ព័ត៌មានទាន់ហេតុការណ៍៖
'

លោក នួន ផារ័ត្ន ជំរុញឱ្យគណៈនាយកសាលានីមួយៗ ត្រូវលុបបំបាត់ក្មេងទំនើងនៅក្នុងសាលា និងជំរុញឱ្យលោកគ្រូ អ្នកគ្រូ ប្រកាន់ភ្ជាប់ក្រមសីលធម៌ជាគ្រូបង្រៀនឱ្យសាកសមជាមាតាទី២របស់សិស្សានុសិស្ស

ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាល រងតំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ក្នុងការលុបបំបាត់នៅក្មេងទំនើងនៅក្នុងសាលារៀន និងជំរុញឲ្យ ... Read More »

លោក​ វង្សី វិស្សុត ៖​ កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីជំរុញសេដ្ឋកិច្ចឱ្យខ្លាំងក្លា

ភ្នំពេញ៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បានលើកឡើងថា កម្ពុជាមានភាពចាំបាច់ ត្រូវការទាក់ទាញការវិនិយោគប្រកបដោយគុណភាព ដើម្បីបង្កើនជំនាញ, បង្កើនការងារដែលមាន ប្រាក់ឈ្នួល​សមរម្យ, ស្តង់ដារការងារល្អ, មានតម្លៃបន្ថែមខ្ពស់ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ៖ កម្លាំងស្ដ្រី គឺមិនអាចខ្វះបាន​ ក្នុងការរក្សាសុខសន្តិភាព ក៏ដូចជា​ កំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៏លេីគ្រប់វិស័យ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានបេីកសិក្ខាសិលាអប់រំ​ ផ្សព្វផ្សាយការថែទាំសុខភាព ស្តីពី ការយល់ដឹងពីអត្ថប្រយោជន៏នៃការចាក់វ៉ាក់សាំងការពារជំងឺ១១មុខដល់កុមារ​ ដេីម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា​  ខួបលេីកទី១១២​ ក្រោមមូលបទ​ ស្ត្រីរួមគ្នារក្សាសន្តិភាព​ ដេីម្បីកិច្ចអភិវឌ្ឍន៏ក្នុងយុគសម័យឌីជីថល​ ដែលរៀបចំឡេីងដោយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមាររាជធានីភ្នំពេញ​ សហការជាមួយមន្ទីរសុខាភិបាល​ និងមន្ទីរកិច្ចការនារី​ ... Read More »

ឃាត់ខ្លួន​មនុស្ស ៣១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី២ មីនាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២៣​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ៣១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនាម្សិលមិញនេះ។ ... Read More »

Update ៖​ ទីបំផុត​ អតីត​ព្រះចៅអធិការវត្តកំពូលពេជ្រ​ យល់ព្រម​ដោយស្ម័គ្រចិត្ដ​ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤​ ខែមីនា​ស្អែកនេះ​!

ខេត្ត​កំពង់​ស្ពឺ​៖​ យោងតាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​សុក្រ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ដំណឹងដែលពុទ្ធបរិស័ទមហាទន្ទឹងរង់ចាំនិងមានចម្ង​ល់គឺបានស្រាយចប់​ បន្ទាប់ពី​អតីត​ព្រះចៅអធិការវត្តកំពូលពេជ្រ​ ហេង សាវ៉ុន យល់ព្រម​ដោយស្ម័គ្រចិត្ដ​ សម្រេចលាចាកសិក្ខាបទនាថ្ងៃទី៤​ ខែមីនា​ស្អែកនេះ​!  របាយការណ៍ដដែល​បន្តថា​ ជាក់ស្ដែង​កាលពីព្រឹកថៃ្ងទី​០៣​ ... Read More »

គ្រប់កីឡាករ កីឡាការិនីទាំងអស់ទៅ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព ដោយគ្មានគិតប្រាក់

ភ្នំពេញ ៖ គ្រប់កីឡាករ កីឡាការិនីទាំងអស់ទៅ ពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ តេជោសន្តិភាព ដោយគ្មានគិតប្រាក់ ។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។  គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានកិត្តិយសសូមជូនដំណឹងដល់គ្រប់ សហព័ន្ធកីឡាជាតិ ... Read More »

នៅថ្ងៃទី៧ ខែមីនា ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់”

ភ្នំពេញ ៖ បើតាមសេចក្តីជូនដំណឹង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ... Read More »

