ព័ត៌មានទាន់ហេតុការណ៍៖
'

អាមេរិកនិងរុស្ស៊ីកំពុងតែប្រើសម្តីវាយប្រហារគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែមីនា ឆ្នាំ២០២៣នេះ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានចោទសហរដ្ឋអាមេរិកថា មានចរិតពុតត្បុត បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ... Read More »

លោក Pep Guardiola ថា អតីតប្រធានក្រុម Manr City លោកVincent Kompany នឹងមានវាសនាដឹកនាំក្រុម

លោក Pep Guardiola គ្រូបង្វឹកក្រុមមេឃខៀវ Manchester City បាននិយាយថា អតីតប្រធានក្រុមរបស់គាត់គឺ Vincent Kompanyមានវាសនាដើម្បីដឹកនាំក្លិបនាពេលអនាគត។ Man City ប្រឈមមុខនឹងការប្រកួតក្នុងផ្ទះខ្លួនឯងក្នុងវគ្គ៨ក្រុមចុងក្រោយ FA Cup ... Read More »

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៣ របស់គណបក្សស្រុកពារាំង

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣  នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណបក្សប្រចាំខែកុម្ភៈ និងដាក់ចេញទិសដៅអនុវត្តខែមីនា ឆ្នាំ២០២៣ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកពារាំង។  ... Read More »

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសថ្លែង “ឧក្រិដ្ឋកម្មគឺជាឧក្រិដ្ឋកម្ម ហើយវាមិនអាចទទួលបានភាពត្រឹមត្រូវសម្រាប់បុព្វហេតុ ផ្សេងនោះទ “។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានកត់សម្គាល់ជាមួយក្តីកង្វល់យ៉ាងខ្លាំងចំពោះអ្នកការទូតប្រទេសលោកខាងលិចមួយ ចំនួនដែលបានតម្លើងខ្លួនតាមទំនើងចិត្ត ពីតួនាទីការទូតធម្មតារបស់ខ្លួន ទៅធ្វើជាអនុរក្សដាក់ពិន្ទុក្រៅ ដែនកំណត់របស់ខ្លួន ... Read More »

កម្ពុជា-ថៃ គ្រោងអនុញ្ញាតឱ្យភ្ញៀវទេសចរប្រទេសទាំងពីរ អាចបើកបរដោយខ្លួនឯងឆ្លងទៅឆ្លងមក

ភ្នំពេញ៖ យោងតាម​ប្រភពព័ត៌មាន​ពី​ក្រសួង​ទេសចរណ៍​ នៅយប់ថ្ងៃ​ថ្ងៃ​ទី០៣​ ខែមីនា​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា៖​ កម្ពុជា-ថៃ នឹងពិនិត្យឡើងវិញនូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងឆ្លងកាត់ទៅវិញទៅមករវាងប្រទេសទាំងពីរ ដើម្បីជំរុញកំនើនភ្ញៀវទេសចរទៅវិញទៅមក។ ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០២ ខែមិនា ... Read More »

មន្រ្តីជាន់ខ្ពស់​ក្រសួង​វប្បធម៌ ​៖​ កម្ពុជា​នឹងស្នើសុំចុះ”ក្រមា”ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក ស៉ីយ៉ុន សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៤ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានថ្លែងថា​៖​ កម្ពុជាបានដំណើរការ ៨០%ហើយ ដើម្បីរៀបចំឯកសារស្នើសុំចុះបញ្ជី ... Read More »

ស្លាប់និងរបួសជិត៧០នាក់ ដោយសារឆេះដេប៉ូស្តុកប្រេងនៅប្រទេសឥណ្ឌូណេស៉ី

សារព័ត៌មាន AFP នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះបានផ្សាយថា មានមនុស្សយ៉ាងហោចណាស់ចំនួន១៧នាក់ស្លាប់និងជាង៥០នាក់ទៀតបានទទួលរងរបួសក្នុងគ្រោះអគ្គិភ័យដ៏ធំមួយនៅដេប៉ូស្តុកឥន្ធនៈមួយកន្លែងក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៉ី។ អាជ្ញាធរឥណ្ឌូណេស៉ីបានឱ្យដឹងថា គ្រោះអគ្គិភ័យខាងលើក៏បានឆាបឆេះផ្ទះសម្បែងអស់ប៉ុន្មានខ្នងផងដែរ ហើយបង្កឱ្យមនុស្សម្នារត់ភៀសខ្លួនយ៉ាងភ័យស្លន់ស្លោ និងបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីលំនៅឋានក្បែរដេប៉ូនោះ ដែលធ្វើប្រតិបត្តិការដោយក្រុមហ៊ុនថាមពលរបស់រដ្ឋ ឈ្មោះ Pertamina និងមានទីតាំងស្ថិតនៅនៅភាគខាងជើងទីក្រុងហ្សាការតា។ ហេតុការណ៍គ្រោះអគ្គិភ័យនោះបានកើតឡើងបន្ទាប់ពីម៉ោង៨យប់ថ្ងៃសុក្រសប្តាហ៍នេះ ... Read More »

សេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ស្ដីពីការអនុវត្តច្បាប់លើករណីអំពើក្បត់ជាតិ

ភ្នំពេញ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្ដុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ “ សំណុំរឿងសន្និដ្ឋិភាពជាមួយបរទេសរបស់ លោក កឹម សុខា” ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្ដាប់សាធារណមតិជុំវិញករណីនេះ។ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពី សច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា ... Read More »

Roberto Firmino នឹងចាកចេញពី Liverpool ក្រោយស្នាក់នៅ៨ឆ្នាំ នៅចុងបញ្ចប់នៃរដូវកាលនេះ

ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino នឹងចាកចេញពីក្លិបហង្សក្រហមLiverpool នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបាននៅជាមួយហង្សក្រហមចាប់តាំងពីចូលរួមជាមួយពួកគេក្នុងកិច្ចព្រមព្រៀង២៩លានផោនពីក្លិប Hoffenheim ក្នុងខែមិថុនា ឆ្នាំ២០១៥។ Firmino បានជួយ Liverpool ឈ្នះ Champions League, Premier ... Read More »

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ៖ «យើងកំពុងតែពិនិត្យ ដោយសុខចិត្តឱ្យចាស់ៗគាត់ចូលនិវត្តន៍តាមអាយុកំណត់​ ៦០ឆ្នាំ គឺទុកឱកាសឱ្យកូនគាត់ចូលវិញ»

   ភ្នំពេញ ៖  ក្រសួងមុខងារសាធារណៈកំពុងតែពិនិត្យ គឺថាសុខចិត្តឱ្យចាស់ៗចូលនិវត្តន៍តាមអាយុកំណត់​៦០ឆ្នាំ ហើយទុកឱកាសឱ្យកូនរបស់ពួកគាត់ ចូលធ្វើការជំនួសវិញ។ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំង ហើយត្រូវបានផ្សាយជាសាធារណៈ ។  ... Read More »

ពិធីទទួលស្វាគមន៍ជើងហោះហើរដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ចេញពីទីក្រុងសៀងហៃ ហោះត្រង់មកកាន់ខេត្តសៀមរាប

    ខេត្ត​សៀមរាប​៖​ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AKP នៅព្រឹក​ថ្ងៃសៅរ៍​ទី០៤ ខែមីនា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក​ យុន ... Read More »

Premier League បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ល្អបំផុត​ប្រចាំ​ខែ​កុម្ភៈ

ក្របខ័ណ្ឌ Premier League បានបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន៦រូបរបស់លីកកំពូលអង់គ្លេសនេះសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំខែកុម្ភៈ។ កីឡាករឆ្នើមប្រចាំខែមករា ខ្សែប្រយុទ្ធ Marcus Rashford របស់ក្រុម Manchester United ត្រូវបានជម្រើសរើសជាថ្មីម្តងទៀត ហើយស្ថិតក្នុងចំណោមក្រុមដែលពេញចិត្តក្នុងការឈ្នះរង្វាន់ជាលើកទី៣ក្នុងរដូវកាលនេះ បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុង៤ប្រកួតសម្រាប់ក្រុមរបស់លោក Erik ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ អ្នក​ជាសះស្បើយ​ ០១នាក់ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៤​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ,​ ឣ្នកជាសះស្បើយ​​​​ ០១នាក់​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ ... Read More »

អ្នកខ្លះ​ចូលចិត្ត​ជិះគោយន្តមើលទេសភាពដ៏ស្រស់ស្អាត មើលពពកពេលព្រឹក ថ្ងៃរះ បោះតង់ ដើរព្រៃ ឡើងភ្នំ​ និងទស្សនាប្រាសាទបុរាណ​ តោះ​ចង់​ដឹង​អត់​!

ខេត្ត​ព្រះវិហារ​៖​ ក្រសួង​បរិស្ថាន​នៅព្រឹកថ្ងៃសៅរ៍​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៣​នេះបានបង្ហាញពី​សហគមន៍អេកូទេសចរណ៍តាបស ខេត្ត​ព្រះវិហារ​ ដែលលោកអ្នកចូលចិត្ត​ជិះគោយន្តមើលទេសភាពដ៏ស្រស់ស្អាត មេីលពពកពេលព្រឹក ថ្ងៃរះ បោះតង់ ដើរព្រៃ ឡើងភ្នំ​ ជាពិសេស​គឺ​ទទួល​ទាន​អាហារ​ក្នុង​តំបន់​ព្រៃ​។     ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ... Read More »

