ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋកូរ៉េខាងជើងជិត១លាននាក់ចូលរួមបម្រើកងទ័ពដើម្បីប្រយុទ្ធជាមួយសត្រូវ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣បានផ្សាយថា សារព័ត៌មានរដ្ឋកូរ៉េខាងជើងនៅថ្ងៃទី១៨ខែមីនា បានផ្សាយថា មានប្រជាជនកូរ៉េខាងជើងប្រហែល៨០០,០០០នាក់បានស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីប្រយុទ្ធតតាំងប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសត្រូវដទៃៗទៀត។ សារព័ត៌មាន Rodong Sinmum បានអះអាងថា ពលរដ្ឋស្ម័គ្រចិត្តទាំងអស់នោះ ... Read More »

រថយន្តដឹកតន្រ្តីបុកជាមួយម៉ូតូស្លាប់ម្នាក់រងរបួសស្រាលម្នាក់នៅមុខស្ថានីយប្រេងយើង

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នាបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តនិងអ្នករួមដំណើរម្នាក់រងរបួសស្រាល រីឯអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ភ្លាមៗដែរ។     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ ៖ ២០នាទីថ្ងៃត្រង់ថ្ងៃទី១៧ខែ មីនាឆ្នាំ២០២៣នៅត្រង់ចំណុចផ្លូវបំបែកជាបួនមុខស្ថានីយប្រេងយើងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង  ខេត្តរតនគិរី។    រថយន្តម៉ាកទីតាន់ ពណ៌ស ... Read More »

ព័ត៌មានបឋម ! មានករណី រថយន្ត RANGE ROVER ស៊េរីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿនមួយទៀតហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ មានករណី រថយន្ត RANGE ROVER ស៊េរីទំនើបមួយគ្រឿង បានឆេះនៅលើផ្លូវល្បឿនលឿនមួយទៀតហើយ ។ សូមបញ្ជាក់ថា, តាមព័ត៌មានបឋម ! ... Read More »

ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់អត្តសញ្ញាណគាស់ទ្វារ និងជញ្ជាំងខាងក្រោយ ចូលលួចយកទូរស័ព្ទអស់គ្មានសល់ពីក្នុងទូ

ខេត្តបាត់ដំបង ៖ ហាងលក់ទូរស័ព្ទមួយកន្លែង ត្រូវជនមិនស្គាល់អត្តសញ្ញាណគាស់ទ្វារ និងជញ្ជាំងខាងក្រោយ ចូលលួចយកទូរស័ព្ទអស់គ្មានសល់ពីក្នុងទូ ខណៈម្ចាស់ហាងជាប់រវល់ទៅចូលរួមភ្ជាប់ពាក្យ បងប្អូន នៅ ថ្ងៃទី១៧ មីនា ឆ្នំា២០២៣នេះ  នៅចំណុចភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ... Read More »

លោក ហ៊ុន ម៉ានី ៖ (១៨ មីនា ១៩៧០ – ១៨ មីនា ២០២៣) ៥៣ឆ្នាំ កន្លងផុតទៅ ដែលព្រឹត្តិការណ៍រដ្ឋប្រហារដ៏អាក្រក់មួយ បានក្លាយជាប្រភពនៃសោកនាដកម្មជាច្រើន

ភ្នំពេញ ៖ (១៨ មីនា ១៩៧០ – ១៨ មីនា ២០២៣) ៥៣ឆ្នាំ កន្លងផុតទៅ ដែលព្រឹត្តិការណ៍រដ្ឋប្រហារដ៏អាក្រក់មួយ បានក្លាយជាប្រភពនៃសោកនាដកម្មជាច្រើន ជាពិសេសអំពើប្រល័យពូជសាសន៍មកលើប្រជាជាតិកម្ពុជា នាឆ្នាំ១៩៧៥។ ឆ្លងកាត់មេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ ... Read More »

រវល់តែឆ្ងាញ់អ៊ុតអាប៉ោង ភ្លេចមេីលក្រោយមានអីនគរបាលស្រុកគងពិសី​ ក្រសោប​បាន​មនុស្ស​ ០៩នាក់