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន ​៖​ ជំរុញ និងលើកទឹកចិត្តដល់សហគមន៍ និងមន្រ្តីឧទ្យានុរក្ស អនុវត្តនូវវិធានការការពារ បង្ការទប់ស្កាត់ និង លុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការសម្រាកនៅក្នុងមុង រស់នៅស្អាតក្នុងជីវភាពប្រចាំថ្ងៃ

ខេត្ត​ស្ទឹងត្រែង​៖​ ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ នៃក្រសួងបរិស្ថាន សហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការ ការពារ បង្ការទប់ស្កាត់ លុបបំបាត់ជំងឺគ្រុនចាញ់ និងការថែទាំសុខភាព ដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងមន្រ្តីឧទ្យានុរក្ស ក្រោមអធិបតីភាព លោកស្រី ... Read More »

សម្តេចក្រឡាហោម ស ខេង អញ្ជើញបំពេញទស្សនកិច្ចការងារ នៅវៀតណាម ចាប់ពីថ្ងៃទី៣-៥ ខែមីនា ឆ្នាំ២០២៣

ភ្នំពេញ៖​ បេីយោង​តាមប្រភពព័ត៌មានពីនាយកដ្ឋានព័ត៌មានវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ តបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »

អគ្គិភ័យឆាបឆេះកាស៊ីណូ(DIAMONCITY HOTEL)បង្កការភ្ញាក់ផ្អើលរយៈពេលជាង១ម៉ោងទើបគ្រប់គ្រងស្ថានភាពបាន

ខេត្តបន្ទាយមានជ័យ៖ កាស៊ីណូ(DIAMONCITY HOTEL)ត្រូវបានអគ្គិភ័យឆាបឆេះរយៈពេលជាង១ម៉ោងបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរនិងបុគ្គលិករួមទាំងភ្ញៀវរត់ចែកជើងគ្នាទើបគ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង១១និង២៤នាទីយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ នៅក្នុងស្ថានការណ៍អគ្គិភ័យឆាបឆេះកាស៊ីណូ(DIAMONCITY HOTEL)គេឃើញឆាបឆេះនៅផ្នែកជាន់ខាងលើបណ្តាលឱ្យមានអណ្តាតភ្លើងនិងផ្សែងហុយខ្មួលខ្មាញចេញមកក្រៅក្នុងនោះមានបុគ្គលិកនិងភ្ញៀវលេងល្បែងកាស៊ីណូបានសម្រុករត់ចេញមកក្រៅដោយភ័យស្លន់ស្លោ។ ភ្លាមនោះមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងនិងកម្លាំងរួមជាមួយសន្តិសុខកាស៊ីណូបានចូលធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់រយៈពេលជាង១ម៉ោងក្រោយមកទើបគ្រប់គ្រងស្ថានភាពបាន។     បញ្ហាអគ្គិភ័យឆាបឆេះកាស៊ីណូ(DIAMONCITY HOTEL)នេះមិនបានដឹងនូវទំហំខូចខាតនិងមូលហេតុនៅឡើយទេក្រោយពេលអគ្គិភ័យឆាបឆេះត្រូវបានក្រុមអន្តរាគមន៍ពន្លត់បានស្ងប់ហើយត្រូវបានបិទទ្វារជិតមិនអោយមានការចូលត់ទៅខាងក្នុងកាស៊ីណូឡើយ។ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៣​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ គ្មានឣ្នកជាសះស្បើយ​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

តោ! មកស្គាល់​ពីសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​!

ខេត្ត​ស្ទឹងត្រែង​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញពី​សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង​!  ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ជាតំបន់ព្រៃលិចទឹកធម្មជាតិ និងតំបន់ប្រវត្តិសាស្រ្ត ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។  សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ​ មានទេសភាពស្រស់ស្អាត ... Read More »

កីឡាករ​លេងអុករបស់​រុស្សុីទៅ​ប្រកួត​នៅ​សហព័ន្ធ​អាស៊ីក្រោយ​ឈប់​ពី​អឺរ៉ុប

សហព័ន្ធកីឡាអុករុស្ស៊ីបានចូលរួមជាមួយសហព័ន្ធអុកអាស៊ី (ACF) បន្ទាប់ពីការបោះឆ្នោត ACF ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ីបន្តប្រកួតប្រជែងក្នុងកម្រិតអន្តរជាតិ ទោះបីជាមានសង្គ្រាមនៅអ៊ុយក្រែន និងទណ្ឌកម្មដែលខ្លួនបានជំរុញក៏ដោយ។ អត្តពលិករុស្ស៊ីត្រូវបានហាមប្រាមពីប្រភេទកីឡាជាច្រើន ហើយភាគច្រើនមិនអាចចូលរួមប្រកួតនៅអឺរ៉ុបបាន ដោយសារការដាក់ទណ្ឌកម្ម និងភាពស្មុគស្មាញនៃការប្រកួតប្រជែងដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ... Read More »

