – ២៥ ខែមេសា ឆ្នាំ២០២៣ ... Read More »

ភ្ញៀវទេសចរមកលេងខេត្តកោះកុង ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ថយចុះ២២.៤៩៨នាក់

  ខេត្តកោះកុង ៖ មន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរដែលធ្លាប់តែមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តបានថយចុះ២២.៤៩៨នាក់ បើគិតជាភាគរយស្មើនឹង៥៧%។ ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ថ្មីៗនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិតែ១៦.៣០៦នាក់ប៉ុណ្ណោះ ... Read More »

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅទីក្រុងបាងកក ប្រទេសថៃ

ទីក្រុងបាងកក ៖ យោងតាមប្រភពពី AKP ផ្សាយពីទីក្រុងបាងកក បានឱ្យដឹងថា៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពិធីក្បួនដង្ហែព្រះអគ្គិជ័យកីឡា ភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្តើមជាផ្លូវការ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ... Read More »

ខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរច្រើន បន្ទាប់ពីខេត្តសៀមរាប រយៈពេល ៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ ៖ អបអរសារទរដល់ខេត្តបាត់ដំបង ដែលទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងចំណោមខេត្តដែលទទួលបានទេសចរច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាប រយៈពេល ៣ថ្ងៃនាពិធីបុណ្យចូលឆ្នាំ ក្នុងនោះ តួលេខប្រចាំថ្ងៃ រួមមាន៖ − ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ២.០៩៨.៥០១ ... Read More »

យល់ដឹងពីសារៈប្រយោជន៍ពីការប្រើប្រាស់អេកូអង់ដូស្កុប Endoscopic Ultrasound (EUS)!

ភ្នំពេញ ៖ អេកូអង់ដូស្កុប (EUS) គឺជាឧបករណ៍ពិនិត្យដ៏ថ្មីស្រឡាងមួយប្រភេទ ដែលរួមបញ្ចូលនូវ បច្ចេកទេសអង់ដូស្កុប និងអេកូសាស្រ្ត ដែលអាចធ្វើរោគវិនិច្ឆ័យ និងធ្វើអន្តរគមន៍វេជ្ជសាស្រ្ត (ព្យាបាល) ទៅលើជំងឺមួយចំនួន ជាពិសេសជំងឺដែលទាក់ទងទៅនឹងផ្លូវទឹកនិងលំពែង ។ នេះបើយោងតាម ... Read More »

ក្រសួងទេសចរណ៍ ៖ រយៈពេល ០៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានទេសចរសរុបជាង ១៣លាននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា, តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣,១៨៧,៧៧១នាក់ ក្នុងនោះ៖ ... Read More »

ចូលរួមពិធីប្រគល់រង្វាន់នៅកណ្តាលវាលបណ្តាលឱ្យមានមនុស្សជាច្រើនស្លាប់ដោយសារតែក្តៅខ្លាំង

យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់ និងជាង៥០នាក់ផ្សេងទៀតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែអាកាសធាតុក្តៅខ្លាំង ហើយប្រារព្ធពិធីប្រគល់រង្វាន់នៅកណ្តាលវាល ។ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ បានផ្សាយថា មានមនុស្សជាច្រើនបានចូលរួមក្នុងព្រឹត្តិការណ៍ផ្តល់ពានរង្វាន់មួយដែលឧបត្ថម្ភដោយរដ្ឋាភិបាល នៅឯរដ្ឋម៉ាហារ៉ាស្ត្រា ... Read More »

មេបញ្ជាការ កងទ័ពជើងគោក ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម

ភ្នំពេញ ៖ មេបញ្ជាការ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំជាមួយនឹង មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣។  សូមបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៧ ខែមេសា ... Read More »

ឃាត់ខ្លួន​ជនសង្ស័យ ០៣នាក់បន្លំចូលលេងសង្ក្រាន្តវត្តភ្នំ​លួចទូរស័ព្ទដៃបាន ១៥គ្រឿង

ភ្នំពេញ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​វត្តភ្នំ​ បានឃាត់ខ្លួន​ជនសង្ស័យ ៣នាក់ បន្ទាប់ពីពួកគេបានបន្លំខ្លួនចូលលេងសង្ក្រាន្តក្នុងបរិវេណរមណីយដ្ឋានវត្តភ្នំ រួចធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋដូចជាទូរស័ព្ទ ខ្សែ.ក និងកាបូបលុយជាដើម។ យោងតាមប្រភពព័ត៌មាន​ពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីងកាលពីវេលាម៉ោង ២៖៥០នាទីរសៀល ថ្ងៃទី១៦ ខែមេសា ... Read More »

ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖​ ប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងសង្រ្កាន្តឆ្នាំថ្មីនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ​ ចាប់អារម្មណ៍ខ្លាំងការផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន