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកគងពិសី បានចុះបង្រ្កាប​ និងឃាត់ខ្លួន​មនុស្សចំនួន​ ០៩នាក់ ពាក់ព័ន្ធ​ករណីលេងល្បែង​ស៉ី​សងខុសច្បាប់(បាញ់អាប៉ោង)​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។  ករណី​ឃាត់ខ្លួន​ក្រុមអ្នកញៀនល្បែង​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថៃ្ង១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចដីចម្ការស្វាយ ស្ថិតភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី។  ... Read More »

ក្រសួងសុខាភិបាល ៖ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៩%

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ឱ្យដឹងថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ -លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ... Read More »

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីអំពី “eCancer Choosing Wisely Cambodia” “យើងនិយាយពីការការពារ និងព្យាបាលជំងឺមហារីកនៅកម្ពុជា”

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក  ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom ... Read More »

លោក ហ៊ុន ម៉ានី ៖«ខ្ញុំពេញចិត្តនឹងធ្វើ … បេះដូងខ្ញុំ និងគណបក្សប្រជាជនតែងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៣ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោកហ៊ុន ម៉ានី នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូកស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។  ... Read More »

ព័ត៌មានបឋម ៖ សមត្ថកិច្ចបង្រ្កាបកន្លែងអារឈើប្រមូលវត្ថុតាងយកទៅបន្តនីតិវិធី

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម ព្រឹកថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចជំនាញរដ្ឋព្រៃឈើ ... Read More »

ប្រាក់រង្វាន់សម្រាប់ព្រឹត្តិការណ៍ World Cup នារីឆ្នាំ២០២៣កើនឡើងដល់១៥០លានដុល្លារ

ប្រធាន FIFA លោក Gianni Infantino បាន​ប្រកាស​ក្នុង​សុន្ទរកថា ​បិទ​មហាសន្និបាត​ FIFA លើក​ទី​៧៣ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍កន្លងទៅ​ថា ប្រាក់​រង្វាន់​សម្រាប់​ព្រឹត្តិការណ៍ World Cup នារី​ឆ្នាំ២០២៣ នឹង​មាន​ចំនួន១៥០លាន​ដុល្លារ​អាមេរិក ... Read More »

«លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើគ្រប់វិស័យ»

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា , លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ ... Read More »

សម្តេចពិជ័យសេនាបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ នេះក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន»

ភ្នំពេញ៖  សម្តេចពិជ័យសេនា ប្រមុខកងទ័ពកម្ពុជាបានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៣ ក្រោមប្រធាន បទ«ប្រតិបត្តិការការពារ សន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពកម្ពុជា-ចិន» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បង្កើត Channel Telegram ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការទទួលព័ត៌មាន​ និងរាយការណ៍ប្រាប់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន

ភ្នំពេញ៖ ដើម្បីជាមធ្យោបាយបន្ថែមក្នុងការរុញព័ត៌មាន ទៅឱ្យកាន់តែគៀកប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជាស្នងការ បានបង្កើតនូវ Channel Telegram «t.me/PreyVengPolice» ផ្លូវការរបស់ខ្លួនលើអ្វីដែលកំពុងមានស្រាប់ នៅលើបណ្ដាញទំនាក់ទំនងសង្គម។ លោកឧត្តមសេនីយ៍ទោ ... Read More »

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួច (ដោយមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ) និងទទួលផលចោរកម្ម។ ជនសង្ស័យទាំង០២នាក់ ... Read More »

នគរបាលខណ្ឌ៧មករាបានធ្វើការឃាត់រុឺម៉កកង់បីចំនួន១៨គ្រឿងបំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស

    ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដាក់ផែនការជូនកម្លាំងជំនាញនគរបាលចរាចរណ៍ក៏ដូចជាកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ឱ្យធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំងដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរឬបិទរូបភាពមិនសមរម្យ។  ... Read More »

ឧត្តមសេនីយ៍ឯក ហួត ឈាងអន បានអញ្ជើញអមដំណើរនាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរវីរភាពកងទ័ពជើងទឹក ក្នុងកិច្ចការពារកោះ-ឆ្នេរ ដែនសមុទ្រខ្មែរ

ខេត្តព្រះសីហនុ ៖ ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលការងារសន្តិសុខ និងគ្រោះមហន្តរាយ បានអញ្ជើញអមដំណើរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ... Read More »