ម៉ូតូនិងម៉ូតូពន្លះគ្នាពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់

ខេត្តកណ្ដាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូពន្លះគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ រីឯម្នាក់ទៀតរងរបួសធ្ងន់ នៅថ្ងៃទី០២​ ខែមីនា ឆ្នាំ​២០២៣​  វេលាម៉ោង២០និង១០នាទី នៅចំណុច ផ្លូវ៣៤ ក្នុងភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល។ ... Read More »

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម្សិលមុិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកស្រី អ៊ូឃូល ... Read More »

រដ្ឋអាជ្ញាបារាំងបើកការស៊ើបអង្កេតលើខ្សែការពារ Achraf Hakimi របស់ម៉ារ៉ុកក្រោមចោទប្រកាន់ករណីរំលោភ

រដ្ឋអាជ្ញាបារាំងបានបើកការស៊ើបអង្កេតបឋមលើការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈដោយខ្សែការពារម៉ារ៉ុក Achraf Hakimi ដែលជាប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានបញ្ជាក់ក្នុងរដ្ឋអាជ្ញាបារាំង។ ស្ត្រី​វ័យ​២៤​ឆ្នាំ​ម្នាក់​បាន​ចោទ​ខ្សែការពារ ​ Achraf Hakimi ដែលកំពុងលេងឲ្យក្លិបយក្សបារាំង Paris St-Germain ​ថា ​បាន​ចាប់​រំលោភ​នាង​នៅ​ផ្ទះ​របស់​គាត់​ក្នុង​រដ្ឋធានី​បារាំង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈកន្លងទៅ ប៉ុន្តែកីឡាករ ... Read More »

ចាប់ឃាត់ចោរឆក់២នាក់ មានកាំភ្លើងទៀត ធ្វើសកម្មភាពនៅជិតវត្តក្រាំងធ្នង់

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា, នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ម៉ោង១១ និង ... Read More »

មន្រ្តី​នគរបាល​ខេត្តព្រះសីហនុ បន្តចុះផ្សព្វផ្សាយតាមបណ្តាក្លឹបកម្សាន្ត និងខារ៉ាអូខេក្នុងក្រុងព្រះសីហនុ អំពីផលប៉ះពាល់នៃការប្រើប្រាស់ ជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស

ខេត្តព្រះសីហនុ ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសប្រើប្រាស់ ជួញដូរគ្រឿងញៀន និងអំពើជួញដូរមនុស្ស​ មន្រ្តីជំនាញ​នៃស្នងការនគរបាលខេត្តព្រះសីហនុ​ បានបន្តចុះផ្សព្វផ្សាយតាមបណ្តាក្លឹបកម្សាន្ត និងខារ៉ាអូខេ​ នៅក្នុងក្រុងព្រះសីហនុ។  ក្នុងប្រតិបត្តិការនោះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ... Read More »

បង្ហាញ​មុខសញ្ញាលួចម៉ូតូម្នាក់នៅក្រុងបាត់ដំបង​ ជាសាធារណៈ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការ​

ខេត្តបាត់ដំបង​៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានបង្ហាញ​មុខសញ្ញាលួចម៉ូតូម្នាក់នៅក្រុងបាត់ដំបង​ ជាសាធារណៈ​ ក្រោយឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមបញ្ជូនខ្លួនទៅកាន់​សាលាដំបូងខេត្ត​​ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣។  របាយការណ៍ដដែល​បន្តថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​បានធ្វេីឡេីង​កាលពីយប់ថ្ងៃទី​០១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មីៗ​នេះ​ ... Read More »

Update ៖ ដឹងការពិតហើយមូលហេតុករណីឆេះអគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល

ខេត្តស្វាយរៀង៖ ដឹងការពិតហើយមូលហេតុករណីឆេះអគារ​ ជាន់ទី០៦​ នៃ​កាស៊ីណូ​ប៉ារីសបូព៌ា​ មកពីឆ្លងចរន្តអគ្គិសនីក្នុងអគារកំពុងជួសជុល នេះបើតាមការឱ្យដឹងពីលោក​ឧត្ដមសេនីយ៍​ត្រី​  ពេជ្រ​ វីរៈ​ ស្នងការ​នគរ​បាលខេត្ត​ស្វាយរៀង ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងបាវិតថាកាល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ... Read More »