ទីតាំងអុីនធើរណេត២៤ម៉ោងក្បែរអតីតផ្សារកុងតឺន័រក្នុងសង្កាត់ស្ទឹងមានជ័យទី២​ បានបេីកទទួលក្មេងៗយុវវ័យនិងចាស់​ ចូលលេងទាំងយប់ទាំងថ្ងៃ​ សង្ស័យបង្កប់ល្បែងសុីសង

ភ្នំពេញ​ ៖​ មានទីតាំងអុីនធើរណេត​២៤ម៉ោង​មួយកន្លែងគ្មានស្លាកយីហោ​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្បែរតារាងបាល់ទាត់​ ឬមុខអតីតផ្សារកុងតឺន័រ​ ក្នុងភូមិឬស្សី​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ បានទទួលក្មេងៗនិងយុវវ័យ​ចូលលេងទាំងយប់ទាំងថ្ងៃ​ ដោយសង្ស័យថាមានបង្កប់ល្បែងសុីសង​ ធ្វេីឱ្យប៉ះពាល់ដល់សន្តិសុខ​ សណ្ដាប់ធ្នាប់​ភូមិ​ សង្កាត់មានសុវត្តិភាព​ ដូច្នេះទេីបពលរដ្ឋស្នេីឱ្យអាជ្ញាធរមូលដ្ឋានជួយចុះពិនិត្យ​និងបង្ក្រាបផង​ ... Read More »

កម្ពុជា-ឥណ្ឌា​ កំពុងពិនិត្យការងារស្ដារសត្វខ្លាធំឡើងវិញ

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃសៅរ៍​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ គណៈប្រតិភូពីប្រទេសកម្ពុជា ដឹកនាំដោយ លោក ជា សំអាង រដ្ឋលេខាធិការ និងជាជនបង្គោលកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា អមដំណើរដោយលោក មាស ... Read More »

ជនក្លែងជាកងរាជអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!

ភ្នំពេញ​៖​ កម្លាំង​ការិយាល័យ​ប្រឆាំងបទល្មើសព្រហ្ម​ទណ្ឌ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការជាមួយ​កម្លាំង​មូលដ្ឋានអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ បានចុះឃាត់ខ្លួនជនក្លែងជាអាវុធហត្ថ និងកាន់កាប់អាវុធខុសច្បាប់ យកមកសាកសួរ​និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមីនា​ ឆ្នាំ​២០២៣។ ប្រភព​ព័ត៌មាន​ដដែល​បន្ត​ថា​ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃ​ទី​០៣ ខែមីនា ... Read More »

ខាត់ សុឃីម ចេញប្រតិកម្មក្រោយ Miss Universe ឈប់ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CIM ផលិតកម្មវិធីប្រកួតនៅកម្ពុជា

  ភ្នំពេញ៖ បានក្លាយជាប្រធានបទក្នុងការវែកញែកពេញបណ្តាញសង្គមពិសេសក្នុងចង្កោមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាក្រោយពីស្ថាប័នគ្រប់គ្រង Miss Universe ឬកញ្ញាឯកចក្រវាឡជាជនជាតិថៃបានឈប់ផ្តល់សិទ្ធិឲ្យក្រុមហ៊ុន CIM ផលិតកម្មវិធីប្រកួតនៅកម្ពុជា។ ករណីនេះបានធ្វើឲ្យតារាពហុជំនាញនៅកម្ពុជាអ្នកនាងខាត់ សុឃីម បានបញ្ចេញសារប្រតិកម្មមួយដោយមិនពេញចិត្តទៅនឹងអ្នកគ្រប់គ្រងកម្មវិធី Miss Universe ថ្មី។    ... Read More »

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ... Read More »

Update ៖ ស្ត្រីម្នាក់ ប្រាប់ប្តីថាទៅកែច្រមុះ បែរ​ជា​លួច​កែដើមទ្រូងនៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25​ បណ្ដាលឱ្យ​ស្លាប់​

ភ្នំពេញ៖ ស្ត្រីម្នាក់​ព្រោះ​តែចង់មានសម្រស់ស្រស់ស្អាត​ បានប្រាប់ប្តីថាគាត់សុំទៅកែច្រមុះនៅមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ប៉ុន្តែ​បែរ​ជា​លួច​កែដើមទ្រូង​ បណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែងក្នុងបន្ទប់ជាន់ទី១​ ហេីយម្ចាស់ទីតាំងមិននៅទទួលខុសត្រូវ​ទេ បែរជារត់គេចខ្លួនបាត់ស្រមោល​ ទេីបបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរ​ខណ្ឌដូន​ពេញ​ ចុះ​ត្រួតពិនិត្យ​​ទីតាំង​កើតហេ​តុភ្លាមៗ។ ហេតុការណ៍នេះដែរបានកើតឡើងកាលវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២៣ ... Read More »