អំពើហិង្សាបានផ្ទុះឡើងនៅកណ្តាលទីក្រុងប៉ារីស ប្រទេសបារាំង

នៅល្ងាចថ្ងៃទី១៧ ខែមីនា ប៉ូលិសប្រឆាំងកុបកម្មបារាំងបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ានៅកណ្តាលទីក្រុងប៉ារីសខណៈដែលក្រុមបាតុករនៅតែបន្តប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនអាយុចូលនិវត្តន៍។ ភាពចលាចលរហូតមកដល់ពេលនេះបានធ្វើឱ្យប្រធានាធិបតីបារាំង Emmanuel Macron ប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតចាប់តាំងពីរលកនៃការតវ៉ា “អាវកាក់ពណ៌លឿង” ក្នុងខែធ្នូ ឆ្នាំ 2018។ រូបភាពទូរទស្សន៍បានបង្ហាញឱ្យឃើញប៉ូលីសប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅទីលាន Concorde ក្បែរសភាបារាំង។ ... Read More »

រថយន្តភ្លៅ៤ដឹកថ្ម១គ្រឿង សង្ស័យដឹកលើសទម្ងន់បណ្ដាលឱ្យបាក់ស្រុតស្ពានដែកដល់បាតដី

ខេត្តពោធិ៍សាត់ ៖ កាលពីរសៀលម្សិលមិញ ថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ពានដែកបាឡេដ៏វែងមួយ រងការបាក់ស្រុតយ៉ាងដំណំបង្កការស្ទះការធ្វើដំណើរ ... Read More »

មន្រ្តីជំនាញ​ការិយាល័យ​ចំនួន​២​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងច្បាប់ចរាចរណ៍ផ្លូវគោក​ ដល់សិស្ស​សាលា

ខេត្តព្រះសីហនុ៖ ដេីម្បីឱ្យ​សិស្សានុសិស្ស​ស្វែងយល់ផលប៉ះពាល់នៃ​គ្រឿង​ញៀន​ និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជេីងគោក​ មន្រ្តីជំនាញ​ការិយាល័យ​ចំនួន​២​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយ​ និងធ្វេីបទបង្ហាញដល់ពួកគាត់។  ជាក់ស្ដែង​នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរវីរភាពកងទ័ពជើងទឹក ក្នុងកិច្ចការពារកោះ-ឆ្នេរ ដែនសមុទ្រខ្មែរ

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកងទ័ពជើងទឹក ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ។ ពិធីសំណេះសំណាលបានធ្វើឡើងនៅមូលដ្ឋានកងទ័ពជើងទឹក (រាម) ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ទី​១៨​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បញ្ជូនមន្ត្រីព័ត៌មានចំនួន ២ រូប ទៅបំពេញបេសកកម្មការងារ ផ្តិតយករូបភាព និងផ្សាយផ្ទាល់ ពិធីដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍

ភ្នំពេញ ៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បញ្ជូនមន្ត្រីព័ត៌មានចំនួន ២ រូប ទៅបំពេញបេសកកម្មការងារ ផ្តិតយករូបភាព និងផ្សាយផ្ទាល់ ពិធីដង្ហែរភ្លើងគប់ព្រះអគ្គីទៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍។ នេះបើយោងតាម facebook របស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះនៅថ្ងៃទី១៨ ... Read More »

ព្រះរាជអាជ្ញារង ឡើងព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឡើងអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍បាត់ដំបង !

ភ្នំពេញ ៖ លោក អុិត សុធា ឧត្តមព្រះរាជអាជ្ញា ថ្នាក់លេខ៦ បច្ចុប្បន្នជា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ( ផ្ទេរមកពីខេត្តកំពង់ធំ នាឆ្នាំ២០២០ ) ទទួលបានការតែងតាំងមុខតំណែងថ្មីជា ... Read More »

សញ្ញានៃសង្គ្រាមលោកលើកទីបី បានកើតឡើងហើយពេលតុលាការឧក្រិដកម្មអន្តរជាតិចេញដីកាចាប់ខ្លួនលោកពូទីន

សញ្ញានៃសង្គ្រាមលោកលើកទីបី បានកើតឡើងហើយពេលដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក ពូទីន។ បើលោកពូទីនត្រូវបានចាប់ខ្លួននោះសង្គ្រាមបរមាណូនឹងកើតឡើង មនុស្សជាតិរាប់ពាន់លាននាក់នឹងរងផលប៉ះពាល់។ នៅពេលនេះប្រធានាធិបតីអាមេរិក លោកបៃឌិន ក៏បានលើកឡើងពីការសម្រេចរបស់តុលាការ ICC ផងដែរ ។ លោកបៃឌិន បញ្ជាក់ថា ... Read More »