បិទវគ្គបណ្តុះបណ្ដាលជំនាញបច្ចេកទេសយោធា​កម្រិតបរិញ្ញាបត្រ​ និងបេីកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសមធ្យម បេីកបរយានយន្ដគ្រប់ប្រភេទជំនាន់ទី១​ នៃវិទ្យាស្ថានបច្ចេកទេសយោធាតេជោ​ ហ៊ុន​ សែន

ខេត្តកំពង់ស្ពឺ ៖ លោក នាយឧត្តមសេនីយ៍​ ចៅ​ ភិរុណ អគ្គនាយក​ អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស​ ក្រសួងការពារជាតិ​ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញបច្ចេកទេសយោធា​កម្រិតបរិញ្ញាបត្រ​ ជំនាន់ទី៤-៥​ មធ្យមជំនាន់ទី១០-១២​ គីមីសាស្ត្រជំនាន់ទី៣​ បឋមជំនាន់ទី១២​ សេនាធិការជំនាន់១៣​ បេីកបរជំនាន់ទី១៨​ ... Read More »

ម្តាយមីងនិងក្មួយប្រុសកំពុងជិះម៉ូតូឌុបគ្នាស្រាប់តែសត្វគោរត់មកបុកដួលខ្ទាតចូលក្រោមរថយន្តកិនស្លាប់ទាំង២នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់និងម្តាយមីងបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងជិះម៉ូតូ១ គ្រឿងឌុបគ្នា ហើយសត្វគោជំទង់១ក្បាលរត់ឆ្លងផ្លូវមកបុកម៉ូតូធ្វើឱ្យខ្ទាតអ្នកបើកបរនិងអ្នករួមដំណើរទៅកណ្តាលថ្នល់ ស្របពេលនោះមានរថយន្តឡិចសុីស១គ្រឿង មកដល់ក៏បុកនិងកិនស្លាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២៥នាទីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥១ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២ទៅលេខ១៣ នៅចំណុចភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ... Read More »

ក្លិបអ្នកកាសែតកម្ពុជា និងអង្គការ Oxfam រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តី​ពី​របបសន្តិសុខសង្គម​ (ប.ស.ស)​ ជូនដល់សមាជិកអ្នកសារព័ត៌មាន

ភ្នំពេញ​៖ ក្លិបអ្នកកាសែតកម្ពុជា ( ក.អក ) សហការជាមួយអង្គការ Oxfam នៅព្រឹក​ថ្ងៃ​ទី៣​ ខែមីនា​ ឆ្នាំ​២០២៣​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តី​ពី​របបសន្តិសុខសង្គម​ (ប.ស.ស)​ ជូនដល់សមាជិកអ្នកសារព័ត៌មាន​ ក្នុងគោលបំណងកសាង ... Read More »

ក្រុមជំនាញរដ្ឋបាលជលផលនិងអង្គការ WWFចុះជំរឿនប្រទះឃើញកូនផ្សោតថ្មី០១ក្បាលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពី

ខេត្តក្រចេះ ៖ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហការជាមួយអង្គការ WWF បានចុះធ្វើជំរឿនសត្វផ្សោតទន្លេមេគង្គ ហើយបានប្រទះឃើញកូនផ្សោតថ្មីដែលទើបនឹងកើតនៅកន្លែងអភិរក្សអន្លង់កាំពីត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមជំនាញរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រទះឃើញកូនផ្សោតថ្មីនោះនៅថ្ងៃទី០១ ខែមីនា ... Read More »