ខេត្តសៀមរាប-បន្ទាយមានជ័យ៖​ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃចន្ទទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា​ ក្រោយពេលលោក​ និងសហការីដឹកនាំសម្របសម្រួលនិងប្រចាំការនៅស្តង់តាំងពិព៌ណ ចែកឯកសារប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប​ និងខេត្តបន្ទាយមានជ័យ​ ... Read More »

លោក ប៉េង ពោធិ៍សា អញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៤៨នាក់ មុនចេញទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ខេត្តកំពង់ឆ្នាំង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២៣ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ... Read More »

លោក ឃួង ស្រេង ជំរុញឱ្យក្រុមការងារមន្ទីរធម្មការនិងសាសនាត្រូវគ្រប់គ្រង ពិធីបុណ្យកាត់ឫសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន ថ្ងៃទី២៤មេសា ២០២៣ នៅវត្ដព្រះបារមីវង្គតបុរីឱ្យបានល្អប្រសើរ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារមន្ទីរធម្មការនិងសាសនាត្រូវគ្រប់គ្រង ពិធីបុណ្យកាត់ឫសសីមាក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន ថ្ងៃទី២៤មេសា ២០២៣ នៅវត្ដព្រះបារមីវង្គតបុរីឱ្យបានល្អប្រសើរ ។ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីបុណ្យកាត់ឫសសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តព្រះបារមីវង្កតបុរីមានរយៈ ពេល៣យប់៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៤ ... Read More »

CDC ៖​ គម្រោងវិនិយោគថ្មីៗចំនួន ១១ទៀត ទើបតែអនុម័តសរុបទុនវិនិយោគជាង១៧៧លានដុល្លារ

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ CDC ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ១១ទៀត សរុបទុនវិនិយោគជាង១៧៧លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។ CDC បានឱ្យដឹងទៀតថា​ ... Read More »

ក្នុងរយៈពេល​៣ថ្ងៃ​នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ខេត្ត​កោះកុង​ ទទួលបាន​ភ្ញៀវ​ទេសចរ១ម៉ឺន៦ពាន់នាក់ មកលេងកម្សាន្ត​ ,បើធៀប​នឹងឆ្នាំទៅថយ​ចុះ ៥៧%

ខេត្តកោះកុង៖ បើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង លោក សុខ ចាន់គ្រឹះស្នា បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះថា៖​ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ម៉ឺន៦ពាន់នាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ។ ... Read More »

ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ​ ខេត្ត​ព្រៃវែង​ទទួលបានទេសចរជិត៤២ម៉ឺននាក់

ខេត្ត​ព្រៃវែង៖ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រៃវែង​ បានឱ្យដឹងថា​ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរសរុបចំនួន៤១៧,៣២៩នាក់ បានចូលរួមលេងកម្សាន្តក្នុងកម្មវិធីឆ្នាំថ្មីព្រៃវែង និងនៅតាមតំបន់ទេសចរណ៍ រមណីយដ្ឋាននានាទូទាំងខេត្តព្រៃវែង។ នាឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះដែរ​ លោក ជា ... Read More »

កងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់យកជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ

ខេត្ត​កំពង់ចាម​៖​ នៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ដែលទើបជ្រើសរើសថ្មី ចំនួន៤០ នាក់ ទៅហ្វឹកហ្វឺន នៅភ្នំជំរាយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាក់ថា ... Read More »

រដ្ឋបាល​ខេត្ត​សៀមរាប​ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ

ខេត្ត​សៀមរាប​៖​ រដ្ឋបាលខេត្តសៀមរាប​ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ម៉ោង៥៖៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។  ក្នុងរយៈពេល៤ថ្ងៃ​ គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣​ ការដឹកជញ្ជូនបងប្អូនពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាបនិងពីសៀមរាបទៅភ្នំពេញដោយប្រេីប្រាស់រថយន្តសរុបចំនួន​ ៣៣៩ជេីង​ ... Read More »

គិតត្រឹមព្រឹកថ្ងៃទី១៧​ មេសានេះ! ប្រជាពលរដ្ឋជាង៤ម៉ឺននាក់​ បានធ្វើដំណើរតាមរថយន្តក្រុង នាឱកាស​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ​ខែមេសា​ ឆ្នាំ​២០២៣នេះ មានពលរដ្ឋប្រមាណជាង ៤០ ០០០នាក់ បានទទួលសេវាការធ្វើដំណើរ​ តាមរថយន្តក្រុង​របស់ សាលារាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីដើរកម្សាន្ត ​និងទៅលេងស្រុកកំណើតតាមបណ្តាខេត្ត នៅក្នុងអំឡុងថ្ងៃបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ខ្មែរនេះ។​ នេះបេី​យោង​តាមរបាយការណ៍បឋមពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរាជធានីភ្នំពេញ។  ... Read More »

ក្រោយចូលឆ្នាំថ្មី ឆ្នាំថោះ ២០២៣ ពលរដ្ឋសម្រុកចូលរាជធានីភ្នំពេញ​ នាថ្ងៃទី​១៧​ មេសានេះ!