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេតុ្តព្រះសីហនុ ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ... Read More »

ឯកឧត្តម ឧត្តមសេនីយ៍ឯក នាម អៀង ប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចេញញត្តិគាំទ្រទាំងស្រុង ចំពោះសាលក្រមកាត់ទោសជនជាប់ចោទ កឹម សុខា ដែលផ្តល់យុត្តិធម៌ពេញលេញសម្រាប់ប្រជាជនកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រមកាត់ទោស ជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ... Read More »

ស្នងការខេត្តកណ្ដាលដឹកនាំកម្លាំងុចុះទៅជួយធ្វើអន្តរាគមន៍ក្រោយពីមានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរថយន្ត៣គ្រឿងឆេះសន្ធោសន្ធៅ

ខេត្តកណ្ដាល៖ បន្ទាប់ពីមានករណីរថយន្តកុងតឺន័រ២គ្រឿងបុកគ្នានិងបន្តទៅប៉ះរថយន្តធុនតូចដែលចតនៅក្បែរគ្នា បណ្ដាលឱ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យរថយន្តទាំង៣គ្រឿងនោះខូចខាតទាំងស្រុង។ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានដឹកនាំកកម្លាំងចុះទៅអន្តរាគមន៍ពន្លត់ដោយមិនបណ្ដាលឱ្យអគ្គិភ័យនោះបន្តឆេះប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី នៅមុខផ្សារគគីរស្ថិតក្នុងភូមិគគីរ  ... Read More »

🔴ស្ត្រីវ័យ៤១ឆ្នាំម្នាក់បានស្លាប់​ភ្លាមៗ​ បន្ទាប់ពីចូលទៅកែសម្ផស្សក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិM25ស្ថិតនៅខណ្ឌដូនពេញ​ សង្ស័យធ្វើខុសបច្ចេកទេស

ភ្នំពេញ​ ៖​ មានការភ្ញាក់ផ្អើលជាខ្លាំងមួយ​បានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣​ ខណៈដែលមានស្ត្រីម្នាក់បានដេកស្លាប់នៅបន្ទប់ជាន់ទី១​ នៃមជ្ឈមណ្ឌលកែសម្ផស្ស​ អន្តជាតិM25 ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងលេខ៧០​ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ... Read More »

រថយន្តស៊េរីទំនេីបម៉ាក​ហ្វដពីរគ្រឿងពន្លះគ្នាពេញទំហឹង​ខ្ទាតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​រងការខូចខាតយ៉ាងដំណំនិងឈ្លោះប្រកែកគ្នាឡេីងតឹងសរសៃក

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រា​ បានបោះពួយយ៉ាងលឿនដេីម្បីឆ្លងផ្លូវទាំងខ្វះការប្រុងប្រយ័ត្ន​ រួចជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក​ហ្វដមួយគ្រឿងទៀតចំពាក់កណ្តាលរថយន្តពេញទំហឹង​ បណ្ដាលឱ្យរថយន្តមួយគ្រឿងនោះវិលមួយជុំហើយខ្ទាតទៅបោកផ្ទប់នឹងរបាំងថ្មខូចខាតយ៉ាងដំណំ​ តែសំណាងល្អដែរដែលមិនមានអ្នករបួស។ ​   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង១១​និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង​ កែងនឹងផ្លូវលេខ២២២​ ត្រង់ចំណុចមុខការាសសាំងកាល់តិច​ ក្នុងសង្កាត់ទឹកល្អក់៣ ... Read More »

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌

ភ្នំពេញ ៖ គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ នេះជាប្រសាសន៍របស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

លោក កើត ឆែ ៖ ជំរុញឱ្យការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ ត្រូវបង្រួមរបងការដ្ឋានឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយ អ្នកលក់ដូរលើចិញ្ចឹមផ្លូវ សំដៅឱ្យមានលំហូរចរាចរណ៍បានល្អប្រសើរ

ភ្នំពេញ៖ ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កាលពីថ្ងៃ១មីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ,ក្រុមហ៊ុនសាងសង់និងប៉ូលិសចរាចរណ៍មកប្រជុំ ដើម្បីរកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចំណុចការដ្ឋាននេះឱ្យបានល្អប្រសើរជាងមុន។   កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ... Read More »

យានយន្តចំនួន​ ៣៣៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស នាថ្ងៃទី០៣ ខែមីនានេះ!

ភ្នំពេញ៖ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃ​សុក្រ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​នគរបាល​ជំនាញ​ទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៣៣៨គ្រឿង នាថ្ងៃទី០៣ ខែមីនានេះ។ ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា, មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ មេត្តាជ្រាបថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ជាមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានធ្វេីការ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង និងក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ... Read More »