អាថ៌កំបាំងនៃកងនាវារាប់រយដែលជួយរុស្ស៊ីដឹកជញ្ជូនប្រេងនៅជុំវិញពិភពលោក

ទោះបីជាមានទណ្ឌកម្មជាច្រើនក៏ដោយ ក៏ប្រេងរបស់រុស្ស៊ីនៅតែស្វែងរកផ្លូវចូលទៅកាន់ទីផ្សារជុំវិញពិភពលោកបានដដែល។ អ្នកសង្កេតការណ៍ទទួលស្គាល់ថា វាពិបាកក្នុងការដឹងច្បាស់ថានរណាជាអ្នកជួយដឹកជញ្ជូនប្រេងទាំងនោះ នៅក្នុងបរិបទនៃការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ីដែលកើតឡើងបន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅចុងខែកុម្ភៈឆ្នាំ 2022 នាវាជាច្រើនទៀតបានចូលរួមជាមួយកងនាវាដឹកជញ្ជូនអាថ៌កំបាំងដែលមានស្រាប់ ត្រៀមខ្លួនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាំចេញប្រេងឥន្ធនៈ។ អ្នកខាងក្នុងឧស្សាហកម្មប៉ាន់ប្រមាណទំហំនៃកងនាវានៃ”នាវាស្រមោល” ថាមានចំនួនជិត ៦០០គ្រឿង ឬប្រហែល 10% នៃនាវាដឹកប្រេងធំៗទាំងអស់នៅទូទាំងពិភពលោក ហើយចំនួននៅតែបន្តកើនឡើង។ ... Read More »

Update ៖ អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ប៉ារីស បូព៌ានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ គិតត្រឹមម៉ោង១១យប់ថ្ងៃទី២ខែមីនាឆ្នាំ២០២៣នេះ អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ប៉ារីស បូព៌ា នៅក្រុងបាវិតគឺគ្រប់គ្រងបានស្ទេីរ១០០នេះបើយោងតាមអាខោនហ្វេសប៊ុកផ្ទាល់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ សូមបញ្ជាក់ថា ក្រោយទទួលបានដំណឹងនៃអគ្គិភ័យដែលឆាបឆេះអគារកាស៉ីណូមួយកន្លែងនៅភូមិបាវិតកណ្តាល​ សង្កាត់បាវិត​ ក្រុងបាវិត​ នៅយប់ថ្ងៃទី២​ ខែមីនា​ ... Read More »

ប្រទេសក្រិក ៖ ការតវ៉ាដោយហិង្សាកើតឡើងបន្ទាប់ពីគ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សជាច្រើន

ប៉ូលិសនៅទីក្រុង Thessaloniki ភាគខាងជើងនៃប្រទេសក្រិក បាននិយាយថា ក្រុមអ្នកតវ៉ាបានគប់ដុំថ្ម និងគ្រាប់បែកសាំង បន្ទាប់ពីអាជ្ញាធរក្រិកបានទទួល ខុសត្រូវចំពោះករណីគ្រោះថ្នាក់ រថភ្លើងដ៏សាហាវកាលពីថ្ងៃទី ២៨ខែកុម្ភៈ។ កាលពីថ្ងៃទី២ ខែមីនា អ្នកតវ៉ាប្រហែល 2.000 នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង ... Read More »

ចាប់បានហើយជនសង្ស័យជួញដូរសត្វព្រៃយ៉ាងសកម្មចំនួន២នាក់ដែលធ្វើសកម្មភាពនៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យជួញដូរសព្វព្រៃពីរនាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានបង្ក្រាបនិងឃាត់ខ្លួននៅរសៀលថ្ងៃទី០២ ខែមីនាឆ្នាំ២០២៣ នៅចំណុចផ្ទះក្រហម ក្នុងភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ... Read More »

តំបន់ចាយប្រាក់អឺរ៉ូ ៖ ការកើនឡើងតម្លៃម្ហូបអាហារធ្វើឱ្យអតិផរណាទាបជាងការរំពឹងទុក

របាយការណ៍ Eurostat បានបង្ហាញថា តម្លៃថាមពលបានបន្តធ្លាក់ចុះក្នុងខែកុម្ភៈ ប៉ុន្តែតម្លៃអាហារ និងភេសជ្ជៈបានកើនឡើងដល់ទៅ 15% ដែលជាកំណត់ត្រាថ្មីខ្ពស់ និងលើសពី 14.1% ក្នុងខែមករា។ ការិយាល័យស្ថិតិនៃសហភាពអឺរ៉ុប (Eurostat) នៅថ្ងៃទី ២ ... Read More »

ដុតភ្លេីងទៀនមិនប្រយ័ត្នបណ្ដាលឱ្យឆេះផ្ទះ​ និងរោងទិញលក់អេតចាយចំនួន៥ខ្នងទាំងស្រុងនៅខណ្ឌដង្កោ

ភ្នំពេញ​ ៖​ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះ​ និងរោងទិញលក់អេតចាយចំនួន០៥ខ្នងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់​នៅវេលាម៉ោង​០២​ និង២០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ​ ទី៣ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្ទះទិញលក់អេតចាយ ផ្លូវលំ ក្រុមទី១០ ភូមិទួលសំបូរ ... Read More »