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ យេីងសង្កេតឃេីញថា​ ក្រោយបុណ្យចូលឆ្នាំថ្មី​ ឆ្នាំថោះ ២០២៣ ត្រូវបានបញ្ចប់ប្រជាពលរដ្ឋ ក្មេង ចាស់ បានធ្វើដំណើរចេញពីស្រុកកំណើត ចូលមកកាន់​រាជធានីភ្នំពេញ ទាំងកី្ត​សប្បាយរីករាយ។  សូមជម្រាបជូនថា​ ... Read More »

លោក​ សុខ​ លូ ​៖ ប្រការដែលយើងអាចរៀបចំព្រឹត្តិការណ៍សង្រ្កាន្ដបាត់ដំបងនេះបាន ដោយសារសម្ដេចតេជោ រួមជាមួយថ្នាក់ដឹកនាំកំពូលៗ ដែលបានខិតខំរកសន្ដិភាពជូនប្រជាពលរដ្ឋ

ខេត្ត​បាត់ដំបង​៖​ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី ,លោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំសសយកខេត្ត និងក្រុមការងាររៀបចំទាំងអស់ នៅរាត្រីថ្ងៃអាទិត្យ ... Read More »

Liverpool នឹងមិនធ្វើការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើសញ្ជាតិអង់គ្លេសJude Bellingham រដូវក្តៅនេះទេ

ក្លិបហង្សក្រហម Liverpool នឹងមិនបន្តការប្រមាញ់ផ្ទេរខ្សែបម្រើ Jude Bellingham របស់ Borussia Dortmund នៅរដូវក្តៅនេះទេ ដោយសារតែបញ្ហាហិរញ្ញវត្ថុពាក់ព័ន្ធ។ កីឡាករវ័យ១៩ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយហង្សក្រហម ប៉ុន្តែការផ្លាស់ប្តូរណាមួយសម្រាប់កីឡាករអន្តរជាតិអង់គ្លេសអាចមានតម្លៃយ៉ាងហោចណាស់លើសពី១០០លានផោន។ ទំហំ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​បើ​ធៀប​នឹង​ការ​ផ្លាស់​ប្តូរ​ដែល​ត្រូវ​ការ​នៅ Liverpool មាន​ន័យ​ថា ... Read More »

ផ្ទះប្រជាពលរដ្ឋជិត៣០០ខ្នងរងការខូចខាត និងមនុស្ស២នាក់បាត់ខ្លួននិងរងរបួសធ្ងន់​ ក្នុងករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់​

ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពីលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង​ បានឱ្យដឹងថា​ ករណីគ្រោះធម្មជាតិដោយសារខ្យល់កន្ត្រាក់​ បានបំផ្លាញលំនៅឋានប្រជាពលរដ្ននៅតាមបណ្ដាស្រុកមួយចំនួន ​ក្នុងខេត្តស្ទឹងត្រែង បណ្ដាលឱ្យ​បោកបក់រលំ និងរបើកដំបូលជិត៣០០គ្រួសារ និងមនុស្ស២នាក់បាត់ខ្លួន និងរងរបួសធ្ងន់។ របាយការណ៍ដដែល​បន្តថា​ ស្ថានភាពនៃផលប៉ះពាល់ដោយសារខ្យល់​កន្ត្រាក់ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី១៥ ខែមេសា ... Read More »

អធិការខណ្ឌដង្កោ​ ដឹកនាំកម្លាំងជំនាញ​សហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃ​ចុះបង្ក្រាបជនសង្ស័យជនជាតិចិនបង្ខាំងជម្រិតទារប្រាក់

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១១រោច ខែចេត្រ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ វេលា​ម៉ោង​១២.០២នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោក ជឹម សុីថា​ បានចុះសហការជាមួយកម្លាំងចារកម្មក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តសេនីយ៍ទោ ... Read More »

អុីរ៉ង់កាត់ទោសទាហាន១០នាក់ឱ្យជាប់ពន្ធនាគារពីបទបាញ់ទម្លាក់យន្តហោះ Boeing របស់អ៊ុយក្រែន

តុលាការអុីរ៉ង់បានកាត់ទោសទាហាន១០នាក់ក្នុងការបាញ់ទម្លាក់យន្តហោះប៊ូអុីង៧៣៧-៤០០(Boeing 737-400) របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនអន្តរជាតិ (UIA) ក្នុងឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មានអុីរ៉ង់ IRNA បានរាយការណ៍ថា បន្ទាប់ពីការកាត់ក្តីប្រហែល ២0 ដង មេបញ្ជាការនៃប្រព័ន្ធការពារដែនអាកាស Tor M-1 ត្រូវបានកាត់ទោសឱ្យជាប់គុក ... Read More »