កីឡាកររុស្ស៊ី Daniil Medvedev មានអារម្មណ៍សោកស្តាយចំពោះកីឡាករអ៊ុយក្រែនធ្វើដំណើរកំឡុងពេលសង្គ្រាម

កីឡាករវាយតឺន្នីស Daniil Medvedev របស់រុស្ស៊ីនិយាយថា គាត់សោកស្តាយសម្រាប់កីឡាករអ៊ុយក្រែនដែលប្រកួតប្រជែងក្នុងដំណើរទេសចរណ៍ចំពេលមានសង្រ្គាមកំពុងបន្ត។ កីឡាការិនី Lesia Tsurenkoរបស់អ៊ុយក្រែនបានដកខ្លួនចេញពីការប្រកួតរបស់នាងជាមួយ ArynaSabalenka ដែលមកពីប្រទេសបេឡារូសដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីនៅឯ Indian Wells កាលពីដើមសប្តាហ៍នេះ។ Iga Swiatek ... Read More »

រដ្ឋសភាកម្ពុជា ខកចិត្តចំពោះសភាអឺរ៉ុបដែលស្នើ ដោះលែងលោក កឹម សុខា និងសូមច្រានចោលចំពោះសំណើរបស់សភាអឺរ៉ុប

ភ្នំពេញ៖ រដ្ឋសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលទាំងយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រោយមួយថ្ងៃដែលសភាអឺរ៉ុបបានចេញសេចក្តីសម្រេចដោយស្នើឱ្យដោះលែងលោក កឹម សុខា។ សូមបញ្ជាក់ថា, រដ្ឋសភាកម្ពុជាបានសម្តែងការខកចិត្ត និងសូមច្រានចោលចំពោះសំណើរបស់សភាអឺរ៉ុបដែលបានស្នើឱ្យតុលាការកម្ពុជាដោះលែងលោក កឹម សុខា ព្រមទាំងស្នើឱ្យកម្ពុជាធានាឱ្យបាននូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងធ្វើនៅខែកក្កដាខាងមុខនេះប្រកបដោយសេរី ... Read More »

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន​ ត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ចេញដីកាចាប់ខ្លួន ជុំវិញឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

អន្តរជាតិ​៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣នេះថា៖​ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃសុក្រទី១៧​ ខែមីនា​ម្សិលមិញនេះ បានប្រកាសពីការចេញដីកាចាប់ខ្លួន សម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ... Read More »

ដឹកស្រាមកយឺតពេលជនបរទេសម្នាក់ចាប់ក្បាលបុរសអ្នកដឹកអីវ៉ាន់បោកនឹងរថយន្តបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខ

ភ្នំពេញ ៖ បុរសជនជាតិបទេសម្នាក់ កុម្មង់ស្រាមួយដប ហើយដោយសារតែអ្នកដឹកអីវ៉ាន់តាមអនឡាញម្នាក់ យឺត២នាទី បង្កទៅជាជម្លោះប្រតាយប្រតប់គ្នា ដោយជនបរទេសបានចាប់ក្បាលអ្នកដឹកអីវ៉ាន់បោកផ្ទប់នឹងកញ្ចក់រថយន្តមួយគ្រឿងបណ្តាលឱ្យបែកកញ្ចក់និងបែកក្បាលហូរឈាមពេញមុខ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខខុនដូមួយកន្លែង ស្ថិតនៅតាមបណ្តាយផ្លូវលេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ... Read More »

លោក អ៊ាង សុផល្លែត ៖​ គម្រោង PEARL នឹងផ្តល់នូវអត្ថប្រយោជន៍ដល់កសិករប្រមាណ ៤៥០ ០០០នាក់ និងខ្សែច្រវ៉ាក់តម្លៃនៅភាគខាងជើងបឹងទន្លេសាប​ ចំនួន​៤ខេត្ត

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងដៃគូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីគម្រោង «ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ ដើម្បីលើកកម្ពស់កសិកម្មភាតរភាពបរិស្ថាន និងជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លសាប» ហៅកាត់ថា PEARL។ គួរបញ្ជាក់ថាពិធីនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ​ នាទីស្តីការក្រសួងបរិស្ថាន។ លោក ... Read More »